ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះទំនាក់ទំនងជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងព្រះរាជាណាចក្រទាំងពីរ ហើយបានពិភាក្សាអំពីមធ្យោបាយ ដើម្បីលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យពាណិជ្ជកម្ម វិនិយោគ និងវិស័យនានា ដែលជាផលប្រយោជន៍រួម។
ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដោយស្មោះ ដល់រដ្ឋាភិបាលអេស្ប៉ាញ ចំពោះជំនួយដ៏មានតម្លៃ ជូនកម្ពុជា ជាពិសេសជំនួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់កម្ពុជាទៅកាន់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ចំពោះករណីគ្រោះទឹកជំនន់នាពេលថ្មីៗនេះ នៅក្នុងតំបន់ Valencia។
ឯកឧត្តមឯកអគ្គរាជទូត បានអបអរសាទរកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរនាពេលខាងមុខ ស្តីពីពិភពលោកគ្មានមីន និងបានកោតសរសើរចំពោះការរួមចំណែករបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេ ក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម។
On 19 November 2024, His Excellency Mr. Khuon Phon Rattanak, Secretary of State of the Ministry of Foreign Affairs and International Cooperation, engaged in a meeting with His Excellency Mr. Felipe DE MORENA CASADO, Ambassador Extraordinary and Plenipotentiary of the Kingdom of Spain to the Kingdom of Cambodia with resident in Bangkok, Thailand.
Both sides noted with deep satisfaction the traditional relations and good cooperation between the two Kingdoms and discussed ways to elevate further bilateral cooperation in trade, investment, and other spheres of mutual interest.
His Excellency Secretary of State expressed sincere appreciation to the Spanish government for its valuable assistance to Cambodia, particularly the support to the Extraordinary Chambers in the Courts of Cambodia. He took the opportunity to convey Cambodia’s deepest condolences to the Spanish government and people for the recent devastating flooding in the Valencia region.
His Excellency the Ambassador congratulated Cambodia on hosting the upcoming Siem Reap-Angkor Summit on a Mine-Free World and commended Cambodia’s contributions to UN peacekeeping missions. He reaffirmed his unwavering commitment to promoting two-way trade and investment between the two countries.
Both sides also exchanged views on regional and international issues of common concerns.
🇰🇭🇪🇸
#Cambodia #Spain