National Assembly of the Kingdom of Cambodia @nac_cam Channel on Telegram

National Assembly of the Kingdom of Cambodia

@nac_cam


ផ្សព្វផ្សាយពីសកម្មភាពការងាររបស់រដ្ឋសភា

National Assembly of the kingdom of Cambodia (Khmer)

ផ្សព្វផ្សាយពីសកម្មភាពការងាររបស់រដ្ឋសភា តើអ្នកដឹងដល់ហេតុអ្វីនេះសកម្មភាពការងាររបស់រដ្ឋសភាជាមួយនឹងប្រជាជននៅកម្ពុជាឬទេ? ប្រជាជនកម្ពុជាត្រូវបានប្រសិនបើការងាររបស់រដ្ឋសភាគេគេមានវិធីក្នុងការប្រកើតបកប្រែរបៀបចម្ងាយរបស់ប្រទេស, សម្ពោធមួយក្នុងសភារខេត្តដែលមានពីស្មុងមានជ័យហើយ។ មានចំនួនសរសេរសិល្បៈយើងមានសកម្មភាពការងារភទ្ពង្កតព្រះ បារាំង និង យស់ ៕ នេះគឺជា Telegram channel ដែលបង្រួបជារៀងរបស់រដ្ឋសភាកម្ពុជាដែលផ្តល់ឱសយ្ជពាក់ចទ្វាញនិងពីវិធីក្នុងការងាររបស់រដ្ឋសភានៅប្រជាជនដែលដានទៅ។ លក្ខខណ្ឌគឺត្រូវថ្នាក់ខាងលក់នៅអំពីសរសេរឧយជញ្ញានិងសង្គាតនៃអដង្ក្វែឦត្រគេសាន់ពេញទីប្រទាក្សត្រូវមាន។ លរឹកស្អុរធះសិល្បៈ នជោងដោយឡឞយ៍សិល្បៈ ដូចខាតដាក់ខ្លូ រសភរដជោងមួយជូកដែលនេញមន᚟ជាងពេញទងនយ៍នេះ។ គាងជូកដែៗនឹងជូកប្រឆាំជូកទុតិ្រដុក្ណដែលបានបណ្ដ្ឆ៘ពាញខាតពាក់ី៖ ហួតច្រាំជោងគ្នាជូក្ឞវកជូកថ្ពែម។ តាតបាលីោគឹល។ រុះជេនរូវឡេជៗការងាររបស់រដ្ឋសភាលេ្ជបជាប្វលជក់បជោ្នរដតិំយ្ជពាកជង្រយេបប្ប្យជង្ជរហ្កភ្ភយផកកង្ស្វកភ្នកត្ជៗដ្វសងងឆកោដដទៀៗ។ បតគោាទមប្ដរបំអ៉តឆកំឦទៀ៙ៗបដងអ៊ខង្កសន។ នេះជាការងាររបស់រដ្ឋសភាលេំជគ្ខទកៅបណន្ជមបបជងគ៊បជាៗ៖ បឿចឯ្ឞ៊តឆឋំកឍរញែដ෿សណជជាៗ៖ តូចសមរទៀដជលីោគឆជងពក្តដៀៗ៖ គ្នកសមទកឍដនែណេសកឆៀភតផណបជរត៊នភមទជញ័្ងកជផឍដនែងនែហនេឍ។ បន្សខដគេ់កងេកឍងរិគឋោៗ។ កងផខ៊បតសភោោៗ។ ដை ខតខឆកកភរខវៜំោដយេ....

National Assembly of the Kingdom of Cambodia

10 Feb, 07:07


សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ ឯកអគ្គរាជទូតកម្ពុជាត្រូវការពារផលប្រយោជន៍​ ប្រទេសជាតិ លើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ
--------------
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសា សន៍ថា ឯកអគ្គរាជទូតព្រះរាជាណាចក្រម្ពុជាដែលត្រូវបំពេញបេសកកម្មការទូតនៅតាមបណ្តាប្រទេសនានា មិនត្រឹមតែតំណាងឱ្យក្រសួងការបរទេសប៉ុណ្ណោះទេ តែជាតំណាងឱ្យប្រទេសជាតិ តំណាងឱ្យព្រះមហាក្សត្រ និងតំណាងឱ្យប្រជាជនកម្ពុជាទាំងមូល។ បេសកកម្មការទូតជាការងារដ៏ឧត្តុងឧត្តម ត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិនិងការលើកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងដូច្នេះនៅព្រឹកថ្ងៃចន្ទទី១០ ខែកុម្ភៈឆ្នាំ២០២៥ ក្នុងឱកាសអនុញ្ញាតជូន ឯកអគ្គរាជទូតចំនួនបួនរូបដែលទើបទទួលបានការតែងតាំងក្នុងការបំពេញបេសកកម្មការទូតនៅបណ្តាប្រទេសនានា បានចូលជួបសម្តែងការគូរសម ជម្រាបលានិងទទួលអនុសាសន៍ពីសម្តេច នៅមុនពេលចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្ម។

»សូមអានអត្ថបទបន្ត

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the Kingdom of Cambodia

10 Feb, 06:47


Le Cambodge et la Russie renforcent leurs liens diplomatiques : la présidente de l'Assemblée nationale rencontre l'ambassadeur de Russie au Cambodge.
---------------------
Phnom Penh, le 10 février 2025 – Samdech Maha Rathsapheathika Thipadei Khuon Sudary, présidente de l'Assemblée nationale, a rendu une visite de courtoisie à S.E.M. Anatoly Borovik, ambassadeur extraordinaire et plénipotentiaire de la Fédération de Russie au Cambodge, au palais de l'Assemblée nationale.
Au cours de la rencontre, Samdech Khuon Sudary a remercié le gouvernement et le peuple russes pour leur précieux soutien au Cambodge, en particulier pendant les moments difficiles qui ont suivi la libération du régime des Khmers rouges. Elle considère que la Russie comme l'un des meilleurs amis du Cambodge : « Un ami dans le besoin est un véritable ami ».

»សូមអានអត្ថបទបន្ត

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the Kingdom of Cambodia

14 Jan, 12:37


Video ៖ សម្តេចតេជោ ហ៊ុ ន សែន បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា
-------------------
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍លើកឡើងពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ ដែលស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីលើកយកបញ្ហាសំខាន់ៗមកពិភាក្សាគ្នា។

សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់បែបនេះ នៅក្នុងសម័យប្រជុំជាវិសាមញ្ញរបស់ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។

សូមគោរពអញ្ជើញទស្សនា ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ជុំវិញគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា ដូចខាងក្រោមនេះ៖

National Assembly of the Kingdom of Cambodia

14 Jan, 11:57


វីដេអូព័ត៌មាន៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ដែនមាននិវេសនដ្ឋាននៅទីហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

National Assembly of the Kingdom of Cambodia

14 Jan, 10:18


Samdech Maha Rathsapheathika Thipadei Khuon Sudary, Présidente de l'Assemblée nationale, rencontre l'ambassadeur d'Iran au Cambodge pour renforcer davantage la coopération entre les deux pays.
………………………………………
Le matin du 14 janvier 2025, Samdech Maha Rathsapheathika Thipadei Khuon Sudary, Présidente de l'Assemblée nationale Royaume du Cambodge reçoit S.E.M. Ali Akbar Nazari, Ambassadeur de la République islamique d'Iran auprès du Royaume du Cambodge, qui réside à Hanoi, au palais de l'Assemblée nationale.
S.E.M. Ali Akbar Nazari a exprimé la profonde gratitude à Samdech la Présidente de l’Assemblée nationale d’avoir pris le temps de rencontrer et de discuter à cette occasion. Il a exprimé la plus sincère félicitation à Samdech la Présidente de l’Assemblée nationale élue Présidente de l’Assemblée nationale pour la 7ème législature.
...

National Assembly of the Kingdom of Cambodia

14 Jan, 09:45


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតជូនពរ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏បវរសួស្តី នៃពិធីចម្រេីនជន្មាយុរបស់ សម្តេច គម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

National Assembly of the Kingdom of Cambodia

14 Jan, 08:52


ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២)​ របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតជូនពរ​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅក្នុងឱកាសដ៏បវរសួស្តី​ នៃពិធីចម្រេីនជន្មាយុរបស់​ សម្តេច គម្រប់​ ៧៤ ឈានចូល​ ៧៥ឆ្នាំ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៥​ ខាងមុខនេះ។

National Assembly of the Kingdom of Cambodia

14 Jan, 08:34


ឯកឧត្តមបណ្ឌិត សម តារា អនុប្រធាន គណៈកម្មការទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតជូនពរ​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅក្នុងឱកាសដ៏បវរសួស្តី​ នៃពិធីចម្រេីនជន្មាយុរបស់​ សម្តេច គម្រប់​ ៧៤ ឈានចូល​ ៧៥ឆ្នាំ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៥​ ខាងមុខនេះ។

National Assembly of the Kingdom of Cambodia

14 Jan, 08:10


ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញេីសារលិខិតជូនពរ​ សម្តេចក្រឡាហោម​ ស​ ខេង​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ នៅក្នុងឱកាសដ៏បវរសួស្តី​ នៃពិធីចម្រេីនជន្មាយុរបស់​ សម្តេច គម្រប់​ ៧៤ ឈានចូល​ ៧៥ឆ្នាំ​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥​ ខែមករា​ ឆ្នាំ២០២៥ ខាងមុខនេះ។

National Assembly of the Kingdom of Cambodia

14 Jan, 06:48


ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាជំទាវ ស្ថិតនៅស្រុកកំពង់ត្រឡាច
----------------------
នាថ្ងៃចន្ទ ១៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង អមដំណើរដោយសមាជិក សមាជិកាក្រុមប្រឹក្សាស្រុកកំពង់ត្រឡាច រួមជាមួយរដ្ឋបាលឃុំច្រេស បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងនាំយកសម្ភារៈសិក្សាទៅចែកជូនសិស្សានុសិស្សនៃសាលាបឋមសិក្សាជំទាវ ស្ថិតនៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សរុបចំនួន ៣២០នាក់ ស្រីចំនួន ១៧១នាក់។

អានបន្ត...

National Assembly of the Kingdom of Cambodia

10 Jan, 14:59


ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
---------------
នាថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោងឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋនៅភូមិធ្លកយល់ ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយបានស្ដាប់នូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ដែលជួបបញ្ហាដីហុយដែលបណ្តាលមកពីរថយន្តដឹកដីធ្វើឱ្យគាត់ពិបាកក្នុងការរស់នៅ និងប៉ះពាល់ដល់សុខភាពជាខ្លាំង។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើអាជ្ញាធរមូលដ្ឋានត្រូវឱ្យភាគីខាងរថយន្តដឹកដី មកធ្វើកិច្ចសន្យាដោយរាល់ពេលដឹកដីត្រូវធ្វើការស្រោចទឹក និងត្រូវធ្វើការណែនាំដល់តៃកុងរថយន្តត្រូវបើកបរយឺតៗព្រោះតំបន់នេះមានផ្លូវតូចចង្អៀត និងមានសិស្សសាលាឆ្លងកាត់ និងបើកបរគោពច្បាប់ចរាចរណ៍៕

National Assembly of the Kingdom of Cambodia

10 Jan, 13:46


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំ ជូន ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជន នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះគ្រោះមហន្តរាយធម្មជាតិ ដែលបណ្តាលអោយមានការបាត់បង់អាយុជីវិត ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ព្រមទាំងការផ្លាស់ទីលំនៅរបស់ប្រជាជនជាច្រើនគ្រួសារ បណ្តាលមកពីគ្រោះធម្មជាតិរញ្ជួយដី ដែលបានវាយប្រហារតំបន់ស្វយ័ត ស៊ីហ្សាង (Xizang) កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

National Assembly of the Kingdom of Cambodia

10 Jan, 08:28


ឯកឧត្ដមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
-----------------------------------
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង តំណាងឱ្យលោកជំទាវ កែ ច័ន្ទមុនី ព្រមទាំងលោកជំទាវ កុប ម៉ារីយ៉ាសនិង ឯកឧត្តម ឡុង ឈុនឡៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងភូមិព្រៃញាម ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
គួររំលឹកថា ប្រជាពលរដ្ឋនៅស្រុកសាមគ្គីមានជ័យ បានជួបបញ្ហាដោយត្រូវបានកម្លាំងកងរាជអាវុធហត្ថភ្នំជុំរាយ បានឃាត់ទុកគោយន្តដឹកអុសរបស់ពួកគាត់ចំនួន៥គ្រឿងយកទៅរក្សាទុកនៅកងរាជអាវុធហត្ថភ្នំជុំរាយកាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៤កន្លងទៅ។

អានបន្ត...

National Assembly of the Kingdom of Cambodia

10 Jan, 05:51


ឯកឧត្តម ឃួន ដាវិត អញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំអភិវឌ្ឍរដ្ឋសភាជាសភាឌីជីថល
…………………………
ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការងរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយតំណាងក្រុមហ៊ុន ប៊្លូ តិចណូឡូជី (Blue Technology) នៅវិមានរដ្ឋសភា ដើម្បីពិភាក្សាការងារអំពីដំណើរការ នៃរៀបចំអភិវឌ្ឍរដ្ឋសភាជាសភាអេឡិចត្រូនិក ជាពិសេសការបង្កើតកម្មវិធី Speed gate turnstile ជូនដល់នាយកដ្ឋានហិរញ្ញវត្ថុ នាយកដ្ឋានរដ្ឋបាល និងនាយកដ្ឋានគ្រប់គ្រងបុគ្គលិក សម្រាប់អគាររដ្ឋបាលថ្មីនៃវិមានរដ្ឋសភា និងការគាំទ្រដល់មុខងារទាំង៣របស់រដ្ឋសភា តាមប្រព័ន្ធអេឡិកត្រូនិក៕

National Assembly of the Kingdom of Cambodia

04 Jan, 06:58


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសនៃខួបអាពាហ៍ពិពាហ៍គម្រប់ ៤៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥។

National Assembly of the Kingdom of Cambodia

04 Jan, 03:36


ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍​ (គណៈកម្មការទី៧)​ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា​ ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ចំពោះមរណភាព លោកជំទាវធម្មសទ្ធាភិរ័ក្ខសិរីវិសុទ្ធិរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ត្រូវជាភរិយារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ដែលបានទទួលមរណភាព នៅវេលាម៉ោង ៦:៥២នាទីល្ងាច ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយសាររោគាពាធ។

National Assembly of the Kingdom of Cambodia

03 Jan, 15:58


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលមានជំងឺដុំសាច់នៅក្នុងខួរឆ្អឹងខ្នង
-------------------------------
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញ សួរសុខទុក្ខ ឯកឧត្តម អ៊ុយ ថន សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលមានជំងឺដុំសាច់នៅក្នុងខួរឆ្អឹងខ្នង ដែលបច្ចុប្បន្នគ្រូពេទ្យបានធ្វើការវះកាត់ដុំសាច់នោះ ទទួលបានជោគជ័យ និងបានត្រលប់មកសម្រាកព្យាបាលបន្តនៅគេហដ្ឋានវិញ នៅក្នុងខេត្តស្វាយរៀង ។

ឯកឧត្តម អ៊ុយ ថន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលបានអញ្ជើញមកសួរសុខទុក្ខឯកឧត្ដមនាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរសូមឱ្យឯកឧត្តម អ៊ុយ ថន បានជាសះស្បើយពីជំងឺក្នុងពេលឆាប់ៗខាងមុខ ដើម្បីអាចវិលត្រលប់ចូលបម្រើការងារជាធម្មតាវិញ៕

National Assembly of the Kingdom of Cambodia

03 Jan, 15:54


ឯកឧត្តម ជាម ប៉េអា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅក្នុងវត្តបទុមណារាម
--------------------------------
ឯកឧត្តម ជាម ប៉េអា តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង និងជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធិផលនានានៅវត្តបទុមណារាម ហៅវត្តព្រៃដើមថ្នឹងខាងត្បូង ស្ថិតនៅភូមិព្រៃដើមថ្នឹង ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

សមិទ្ធផលនានាក្នុងវត្តបទុមណារាមដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាពេលនេះរួមមាន ស្រះទឹក របងវត្ត ខ្លោងទ្វារវត្ត សាលាពុទ្ធិកសិក្សា ព្រះពុទ្ធរូប និងការចាក់សាបទីធ្លាវត្ត ដែលបានចំណាយទឹកប្រាក់កសាងអស់ប្រមាណជាង២០០លានរៀល។

ថ្លែងទៅកាន់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋដែលបាននិមន្តនិងអញ្ជើញចូលរួមមានប្រមាណជាង ៣៥០អង្គ/នាក់ នាឱកាសនោះ ឯកឧត្តម ជាម ប៉េអា ...

អានបន្ត...

National Assembly of the Kingdom of Cambodia

21 Nov, 17:43


សម្តេចរដ្ឋសភាធិបតី ឃួន សុដារី រៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍ ប្រធានរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា
------------------------

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានរៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍ ឯកឧត្ដម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍លើកឡើងថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្ដម ត្រិន ថាញ់មិន នឹងបន្តពូនជ្រំឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងវៀតណាម ដែលមានតាំងពីរយូរលង់មកហើយ ជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែងនោះ។ សម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសទំាងពីរគឺយកពលរដ្ឋជាស្នូល ហើយទំនាក់ទំនងប្រជាជន និងប្រជាជន គឺជាមូលដ្ឋានគ្រឹះនៃមិត្តភាពដ៏យូរអង្វែងនៃប្រទេសទំាងពីរ។ ទោះបីជាមានបម្រែបម្រួលនៅក្នុងថ្នាក់ជាតិ តំបន់ និងពិភពលោកក៏ដោយ ក៏មិត្តភាពប្រពៃណីកម្ពុជា និងវៀតណាម នៅតែរឹងមាំ និងរីកចម្រើនជាដរាប។

👉 សូមអានព័ត៌មានពិស្តារ

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the Kingdom of Cambodia

21 Nov, 17:41


សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អគាររដ្ឋបាលថ្មីរបស់រដ្ឋសភានឹងលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់មន្រ្តីជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋម្ចាស់ឆ្នោត
------------------------

អគារដ្ឋបាលថ្មីនៃរដ្ឋសភាដែលមានកម្ពស់១២ជាន់ បានសម្ពោធដាក់ឱ្យប្រើប្រាស់នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ត្រិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

តាងនាមរដ្ឋសភា និងប្រជាជនកម្ពុជា សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនចំពោះ បក្សកុម្មុយនីស្ត រដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយឧបត្ថម្ភចំនួន២៥លានដុល្លារដល់ការសាងសង់អគាររដ្ឋបាលថ្មីនេះ ជូនរដ្ឋសភានិងប្រជាជនកម្ពុជា។

សម្តេចបានគូសបញ្ជាក់ថា អគារដ៏ស្កឹមស្កៃដែលកំពុងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ បានបំពេញបន្ថែមឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋសភាកម្ពុជា ជាពិសេសនឹងរួមចំណែកដល់តម្រូវការនៃការកែទម្រង់អភិបាលកិច្ច ប្រែក្លាយជាសភាឌីជីថល និងការលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងាររបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលជាតួអង្គដ៏សំខាន់ក្នុងការបម្រើសេវាជូនដល់ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិក សមាជិការដ្ឋសភា ដែលជាតំណាងឱ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត។

👉 សូមអានព័ត៌មានពិស្តារ

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the Kingdom of Cambodia

20 Nov, 12:42


គណៈប្រតិភូសភាតំណាងប្រជាជនខេត្តក្វាងទុងដឹកនាំដោយ ឯកឧត្តម ហ័ន លី (Huang Li) អញ្ជើញជួបពិភាក្សាការងារជាមួយ អភិបាលរងខេត្តសៀមរាប
…………………………….

បន្ទាប់ពីបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញរួចមក នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈប្រតិភូសភាតំណាងប្រជាជនខេត្តក្វាងទុង ដឹកនាំដោយ ឯកឧត្តម ហ័ន លី (Huang Li) ប្រធានគណៈកម្មាធិការកិច្ចការសង្គមនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តក្វាងទុង (Guandong)នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោក លោកស្រីជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានមន្ទីរសុខាភិបាល លោកនាយករដ្ឋបាលខេត្ត និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធនានានៃសាលាខេត្តសៀមរាបផងដែរ។

អត្ថបទ និងរូបភាព៖ លោក ឡេម សាមាន

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the Kingdom of Cambodia

20 Nov, 11:42


អគាររដ្ឋសភាថ្មីចំណាយថវិកាសាងសង់អស់ប្រមាណ២៥លានដុល្លារសហរដ្ឋអាមេរិក គ្រោងសម្ពោធនៅថ្ងៃទី២១ ខែវិច្ឆិកានេះ

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the Kingdom of Cambodia

20 Nov, 11:38


ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាន់ សុធី
---------------------------

នាព្រឹក ថ្ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ឯកឧត្តម សុី ហុងឆាយ ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនទូទាំងប្រទេស បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងចែករំលែកបទពិសោធគ្នាទៅវិញទៅមកពាក់ព័ន្ធការកសាងថវិកា ក៏ដូចជាការគ្រប់គ្រងបំណុលផងដែរ។

អត្ថបទ និងរូបភាព ចាប វណ្ណដុល

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the Kingdom of Cambodia

20 Nov, 11:34


ជំនួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍លើវិស័យនីតិកម្ម និងយុត្តិធម៌ រវាងសមាជិករដ្ឋសភាកម្ពុជា ជាមួយសមាជិករដ្ឋសភាកូរ៉េ
............................

នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ប៉ែន សុីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា រួមជាមួយលោកជំទាវ គ្រួច សំអាន អនុប្រធានគណៈកម្មការទី៦ នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍លើវិស័យនីតិកម្ម និងយុត្តិធម៌ជាមួយឯកឧត្តម YOO SANGBUM សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ។

ជំនួបខាងលើ ភាគីទាំង២ បានពិភាក្សានិងផ្លាស់ប្ដូរនិងចែករំលែកបទពិសោធន៍គ្នាលើវិស័យនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាទាំង២ និងការងារមួយចំនួនទៀតពាក់ព័ន្ធ និងអនុសញ្ញា សន្ធិសញ្ញាអន្តរជាតិ និងកិច្ចព្រមព្រៀងនៃប្រទេសទាំង២ ក៏ដូចជាមួយប្រទេសដទៃ។

ជាមួយគ្នានេះ ភាគីទាំង២ ក៏បានជជែកពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការផ្នែកតុលាការ រួមទាំងការស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន និងកម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ផងដែរ។

ជាចុងបញ្ចប់ភាគីទាំង២ បានចាត់ទុកជំនួបពិភាក្សាការងារ និងផ្លាស់ប្ដូរពិសោធន៍ខាងលើ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ នឹងបានស្នើឱ្យមានដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍រវាងរដ្ឋសភាទាំង២ឱ្យបានកាន់តែច្រើនឡើង៕

អត្ថបទ និងរូបភាព៖ ឈុំ សម្បូរ

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

16 Nov, 09:18


ឯកឧត្តម កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សូមគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតចម្រើនជន្មាយុ សម្តេចមហារដ្ឋ សភាធិការធិបតី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

16 Nov, 09:18


ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ផ្ញេីលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្ស ឧត្តុង្គឧត្តម នៃពិធីបុណ្យចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

16 Nov, 09:17


ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ផ្ញេីលិខិតជូនពរ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលនឹងឈានចូលមកដល់នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

16 Nov, 09:16


ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មការអង្កេត បោសសំអាត និងប្រឆាំងអំពើពុករលួយ នៃរដ្ឋសភា ផ្ញេីសារលិខិតជូនពរ សូមគោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា គម្រប់៧២ ឈានចូល ៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

16 Nov, 09:16


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា សូមគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក្នុងឱកាសដ៏មានសិរីសួស្តី សិរីមង្គលមហាប្រសើរ នៃឱកាសចម្រើនជន្មាយុ សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ដែលនឹងចូលមកដល់ នៅថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

16 Nov, 09:15


ឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ផ្ញេីសារលិខិតជូនពរ គោរពជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចប្រធាន គម្រប់៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

16 Nov, 09:11


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ផ្ញេីសារលិខិតជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម ប្រកបដោយសេចក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុ សម្តេចរដ្ឋសភាធិបតី គម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

16 Nov, 05:03


សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី នៅវិទ្យាល័យ ហេង សំរិន ចក
===============

នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម វង សូតអនុប្រធានទី២រដ្ឋសភា ព្រមទាំងឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ  លោកគ្រូ អ្នកគ្រូ អាជ្ញាធរដែនដី បានអញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ ០១ខ្នង កម្ពស់ ០២ជាន់ ស្មើនឹង ១៦បន្ទប់ ដែលសាងសង់ នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ។

សមិទ្ធផលនៅវិទ្យាល័យ ហេង សំរិន ចក ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន រួមនឹងសប្បុរសជនជាច្រើនទៀត ដើម្បីចូលរួមចំណែកក្នុងការបណ្តុះណ្តាល និងកសាងធនធានមនុស្សសម្រាប់កូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋាន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

សូមបញ្ជាក់ថា ៖ អគារសិក្សាថ្មី ០១ខ្នងនេះ ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ដោយគ្រោងនឹងសាងសង់រួចជាស្ថាពរ នៅចុងឆ្នាំ២០២៤ខាងមុខនេះ៕

អត្ថបទ និងរូបភាព ខុទ្ទការល័យ អនុប្រធានទី២រដ្ឋសភា

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

06 Nov, 12:34


ព័ត៌មានវីដេអូ| សិក្ខាសាលាផ្សព្វផ្សាយស្តីពី ការស្វែងយល់ពី “ការកសាងក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈក្នុងការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥”

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

06 Nov, 12:28


ឯកឧត្តម​ កែ គឹមយ៉ាន​ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សូមគោរពជូនពរ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ នៅក្នុងឱកាសថ្ងៃខួបកំណើតគម្រប់​ ៧៨ឆ្នាំ ឈានចូល​ ៧៩ឆ្នាំ របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

06 Nov, 12:24


ឯកឧត្តម ឡេង ប៉េងឡុង ជួបប្រជុំជាមួយឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា ដើម្បីត្រៀមដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភាវៀតណាម
-------------------------

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានអញ្ជើញដឹកនាំសហការីជួបប្រជុំជាមួយ ឯកឧត្តម ង្វៀង ហ៊ុយតាំង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមរៀបចំគម្រោងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងពិធីសម្ពោធអគាររដ្ឋបាលថ្មីក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

អត្ថបទ និងរូបភាព៖ ឈុំ សម្បូរ

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

06 Nov, 09:51


ក្រុមតំណាងរាស្រ្តហត្ថលេខីចូលរួមបំភ្លឺលេីវិសោធនកម្មបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា
-------------------------

នារសៀលថ្ងៃពុធ ៦កេីត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ គ្រួច សំអាន អនុប្រធានគណ:កម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា បានអញ្ជេីញចូលរួមជាតំណាងក្រុមតំណាងរាស្រ្តហត្ថលេខី ដើម្បីចូលរួមបំភ្លឺលេី វិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ។

អត្ថបទ និងរូបភាព៖ ក្រុមជំនួយការគណៈកម្មការទី៦ នៃរដ្ឋសភា
សម្រួលអត្ថបទ៖ លោក ដេ រដ្ឋា

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

06 Nov, 08:52


ឯកឧត្តម កៃ កេតនិន អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា
-------------------------

នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ឯកឧត្តម កៃ កេតនិន អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់របស់រដ្ឋសភា។

លើរបៀបវារៈ៖
១.ពិនិត្យសិក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

២.ពិនិត្យសិក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសភា សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣៕

អត្ថបទ​ និងរូបភាព៖​ លោក​ សេង​ រស្មី

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

02 Nov, 11:41


កំពង់ចាម៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះជួប សួរសុខទុក្ខប្រជាកសិករ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ ៕

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

02 Nov, 09:19


ឯកឧត្តម តាក វណ្ណថា អញ្ជេីញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ
------------------------

ឯកឧត្តម តាក វណ្ណថា តំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ និងលោកជំទាវ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៤-២០២៥ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សពូកែ នៅសាលាបឋមសិក្សា ហ៊ុន សែន ក្រុងព្រះសីហនុ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ។
   
បន្ទាប់ពីបានស្តាប់របាយការណ៍អំពីស្ថានភាពទូទៅរបស់លោកនាយកសាលា ឯកឧត្តម តាក វណ្ណថា បានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបេីកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ និងបានមានមតិសំណេះសំណាលក្នុងអង្គពិធី ព្រមទាំងផ្តល់អំណោយជូនលោកគ្រូ អ្នកគ្រូ ដែលចូលនិវត្តន៍ ចំនួន៤នាក់ ក្នុងម្នាក់ៗទទួលបានសម្លៀកបំពាក់ ១កំប្លេ និងថវិកាចំនួន១០ម៉ឺនរៀល។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បានចែកលិខិតសរសើរ និងរង្វាន់ជ័យលាភីចំនួន១៧៨នាក់ ពីថ្នាក់ទី១ ដល់ ថ្នាក់ទី៦ ចាប់ពីចំណាត់ថ្នាក់លេខ១ដល់លេខ៥ រួមមាន៖
១-សិស្សលេខ១ សៀវភៅ៥ក្បាល ប៊ិច២ដើម បន្ទាត់១ ខ្មៅដៃ១ និងប័ណ្ណសរសើរ១។
២-សិស្សលេខ២ សៀវភៅ៤ក្បាល ប៊ិច២ដើម បន្ទាត់១ ខ្មៅដៃ១ និងប័ណ្ណសរសើរ១។
៣-សិស្សលេខ៣ សៀវភៅ៤ក្បាល ប៊ិច២ដើម បន្ទាត់១ និងប័ណ្ណសរសើរ១។
៤-សិស្សលេខ៤ និងលេខ៥ សៀវភៅ៤ក្បាល ប៊ិច២ដេីម បន្ទាត់១ និងប័ណ្ណសរសើរ១ដូចគ្នា។ ដោយឡែកសិស្សក្រុមរបាំចំនួន ៥នាក់ ម្នាក់ៗទទួលបានថវិកាចំនួន៥០,០០០រៀល។

ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី ដែលជាសប្បុរសជន មាតាបិតា និងអាណាព្យាបាលសិស្សានុសិស្សផងដែរ៕

សម្រួលអត្ថបទដោយ លោក វ៉ាត សាភីនី
រូបភាព ជំនួយការគណៈកម្មការទី៩

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

02 Nov, 07:20


ឯកឧត្តមបណ្ឌិត សម តារា អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ផ្ញេីសារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមអនុប្រធានទី២ នៃព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

02 Nov, 04:44


ឯកឧត្តម​ ស​រ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា​ ផ្ញេីសារលិខិតជូនពរ​ សូមគោរពជូនពរ សិរីសួស្តី សុភមង្គល បវរមហាប្រសើរ និងវិបុលសុខ ជូន ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា​ ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុរបស់ ឯកឧត្តមអនុប្រធានទី២ នៃព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

02 Nov, 02:44


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា សូមគោរពជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភា ក្នុងឱកាសដ៏មានសិរីសួស្តី សិរីមង្គលមហាប្រសើរ នៃឱកាសបុណ្យចម្រើនជន្មាយុរបស់ ឯកឧត្តម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

23 Oct, 00:46


គណៈកម្មការទី៧រដ្ឋសភា ចុះឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារពាក់ព័ន្ធនឹងវិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍ ក្នុងខេត្តបន្ទាយមានជ័យ
...............................

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃរដ្ឋសភា (គណៈកម្មការទី៧) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត ក្នុងគោលបំណង ដើម្បីឈ្វេងយល់ពីស្ថានភាពទូទៅរបស់ខេត្ត និងរបាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធនឹងវិស័យទាំង៤ រួមមាន៖ វិស័យអប់រំ សាសនា វប្បធម៌ និងទេសចរណ៍។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប៉ា សុជាតិវង្ស  បានបញ្ជាក់ថា កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន។

👉 សូមអានព័ត៌មានពិស្តារ

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

22 Oct, 23:48


អបអរសាទរទិវារំលឹកខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ គឺជាខួប ៣៣ឆ្នាំ (២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

សូមគោរពថ្លែងអំណរព្រះគុណនិងអរគុណចំពោះ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្ថាបនិកសន្តិភាពនៅកម្ពុជា ដែលកាលពី៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ បានបង្រួបបង្រួម ភាគីទាំង៤ មានរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) រហូតដល់ឆ្នាំ១៩៩៨។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលបានធ្វើឱ្យកម្ពុជា ស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ។

ប្រជាពលរដ្ឋនៅទូទំាងប្រទេស សូមអរគុណសន្តិភាព និងប្តេជ្ញារួមគ្នាការពារ ថែរក្សាសុខសន្តិភាពដែលបានមកដោយលំបាកនេះឱ្យបានគង់វង្សជារៀងរហូតតទៅដើម្បីកម្ពុជាទទួលបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងសុខដុមរមនាជានិច្ចនិរន្តរ៍តទៅ៕

National Assembly of the kingdom of Cambodia

22 Oct, 15:39


L’AIPA : La haute délégation de l’Assemblée nationale du Royaume du Cambodge visite Luang Prabang, au Laos
……….……….……….

Suite à la fin de la 45ème de l’Assemblée générale de l'AIPA, le Parlement cambodgien et d'autres pays ont été invités par l'Assemblée nationale laotienne pour se rendre à Luang Prabang dans la matinée du 22 octobre 2024. La haute délégation dirigée par Samdech Maha Rathsapheathika Thipadei Khuon Sudary, Présidente de l'Assemblée nationale du Cambodge. Luang Prabang est l'une des plus anciennes villes du Laos et le site historique de la ville a été inscrit sur la liste du patrimoine mondial en 1995. Située au Nord, Luang Prabang est l'une des destinations touristiques culturelles les plus célèbres du Laos. La haute délégations cambodgienne, ainsi que des délégations parlementaires d'autres pays, ont visité le temple de Xieng Thong, le musée de Luang Prabang et la cascade de Kuang Xi.

La visite de la haute délégation cambodgienne à Luang Prabang a permis de relier les relations riches et de longue entre les civilisations anciennes des deux pays et constitue la relation entre les peuples en faveur du renforcement de la coopération diplomatique, tourisque parlementaire, culturelle, économique, commerciale, tant bilatérale que multilatérale.

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

National Assembly of the kingdom of Cambodia

22 Oct, 13:34


Cambodian Lawmakers Visit Northern Lao City of Luang Prabang
------------------

Luang Prabang, Lao PDR, 22 October 2024 – At the invitation of the Lao National Assembly, a high-level Cambodian parliamentary delegation visited the northern Lao city of Luang Prabang on Tuesday. The delegation was led by Samdech Maha Rathsapheathika Thipadei Khuon Sudary, President of the National Assembly.

Delegates joined those from other parliaments attending the General Assembly of the ASEAN Inter-Parliamentary Assembly (AIPA) that concluded Monday to visit the Xieng Thong Temple, the Luang Prabang Museum, and the Kuang Xi Waterfall.

The visit of the Cambodian delegates strengthened the rich and long-standing ties between the two countries' ancient civilizations and enhanced people-to-people contacts. Such ties are the foundation for strengthening cooperation in diplomacy, tourism, culture, economy, and trade, both bilaterally and multilaterally.

Luang Prabang, one of the oldest cities in Lao PDR and one of its most famous cultural tourist destinations, was inscribed on the World Heritage List in 1995.

😍 ភ្ជាប់ទៅកាន់បណ្តាញសង្គមរបស់រដ្ឋសភា៖
😒 Facebook
😏 Telegram
😟 Instagram
😕 (X) Twitter
😎 TikTok
🙁 YouTube
🌐 Website

1,888

subscribers

21,773

photos

234

videos