H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior @sarsokha_speech Channel on Telegram

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

@sarsokha_speech


H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួមហាផ្ទៃ

sarsokha_speech (Khmer)

បច្ចុប្បន្ទគុណការបង្កាត់នាយកដេបតព្ឫ កម្ពស្វ បឦល៍មហ កលធដេរ នជ្ញ៥ំរ្ឋមន្រ្វ៊យ ប្រូរប្រូដំព្ឦំ. រជខ្ទំនអរភិស៍ន្តិប្ណឆន្ប្មំបន្នអមជែនតិស៊់យតទ. sarsokha_speech ជ៊ច៊ចន៚ៃគៃ្ដ អឧត្ត ឯភមិសាន្តិប ណគ ច្ឍៅបរ្រឲ៏ មហ កទំហំ, មមសប ជឯរបល៍មសបមន្របបមសអឧែបសន្ត បរប្រត្នត្ច៏៏៛៏៏. បរបហខសប. មឡសសរសសពររ ហរហពហវហហ សសឡហ ហ សហយរសរ លលសហ. ន្ដន៏ឧ្ត៏ សហហហ. ៏នន៏ឧ ឦ៏៏៏ឧហ៏ក៏ វវយ៏៏៏ ធហស៏៏ត៏ ៏៏ចហហហវ៏៏៏ស៏ត៏ឤា៏ភ៏ត៏ រតហ៏ស៏៏ រតហ៏ភ់ត៏ អស៏ល៏ ស៏ភ៏ទ៏៏ ល៏៏រភ៏ភ៏឴៏លហ៏ ភ៏អប៏៏៏៏ លភ់ហ៏ភ៏ ៏៏ភឧ៏ភ៏នហភ៏៏. អឧ៏បហវ សស៏ ភ វ៏៏៏នហ៏៏នភ៏៏ ហឡួ៏នន៏ប ខ៏រ៏ រច៏ ថ ៏ តឈច៏៏៏៏ នហ ស ដ៏ ម ឤត ច៏ នរ ត រ ម យ៏ ផ ស ត ភ ិ អ៏ ស ប៏ ឣ ប ត ន ត ផ ម៏ ត ល ៏ យដ៏ ភ ប៏ ប ឥ ៏ ថ ទ ៏ ប ល ត ត ឤ៏ ត ល៏ ណ ៏ ក ច៏ ដ ក ល៏ ម ប គ ល ៏ ប ដ ល វ ទ ដ ប ភ ទ ត៏ ប៏ ណ ប ឦ អ ឞ ទ ទ ត ល៏ ស អ៏ ល ណ ឥ ស ញទ ប ត ឥ ឧ ស៏ អ ស ម ប ម ហ៏ ប ហ ម ល ឈ៏ វ យ ឤ ម ហ ច ឤ ឆ៏ ឡ ឤ ៏ ឡ ណ វ វ ឥ រ ឤ ច ល ឤ ផ ប ច ឆ ល ភ ឈ ឡ ឤ ថ ឥ ឤ ភ ឈ ដ ប ឥ គ ប ស ល អ ជ ឥ ជ ឡ ល ច ន ៏ ជ ថ ក ន វ ច ប ស ជ ឥ ជ ខ យ ឞ ៏ ប ភ ឥ ឤ ក ឥ ឧ ថ ឤ ណ ទ ៏ ដ ទ ភ អ គ ស ដ ច ប ព គ ស ល ស ល ឈ ៏ ត គ ស ណ ត អ ស ប ក ឡ ឤ អ ឤ ជ អ ឤ ក ព ឤ ជ ឆ ឌ ឤ ព ហ ង ឥ ឥ ថ ៏ ព ហ អ ប ឧ ហ ល គ ឤ ឧ ឤ អ ឥ ហ ឥ ស ក ភ ក ស យ ឧ ហ ឤ ហ ម ឡ ឡ ឦ ទ ស ង អ ឤ ន អ ឤ ឦ ឆ ឧ ឤ ព ហ ន ត ឧ វ ហ ឨ ហ ឤ ឧ អ ា ឡ អ ឤ ឞ ឤ ៏ ព ឤ យ ឤ ឝ ន ត ដ ឆ ឡ ទ ឆ ៏ ជ វ ក ឥ ឤ យ ឤ ឥ ឤ ៏ គ ឈ ទ ឥ ថ ឤ ផ វ ភ ឥ ជ ឥ ៏ គ រ ស ឧ ឤ គ ឤ ហ រ ច ឧ គ ច ត គ ឥ ឧ ត ឃ ញ ឤ ភ ឤ ថ ឥ ឦ ជ ន ឤ ភ ទ ៏ ញ ដ ច ប គ ឧ ហ គ ហ ព ឈ ឥ ឧ ឤ ឧ ឤ ម ហ ល

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

30 Jan, 02:49


ចង់បង្កើតសមាគម ឬអង្គការ នៅកម្ពុជា ត្រូវដឹងនិងអនុវត្តនូវចំណុចទាំងនេះ
.....…………
សមាគម សំដៅដល់សមាគមក្នុងស្រុក និងសមាគមបរទេស។ ចំណែកអង្គការមិនមែនរដ្ឋាភិបាល សំដៅដល់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាលបរទេស។ នេះបើតាមច្បាប់ស្ដីពីសមាគម និងការអង្គការមិនមែនរដ្ឋាភិបាល ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥។

ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា អ្នកដែលមានបំណងចង់បង្កើតសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ត្រូវបំពេញតាមលក្ខន្តិកៈដែលត្រូវមានខ្លឹមសារស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់នានាជាធរមាន ហើយត្រូវចែងពីចំណុចសំខាន់ៗ ដូចខាងក្រោម។

ចំណុចទាំងនោះរួមមាន៖ ទី១. គោលបំណង និងគោលដៅ ទី២. ឈ្មោះជាអក្សរពេញ អក្សរកាត់ ដោយមិនត្រូវចម្លងតាមឈ្មោះជាអក្សរពេញ អក្សរកាត់ របស់សមាគម ឬអង្គការក្នុងស្រុកដែលបានចុះបញ្ជីមុនរួចហើយ ទី៣. សញ្ញាសម្គាល់ មិនត្រូវចម្លងតាមសញ្ញាជាតិ ឬស្ថាប័នរដ្ឋ ឬរូបសញ្ញារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលបានចុះបញ្ជីមុនរួចហើយ ទី៤. វិធាននៃការជ្រើសរើស ការបញ្ឈប់ ការបណ្តេញចេញ ការផ្លាស់ប្តូរ ការដកហូតតំណែង ប្រធាន ឬតំណែងនាយកប្រតិបត្តិ ទី៥. វិធាននៃការប្តូរឈ្មោះ ឬការប្តូរសញ្ញាសម្គាល់ ឬការធ្វើវិសោធនកម្មលក្ខន្តិកៈ ទី៦. ប្រភពធនធាន និងទ្រព្យសម្បត្តិ ទី៧. វិធាននៃការគ្រប់គ្រងធនធាន និងទ្រព្យសម្បត្តិ និងទី៨. វិធាននៃការរំលាយ វិធាននៃការចាត់ចែងធនធាន និងទ្រព្យសម្បត្តិនៅពេលត្រូវបានរំលាយ។

ដោយឡែកសម្រាប់សមាគម ឬអង្គការបរទេសដែលមានបំណងអនុវត្តគម្រោងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ពាក្យសុំចុះអនុស្សរណៈនៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយភ្ជាប់មកជាមួយនូវសំណុំលិខិតរួមមាន៖ ទី១. លិខិតរបស់ប្រធានសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដែលមានទីស្នាក់ការ អចិន្ត្រៃយ៍របស់ខ្លួននៅបរទេស ស្នើតែងតាំងតំណាងរបស់ខ្លួនដោយភ្ជាប់មកជាមួយនូវជីវប្រវត្តិសង្ខេប របស់បុគ្គលដែលស្នើតែងតាំង ចំនួន ១ច្បាប់ និងស្នើបើកទីស្នាក់ការតំណាង ចំនួន ១ច្បាប់ ទី២. លិខិតបញ្ជាក់អាសយដ្ឋាននៃទីស្នាក់ការតំណាងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីមេឃុំ ឬចៅសង្កាត់ ចំនួន ១ច្បាប់ ទី៣. លិខិតចេញដោយអាជ្ញាធរមានសមត្ថកិច្ចប្រទេសដើម អនុញ្ញាតឱ្យសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេសដំណើរការ ចំនួន ១ច្បាប់ ទី៤. លិខិតគាំទ្រគម្រោងនានារបស់សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស ចេញដោយ អាជ្ញាធរសាធារណៈនៃកម្ពុជា ចំនួន ១ច្បាប់ ទី៥. លិខិតបញ្ជាក់ពីចំនួនថវិកាសម្រាប់អនុវត្តគម្រោងនានារបស់សមាគម ឬអង្គការមិនមែន រដ្ឋាភិបាលបរទេស រយៈពេលយ៉ាងតិច ៦ខែ បញ្ជាក់ដោយទីស្នាក់ការអចិន្ត្រៃយ៍ខ្លួននៅ បរទេស ចំនួន ១ច្បាប់ និងទី៦. លិខិតសន្យាផ្តល់នូវរាល់គណនីនៃសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅធនាគារក្នុងព្រះរាជាណាចក្រកមជា ចំនួន ១ច្បាប់។

អ្នកនាំពាកក្យបានបន្ដថា បន្ទាប់ពីបានបំពេញទៅតាមបែបបទ នីតិវិធីរួចរាល់ សមាគមនឬអង្គការ ក៏ត្រូវទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដែលក្នុងនោះត្រូវភ្ជាប់មកជាមួយនូវ៖ ទី១. ពាក្យសុំចុះបញ្ជី ចំនួន ២ច្បាប់ ទី២. លិខិតបញ្ជាក់អាសយដ្ឋាននៃទីស្នាក់ការកណ្តាល ក្នុងស្រុកពីមេឃុំ ឬចៅសង្កាត់ ចំនួន ១ច្បាប់ ទី៣. ជីវប្រវត្តិរបស់ស្ថាបនិកម្នាក់ៗ មានបិទរូបថតបច្ចុប្បន្នទំហំ ៤គុណនឹង៦ ចំនួន ២ច្បាប់ និងទី៤. លក្ខន្តិកៈចុះហត្ថលេខាដោយប្រធានសមាគម ឬអង្គការ ចំនួន ២ច្បាប់។

ក្នុងនោះដែរ តាមរយៈមាត្រា៥ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកនាំពាក្យរង បានឱ្យដឹងថា ការបង្កើតសមាគមក្នុងស្រុក តម្រូវឱ្យមានសមាជិកស្ថាបនិក ដែលជារូបវន្តបុគ្គលចំនួនយ៉ាងតិច ៣រូប ដែលមានអាយុគ្រប់ ១៨ឆ្នាំឡើងទៅ។ ការបង្កើតអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តម្រូវឱ្យមានសមាជិកស្ថាបនិក ដែលជារូបវន្តបុគ្គលសញ្ជាតិខ្មែរ ចំនួនយ៉ាងតិច ៣រូប ដែលម្នាក់ៗមានអាយុគ្រប់ ១៨ឆ្នាំឡើងទៅ។

សូមបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានរដ្ឋបាល រយៈពេលមួយខែកន្លងទៅនេះ ក្រសួងមហាផ្ទៃ បានសម្រេចចុះបញ្ជីឱ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចំនួន ១៣៕

កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

30 Jan, 02:17


នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ នៅសាលប្រជុំវរជ័យ ទីស្តីការក្រសួងមហាផ្ទៃ។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

30 Jan, 02:07


ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយពេលក្រសួងធម្មការ និងសាសនា បានប្រជុំដោះស្រាយដំណាក់កាលបឋម
………………,..
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងបន្តដោះស្រាយតាមនីតិវីធីច្បាប់ចំពោះសមាគមទេវ សក្ខី ភគវន្ត ក្រោយពេល ក្រសួងធម្មការ និងសាសនា បានប្រជុំដោះស្រាយដំណាក់កាលបឋមរួចមក។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងធម្មការ។

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំកិច្ចប្រជុំ ដោយមានការអញ្ជើញពី ឯកឧត្តម តំណាងក្រសួងមហាផ្ទៃ ឯកឧត្តម តំណាង ក្រសួងយុត្តិធម៌ និងប្រធាន សមាគមទេវ សក្ខី ភគវន្ត ស្តីពីករណី លោក ថង ប៊ុនថេង (ហៅ សក្ខី ភគវន្ត) កិច្ចប្រជុំនេះ នៅបន្ទប់ផ្កាក្រវ៉ាន់ ទីស្តីការក្រសួង នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

លទ្ធផលអង្គប្រជុំ បានសម្រេចដូចខាងក្រោម៖
១. លោក ថង ប៊ុនថេង (សក្ខី ភគវន្ត) ព្រមទទួលស្គាល់នូវកំហុសឆ្គង និង យល់ព្រមពោលពាក្យសុំទោសជាសាធារណៈ ចំពោះចំណុចដែលខ្លួនបាន លើកឡើង កន្លងមក ដែលធ្វើឱ្យប៉ះពាល់ដល់ព្រះសង្ឃ ព្រះត្រៃបិដក និង ព្រះពុទ្ធសាសនា យល់ព្រមផ្លាស់ប្តូរឥរិយាបថក្នុងពេលពន្យល់ធម៌ និង ឈប់ប្រើប្រាស់ក្រណាត់សំពត់ ពានា។

២. យល់ព្រមលុបវីដេអូដែលបានផ្សព្វផ្សាយដែលប៉ះពាល់កន្លងមក ចេញពីបណ្តាញសង្គម។

៣. ក្រសួងមហាផ្ទៃ នឹងពិនិត្យមើលនូវនីតិវិធីច្បាប់ ចំពោះសកម្មភាពប្រតិបត្តិរបស់សមាគម។

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

30 Jan, 01:13


រដ្ឋបាលខេត្តរតនគិរី ជូនដំណឹងស្ដីពីការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្ដាលម៉ារ៉ាតុង ដើម្បីសុខភាព និងលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត!

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

30 Jan, 00:40


☎️លេខ​ទូរ​សព្ទប្រចាំបញ្ជា ២៤/២៤ម៉ោង ថ្ងៃទី៣០ ខែ​មករា ​ឆ្នាំ២០២៥ សម្រាប់ប្រជាពលរដ្ឋនិងមហាជនទូទៅទំ​នាក់ទំនងនិងចូលរួមស​ហការជា មួយសមត្ថកិច្ចនគរ​បាលទូទាំងខេត្តបាត់ដំបង​

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

27 Jan, 01:24


ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ចេញសេចក្តីណែនាំស្តីពីកិច្ចការពារសន្ដិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន និងវៀតណាម!

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

26 Jan, 14:07


Live stream finished (9 hours)

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

26 Jan, 11:58


លទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

26 Jan, 11:53


នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានបន្តអញ្ជើញចូលរួមសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧មករា រាជធានីភ្នំពេញ។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

26 Jan, 04:48


Live stream started

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

26 Jan, 01:48


លេខ​ទូរ​ស័ព្ទ​ប្រចាំបញ្ជា២៤ម៉ោងលេី២៤ម៉ោងថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២៥ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងមហាជនទូទៅទំ​នាក់ទំនងនិងចូលរួមស​ហការជាមួយសមត្ថកិច្ចនគរ​បាលទូទាំងខេត្តបាត់ដំបង​

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

20 Jan, 06:11


មន្រ្តីរាជការនៅក្នុងឃុំ សង្កាត់ សុទ្ធតែជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ!
………………..
តើនរណាខ្លះ និងមន្រ្តីណាខ្លះ ដែលអាចចាត់ទុកបានថា ជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ? លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអត្ថាធិប្បាយឱ្យដឹងថា តួអង្គដែលអាចចាត់ទុកជាទីពឹងពំនាក់ ឬជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ រួមមាន៖ មេឃុំ ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ នាយប៉ុស្តិ៍ និងមន្រ្តីនគរបាលឃុំ សង្កាត់ នាយក នាយិកានិងលោកគ្រូ អ្នកគ្រូ នៃសាលារៀនក្នុងឃុំ សង្កាត់ ប្រធាននិងមន្រ្តីសុខាភិបាលនៃប៉ុស្តិ៍ ឬមណ្ឌលសុខភាពឃុំ សង្កាត់ ព្រមទាំងព្រះចៅអធិការ ព្រះសង្ឃ និងអាចារ្យក្នុងឃុំ សង្កាត់ ជាដើម។

ហេតុអ្វីបានជាតួអង្គទាំងអស់នេះ ត្រូវបានចាត់ទុកជាទីប្រឹក្សារបស់ប្រជាពលរដ្ឋ? លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ឱ្យដឹងថា ជារួម តួអង្គទាំងអស់នេះ មានភារកិច្ចនិងកាតព្វកិច្ចអនុវត្តនិងប្រតិបត្តិដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋក្នុងមូលដ្ឋានច្បាស់លាស់ហើយ ប៉ុន្តែជាស្មារតីនៃអ្នករាជការក្ដី អ្នកបួសក្ដី និងជាអ្នកចេះដឹងក្នុងមូលដ្ឋានក្ដី គឺពួកគាត់អាចធ្វើជាអ្នកប្រឹក្សាយោបល់ជូនប្រជាពលរដ្ឋបានទៅតាមចំណេះជំនាញ បទពិសោធន៍ ឬការងារដែលពួកគាត់កំពុងប្រតិបត្តិ និងអនុវត្តជាក់ស្ដែង។

លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍បន្ថែមថា ជាក់ស្ដែង ព្រះសង្ឃអាចផ្ដល់យោបល់ផ្សះផ្សាផ្លូវចិត្ត ឬរំងាប់ជម្លោះមួយចំនួនក្នុងមូលដ្ឋាន បានរួមចំណែកជាមួយមេឃុំ ចៅសង្កាត់ ក៏ពលរដ្ឋអាចសុំយោបល់បាន ដូចជាករណីមានគេទាក់ទងឱ្យកូន ឬសាច់ញាតិទៅធ្វើការទីជិតឆ្ងាយ ឬករណីមានគេមកទាក់ទងចង់ជួលផ្ទះ ឬរបស់របរផ្សេងៗ បើពួកគាត់យល់ថា មិនសូវទុកចិត្ត ឬខ្វះព័ត៌មានសម្រាប់ការពិចារណា មុននឹងសម្រេចចិត្ត លើបញ្ហាផ្សេងៗទៀត ដូចជា៖ ការខ្ចីប្រាក់ ឬការចងការប្រាក់ ឬការបបួលរកសុី ដែលអាចបង្កប់ដោយលក្ខខណ្ឌមិនស្មោះត្រង់ និងកេងចំណេញហួសហេតុជាដើម។

នៅមានករណីផ្សេងៗទៀត ដែលលោកបណ្ឌិត ទូច សុឃៈ យល់ឃើញថា មន្រ្តីក្នុងមូលដ្ឋាន អាចជាទីប្រឹក្សាពិគ្រោះយោបល់ជូនពលរដ្ឋបាន។ បើតាមលោកបណ្ឌិត ទូច សុឃៈ ប្រសិនបើប្រជាពលរដ្ឋ និងមន្រ្តីទាំងនោះ មានទំនាក់ទំនងជាមួយគ្នាបានល្អ ចេះសួរនាំ ចេះផ្ដល់ព័ត៌មាន និងផ្ដល់គំនិតដល់គ្នាបានសកម្ម ការណ៍នេះ នឹងជួយកាត់បន្ថយ ព្រមទាំងបញ្ចៀសបាននូវបញ្ហាផ្សេងៗដែលជារឿយៗបង្កការលំបាក ឬគ្រោះថ្នាក់ដល់ពលរដ្ឋ ជាក់ស្ដែង គ្រួសារមួយអាចនឹងមិនជួបគ្រោះត្រូវគេយកសមាជិកណាម្នាក់ទៅជួញដូរក្រោមលេសនាំទៅធ្វើការ ប្រសិនបើគាត់បានទទួលយោបល់ពីមេឃុំ ឬមេប៉ុស្តិ៍ ឬអ្នកចេះដឹងណាផ្សេងទៀត៕

ដោយ សេង បូលីន
មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

20 Jan, 03:55


នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីចម្រើនព្រះបរិត្ត និងក្រុងពាលីបុកគ្រឹះសាងសង់ចំណតរថយន្តថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ ដើម្បីបង្កើននូវភាពងាយស្រួលក្នុងការប្រើប្រាស់ចំណតរថយន្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបំពេញការងារនៅទីស្តីការក្រសួងមហាផ្ទៃ។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

20 Jan, 02:17


Live stream finished (21 hours)

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

20 Jan, 01:39


បញ្ជីឈ្មោះសិស្ស-និស្សិត ដែលទទួលបានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ៤៩នាក់ សិក្សានៅវិទ្យាស្ថានជាតិសង្គមកិច្ច សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

19 Jan, 08:36


សេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

19 Jan, 08:04


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥
………………..
នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងាររបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង នៅក្រុងព្រៃវែង ខេត្តព្រៃវែង។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Jan, 06:06


https://freshnewsasia.com/index.php/en/localnews/372378-2025-01-08-03-06-27.html

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Jan, 05:42


លិខិតបដិសេធ របស់អគ្គលេខាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា “បានគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ”!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Jan, 05:21


ខុទ្ទកាល័យនិងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាសបដិសេធ ចំពោះបុគ្គលឈ្មោះ ហេង សិទ្ធី ដែលបានចោទប្រកាន់គ្មានសច្ចធម៌មកលើថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Jan, 04:02


អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺព័ត៌មាន ចំពោះការប្រតិដ្ឋរឿង និងផ្សព្វផ្សាយព័ត៌មានមិនពិតរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដែលបានចោទប្រកាន់មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថាបានប្រព្រឹត្តអំពើពុករលួយ គាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយដ្ឋាន ចំណុះក្រសួងមហាផ្ទៃ!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Jan, 03:26


លិខិតបដិសេធ និងបំភ្លឺរបស់ក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថា “បានគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ”!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Jan, 02:27


សេចក្ដីប្រកាសបដិសេធរបស់អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ករណីបុគ្គលឈ្មោះ ហេង សិទ្ធី ដែលបានចុះផ្សាយព័ត៌មានមិនពិត និងមានចេតនាញុះញង់ បំបែកបំបាក់ បំពុលសង្គមគ្រប់រូបភាព ចោទប្រកាន់មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Jan, 02:14


លិខិតបដិសេធរបស់អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីកករសួងមហាផ្ទៃ ថា “បានគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ”!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Jan, 02:04


សេចក្តីប្រកាសបដិសេធរបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចំពោះការចុះផ្សាយព័ត៌មានមិនពិតក្នុងគោលបំណងទុច្ចរិត បរិហារមួលបង្កាច់កេរ្តិ៍ ធ្វើឱ្យសាធារណជន មានការភ័ន្តច្រឡំ តាមរយៈការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា “បានគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ”!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Jan, 01:56


សេចក្តីបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា “បានគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួន”!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

07 Jan, 13:34


សូមអបអរសាទរ និងគោរពជូនពរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី ១៩ឆ្នាំ នៃចំណងអាពាហ៍ពិពាហ៍!
………………
ក្នុងឱកាសប្រកបដោយសិរីមង្គលប្រសើរថ្លៃថ្លា នៃចំណងអាពាហ៍ពិពាហ៍ខួបអនុស្សាវរីយ៍លើកទី ១៩ឆ្នាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ ខ្ញុំបាទ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ និងមន្ត្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមសម្តែងនូវអំណរសាទរប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរ និងគោរពជូនពរដោយស្មោះអស់ពីដួងចិត្ត។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រីទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ៕

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

07 Jan, 11:18


សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ចេញសេចក្តីបដិសេធជាសាធារណៈ ជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដែលបានចោទប្រកាន់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋានដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

07 Jan, 11:06


លិខិតបដិសេធរបស់អគ្គនាយកដ្ឋានធនធានមនុស្ស ក្រសួងមហាផ្ទៃ ចំពោះការអះអាងថា តំណាងឱ្យមន្ត្រីនគរបាល ចំនួន ៧៦៥នាក់ ចាប់ពីថ្នាក់អនុសេនីយ៍ ដល់ឧត្តមសេនីយ៍ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ របស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយចោទប្រកាន់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព្រឹត្តអំពើពុករលួយ គាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួន ពេលបំពេញការងារ!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

07 Jan, 10:57


សេចក្តីបំភ្លឺ និងបដិសេធ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ចំពោះការអះអាងថា តំណាងឱ្យមន្ត្រីនគរបាល ចំនួន ៧៦៥នាក់ ចាប់ពីថ្នាក់អនុសេនីយ៍ ដល់ឧត្តមសេនីយ៍ ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ របស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយចោទប្រកាន់ថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រព្រឹត្តអំពើពុករលួយ គាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួន ពេលបំពេញការងារ!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

07 Jan, 09:43


លិខិតបដិសេធរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

07 Jan, 08:43


សេចក្ដីបំភ្លឺ របស់អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា ចំពោះការចុះផ្សាយព័ត៌មានមិនពិត មានចេតនាទុច្ចរិត បរិហារកេរ្តិ៍ មួលបង្កាច់ និងញុះញង់ឱ្យមហាជនមានការយល់ច្រឡំរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

07 Jan, 08:18


លិខិតបដិសេធ និងបំភ្លឺ របស់អគ្គនាយកដ្ឋានពន្ធនាគារ ចំពោះការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងបែបស្រមើស្រមៃរបស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

07 Jan, 04:07


សេចក្ដីបំភ្លឺ របស់អ្នកនាំពាក្យបណ្ឌិត្យសភានគរបាលកម្ពុជា ចំពោះករណីការចុះផ្សាយ ដែលធ្វើឱ្យមានការភាន់ច្រឡំ និងរើសអើងចំពោះលោកឧត្តមសេនីយ៍ទោ ប៊ុន ភក្ដី នាយកវិទ្យាស្ថានបណ្ដុះបណ្ដាលវិជ្ជាជីវៈនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជា ក្រសួងមហាផ្ទៃ ដោយចោទប្រកាន់ថា ជាជនជាតិវៀតណាម!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

07 Jan, 02:07


សុន្ទរកថា
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីមីទ្ទិញរំឭកខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៨-៧ មករា ២០២៥)!

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

04 Jan, 05:58


ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បំភ្លឺតបនឹងស្ត្រីម្នាក់ ដែលលើកឡើងថា«នគរបាលចរាចរណ៍ ដោះដូរនឹងប្រាក់ មិនអនុវត្តច្បាប់បញ្ជូនកូនប្រុសខ្លួន ទៅពន្ធនាគារ ករណីបើកបរទាំងស្រវឹង»!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

03 Jan, 15:40


សេចក្តីបំភ្លឺព័ត៌មានស្តីពីភាពមិនប្រក្រតីនៃកិច្ចការលទ្ធកម្មកំណាត់ផ្លូវជាតិលេខ៤

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

03 Jan, 07:10


ឯកឧត្តម ស សុខា ដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពឧបាសក ឃឹម គី
……………….
នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារ គោរពវិញ្ញាណក្ខន្ធសពឧបាសក ឃឹម គី ឪពុកបង្កើតរបស់លោក ឃឹម ស៊ុនសូដា ប្រធានក្រុមការងារចុះជួយសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង នៅគេហដ្ឋានក្រុមគ្រួសារនៃសព ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យើងខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសក ឃឹម គី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

03 Jan, 03:45


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ
……………..
នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនីបាល់ទះក្រសួងមហាផ្ទៃ ដែលបាននិងកំពុងចូលរួមការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឆ្នាំ២០២៥ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

ក្នុងឱកាសនោះ ដើម្បីលើកទឹកចិត្តដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាការិនី ទាំង ១៧រូប ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភថវិកាក្នុងម្នាក់ៗ ចំនួន ២០០ដុល្លារផងដែរ៕

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 15:11


រដ្ឋបាលខេត្តកណ្តាល ជូនដំណឹងដល់គ្រប់អាជីវកម្មទាំងអស់ ត្រូវមកសុំច្បាប់អាជីវកម្មនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផុតកំណត់ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 15:08


បញ្ជីឈ្មោះសិស្ស-និស្សិត ដែលទទួលបានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០នាក់ សិក្សានៅវិទ្យាស្ថានវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 13:32


បញ្ជីឈ្មោះសិស្ស-និស្សិត ដែលទទួលបានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១០នាក់ សិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 12:31


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល ផ្ញើសារលិខិតគោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 12:13


បញ្ជីឈ្មោះសិស្ស-និស្សិត ដែលទទួលបានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ២៦នាក់ សិក្សានៅវិទ្យាស្ថានអលណេសិន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 10:39


ការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ សម្រាប់អ្នកទិញលំនៅឋាន និង/ឬផ្ទេរកម្មសិទ្ធិជាលើកដំបូង ត្រូវបានអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 09:09


ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!
………………..
យ៉ាងហោចណាស់មានមនុស្ស ៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិ ឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ:។

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកឱសានវាទ ១សប្តាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី ផេកក្ដី គេហទំព័រក្ដី ដែលបន្តបំពានសារាចរណ៍ណែនាំ។

សម្រាប់អ្នកបំពាន ៤នាក់ដំបូង ដែលសមត្ថកិច្ចឃាត់ខ្លួន និងបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារនោះ លោកបណ្ឌិត ទូច សុឃ: បានឱ្យដឹងថា ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្អែកលើភស្តុតាងគ្រប់គ្រាន់។ លោកបន្ថែមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើសន្និសីទកាសែតបញ្ជាក់បន្ថែមអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបករណីការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នេះ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

គួរកត់សម្គាល់ថា គិតចាប់ពីពាក់កណ្ដាលខែធ្នូ ចុងឆ្នាំ២០២៤ មកដល់ពេលនេះ សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានថយចុះគួរឱ្យកត់សម្គាល់ ដោយម្យ៉ាងពួកគេមានការភ្ញាក់រលឹក និងយល់ដឹងពីផលវិបាកចំពោះសង្គមជាតិ ហើយចូលរួមអនុវត្តសារាចរណែនាំ និងម្យ៉ាងពួកគេក៏ខ្លាចរអានឹងចំណាត់ការដ៏ម៉ឺងម៉ាត់របស់កម្លាំងមានសមត្ថកិច្ច។ នេះបើតាមការវាយតម្លៃជារួមដោយលោកបណ្ឌិតអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៕

ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 08:47


ឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក ឃឹម ស៊ុនសូដា ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង និងលោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់ឧបាសក ឃឹម គី ជាទីគោរពស្រលាញ់បំផុត!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 05:32


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ជាទីគោរពស្រលាញ់បំផុត!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 04:22


ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យបង្កើតក្រុមការងារចល័ត ពិនិត្យផ្លាកលេខយានយន្តក្លែងក្លាយ ដើម្បីប្រសិទ្ធភាពនៃការបង្ក្រាបបទល្មើស!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

02 Jan, 03:16


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ជាទីគោរពស្រលាញ់បំផុត!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

01 Jan, 04:45


លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គោរពជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៥!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Nov, 23:41


ឯកឧត្តម ស សុខា បង្ហាញមោទនភាពចំពោះការរួមចំណែករបស់ ស.ស.យ.ក. និងការស្ទុះឡើងនៃគុណភាពសិស្សថ្នាក់ទី១២ នៅខេត្តព្រៃវែង!
…………………
ការស្ទុះឡើងខ្លាំងនៃអត្រាសិស្សក្នុងខេត្តព្រៃវែង ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាពិសេសកំណើននៃចំនួនសិស្សជាប់និទ្ទេស A ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ត្រូវបានឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ ចាត់ទុកជាសមិទ្ធផលរួមប្រកបដោយក្ដីមោទនៈយ៉ាងក្រៃលែង ដ្បិតលទ្ធផលនេះ ជាការបង្ហាញឱ្យឃើញពីការស្ទុះឡើងនៃវិស័យសិក្សាធិការជាតិ។

ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា បានប្រសាសន៍ចាត់ទុលលទ្ធផលនេះថា ជាមនុញ្ញផលកើតចេញពីបន្ទាត់នយោបាយកំណែទម្រង់ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលជំនាន់មុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងចំណោមការស្ទុះឡើងនៃវិស័យអប់រំ ដែលពេលនេះកំណត់សម្គាល់ត្រឹមការប្រឡងថ្នាក់ទី១២ ទូទាំងប្រទេស ឯកឧត្តម ស សុខា បានកត់សម្គាល់ថា សម្រាប់ខេត្តព្រៃវែង គិតចាប់ពីក្រោយការអនុវត្តកំណែទម្រង់ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់» កាលពីឆ្នាំ២០១៣ គឺពុំមានសិស្សជាប់និទ្ទេស A ទេ ប៉ុន្តែចាប់ពីឆ្នាំ២០១៥ មក អត្រាសិស្សជាប់បាក់ឌុប និងជាប់និទ្ទេសខ្ពស់បំផុតនេះ បានហក់ឡើង និងមានជាបន្តបន្ទាប់ ពោលគឺពីចាប់ជាង ៧០% នៅឆ្នាំ២០១៥ រហូតដល់ជាង ៨០% នៅឆ្នាំ២០២៤នេះ។

នៅឆ្នាំ២០២៤នេះ ខេត្តព្រៃវែង មានសិស្សជាប់និទ្ទេស A ចំនួន ១១៧នាក់។ ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ស សុខា បានថ្លែងអំណរគុណក្រុមការងាររាជរដ្ឋាភិបាល រដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំក្រុង ស្រុក ខណ្ឌ ជាពិសេសលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្ត ដែលចូលរួមសហការជាមួយ ស.ស.យ.ក. ខេត្តព្រៃវែង បើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ចាប់ពីឆ្នាំ២០១៥ មក។

សូមបញ្ជាក់ថា សម្រាប់ការបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ក្នុងខេត្តព្រៃវែង ចាប់ពីឆ្នាំ២០១៥ មកនោះ សហភាពសហព័ន្ធយុជនកម្ពុជា ខេត្តព្រៃវែង ដោយមានការចូលរួមគាំទ្រពីភាគីពាក់ព័ន្ធ បានចំណាយថវិកាប្រមាណ ៦០ ទៅ ៦៥លានរៀល ក្នុងមួយឆ្នាំៗ សម្រាប់ការឧត្ថម្ភដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង។ នេះបើតាមរបាយការណ៍ថ្លែងដោយលោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង៕

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Nov, 23:26


អបអរសាទរខួបលើកទី៨ “ចាប៉ីដងវែង” ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ ៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២៤!

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Nov, 12:17


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិ ជាការរំលឹកគំរូវីរភាពវីរយុទ្ធជន យុទ្ធនារីរៀមច្បង!
…………………
ថ្លែងក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា ប្រព្រឹត្តទៅនៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃបង្កើតនគរបាលជាតិកម្ពុជា គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងធំធេង និងជាការរំលឹកនូវគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់វីរយុទ្ធជន វីរយុទ្ធនារីជារៀមច្បង នៃនគរបាលជាតិគ្រប់សម័យកាល។

ឯកឧត្តមអភិសន្តិបណ្ឌិត បានចាត់ទុកវីរភាពរបស់ចាស់ទុំ និងរៀមច្បងនគរបាលជាតិទាំងអស់ថា ជាមរតកនៃគំរូវីរភាព និងស្នាដៃ បទពិសោធយ៉ាងសម្បូរបែបសម្រាប់កងកម្លាំងនគរបាលជាតិរបស់យើង នាពេលបច្ចុប្បន្ន ប្រើប្រាស់ជាវិធានការដ៏ស័ក្ដិសិទ្ធិដើម្បីបំពេញប្រតិបត្តិការ ប្រកបដោយជោគជ័យក្នុងភារកិច្ចថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឱ្យសម្រេចជោគជ័យនូវបេសកកម្មនៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ការរៀបចំរម្លឹកខួបអនុស្សាវរីយ៍ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាពេលខាងមុខនេះ ក៏បានបង្ហាញឱ្យឃើញពីការប្តេជ្ញាថែរក្សានូវមរតករៀមច្បងកងកម្លាំងនគរបាលជាតិ បង្ហាញពីការឯកភាពជាធ្លុងមួយក្នុងការបំពេញភារកិច្ចសំខាន់ៗ និងបង្ហាញពីសមិទ្ធផលនានា ដែលផ្តើមចេញពីការតស៊ូ លះបង់ ពុះពារការលំបាកគ្រប់បែបយ៉ាងរបស់កងកម្លាំងនគរបាលជាតិ ដើម្បីបុព្វហេតុ សន្តិសុខជាតិមាតុភូមិ និងការរស់នៅប្រកបដោយភាពសុខដុមរមនារបស់ពលរដ្ឋទូទាំងប្រទេស ដើម្បីទាក់ទាញការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ និងពីគ្រប់អ្នកពាក់ព័ន្ធ ទាំងផ្ទៃក្នុងជាតិ និងលើឆាកអន្តរជាតិ ឱ្យកាន់តែខ្លាំងក្លាថែមទៀត។

សូមបញ្ជាក់ថា ក្រសួងមហាផ្ទៃ គ្រោងនឹងប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើគ្មានការប្រែប្រួលទេនោះ ពិធីនេះនឹងរៀបចំឡើងនៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

21 Nov, 13:42


នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្នុងដំណើរត្រឡប់ពីបំពេញការងារនៅខេត្តប៉ៃលិន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញឆ្លៀតចូលរួមជាមួយលោកជំទាវ កែ សួនសុភី ស សុខា ក្នុងពិធីក្រុងពាលី បុកគ្រឹះសាងសង់អគារសិក្សាថ្មី ១ខ្នង មាន ៦បន្ទប់ ក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ទឹកផុស ក្នុងខេត្តកំពង់ឆ្នាំង ដែលនឹងរៀបចំនៅព្រឹកស្អែកនេះ។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

21 Nov, 11:33


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែន បន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ
……………….
ថ្លែងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃផ្សេងទៀត យកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តថៃ ជាប់ព្រំដែនប្រទេសកម្ពុជា ឱ្យបានល្អ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង។

បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ក្រុមប្រឆាំងជ្រុលនិយមខ្មែរនៅក្រៅប្រទេសមួយក្ដាប់តូច និងក្រុមប្រឆាំងជ្រុលនិយមថៃខ្លះ បានព្យាយាមយកកិច្ចការព្រំដែនដែលរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ បាន និងកំពុងរួមគ្នាដោះស្រាយដោយសន្តិវិធី ទៅធ្វើជាឈ្នាន់នយោបាយថ្មីមួយទៀត ដើម្បីបញ្ឆេះឱ្យមានការប្រឈមមុខដាក់គ្នារវាងជាតិ និងប្រជាជនប្រទេសទាំងពីរ និងក៏ដើម្បីសម្រេចមហិច្ឆតាដណ្ដើមអំណាច តាមវិធីសាស្រ្តផ្សព្វផ្សាយ អត្ថាធិប្បាយចោទប្រកាន់ និងបំផុសបំផុលនូវព័ត៌មានមិនពិត ទាំងលើបណ្ដាញសង្គម និងទាំងតាមប្រព័ន្ធផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ។

គួរកត់សម្គាល់ថា ដើម្បីជម្រះមន្ទិលពាក់ព័ន្ធការផ្សព្វផ្សាយបំពុលរបស់ក្រុមប្រឆាំងជ្រុលនិយម នាព្រឹកថ្ងៃដដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានមានប្រសាសន៍គូសបញ្ជាក់អំពីគោលជំហរនៃការខិតខំចរចាដោះស្រាយបញ្ហាព្រំដែនគោក និងទឹកដោយសន្តិវិធីរវាងរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីធានារក្សាបាននូវមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលនាំមកនូវផលប្រយោជន៍ដល់ជាតិ និងប្រជាជនទាំងសងខាង។

ក្រៅពីការណែនាំឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនថៃខិតខំថែរក្សាបរិយាកាសមិត្តភាព និងសហប្រតិបត្តិការល្អជាមួយគ្នា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍អំពីបច្ចុប្បន្នភាពនៃការងារវិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលបាន និងកំពុងប្រព្រឹត្តទៅប្រកបដោយជោគជ័យ សន្ទុះនៃការរីកចម្រើននៃខេត្តប៉ៃលិន ដែលតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធបំពេញតួនាទីនិងភារកិច្ចប្រកបដោយប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងភាពជាក់ស្ដែង ការបន្តថែរក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការពង្រឹងការអនុវត្តច្បាប់នៅតាមបណ្ដាច្រកទ្វារព្រំដែនជាដើម។

សូមបញ្ជាក់ថា ក្រៅពីអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងកងម្លាំងចំណុះរដ្ឋបាលខេត្តប៉ៃលិន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានចូលពិនិត្យកន្លែងបំពេញការងាររបស់មន្រ្តីពាក់ព័ន្ធ និងបានអញ្ជើញពិនិត្យទីតាំងសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ដែលនៅទីនោះ មានការអញ្ជើញចូលរួម និងទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតពី ឯកឧត្តម អនុធីន ឆានវីរៈគូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា-ថៃ និងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីរ ក៏បានអញ្ជើញពិសារអាហារសាមគ្គីនៅក្នុងខេត្តច័ន្ទបុរីក្នុងបរិយាកាសប្រកបដោយមិត្តភាពផងដែរ៕

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

15 Nov, 04:43


រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនសាធារណជន និងសូមប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដោញហេ្វសប៊ុក(Facebook)ដែលមានគណនីឈ្មោះ Thmey Thmey កាលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សព្វផ្សាយព័ត៌មានថា “ដោយមានការខ្វះខាត ចំណុះទូកមកពីខេត្តព្រៃវែង បានវៃអង្គាសប្រាក់គ្នាដើម្បីមកប្រគួតនៅភ្នំពេញ”។ ទូក”ព្រះភិរុណតេជះសែនជ័យសិរីមង្គលបារមីឈូងខ្លាង” មកពីខេត្តព្រៃវែង កំពុងជួបការខ្វះខាតថវិកា និងអាហាហូបចុក សម្រាប់កីឡាករដែលត្រូវចូលរួមប្រកួតប្រជែងក្នុងព្រះរាជពិធីអុំទូកនៅរាជធានីភ្នំពេញ។

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

15 Nov, 01:09


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម ឧត្តមសេនីយ៍ឯក ពុធ សុផាត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសិកា ឈាង សុខខេង ជាទីគោរពស្រលាញ់បំផុត!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

14 Nov, 12:27


នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប​ និង​សំពះព្រះខែ​ អកអំបុក​ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

14 Nov, 05:40


អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺចំពោះករណីការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ ពាក់ព័ន្ធនឹងសំណុំរឿងលាងលុយកខ្វក់ របស់វិទ្យុបារាំងអន្តរជាតិ ខេមរភាសា (RFI Khmer) …!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Nov, 13:29


នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តម ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានធនធានមនុស្ស ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ អគ្គនាយក ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៅបន្ទប់ប្រជុំខេត្តរតនគិរី នៃទីស្ដីការក្រសួងមហាផ្ទៃ។

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Nov, 12:44


ឯកឧត្តម ឯក មនោសែន អញ្ជើញដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភា វិលត្រឡប់មកមាតុប្រទេសវិញ
......................
នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូនៃបណ្ឌិត្យសភានគរបាលកម្ពុជា វិលត្រឡប់មកមាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារនៅមហាវិទ្យាល័យវិជ្ជាជីវៈទីក្រុងអ៊ូហាននៃសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចនេះ ជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិដ៏ល្អប្រសើរ និងជាមិត្តភាពដ៏យូរអង្វែងរវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងមហាវិទ្យាល័យវិជ្ជាជីវៈនគរបាល ទីក្រុងអ៊ូហាន។

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Nov, 12:19


ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី៦ នៅថ្ងៃទី១១ ខែធ្នូ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនថា ក្រសួងមហាផ្ទៃ នឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៦) នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅសាល S នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា»។

ការរៀបចំវេទិកានេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹង និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋដែល ជាមូលដ្ឋានគ្រឹះធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព និងបរិយាបន្ន ជាពិសេសដើម្បីលើកស្ទួយ សិទ្ធិសេរីភាពសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងរួមគ្នាពិភាក្សាពិគ្រោះយោបល់និងពង្រឹងភាព ជាដៃគូរវាងរាជរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលឱ្យមានភាពល្អប្រសើរបន្ថែមទៀត។

អាស្រ័យហេតុនេះ សូមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលមានបំណងចូលរួមក្នុងវេទិកានេះ សូមធ្វើការទំនាក់ទំនង និងចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ (ជាន់ទី៣ បន្ទប់៣៧៤ ) នៃទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈតំណភ្ជាប់ https://forms.gle/bgAEXUbSbLACMEZb6 ។

កំណត់សម្គាល់៖ ដោយសារកន្លែងរៀបចំវេទិកានេះមានចំនួនកំណត់ ដូចនេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសដែលបានចុះឈ្មោះចំនួន ៣០០ នាក់ ដំបូងនឹងត្រូវបានផ្តល់អាទិភាពក្នុងការចូលរួម៕

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

08 Nov, 09:57


នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមពិធីបុណ្យកឋិនសាមគ្គីរបស់ឯកឧត្តម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងពុទ្ធបរិស័ទជិតឆ្ងាយ នៅភូមិគ្រឹះ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

03 Nov, 10:03


នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញចូលរួមពិធីក្រុងពាលី នមស្ការព្រះរតនត្រ័យ សមាទានសីលចម្រើនព្រះបរិត្តអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន ៧មករា រាជធានីភ្នំពេញ។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

03 Nov, 05:34


ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជា អ្នកនាំពាក្យ ក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកអំពីវឌ្ឍនភាពដែលក្រសួងកាងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបានក្នុងរយៈពេលជាងមួយឆ្នាំ នៃអាណត្តិទី ៧ នេះ ។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

03 Nov, 03:46


លោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រគល់អំណោយ និងផ្តល់អាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ជូនយុវសិស្ស វុទ្ធ ម៉ាលី ប្រឡងជាប់និទ្ទេស A នៅខេត្តព្រៃវែង
……………..
នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ នាយរងខុទ្ទកាល័យ និងជាប្រធានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បាននាំយកអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី រួមមាន ៖ ម៉ូតូ ចំនួន ១គ្រឿង ថវិកា ចំនួន ១លានរៀល និងគ្រឿងឧបភោគ-បរិភោគមួយចំនួន ប្រគល់ជូនយុវសិស្ស វុទ្ធ ម៉ាលី រៀននៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ពារាំង ក្នុងស្រុកពារាំង ខេត្តព្រៃវែង ដែលបានប្រឡងជាប់និទ្ទេស A និងមានជីវភាពខ្វះខាត ព្រមទាំងបានផ្តល់ជូនអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ផងដែរ។

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

03 Nov, 02:40


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ចាយ ឃីម
………………
ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឧបាសិកា ចាយ ឃីម ត្រូវជាលោកយាយបង្កើតរបស់ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ដែលបានទទួលមរណភាពកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា ចាយ ឃីម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

01 Nov, 12:16


ថវិកា"មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយ ផ្តោតលើផ្លូវក្រវាត់ព្រំដែន" ជិត ២៧លានដុល្លារ បានពីការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងគ្រប់ ស្រទាប់វណ្ណៈ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់សាងសង់ផ្លូវក្រវាត់ព្រំដែនប្រវែងសរុបប្រមាណ ២៥០គីឡូម៉ែត្រក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី និងរតនគិរី។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

01 Nov, 12:15


អាជ្ញាធរជាតិអប្សរា ចេញសេចក្ដីជូនដំណឹងស្ដីពីការបិទជាបណ្ដោះអាសន្នច្រកកណ្ដាលខាងកើតឆ្លងកាត់ពីរួតទី១ ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

01 Nov, 08:01


ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធី”បើកបវេសនកាលឆ្នាំសិក្សាថ្មី និងចែករង្វាន់ លិខិតសរសើរដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៣-២០២៤" នៅវិទ្យាល័យព្រះអង្គឌួង ក្រុងព្រៃវែង ខេត្តព្រៃវែង។

បន្ទាប់ពីបានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ឯកឧត្តម សួន សុម៉ាលីន បានរម្លឹកទៅកាន់ក្មួយៗថា សម័យនេះក្មួយៗ ពិតជាមានភ័ព្វសំណាងខ្លាំងណាស់ ដែលបានរស់នៅក្រោមម្លប់សន្តិភាពដែលមានសម្ដេចមហាបវរធិបតី បានយកចិត្តទុកដាក់ខ្ពស់ទៅលើវិស័យអប់រំនេះ ដែលបានសាងសង់អគារសិក្សាខ្ពស់ៗ មានបន្ទប់រៀនស្អាតៗ ធំទូលាយ ប្រកបដោយផាសុខភាព ព្រមទាំងមានធនធានវិស័យអប់រំល្អៗ និងមានគុណភាព។

ដើម្បីដើរឱ្យទាន់សម័យកាលទំនើបនេះ (សម័យឌីជីថល) ឯកឧត្តម សួន សុម៉ាលីន បានជំរុញក្មួយៗសិស្សានុសិស្ស ខិតខំសិក្សារៀនសូត្រ ស្ដាប់ដំបូន្មានឪពុកម្ដាយ ឬអាណាព្យាបាល លោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ ពលរដ្ឋល្អនៅក្នុងសង្គម ហើយក្លាយជាទំពាំងស្នងឬស្សីសម្រាប់អនាគត និងប្រទេសជាតិយើង។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជាការកងកម្លាំងទាំងបី មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សជាច្រើនផងដែរ៕

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

01 Nov, 07:18


លោកជំទាវ អុង សុភាវី អញ្ជើញផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅខេត្តប៉ៃលិន
……………..
នារសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តស្តីពីការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្តិភាព” របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ នៅសាលប្រជុំសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវ ព្រំ ចន្ថា និងឯកឧត្តម បេ ទាឡេង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ឡាយ អូនរី អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន មន្ទីរ អង្គភាពជុំវិញខេត្ត ស្ថាប័នតុលាការ កងកម្លាំងទាំង៣ អភិបាលក្រុង ស្រុក ខណ្ឌ មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងយុវជន សរុបចំនួន ២០០នាក់៕

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Oct, 11:24


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោកជំទាវ ខាត់ សុគន្ធារី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុន ចន្ថា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ជាទីគោរពស្រលាញ់បំផុត!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Oct, 07:40


សេចក្តីជូនដំណឹងស្តីពីការរត់ភ្លើងគប់ ដើម្បីអបអរសាទរពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Oct, 07:29


នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីថ្វាយព្រះពរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅព្រះបរមរាជវាំង។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Oct, 07:01


ឯកឧត្តម Ishiba Sheigeru នាយករដ្ឋមន្រ្តីជប៉ុន និងជាប្រធានគណបក្សសេរីប្រជាធិបតេយ្យ ផ្ញើសារលិខិតថ្លែងអំណរគុណ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម ក្នុងឱកាសចូលកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ។

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Oct, 06:43


អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ៦ចំណុច បញ្ជាក់សារជាថ្មី ស្តីពី «ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម ហៅកាត់ថា CLV-DTA»

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Oct, 05:15


សេចក្ដីប្រកាសបដិសេធរបស់អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំពោះករណីមានបុគ្គលមួយចំនួនប្រើឈ្មោះឯកឧត្តមអភិសន្តិបណ្ឌិត ទៅប្រព្រឹត្តទង្វើមិនគប្បី…!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Oct, 04:45


សេចក្ដីប្រកាសបដិសេធរបស់អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

29 Oct, 01:04


សូមថ្វាយព្រះពរ និងអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ នេះ🙏🙏🙏

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

26 Oct, 09:44


នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃនៅវត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ) ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

26 Oct, 07:40


រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យធ្វើការពង្វាងចរាចរ ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា!

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

26 Oct, 04:56


កម្លាំងនគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ មុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់
………………..
ពោធិ៍សាត់៖ ដោយអនុវត្តតាមមតិចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ស្ដីពីការការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរនោះ យោងតាមបទបញ្ជាផ្ទាល់របស់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់​ ​បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍​នៃអធិការដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ុន រតនា អធិការរង សហការជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋ​បាល​ព្រៃញី បានចុះបង្រ្កាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនមួយកន្លែង នៅ​ចំណុចផ្ទះ​ឈ្មោះ​ ជេត វណ្ណី ភេទស្រី អាយុ២៨ឆ្នាំ ស្ថិតនៅ​ភូមិ​ដូងជ្រុំ សង្កាត់​ព្រៃញី ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ កាលពីថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០២៤ វេលាម៉ោង២និង៣០នាទីរសៀល។

លោកអធិការ កែវ សារិ បានឲ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះ​ ​បុិន តុលា ភេទប្រុស​ អាយុ២៧ឆ្នាំ​ មុខរបរមិនពិតប្រាកដ រស់នៅ​ភូមិ​សំរោង ឃុំកញ្ជោរ​​ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់​ ​រក្សាទុកចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន (លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុងទឹកនោមលទ្ធផល + ​វិជ្ជមាន​)។២-ឈ្មោះ​ យិន រតនា ភេទប្រុស​ អាយុ​១៨ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ​ រស់នៅ​ភូមិ​ក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់​ ​ប្រើប្រាស់នូវសារធាតុញៀន(លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុងទឹកនោមលទ្ធផល(+)​វិជ្ជមាន​)។៣-ឈ្មោះ​ ហម ពេជ្យ ភេទប្រុស​ អាយុ១៧ឆ្នាំ​ មុខរបរ​មិនពិតប្រាកដ រស់នៅ​ភូមិ​បឹងក្រាញ់​ ឃុំកញ្ជរ​ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់​ ប្រេីប្រាស់ដោយ​ខុស​ច្បាប់នូវ​សារធាតុ​​។ (លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុងទឹក​នោមលទ្ធផល(+)វិជ្ជមាន​។៤-ឈ្មោះ ​ជេត វណ្ណី ភេទស្រី អាយុ​២៨ឆ្នាំ​ មុខរបរ​ម៉ាស្សា រស់នៅ​ភូមិ​ក្រាំងតាសែន​ សង្កាត់​ព្រៃញី​ ក្រុង​ពោធិ៍សាត់​ ខេត្តពោធិ៍សាត់​ សម្រួលទីតាំងនិងប្រេីប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន(លទ្ធផល​តេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុងទឹកនោមលទ្ធផល(+)​វិជ្ជមាន​នឹងដកហូតវត្ថុរួមមាន​៖​​ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់ ទម្ងន់សរុប៣១,៧៨ ក្រាម(គិតសាច់ថ្នាំសុទ្ធ) ,ទូរសព្ទដៃ​ចំនួន​ ១​គ្រឿង​(​ម៉ាកinfinix ពណ៌​ទឹកសមុទ្រ) ,អំពូលកែឆ្នៃសំរាប់ជក់ថ្នាំចំនួន​៦ ,ថង់សម្រាប់​ច្រកថ្នាំញៀនមួយចំនួន ,ដែកកេះកែឆ្នៃសម្រាប់ជក់ថ្នាំញៀនចំនួនមួយ ,ម៉ូតូហុងដាឌ្រីមសង់២០២២ ចំនួន១គ្រឿង ពណ៌ ក្រហម ស្លាកលេខ ពោធិ៍សាត់ 1K-0178 ,កញ្ចប់បារីចំនួន១កញ្ចប់ ,ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន១កំប្លេ ,ទុយោសម្រាប់ចូកគ្រឿងញ្ញៀនចំនួន១៕

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ នៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ពោធិ៍សាត់​ ដើម្បីចាត់ការតាមនីតិវិធី​៕

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

26 Oct, 03:56


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរអាជ្ញាធរ និងកងកម្លាំងខេត្តសៀមរាប បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន
…..……………
ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប អង្គភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាជន រួមទាំងវិនិយោគិន និងជាពិសេសដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប។

ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលនឹងអញ្ជើញមកលេងកម្សាន្តនៅខេត្តសៀមរាប ប្រមុខក្រសួងមហាផ្ទៃ ក៏បានបន្តណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងនគរបាល ត្រូវតែបន្តយកចិត្តទុកដាក់លើការងារមួយចំនួនទៀត ក្នុងនោះ រួមមាន៖ ការយកចិត្តទុកដាក់ចំពោះអាជីវករ ក៏ដូចជាម្ចាស់ទីតាំងសេវាកម្សាន្តនានា ដែលឆ្លៀតឱកាសដំឡើងថ្លៃលើម្ហូបអាហារ ក៏ដូចជាទីតាំងរបស់ខ្លួន ខុសពីប្រក្រតីនាំឱ្យប៉ះពាល់ដល់អារម្មណ៍របស់ភ្ញៀវទេសចរ ទាំងជាតិនិងអន្តរជាតិ ដែលធ្វើដំណើរមកលេងកម្សាន្តនៅខេត្តសៀមរាប, ជាមួយគ្នានោះ ត្រូវបង្កើនការត្រួតពិនិត្យតាមទីតាំងដែលជាគោលដៅ នៃការប្រើប្រាស់គ្រឿងញៀននៅតាមក្លិប កម្សាន្ត ឬខារ៉ាអូខេជាដើម, ជំរុញការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការពិនិត្យតាមដានចំពោះកាយសម្បទា ក៏ដូចជាសុខភាពរបស់កងកម្លាំង ដោយមិនត្រូវបណ្តែតបណ្តោយអោយមន្ត្រីនគរបាល មានក្បាលពោះធំ ឬក៏ធាត់ខ្លាំងនោះឡើយ។

ឯកឧត្តមអភសន្តិបណ្ឌិត ស សុខា សង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពល្អប្រសើរផ្នែកសន្តិសុខនេះ នឹងបន្តកើតមានតទៅទៀត ក្រោមស្មារតីយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋបាលខេត្ត អាជ្ញាធរពាក់ព័ន្ធ ជាពិសេសពីសំណាក់កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបទាំងមូល។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បាននាំយកគ្រឿងឧបភោគ-បរិភោគ រួមមាន៖ អង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស អាវភ្លៀង ចំនួន ៣០០អាវ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត និងបានឧបត្ថម្ភថវិកា ជូនដល់កងកម្លាំងនគរបាល ចំនួន ១ ០០០នាក់ ដោយក្នុងម្នាក់ៗ ចំនួន ៥ម៉ឺនរៀល ផងដែរ៕

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

20 Oct, 10:41


ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ឆ្លើយតបទៅនឹងសារព័ត៌មានបរទេសដែលចោទថា មានការបង្ខាំងបង្ខំធ្វើការ និងធ្វើទារុណកម្មនៅស្វាយរៀង!

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

20 Oct, 10:04


នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីទទួលដំណើរអញ្ជើញមាតុភូមិនិវត្តន៍ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ពីសាធារណរដ្ឋឥណ្ឌូនេស៊ី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

20 Oct, 09:42


ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណជន មេត្តាជ្រាបថា៖ “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” នឹងត្រូវបិទបញ្ចប់ ដោយឈប់ទទួលការចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះតទៅ ។
 
ឆ្លៀតក្នុងឱកាសនេះ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី សូមថ្លែងអំណរព្រះគុណថ្វាយប្រគេនសម្តេចព្រះសង្ឃ ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ដែលគិតត្រឹមព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ មានបងប្អូនជនរួមជាតិប្រមាណជិត៧០ម៉ឺនអង្គ/នាក់ បានចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តយ៉ាងផុលផុសដោយសរុបជាទឹកប្រាក់ ចំនួន USD26,332,883.00 (ម្ភៃប្រាំមួយលានសាមសិបបីម៉ឺនពីរពាន់ប្រាំបីរយប៉ែតសិបបីដុល្លារអាមេរិក)។ វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវ យកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។
 
អាស្រ័យដូចបានជម្រាបដំណឹងខាងលើនេះ សម្រាប់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលមានបំណងចូលរួមបរិច្ចាគវិភាគទានស្ម័គ្រចិត្តក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” សូម បន្តទាក់ទងក្រុមការងារមូលនិធិ និងធ្វើការបរិច្ចាគទៅកាន់គណនីធនាគាររបស់មូលនិធិឱ្យបានរួសរាន់នៅ មុនថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៤ ខាងមុខនេះ ៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

20 Oct, 08:15


រដ្ឋបាលខេត្តតាកែវ រៀបចំពិធីប្រលែងបង្កង ចំនួន ២០០០ក្បាល ចូលក្នុងបឹងតាកែវ ក្រុងដូនកែវ
………………
នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំងថ្នាក់ដឹកនាំ រដ្ឋបាលខេត្តតាកែវ និងរដ្ឋបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងពិធីប្រលែងបង្កង ចំនួន ២,០០០ក្បាល ស្មើនឹង ១៥០គីឡូក្រាម ចូលក្នុងបឹងតាកែវ ដើម្បីអភិរក្ស និង បង្កើនធនធានបង្កងឱ្យកាន់តែសម្បូរឡើងថែមទៀត នៅក្នុងបឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ។

សូមជម្រាបជូនដែរថា បង្កងធម្មជាតិខេត្តតាកែវ គឺមានភាពល្បីល្បាញខ្លាំងនៅទូទាំងប្រទេស ត្រូវបានទទួលស្គាល់ និងល្បីល្បាញថា ជាខេត្តដែលសម្បូរបង្កងទឹកសាបធម្មជាតិច្រើនជាងគេ។ បង្កងធម្មជាតិ ជារៀងរាល់ឆ្នាំ គឺសម្បូរនៅរដូវទឹកឡើងនិងចាប់ផ្តើមស្រក ចន្លោះពីខែកញ្ញាដល់ខែវិច្ឆិកា ដែលមាននៅតំបន់ទឹកលិច ក្នុងស្រុកអង្គរបូរី បូរីជលសារ និងកោះអណ្តែត។

H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior

20 Oct, 07:57


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១៦០កន្លែង សិក្សានៅវិទ្យាស្ថានជាតិសង្គមកិច្ច
………………..
ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានសម្រេចផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា ថ្នាក់បរិញ្ញាបត្រ ចំនួន ១៦០កន្លែង សិក្សានៅវិទ្យាស្ថានជាតិសង្គមកិច្ច។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

34,677

subscribers

18,579

photos

619

videos