ក្រសួងយុត្តិធម៌-Ministry of Justice @mojcambodianews Channel on Telegram

ក្រសួងយុត្តិធម៌-Ministry of Justice

@mojcambodianews


ក្រសួងយុត្តិធម៌-Ministry of Justice (Khmer)

ក្រសួងយុត្តិធម៌-Ministry of Justice ជាដេបូន្ន្រាំរបស់រដ្ឋបាលកម្ពុជាដើម្បីលោកអ្នកទៅជាទុកជាងវិនិយោគនៅលើពិភពលោកជំនួយឡើងឯកទេសេនរដ្ឋបាល។ ក្រសួងយុត្តិធម៌ត្រូវបានបង្ហាញនិងផ្តុផ្សត្រមិត្តភាពនិងយៃជីវិតរបស់លោកអ្នកលើអបញ្ជាថារដ្ឋបាល។ ទាំងបង្ហាញទិននៅរាជវិនិយោគកខាសបញ្ជាថារស់ប្អូនកម្មវិធីគោរព័ន្ធ បណ្តាញកសួង និងការរីកចល់ការច្នៃ។

ក្រសួងយុត្តិធម៌-Ministry of Justice

07 Dec, 08:14


តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ, ចូលរួម «ពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP)»
====================

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមក្នុង «ពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក (RISEAP)» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ-រាជធានីភ្នំពេញ។

អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ជាអង្គការក្រៅរដ្ឋាភិបាលបង្កើតឡើងនៅឆ្នាំ១៩៨០។ ព្រមជាមួយគ្នានេះដែរ បងប្អូនខ្មែរឥស្លាម គឺជាកូនសោគន្លឹះសម្រាប់កម្ពុជា ក្នុងការបើកទ្វារនៃកាលានុវត្តភាពសេដ្ឋកិច្ចឥស្លាម កម្រិតពិភពលោក មិនថាហិរញ្ញវត្ថុឥស្លាម ឬសេដ្ឋកិច្ចហាឡាល។


ថ្លែងក្នុងឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាសន្តិភាព ភាពជឿនលឿននៃសង្គម-សេដ្ឋកិច្ច និង ទំនាក់ទំនងអន្តរជាតិដ៏រស់រវើករបស់កម្ពុជា បងប្អូនឥស្លាមជាច្រើន ក៏មានឱកាសទៅសិក្សារៀនសូត្រនូវចំណេះដឹងផ្នែកសាសនាឥស្លាម ក៏ដូចជា ជំនាញបច្ចេកទេស វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា នៅបណ្តាប្រទេសដៃគូជាច្រើននៅលើពិភពលោក។ បងប្អូនឥស្លាមកាន់តែច្រើន ក៏មានលទ្ធភាព និង ឱកាសទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ, ហើយបងប្អូនឥស្លាមខ្លះទៀត ក៏មានឱកាសចាប់ដៃគូជាមួយវិនិយោគិនបរទេស ដើម្បីបង្កើតអាជីវកម្មនៅកម្ពុជា៕

ក្រសួងយុត្តិធម៌-Ministry of Justice

06 Dec, 12:54


ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស លើកទី៩១ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី
======================

នៅទីស្តីការក្រសួងយុត្តិធម៌៖ នៅថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទី៣ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានសារការី។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការស្រាវជ្រាវច្បាប់ជាតិ និងបរទេសដែលមានការពាក់ព័ន្ធ និងបានតាក់តែង ក៏ដូចជាកែសម្រួលបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការីនេះ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ ភាពប្រាកដនិយម និងសង្គតិភាពនៃសេចក្តីព្រាងច្បាប់នេះ។ ជាក់ស្តែង កិច្ចប្រជុំបានបន្តពិភាក្សាអំពី សារការី និងការចូលប្រកបវិជ្ជាជីវ:សារការី។

ក្រសួងយុត្តិធម៌-Ministry of Justice

06 Dec, 11:33


នារសៀលថ្ងៃសុក្រ ៦ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានផ្តល់បទសម្ភាសន៍និងថតកិច្ចពិភាក្សា ជាមួយសារព័ត៌មានកម្ពុជាថ្មី អំពី “បេសកកម្ម សកម្មភាពការងារ និង លទ្ធផលការងាររយៈពេលមួយឆ្នាំ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” ។

—————————
☎️ លេខទូរស័ព្ទ Telephone : +855 99 456 156 | 099 98 33 58 | 093 98 33 58 🌐 វេបសាយ Website | 🌐 ហ្វេសប៊ុក Facebook | 🌐តេឡេក្រាម Telegram |📍 ទីតាំង Location

ក្រសួងយុត្តិធម៌-Ministry of Justice

17 Nov, 12:05


បទសម្ភាសន៍ជាមួយ BTV

ប្រធានបទ៖ សមិទ្ធផលការងាររយៈពេល១ឆ្នាំរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)

វាគ្មិន ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការ នៃ អ.ដ.ក.​

ប្រភព​ : BTV News

ក្រសួងយុត្តិធម៌-Ministry of Justice

16 Nov, 01:33


សារលិខិតជូនពរ របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចមហារដ្ឋសភាធិការធិបតី គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ក្រសួងយុត្តិធម៌-Ministry of Justice

14 Nov, 06:27


អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

ថ្ងៃព្រហស្បតិ៍ ១៤កើត ដល់ថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ - ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤

ក្រសួងយុត្តិធម៌-Ministry of Justice

14 Nov, 03:46


សេចក្តីកំណត់មាត្រានីមួយៗនៃក្រមរដ្ឋប្បវេណីភាគ១ដល់ភាគ៦រួមបញ្ចូលគ្នារៀបចំជាឌីជីថល

ក្រសួងយុត្តិធម៌-Ministry of Justice

14 Nov, 03:32


សេចក្តីកំណត់មាត្រានីមួយៗនៃក្រមរដ្ឋប្បវេណីភាគ១ដល់ភាគ៦រួមបញ្ចូលគ្នារៀបចំជាឌីជីថល
#MOJDigitalBook ស្វែងរកពាក្យគន្លឹះ(Search),មាតិកាអាចចុចទៅខ្លឹមសារនិងចុចត្រឡប់ទៅរកមាតិកាបាន(Content Flexible)
ធ្វើកំណត់សម្គាល់ (Note),គូសចំណាំ(Highlight)
---------------------
ក្រសួងយុត្តិធម៌l | JOIN
https://moj.gov.kh/kh/book-library

ក្រសួងយុត្តិធម៌-Ministry of Justice

13 Nov, 10:46


ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម
បានដឹកនាំកិច្ចប្រជុំរបស់​គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម
=======================

នារសៀលថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ២:៣០នាទីរៀល ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម
បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ នៃគណៈកម្មការ ដើម្បីពិភាក្សាបន្តលើសេចក្ដីព្រាងច្បាប់ស្ដីពីបទប្បញ្ញត្តិនីតិវិធីពាណិជ្ជកម្ម។

កិច្ចប្រជុំខាងលើក៏មានការចូលរួមពីសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម។

ក្រសួងយុត្តិធម៌-Ministry of Justice

13 Nov, 08:32


សារលិខិតជូនពរ របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមគោរពជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក្នុងជន្មាយុគម្រប់ ៨៤ឆ្នាំ ឈានចូល ៨៥ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ក្រសួងយុត្តិធម៌-Ministry of Justice

13 Nov, 08:32


សារលិខិតជូនពរ របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមគោរពជូនឯកឧត្តមកិត្តិបររក្សបណ្ឌិត ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ក្នុងជន្មាយុគម្រប់ ៨៨ឆ្នាំ ឈានចូល ៨៩ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃសុក្រ ១៥កើត ខែកត្តិក ឆ្នាំរោង​ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ក្រសួងយុត្តិធម៌-Ministry of Justice

13 Nov, 02:05


ព្រះរាជក្រឹត្យលេខ នស​/រកត/១១២៤/១៤១២ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(១៤១២/០៦១១២៤)

ក្រសួងយុត្តិធម៌-Ministry of Justice

13 Nov, 02:04


ព្រះរាជក្រឹត្យលេខ នស​/រកត/១១២៤/១៤១២ ស្តីពី ការបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្ត កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព(១៤១២/០៦១១២៤)
ក្រសួងយុត្តិធម៌l | JOIN
https://moj.gov.kh

ក្រសួងយុត្តិធម៌-Ministry of Justice

09 Nov, 08:05


ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤
====================

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងថ្នាក់ដឹកនាំមន្រ្តីនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២៤) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ។

ក្រសួងយុត្តិធម៌-Ministry of Justice

09 Nov, 08:05


ឯកឧត្តម កើត រិទ្ធ អញ្ជើញដឹកនាំសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”
======================

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាសមាជិកទី១ នៃសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម បានអញ្ជើញដឹកនាំគណៈប្រតិភូ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។

ក្រសួងយុត្តិធម៌-Ministry of Justice

09 Nov, 08:05


ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំគណៈប្រតិភូនៃក្រសួងយុត្តិធម៌ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ”
======================

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ ក្រសួងយុត្តិធម៌ ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងអញ្ជើញថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” នាមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសពិធីខួបអនុស្សាវរីយ៍លើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។

ក្រសួងយុត្តិធម៌-Ministry of Justice

04 Nov, 15:18


សារលិខិតជូនពរ របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គោរពជូនសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍមង្គលរបស់ សម្តេចពិជ័យសេនា ក្នុងជន្មាយុគម្រប់ ៧៨ឆ្នាំ ឈានចូល ៧៩ឆ្នាំ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ

ក្រសួងយុត្តិធម៌-Ministry of Justice

04 Nov, 14:03


ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស លើកទី៧៧ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី
======================

នៅទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃចន្ទ ៤ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទី៣ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានសារការី។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការស្រាវជ្រាវច្បាប់ជាតិ និងបរទេសដែលមានការពាក់ព័ន្ធ និងបានតាក់តែង ក៏ដូចជាកែសម្រួលបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការីនេះ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ ភាពប្រាកដនិយម និងសង្គតិភាពនៃសេចក្តីព្រាងច្បាប់នេះ។ ជាក់ស្តែង កិច្ចប្រជុំបានបន្តពិភាក្សាអំពី មន្ទីរសារការី។

ក្រសួងយុត្តិធម៌-Ministry of Justice

02 Nov, 14:14


ការប្រកាសពិធីបើកដំណើរការជាផ្លូវការ នៃ «យុទ្ធនាការភ្នំពេញស្អាត ឆ្នាំ២០២៤»

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមក្នុងបើកជាផ្លូវការយុទ្ធនាការភ្នំពេញស្អាត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃគម្រោងស្អាត។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានកត់សម្គាល់ថា នៅក្នុងឆ្នាំ២០២៤នេះ យុទ្ធនាការភ្នំពេញស្អាត ត្រូវបានរៀបចំឡើងក្រោមទិសស្លោក «តម្លៃជាខ្មែរ មោទនភាពអត្ដសញ្ញាណខ្មែរ សមត្ថភាពខ្មែរ និងភាពរួបរួមឯកភាពគ្នា ក្រោមទង់ជាតិខ្មែរតែមួយ» ដែលផ្ដោតទៅលើ ទី១) ភាពជាខ្មែរតែមួយ ដែលយើងត្រូវមានមោទនភាពជាខ្មែរ និងចូលរួមថែរក្សា និងកសាងបន្ថែមនូវភាពជាខ្មែរនេះ ទី២) ការអភិវឌ្ឍធនធានមនុស្សគឺចាំបាច់ ក្នុងការត្រៀមប្រកួតប្រជែង ក្នុងឆាកតំបន់ និងអន្តរជាតិ និងទី៣) ប្រជាជនពោរពេញដោយធម៌ គឺការចេះជួយយកអាសាគ្នាទៅវិញទៅមក សាមគ្គីភាព ឥរិយាបទវិជ្ជមាន និងការលើកកម្ពស់តម្លៃគ្រួសារ និងសង្គម។ ក្នុងន័យនេះ ការលើកកម្ពស់អនាម័យបរិសា្ថន មេត្រីភាពបរិស្ថាន ការកាត់បន្ថយ និងកែច្នៃសំរាម ជាផ្នែកមួយ ក្នុងចំណោមផ្នែកជាច្រើនទៀត ដែលនឹងសម្រេចបានតាមរយៈការចូលរួមអនុវត្តនូវទិសស្លោកខាងលើ។

ទាញចេញពីគោលបំណងខាងលើនេះ លោក ហៃ ភិរម្យ បានគូសបញ្ជាក់ថា តាមរយៈទិសស្លោកថ្មីនេះ គម្រោងស្អាតបានដាក់ចេញនូវផែនការសកម្មភាពធំៗ ចំនួនបួន រួមមាន ទី១. «ក្លិបយុវជនស្អាត (SAAT YOUTH CLUB) និងក្រុមបណ្ដាញស្អាត (SAAT ALUMNI)», ទី២. «ចិត្តខ្ញុំស្អាត ខ្មែរស្អាត» ទី៣. «ជំរំស្អាត ខ្មែរស្អាត» និងទី៤. «ធុរកិច្ចយើងស្អា ត ខ្មែរស្អាត»។ យើងជឿជាក់យ៉ាងមុតមាំថា ខ្មែរស្អាតគឺ ផ្តើមចេញពីការមានផ្នត់គំនិតវិជ្ជមាន ក្នុងនាមជាខ្មែរមួយរូប ការរួបរួមសាមគ្គីក្រោមទង់ជាតិខ្មែរតែមួយ ឥរិយាបទថ្លៃថ្នូរ របស់ប្រជាជនខ្មែរគ្រប់រូប និងការប្រតិបត្តិស្អាតប្រកបទៅដោយសេចក្តីថ្លៃថ្នូរក្នុងនាមជាកូនខ្មែរនិងជាប្រជាជនខ្មែរមួយរូបនៅក្នុងសង្គម។

ក្រសួងយុត្តិធម៌-Ministry of Justice

02 Nov, 00:14


សេចក្តីពន្យល់ក្រមរដ្ឋប្បវេណីភាគ១ ដល់ភាគទី៣
-----------------------------------
#MOJDigitalBook ស្វែងរកពាក្យគន្លឹះ(Search),ធ្វើកំណត់សម្គាល់ (Note),គូសចំណាំ(Highlight)
ក្រសួងយុត្តិធម៌l | JOIN
https://www.moj.gov.kh/kh/book-library

ក្រសួងយុត្តិធម៌-Ministry of Justice

01 Nov, 13:38


ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស លើកទី៧៦ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី
======================

នៅទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទី៣ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានសារការី។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការស្រាវជ្រាវច្បាប់ជាតិ និងបរទេសដែលមានការពាក់ព័ន្ធ និងបានតាក់តែង ក៏ដូចជាកែសម្រួលបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការីនេះ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ ភាពប្រាកដនិយម និងសង្គតិភាពនៃសេចក្តីព្រាងច្បាប់នេះ។ ជាក់ស្តែង កិច្ចប្រជុំបានពិភាក្សាអំពី មន្ទីរសារការី។

ក្រសួងយុត្តិធម៌-Ministry of Justice

01 Nov, 03:45


ឯកឧត្តមបណ្ឌិត ខាន់ វណ្ណៈ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំប្រទីប​វិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលេីកទី៣ ដើម្បីត្រៀមរៀបចំប្រទីបវិស័យយុត្តិធម៌ សម្រាប់ចូលរួមបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤​ នាពេលខាងមុខ
=======================

ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការនិងជាប្រធានក្រុមការងាររៀបចំប្រទីប​វិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលេីកទី៣ ដើម្បីត្រៀមរៀបចំប្រទីបវិស័យយុត្តិធម៌ សម្រាប់ចូលរួមបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នាពេលខាងមុខ នៅទីស្តីការក្រសួងយុត្តិធម៌។

ក្រសួងយុត្តិធម៌-Ministry of Justice

31 Oct, 23:31


មេរៀនភាគទី១ ក្រមរដ្ឋប្បវេណីនិងក្រមនីតិវិធីរដ្ឋប្បវេណី
មេរៀនភាគទី២ ក្រមរដ្ឋប្បវេណីនិងក្រមនីតិវិធីរដ្ឋប្បវេណី
មេរៀនភាគទី៣ ក្រមរដ្ឋប្បវេណីនិងក្រមនីតិវិធីរដ្ឋប្បវេណី
-----------------------------------
#MOJDigitalBook ស្វែងរកពាក្យគន្លឹះ(Search),ធ្វើកំណត់សម្គាល់ (Note),គូសចំណាំ(Highlight)
ក្រសួងយុត្តិធម៌l | JOIN
https://www.moj.gov.kh/kh/book-library

ក្រសួងយុត្តិធម៌-Ministry of Justice

25 Oct, 11:40


ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស លើកទី៧២ ដើម្បីបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី
======================

នៅទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹក ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤, ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេសទី៣ ទទួលបន្ទុកសិក្សា ស្រាវជ្រាវ និងកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី បានអញ្ជើញបន្តដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជា ប្រធាន អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារ ព្រមទាំងមន្ត្រីនៃនាយកដ្ឋានសារការី។

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការស្រាវជ្រាវច្បាប់ជាតិ និងបរទេសដែលមានការពាក់ព័ន្ធ និងបានតាក់តែង ក៏ដូចជាកែសម្រួលបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីលក្ខន្តិកៈសារការីនេះ ដើម្បីធានាភាពគ្រប់ជ្រុងជ្រោយ ភាពប្រាកដនិយម និងសង្គតិភាពនៃសេចក្តីព្រាងច្បាប់នេះ។ ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សាបញ្ចប់មាត្រា២០ រហូតដល់មាត្រា២៣។

ក្រសួងយុត្តិធម៌-Ministry of Justice

25 Oct, 04:26


ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងពិធីប្រកាស និងប្រគល់ជ័យលាភីចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណ:សម្បត្តិទី៦ ៖ មានអនាម័យ មានសោភ័ណភាព និងមានបរិស្ថានល្អ នៅទីស្តីការក្រសួងបរិស្ថាន
====================

ដោយទទួលបានការចាត់តាំងបន្តពីឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលរួមក្នុងពិធីប្រកាស និងប្រគល់ជ័យលាភីចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណ:សម្បត្តិទី៦ ៖ មានអនាម័យ មានសោភ័ណភាព និងមានបរិស្ថានល្អ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
ឃុំ សង្កាត់ ចំនួន៥០ មកពីក្រុង-ស្រុក ចំនួន៤១ នៅក្នុងប្រទេសកម្ពុជា បានទទួលជ័យលាភីក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណ:សម្បត្តិទី៦ ឆ្នាំ២០២៤ នេះ។
ចលនាប្រឡងប្រណំាង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌលក្ខណ:សម្បត្តិទី៦ គឺជាផ្នែកមួយនៃការអភិវឌ្ឍខ្សែក្រវ៉ាត់បៃតង (Green Belt) នៅកម្ពុជា និងជាយន្តការលើកទឹកចិត្តលើការដោះស្រាយបញ្ហាសំរាម សំណល់រឹង និងសំណល់រាវ សំដៅធ្វើឱ្យភូមិ ឃុំ សង្កាត់របស់យើងមានភាពស្អាត មានសោភ័ណភាព គ្មានសំរាមបោះចោលតាមផ្លូវដើម្បីឈានទៅសម្រេចគោលដៅ «កម្ពុជាស្អាត កម្ពុជាបៃតង និងចីរភាព»។

ក្រសួងយុត្តិធម៌-Ministry of Justice

24 Oct, 13:26


ឯកឧត្តម សុន ពិសិដ្ឋ តំណាងក្រសួងយុត្តិធម៌ និង ឯកឧត្តម ឆែម សាវុធ តំណាងក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំអនុគ្រោះទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
======================

នៅរសៀលថ្ងៃពុធ ៦រោច ខែអផ្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំក្រសួងយុត្តិធម៌, ឯកឧត្តម សុន ពិសិដ្ឋ តំណាងក្រសួងយុត្តិធម៌ និង ឯកឧត្តម ឆែម សាវុធ តំណាងក្រសួងមហាផ្ទៃជាសហប្រធាន បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលអញ្ជីញមកពីក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំអនុគ្រោះទោសក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ និងលើកយោបល់ជូនគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំនាពេលឆាប់ៗខាងមុខនេះ។

22,770

subscribers

51,444

photos

106

videos