ក្រសួងមុខងារសាធារណៈ - Ministry of Civil Service @mcsgovkh Channel on Telegram

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

@mcsgovkh


ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ

ផ្សព្វផ្សាយព័ត៌មានថ្មីៗ ពីក្រសួងមុខងារសាធារណៈ (Khmer)

ប្រាប់អ្នកទាំងអស់គ្នាថាវាជាការឆ្លើយតបទៅលើព្វផ្សាយព័ត៌មានថ្មីៗពីក្រសួងមុខងារសាធារណៈ! នៅទីនេះ, លោកអ្នកអាចរកឃើញភាពយន្តនានា ឃើញព័ត៌មានថ្មីៗពីរបស់ក្រសួង កម្មវិធីថ្មី និងចម្ងាយ! បើអ្នកជាចង់ដឹងប្រភេទប្រទេសប្រតិបត្ត ត្រូវការពត៌មានខ្លះ ឬជាមួយអ្នកងគ្រោងកិច្ចសហការ ការងារ ឬ កម្លាំងហាន គេហទំព័រនេះជាទីដែលអ្នកត្រូវមាន! ទាញយកកម្មវិធី Telegram ឥឡូវ ហើយជាវវាហាមួយមួយ សុផលហាមមុខងាររហូត និងសិក្សាទុក្ខន្តឬពូជគណនិយឯកសារ ដើម្បីនិយាយចេញពីការងារ រហូត! ដើម្បីទទួលបានព័ត៌មានថ្មីៗពីក្រសួងមុខងារសាធារៈ អ្នកត្រូវចូលទៅកាន់វេបសាយនៅធាតុចូល ហ្មរ! រីករាយអប្សរាគល់ ឃើញគណនិយឯកសារនិសិត្សសហការងារ និងករណី។

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

25 Jan, 05:24


មន្ទីរមុខងារសាធារណៈទូទាំងប្រទេស ជួបជុំគ្នាដើម្បីពិភាក្សាទៅលើស្ថានភាព និងទិន្នន័យមន្ត្រីសុខាភិបាលតាមមណ្ឌលសុខភាពរបស់ខេត្តនីមួយៗ

ក្នុងគោលបំណងឆ្ពោះទៅកាន់ការជ្រើសរើស និងគ្រប់គ្រងមន្ត្រីសុខាភិបាលនៃមណ្ឌលសុខភាពនៅទូទាំងប្រទេស ឱ្យបានគ្រប់ចំនួនតាមការកំណត់ជាអប្បរមា ក្រសួងមុខងារសាធារណៈ បានអញ្ជើញប្រធានមន្ទីរមុខងារសាធារណៈទូទាំងប្រទេស មកជួបជុំពិភាក្សា នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តម ពេជ្រ វិជ្ជាគន្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐 |
YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

25 Jan, 04:41


ក្រសួងមុខងារសាធារណៈ និង KOICA សហការគ្នាពង្រឹងទំនាក់ទំនងកម្ពុជាកូរ៉េ តាមរយៈការអនុវត្តគម្រោងស្តីពី«ការពង្រឹងសមត្ថភាព​របស់សាលាភូមិន្ទរដ្ឋបាល​សម្រាប់ការធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចនៃប្រទេសកម្ពុជា»

នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបជាមួយប្រតិភូទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា (KOICA) ដឹកនាំដោយលោកស្រី ស៊ីន ជុងយ៉ុង នាយិកាស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការកូរ៉េប្រចាំកម្ពុជា (KOICA) ក្នុងគោលបំណង ពិភាក្សាការងារលើគម្រោង​ស្តីពី«ការពង្រឹងសមត្ថភាព​របស់សាលាភូមិន្ទរដ្ឋបាល​សម្រាប់ការធ្វើកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចនៃប្រទេសកម្ពុជា»។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐 |
YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

24 Jan, 03:50


ឯកឧត្តមតំណាងអគ្គនាយកដ្ឋានពន្ធដារលើកឡើងថា​ "... ដំណើរការនៃការប្រឡងប្រព្រឹត្តិទៅដោយរលូន ប្រកបដោយប្រសិទ្ធភាព និងស្របតាម​SOP..."

ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ បានបញ្ចប់ដោយជោគជ័យ។​​ ការប្រឡងប្រជែងត្រូវបានរៀបចំឡើងជា៣ ដំណាក់កាល ដើម្បីចម្រាញ់បេក្ខជនដែលមានសមត្ថភាពពិតប្រាកដ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់​ចិត្ត»។ រាល់ការប្រឡងនីមួយៗ តែងតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួង ស្ថាប័នសាម៉ី។

សូមអញ្ជើញទស្សនា និងស្តាប់ប្រសាសន៍ឯកឧត្តម កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ ផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មាន ជុំវិញការជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 |
YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

23 Jan, 15:24


អនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃ គ.ជ.អ.ប. បើកកិច្ចប្រជុំលើកទី១ របស់ខ្លួន

នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរដែលបានស្នើឡើងមកពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងលើកជាយោបល់ជូន គ.ជ.អ.ប. សម្រាប់ដាក់ចេញនូវគោលការណ៍តម្រង់ទិស សម្រាប់ការដោះស្រាយវេទិកាថ្នាក់ជាតិនៅពេលខាងមុខ។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐 |
YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

23 Jan, 06:55


ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែមករា ឆ្នាំ២០២៥

នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ។ ជាទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈ តែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប ព្រមទាំងប្រធាននាយកដ្ឋានចំណុះក្រសួង និងមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។ ដើម្បីបានស្តាប់វឌ្ឍនភាពការងារប្រចាំខែមករា ធ្វើរបាយការណ៍រួមជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងអង្គប្រជុំទាំងមូល។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 |
YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

20 Jan, 00:27


យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ពិតជាមានក្តីរន្ធត់ និងសោកស្តាយជាទីបំផុត ក្រោយពីបានទទួលដំណឹងមរណៈភាពរបស់ ឯកឧត្តម ទិន សុខឃួន អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ នាថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម ទិន សុខឃួន គឺជាការបាត់បង់នូវស្វាមី ឪពុក និងជីតា ជាទីគោរព ស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌ រហូតក្លាយជាធនធានដ៏សំខាន់ ជាពិសេសបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូប ដែលបានបូជាកម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការរួមចំណែកយ៉ាងឧត្តុង្គឧត្តម សម្រាប់ប្រទេសជាតិ ក្នុងការជំរុញការអភិវឌ្ឍវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

19 Jan, 10:15


«បើផលដែលកើតចេញពីបុណ្យរបស់ខ្ញុំមានមែន​ ជាតិក្រោយៗសូមឱ្យខ្ញុំឆាប់កើតនៅកម្ពុជាទៀត» នេះជាសម្រង់ឃ្លាមួយ​ នៅក្នុងវិញ្ញាសារសរសេរតាមអាន «សំណេរអង្គរ» លើកទី២

ព្រឹកនេះ នៅខាងមុខប្រាសាទអង្គរវត្ត មានការរៀបចំព្រឹត្តិការណ៍ប្រកួតការសរសេរតាមអាន «សំណេរអង្គរ» ជាលើកទី២ ក្រោមសហធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា។

ព្រឹត្តិការណ៍នេះ មានបេក្ខជនចូលរួមចំនួន ១,២២០អង្គ/នាក់ ក្នុងនោះក៏មានបរទេសផងដែរ និងមានព្រះសង្ឃ ៨២អង្គ ដែលនិមន្តពីខេត្តបាត់ដំបងមានច្រើនជាងគេចំនួន ២៤អង្គ, សៀមរាប ១៦អង្គ, បន្ទាយមានជ័យ ៩អង្គ, រាជធានីភ្នំពេញ ៦អង្គ, កំពង់ចាម ៥អង្គ, កណ្ដាល និងត្បូងឃ្មុំ ៤អង្គដូចគ្នា។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

18 Jan, 12:57


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះ លេខតុ និងលេខបន្ទប់បេក្ខជន សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វិញ្ញាសាសួរផ្ទាល់មាត់

👉
បញ្ជីឈ្មោះ លេខតុ និងលេខបន្ទប់បេក្ខជន

👉 សម័យប្រឡង៖ ថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ មណ្ឌលប្រឡង៖ សាលាភូមិន្ទរដ្ឋបាល
https://maps.app.goo.gl/HGu5XB6eL4iwiigP8

👉 បេក្ខជនត្រូវមកដល់មណ្ឌលប្រឡងមុន ១ម៉ោង តាមម៉ោងប្រឡង និងត្រូវរង់ចាំនៅក្នុងបន្ទប់ដែលបានកំណត់ក្នុងបញ្ជីឈ្មោះបេក្ខជន។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 |
YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

16 Jan, 11:24


សេចក្ដីជូនដំណឹងស្ដីពី ការទទួលសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសួរផ្ទាល់មាត់)

👉 គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនសាធារណជនជ្រាបថា៖ ដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសួរផ្ទាល់មាត់) សម័យប្រឡងថ្ងៃទី២១-២២ ខែមករា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល។

👉 គណៈកម្មការរៀបចំការប្រឡងប្រជែង បានអនុញ្ញាតឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ២០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ដោយផ្ទាល់នៅមណ្ឌលប្រឡង តាមរយៈ QR Code ឬ Link
https://forms.gle/dhkkNuzVoRUwnsEd7 ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ត្រឹមម៉ោង១៧:០០នាទី។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

16 Jan, 11:02


ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យលើវឌ្ឍនភាពការងាររៀបចំអភិវឌ្ឍអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល

នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការធ្វើវឌ្ឍនភាពការងារអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិល ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈជាច្រើនរូប។ ក្នុងកិច្ចប្រជុំបានកំណត់ការពិភាក្សាទៅលើរបៀបវារៈចំនួន៤ គឺ៖ ១) តួនាទី និងភារកិច្ចក្រុមការងារ ២) បញ្ហាប្រឈម ៣) នីតិវិធីស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណ ៤) អត្ថប្រយោជន៍នៃការប្រើប្រាស់អត្តសញ្ញាណប័ណ្ណ៕

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

15 Jan, 09:08


សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល បានត្រៀមខ្លួនរួចរាល់ក្នុងការចាប់ផ្តើមទំព័រថ្មី នៃការអប់រំឆ្ពោះទៅកាន់ការក្លាយខ្លួនជាមន្ត្រីរាជការ ក្នុងការបម្រើប្រទេសជាតិ និងប្រជាពលរដ្ឋ។


📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐 |
YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

15 Jan, 05:39


តាមរយៈការស្ទង់មតិជាមួយសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ បានឱ្យដឹងថាបេក្ខជនដែលបានឆ្លងកាត់ការប្រឡងប្រជែងដោយផ្ទាល់ មានជឿជាក់ និងមានទំនុកចិត្តខ្ពស់លើគ្រប់ដំណើរការរៀបចំការប្រឡងប្រជែង ជាពិសេសការបញ្ជៀសបាននូវហានិភ័យនានាជុំវិញការតាក់តែង និងការគ្រប់គ្រងវិញ្ញាសា បានយ៉ាងល្អបំផុត។

ក្នុងបទបង្ហាញនៃលទ្ធផលស្ទង់មតិ ឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានលើករៀបរាប់ថា រាល់ដំណាក់កាលនីមួយៗនៃការប្រឡង គណៈកម្មការតែងតែបានយកចិត្តទុកដាក់យ៉ាងហ្មត់ចត់បំផុត ដើម្បីផ្តល់សេវាសាធារណៈ​នេះ ជូនប្រជាពលរដ្ឋ យុវជន និងជាបេក្ខជនទាំងអស់ប្រកបដោយទំនុកចិត្ត។ នេះជាឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់របស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐 |
YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

15 Jan, 02:59


កំពុងដំណើរការ៖ ពិធីសំណេះសំណាលជាមួយសិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល

ខណៈនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កំពុងផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ចំនួន២៣០នាក់ (ស្រី ៦៥នាក់)។

ជារបាយការណ៍ជូនអង្គពិធី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានធ្វើសេចក្តីរាយការណ៍ជូនអង្គពិធីពីជ្រាបអំពីប្រវត្តិសង្ខេបសាលាភូមិន្ទរដ្ឋបាល និងការវិវត្តរបស់សាលាភូមិន្ទរដ្ឋបាល នៅក្នុងក្របខណ្ឌនៃការរួមចំណែកក្នុងការបណ្តុះបណ្តាលមន្ត្រីរាជការនៅតាមក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐 |
YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

14 Jan, 10:56


ក្រោយពីបានប្រឡងប្រជែងជាប់ជាស្ថាពរ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល ចំនួន ២៣០រូប នឹងទទួលបានឱកាសជួបសំណេះសំណាលដោយផ្ទាល់ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

ជាទម្លាប់ក្នុងជំនួបជាមួយជ័យលាភីនីមួយៗ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់ឱកាសដល់បេក្ខជនជ័យលាភីទាំងអស់ បានចែករំលែកនូវបទពិសោធ និងការកត់សម្គាល់នានារបស់ខ្លួន ចេញពីការប្រឡងប្រជែងក្នុងអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ ក្នុងនោះ បេក្ខជនជ័យលាភី បានចាប់អារម្មណ៍ជាពិសេសលើដំណើរការ នៃការកែទម្រង់រដ្ឋបាលសាធារណៈ តាមរយៈការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឆ្ពោះទៅកាន់រដ្ឋបាលសាធារណៈដែលទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

13 Jan, 15:21


“ការវិភាគមុខងារ គឺជាឱកាសឱ្យយើងទាំងអស់គ្នាចូលរួមចំណែកក្នុងការត្រួសត្រាយផ្លូវ តាមរយៈការធ្វើការងារជាមួយគ្នាផង សិក្សាជាមួយគ្នាផង ពិគ្រោះយោបល់គ្នាក្នុងការអភិវឌ្ឍរួមគ្នា ឆ្ពោះទៅការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ សម្រាប់ក្មេងជំនាន់ក្រោយ ក្នុងការបម្រើប្រជាជន និងដឹកនាំប្រទេសជាតិឱ្យកាន់តែប្រសើរជាងយើងទាំងអស់គ្នាក្នុងពេលបច្ចុប្បន្ននេះ” ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. មានប្រសាសន៍បែបនេះ ក្នុងការអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនៃក្រសួងបរិស្ថាន» នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

10 Jan, 15:42


គណៈកម្មការរៀបចំការប្រឡងប្រជែង បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីដំណើរការការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី២) ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក។
........................................................

តំណភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់យើង៖
🌐 Facebook
🌐 Tiktok
🌐 Telegram
🌐 Instagram
🌐 YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

10 Jan, 10:23


កិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ជាការចូលរួមចំណែកដល់ដំណើរការការងារ និងការគាំទ្រគ្នាទៅវិញទៅមកយ៉ាងល្អប្រពៃ

នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមុខងារសាធារណៈ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញទទួលនំស្រួយលីលី ចំនួន ១០ម៉ឺនកញ្ចប់ ពីលោកជំទាវ អ៊ឹង ឈីវលី អគ្គនាយិកាក្រុមហ៊ុន លីលី ហ៊្វូដ អ៊ិនដាសទ្រី ខូ អិលធីឌី។​ នំទាំងនេះ ជាការចូលរួមចំណែកដល់ការផ្គត់ផ្គង់​ ជូនបេក្ខជន និងអាណាព្យាបាល ដែលបានចូលរួមក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ស្ថាប័ន ឆ្នាំ២០២៥។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

07 Jan, 11:13


ជ័យជម្នះ ៧មករា មានគុណតម្លៃជាព្រឹត្តិការណ៍មរតកប្រវត្តិសាស្ត្រសម្រាប់មនុស្សជាតិកម្ពុជា និងជាតំណាងដល់ថ្ងៃរស់រានសាជាថ្មីឡើងវិញនៃប្រជាជាតិកម្ពុជា

កំពង់ស្ពឺ៖ នៅក្នុងទិវាជ័យជម្នះ ៧មករា សម្រាប់ខេត្តកំពង់ស្ពឺ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា (៧មករា ១៩៧៩ - ៧មករា ២០២៥) ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារក្នុងក្របខណ្ឌរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ប្អូនៗយុវជនខេត្ត និងប្រជាពលរដ្ឋដ៏ច្រើនកុះករ នាទីតាំងបរិវេណខាងត្បូងវិមានឯករាជ្យ នៃខេត្តកំពង់ស្ពឺ។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

07 Jan, 10:55


ដើម្បីចូលរួម អបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាសុរិយោដីបន្ថែមចំនួន ៧មុខ នៅរាជធានីភ្នំពេញ តាមប្រព័ន្ធអនឡាញ តាមរយៈគេហទំព័រ https://mlmupc.gov.kh ឬ https://cadastral.mlmupc.gov.kh

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

07 Jan, 10:26


ប្រជាពលរដ្ឋទទួលបានការផ្តល់សេវាសាធារណៈកាន់តែប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ

សូមអបអរសាទរ ដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានរៀបចំនូវប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល និងបានពង្រីកនូវវិសាលភាពដោយបញ្ចូលសេវាចំនួន៧ បន្ថែមទៀត។

សេវាដែលទើបដាក់ឱ្យដំណើរការថ្មីលើប្រព័ន្ធឌីជីថលនេះ រួមមាន៖ ៤សេវាស្តីពីការចុះបញ្ជីផលិតផលយានយន្ត និងគ្រឿងបន្លាស់, ២សេវាស្តីពីការចុះបញ្ជីឧបករណ៍មាត្រាសាស្ត្រ និង ១សេវាស្តីពីការចុះបញ្ជីអង្គភាពវាយតម្លៃភាពអនុលោម។ សេវាសាធារណៈទាំង ៧ នេះ បំពេញបន្ថែមលើការដាក់ឱ្យដំណើរការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថល របស់ក្រសួង ដែលបានចាប់ផ្តើមដំណាក់កាលទីមួយនៅឆ្នាំ២០២៤ និងរួមមានសេវាស្នើសុំប្រកាសបង្កើតសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, សេវាស្នើសុំវិញ្ញាបនបត្រដំណើរការសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម (ថ្មី/បន្ត), និងសេវាស្នើសុំប្រកាសបង្កើតរោងចក្រ។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

07 Jan, 02:15


សូមចូលរួមអបអរសាទរ ដល់សិក្ខាកាមជ័យលាភីទាំង ៦រូបចុងក្រោយ ដែលត្រូវបានជ្រើសរើសសម្រាប់ការអនុវត្តគម្រោងនវានុវត្តន៍នៃកម្មវិធីបណ្តុះបណ្តាលស្តីពីនវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងអង្គភាពផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។ វគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយនៃកម្មវិធីវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូ។

សូមជម្រាបថា កន្លងមក សិក្ខាកាមជានាយក នាយករង អនុវិទ្យាល័យ និងបឋមសិក្សា ព្រមទាំងប្រធាន អនុប្រធាន មណ្ឌលសុខភាពទូទាំងប្រទេស សរុបចំនួន ៧០១រូប បានចុះឈ្មោះចូលរៀនក្នុងវគ្គបណ្តុះបណ្តាល ស្តីពីនវានុវត្តន៍សម្រាប់អ្នកគ្រប់គ្រងគម្រោង។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

06 Jan, 23:58


អបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២៥)

៧ មករា ជាថ្ងៃរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងជាថ្ងៃកំណើតទី២ នៃពលរដ្ឋខ្មែរចាប់ពីពេលនោះមក។ រហូតមកដល់បច្ចុប្បន្ន ស្មារតី ៧មករា បានដិតដាមជាប់ក្នុងចិត្ត ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់ៗរូប ប្រកបដោយក្តីកតញ្ញុតា ការគោរព ដឹងគុណចំពោះឥស្សរជនគ្រប់ៗរូប ដែលបានលះបង់ សាច់ស្រស់ ឈាមស្រស់ ទាំងប្រាជ្ញា ស្មារតី យកជីវិតធ្វើជាដើមទុន ក្នុងបេសកកម្មស្វែងរកសន្តិភាព និងសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាជន។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

06 Jan, 14:14


"ការវិភាគមុខងារ គឺជាឱកាសរបស់យើងទាំងអស់គ្នាចូលរួមដោះស្រាយ កែលម្អ និងធ្វើទំនើបកម្មប្រព័ន្ធរដ្ឋបាលសាធារណៈ ដើម្បីកសាងបន្ថែមផង និងបន្សល់ទុកជាកេរតំណែលសម្រាប់អ្នកជំនាន់ក្រោយផង។"​ នេះជាការលើកឡើងរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគ.វ.រ. ក្នុងសិក្ខាសាលា ស្តីពី«ពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងធនធានទឹក និងឧតុនិយម» នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥។

សិក្ខាសាលានាព្រឹកមិញនេះ បានបង្ហាញជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួងធនធានទឹក និងឧតុនិយម នូវវឌ្ឍនភាពបឋមលើការងារវិភាគមុខងារ​ និងការធ្វើយ៉ាងណាបន្ស៉ីកិច្ចសហការរវាងក្រសួងស្ថាប័ននីមួយៗកាន់តែស្អិតរមួត តាមរយៈបទបង្ហាញចំនួន២ និងវេទិកាសំណួរចម្លើយ​ដោយមានវាគ្មិនជាន់ខ្ពស់នៃក្រសួងមុខងារសាធារណៈចំនួនពីររូបគឺ ឯកឧត្តម​ យក់ ប៊ុនណា ដ្ឋេលេខាធិការប្រចាំការ និងលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ។​

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 13:06


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ នៃការអបអរទទួលអំណរឆ្នាំថ្មី ឆ្នាំសកល ២០២៥ នេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូននូវសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 13:00


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 12:52


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមសន្តិបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 12:50


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 12:47


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 12:45


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 12:43


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 12:40


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 12:38


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 12:36


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 11:03


ក្រសួងមុខងារសាធាណៈ និងមន្ត្រីរាជការទាំងអស់ សូមចូលរួមជាផ្នែកមួយ ដើម្បីសាទរកម្ពុជា សាទរនូវសមិទ្ធិផលដែលមន្ត្រីរាជការ រួមគ្នាជាមួយប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលក្នុងសម្រេចបាននូវសមិទ្ធិផលជាច្រើនដើម្បីប្រទេសជាតិនិងប្រជាជនកម្ពុជា។

យើងទាំងអស់គ្នាសូមចូលរួមសាទរដល់សមិទ្ធិផលទាំងអស់នេះ និងប្តេជ្ញារួមសហការណ៍គ្នាជាបន្តទៀតដើម្បីដឹកនាំ រុញច្រាញនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងវិបុលភាព។

សូមអញ្ជើញចូលរួមព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលប្រារព្ធឡើងនៅវេលាអស្តង្គតនៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយបន្តរហូតដល់វេលាឆ្លងឆ្នាំសកល២០២៥ នៅសួនច្បារមុខព្រះបរមរាជវាំង ក្នុងនាមជាខ្មែរតែមួយ ក្រោមទង់ជាតិតែមួយ និងដំបូលនៃព្រះមហាក្សត្ររបស់យើងអស់គ្នា។

សូមអរគុណសម្រាប់រូបភាពនិងវីដេអូរបស់ផលិតករផ្សេងដែលបានផ្តិតយកទិដ្ឋភាពនៃព្រឹត្តិការណ៍«សាទរកម្ពុជា»។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 11:01


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន ឯកឧត្តម សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម មេត្តាទទួលនូវការគោរពពីយើងខ្ញុំ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 10:54


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត មេត្តាទទួលនូវការគោរពពីយើងខ្ញុំ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 10:52


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តម​ យឹម ឆៃលី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន ឯកឧត្តម សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម មេត្តាទទួលនូវការគោរពពីយើងខ្ញុំ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 10:51


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត មេត្តាទទួលនូវការគោរពពីយើងខ្ញុំ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 10:50


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តម​កិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម​កិត្តិបរិរក្សបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន ឯកឧត្តម​កិត្តិបរិរក្សបណ្ឌិត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម​កិត្តិបរិរក្សបណ្ឌិត មេត្តាទទួលនូវការគោរពពីយើងខ្ញុំ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 10:48


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត មេត្តាទទួលនូវការគោរពពីយើងខ្ញុំ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 10:47


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន ឯកឧត្តមកិត្តិសង្គហបណ្ឌិត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តមកិត្តិសង្គហបណ្ឌិត មេត្តាទទួលនូវការគោរពពីយើងខ្ញុំ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 10:46


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត ស៊ីម កា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម​កិត្តិនីតិកោសលបណ្ឌិត មេត្តាទទួលនូវការគោរពពីយើងខ្ញុំ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Dec, 10:44


ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃក្រសួងមុខងារសាធារណៈ សូមគោរពជូនពរចំពោះ សម្តេចមហាមន្ត្រី គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីបុណ្យចូលឆ្នាំសកលឆ្នាំ២០២៥ ដែលនឹងឈានមកដល់ក្នុងវេលាដ៏ខ្លីខាងមុខនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ សូមគោរពជូនសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ និងមហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចមហាមន្ត្រី សូមមានសុខភាពល្អ កម្លាំងមាំមួន ប្រាជ្ញាវាងវៃ អាយុយឺនយូរ ជៀសផុតពីរោគាព្យាធិទាំងឡាយ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរ យើងខ្ញុំជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យ សូមជួយប្រសិទ្ធពរ ជូន សម្តេចមហាមន្ត្រី សូមមានសុខភាពល្អ អាយុយឺនយូរ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាដើម្បីបន្តជាម្លប់ និងផ្តល់ដំបូន្មានសម្រាប់យើងខ្ញុំក្នុងការអនុវត្តការងារបន្តនាពេលខាងមុខទៀត។

សូម សម្តេចមហាមន្ត្រី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ។

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐
| YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

29 Dec, 07:14


ខណៈនេះ លោកគ្រូ អ្នកគ្រូ ប្រមាណ ១៤០រូប កំពុងកែសន្លឹកកិច្ចការរបស់បេក្ខជន ប្រឡងប្រជែងជ្រើសរើសមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី១) នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

ភាពមមាញឹក និងការយកចិត្តទុកដាក់ទាំងនេះជាការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីធានាដល់ការពន្លឿនលទ្ធផលប្រឡងឱ្យសម្រេចរួចរាល់ឆាប់ៗ ទាន់ពេលវេលាតាមការគ្រោងទុក។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

29 Dec, 04:14


អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤

«ទិវាសន្តិភាពនៅកម្ពុជា» និងទិវាបញ្ចប់សង្គ្រាមនៅកម្ពុជា តាមរយៈការអនុវត្តនយោបាយ ឈ្នះឈ្នះ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ជាការរម្លឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញផ្ទៃប្រទេស នៅព្រះរាជាណាចក្រកម្ពុជា។

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐
| Instagram  
🌐
| Tiktok
🌐
| Telegram 
🌐 |
YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

29 Dec, 03:23


ព្រឹកនេះ ដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជន ដែលបានចូលរួមប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (វិញ្ញាសាសរសេរលើកទី១) ចំនួន ១១,៣៨៨ច្បាប់ ចាប់ផ្តើម នៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល។

កំណែសន្លឹកកិច្ចការ ចាប់ផ្តើមពីម៉ោង ៧:០០នាទីព្រឹក តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត៕

📲
អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

30 Nov, 08:35


លេខាធិការដ្ឋាន គ.វ.រ. ពិភាក្សាលើការបំពាក់មុខងារគាំទ្រលក្ខណៈជាបទដ្ឋានរួមតាមក្រសួង ស្ថាប័ន​

ក្នុងគោលដៅនៃការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់សាធារណៈ ដែលជាការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា(គ.វ.រ.) បានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. លេខាធិការដ្ឋាន គ.វ.រ.។ កិច្ចប្រជុំនៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី២៩ ខែវិច្ឋិកា ឆ្នាំ២០២៤ ជាការពិនិត្យលើសេចក្តីព្រាងសារាចរ ស្តីពី «ការកំណត់ និងការអនុវត្តមុខងារនៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ»។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

30 Nov, 04:52


អបអរសាទរ! ខួបលើកទី៨ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២៤)

នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាខួបលើកទី៨ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ចាប៉ីដងវែង ជាឧបករណ៍តន្ត្រីវ័យចំណាស់មួយរបស់កម្ពុជា ដែលជាឧបករណ៍ដែលមានឆ្លាក់នៅជញ្ជាំងប្រាសាទអង្គរវត្តផងដែរ។
ចាប៉ីអាចលេងបានមានអមជាមួយបទចម្រៀង ព្រមទាំងអាចច្នៃប្រឌិត និងបង្កើតបទថ្មីៗដោយខ្លួនឯងទៀតផង។ បទចម្រៀងចាប៉ីជាទូទៅរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើម។

ទាំងអស់គ្នា រួមគ្នា ថែរក្សា និង​ការពារ​សម្បត្តិ​វប្បធម៌​ដ៏​​មាន​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន បន្សល់ទុក​មកដល់​កូនចៅ​ជំនាន់​ក្រោយ​៕


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

29 Nov, 08:43


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើក១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ នៃសាលាភូមិន្ទរដ្ឋបាល ឱ្យបានជ្រាបថា បេក្ខជនទាំងអស់ត្រូវចូលរួមការប្រឡង វិញ្ញាសាសរសេរលើកទី២

👉 សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល

👉 សម្រាប់សិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ប្រព្រឹត្តទៅនៅថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

29 Nov, 08:13


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់បេក្ខជនទាំងអស់ ឱ្យបានជ្រាបថា ការដាក់ពាក្យតាមប្រព័ន្ធអនឡាញនៃការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការចំនួន ៣៦កន្លែង ឱ្យចូលបម្រើការងារនៅមន្ទីរពេទ្យបង្អែកកម្រិត១ ប៊ុនរ៉ានី ហ៊ុនសែន រុនតាឯក នៃរដ្ឋបាលខេត្តសៀមរាប នឹងត្រូវបិទបញ្ចប់ការទទួលពាក្យត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcs-run-taek

👉 ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធប្រឡង និងដាក់ស្នើរួចរាល់ សូមចូលទៅកាន់គេហទំព័រ
sms.era.gov.kh ដើម្បីទទួលបានព័ត៌មានតាមរយៈសារឆ្លើយតប និងបំពេញលក្ខខណ្ឌបន្ត ត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១:០០នាទី។

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 
| Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

29 Nov, 08:01


សូមចូលរួមអបអរសាទរ ដល់បេក្ខជនប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល (វេនទី២)

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲
អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram  
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

23 Nov, 22:14


ម៉ោងបួនទៀបភ្លឺ ក្រុមការងាររៀបចំការប្រឡងប្រជែង បានមកដល់មណ្ឌលប្រឡងសាលាភូមិន្ទភ្នំពេញ ដើម្បីរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។

ការផ្ដល់សេវាសាធារណៈ តាមរយៈការរៀបចំការប្រឡងប្រជែងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ជូនទៅដល់ប្រជាពលរដ្ឋដែលជាបេក្ខជន គឺជាការយកចិត្តទុកដាក់ជាអាទិភាព និងជាទំនួលខុសត្រូវខ្ពស់របស់យើងខ្ញុំក្រុមការងារទាំងអស់គ្នា។

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

23 Nov, 21:46


ថ្ងៃស្អែក ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ និងសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល នឹងចាប់ផ្តើម

ដើម្បីជាព័ត៌មានបន្ថែមជូនបេក្ខជន ក្រុមការងារបានរៀបចំការសម្ភាសខ្លីជាមួយលោក ឆេង សារី ដែលធ្លាប់ឆ្លងកាត់ការប្រឡងប្រជែង និងការសិក្សានៅសាលាភូមិន្ទរដ្ឋបាល។

សូមបេក្ខជន ដែលចូលរួមការប្រឡងប្រជែង អនុវត្តតាមបទប្បញ្ញត្តិ និងសេចក្តីណែនាំរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង។

សូមជូនពរបេក្ខជន ដែលកំពុងត្រៀមលក្ខណៈប្រឡង ទទួលបានលទ្ធផលគួរជាទីគាប់ចិត្តគ្រប់ៗគ្នា។

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

23 Nov, 16:27


ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងការប្រឡងប្រជែងជ្រើសរើសមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ រយៈពេល ១ថ្ងៃពេញ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានបេក្ខជនចូលរួមប្រមាណ ៥,៧៤៦អង្គ/នាក់ (ស្រី ២,៤៧៥នាក់) បានបញ្ចប់ទៅដោយរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ខណៈនេះ សន្លឹកកិច្ចការរបស់បេក្ខជនត្រូវបានរៀបចំខ្ចប់ដោយសម្ងាត់ ហើយដាក់តម្កល់ក្នុងបន្ទប់មានសុវត្ថិភាពបំផុត ក្រោមការឃ្លាំមើលពីអង្គភាពប្រឆាំងអំពើពុករលួយ និងក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនដាក់ពាក្យស្ម័គ្រចិត្តផងដែរ។

នាថ្ងៃស្អែក ក្រសួងមុខងារសាធារណៈ នឹងបន្តរៀបចំការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល​ប្រមាណជាង១ម៉ឺននាក់ ដែលនឹងត្រូវប្រើប្រាស់រយៈពេលមួយថ្ងៃពេញ នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញដដែល។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

18 Nov, 11:09


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សិស្ស និស្សិត និងសាធារណជន ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំការប្រឡងប្រជែងជ្រើសរើសក្របខណ្ឌមន្ត្រីរាជការចំនួន ៤៦កន្លែង ឱ្យចូលបម្រើការងារនៅ មន្ទីរពេទ្យបង្អែកកម្រិត១ ពាក់ស្ដែង នៃរដ្ឋបាលខេត្តសៀមរាប។

👉 កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង៖ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈប្រព័ន្ធអនឡាញ QR Code ឬចូលទៅកាន់គេហទំព័រ
https://go.gov.kh/era/mcspaksneng24

👉 ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩ និង ០៩៦ ៩៣៣ ៣៤៤១ រៀងរាល់ម៉ោងធ្វើការ។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

18 Nov, 10:12


គណៈកម្មការរៀបចំការប្រឡងប្រជែង បានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ៥០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីអគ្គនាយកដ្ឋានរតនាគារជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ និងការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ និងសិស្សមន្ត្រីក្រមការ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ មណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាបន្តបន្ទាប់។

👉 សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link
https://forms.gle/Ry1E9o72AWzw87R16 ចាប់ពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រឹមម៉ោង ១២:០០ថ្ងៃត្រង់។

👉 សូមបញ្ជាក់៖ អ្នកដាក់ពាក្យចំនួន ៥០នាក់ដំបូងដែលបំពេញព័ត៌មានគ្រប់គ្រាន់ និងច្បាស់លាស់ នឹងត្រូវបានជ្រើសរើសធ្វើជាអ្នកសង្កេតការណ៍ជាសាធារណជន។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

18 Nov, 07:54


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ប្រភេទក្របខណ្ឌ “ក” ចំនួន ២៥៧នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធស្តីពីការបែងចែកមុខតំណែងជ្រើសរើសមន្រ្តីរាជការ(ឧបសម្ព័ន្ធទី១ និងទី២) និងលក្ខខណ្ឌផ្សេងៗ ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹង។

👉 កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង៖ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈប្រព័ន្ធអនឡាញ QR Code ឬចូលទៅកាន់គេហទំព័រ
https://go.gov.kh/era/mcstax


👉ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩ រៀងរាល់ម៉ោងធ្វើការ។


👉 តារាងឧបសម្ព័ន្ធ១

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

18 Nov, 00:55


សូមថ្លែងអំណរគុណដល់មន្ត្រីរាជការនៃក្រសួងព័ត៌មានគ្រប់ជាន់ថ្នាក់ ក្រោមការដឹកនាំរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋម​​ន្ត្រីក្រសួងព័ត៌មាន និងមន្ត្រីរាជការទាំងអស់ ដែលបានចូលរួមលះបង់អស់ពីកម្លាំងកាយចិត្ត និងជាផ្នែកមួយដ៏សំខាន់ ដើម្បីធ្វើឱ្យព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទទួលបានភាពជោគជ័យ មានប្រជាប្រិយភាព និងផ្តល់នូវការផ្សព្វផ្សាយជូនទៅដល់ប្រជាពលរដ្ឋយ៉ាងទូលំទូលាយ ទាំងក្នុង និងក្រៅប្រទេស។

ទាំងអស់នេះ គឺជាសក្ខីភាពនៃឧត្តមភាពមន្ត្រីរាជការយើង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល និងជាមន្ត្រីដែលផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដោយពេញចិត្ត ប្រកបដោយស្នាមញញឹម ពោរពេញដោយក្តីសុខ និងសុភមង្គល។

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

16 Nov, 14:07


សូមថ្លែងអំណរគុណដល់មន្ត្រីរាជការ កងកម្លាំង និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ព្រមទាំងគណៈកម្មាធិការរៀបចំព្រះរាជពិធី ក្រុមបម្រើការ និងក្រុមការងារពាក់ព័ន្ធ ទាំងអស់ ដែលបានយកអស់ពីកម្លាំងកាយចិត្ត រៀបចំ និងសម្របសម្រួលផ្តល់នូវភាពសប្បាយរីករាយ ប្រកបដោយ ស្នាមញញឹម និងសេចក្តីសុខ សុភមង្គល ជូនដល់ប្រជាពលរដ្ឋបានរីករាយកម្សាន្តរយៈពេលបីថ្ងៃក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ទូទាំងប្រទេស។

ទន្ទឹមនឹងការកម្សាន្តសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តទូទាំងប្រទេស ក៏ទទួលបាននូវភាពរីករាយតាមរយៈព្រះរាជពិធីបុណ្យនេះ ក្រោមម្លប់សុខសន្តិភាព។ ដោយសារប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ ទើបយើងអាចប្រារព្ធពិធីបុណ្យជាតិធំប្រចាំឆ្នាំបែបនេះបាន។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

16 Nov, 05:16


ម្សិលមិញព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឈានចូលមកដល់ថ្ងៃទី២ហើយ ដែលថ្ងៃនេះពិសេសមានពិធីសំពះព្រះខែ និងអកអំបុក នៅពេលរាត្រីផងដែរ

មិនខុសពីថ្ងៃទី១ ប៉ុន្មានទេ នៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ឃើញថាភ្ញៀវជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ បានចូលរួមយ៉ាងច្រើនកុះករ នៅតាមដងទន្លេសាប ដើម្បីចូលរួមអបអរសាទរផង និងទស្សនានូវការប្រណាំងទូក ជាមួយនឹងការដើរកំសាន្ត នៅតាមតំបន់នានា ដែលកំពុងប្រារព្ធពិធីទាំងមុខព្រះបរមរាជវាំង ទាំងតាមដងទន្លេត្រើយខាងកើត និងតំបន់ផ្សេងៗទៀត ដែលមានការរៀបចំយ៉ាងសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

08 Nov, 16:46


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះបណ្តោះអាសន្ន សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងជាក់ស្ទើរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ ឬតាមរយៈតំណភ្ជាប់៖
https://go.gov.kh/era/agric1000 និងស្តេន QR Code ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២,០៩៨ ៥៥២ ៥៧៧។


សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

08 Nov, 16:46


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះបណ្តោះអាសន្ន សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។

ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ ឬតាមរយៈតំណភ្ជាប់៖
https://go.gov.kh/era/mcsehf និងស្តេន QR Code ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២,០៩៨ ៥៥២ ៥៧៧។


សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

08 Nov, 16:46


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះបណ្តោះអាសន្ន សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១១ ឱ្យចូលរៀននៅសាលាភូមិន្ទរដ្ឋបាល។

ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ ឬតាមរយៈតំណភ្ជាប់៖
https://go.gov.kh/era/mcskkr និងស្តេន QR Code ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២,០៩៨ ៥៥២ ៥៧៧។


សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

08 Nov, 16:46


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនបញ្ជីឈ្មោះបណ្តោះអាសន្ន សម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានរតនាគារជាតិ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ចំពោះបេក្ខជនដែលបានបំពេញពាក្យសុំសិទ្ធិប្រឡង និងដាក់ស្នើរួចហើយ សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ ឬតាមរយៈតំណភ្ជាប់៖
https://go.gov.kh/era/eco01 និងស្តេន QR Code ចាប់ពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩, ០១០ ៤៣៧ ៩២២,០៩៨ ៥៥២ ៥៧៧។


សូមបេក្ខជនធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនក្នុងបញ្ជីឈ្មោះ

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

08 Nov, 13:48


ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៤

ឱកាសពិធីខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម ខៀវ ច័ន្ទប៊ុនធឿន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងមុខងារសាធារណៈ ចូលរួមដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងបន្តដំណើរទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

08 Nov, 12:45


អបអរសាទរ ខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៤

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ប្រារព្ធឡើង ដើម្បីរម្លឹកដល់ថ្ងៃដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញ ពីអាណានិគមនិយមបារាំង ​(៩ វិច្ឆិកា ១៩៥៣) ហើយស្របជាមួយនឹងខួបនៃការបង្កើតកងយោធពលខេមរភូមិន្ទផងដែរ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឱ្យប្រជាជនខ្មែរគ្រប់ៗរូបចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ឧត្តុង្គឧត្តម និងព្រះរាជបេសកកម្ម ដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ តស៊ូក្នុងព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យពេញលេញជូនកម្ពុជា ប្រកបដោយសន្តិវិធី។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

08 Nov, 02:28


អបអរសាទរខួប២១ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។

៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤
កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

08 Nov, 02:18


ក្រសួងមុខងារសាធារណ:ប្រជុំពិនិត្យលើស្ថានភាពសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួង​ ស្ថាប័ន

ក្រោយពីទទួលបានរបាយការណ៍ជាបន្តបន្ទាប់ពីក្រសួង​ ស្ថាប័ន​ លើការងារ ការពិនិត្យឡើងវិញ និងការវិភាគមុខងារ​ និងរចនាសម្ព័ន្ធ​ក្រសួង​ ស្ថាប័ន​ ក្រសួងមុខងារសាធារណ:បានរៀបចំកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងជាច្រេីន ដើម្បីបន្តការងារឆ្ពោះទៅកាន់ការរៀបចំ សេចក្តីព្រាងអនុក្រឹត្យស្តីពី ការរៀបចំ និងការប្រព្រឹត្ត​របស់ក្រសួង​ ស្ថាប័ន​ រួមទាំងអង្គភាពពាក់ព័ន្ធ។ ដើម្បីជំរុញការរៀបចំការងារនេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង​ក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារនៃ​ គ.វ.រ​ លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ន​ នៅថ្ងៃទី៦​ ខែវិច្ឆកា​ ឆ្នាំ២០២៤។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

03 Nov, 11:32


ប្រទីបក្រសួង ស្ថាប័នជាច្រើន រួមជាមួយក្រសួងមុខងារសាធារណៈ កំពុងត្រៀមលក្ខណ:ចូលរួមបណ្តែតអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រារព្ធទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ខាងមុខនេះ ក្រសួងស្ថាប័ន ជាច្រើន រួមទាំងក្រសួងមុខងារសាធារណៈ បាន និងកំពុងដំឡើងជិតរួចរាល់ស្ថាពរហើយ ស្ថិតនៅបណ្តោយដងទន្លេសាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

យោងតាម តួលេខបង្ហាញដោយ គណៈកម្មាធិការរៀចំបុណ្យជាតិ និងអន្តរជាតិ-អន្តរជាតិ បានអោយដឹងថា ចំនួនប្រទីបដែលត្រូវចូលបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ មានចំនួន៣៥ ដោយប្រទីបក្រសួង-ស្ថាប័ន ៣៤ប្រទីប ប្រទីបក្រុមហ៊ុនចំនួន ១ ព្រមទាំងមានទូកង ចូលរួមប្រកួតប្រជែងចំនួន ៣៤៦ទូក ដែលមានកីឡាករ ចំណុះទូកប្រមាណជាង ២ម៉ឺននាក់៕


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

03 Nov, 10:20


ប្រតិភូក្រសួងមុខងារសាធារណៈ អញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសិកា ចាយ ឃីម

នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សំ រិទ្ធី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធ ឧបាសិកា ចាយ ឃីម ត្រូវជាម្តាយក្មេក ឯកឧត្តម ហាស់ ប៊ុនថ្ថន អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៣:៤៥នាទីរសៀល ក្នុងជន្មាយុ ៨៤ឆ្នាំ ដោយជរាពាធ។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

02 Nov, 10:28


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១០០០នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ស្តីពីការបែងចែកប៉ុស្តិ៍ ជ្រើសរើសមន្ត្រីកសិកម្មឃុំ។

👉 ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ ដោយអាចស្តេន QR Code ឬចូលទៅកាន់ គេហទំព័រ
https://go.gov.kh/era/agric1000 ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

ទាញយកតារាងឧបសម្ព័ន្ធស្តីពីការបែងចែកប៉ុស្តិ៍ជ្រើសរើសមន្ត្រីកសិកម្មឃុំ

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

31 Oct, 11:40


តើអ្នកដឹងទេ?

រយៈពេល ១សប្តាហ៍ទៀត ការចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល តាមក្របខណ្ឌក្រសួង ស្ថាប័ន ខាងក្រោមនឹងត្រូវបិទបញ្ចប់ការទទួលពាក្យនាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ ជាកំហិត។ សូមជូន តំណរភ្ជាប់ (Link) សម្រាប់ការចុះឈ្មោះដូចខាងក្រោម៖

👉 មន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ https://go.gov.kh/era/agric1000

👉 មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០កន្លែង https://go.gov.kh/era/eco01 សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

👉 សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន១៨០កន្លែង ឱ្យចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល https://go.gov.kh/era/mcskkr

👉 សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន៥០កន្លែង ឱ្យចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល https://go.gov.kh/era/mcsehf

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីការប្រឡងប្រជែង សូមតាមដានការផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ តាមតំណមានជូនភ្ជាប់ខាងក្រោម៖

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ក្រសួងមុខងារសាធារណៈ»
១.Telegram (https://t.me/mcsgovkh)
២.Facebook (https://www.facebook.com/CivilServiceCambodia)

👉 បណ្តាញផ្សព្វផ្សាយឈ្មោះ «ព័ត៌មានមុខងារសាធារណៈ»
១.Telegram (https://t.me/CivilServiceNews31)
២.Facebook (https://www.facebook.com/Civil.Service.News)

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

30 Oct, 11:16


អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកំណែទម្រង់នៃក្រសួង ស្ថាប័នចំនួន៥ ប្រជុំពិនិត្យពិភាក្សាលើ «យន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល (យ.ស.ក.)»

ក្នុងនាមជាប្រធានប្តូរវេន អគ្គលេខាធិការដ្ឋានគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ នៃក្រសួងមុខងារសាធារណៈ (អ.គ.ក.ស.) បានរៀបចំកិច្ចប្រជុំស្តីពី «យន្តការសម្របសម្រួលកិច្ចការកែទម្រង់គន្លឹះនៃរាជរដ្ឋាភិបាល (យ.ស.ក.)» ។ កិច្ចប្រជុំនាព្រឹកនេះ ដឹកនាំដោយ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការនៃ អ.គ.ក.ស. នៅសាលប្រជុំគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដោយមានការអញ្ជើញចូលរួមពី​តំណាងអគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​កំណែទម្រង់​ ជាតំណាងមកពីក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ(គ.ជ.អ.ប.) ទីស្តីការគណៈរដ្ឋមន្រ្តី ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃ អ.គ.ក.ស. ជាច្រើនរូប។

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

29 Oct, 08:14


ក្រោយពីបានដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ចំនួន២៥០ ដោយជោគជ័យរួចមក រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ កំពុងប្រកាសទទួលពាក្យជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ១០០០កន្លែងទៀត ដើម្បីដាក់ពង្រាយបន្ថែមនៅទូទាំងប្រទេស។ សាធារណៈជន យុវជន យុវនារី ដែលមានបំណងក្លាយជាមន្ត្រីកសិកម្មឃុំ អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ (https://go.gov.kh/era/agric1000) ដើម្បីចូលរួមប្រឡងប្រជែងស្មើៗគ្នា ប្រកបដោយសុក្រឹត្យភាព។

សូមអញ្ជើញទស្សនាវីដេអូឯកសារ ដែលរៀបរាប់ពីការចុះទៅបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ ក្រោមចំណងជើងថា «រើសឱ្យចំ បំពេញឱ្យត្រូវ ថែរក្សាឱ្យនៅ»៕

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

29 Oct, 06:40


រាជធានី-ខេត្ត ២៥ បានបញ្ជូនបេក្ខភាពចូលរួមប្រកួតប្រជែងក្លាយជា អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤

ក្នុងដំណាក់កាលបូកសរុបការដាក់ពាក្យចូលរួមប្រកួតប្រជែង ក្នុងកម្មវិធី វាយតម្លៃ និងទទួលស្គាល់ អង្គភាពផ្តល់សេវាសាធារណៈគំរូ ឆ្នាំ២០២៤ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល  ក្រុមការងារទទួលបានបេក្ខភាពចូលរួមពីគ្រប់រាជធានី-ខេត្តទាំងអស់។ ក្នុងន័យនេះ ដើម្បីធ្វើវឌ្ឍនភាពបូកសរុបលទ្ធផលនៃការដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ និងដើម្បីកំណត់វិធានការបន្ត ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈចំនួន៥ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

27 Oct, 08:28


វីដេអូឯកសារ ក្រោមចំណងជើងថា «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ដែលរៀបរាប់អំពីការចុះទៅបំពេញការងាររបស់មន្ត្រីកសិកម្មឃុំ ដើម្បីជួយយល់ប្រជាកសិករតាមឃុំនីមួយៗ

រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយចំនួន៦ ដែលត្រូវអនុវត្តជាអាទិភាព។ ក្នុងនោះ ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្ម នៅទូទាំងប្រទេស និង ការរៀបចំឱ្យមានសហគមន៍កសិកម្ម គឺជាកម្មវិធីនយោបាយទី៦ ដែលត្រូវអនុវត្តភ្លាម ដើម្បីធ្វើឱ្យវិស័យកសិកម្ម និងជីវភាពប្រជាកសិករមានភាពប្រសើរឡើង។
 
ដើម្បីសម្រេចបានការងារនេះ ស្របតាមអភិក្រម «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» ដើម្បីដាក់ពង្រាយ នៅតាមភូមិសាស្ត្រឃុំគោលដៅចំនួន២៥០ ក្នុងស្រុកចំនួន៨៩ នៃខេត្តចំនួន១៧។

តាមរយៈវីដេអូឯកសារនេះ ប្រជាកសិករបានសម្តែងការសាទរ ដល់ប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល និងរីករាយជាមួយវត្តមានមន្ត្រីកសិកម្មឃុំតាមមូលដ្ឋាននីមួយៗ ដោយមន្ត្រីកសិកម្មឃុំ បានជួយសម្របសម្រួល និងផ្តល់ជាប្រយោជន៍ជាច្រើនដល់ពួកគាត់ ទាំងការងារផ្នែកបច្ចេកទេសកសិកម្ម ការផ្តល់ព័ត៌មាន និងការប្រឹក្សាយោបល់នានា។
 
ខណៈនេះ ក្រសួងមុខងារសាធារណៈ កំពុងប្រកាសទទួលពាក្យជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ១០០០កន្លែងទៀត ដើម្បីដាក់ពង្រាយបន្ថែមនៅទូទាំងប្រទេស។ សាធារណៈជន យុវជន យុវនារី ដែលមានបំណងក្លាយជាមន្ត្រីកសិកម្មឃុំ អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ (https://go.gov.kh/era/agric1000) ដើម្បីចូលរួមប្រឡងប្រជែងស្មើៗគ្នា ប្រកបដោយសុក្រឹត្យភាព។  
 
🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

27 Oct, 06:06


ក្រសួងមុខងារសាធារណៈ សូមថ្លែងអរគុណដល់បងប្អូន សិស្ស និស្សិត និងសាធារណជនទាំងអស់ ដែលបានអញ្ជើញមកទស្សនានៅក្នុង«ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» ហើយអញ្ជើញចូលទស្សនានៅក្នុងទីតាំងស្តង់ព័ត៌មានរបស់ក្រសួងមុខងារសាធារណៈ សម្រាប់ថ្ងៃទី១ យ៉ាងច្រើនកុះករ។

ស្តង់ព័ត៌មាននៃក្រសួងមុខងារសាធារណៈ នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ មានចែករំលែកព័ត៌មានផ្សេងៗ ពាក់ព័ន្ធទៅនឹងវិស័យមុខងារសាធារណៈ រួមទាំងខ្លឹមសារនានានៃការកែទម្រង់រដ្ឋបាលសាធារណៈ។ ព្រមជាមួយគ្នានេះ បងប្អូន សិស្ស និស្សិត និងសាធារណជន ក៏អាចអញ្ជើញមកសាកសួរព័ត៌មានទាក់ទងទៅនឹងការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលក្រសួងកំពុងបើកទទួលពាក្យ។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

26 Oct, 13:56


ក្រសួងមុខងារសាធារណៈ បានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។

ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់ នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។

សារជាថ្មីម្តងទៀត សូមបេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ហើយសូមបន្តជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របតាមអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

26 Oct, 12:19


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា

នៅរសៀលថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំគណៈប្រតិភូ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណៈភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣០នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

25 Oct, 04:36


ក្រៅពីសមិទ្ធផលសំខាន់ៗដែលសម្រេចបានជាច្រើន ទាំងការងារប្រចាំថ្ងៃ និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដែលបានរាយការណ៍នៅក្នុងកិច្ចប្រជុំប្រចាំខែតុលា ឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ វឌ្ឍនភាពការងារមួយដែលគួរកត់សម្គាល់បន្ថែមនោះគឺ «ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការ»។
មានប្រសាសន៍រាយការណ៍ជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងអង្គប្រជុំ ឯកឧត្តម សុខ សប្បាយណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបង្ហាញថា ការគ្រប់គ្រងវត្តមានប្រចាំថ្ងៃរបស់មន្រ្តីរាជការដែលមកបម្រើការងារនៅទីស្តីការក្រសួងមុខងារសាធារណៈ មានវឌ្ឍនភាពគួរជាទីចាប់អារម្មណ៍។ "ប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការ តាមរយៈការប្រើប្រាស់ប្រព័ន្ធ MCS Mobile App បានបង្ហាញថា វត្តមានមន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ដែលមកបម្រើការងារមានចំនួនជាង ៩៣%។ តួលេខនេះ មិនបានរាប់បញ្ចូលចំនួនមន្ត្រីដែលអវត្តមានដោយមានច្បាប់ត្រឹមត្រូវនោះឡើយ។" ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់។
សូមជម្រាបថា ការដាក់អនុវត្តប្រព័ន្ធគ្រប់គ្រងមន្ត្រីរាជការតាមរយៈការប្រើប្រាស់ MCS Mobile App ជាយន្តការថ្មីដើម្បីបំពេញបន្ថែមលើប្រព័ន្ធគ្រប់គ្រងវត្តមានក្នុងពេលបច្ចុប្បន្ន។ តួលេខដែលបានស្រង់តាមប្រព័ន្ធបច្ចេកវិទ្យាដែលបញ្ជាក់ខាងលើ បានបង្ហាញថា មន្ត្រីរាជការរបស់យើងបាន និងកំពុងបំពេញតួនាទី ភារកិច្ច លើការបម្រើការងារប្រចាំថ្ងៃជូនរាជរដ្ឋាភិបាលគួរជាទីមោទនៈ។
ក្រសួងមុខងារសាធារណៈ មានមោទនភាព និងសូមអរគុណមន្ត្រីរាជការគ្រប់ៗរូបដែលបានខិតខំប្រឹងប្រែង មានទំនួលខុសត្រូវ និងគោរពតួនាទីមកបម្រើការងារដើម្បីរួបរួមអភិវឌ្ឍស្ថាប័ន និងវិស័យមុខងារសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

24 Oct, 09:58


កំពុងដំណើរការ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្រសួងមុខងារសាធារណៈប្រចាំខែតុលា ឆ្នាំ២០២៤

ជាទម្លាប់រៀងរាល់សប្តាហ៍ទី៤ ប្រចាំខែនីមួយៗ ក្រសួងមុខងារសាធារណៈតែងតែអនុវត្តរបបប្រជុំប្រចាំខែរបស់ខ្លួន។ ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្ត របស់ក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ  លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជាច្រើនរូប ព្រមទាំងមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តទាំង២៥ (តាមប្រព័ន្ធអនឡាញ)។ ដើម្បីបានស្តាប់វឌ្ឍនភាពការងារប្រចាំខែ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម ហាស់ ប៊ុនថ្ថន ធ្វើរបាយការណ៍រួមជូនអង្គប្រជុំ។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

24 Oct, 08:21


សាលាភូមិន្ទរដ្ឋបាល មានកិត្តិយសសូមជូនដំណឹងដល់មន្ត្រីរាជការគ្រប់ក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ជ្រាបថា សម្រាប់ឆ្នាំ២០២៤ សាលានឹងរៀបចំជ្រើសរើសសិក្ខាកាមសម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី សិក្សាតាមប្រព័ន្ធអនឡាញ (Microsoft Teams) មានដូចជា៖
១. ភាពជាអ្នកដឹកនាំ (សិក្សាថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល ១៥ម៉ោង)
២. ការរៀបចំគោលនយោបាយសាធារណៈ (សិក្សាថ្ងៃសៅរ៍ និងអាទិត្យ រយៈពេល ៣០ម៉ោង)


👉 មន្ត្រីរាជការដែលមានបំណងសិក្សាវគ្គបណ្តុះបណ្តាលខាងលើ សូមអញ្ជើញចុះឈ្មោះសិក្សាតាមប្រព័ន្ធ អនឡាញដោយចូលទៅកាន់តំណភ្ជាប់ https://go.gov.kh/era/newtrain24 ឬតាមរយៈ QR Code ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ។ ការជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាល៖ ភាពជាអ្នកដឹកនាំ ចំនួន១២០នាក់ និងវគ្គការរៀបចំគោលនយោបាយសាធារណៈ ចំនួន១២០នាក់។

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ក្រសួងមុខងារសាធារណៈ - Ministry of Civil Service

24 Oct, 06:03


កំពុងដំណើរការ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងឧបនាយករដ្ឋមន្ត្រី​ប្រចាំការ វង្សី​ វិស្សុត អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី

ខណៈនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃ គ.វ.រ. និងឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កំពុងដឹកនាំ​​ កិច្ចប្រជុំស្តីពី ការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។


📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 | W
ebsite
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

71,852

subscribers

10,344

photos

326

videos