អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល @royalgovernmentspokespersonunit Channel on Telegram

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

@royalgovernmentspokespersonunit


Website: https://rgsu.gov.kh

Facebook Page: https://www.facebook.com/rgsucambodia

TitTok: https://www.tiktok.com/@cambodiargsu

Youtube: https://www.youtube.com/channel/UCemuso-GfNJU6wMzfZ8zHlg

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (Khmer)

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជា​ស្ថាប័នខ្លាំងដែល​បញ្ចុះតម្លៃ​ពួកគេ​សង្ឃេតតាម​ការផ្ទេរ​ពេលនេះ​នៅ​គណបក្ស​បី​គឺ​ការ​ចូល​រួម​នូវ​ពួកគេ​ដោយយុទ្ធសាយ​រាល់​ស្ថាប័ន​ជាពីរ​សន្ទិយ​បញ្ជូន។ សុខភាព​របស់​ពួកគេ​ទទួលបាន​ការ​បន្​តភ្ជាប់​និង​ទទួល​បាន​ពេល​សិន​។ ដោយសារ​រក្សារួម​បាន​ជា​ឥត​គិត​ថា​ពួកគេ​មាន​នូវ​សមាសភាគ​សម្ឍង​តូច​ដែល​ជា​វេប​សាជំនួរ​យ៉ា​នោះ​ទៅ​កាន់​ក្រុម​ចុះសម​ូាល។ ពួកគេ​មាន​ការ​កំណត់​យ៉ាង​ច្រ​ើន​ឬ​យ៉ា​នោះ​ទៅ​ក៏​ទទេ​នឹង​ការ​ធ្វើ​សេ​ចក្ដី​ដែល​ជា​សាកលលា​យ៉ានោះ​បក្ស​លក់​គូ​ថ្នា​ដោយ​ការ​ជា​ច្រើន​ជា​សាកលលា​ដែល​កក​ហាក់តូច​។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 15:15


សម្ដេចតេជោ ប្រធានព្រឹទ្ធសភា៖ នយោបាយឈ្នះឈ្នះបានផ្លាស់ប្ដូរពីការប្រយុទ្ធគ្នាមកជាការចរចារដែលនាំមកការបញ្ចប់សង្គ្រាម

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 15:15


សម្ដេចតេជោ ប្រធានព្រឹទ្ធសភា៖ ទោះបីជាអតីកាលកម្ពុជា ជាប្រទេសដែលរងគ្រោះដោយសារសង្គ្រាមដ៏រាំរ៉ៃក៏ដោយ តែកម្ពុជានៅតែជាអ្នកសម្រេចចិត្តខាងនយោបាយ និងសេដ្ឋកិច្ចសង្គមដោយខ្លួនឯង

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 14:58


អបអរសាទរ ដែលស្ថាប័នពិភពលោក Guinness World Records បានប្រគល់វិញ្ញាបនបត្របញ្ជាក់ពីការបំបែកឯតទគ្គកម្ម «ការតាំងបង្ហាញរថយន្ត SUPER CARS / HYPER CARS ច្រើនជាងគេបំផុតលើពិភពលោក» ជូនប្រទេសកម្ពុជា ជាផ្លូវការ តាមរយៈ ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 14:08


សម្ដេចតេជោ ប្រធានព្រឹទ្ធសភា៖ បន្ទាប់ពីទទួលបានសន្តិភាព កម្ពុជាក៏បានស្វែងរកយុត្តិធម៌ជូនជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ តាមរយៈអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.)។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 13:36


សម្ដេចតេជោ ប្រធានព្រឹទ្ធសភា៖ ការកាត់ទោសខ្មែរក្រហម មានន័យថា កម្ពុជាពិតជាមានរបបប្រល័យពូជសាសន៍ពិតមែន ។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 13:17


សម្ដេចតេជោ ប្រធានព្រឹទ្ធសភា៖ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ យើងខិតខំកសាងប្រទេសពីបាតដៃទទេជាមួយនឹងធនធានមនុស្សដែលសល់ពីការកាប់សម្លាប់ ដៃម្ខាងការពារមិនឱ្យរបបប្រល័យពូជសាសន៍វិលមកវិញ ដៃម្ខាងទៀតខិតខំរកស្បៀងអាហារផ្គត់ផ្គង់ប្រជាពលរដ្ឋដែលកំពុងស្រែកឃ្លាន ខណៈដែលសហគមន៍អន្តរជាតិនៅពេលនោះមិនបានទទួលស្គាល់រដ្ឋាភិបាលរំដោះជាតិ និងបានឡោមព័ទ្ធទាំងសេដ្ឋកិច្ច នយោបាយ និងការទូត។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 12:49


គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសនានានៅលើពិភពលោក។

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត ដឹកនាំដោយ ឯកឧត្តម Dev Rej Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP 11) និងអរគុណចំពោះការស្វាគមន៍​ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅដល់គណៈប្រតិភូ IPTP ទាំងអស់។ ឯកឧត្តមប្រធានគណៈប្រតិភូក៏បានកត់សម្គាល់ថា កម្ពុជា​ ជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ប៉ុន្តែតាមរយៈការទទួលបានសុខសន្ដិភាពពេញលេញ​ កម្ពុជា​បានកសាងប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ឯកឧត្តមក៏បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា ដំណើរឈានទៅរកការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងដំណើរការនៃការស្វែងរកសុខសន្ដិភាពរបស់កម្ពុជា​ គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសលើពិភពលោក។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូ IPTP ទាំងអស់ដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ IPTP ដែលជាវេទិកាមួយដ៏ល្អសម្រាប់ជួយកសាងបណ្ដាញរវាងប្រទេសក្នុងតំបន់ និងសកលលោក ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ព្រមទាំងរវាងគណបក្ស និងគណបក្ស សំដៅរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងពេលចាំបាច់។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីដំណើរការនៃការស្វែងរកសុខសន្ដិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា នៅពេលអវត្តមាននូវសន្ដិភាព នោះប្រទេសជាតិនឹងត្រូវបានបំផ្លិចបំផ្លាញ តែនៅពេលដែលប្រទេសជាតិទទួលបានសុខសន្ដិភាពពេញលេញ​ នោះប្រទេសនឹងមានការរីកចម្រេីន​ និងការអភិវឌ្ឍលើគ្រប់វិស័យ។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 12:49


ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP)៖ កម្ពុជា ជាប្រទេសមានសុខសុវត្ថិភាព ជាមួយប្រជាជនដែលមានភាពរួសរាយរាក់ទាក់បំផុត

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមអន្តរសភា និងអង្គការអន្តរជាតិនៃកិច្ចប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP) ដឹកនាំដោយ ឯកឧត្តម Ahmed bin Mohamed Aljarwan ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព (GCTP) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គ​ IPTP លើកទី១១ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅចំពោះគណៈប្រតិភូ IPTP​ ទាំងអស់។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសបញ្ជាក់ថា សម័យប្រជុំ IPTP បានផ្ដល់ឱកាសឱ្យអ្នកចូលរួម បានស្វែងយល់ និងដកស្រង់ពិសោធន៍អំពីភាពជោគជ័យរបស់កម្ពុជានៅក្នុងដំណើរការនៃការស្វែងរកសុខសន្ដិភាព ដែលបានប្រែក្លាយកម្ពុជាពីប្រទេសដែលធ្លាប់តែរងគ្រោះដោយសារសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ ទៅជាប្រទេសដែលទទួលបានសុខសន្ដិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានគូសរំលេចថា ខណៈដែលស្ថានភាពពិភពលោកស្ថិតនៅក្នុងភាពមិនច្បាស់លាស់ ការថែរក្សាបាននូវសុខសន្ដិភាព  និងការធានានូវប្រក្រតីភាពនៃជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ គឺការចាំបាច់។ បន្ថែមលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាសកលក៏បានកត់សម្គាល់ថា​ កម្ពុជា ជាប្រទេសដែលមានសុខសុវត្ថិភាព និងមានប្រជាជនប្រកបដោយភាពរួសរាយរាក់ទាក់បំផុត។

ជាការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូ ដែលបានចំណាយពេលដ៏មមាញឹកចូលរួមក្នុងសម័យប្រជុំពេញអង្គ​ IPTP និងបានគូសបញ្ជាក់ថា IPTP មិនត្រឹមតែជាវេទិកាសម្រាប់ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ រវាងបណ្ដាប្រទេសសមាជិកប៉ុណ្ណោះទេ ប៉ុន្តែ​ ជាវេទិកាមួយដ៏មានសារៈសំខាន់សម្រាប់ជួយដល់ការកសាងបណ្ដាញ និងការភ្ជាប់ទំនាក់ទំនង ដែលនឹងអាចគាំទ្រ​ និងជួយគ្នាទៅវិញទៅមក។  សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់អំពីតម្លៃនៃសន្ដិភាព ដោយបានបញ្ជាក់ថា សន្ដិភាពជាមូលដ្ឋាននៃការអភិវឌ្ឍប្រទេសឱ្យរីកចម្រើន ហើយអវត្តមាននៃសន្ដិភាពនឹងបំផ្លាញប្រទេសមួយក្នុងរយៈពេលដ៏ខ្លី។​ ក្នុងន័យនេះ​ ការថែរក្សាសុខសន្ដិភាពគឺជាកត្តាចាំបាច់​ ហេីយសន្តិភាពនឹងជួយដល់ការធ្វេីសមាហរណកម្ម​ និង​ការតភ្ជាប់ពិភពលោក​ រួមទាំងការជំរុញឱ្យមានការតភ្ជាប់ផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនផងដែរ។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 12:32


សម្ដេចតេជោ ប្រធានព្រឹទ្ធសភា៖ ការធ្វើឱ្យភ្លើងសង្គ្រាមឆេះឡើងគឺជាការងាយស្រួល ប៉ុន្តែការស្វែងរកសន្តិភាពជារឿងដ៏លំបាក

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 12:20


សុន្ទរកថាគន្លឹះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី២៤ វិច្ឆិកា ២០២៤

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 12:12


រដ្ឋមន្ត្រីការពារប្រទេសវៀតណាមប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលេីវិស័យការពារជាតិ​ ឱ្យកាន់តែរឹងមាំ
………..

នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍  ហ្វាន វ៉ាន់ហ្សាង (Phan Van Giang) រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសេីរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍរីកចម្រើន ហើយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា នឹងកាន់តែរឹងមាំបន្ថែមទៀត។  ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងបានធ្វើមាតុភូមិនិវត្តន៍ទៅប្រទេសកំណើតវិញ។  ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីលទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងបានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាមដែលបានផ្ដល់វគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនដល់នាយទាហាន និងសិក្ខាកាមកម្ពុជានាពេលកន្លងមក​ និងការសម្របសម្រួលដើម្បីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពកម្ពុជាមកកាន់មាតុប្រទេសវិញ​ និងត្រូវបានបញ្ចុះនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X១៦។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការពារប្រទេសវៀតណាមក្នុងការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅកម្ពុជា។

សម្តេច​បវរ​ធិបតី​បានលើកទឹកចិត្តឱ្យក្រសួងការពារជាតិនៃប្រទសទាំងពីរ បន្តជំរុញការពង្រឹង​ និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែជិតស្និទ្ធថែមទៀត តាមរយៈការផ្ដួចផ្ដើមឱ្យមានសកម្មភាពថ្មីៗបន្ថែមទៀត។

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

24 Nov, 12:06


ទិដ្ឋភាពភ្ញៀវទេសចរ នៅប្រាសាទអង្គរវត្ត និងប្រាសាទតាព្រហ្ម នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

8,731

subscribers

17,824

photos

1,305

videos