ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ @mcfanews Channel on Telegram

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

@mcfanews


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
Ministry Of Culture and Fine Arts

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (Khmer)

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាប្រព័ន្ធ។ ផលិតផលច្រើនជាករុណានិងការលក់បេតុងសម្រាប់វប្បធម៌ និងសិល្បៈ។ ប្រកបដែរ ប្រព័ន្ធ។ រូបថតនិងសេចក្តីរបស់ខ្មែរនិងជូរអាមេរិក។ ថ្ងៃសៅរ៍និងសិប្បា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

12 Feb, 09:08


ប្រាសាទប្រាំ ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សំខាន់មួយ បន្ទាប់ពីប្រាសាទធំ នៃរមណីយដ្ឋានប្រាសាទកោះកេរ

https://www.facebook.com/share/v/1Bo3A9nkgw/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

11 Feb, 08:13


លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីចូលរួមអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន។

កាលពីថ្ងៃទី១០-១១ ខែកុម្ភ: ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានអញ្ជើញចូលរួមអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន។ ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ និងក្នុងគោលដៅពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងកម្ពុជានិងហ្វីលីពីន នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីនិងឯកឧត្តម Victorino Mapa Manalo ប្រធានគណៈកម្មការជាតិវប្បធម៌និងសិល្បៈ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីការទប់ស្កាត់ការលួចនិងការជួញដូរខុសច្បាប់នូវសម្បត្តិវប្បធម៌។

https://www.facebook.com/share/18RtTPdNBn/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

10 Feb, 11:40


សេចក្តីអំពាវនាវ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពីថ្ងៃទី១៤ កុម្ភៈ ដែលត្រូវបានមជ្ឈដ្ឋានទូទៅនិយមហៅថា ទិវានៃក្តីស្រឡាញ់ ។

https://www.facebook.com/share/1GdzBHgJGn/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

10 Feb, 09:19


សូមទស្សនា វីដេអូស្តីពី ការរៀបចំដំឡើងស្នាដៃល្ខោនបាមោជ្ជទ័យ រឿងកុលាបប៉ៃលិន។

https://www.facebook.com/share/v/14P785z6G5/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

10 Feb, 01:46


ប្រតិភូគណៈកម្មការទី១ ព្រឹទ្ធសភា ទស្សនៈកិច្ចនៅប្រាសាទព្រះវិហារ

នៅរសៀលថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១នៃព្រឹទ្ធសភា ក្នុងដំណើរបំពេញបេសកកម្មទៅកាន់ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប បានឈ្លៀតដឹកនាំប្រតិភូគណៈកម្មការទី១នៃព្រឹទ្ធសភា ទស្សនៈកិច្ច និងស្វែងយល់ អំពីកិច្ចការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។

https://www.facebook.com/share/14od7vbcpu/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

06 Feb, 07:55


សន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ បានបិទបញ្ចប់ ដោយជោគជ័យ ក្រោយដំណើរការរយ:ពេល២ថ្ងៃ។

នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលសន្និសីទចតុម្មុខ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវប្បធម៌និងវិចិត្រសិល្បៈឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងរាជធានីខេត្ត តំណាងអង្គការ សមាគម និងមន្រ្តីរាជការ ប្រមាណ ជិត៦០០នាក់។

https://www.facebook.com/share/1Hf4xkCxsJ/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

05 Feb, 12:50


សារលិខិតរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមគោរពជូនចំពោះ សម្តេចវិបុលសេនាភក្ដី សាយ ឈុំ ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុ ៧៩ឆ្នាំ ឈានចូល ៨០ឆ្នាំ (០៥ កុម្ភៈ ១៩៤៥ - ០៥ កុម្ភៈ ២០២៥)

សូម សម្តេចវិបុលសេនាភក្ដី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ទទួលបានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា៕

https://www.facebook.com/share/p/1BBgvXHgjB/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

04 Feb, 01:39


ឯកឧត្ដម ទិត ថាវរិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជួបសំណេះសំណាលជាមួយសិល្បករសិល្បការិនីជាង១០០នាក់ ដើម្បីស្វែងយល់ពីសុខទុក្ខ និងកិច្ចការពាក់ព័ន្ធនឹងជីវិតសិល្បៈ

នៅព្រឹកថ្ងៃទី៣ខែកុម្ភៈឆ្នាំ២០២៥ ឯកឧត្ដម ទិត ថាវរិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនសិល្បករ-សិល្បការិនីក្រៅប្រព័ន្ធប្រមាណជា១០០នាក់ ដើម្បីស្វែងយល់អំពីសុខទុក្ខ និងចែករំលែកនូវស្ថានភាពនានាពាក់ព័ន្ធទៅនឹងការងារសិល្បៈនាពេលកន្លងមក។ នៅក្នុងឱកាសនោះក៏មានការអញ្ជើញផ្ដល់កិត្តិយសចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។

https://www.facebook.com/share/p/15xAaGTXCs/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

03 Feb, 10:52


កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​

នាព្រឹកថ្ងៃចន្ទ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥​ លោកជំទាវបណ្ឌិត​សភាចារ្យ ភឿង​ សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង​។

https://www.facebook.com/share/1EpxX8fjvD/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

03 Feb, 01:03


សារាចរររបស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥។

https://www.facebook.com/share/18XU2VfBvQ/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

02 Feb, 11:35


ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារចុះពិនិត្យទីតាំងស្ថានីយបុរាណវិទ្យាដែលបានរកឃើញថ្មី និងវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រងនៅរមណីយដ្ឋានប្រាសាទព្រះវិហារ

ថ្ងៃអាទិត្យ ០៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្ដម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីបច្ចេកទេសនៃរមណីយដ្ឋានប្រាសាទព្រះវិហារ បានអញ្ជើញចុះពិនិត្យទីតាំងស្ថានីយបុរាណវិទ្យាដែលបានរកឃើញថ្មីស្ថិតនៅក្នុងភូមិចំនួនពីរ គឺភូមិបង្គោលប្រាំបី និងភូមិស្ទឹងខៀវតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ និងពិនិត្យវឌ្ឍនភាពការងារស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតក្នុងតំបន់ការពារទី២ នៃរមណីយដ្ឋានប្រាសាទព្រះវិហារ។

https://www.facebook.com/share/p/1EQE2bHysv/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

31 Jan, 08:28


សេចក្តីជូនដំណឹងស្តីពី ការប្រឡងស្នាដៃតែងនិពន្ធប្រលោមលោកខ្នាតខ្លី និង កំណាព្យរឿង ពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដំណឹងដល់ កវីនិពន្ធ និង សាធារណជនទាំងអស់ឱ្យបានជ្រាបថា ក្នុងគោលបំណងថែរក្សា លើកតម្កើង និងជំរុញវិស័យអក្សរសិល្ប៍ អក្សរសាស្ត្រជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបចំប្រឡងស្នាដៃតែងនិពន្ធពានរង្វាន់ព្រះនាងឥន្ទ្រទេវី ឆ្នាំ២០២៥(ដូចមានខ្លឹមសារក្នុងលិខិតផ្លូវការភ្ជាប់មកជាមួយស្រាប់)

កាលបរិច្ឆេទទទួលស្នាដៃ ៖ ចាប់ពីថ្ងៃជូនដំណឺងនេះតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៧:០០នាទីល្ងាចជាកំហិត។

https://www.facebook.com/share/19MbQapTEJ/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

31 Jan, 02:24


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ធ្វើទស្សនកិច្ចសកម្មភាពផលិតភាពយន្តរឿង "Kazakh Vibe" របស់ផលិតកម្ម Daubay Production នៃប្រទេសកាហ្សាក់ស្ថាន នៅតំបន់រមណីយដ្ឋានអង្គរ

នាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញពិនិត្យសកម្មភាពផលិតភាពយន្តរឿង "Kazakh Vibe" របស់ផលិតកម្ម Daubay Production នៃប្រទេសកាហ្សាក់ស្ថាន នៅតំបន់រមណីយដ្ឋានអង្គរ និងបានចូលរួមពិធីបិទកាមេរ៉ាថតជាស្ថាពរនៅខេត្តសៀមរាប។ ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯ.ឧ ហូត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯ.ឧ ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាផងដែរ។

https://www.facebook.com/share/v/19r2UNoQar/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

30 Jan, 10:30


អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ថ្មីៗនេះមានការបង្ហោះផ្សព្វផ្សាយវីដេអូតាមបណ្តាញព័ត៌មានសង្គម បានធ្វើការអធិប្បាយចោទប្រកាន់មកលើភ្នាក់ងារទេសចរប្រចាំប្រាសាទអង្គរវត្ត ក្នុងពេលបំពេញការងារ ដែលបណ្តាលឱ្យសាធារណជនមានការយល់ច្រឡំដោយសារអ្នកបង្ហោះពុំយល់ពីស្ថានភាពពិតនាពេលនោះ។ ការអធិប្បាយបែបនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់ភ្នាក់ងារទេសចរ ដែលខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន។ ដើម្បីឱ្យសាធារណជនយល់ច្បាស់អំពីករណីនេះ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនដូចខាងក្រោម៖

https://www.facebook.com/share/1CqJqDRpcz/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

27 Jan, 09:14


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនជ្រាបថា ក្នុងពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពី លោកស្រី សូ សាវឿន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ដែលជាស្វាមីរបស់លោកស្រី សូ សាវឿន។
ឆ្លងតាមការសិក្សាស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន ៤២បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយ លោក កែវ ឯម (ដូចមានភ្ជាប់ជូននូវបញ្ជីចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ)។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រគល់ជូនលោកស្រី សូ សាវឿន ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២(សែសិបពីរ)បទ តាមសំណើនាពេលខាងមុខ។

https://www.facebook.com/share/18ygsqyRb1/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

25 Jan, 04:47


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈអញ្ជើញចូលរួមកម្មវិធីអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក

នាល្ងាចថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានអញ្ជើញចូលរួមកម្មវិធីអបអរសាទរខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ដែលសហការរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងសារមន្ទីរជាតិ។ កម្មវិធីនេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ដែលអញ្ជើញមកពីក្រសួង-ស្ថាប័ន តំណាងស្ថានទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប។

https://www.facebook.com/share/1GVHE5Xzsp/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

25 Jan, 04:45


អាជ្ញាធរជាតិព្រះវិហារ រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ បញ្ហាប្រឈម និងទិសដៅការងារឆ្នាំ២០២៥

អង្គសន្និបាតនេះបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង តំណាងកងពលធំអន្តរាគមន៍លេខ៣ បញ្ជាការដ្ឋានកងអង្គរក្សប្រចាំទិសប្រាសាទព្រះវិហារ កងពលតូចអន្តរាគមន៍លេខ៧ លេខ៨ ថ្នាក់ដឹកនាំ និងមន្រ្តីនាយកដ្ឋានចំណុះអាជ្ញាធរជាតិព្រះវិហារ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តព្រះវិហារ អាជ្ញាធរមូលដ្ឋានភូមិឃុំស្រុក និងអង្គភាពកងកម្លាំងពាក់ព័ន្ធ ក្នុងតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរប្រមាណ១៧០រូប។

https://www.facebook.com/share/1CxsxLJWPt/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

24 Jan, 06:15


តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាននាំយកថវិកាដើម្បីចូលរួមទ្រទ្រង់មូលនិធិគន្ធបុប្ផា។

ក្នុងគោលបំណងលើកកម្ពស់សុខមាលភាពកុមារកម្ពុជា តាមរយៈការរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចាត់តំណាង ដើម្បីនាំយកថវិការបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនគណ:គ្រប់គ្រងមូលនិធិគន្ធបុប្ផាកម្ពុជា នៅមន្ទីរពេទ្យគន្ធបុប្ផា។

https://www.facebook.com/share/18ZXXGiQ6i/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

21 Jan, 08:52


លិខិតជូនពរ របស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាអនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងឱកាសដ៏មហានក្ខត្តឬក្ស នៃពិធីចម្រើនជន្មាយុគម្រប់៤៤ ឈានចូល ៤៥ឆ្នាំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។

https://www.facebook.com/share/1EKLvMQcwu/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

19 Jan, 05:32


ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើងនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត

នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ព្រឹត្តិការណ៍សរសេរតាមអានជាសាធារណៈ លើកទី២ «សំណេរអង្គរ» បានចាប់ផ្តើមធ្វើឡើង នៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត។ ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិម៉ានី និងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ព្រមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ បេក្ខជនបេក្ខនារី និងបេក្ខសាមណ ចំនួន១២២០អង្គ/នាក់ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករ៕

https://www.facebook.com/share/19tEAQQPZH/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

17 Jan, 08:45


សេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរណ៍បណ្ដោះអាសន្ននៅស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីរៀបចំទិវាសរសេរតាមអានលើកទី២ "សំណេរអង្គរ"

https://www.facebook.com/share/1D5AmEdRS1/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

15 Jan, 08:11


ពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍ នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ( តំបន់អង្គរ និងបួរូប៊ូឌូ)

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយករង និងសហការី បានអញ្ជើញក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការទាក់ទងនិរន្តរភាព និងការគ្រប់គ្រងបរិស្ថានទេសចរណ៍នៅរមណីយដ្ឋានបេតិកភណ្ឌពិភពលោកទាំងពីរ( តំបន់អង្គរ និងបួរូប៊ូឌូ) រវាងអាជ្ញាធរជាតិអប្សរា និងPT TAMAN WISATA CANDI BOROBUDUR, PRAMBANAN, DAN RAN RATU BOKO។

https://www.facebook.com/share/1A9WBgX3Fs/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

15 Jan, 05:06


តំបន់រមណីយដ្ឋានអង្គរ បេតិកភណ្ឌរូបីនៃមនុស្សជាតិ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន និងជាអត្តសញ្ញាណរបស់កម្ពុជា 🇰🇭

វីដេអូដោយ៖ ពូស្មី

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

15 Jan, 00:42


ផ្ទាំងទស្សនីយភាពល្ខោនបាមោជ្ជទ័យរឿង"កុលាបប៉ៃលិន" នឹងសម្តែងជូនសាធារណជនទស្សនារយៈពេល៤ថ្ងៃគឺ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៥និង៣០នាទីល្ងាច អមដោយពិព័រណ៍សិប្បកម្មខ្មែរ នៅសាលសន្និសីទចតុម្មុខ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនង តាមលេខទូរស័ព្ទ និងតាមតេលេក្រាមដូចខាងក្រោម៖
-ប្រព័ន្ធស្មាត 081 336 182
-ប្រព័ន្ធ សេលកាត 061 335 182
-ប្រព័ន្ធមិត្តហ្វូន 097 335 331 0

#កិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

13 Jan, 09:57


លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួបឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអុីរ៉ង់

នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតឥស្លាមអុីរ៉ង់ប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ នៅទីស្តីការក្រសួង ដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌។

https://www.facebook.com/share/1Gp2xAFrqT/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

12 Jan, 10:12


ពិធីប្រុងពលីជួសជុលចេតិយព្រះបាទចន្ទរាជា

នាវេលាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនិងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង​ ឯកឧត្តមបណ្ឌិត​ ហ៊ឺ វីរៈ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង​និងលោកជំទាវ​​ យី សុភា បានរៀបចំពិធីប្រុងពលីបេីកការដ្ឋានជួសជុលចេតិយព្រះបាទចន្ទរាជា នៅលើភ្នំព្រះរាជទ្រព្យ ខេត្តកណ្តាល ដែលកំពុងស្ថិតក្នុងសភាពចាស់ទ្រុឌទ្រោមបាក់បែកយ៉ាងខ្លាំង។

https://www.facebook.com/share/18LsZNzJFF/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

11 Jan, 12:03


កម្មវិធីផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា-ចិនក្នុងឱកាសអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិនឆ្នាំ២០២៥
នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង  សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិង​ពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមជាអធិបតីក្នុង «កម្មវិធីផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា-ចិនក្នុងឱកាសអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន» ក្រោមប្រធានបទ "រីករាយឆ្នាំម្សាញ់ ចិន និងកម្ពុជា អបអររួមគ្នា" នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល៕

https://www.facebook.com/share/p/1QXg479UbA/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

03 Jan, 04:49


ព្រឹកថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួម ដាក់កម្រងផ្ការំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរិវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ សុីមន ភរិយាឯកឧត្តមនាយកឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព នាថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។

https://www.facebook.com/share/p/19p6c4BTX8/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

31 Dec, 08:08


សួស្ដីឆ្នាំថ្មី ឆ្នាំសាកល ២០២៥ ! សូមបងប្អូន ប្រជាពលរដ្ឋទទួលបាននូវសុខភាពល្អបរិបូរណ៍ សុភមង្គល និងសមប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ។

https://www.facebook.com/share/18aHMXGizP/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

31 Dec, 04:27


សារលិខិតជូនរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជូនឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងព្រឹទ្ធាចារ្យ វីរសិល្បករ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ បងប្អូន សិល្បករ សិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ សិស្ស និស្សិត បុគ្គលិក ភ្នាក់ងារ ពលករ ឆ្មាំថែរក្សាប្រាង្គប្រាសាទ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២៥។

https://www.facebook.com/share/1FgczuzE3A/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

29 Dec, 09:52


ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ រួមទាំងមន្រ្តីជំនាញចុះពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទព្រះវិហារ

នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រួមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញអាជ្ញាធរជាតិព្រះវិហារ បានចុះពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ។ នៅក្នុងនោះបានពិនិត្យវឌ្ឍនភាពការងារអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារដំណាក់កាលទី៤ ដែលឧបត្ថម្ភដោយថវិកាមូលនិធិរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា (AFCP) ហើយការងារនេះបានបញ្ចប់តាមផែនការ។ ជាមួយគ្នានោះឯកឧត្តមអគ្គនាយកក៏បានពិនិត្យការរៀបចំសៀគ្វីទេសចរណ៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារផងដែរ។

https://www.facebook.com/share/1Ei4YY8GWC/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

27 Dec, 04:59


កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី០៣ លើកទី០៣។

ព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក អាណត្តិទី០៣ លើកទី០៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិសំបូរព្រៃគុក និងមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាភិបាល តំណាងក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីអាជ្ញាធរជាតិសំបូរព្រៃគុក។

https://www.facebook.com/share/19gGRnVa9M/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

27 Dec, 03:16


លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីទទួលជួបតំណាងផារ៉ាហ្គនអេឌ្យូខេសិន ខូអិលធីឌី

នារសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូនតំណាងផារ៉ាហ្គន អេឌ្យូខេសិន ខូអិលធីឌីចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ណែនាំអំពីការរៀបចំកម្មវិធី «មហោស្រពកម្ពុជាអន្តរជាតិឆ្នាំ២០២៥»ដែលមានការចូលរួមពីប្រទេសមួយចំនួនហើយនឹងរៀបចំនៅខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ។

https://www.facebook.com/share/14yw8EDu51/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

22 Dec, 06:36


សូមអញ្ជើញចូលរួមទស្សនាដោយសេរី ពិព័រណ៍ស្នាដៃសិប្បកម្ម ពីថ្ងៃទី​២០ ដល់ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២៤ចាប់ពីម៉ោង​៩:00នាទីព្រឹក ដល់ម៉ោង​៨:៣០នាទីយប់ នៅក្នុងបរិវេណសារមន្ទីរខ្លែង​ខ្មែរ ស្ថិត​នៅវិថីរដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន រាជធានីភ្នំពេញ។

https://www.facebook.com/share/v/1GWpXR6AWW/?mibextid=wwXIfr

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

07 Dec, 13:21


ក្រុមអ្នកជំនាញការអាដហុក អញ្ជើញចុះពិនិត្យការងារនៅតាមការដ្ឋាននៅតំបន់រុនតាឯក និងក្រុងសៀមរាប

ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានបន្តសកម្មភាពចុះពិនិត្យតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ នៅរមណីយដ្ឋានអង្គរ។

https://www.facebook.com/share/15iwgLkzdk/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

07 Dec, 04:45


ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក ICC-Angkor/Sambor Prei Kuk) អមដំណើរដោយ ឯកឧត្ដម ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក និងអ្នកជំនាញ បានចុះពិនិត្យការងារជួសជុល និងអភិរក្ស តាមការដ្ឋានជួសជុល នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ។

https://www.facebook.com/100050393564193/posts/pfbid02NpzsFstMtjV7fWwfSrZcsF9z2QmPRiv3LBpCctqx713yai7ZZgTkVUoMZEXpuALTl/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

06 Dec, 03:18


ក្រុមអ្នកជំនាញការអាដហុក បន្តចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ក្រុមអ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក បានចុះពិនិត្យគម្រោងការងារនៅប្រាសាទភ្នំបាខែង និងប្រាសាទតានៃ។ នេះជាថ្ងៃទី៥ហើយ ដែលក្រុមអ្នកជំនាញការ ចុះពិនិត្យការងារនៅតាមការដ្ឋាននានា មុននឹងកិច្ចប្រជុំធំនៃគណៈកម្មាធិការអន្តរជាតិមួយនេះ រៀបចំធ្វើចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ដែលជាកិច្ចប្រជុំបច្ចេកទេសលើកទី៣៩ និងកិច្ចប្រជុំពេញអង្គលើកទី៣១៕

https://www.facebook.com/share/19oMDmVQcC/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

06 Dec, 03:16


សេចក្ដីជូនដំណឹង ស្ដីពីការប្រារព្ធពិធីសាសនា ការសម្ដែងល្ខោន និងសិល្បៈទស្សនីយភាពនានា ដើម្បីអបអរសាទរ ពិធី "បុណ្យរំលឹកគុណអង្គរ" លើកទី៤ ឆ្នាំ២០២៤

https://www.facebook.com/share/1D95oendU5/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

06 Dec, 03:13


លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជួបពិភាក្សាការងារជាមួយលោកជំទាវ Ani Nigeriawatiនាយកកិច្ចការទូតសាធារណៈនៃក្រសួងការបរទេសឥណ្ឌូណេស៊ី។

កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ បានជួបលោកជំទាវ Ani Nigeriawati នាយកកិច្ចការទូតសាធារណៈនៃក្រសួងការបរទេសឥណ្ឌូណេស៊ី ដើម្បីពិភាក្សាការងារក្នុងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌រវាងប្រទេសទាំងពីរនៅទីស្តីការក្រសួង។

https://www.facebook.com/share/1P7Z5dsbh8/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

05 Dec, 16:32


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ និងទទួលវិញ្ញាបនបត្រ «ក្រមា» ដែលត្រូវបានបញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈ សេចក្តីសម្រេច 19.COM 7.b.27 នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

04 Dec, 16:27


អបអរសាទរការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

https://www.facebook.com/share/v/19cgec7aMd/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

04 Dec, 14:35


អបអរសាទរការចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។

https://www.facebook.com/share/19JVnKgnfv/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

03 Dec, 09:55


បុណ្យរំលឹកគុណអង្គរ លើកទី៤ នឹងចាប់ផ្ដើមធ្វើឡើងនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។

https://www.facebook.com/share/v/14VLmPpK1X/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

03 Dec, 03:05


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសម័យប្រជុំលើកទី១៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី “ការការពារបេតិកភណ្ឌវប្បធម៌អរូបី” ចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ កិច្ចប្រជុំបានបើកជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម Santiago Peña Palacios ប្រធានាធិបតីនៃសាធារណរដ្ឋប៉ារ៉ាហ្គាយ លោកជំទាវ Adriana Ortiz Semidei រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងលោកជំទាវ Audrey Azoulay អគ្គនាយិកានៃអង្គការយូណេស្កូ។ នៅក្នុងកិច្ចប្រជុំនេះ លោកជំទាវប្រធានគណៈប្រតិភូក៏បានធ្វើបទអន្តរាគមន៍ក្នុងនាមរដ្ឋភាគីជាសមាជិកដោយវាយតម្លៃខ្ពស់ចំពោះ លេខាធិការដ្ឋាននៃអនុសញ្ញាឆ្នាំ២០០៣ និងរដ្ឋភាគីទាំងអស់ដែលបានខិតខំប្រឹងប្រែងថែរក្សាបេតិកភណ្ឌអរូបីតាមបណ្តាលប្រទេសនីមួយៗ និងជាពិសេសគឺបានបញ្ជ្រាបការអប់រំអំពីបេតិកភណ្ឌវប្បធម៌អរូបីទាំងក្នុងនិងក្រៅប្រព័ន្ធសិក្សាអប់រំ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

02 Dec, 00:06


អបអរសាទរខួប៩ឆ្នាំ នៃការដាក់បញ្ចូល ល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ២ ធ្នូ ២០១៥ - ២ ធ្នូ ២០២៤កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !

https://www.facebook.com/share/v/1JHSoQaB3G/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

01 Dec, 10:14


ឯកឧត្ដម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ និងចែកពានរង្វាន់ជូនម្ចាស់ជ័យលាភី

មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ បានរៀបចំពិធីបិទ និងចែកពានរង្វាន់ជូនម្ចាស់ជ័យលាភី នាល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខ ឯកឧត្ដម ហាប់ ទូច រដ្ឋមន្ត្រីស្តីទីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ តំណាងក្រសួងស្ថាប័ន ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ព្រមទាំងផលិតករភាពយន្តជាច្រើនរូប។

 https://www.facebook.com/share/15cdCBhWVR/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

01 Dec, 09:11


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩

ព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៩ នៅខេត្តសៀមរាប ព្រមជាមួយវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ ចំនួនជិត១ម៉ឺន៤ពាន់នាក់បានចូលរួមផងដែរ៕

https://www.facebook.com/share/15f5U3B5td/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

29 Nov, 23:58


អបអរសាទរខួប៨ ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២៤កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !

https://www.facebook.com/share/v/1NA82a9ZYg/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

29 Nov, 05:38


ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលអំណោយពីស្ថានទូតចិន

ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំពិធីប្រគល់-ទទួលឡដុតកុលាភាជន៍ និងឡរំលាយលោហៈធាតុ (ឡស្មិត) ដែលជាអំណោយរបស់ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី និងលោក Mr. Lin Ruihua ទីប្រឹក្សាកិច្ចការវប្បធម៌ នៃស្ថានទូតចិនប្រចាំនៅកម្ពុជា និងមានការអញ្ជេីញចូលរួមពីមន្ត្រីរាជាការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាមធ្យមវិចិត្រសិល្បៈ។

https://www.facebook.com/share/18W7ECeE2q/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

26 Nov, 08:10


សេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរការចូលទស្សនានៅទីតាំងប្រាសាទមួយចំនួនក្នុងទិវារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤

https://www.facebook.com/share/1ASbzECH8Q/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

26 Nov, 06:40


ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា អញ្ជើញចូលរួមជាវាគ្មិន
ក្នុង International Festival Diversity of cultural Expression, The world in Florence, community Heritage លើកទី៤

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី International Festival Diversity of cultural Expression, The world in Florence, community & Heritage លើកទី៤ ដោយបានលើកយកនូវបទពិសោធន៍ នៃកិច្ចការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងរមណីយដ្ឋានអង្គរដើម្បីចែករំលែកដល់កម្មវិធីទាំងមូល។

https://www.facebook.com/share/1Hsiyb7e6e/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

26 Nov, 06:39


នៅអង្គារថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយច្បាប់
អនុសញ្ញាសន្ធិសញ្ញាពាក់ព័ន្ធនឹងសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលក្រោមអធិបតីភាព ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ
រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នាទីស្តីការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

https://www.facebook.com/share/19bhCTf8rs/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

26 Nov, 06:34


លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលជួប តំណាងក្រុមហ៊ុនសារព័ត៌មានត្នោតអ៊ែប

កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន តំណាងក្រុមហ៊ុនសារព័ត៌មានត្នោតអ៊ែប ចូលជួបពិភាក្សាការងារលើវិស័យវប្បធម៌ និងស្នើសុំកិច្ចសហការពីក្រសួងក្នុងការរៀបចំព្រឹត្តការណ៍ ផ្លាស់ប្តូរវប្តូរវប្បធម៌កម្ពុជា ចិននាដើមខែមករា ឆ្នាំ២០២៥ខាងមុខនេះ។

https://www.facebook.com/share/15bQJvNWWB/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

26 Nov, 02:38


មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាព ទេពកោសល្យក្នុងវិស័យភាពយន្ត សម្រាប់បច្ចុប្បន្ន និងអនាគត។

ថ្លែងក្នុងពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ នាល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខ ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បានដើរតួនាទីយ៉ាង សំខាន់ ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយសមត្ថភាព ទេពកោសល្យក្នុងវិស័យភាពយន្ត សម្រាប់បច្ចុប្បន្ន និងអនាគត។

https://www.facebook.com/share/15E4sLBTpp/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

25 Nov, 07:57


សូមគោរពជូនពរ និងអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាល និងជាមហាកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុតដែល សម្តេចតេជោ ទទួលបាន ពានរង្វាន់មេដាយសន្តិភាពដើម្បីមនុស្សជាតិនិងភពផែនដី។

សូមគោរពជូនពរពី ថ្នាក់ដឹកនាំនិងមន្រ្តី​រាជការ គ្រប់ជាន់ថ្នាក់​ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

https://www.facebook.com/share/p/14wkvWuBuP/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

21 Nov, 03:17


កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៣

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី៣ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល  មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារ សរុបចំនួន២៦(ម្ភៃប្រាំមួយ)រូប។

https://www.facebook.com/share/1958Qa5pBp/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

20 Nov, 14:03


ពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ ស្ដីពី “កុមារភាពក្នុងអន្ធកាល”

ថ្ងៃពុធ ៥រោច ខែកត្តឹក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្ដីពី "កុមារភាពក្នុងអន្ធរការ" នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។

https://www.facebook.com/share/p/19RBC8fscM/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

20 Nov, 04:06


អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ

វត្តដំណាក់ មានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ព្រះវិហារដែលបានជួសជុលមួយរយ:កន្លងមក បច្ចុប្បន្នគឺបានរួចរាល់១០០ភាគរយហើយ។

https://www.facebook.com/share/1Dd9vfmrEN/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

20 Nov, 04:05


អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលចម្លាក់ក្បាលមករ

ប្រព័ន្ធបង្ហូរទឹកបុរាណ ជាចម្លាក់សត្វមករ ដែលអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលដំណាក់កាលទី១ នាពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

https://www.facebook.com/share/1F8uM8QTb7/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

19 Nov, 03:14


មហោស្រពជាតិភាពយន្តខ្លីកម្ពុជា លើកទី៤ នឹងរៀបចំពិធីសម្ពោធបើកនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងពិធីបិទនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ។ សម្រាប់បងប្អូនប្រជាពលរដ្ឋ និងអ្នកស្រលាញ់វិស័យភាពយន្ត សូមអញ្ជើញចូលរួមទស្សនាភាពយន្តខ្លីដោយសេរី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមធ្វើការបោះឆ្នោតជ្រើសរើសភាពយន្តដែលខ្លួនពេញចិត្ត ។

https://www.facebook.com/share/v/1B5F5sBNrT/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

13 Nov, 23:55


អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!

សូមជូនពរបងប្អូនប្រជាពលរដ្ឋឲ្យប្រកបតែនឹងសុខភាពល្អ សុវត្ថិភាព និងភាពរីករាយក្នុងថ្ងៃឈប់សម្រាកនេះ។

https://www.facebook.com/share/15TgErNbsB/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

13 Nov, 05:02


​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូន លោកប្រធានសមាគមផលិតករភាពយន្តខ្មែរ សមាគមភាពយន្តកម្ពុជា និងលោក លោកស្រី ផលិតករភាពយន្ត អ្នកសម្របសម្រួលការផលិតភាពយន្តបរទេសនៅកម្ពុជាទាំងអស់បានជ្រាបពីគោលការណ៍​សម្រួល​ដល់​សកម្មភាព​នៃ​ការ​ផលិត​ភាពយន្តនៅកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបាន​ផ្តល់គោលការណ៍​ឯកភាពជូន ដូចមានក្នុងលិខិត​ជូនភ្ជាប់​មក​ជាមួយ។

https://www.facebook.com/share/14K1fvXMkV/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

10 Nov, 02:55


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៌ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកម្មវិធី “Diwali Night 2024”។

នាល្ងាចថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកម្មវិធី “Diwali Night 2024” ដែលសហការរៀបចំឡើងដោយសមាគមឥណ្ឌានៅកម្ពុជា និងស្ថានទូតឥណ្ឌានៅភ្នំពេញ។ កម្មវិធីនេះត្រូវបានប្រារព្ធឡើងដើម្បីអបអរការយាងវិលត្រលប់ចូលនគរវិញរបស់ Lord Rama ព្រះអនុជ Laxman និងមហេសី Sita។ កម្មវិធីក៏មានការអញ្ជើញចូលរួមផងដែរពីស្ថានទូតមួយចំនួនប្រចាំនៅកម្ពុជា៕

https://www.facebook.com/share/p/15jV5mGsLa/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

09 Nov, 00:00


គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក និងគណៈកម្មការជាតិយូណេស្កូ សហការជាមួយអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង សកលវិទ្យាល័យវាសេដា នឹងរៀបចំកម្មវិធីតាំងពិព័ណ៌ ក្រោមប្រធានបទ «ប្រពៃណីផលិតកុលាលភាជន៍នៅក្នុងប្រទេសកម្ពុជា» ចាប់ ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៩:០០នាទីព្រឹក ដល់ម៉ោង៤:៣០នាទី នៅសារមន្ទីរខ្លែងខ្មែរ ស្ថិតនៅតាមបណ្តោយវិថីរដ្ឋសភាថ្មី (ខាងត្បូងរង្វង់ មូលសម្តេចព្រះសង្ឃរាជ្យជួន ណាត) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ កម្មវិធីនេះ នឹងបើកជូនសាធារណៈជនចូលរួមទស្សនាដោយសេរី។

https://www.facebook.com/share/v/1EgfzkiRoy/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

08 Nov, 22:56


អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជា ត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤)ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង ស្របជាមួយនឹងខួប ៧១ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទ ផងដែរ។

ទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ របស់ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូ ក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

https://www.facebook.com/share/1XgeyKm6qa/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

08 Nov, 12:52


នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូក្រសួង បានអញ្ជើញដាក់កម្រងផ្កា និងគោរពដួងព្រះវិញ្ញាណក្ខ័ន្ធ និងវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ព្រះបរមរតនកោដ្ឋ។ ក្នុងស្មារតីចងចាំព្រះគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះរាជបូជនីយកិច្ចព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបិតាឯករាជ្យជាតិ កូនចៅ ចៅទួតជាយុវជនជំនាន់ក្រោយប្តេជ្ញាដង្ហែតាមគម្រូព្រះវីរភាពដ៏ថ្លៃថ្លា និងព្រះរាជឱង្ការដ៏ខ្ពង់ខ្ពស់បំផុតដល់កូនចៅជំនាន់ក្រោយគ្រប់ៗជំនាន់ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជន។

https://www.facebook.com/share/19gouvwwez/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

08 Nov, 01:19


ព្រឹត្តិការណ៍ដំណើភាពយន្តចល័តកម្ពុជា-ចិន គឺពិតជាមានសារៈសំខាន់ ក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន នៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនស្របពេល ឆ្នាំ២០២៤នេះ គឺជា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា -ចិន” ប្រកបដោយគុណតម្លៃ និងអត្ថន័យ យ៉ាងជ្រាលជ្រៅ ដែលនាំមកនូវសុខសន្តិភាព និងវិបុលភាពរួម។

https://www.facebook.com/share/1AgALqdbBz/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

08 Nov, 01:07


វីដេអូខ្លីស្តីពីពិធីបើកព្រឹត្តិការណ៍វប្បធម៌តាមតំបន់ លើកទី២ ថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ប្រធានបទ «មរតកយើង» នៅវិទ្យាល័យទូកមាស ខេត្តកំពត និងសកម្មភាពសិស្សានុសិស្ស-សាធារណជន ចូលរួមស្វែងយល់សិល្បៈវប្បធម៌ ព្រមទាំងការទស្សនា និងកម្សាន្តសប្បាយសិល្បៈទស្សនីយភាពចម្រុះទាំង២រាត្រី។

https://www.facebook.com/share/v/157gJcTNzK/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

07 Nov, 02:08


ពិធីចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងសមាគមសិល្បករគោកធ្លក

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារយៈពេល៥ឆ្នាំ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹង សមាគមសិល្បករគោកធ្លក ដែលមានលោក ភឿង កុម្ភៈ ជាប្រធានសមាគម នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

https://www.facebook.com/share/p/1XSP15jF6E/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

01 Nov, 13:45


សេចក្ដីជូនដំណឹង ស្ដីពីការបិទជាបណ្ដោះអាសន្នច្រកកណ្ដាលខាងកើតឆ្លងកាត់ពីរួតទី១ ទៅកាន់រួតទី២ នៃប្រាសាទអង្គរវត្ត។

https://www.facebook.com/share/j9HyQBCnBFZv6phR/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

01 Nov, 09:04


នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបសំណេះសំណាលជាមួយសិក្ខាកាមចូលរួមក្នុងសន្និសីទអន្តរជាតិ ស្តីពីការអប់រំមរតកវប្បធម៌អាស៊ាន ដឹកនាំដោយលោកបណ្ឌិត ឡៅ គឹមលាង។ ក្នុងជំនួបពិភាក្សានេះ សិក្ខាកាមទាំងអស់បានស្វែងយល់អំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ក្នុងការអភិក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅឆ្នាំ១៩៩២៕

https://www.facebook.com/share/h47u1kfQSHMGpEiw/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

01 Nov, 09:01


នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង របស់គណៈប្រតិភូក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការសហប្រជាជាតិ ដែលបានអញ្ជើញមកពីបណ្តាប្រទេសនានា។

https://www.facebook.com/share/eWiQQhpZYTmtrdHv/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

01 Nov, 06:31


ព្រឹត្តិការណ៍វប្បធម៌តាមតំបន់ លើកទី២ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ពីម៉ោង៨ ព្រឹក ដល់ ម៉ោង១១យប់។

សូមគោរពអញ្ជើញ ចូលរួមគាំទ្រ ទស្សនាកម្សាន្តសិល្បៈទស្សនីយភាពចម្រុះ ដោយសេរី ។

https://www.facebook.com/share/p/QUWcMAJeHAVGvgsM/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

31 Oct, 04:40


សូមរីករាយទស្សនាចម្រៀង បទ៖ កឋិនកសាងវត្តស្វាយសៀមថ្មី

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

29 Oct, 14:38


ពិធីដង្ហែក្បួនព្រះមហាក្សត្រសម័យអង្គរដ៏អស្ចារ្យ នៅប្រាសាទអង្គរវត្តក្នុងព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា »

ការដង្ហែព្រះបាទជ័យវរ្ម័នក្នុងព្រឹត្តិការណ៍នេះ គឺដើម្បីរំលឹកអំពីវីរភាពរបស់ព្រះអង្គ ដែលបានបន្សល់ទុកឱ្យកូនខ្មែរជំនាន់ក្រោយចងចាំ ហើយព្រឹត្តិការណ៍នេះក៏រំឭកដល់សិល្បៈ និងវប្បធម៌ដ៏ថ្កុំថ្កើង នាសម័យនោះ។

https://www.facebook.com/share/ucj7K5NwUJz5EpXt/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

29 Oct, 09:10


https://www.facebook.com/share/v/DHzn3GUpGFF4gADj/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

29 Oct, 02:54


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ

នាព្រឹកថ្ងៃទី២៩ ខែតលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបើកព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា នៅតំបន់រមណីយដ្ឋានអង្គរ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស និប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

https://www.facebook.com/share/kbxSRhGt914MjUpS/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

22 Oct, 10:37


ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ពិភាក្សាការងារជាមួយអនុប្រធានសារមន្ទីរ Palace នៃប្រទេសចិន

ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក បានទទួលជួបពិភាក្សាការងារជាមួយលោក DU Haijiang អនុប្រធានសារមន្ទីរ Palace នៃប្រទេសចិន។ គោលបំណងសំខាន់នៃជំនួបខាងលើដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយសារមន្ទីរដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បង្កើនកិច្ចសហប្រតិបត្តិការវប្បធម៌រវាងចិន និងកម្ពុជា កាន់តែប្រសើរឡើងថែមទៀត៕

https://www.facebook.com/share/p/EJ6pqmMELVR83poY/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

22 Oct, 10:36


លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាឧត្តមមន្ត្រីកម្ពុជាទទួលបន្ទុកវប្បធម៌ និងសិល្បៈ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២០ឧត្តមមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ។

https://www.facebook.com/share/p/tudmxDCVb9DdzSQ6/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

21 Oct, 02:00


ព្រឹត្តិការណ៍ផ្សព្វផ្សាយវប្បធម៌របស់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ ក៏កាន់តែខិតជិតមកដល់ សូមចូលរួមគាំទ្រទាំងអស់គ្នា ដើម្បីលើកទឹកចិត្ត និងបង្ហាញថា កម្ពុជា គឺពិតជាគោលដៅទេសចរណ៍ វប្បធម៌ ឈានមុខគេនៅអាសុី។
សៀមរាប ថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ។

https://www.facebook.com/share/v/1Wq3xdh7g2YXfy6y/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

19 Oct, 23:16


វីដេអូ ស្តីពីការយាងចេញជាលើកទី២នៃប្រតិមាវិចិត្រ ព្រះវិស្ណុផ្ទុំធ្វើពីសំរឹទ្ធ ដើម្បីទៅជួសជុលនៅប្រទេសបារាំង។

https://www.facebook.com/share/v/mZSXmUYzaS6znUwm/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

19 Oct, 13:41


សារលិខិតជូនពររបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃចម្រើនជន្មាយុ គម្រប់៤៧ឆ្នាំ ឈានចូល៤៨ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខ។

https://www.facebook.com/share/c1YGGUv1VPVTVizr/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

19 Oct, 09:47


សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការធ្វើបច្ចុប្បន្នភាពបេតិកភណ្ឌស្ថិតក្នុងបញ្ជីត្រៀមបម្រុង សម្រាប់ស្នើសុំចុះជាបេតិកភណ្ឌពិភពលោក”

កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ គណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោកបានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី “ការធ្វើបច្ចុប្បន្នភាពបេតិកភណ្ឌស្ថិតក្នុងបញ្ជីត្រៀមបម្រុង សម្រាប់ស្នើសុំចុះជាបេតិកភណ្ឌពិភពលោក” នៅសាលអង្គរវត្ត នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រ ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ​ ភឿង​ សកុណា​ រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក-លោកស្រីតំណាងក្រសួង ស្ថាប័ន មន្ទីរ និងអង្គការពាក់ព័ន្ធ។

https://www.facebook.com/share/MNQLuYRKWA6eEY2w/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

18 Oct, 05:20


ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា​ នៅថ្ងៃសៅរ៍ទី២ ដល់ថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងនឹងរៀបចំប្រារព្ធ “ព្រឹត្តិការណ៍វប្បធម៌តាមតំបន់” លើកទី២ នៅក្នុងបរិវេណវិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមានកិច្ចសហការយ៉ាងយកចិត្តទុកដាក់ពីរដ្ឋបាលស្រុកបន្ទាយមាស និងវិទ្យាល័យទូកមាស។

https://www.facebook.com/share/p/o5YUjGHjLQPY8rjw/?mibextid=WC7FNe

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

18 Oct, 01:48


លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតជូន តំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិនចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំ

នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអនុញ្ញាតជូន តំណាងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា ចិន ព្រមទាំងក្រុមការងារចូលជួបសម្តែងការគួរសម និងសុំផ្តល់អនុសាសន៍ណែនាំពីលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្នុងការរៀបចំព្រឹត្តការណ៍វប្បធម៌មិត្តភាពកម្ពុជា ចិន នៅខេត្តសៀមរាបនាពេលខាងមុខនេះ។

https://www.facebook.com/share/HdgNVeUgE1ENc1w5/?mibextid=WC7FNe

6,239

subscribers

1,992

photos

98

videos