ទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៨ (The 28th M-ATM) ដោយមានការអញ្ជើញចូលរួមដោយរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត អគ្គលេខាធិការដ្ឋានរងអាស៊ាន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានាលើពិភពលោកសំខាន់ៗមួយចំនួនដូចជា US-ABC, EU-ABC, ERIA, WTTC, PATA, UN Tourism, និង Agoda ជាដើម។
កិច្ចប្រជុំលើកនេះមានគោលបំណងសំខាន់ផ្តោតលើការតាមដានវឌ្ឍនភាព និងសមិទ្ធផលការងារទេសចរណ៍ដែលសម្រេចបានកន្លងមក ពិសេសក្នុងឆ្នាំ២០២៤ ផ្អែកលើការអនុវត្តផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន២០១៦-២០២៥ ការពិនិត្យវឌ្ឍនភាពការងារជាមួយអង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក៏ដូចជាដាក់ចុះនូវទិសដៅអនុវត្តបន្តសម្រាប់វិស័យទេសចរណ៍អាស៊ានផងដែរ។
Johor, Malaysia, 19 January 2025: With the permission from the Royal Government of Cambodia, His Excellency Huot Hak, Minister of Tourism led the delegation from the Ministry of Tourism to attend the 28th Meeting of ASEAN Tourism Ministers (The 28th M-ATM) which were participated by ASEAN and Timor-Leste tourism ministers, ASEAN Deputy Secretary General, International organizations, and development partners such as US-ABC, EU-ABC, ERIA, WTTC, PATA, UN Tourism and Agoda.
The meeting focused on reviewing the work progress and achievements in tourism sector that have been accomplished in the past few years especially in 2024 to align with the ASEAN Tourism Strategic Plan (ATSP) 2016-2025 and reviewing the progress of work implemented with international organizations and development partners, and setting out the future direction for ASEAN tourism.
#Cambodia
#ministryoftourismcambodia
#huothak