ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES) @cjes_dsr_moeys Channel on Telegram

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

@cjes_dsr_moeys


ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម ចេញផ្សាយដោយ
នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ មានឈ្មោះជាអក្សរកាត់ជាភាសាខ្មែរ ‌«ទ.ក.អ.ស.» និងឈ្មោះជាភាសា​អង់គ្លេស Cambodian Journal of Education and STEM (CJES)។

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES) (Khmer)

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES) ជានាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ មានឈ្មោះជា "ទ.ក.អ.ស." និងឈ្មោះជា Cambodian Journal of Education and STEM (CJES)។ វាជាវិទ្យាសាស្ត្រច្បាស់លាស់ដែលផ្តល់គណនាវិទ្យាសាស្ត្រ និងទំនាក់ទំនងខាងត្រូវទាំងពិភព ទំនាក់ទំនងនិងអប់រំអន្តរជាតិនិងអប់រំខុសប្រយោជន៍ ដែលចែករំខូចកាគារស្រុកនាវបក្កបត្រា និងទទឹីស្ដីពីស្នាប់ហ៏នាយកយឺត្ដូនិងវិទ្យាគតុរំខូច ដែលទិ្ន្នន័យគឺជាលក្ខខណ្ឌសំរាមនាញាប្រជាអះនិងសេចក្ដីបុគ្កងម៉ងទ័ឆទ្វងេចប៉ុង។

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

17 May, 03:32


គោលការណ៍ណែនាំស្តីពី «ការវាយតម្លៃ ជ្រើសរើស និងផ្តល់ឋានៈសាស្រ្តាចារ្យក្នុងវិស័យអប់រំ» នេះរៀបចំឡើង ដោយយោងលើព្រះរាជក្រឹត្យ នស/រកត/០១១៣/០៩២ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ស្តីពីការផ្តល់ឋានៈសាស្រ្តាចារ្យ និងប្រកាសលេខ ១៤៨៧ អយក.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្តីពីការជ្រើសរើស និងផ្តល់ឋានៈ សាស្រ្តាចារ្យក្នុងវិស័យអប់រំ ។
ចូលទៅទាញយក(download) និងអានលម្អិតនៅក្នុងគេហទំព័ររបស់នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត មានអាសយដ្ឋាន https://cjes-dsrmoeys.com/ ។
អាចទាយតាមតំណ Link : https://cjes-dsrmoeys.com/.../Guidelines-for... .

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

09 May, 08:51


ដើម្បីឱ្យធនធាន ឌីជីថលជាភាសាជាតិមានសម្បូរបែបលើបណ្តាញអ៊ុនធឺណិត សម្រាប់ជាប្រយោជន៍ lលើកកម្ពស់ ជំរុញការចែករំលែកស្នាដៃសិក្សាស្រាវជ្រាវ និងជាប្រយោជន៍ដល់ការសិក្សាការស្រាវជ្រាវ និងស្វ័យសិក្សារបស់និស្សិត សាស្ត្រាចារ្យ និងសាធារណជន និងអ្នកស្រឡាញ់ការសិក្សាពេញមួយជីវិត នាយកដ្ឋានស្រាវជ្រាវនិងនវានុវត្តន៍នៃក្រសួងអប់រំ យុវជន និងកីឡា បានដាក់បន្ថែមនូវមាតិកា និក្ខេបបទ ថ្នាក់បណ្ឌិត ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបញ្ជីគេហទំព័រទស្សនាវដ្ដីស្រាវជ្រាវផ្សេងៗ ក្នុង និងក្រៅប្រទេស ព្រមទាំងឯកសារជំនួយដល់ការស្រាវជ្រាវទៅក្នុងគេហទំព័រ ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម ដែលមានអាស័យដ្ឋាន https://cjes-dsrmoeys.com/ ។ គ្រឹះស្ថានសិក្សាឧត្តមសិក្សាសាធារណៈ និងឯកជន និស្សិត សាស្ត្រាចារ្យ និងសាធារណជនអាចចូលទៅ អាន និងទាញយកឯកសារ(ដោនឡូត) តាមរយៈគេហទំព័រខាងលើ សម្រាប់ការប្រើប្រាស់ការសិក្សា ការស្រាវជ្រាវ និងស្វ័យសិក្សារបស់ខ្លួន។
គេហទំព័រ ៖ ទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម ដែលមានអាស័យដ្ឋាន https://cjes-dsrmoeys.com/ ។

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

12 Feb, 01:02


សេចក្តីជូនដំណឹង

នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយស និងសេចក្តីសោមន្សរីករាយ ជម្រាបជូនកគ្រូ-អ្នកគ្រូ និស្សិត និងអ្នកស្រាវជ្រាវទាំងអស់ឱ្យបានជ្រាបថា ឥឡូវនេះ ទស្សនាវដ្តីកម្ពុជាសម្រាប់ការស្រាវជ្រាវអប់រំ និងស្ទែម «ទ.ក.អ.ស.» បានទទួលលេខស៊េរីស្តង់ដារអន្តរជាតិសម្រាប់
ទស្សនាវដ្តីស្រាវជ្រាវ ឬ ISSN ទាំងអនឡាញ និងព្រីន ពីមជ្ឈមណ្ឌលអន្តរជាតិនៃលេខស៊េរីស្តង់ដារ (the International Center of the International Standard Serial Number [ISSN]).

លេខស៊េរីស្តង់ដារអន្តរជាតិត្រូវបានគេប្រើប្រាស់សម្រាប់សម្គាល់
អត្តសញ្ញាណការបោះពុម្ពជាស៊េរីដើម្បីជួយសម្រួលការគ្រប់គ្រងខ្លឹមសារ និងបង្កើនភាពអាចមើលឃើញរបស់ទស្សនាវដ្តីស្រាវជ្រាវ។

- ISSN 3005-2297 (Online)៖ https://portal.issn.org/resource/ISSN/3005-2297
- ISSN 3006-4074 (Print)៖ https://portal.issn.org/resource/ISSN/3006-4074

សូមតាមដានការបោះពុម្ពផ្សាយរបស់ទស្សនាវដ្តីស្រាវជ្រាវ «ទ.ក.អ.ស.» តាមរយៈ៖

គេហទំព័រ៖ https://cjser-dsrmoeys.com/
ឆានែលតេឡេក្រាម៖
https://t.me/cjser_dsr_moeys
ទំព័រហ្វេសប៊ុក៖
Department of Scientific Research-DSR

សូមចែករំលែកបន្ត។ សូមអរគុណ 🙏

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

12 Feb, 00:36


សេចក្តីប្រកាសរកអត្ថបទស្រាវជ្រាវ
[Call for Papers]

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម [Cambodian Journal of Education and STEM
]

នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសស្វែងរក អត្ថបទស្រាវជ្រាវថ្មី ដើម្បីពិនិត្្យសម្រាប់ ការបោះពុម្ភផ្សាយក្នុងលេខបន្ទាប់របស់
ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (ឆ្នាំទី២ លេខ១ - ខែមីនា ឆ្នាំ២០២៤ និងឆ្នាំទី២ លេខ២ - ខែកញ្ញា ឆ្នាំ២០២៤)។

កាលបរិច្ឆេទទទួលអត្ថបទស្រាវជ្រាវ៖ ពេញមួយឆ្នាំ

សូមតាមដានការបោះពុម្ពផ្សាយរបស់
ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម តាមរយៈតំណភ្ជាប់ដូចខាងក្រោមនេះ៖

- គេហទំព័រផ្លូវការរបស់ទស្សនាវដ្តី៖ https://cjes-dsrmoeys.com/
- ឆានែលតេឡេក្រាម៖
https://t.me/cjes_dsr_moeys
- ទំព័រហ្វេសប៊ុក៖
Department of Scientific Research-DSR

សូមចែករំលែកបន្ត
សូមអរគុណ 🙏

នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

18 Jan, 06:45


ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម
(ឆ្នាំទី១ លេខ២)
https://cjes-dsrmoeys.com/vol-1-no-2/
លេខ ISSN 3005-2297 (Online)

តួនាទីរបស់ទស្សនាវដ្ដីស្រាវជ្រាវវិទ្យាសាស្ត្រ ក្នុងការលើកកម្ពស់គុណភាពបង្រៀន ការស្រាវជ្រាវ និងការរៀបចំគោលនយោបាយ
https://doi.org/10.62219/cjes.2023121

ការប្រើប្រាស់វិធីសាស្រ្តបង្រៀននិងរៀនតាមបែបរិះរក ក្នុងមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី៣ ដើម្បីជំរុញការរៀនសកម្ម
https://doi.org/10.62219/cjes.2023122

ការជំរុញការរៀនដោយដាក់ពិន្ទុលើកិច្ចការផ្ទះ ដើម្បីលើកទឹកចិត្តសិស្សថ្នាក់ទី៣ឱ្យខំរៀន ដើម្បីទទួលបានលទ្ធផលល្អក្នុងមុខវិជ្ជាគណិតវិទ្យា
https://doi.org/10.62219/cjes.2023123

ប្រសិទ្ធិភាពនៃថ្នាំកម្ចាត់ដង្កូវមូរស្លឹក (Cnaphalocrocis medinalis Guenee) លើដំណាំស្រូវនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ
https://doi.org/10.62219/cjes.2023124

ឥទ្ធិពលនៃចំណីត្រាវផ្អាប់លាយកាកបាយស្រាដោយមានកន្ទក់ជា
ចំណីគ្រឹះ និងចំណីប្រពៃណីរបស់កសិករ លើការបន្តពូជរបស់មេជ្រូក នៅភូមិគោលដៅក្នុងខេត្តស្វាយរៀង
https://doi.org/10.62219/cjes.2023125

ឥទ្ធិពលនៃការបន្ថែមម្សៅណែមទៅលើគុណភាពរូបគីមី និងលក្ខណៈទូទៅរបស់ណែមសាច់ជ្រូក
https://doi.org/10.62219/cjes.2023126

ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវដ៏រស់រវើកនៅកម្ពុជា៖ គំនិតផ្តួចផ្តើមថ្មីៗ និងទិសដៅនាពេលអនាគត
https://doi.org/10.62219/cjes.2023127

សូមតាមដានទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម៖

- គេហទំព័ររបស់ទស្សនាវដ្តី៖ https://cjes-dsrmoeys.com/
- ឆានែលតេឡេក្រាម៖ https://t.me/cjes_dsr_moeys
- ទំព័រហ្វេសប៊ុក៖ Department of Scientific Research-DSR

សូមចែករំលែកបន្ត។ សូមអរគុណ 🙏

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

18 Jan, 06:44


🔔 សេចក្តីជូនដំណឹងស្តីពី
ការទទួលបានអត្តសញ្ញាណឌីជីថល ឌី.អូ.អាយ (DOI) សម្រាប់អត្ថបទស្រាវជ្រាវដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំទី១ លេខ២


នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ
សិស្ស-និស្សិត និងអ្នកស្រាវជ្រាវទាំងអស់ឱ្យបានជ្រាបថា «ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម «ទ.ក.អ.ស.» ដែលមានឈ្មោះជាភាសាអង់គ្លេសថា Cambodian Journal
of Education and STEM (CJES) កាលពីពេលថ្មីៗនេះបានទទួល
អត្តសញ្ញាណឌីជីថល ឌី.អូ.អាយ (DOI) សម្រាប់សម្គាល់អត្ថបទស្រាវជ្រាវទាំងអស់ដែលបាន
បោះពុម្ពផ្សាយក្នុងឆ្នាំទី១ លេខ២។

ការប្រើប្រាស់អត្តសញ្ញាណឌីជីថល ឌី.អូ.អាយ (DOI) សម្រាប់អត្ថបទស្រាវជ្រាវ គឺដើម្បីធានាឱ្យបានស្តង់ដាអន្តរជាតិ ងាយស្រួលរកទីតាំងអត្ថបទ និងកំណត់អត្តសញ្ញាណអត្ថបទ ទោះបីជា URL ទិន្នន័យមេ (metadata URL) ផ្លាស់ប្តូរក៏ដោយ។

លោកអ្នកអាចចូលអានអត្ថបទស្រាវជ្រាវទាំងអស់ នៅលើគេហទំព័ររបស់ទស្សនាវដ្តី ឬចុចលើលេខ DOI នៃអត្ថបទស្រាវជ្រាវនីមួយៗខាងក្រោមដើម្បីអានមូលន័យសង្ខេប ឬទាញយកអត្ថបទស្រាវជ្រាវទាំងស្រុងជាឯកសារ PDF។

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

18 Jan, 01:10


ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម
(ឆ្នាំទី១ លេខ១)
https://cjes-dsrmoeys.com/publications/vol-1-no-1/
លេខ ISSN 3005-2297 (Online)

ការណែនាំអំពីទស្សនាវដ្ដីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម៖ គំនិតផ្តួចផ្តើមរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងការបោះពុម្ពផ្សាយនៅឧត្តមសិក្សាកម្ពុជា
https://doi.org/10.62219/cjes.2023111

ការគ្រប់គ្រងជំងឺអុចត្នោតតាមវិធីសាស្រ្តធម្មជាតិ និងការអនុវត្តកសិកម្មល្អ ក្នុងការដាំដុះពូជស្រូវសែនពិដោរ និងស្រូវសែនក្រអូប
https://doi.org/10.62219/cjes.2023112

ឥទ្ធិពលនៃការប្រើប្រាស់ចំណីសម្រេច និងត្រកួនកម្រិតខុសគ្នាជាមួយកន្ទក់ លើការរំលាយអាហារ និងតុល្យភាពអាសូតរបស់ជ្រូកកូនកាត់ក្នុងស្រុក
https://doi.org/10.62219/cjes.2023113

ការព្យាករល្បឿនខ្យល់គោលសម្រាប់ការគណនាអគារនៅ
ខេត្តសៀមរាប
https://doi.org/10.62219/cjes.2023114

ការអនុវត្តវិធីសាស្រ្តបង្រៀននិងរៀនតាមបែបសហការដើម្បីធ្វើឱ្យលទ្ធផលរបស់សិស្សក្នុងមុខវិជ្ជាជីវវិទ្យាថ្នាក់ទី៨ កាន់តែប្រសើរឡើង
https://doi.org/10.62219/cjes.2023115

ការអនុវត្តវិធីសាស្ត្របង្រៀនតាមបែបចម្រុះដើម្បីជួយសិស្សឱ្យរៀនសកម្មក្នុងមុខវិជ្ជាវិទ្យាស្រាស្ត្រនៅកម្រិតថ្នាក់ទី៣
https://doi.org/10.62219/cjes.2023116

ការអនុវត្តវិធីសាស្រ្ដបង្រៀននិងរៀនតាមបែបរិះរកដើម្បីបង្កើន
លទ្ធផលសិក្សារបស់សិស្សក្នុងមុខវិជ្ជាជីវវិទ្យាថ្នាក់ទី៧
https://doi.org/10.62219/cjes.2023117

ការលើកកម្ពស់ការស្រាវជ្រាវនៅឧត្តមសិក្សាកម្ពុជា៖ កាលានុវត្តភាព បញ្ហាប្រឈម និងអនុសាសន៍សម្រាប់គោលនយោបាយ
https://doi.org/10.62219/cjes.2023118

ការប្រើប្រាស់រុក្ខជាតិក្នុងស្រុកសម្រាប់ដោះស្រាយបញ្ហាកង្វះ
អាហារូបត្ថម្ភនៅកម្ពុជា
https://doi.org/10.62219/cjes.2023119

សូមតាមដានទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម៖

- គេហទំព័ររបស់ទស្សនាវដ្តី៖ https://cjes-dsrmoeys.com/
- ឆានែលតេឡេក្រាម៖ https://t.me/cjes_dsr_moeys
- ទំព័រហ្វេសប៊ុក៖ Department of Scientific Research-DSR

សូមចែករំលែកបន្ត។ សូមអរគុណ 🙏

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

18 Jan, 01:09


🔔 សេចក្តីជូនដំណឹងស្តីពី
ការទទួលបានអត្តសញ្ញាណឌីជីថល ឌី.អូ.អាយ (DOI) សម្រាប់អត្ថបទស្រាវជ្រាវដែលបានបោះពុម្ពផ្សាយក្នុងឆ្នាំទី១ លេខ១


នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្រ នៃក្រសួងអប់រំ យុវជន និងកីឡា មានកិត្តិយស និងសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ
សិស្ស-និស្សិត និងអ្នកស្រាវជ្រាវទាំងអស់ឱ្យបានជ្រាបថា «ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម «ទ.ក.អ.ស.» ដែលមានឈ្មោះជាភាសាអង់គ្លេសថា Cambodian Journal
of Education and STEM (CJES) កាលពីពេលថ្មីៗនេះបានទទួល
អត្តសញ្ញាណឌីជីថល ឌី.អូ.អាយ (DOI) សម្រាប់សម្គាល់អត្ថបទស្រាវជ្រាវទាំងអស់ដែលបាន
បោះពុម្ពផ្សាយក្នុងឆ្នាំទី១ លេខ១។

ការប្រើប្រាស់អត្តសញ្ញាណឌីជីថល ឌី.អូ.អាយ (DOI) សម្រាប់អត្ថបទស្រាវជ្រាវ គឺដើម្បីធានាឱ្យបានស្តង់ដាអន្តរជាតិ ងាយស្រួលរកទីតាំងអត្ថបទ និងកំណត់អត្តសញ្ញាណអត្ថបទ ទោះបីជា URL ទិន្នន័យមេ (metadata URL) ផ្លាស់ប្តូរក៏ដោយ។

លោកអ្នកអាចចូលអានអត្ថបទស្រាវជ្រាវទាំងអស់ នៅលើគេហទំព័ររបស់ទស្សនាវដ្តី ឬចុចលើលេខ DOI នៃអត្ថបទស្រាវជ្រាវនីមួយៗខាងក្រោមដើម្បីអានមូលន័យសង្ខេប ឬទាញយកអត្ថបទស្រាវជ្រាវទាំងស្រុងជាឯកសារ PDF។

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

04 Jan, 01:58


ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម
(ឆ្នាំទី១ លេខ២)

Cambodian Journal of STEM and Education Research
(Vol. 1, No. 2)

ISSN 3005-2297 (Online)

វិវេចនាអត្ថបទ៖
ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវដ៏រស់រវើកនៅកម្ពុជា៖
គំនិតផ្តួចផ្តើមថ្មីៗ និងទិសដៅនាពេលអនាគត

ហេង គីមគង់ មាស សុទ្ធ និងហេង គ្រេង

Review Article: Developing a Vibrant Research Ecosystem in Cambodia: Recent Initiatives and Future Directions
Kimkong Heng, Soth Meas, and Kreng Heng

សូមអាន និងទាញយកអត្ថបទស្រាវជ្រាវទាំងអស់ ដែលបានបោះពុម្ពកន្លងមក៖ https://cjes-dsrmoeys.com/publications/

សូមតាមដានទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម៖

- គេហទំព័ររបស់ទស្សនាវដ្តី៖ https://cjes-dsrmoeys.com/
- ឆានែលតេឡេក្រាម៖ https://t.me/cjes_dsr_moeys
- ទំព័រហ្វេសប៊ុក៖ Department of Scientific Research-DSR

សូមចែករំលែកបន្ត។ សូមអរគុណ 🙏

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

03 Jan, 00:59


ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម
(ឆ្នាំទី១ លេខ២)
Cambodian Journal of STEM and Education Research
(Vol. 1, No. 2)

ISSN 3005-2297 (Online)

អត្ថបទស្រាវជ្រាវ៖
ឥទ្ធិពលនៃការបន្ថែមម្សៅណែមទៅលើគុណភាពរូបគីមី
និងលក្ខណៈទូទៅរបស់ណែមសាច់ជ្រូក

សួន ម៉ាឡា ទិត្យ សុភ័ក្រ ងី សុជាតិ វឺ ថងរ័ក្ស ហ៊ឹល សុធា និងម៉ៃ រក្សា

Original Article: The Effect of Starch Addition on the Physicochemical Quality
and Sensory Characteristics of Fermented Pork (Pork Nem)

Mala Suon*, Sopheak Tith, Socheat Ngy, Thangrak Veu, Sothea Hill, and Reaksa Mai

សូមអាន និងទាញយកអត្ថបទស្រាវជ្រាវទាំងអស់ ដែលបានបោះពុម្ពកន្លងមក៖ https://cjes-dsrmoeys.com/publications/

សូមតាមដានទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម៖

- គេហទំព័ររបស់ទស្សនាវដ្តី៖ https://cjes-dsrmoeys.com/
- ឆានែលតេឡេក្រាម៖ https://t.me/cjes_dsr_moeys
- ទំព័រហ្វេសប៊ុក៖ Department of Scientific Research-DSR

សូមចែករំលែកបន្ត។ សូមអរគុណ 🙏

ទស្សនាវដ្តីស្រាវជ្រាវកម្ពុជាសម្រាប់ការអប់រំ និងស្ទែម (CJES)

28 Dec, 01:11


វេទិកាឧត្តមសិក្សាកម្ពុជា លើកទី៥ ក្រោមប្រធានបទ "ការលើកកម្ពស់គុណភាព និងផលិតភាពនៃកម្មវិធីអប់រំ ការស្រាវជ្រាវ និងអភិបាលកិច្ច ឆ្ពោះទៅកសាងមូលធនមនុស្សសម្រាប់ឆ្នាំ ២០៣០ និងក្រោយ ២០៣០"

📸 Watch this live video on Facebook
https://www.facebook.com/share/v/t5KMJ8Kj6EiPRcxk/?mibextid=qi2Omg

1,344

subscribers

88

photos

8

videos