ក្រសួងសុខាភិបាល Ministry of Health @mohcambodia Channel on Telegram

ក្រសួងសុខាភិបាល Ministry of Health

@mohcambodia


ដេីម្បីទទួលបានព័ត៌មានថ្មីៗ​ ក្នុងវិស័យសុខាភិបាល

ក្រសួងសុខាភិបាល Ministry of Health (Khmer)

ស្ថានភាពសុខភាពជាឯករាជ្រេតញា០១៩ ដឹកម៉ត់ហ្គេតបា០២២ ដឹកម៉ត់បែបពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលជាសាធារណរាជដែកផ្លូវសុខភាពជាច្រើននិងទូទៅដឹកម៉ត់មួយនាទទេកខងច្រើនទៀត។ វាដឹកម៉ត់ប្រភពសូត្រូចរាបជាចាត់បា។ ក្រសួងសុខាភិបាលគិតពៅឲ្យការមូលដ្តូភិបាលនិងការព័ត៌មានថ្មីថ្មីសម្រឹកៗ។ វាគិតពៅឲ្យប្រជុំមេឃnច្រើនទេកខងៗបង្ហាញចំណូលនិងចំនួន២០២១។ ក្រសួងសុខាភិបាលគិតពៅឲ្យការផ្យាប់លេខជាសេឡ១២៣ដែនទូទៅ០២៤៤៣០៦៧៨០១០២២៣៤៤៤០៣៤៤៦០៩Sរៀ!
តោៈអ្នកបានចុបទិដបានក្រសួងសុខាភិបាលលទណឌ្ភឺង០២ លេបុផកស៍ឩឯវឺ​ ច្បុកុសិ០២ ល៊ា។ លាសរឺប៊ថនច៍ទួឝឍធ័ងខ៏ឌឺស៊ស៍ខស៍ពោ័ ខឺញ៊សុខhttps://t.me/mohcambodia០០០-nnឋ៟ា! ភឺិរជើឤាន្បខឺញ៊រំសឿាបវី៊សុញៅ។

ក្រសួងសុខាភិបាល Ministry of Health

25 Jan, 11:46


ពង្រឹងសកម្មភាពការងារថែទាំសម្រាប់គិលានុបដ្ឋាក និងឆ្មប
==========

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពរបស់អ្នកជំងឺបានដឹកនាំកិច្ចប្រជុំរវាងការិយាល័យគិលានុបដ្ឋាក និងឆ្មប គណៈគិលានុបដ្ឋាក គណៈឆ្មប សមាគមគិលានុបដ្ឋាក និងសមាគមឆ្មប ដើម្បីពង្រឹងសកម្មភាពការងារថែទាំសម្រាប់គិលានុបដ្ឋាក និងឆ្មបស្របតាមគោលនយោបាយជាតិអាណត្តិទី៧។

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីកិច្ចសហការណ៍រវាងគ្នានិងគ្នា ក្នុងការអនុវត្តការងារថែទាំប្រកបដោយ គុណភាព និងសុវត្ថិភាព (១)បង្កើនកិច្ចសហការណ៍គ្នាឱ្យកាន់តែជិតស្និទ្ធិរវាងការិយាល័យគិលានុបដ្ឋាក និងឆ្មបនៃក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈ និងសមាគមគិលានុបដ្ឋាក និងឆ្មប ដើម្បីសម្រេចគោលដៅរួមមួយ (២)ពិភាក្សាពីការរៀបចំផែនការសកម្មភាពការងាររួមគ្នាសម្រាប់ឆ្នាំ២០២៥ និង(៣)ពិភាក្សាពីបញ្ហាប្រឈមដែលជួបប្រទះដែលត្រូវធ្វើការដោះស្រាយរួមគ្នា។ គួរបញ្ជាក់ផងដែលថាកិច្ចប្រជុំរវាងការិយាល័យ និងគណៈទាំង២ សមាគមទាំង២ នេះជាកិច្ចប្រជុំលើកទី១ ក្នុងឆ្នាំ២០២៥នេះ។

តាមរយៈបទបង្ហាញរបស់ការិយាល័យគិលានុបដ្ឋាក និងឆ្មប គណៈគិលានុបដ្ឋាកជាតិកម្ពុជា គណៈឆ្មបជាតិកម្ពុជា សមាគមឆ្មបកម្ពុជា និងសមាគមគិលានុបដ្ឋាកជាតិកម្ពុជា ពីសកម្មភាពដែលបានសម្រេចក្នុងឆ្នាំ ២០២៤ដូចជា (១) ការធ្វើបច្ចុប្បន្នភាពឯកសារថែទាំ និងបណ្តុះបណ្តាលបន្ត (២) សម្រង់ទិន្នន័យការរអនុវត្តការងារថែទាំរបស់មន្ទីរពេទ្យទូទាំងព្រះរាជាណាចក្រកម្ពុជា (៣) ការចុះបណ្តុះបណ្តាល MCAT និងការបណ្តុះបណ្តាលការអភិវឌ្ឍវិជ្ជាជីវៈបន្ត និង (៤) ការស្រង់ទិន្នន័យចំនួនគិលានុបដ្ឋាក និងឆ្មបក្នុងការចុះបញ្ចីការគណៈវិជ្ជាជីវៈ។

លោកជំទាវសាស្ត្រាចារ្យ បានផ្តល់អនុសាសន៍បន្ថែមដូចតទៅ៖ (១) ត្រូវសហការណ៍គ្នាក្នុងការបណ្តុះបណ្តាលគិលានុបដ្ឋាក និងឆ្មប ក្នុងពេលកំពុងអនុវត្តការងារឱ្យពួកគាត់មានភាពជឿជាក់លើខ្លួន ទើបកាត់បន្ថយកំហុសឆ្គងក្នុងវិជ្ជាជីវៈ កំហុសឆ្គងទាំងឡាយកើតឡើងពីការមិនបានបន្តការបណ្តុះបណ្តាល (២) រាល់ការបណ្តុះបណ្តាលបន្ត ទាំងការិយាល័យ គណៈវិជ្ជាជីវៈ ត្រូវឆ្លងកាត់គណៈកម្មាធិការលើកកម្ពស់គុណភាពថែទាំ និងសុវត្ថិភាពអ្នកជំងឺនៃក្រសួងសុខាភិបាល (៣) ត្រូវរួមគ្នាបង្កើត Tools វាយតម្លៃគុណភាព នៃការថែទាំសម្រាប់មូលដ្ឋានព្យាបាល និងថែទាំសុខភាពទូទាំងប្រទេស និង(៤)ចុះអភិបាលការងារថែទាំជាប្រចំាគួរឱ្យបាន៩០% ទូទាំងប្រទេស។

ជាកិច្ចបញ្ចប់លោកជំទាវសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមកន្លងមក និងសូមឱ្យបន្តពង្រឹងសមត្ថភាព គុណភាព សីលធម៌វិជ្ជាជីវៈ ក្នុងការថែទាំឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យមានការទទួលស្គាល់ពីផ្នែកថែទាំកាន់តែទូលំទូលាយ។

🌐 Website
📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

19 Jan, 04:48


សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨​ ខែមករា ឆ្នាំ២០២៥៖
-ករណីឆ្លងថ្មី ០នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់

🌐 Website
📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

19 Jan, 02:52


កិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាព និងការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥-២០២៦ នៃកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងរបស់គម្រោងJICA នៅក្នុងខេត្តកំពង់ចាម
==============

រាជធានីភ្នំពេញ ៖នាព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងបានដឹកនាំកិច្ចប្រជុំពិនិត្យមើលវឌ្ឍនភាពនៃកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងនៅក្នុងប្រទេសកម្ពុជារបស់គម្រោង JICA។ ដោយគម្រោងកម្មវិធីប្រយុទ្ធនឹងជំងឺមិនឆ្លងនេះកំពុងអនុវត្តនៅតាមមន្ទីរពេទ្យបង្អែកកម្រិត១,កម្រិត២ និងកម្រិត៣ ក្នុងខេត្តកំពង់ចាម ដែលមានកិច្ចសហប្រតិបត្តិការជាមួយអង្គការJICA។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យមើលលទ្ធផលការងារក្នុងឆ្នាំ២០២៤ កន្លងមក និងការរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥-២០២៦របស់គម្រោងJICA។

នៅក្នុងជំនួបកិច្ចពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកត់សម្គាល់និងវាយតម្លៃខ្ពស់លើកិច្ចសហប្រតិបត្តិការរវាងអង្គការJICA ជាពិសេសផ្នែកជំងឺមិនឆ្លងដែលកំពុងបានអនុវត្តនៅក្នុងខេត្តកំពង់ចាមនាពេលកន្លងមក និងសកម្មភាពនាពេលបន្តបន្ទាប់ខាងមុខ កម្មវិធីប្រយុទ្ធជំងឺមិនឆ្លងជាអទិភាពចម្បងរបស់ក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី៧នេះ។

ក្រុមការងារអង្គការJICA បានធ្វើបទបង្ហាញ និងបានលើកយកផែនការអនុវត្តសម្រាប់ឆ្នាំ២០២៥-២០២៦ ដើម្បីពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងនាយកដ្ឋានជំនាញ ដើម្បីចាប់ផ្ដើមអនុវត្តគម្រោងក្នុងឆ្នាំ២០២៥-២០២៦ខាងមុខ។

ក្នុងជំនួបកិច្ចប្រជុំមានការអញ្ជើញចូលរួមពី Dr. Haruyama Rei ព្រមទាំងសហការរីតំណាងអង្គការJICA ប្រធាននិងអនុប្រធាននាយកដ្ឋានការពារសុខភាព ប្រធានការិយាល័យនិងបុគ្គលិកពាក់ព័ន្ធនៃនាយកដ្ឋានការពារសុខភាព។

🌐 Website
📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

19 Jan, 00:29


កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦ របស់មជ្ឈមណ្ឌលពិសោធន៍ជាតិសុខាភិបាល
===========

រាជធានីភ្នំពេញ៖ នាសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិសោធន៍ជាតិសុខាភិបាល ដោយអនុវត្តតាមការបែងចែកភារកិច្ចរបស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិ​ក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលលើកទី៦។

គោលបំណងនៃអង្គប្រជុំមានដូចជា៖
-ពិនិត្យរបាយការណ៍វឌ្ឍនភាពសកម្មភាពការងារត្រីមាសទី​បួន ឆ្នាំ២០២៤ និងលទ្ធផលការងារឆ្នាំ២០២៤
-របាយការណ៍ចំណូលចំណាយត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៤
-ផែនការសកម្មភាពត្រីមាសទីមួយឆ្នាំ២០២៥ (ស្តង់ដា ISO និងWHO-PQ)
-ពិនិត្យសេចក្តីព្រាងប្រកាសអន្តរក្រសួងស្តីពីការរៀបចំ និងប្រព្រឹត្ដទៅរបស់មជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល។

ឯកឧត្តមរដ្ឋលេខាធិការ និងសមាជិកក្រុមប្រឹក្សាភិបាលក៏បានអញ្ជើញផងដែរពិនិត្យមើលដំណើរការម៉ាស៊ីន HPLC ថ្មីចំនួន២គ្រឿង ដែលមានសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណរកបរិមាណសារធាតុសកម្មរបស់ថ្នាំ និងសំណាកវិភាគផ្សេងៗ។ មួយវិញទៀតក៏បានពិនិត្យពីសកម្មភាពអនុវត្តការ​វិភាគរកលោហៈធ្ងន់ តាមរយៈម៉ាស៊ីន ICP-MS ដែលទើបទទួលបានការបណ្តុះបណ្តាលបន្ថែមពីអ្នកជំនាញ USP ។

🌐 Website
📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

18 Jan, 10:50


ដំណើរទស្សនកិច្ចអន្តរក្រសួងទៅកាន់តំបន់បឹងទន្លេសាប និងចុះពិនិត្យបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាប
===============

នៅព្រឹកថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជេីញចូលរួមជាតំណាងឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីជាមួយគណៈប្រតិភូអន្តរក្រសួង​ ធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់បឹងទន្លេសាប ដើម្បីចុះសិក្សាស្វែងយល់ពីបង្គោលព្រំការពារដែនព្រៃលិចទឹក និងព្រៃលិចទឹកតំបន់៣ សហគមន៍អភិរក្សជីវៈចម្រុះបឹងពារាំង និងស្ថានីយបូមទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តសៀមរាប ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប សំដៅការចូលរួមចំណែកថែរក្សា និងអភិរក្សធនធានធម្មជាតិរបស់តំបន់នេះប្រកបដោយចីរភាព និងនិរន្តភាព។

ដំណើរទស្សនកិច្ចបានរៀបចំឡើងដោយអាជ្ញាធរទន្លេសាប និងបានប្រព្រឹត្តិទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប រួមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ គណៈប្រតិភូសមាជិកអាជ្ញាធរទន្លេសាប ដែលជាតំណាងក្រសួងស្ថាប័ន និងអាជ្ញាធរខេត្តពាក់ព័ន្ធ សរុបចំនួន ៨០នាក់។

សូមជម្រាបថា ឆ្លៀតពេលធ្វេីដំណើរត្រឡប់មកវិញ លោកជំទាវរដ្ឋលេខាធិការក៏បានឆ្លៀតឱកាសចុះពិនិត្យមណ្ឌលសុខភាពខ្ចាស់ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសូត្រនិគម ក្នុងខេត្តសៀមរាប ដេីម្បីពិនិត្យដំណើរការកែលម្អការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋផងដែរ។​ ជារួម​ គឺមានការកែប្រែច្រេីន​ ហេីយមណ្ឌលសុខភាពនេះបានធ្វេីការជួសជុលកែលម្អទាំងស្រុង​ ព្រមទាំងមានកំណេីននៃការមកប្រេីប្រាស់សេវានៅទីនោះផងដែរ។

🌐 Website
📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

11 Jan, 07:12


សន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ===============

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅបន្ទប់សហសាលបាយ័ន នៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានរៀបចំសន្និបាតបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៤ និងផែនការការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្ដមវេជ្ជបណ្ឌិត ឡូ វាសនាគិរី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃវិទ្យាស្ថានជាតិសុខភាពសាធារណៈ។

សន្និបាតនេះ រៀបចំឡើងក្នុងគោលបំណងពិនិត្យមើលការសម្រេចបានការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៤ នៅតាមការិយាល័យនីមួយៗ និងបង្ហាញការវិវឌ្ឍន៍នៃគន្លងវិជ្ជាជីវៈ (career path) របស់បុគ្គលិក ក្នុងរយៈពេល១ឆ្នាំកន្លងមក។

🌐 Website
📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

11 Jan, 04:32


សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥៖
-ករណីឆ្លងថ្មី ០នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់

🌐 Website
📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

04 Jan, 08:18


កិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងការរៀបចំ នៃមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង
=============

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាព និងការរៀបចំ​ នៃមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ស្ថិតនៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

គោលបំណងកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើការរៀបចំមណ្ឌលសុខភាព ប៊ុនរ៉ានី សែនជ័យ ដំណាក់ត្រយឹង ការបែងចែកក្រុមការងារសង្គ្រោះបឋមសម្រាប់ប្រចាំការក្នុងកម្មវិធី និងពិនិត្យឧបករណ៍ បរិក្ខាពេទ្យ និងសម្ភារការិយាល័យ សម្រាប់ប្រើប្រាស់នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យ ដំណាក់ត្រយឹង ដើម្បីធានាបានថា មណ្ឌលសុខភាព មានសម្ភារបរិក្ខារពេទ្យគ្រប់គ្រាន់ ក្នុងការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព និងទាន់ពេលវេលា។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយ លោក តឹក សុភឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីអនុប្រធាននាយកដ្ឋានរដ្ឋបាល នៃក្រសួងសុខាភិបាល លោក លោកស្រី តំណាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិភ្នំក្រវាញ។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

04 Jan, 06:47


ពិធីគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន
=============

រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយា ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ ដែលបានទទួលមរណភាព នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៨:៥២នាទីល្ងាច ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំក្រៃលៃងនេះ ក្នុងនាមក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន គឺជាការបាត់បង់នូវភរិយា និងគ្រូបាធ្យាយគម្រូមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះកូនៗ ចៅប្រុស ចៅស្រី រួមនឹងញាតិមិត្ត ហើយក៏ជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងសកម្មលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនាជារៀងរហូតមក។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន សូមឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

04 Jan, 05:39


សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥៖
-ករណីឆ្លងថ្មី ០នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

04 Jan, 01:20


«ភាពប្រសើរឡើងនូវសេវាសុខភាព គឺជាមូលដ្ឋាននៃអនាគតដ៏ល្អ សម្រាប់បងប្អូនប្រជាពលរដ្ឋគ្រប់រូប»

ចន្លោះពេលវេលាខ្លីនាព្រលប់ថ្ងៃសុក្រ ទី៣ មករាឆ្នាំថ្មីនេះ រដ្ឋមន្រ្តីសុខាភិបាល បានឆ្លៀតចូលពិនិត្យស្ថានភាពមន្ទីរពេទ្យ ការខិតខំបំពេញភារកិច្ចរបស់បុគ្គលិកសុខាភិបាល សុខុមាលភាពអ្នកជំងឺ លក្ខខ័ណ្ឌការងារឆ្លើយតបនឹងតម្រូវការ អនាម័យ ការគ្រប់គ្រង ដោយយកចិត្តទុកដាក់ ដែលជាការគាំទ្រសំខាន់ដល់ការធានាគុណភាពសេវាថែទាំសង្រ្គោះព្យាបាល ទន្ទឹមនឹងការបណ្តុះបណ្តាលនិស្សិតឯកទេស ដោយវេជ្ជបណ្ឌិតសាស្ត្រាចារ្យមានបទពិសោធន៍ជំនាញខ្ពស់ ដែលអ្នកទាំងអស់នេះហើយ គឺជាអនាគតនៃប្រព័ន្ធសុខាភិបាលជាតិយើង។

សូមអរគុណចំពោះការបេ្តជ្ញាចិត្ត និងការបោះជំហានទៅមុខជានិច្ច របស់គ្រប់បុគ្គលិកសុខាភិបាលទាំងអស់។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

30 Dec, 02:01


ក្រសួងសុខាភិបាលសូមជូនពរបងប្អូនសាធារណជនទាំងអស់ សូមមានសុខភាពល្អ និងសុវត្ថិភាព ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

សូមប្រកាន់ខ្ជាប់អនាម័យចំណីអាហារ អនាម័យផ្លូវដង្ហើម និង ចៀសវាងការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទ។

រីករាយឆ្នាំថ្មី!

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

29 Dec, 11:06


ពិធីអបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា
============

រាជធានី​ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ១៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិ​ក ប៊ុណ្ណា រដ្ឋលេខាធិការ បានចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៦«ទិវាសន្តិភាពនៅកម្ពុជា» ដែលជាទិវានៃការរំលឹកដល់ការសម្រេចបាន នូវការបញ្ចប់សង្គ្រាមស៊ីវិល ទាំងស្រុងទទួលបាននូវសន្តិភាព និងការឯកភាពជាតិពេញលេញនៅកម្ពុជាតាមរយៈនយោបាយ ឈ្នះឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅវិមានឈ្នះឈ្នះ។

អង្គពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងលោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។

ការប្រារព្ធទិវានេះឡើង គឺបានរំលេចអំពីគុណបំណាច់ និងការលះបង់របស់សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ហើយធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញពិតប្រាកដនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ទិវានេះ គឺជាសច្ចភាពនៃប្រវត្តិសាស្ត្រដែលកម្ពុជាទទួលបានសន្តិភាពពេញផ្ទៃប្រទេសទាំងស្រុងក្រោមរូបមន្ត ឈ្នះឈ្នះ គឺឈ្នះទាំងអស់គ្នា។

« ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ » ថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ គឺជាថ្ងៃបុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដែលជាថ្ងៃឈប់សម្រាកសាធារណៈ៕

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

03 Dec, 15:24


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមពិធីបុណ្យជាតិរបស់ព្រះរាជាណាចក្រថៃឡង់ដ៍ ៥ ធ្នូ ព្រះរាជពិធីចម្រើនព្រះជន្មអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃឡង់ដ៍ និងទិវាថ្ងៃបុណ្យលោកឪពុក ដែលរៀបចំឡើងនៅស្ថានទូតថៃឡង់ដ៍ប្រចាំកម្ពុជា។

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

22 Nov, 00:43


ជំនួបពិភាក្សាការងាររវាងក្រសួងសុខាភិបាល និងតំណាងក្រុមហ៊ុន iBlooming
============

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន iBlooming ដើម្បីស្វែងយល់ពីគ្នា និងឈានទៅដល់ការពិនិត្យលទ្ធភាពចូលរួមចំណែកលើការគាំទ្រលើកកម្ពស់ជំនាញបណ្តុះបណ្តាលអ្នកផ្តល់សេវាសុខាភិបាល។

លោក Onggy Hianata, Founder & Global Strategist របស់ក្រុមហ៊ុន បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានផ្តល់ឱកាស និងពេលវេលា ទទួលជួបពិភាក្សាការងារជាមួយរូបលោក និងក្រុមការងារ នៅទីស្តីការក្រសួងសុខាភិបាល។ លោកបានជម្រាបជូនអង្គប្រជុំ អំពីថ្នាលមួយចំនួន (Platforms) ដែលក្រុមហ៊ុន iBlooming បាន និងកំពុងផ្តល់ជូនគ្រឹះស្ថានបណ្តុះបណ្តាល និងអ្នកសិក្សាជាច្រើនមានដូចជា៖ Global iLearning Movement (GiM) ដោយផ្ដល់ជូននូវកម្មវិធីបកប្រែដោយប្រើ AI និង iMatrix Learners Profiling System ដើម្បីជាជំនួយដល់ការអប់រំ និងការបណ្ដុះបណ្ដាលដែលអាចប្រើប្រាស់បានគ្រប់ទីកន្លែង និងតម្លៃសមរម្យបំផុតក្នុងវិស័យគាំពារសុខភាព។ ក្រុមហ៊ុនមានថ្នាល iHealth ដែលអាចផ្តល់នូវការទទួលបានចំណេះដឹងស៊ីជម្រៅស្របតាមស្តង់ដារអន្តរជាតិ ក្នុងការបណ្តុះបណ្តាលជំនាញទាំងឡាយពាក់ព័ន្ធនឹងផ្នែកសុខាភិបាល សម្រាប់អ្នកថែទាំ ព្យាបាល និងប្រជាពលរដ្ឋទូទៅ។

ជាការឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្ដែងនូវក្ដីរីករាយដែលបានជួបជាមួយនឹងតំណាងក្រុមហ៊ុន និងបានសម្ដែងនូវការស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគលើការបណ្តុះបណ្តាលធនធានមនុស្សវិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យក៏បានគូសបញ្ជាក់ជូនតំណាងក្រុមហ៊ុន អំពីអាទិភាព និងគោលនយោបាយសុខាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ព្រមទាំងបានគូសរំលេចពីយន្តការ លក្ខខណ្ឌ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល សម្រាប់តម្រង់ទិស និងគាំទ្រដល់ការវិនិយោគផ្នែកឯកជនវិស័យសុខាភិបាលនៅកម្ពុជា សំដៅបម្រើផលប្រយោជន៍ប្រជាជនផង និងការទទួលបានជោគជ័យរបស់ក្រុមហ៊ុនផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យ បានលើកទឹកចិត្តឱ្យអ្នកជំនាញរបស់ក្រុមហ៊ុន បន្តពិភាក្សាជាមួយនាយកដ្ឋាន-អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសុខាភិបាល ដើម្បីសិក្សាលម្អិតអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនផ្នែកសុខាភិបាលនៅកម្ពុជា។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

21 Nov, 11:28


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

11 Nov, 13:48


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំប្រតិភូក្រសួងសុខាភិបាល ចូលរួមក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
============

រាជធានីភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចូលរួមក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិខួបលើកទី៧១ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឯករាជ្យ។

ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា បានរំលឹកឲ្យឃើញពីព្រះរាជបេសកកម្មដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែររបស់ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូក្នុងក្របខ័ណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

10 Nov, 07:42


ការចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែក​នៅរាជធានីភ្នំពេញ
===========

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួល បានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមសាស្រ្តាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាក្រុមការងារពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ និងមន្ទីរពេទ្យបង្អែកព្រែកព្នៅ ជុំទី៣ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
 
គោលបំណងបេសកកម្មផ្តោតសំខាន់លើការងារ៖ (១) ផ្នែកគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ (២)ផ្នែកគ្រប់គ្រង រដ្ឋបាល ធនធានមនុស្ស និងបដិសណ្ឋារកិច្ច (៣)ផ្នែកគ្រប់គ្រងបច្ចេកទេសវេជ្ជសាស្ត្រ-អមវេជ្ជសាស្ត្រ និង (៤)ផ្នែកគ្រប់គ្រងឱសថ សម្ភារៈ បរិក្ខារពេទ្យ ។
 
ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំមន្ទីរពេទ្យ មន្ទីរសុខាភិបាលរាជធានី ដែលបានអនុវត្ត តាមការណែនាំរបស់ក្រុមការងារក្រសួង បានឱ្យ ឃើញមានភាពប្រសើរឡើង បើធៀបទៅនឹង លទ្ធផលការចុះត្រួតពិនិត្យគុណភាពសេវាមន្ទីរពេទ្យ បង្អែកស្រុកជុំទី១ កាលពីចុងឆ្នាំ២០២៣ ហើយបញ្ហា ប្រឈមនៅសេសសល់ និងសំណូមពរបន្ថែម នឹងត្រូវបានបន្តដោះស្រាយជាបន្តបន្ទាប់។
 
ក្នុងឱកាសនោះដែរ ឯកឧត្តម និងលោកជំទាវរដ្ឋលេខាធិការ បានផ្តល់ អនុសាសន៍ជំរុញ លើកទឹកចិត្តដល់ការបន្តអនុវត្តការងារមួយចំនួនដូចជា៖
១. បន្តអនុវត្តការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងអនាម័យ
២. បន្តអនុវត្តសកម្មភាពបម្រើសេវា ដោយបន្តការផ្តល់ បម្រើសេវា ២៤ម៉ោងលើ២៤ម៉ោង
៣. ទំនាក់ទំនងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាបានសុខសុវត្ថិភាព ជូនទាំងមន្ត្រីប្រចាំការនិងប្រជាជនមកទទួលសេវាព្យាបាល
៤. ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺដោយបំពាក់ឧបករណ៍ គ្រប់គ្រងហានិភ័យ ប្រកបដោយបច្ចេកទេស ដើម្បីធានាបានសុវត្ថិភាពខ្ពស់ និងទាន់ពេលវេលា
៥. បន្តអនុវត្តការរៀបចំបែងចែកបុគ្គលិកតាមជំនាញវិជ្ជាជីវៈ គោរពឋានានុក្រមការងារ គោរព ក្រមសីលធម៌វិជ្ជាជីវៈ គិតប្រយោជន៍រួមជាធំ
៦. បន្តអនុវត្តការពង្រឹងការងារប្រជុំបច្ចេកទេស និង ពង្រឹងសមត្ថភាពជំនាញបច្ចេកទេសបន្ថែម បន្ត ចែករំលែកឱ្យបានទូលំទូលាយស្តីពីការ បណ្តុះបណ្តាលបន្ត និងផ្សព្វផ្សាយដល់មន្ត្រីក្រោម ឱវាទនូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលភាពជា អ្នកដឹកនាំ និងនវានុវត្តន៍ ដែលបានឧទ្ទេសនាមដោយផ្ទាល់ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី
៧. បន្តអនុវត្តការផ្សព្វផ្សាយសារអប់រំសុខភាព និង ផ្សព្វផ្សាយសំដៅការលើកកម្ពស់ការយល់ដឹង និង ការប្រតិបត្តិត្រឹមត្រូវជូនប្រជាជន
៨. បន្តអនុវត្តការថែទាំទុកដាក់ឱសថ បរិក្ខារ សម្ភារៈ ឱ្យបានត្រឹមត្រូវ
៩. បន្តអនុវត្តការរៀបចំផ្នែកបដិសណ្ឋារកិច្ច ទទួលស្វាគមន៍ និងណែនាំអ្នកជំងឺប្រកបដោយទំនុកចិត្ត និងស្នាមញញឹម។
 
គួរបញ្ជាក់ផងដែរថាបេសកកម្មខាងលើមានការ ចូលរួមពី ថ្នាក់ដឹកមន្ទីរសុខាភិបាលរាជធានី ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែក និងមន្ត្រីសុខាភិបាលក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែក ទាំង២ រួមមាន មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ចិន សែនសុខ និងមន្ទីរពេទ្យបង្អែកព្រែកព្នៅ។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

10 Nov, 05:01


សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤៖
-ករណីឆ្លងថ្មី ០នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

10 Nov, 03:40


កិច្ចប្រជុំលើកទី១៤ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines)
============

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងការណែនាំពី ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេស ដើម្បីរៀបចំសេចក្តីណែនាំសម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក សហការជាមួយ ឯកឧត្តម លោកជំទាវអនុប្រធាន ដឹកនាំកិច្ចប្រជុំលើកទី១៤ របស់ក្រុមការងារ ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព សេចក្តីណែនាំ ស្តីពីសំណុំសកម្មភាពបង្គ្រប់ សម្រាប់អភិវឌ្ឍន៍មន្ទីរពេទ្យបង្អែក (CPA Guidelines) នៅទីស្តីការក្រសួងសុខាភិបាល។

អង្គប្រជុំបានដំណើរការពេញមួយព្រឹកដោយរលូន និងជោគជ័យដែលក្នុងនោះបានផ្តោតសំខាន់ និងពិភាក្សាយ៉ាងលំអិតលើការធ្វើបច្ចុប្បន្នភាពនៃ "ជំពូកសេវាសុខភាពភ្នែក" "ជំពូកសេវាសុខភាព ត្រចៀក-ច្រមុះ-បំពង់ក" និងការងារត្រៀមរៀបចំសិក្ខាសាលាពិគ្រោះយោបល់ចុងក្រោយ ដែលគ្រោងនឹងប្រព្រឹត្តទៅនា ថ្ងៃទី១១-១២ ខែធ្នូខាងមុខ ព្រមទាំងកិច្ចការមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះក្រុមការងារបានដំណើរការការងាររបស់ខ្លួនអស់រយ:ពេលប្រមាណ១៣ ខែ និងបានបំពេញការងារបានប្រមាណ ៨៣ % ធៀបនឹងទំហំការងារសរុប ហើយដែលគ្រោងនឹងបញ្ចប់តាមផែនការគ្រោងទុកអោយបានមុនដំណាច់ឆ្នាំ២០២៤ ខាងមុខនេះ។

អង្គប្រជុំនេះ បានរៀបចំតាមកិច្ចប្រជុំផ្ទាល់ និងអនឡាញ តាមប្រព័ន្ធZoom ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ  អនុរដ្ឋលេខាធិការ ទីប្រឹក្សា លោក លោកស្រី តំណាងនាយកដ្ឋាន អង្គភាពថ្នាក់កណ្តាល តំណាងមន្ទីរសុខាភិបាល និងមន្ទីរពេទ្យបង្អែកខេត្ត ស្រុក តំណាងដៃគូអភិវឌ្ឍន៍ សមាជិកសមាជិការក្រុមការងារ និងអ្នកពាក់ព័ន្ធនឹងក្រុមការងារ CPA ចូលរួមទាំងអស់ មានចំនួន ៣២ រូប។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

06 Nov, 08:49


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ដល់សមាគមនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន ព្រឹកថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងចំណោមនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ កំពុងសិក្សានៅខេត្តយូណាន មានចំនួន ២១នាក់ ដែលជានិស្សិតកំពុងសិក្សាផ្នែកវេជ្ជសាស្រ្ត។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

06 Nov, 07:32


ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Wang Yubo អភិបាលខេត្តយូណាន នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

06 Nov, 04:52


សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤៖
-ករណីឆ្លងថ្មី ០នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

30 Oct, 06:53


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងសុខាភិបាល បានចូលរួមអបអរសាទរក្នុងព្រះរាជពិធីមហាមិទ្ទីញ ខួបលើកទី២០ ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ
==============

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមអបអរសាទរក្នុងព្រះរាជពិធីមហាមិទ្ទីញ ខួបលើកទី២០ ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រារព្ធធ្វើឡើងនៅមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។

ក្នុងឱកាសនៃព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ត្រចះត្រចង់ ព្រះកាយពលមាំមួន ព្រះរាជសុខភាពល្អបរិបូរណ៍ និងព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជានុរាស្រ្តរបស់ព្រះអង្គជានិច្ចនិរន្តរ៍តរៀងទៅ។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

30 Oct, 05:02


សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤៖
-ករណីឆ្លងថ្មី ០នាក់
-ករណីជាសះស្បើយ ០នាក់
-ករណីស្លាប់ ០នាក់

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

30 Oct, 04:09


កិច្ចប្រជុំបូកសរុបលទ្ធផលនៃការដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងកំណត់វិធានការអនុវត្តបន្ត
==============

រាជធានីភ្នំពេញ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៤:៣០នាទី នៅសហសាលនៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ ជាសមាជិកគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) លោកវេជ្ជបណ្ឌិត ភុំ សំសុង ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក ជាសមាជិក គ.វ.ជ លោកវេជ្ជបណ្ឌិត លី វិជ្ជារ៉ាវុធ ជាសមាជិកក្រុមការងារបច្ចេកទេស និងសហការី។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវជាអនុប្រធាន និងសមាជិក គ.វ.ជ និងក្រុមការងារបច្ចេក សរុបចំនួន ២៣រូប។

កិច្ចប្រជុំនេះ ពិភាក្សាទៅលើ(១)ការបូកសរុបចំនួនអង្គភាពដែលបានដាក់ពាក្យចូលរួមប្រឡងប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៤ ក្នុងដំណាក់កាលដំបូង ដោយក្រុមការងារបានទទួលបេក្ខភាពចូលរួមពីគ្រប់រាជធានី ខេត្តទាំងអស់។ (២)ការកំណត់កលបរិច្ឆេទនិងវិធីសាស្ត្រនៃការអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៤ ដំណាក់កាលបឋម (៣)ធ្វើបច្ចុប្បន្នភាពតារាងលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ និងការទទួលស្គាល់អនុវិទ្យាល័យ សាលាបឋមសិក្សា និងមណ្ឌលសុខភាពគំរូ សម្រាប់អនុវត្តឆ្នាំ២០២៥ និង(៤)ពិនិត្យលើរបាយការណ៍នៃការសិក្សាតាមប្រព័ន្ធអនឡាញពីផលជះនៃការអនុវត្តវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

ក្រសួងសុខាភិបាល Ministry of Health

30 Oct, 02:36


កិច្ចប្រជុំលើកទី៥ គណៈកម្មាធិការអន្តរក្រសួង ស្តីពីសុខភាពសិក្សា (គ.អ.ស.ស.)
================

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា​ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានគណៈកម្មាធិការអន្តរក្រសួង ស្តីពីសុខភាពសិក្សា អមដោយ ឯកឧត្តម ហុក ខៀវ ប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការអន្តរក្រសួង ស្តីពីសុខភាពសិក្សា (គ.អ.ស.ស.) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារសាន់វ៉េ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ និងឆ្លងសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធានការហាមឃាត់ការនាំចូល ការផលិត ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ និងការកាន់កាប់ឧបករណ៍ និងសារធាតុអេឡិចត្រូនិកសម្រាប់ជក់ និងស៊ីហ្សា មុនដាក់ជូនថ្នាក់ដឹកនាំ និងប្រមុខរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេច។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិកអន្តរក្រសួងស្តីពីសុខភាពសិក្សា ដែលជាតំណាងក្រសួងពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំង២៥ តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ តំណាងក្រុមប្រឹក្សាអ្នកច្បាប់ និងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ។

📱 Facebook
📱 Telegram
📱 X (twitter)
📱 Tiktok
📱 YouTube

22,046

subscribers

33,173

photos

115

videos