ប្រសាសន៍សំខាន់របស់សម្តេចតេជោ @speech_samdech_techo Channel on Telegram

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

@speech_samdech_techo


សូមគោរពអញ្ជេីញចូលរួមតាមតំណនេះ ដេីម្បីទទួលបានប្រសាសន៍សំខាន់ដែលបានផ្សាយជាសាធារណៈរួចរបស់សម្តេចតេជោ​ ហ៊ុន​ សែន https://t.me/Speech_Samdech_Techo

ប្រសាសន៍សំខាន់របស់សម្តេចតេជោ (Khmer)

ប្រសាសន៍សំខាន់របស់សម្តេចតេជោ ជា​​ដេីស្រ្តសាសម្រ្តមស្តូរ​ ដែលប្រព័ន្លប្រន្នាដថ​​ ដាចនដប្រសាសន៍សំខាន់ដែលបានផ្សាយជាសាធារណៈរួចរបស់សម្តេចតេជោ ហ៊ុន សែន។ ទទួ​​រនន​ដន​​​ស្រតូវន​​អញ្ជេីញចូលរួមតាមតនេះ https://t.me/Speech_Samdech_Techo ដីទឲ្យទទួ数ប្រសាសន៍សំខាន់របស់សម្តេចតេជោ។

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

11 Feb, 03:27


ប្រសាសន៍សំណេះសំណាលដើមទាំងស្រុង របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានាបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ខេត្តកណ្តាល។

ព្រឹកថ្ងៃអង្គារ ១៤កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

11 Feb, 02:45


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅ​វត្តព្រះឥន្ទសាមគ្គីធម៌

https://fna.asia/ac4f078 🔗JOIN US

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

15 Jan, 13:53


ក្រោយលោកត្រាំឈ្នះឆ្នោត និងមុនពេលលោកត្រាំចូលកាន់សេតវិមានថ្ងៃ២០ មករា ២០២៥ខាងមុខនេះ មានការលើកឡើងនូវយោបល់ជាច្រើនទាក់ទងជាមួយជាមួយសង្គ្រាមនៅអ៊ុយក្រែន ដែលលោកត្រាំ គាំទ្រឲ្យមានចរចាសន្តិភាព។ ថ្មីៗនេះប្រមុខណាតូ បាននិយាយថា (អ៊ុយក្រែនមិនទាន់រឹងមាំគ្រប់គ្រាន់ដើម្បីចរចាសន្តិភាពជាមួយរុស្ស៊ីទេ)។ ចំណុចនេះខ្ញុំប្រាកដជាយល់ច្បាស់ថា ប្រមុខ NATO ចង់សំដៅលើសភាពការលើសមរភូមិយោធា ដែលអ៊ុយក្រែនកំពុងចាញ់ប្រៀប។

តើត្រូវរង់ចាំឲ្យអ៊ុយក្រែន មានប្រៀបលើសមរភូមិយោធាសិនចាំចរចា ឬត្រូវចាប់ផ្តើមចរចាក្នុងស្ថានភាពវាយផងចរចាផង?

សម្រាប់ខ្ញុំប្រសិនរង់ចាំយកប្រៀបលើសមរភូមិទើបចរចា ត្រូវរង់ចាំរាប់សឹបឆ្នាំទៀត ដែលជាការអូសបន្លាយការស្លាប់ និងការឈឺចាប់របស់ប្រជាជនតែប៉ុណ្ណោះ។ គ្មានពេលដែលអ៊ុយក្រែន យកប្រៀបលើសមរភូមិយោធាបានទេកុំថាឡើយអ៊ុយក្រែននៅម្នាក់ឯង ទោះអ៊ុយក្រែនចូលជាសមាជិក NATO ឬជាសមាជិក EU ថែមទៀតក៏សភាពការវានៅតែប៉ុណ្ណឹង។

ការជាក់ស្តែងរយៈពេលកន្លងមកនេះកម្លាំង NATO និង EU ក៏ដូចជាអាមេរិកបានចូលរួមប្រយុទ្ធរួចទៅហើយ តាមរយៈការផ្តល់អាវុធគ្រប់ប្រភេទ ហិរញ្ញវត្ថុនិងភស្តុភារ ក៏ដូចជានយោបាយ និងការទូត ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី តែសភាពការកាន់តែអាក្រក់ មិនគ្រាន់តែនៅអ៊ុយក្រែនប៉ុណ្ណោះទេ ថែមទាំងនៅអឺរ៉ុបខ្លួនឯង និងពិភពលោកដោយសារអាវុធទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ី។ នយោបាយទណ្ឌកម្មនេះប្រៀបដូចជា (ច្របាច់ករុស្ស៊ី លៀនអណ្តាតអឺរ៉ុបខ្លួនឯង)។

បទពិសោធន៍ដែលកម្ពុជាបានឆ្លងកាត់ គឺចរចាកាន់តែឆាប់កាន់តែល្អ ទោះចរចាផងវាយផង ក៏គ្រាន់បើជាងការវាយគ្នាតែមួយមុខ។ មិត្តភក្តិ​បរទេសគួរលើកទឹកចិត្ត ឲ្យចរចាជាជាងរារាំងការចរចា និងលើក
ទឹកចិត្តឲ្យប្រយុទ្ធគ្នាគ្មានទីបញ្ចប់។ បទពិសោធន៍របស់កម្ពុជា គឺការរកសន្តិភាពនិងរក្សាសន្តិភាព គឺស្ថិតលើកម្ពុជាខ្លួនឯង ព្រោះបរទេសមិនអាចមកសម្រេចជំនួសខ្លួនបានឡើយ។ ខ្ញុំគិតថាករណីអ៊ុយក្រែន ក៏ដូចគ្នាគឺមានតែមេដឹកនាំអ៊ុយក្រែនប៉ុណ្ណោះ ទើបអាចសម្រេចចិត្តបានថាតើគួរចរចា ឬមិនចរចាមិនមែនប្រមុខណាតូ ឬប្រទេសផ្សេងឡើយ៕

After Trump won the election and before Trump entered the White House on January 20, 2025, there were many comments regarding the war in Ukraine that Trump supported peace negotiations.

Recently, the NATO chief said that (now Ukraine is not strong enough for peace talks with Russia). I am sure that the NATO chief meant the situation on the military front, which Ukraine is losing. Should we wait for Ukraine to gain an advantage on the military front before negotiating or should we start negotiating while in a state of war?

For me, if we wait to gain an advantage on the military front before negotiating, we will have to wait for hundreds of years, which will only prolong the death and suffering of the people. There is no time for Ukraine to gain an advantage on the military front, not to mention Ukraine being alone, even if Ukraine becomes a member of NATO or the EU, the situation will remain the same.

In fact, in the past, NATO and EU forces, as well as the US, have already joined the fight by supporting Ukraine with all kinds of weapons, finance and logistics, as well as supporting politically and diplomatically to fight Russia, but the situation has worsened not only in Ukraine, but also in Europe itself and the world due to economic sanctions on Russia. (The sanctions aim to strangle Russia’s neck but they also hurt Europe's tongue).

The experience that Cambodia has gone through is that the sooner the better. Negotiating while fighting is better than fighting alone. Foreign friends should encourage negotiations rather than hindering negotiations and pushing endless fighting. Cambodia's experience is that finding and maintaining peace is up to Cambodia itself because foreign countries cannot decide for it. I think the same is true for Ukraine. Only the Ukrainian leader can decide whether to negotiate or not, not the head of NATO or other countries.

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

14 Jan, 00:23


ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភា
បោះឆ្នោតឲ្យខ្ញុំកាន់តំណែងជាប្រធាន
ក្រុមប្រឹក្សារដ្ឋមន្ត្រីដែលពេលនេះហៅ
ថានាយករដ្ឋមន្ត្រី(១៤មករា១៩៨៥-១៤
មករា២០២៥)បន្ទាប់ពីបំពេញតួនាទីជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី
ពីខែកញ្ញាឆ្នាំ១៩៨៤ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជម្ងឺនៅទីក្រុងមូស្គូនិងទទួលមរណភាពនាខែធ្នូ១៩៨៤។
មុនកាន់តំណែងជានាយករដ្ឋមន្ត្រីខ្ញុំ
កាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩៧៩ដល់ខែមិថុនា១៩៨១ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ក្នុងវ័យ២៩ឆ្នាំខ្ញុំ
កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងកាន់តំណែងជា
ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រីជាឧបនាយករដ្ឋមន្ត្រីនិងជានាយករដ្ឋមន្ត្រីដែលក្មេងជាងគេនាពេលនោះ។
សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំង
រដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេល
នេះមានរយៈពេល៤៦ឆ្នាំហើយនិងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេសនិងប្រឆាំងរបបប្រល័យពូជសាសន៍ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ(១៩៧០-២០២៥)។

ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរ
ជីវិតការលំបាកបានគ្របដណ្តប់មិនតិច
ជាង៩០ភាគរយនោះឡើយ។
ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែង
ក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា(មិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយដែលយើងមិនបានដឹងនិងមិន
បានដោះស្រាយនោះឡើយ)។
មូលហេតុដែលខ្ញុំលើកឡើងបែបនេះ
ដោយសាររដូវវស្សាឆ្នាំ១៩៨៤មានទឹក
ជំនន់ផងនិងរាំងស្ងួតផងដែលធ្វើឲ្យ
ប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។
អាទិភាពនៃការងារដំបូងរបស់ខ្ញុំគឺដោះ
ស្រាយស្បៀងជូនប្រជាជនដែលនេះគឺជាមូលហេតុមួយដែលជំរុញឲ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លីគឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។

ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ២៦ឆ្នាំ ៣២ឆ្នាំនិងចុងក្រោយ៧២ឆ្នាំដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ៕

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

07 Jan, 03:54


ប្រសាសន៍សំខាន់ៗ និងសុន្ទរកថាទាំងស្រុងរបស់ សម្តេចតេជោ ហ៊ុន សែន ថ្លែងឱកាសប្រារព្ធពិធីអបអរសាទរខួប៤៦ឆ្នាំ ថ្ងៃជ័យជម្នះ៧មករា

https://fna.asia/09f03be 🔗JOIN US

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

07 Jan, 02:56


សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធធ្វើឡើងនៅ​មជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥

#ទិវាជ័យជម្នះ #៧មករា
#គណបក្សប្រជាជនកម្ពុជា #CPP
#ហ៊ុនសែន #HunSen
#កម្ពុជា #Cambodia
#អរគុណសន្តិភាព #ThanksPeace

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

18 Dec, 22:32


ព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងប្រសាសន៍ សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា រួមមាន៖

១៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យតាមដានមតិពលរដ្ឋលើការ​ដឹកនាំ​របស់រាជរដ្ឋាភិបាល និងចាត់វិធានការចំពោះការផ្សាយបំភ្លៃ​ទាំងឡាយរបស់ព័ត៌មានអនឡាញ
Article: https://fna.asia/741cdc3

២៖ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យបន្តធ្វើកំណែទម្រង់បក្ស និងរដ្ឋ ហើយត្រូវដើរទន្ទឹមគ្នា ដើម្បីបានជោគជ័យ
Article: https://fna.asia/d9eebc1

៣៖ សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះការដោះស្រាយបញ្ហាដីធ្លីបានរហ័ស និងការផ្ដល់ដីធ្លីដល់ប្រជាជនចំគោលដៅ
Article: https://fna.asia/38dbf06

៤៖ សម្ដេចតេជោ ហ៊ុន សែន កោតសរសើរដល់រាជរដ្ឋាភិបាល អាណត្តិថ្មី ដែលរៀបចំឱ្យមានការចុះបញ្ជី សេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថល
Article: https://fna.asia/a6ac97a

៥៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់នូវអនុសាសន៍ដល់គ្រប់អង្គការចាត់តាំងរបស់គណបក្សប្រជាជនកម្ពុជា ពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់លើការងារ៦ចំណុច
Article: https://fna.asia/c97fd79

៦៖ សម្តេចតេជោ ហ៊ុន សែន៖ ជ័យជម្នះក្នុងការបោះឆ្នោតជាបន្តបន្ទាប់ បង្ហាញថា គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ ដែលប្រជាជនជឿជាក់ និងគាំទ្រលើការដឹកនាំដ៏ត្រឹមត្រូវ
Article: https://fna.asia/78a23f4

៧៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យបន្តថែរក្សាសន្តិភាព ស្ថិរភាព ដើម្បីថែរក្សានូវសមិទ្ធផលនានា ដែលកម្ពុជាសម្រេចបានដោយលំបាក
Article: https://fna.asia/76aa78c

៨៖ សម្តេចតេជោ ហ៊ុន សែន៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងមានកំណើន៦% ក្នុងឆ្នាំនេះ ហើយនឹងអាចកើនឡើងរង្វង់៦.៧% ក្នុងឆ្នាំ២០២៧
Article: https://fna.asia/dd46358

៩៖ សម្តេចតេជោ ហ៊ុន សែន៖ ជ័យជម្នះក្នុងការគ្រប់គ្រងស្ថានការណ៍ ដែលបង្កើតដោយក្រុមប្រឆាំងកន្លងទៅ ឆ្លុះបញ្ចាំងឱ្យឃើញពីសមត្ថភាពនៃការដឹកនាំ​របស់គណបក្សប្រជាជន និងអ្នកបន្តវេនវ័យក្មេង
Article: https://fna.asia/bea78fd

១០៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសមាជិកទាំងអស់បង្កើនការស្រូបយកកម្លាំងគាំទ្របន្ថែម ដើម្បីធានាប្រៀបជ័យជម្នះ ខណៈការស្ទង់មតិបង្ហាញថា មហាជននៅបន្តរក្សាជំហរគាំទ្រចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយ CPP
Article: https://fna.asia/4408054

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

02 Dec, 11:32


TOP NEWS: សម្តេចតេជោ ហ៊ុន សែន ផ្ញើសារឆ្លើយតប ពាក់ព័ន្ធលោក អឹម នី នៅខេត្តពោធិ៍សាត់ ដែលបានអះអាងថាធ្លាប់បានជួយសម្តេចតេជោ នៅសម័យប៉ុលពត !

http://fna.asia 🔗 JOIN US

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

25 Nov, 07:03


ប្រសាសន៍សំខាន់ៗ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងពិធីបើកសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាពលើកទី១១ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤

Join 👉  កណ្ដៀរ

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

24 Nov, 09:31


អត្ថបទសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចអញ្ជើញធ្វើបាកឋពិសេសរ អំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» និងថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកជាផ្លូវការសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)​ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន៖

១៖ សម្តេចតេជោ ហ៊ុន សែន៖ ការកាត់ទោសមេដឹកនាំខ្មែរក្រហម បង្ហាញថា របបប្រល័យពូជសាសន៍ ប៉ុល ពត គឺពិតជាមាន (Video inside)
Article: https://fna.asia/5d9bb97
YouTube: https://youtu.be/VwdsqHP9P1g

២៖ សម្តេតេជោ ហ៊ុន សែន រម្លឹកពីការឈឺចាប់ចំពោះមហាអំណាចដែលបង្កការឈឺចាប់លើកម្ពុជា មិនទទួលស្គាល់រដ្ឋាភិបាលដែលរំដោះជាតិពីខ្មែរក្រហម និងចោទថាជារដ្ឋាភិបាលថាខុសច្បាប់ តែបែរជាឱ្យអាសនៈនៅ UN ដល់ពួកខ្មែរក្រហមទៅវិញ (Video inside)
Article: https://fna.asia/beb7fcd
YouTube: https://youtu.be/KtTmRBChC_o

៣៖ សម្តេចតេជោ ហ៊ុន សែន បង្ហើបថា ពេលស្នាក់នៅវៀតណាម ប៉ុល ពត តែងវាយប្រហារវៀតណាម ហើយសម្តេចបានប្រាប់មេដឹកនាំវៀតណាម ពីចំណុចដែល ប៉ុល ពត ត្រូវវាយ ប៉ុន្តែវៀតណាមមិនជឿ (Video inside)
Article: https://fna.asia/5c0bd3f
YouTube: https://youtu.be/Cil3BSQmd_M

៤៖ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នះរបស់សម្តេច បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ? ​(Video inside)
Article: https://fna.asia/c324b52
YouTube: https://youtu.be/TzJswU06-zc

៥៖ សម្ដេចតេជោ ហ៊ុន សែន៖ ទោះខ្ញុំស្លាប់ទៅដល់ទីណា ក៏នៅតែខ្វាយខ្វល់ពីសន្ដិភាព ព្រោះស្វែងសន្ដិភាពលំបាកខ្លាំងណាស់ មិនងាយដូចបញ្ឆេះសង្គ្រាមឡើយ (Video inside)
Article: https://fna.asia/46e6a5b
YouTube: https://youtu.be/osBUl67-AG8

៦៖ សម្តេចតេជោ ហ៊ុន សែន៖ សន្តិភាពដែលកម្ពុជាមានពេលនេះ ជាសន្តិភាពវែងជាងគេនៃប្រវត្តិសាស្ត្ររបស់កម្ពុជាត្រឹម៥០០ឆ្នាំចុងក្រោយ ដែលមានរយៈពេលជិត២៧ឆ្នាំហើយ (Video inside)
Article: https://fna.asia/c43085e
YouTube: https://youtu.be/ptVszmCJiu4

៧៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំង លើកិច្ចចរចារកសន្តិភាពនៅកម្ពុជា
Article: https://fna.asia/c921ee3
YouTube: https://youtu.be/n3OR5Od-5bE

៨៖​​ សម្ដេចតេជោ ហ៊ុន សែន រំលឹករឿងឈឺចាប់ដែលធ្លាប់រងរបួស៥លើក ពិការភ្នែកម្ខាង ក្នុងសមរភូមិសង្គ្រាម១០៥លើក (Video inside)
Article: https://fna.asia/83931ce
YouTube: https://youtu.be/osBUl67-AG8

៩៖ សម្តេចតេជោ ហ៊ុន សែន៖ បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់ដកខ្លួនចេញពីកម្ពុជា ទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាម (video inside)
Article: https://fna.asia/d7d60d8
YouTube: https://youtu.be/XHE43vlBCjA

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

24 Nov, 03:23


ប្រសាសន៍សំខាន់ៗ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ ថ្លែងក្នុងពិធីបើកមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ - 12th General Assembly of ICAPP (International Conference of Asian Political Parties ) នៅវិមាន៧មករា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

22 Nov, 10:05


វីដេអូ៖ ប្រសាសន៍ដើមទាំងស្រុងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាតអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ - 12th General Assembly of ICAPP (International Conference of Asian Political Parties )

វិមាន៧មករា ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤

Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

22 Nov, 07:36


អត្ថបទសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) ស្តីពី «សន្តិភាព និងការផ្សះផ្សា» នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន

១៖ សម្ដេចតេជោ ហ៊ុន សែន រំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលអ៊ុនតាក់សម្រេចមិនបាន, កម្ពុជាត្រូវប្រឹងដើម្បីបញ្ចប់សង្គ្រាមស៉ីវិលដោយខ្លួនឯង (Video inside)
Article: https://fna.asia/e7cb0cc
YouTube: https://youtu.be/EYd0l2po-XY

២៖ សម្តេចតេជោ ហ៊ុន សែន រំលឹកទៅបណ្តាប្រទេសអះអាងថា ជាបិតាប្រជាធិបតេយ្យ កុំសាងកំហុសលើកទី៣ នៅកម្ពុជា (Video inside)
Article: https://fna.asia/c5b7d3a
YouTube: https://youtu.be/NxYSr17jfYs

៣៖ នៅក្នុងមហាសន្និបាត ICAPP លើកទី១២, សម្តេចតេជោ ហ៊ុន សែន រម្លឹកសារទៅកាន់អតីតអគ្គលេខាធិការ UN យ៉ាងច្បាស់ៗថា «ខ្ញុំសុខចិត្តឱ្យតុលាការខ្មែរក្រហមបរាជ័យ តែខ្ញុំមិនឱ្យប្រទេសរបស់ខ្ញុំកើតសង្គ្រាមឡើងវិញនោះទេ» (Video inside)
Article: https://fna.asia/d1d8002
YouTube: https://youtu.be/Pn6yXdnBiO0

៤៖ សម្តេចតេជោ ហ៊ុន សែន៖ មានការប៉ុនប៉ងធ្វើបដិវត្តពណ៌ជាថ្មីនៅកម្ពុជា បន្ទាប់ពីការអនុវត្តជោគជ័យនៅបង់ក្លាដេស ប៉ុន្តែត្រូវបានទប់ស្កាត់មិនឱ្យកើតមាននោះឡើយ (Video inside)
Article: https://fna.asia/1c081e5
YouTube: https://youtu.be/38GfNoacAOs

៥៖ សម្តេចតេជោ ហ៊ុន សែន មានមោទនភាពដែលមហាសន្និបាត ICAPP រយៈពេល១២ដង កម្ពុជាធ្វើជាម្ចាស់ផ្ទះ២ដង ហើយសង្ឃឹមថានឹងមានឱកាសធ្វើលើកក្រោយទៀត (Video inside)
Article: https://fna.asia/c90dcda
YouTube: https://youtu.be/AVB0QHcUTs8

៦៖ សម្តេចតេជោ ហ៊ុន សែន៖ យុត្តិធម៌មិនអាចសម្រេចបាននោះទេ បើគ្មានសន្តិភាព (Video inside)
Article: https://fna.asia/608ba5b
YouTube: https://youtu.be/JVOp7rGzDOw

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

22 Nov, 04:26


ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីបើកមហាសន្និបាត នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) ស្តីពី «សន្តិភាព និងការផ្សះផ្សា»

https://fna.asia/2153df7 🔗JOIN US

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

21 Nov, 07:23


WATCH VIDEO: ជម្រះមន្ទិល, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ គ្មានការដោះដូរទីតាំងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនោះទេ មានតែពង្រីកសាខាបន្ថែម ហើយគ្រប់ទីតាំងសាកលវិទ្យាល័យរបស់រដ្ឋ គឺគ្មានគោលការណ៍ដោះដូរឡើយ

https://fna.asia/37a4adb 🔗JOIN US

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

21 Nov, 03:50


សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ ក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ” ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ វិច្ឆិកា​ ២០២៤

#ហ៊ុនម៉ាណែត #Hunmanet
#កម្ពុជា #cambodia

Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

21 Nov, 03:20


ប្រសាសន៍សំខាន់ៗរបស់ សម្ដេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេសលើកទី៣២ ប្រចាំឆ្នាំ២០២៤

https://fna.asia/682d7af 🔗JOIN US

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

06 Nov, 11:26


បើទោះបីលទ្ធផលបោះឆ្នោត នៅសហរដ្ឋអាមេរិកមិនទាន់ប្រកាសផ្លូវការ ប៉ុន្តែលទ្ធផលបណ្តោះអាសន្នបានបង្ហាញលោក ដូណាល់ ត្រាំ បានទទួលជ័យជំនះលើគូប្រកួតរបស់ខ្លួន នឹងត្រៀមខ្លួនធ្វើជាប្រធានាធិបតីថ្មីរបស់អាមេរិក !

ការឈ្នះរបស់លោក ត្រាំ មានមូលហេតុច្រើន តែតាមការកត់សំគាល់របស់ខ្ញុំ មាន៣ចំណុច ដែលទទួលបានសន្លឹកឆ្នោតពីប្រជាជន៖

ទី១៖ សង្គមរបស់សហរដ្ឋអាមេរិក មិនទាន់ត្រៀមខ្លួនដើម្បីយកស្រ្តីធ្វើជាមេដឹកនាំរបស់ខ្លួន បើទោះបីសហរដ្ឋអាមេរិកជាបិតាប្រជាធិបតេយ្យ ផ្នែកយេនឌ័រ ក៏ដោយ។ ដែលចំណុចនេះបង្ហាញថា អាមេរិកដើរក្រោយអាស៊ាន ដែលធ្លាប់មាននិងកំពុងមាន មេដឹកនាំជាស្រ្តី ដូចជានៅប្រទេសថៃ ហ្វីលីពីន និងឥណ្ឌូនេស៊ី។

ទី២៖ ទំនងព្រះបានចារមកថា លោក ដូណាល់ ត្រាំ ត្រូវតែប្រកួតប្រជែងជាមួយស្រ្តី។ លើកទី១ ឆ្នាំ២០១៦ លោក ដូណាល់ ត្រាំ ប្រកួតឈ្នះលោកស្រី ហីឡារី គ្លិនតុន។ នៅឆ្នាំ២០២៤នេះ លោកប្រកួតជាមួយស្ត្រីទៀតគឺ លោកស្រី ហារីស ហើយទទួលបានជោគជ័យទៀត។

ទី៣៖ មុនការបោះឆ្នោត លោក ដូណាល់ ត្រាំ បានផ្ញើសារជូនពលរដ្ឋអាមេរិក និងជុំវិញពិភពលោក អំពីការស្រឡាញ់សន្តិភាព ស្អប់ខ្ពើមសង្រ្គាម ដែលហៅថា «សន្តិភាពនិយម» ទើបសន្លឹករបស់លោក ត្រាំ ទទួលបានជោគជ័យ ដូច្នេះការឈ្នះរបស់លោក ត្រាំ បង្ហាញពីពលរដ្ឋអាមេរិកស្រឡាញ់សន្តិភាព ជាជាងការធ្វើសង្រ្គាមទាំងស្រុងអ៊ុយក្រែន និងអ៉ីស្រាអែល។

Although the election results in the United States have not been officially announced, the preliminary results show that Donald Trump has defeated his opponent and will be ready to be the new President of the United States!

Trump's victory has three points that make people go to the polls:

Firstly, American society is not ready to take women as its leaders, even though the United States is the father of gender democracy. This indicates that the United States lags behind ASEAN countries, which has had and is having female leaders, such as Thailand, the Philippines and Indonesia.

Secondly, it is likely that God decided that Donald Trump must compete with women. The first time was in 2016 when Donald Trump defeated Hillary Clinton. In 2024, he again competed with another woman, Harris, and was successful.

Thirdly, before the election, Donald Trump sent a message to the American people and around the world about the love of peace, the hatred of war, called "pacifism". This stance resonated with voters, contributing to his electoral success. Therefore, Trump's victory shows that the American people love peace, rather than going to war entirely with Ukraine and Israel.

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

01 Nov, 13:58


ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយក្រុមកីឡាបាល់ទាត់តារាកម្ពុជា និងក្រុមកីឡាបាល់ទាត់ប្រដាល់គុនខ្មែរ

https://fna.asia 🔗JOIN US

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

20 Sep, 22:43


We continue to normally develop our territory under cooperation with ASEAN, with CLMV, with ACMECS with GMS and with other development partners across the globe.

Border Infrastructure Development Fund focusing on building border roads in which our people have participated will contribute to this development.

Extremists are likely to declare their victory over this demand; however, they will lose an important weapon used to attack the Royal Government. Moreover, the success of the Cambodian People’s Party stems from solving people's concerns and knowing how to remove weapons from the hands of the enemy.

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

20 Sep, 22:43


ជូនបងប្អូនជនរួមជាតិជាស្រឡាញ់ !

តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានអនុវត្តរយៈពេល២៥ឆ្នាំ មកហើយនិងក៏បានកសាងសមិទ្ធផលជាច្រើន សម្រាប់ការអភិវឌ្ឍខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរី។

ប៉ុន្តែកន្លងទៅនេះក្រុមជ្រុលនិយម បានចាប់យកចំណុចនេះ ធ្វើជាអាវុធនយោបាយ ដើម្បីមួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឱ្យទៅបរទេសជាដើម ហើយចុងក្រោយនេះ ក៏បានប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ។

រាជរដ្ឋាភិបាលបានចាត់វិធានការ ទាំងវិធានការអប់រំផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋបានយល់ច្បាស់អំពីកិច្ចសហប្រតិបត្តិការ CLV-DTA និងល្បិចកលនយោបាយរបស់ក្រុមជ្រុលនិយម, ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ប្រកបដោយប្រសិទ្ធភាព និងបានធ្វើឱ្យ «ផែនការ ១៨ សីហា» របស់ក្រុមប្រឆាំងជ្រុលនិយមបានបរាជ័យទាំងស្រុង ហើយសុខសន្តិភាព និងស្ថិរភាពសង្គម ត្រូវបានធានាយ៉ាងរឹងមាំ។

ទោះបីផែនការ ១៨ សីហា របស់ក្រុមជ្រុលនិយមបានរលាយទាំងស្រុងហើយក្តី, ប៉ុន្តែជារបៀបធ្វើការរបស់ ហ៊ុន សែន គឺ «មិនអង្គុយបក់ផ្សែងនោះទេ គឺត្រូវពន្លត់ភ្លើងទាំងស្រុង»។

ដោយគិតគូពីកង្វល់របស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំឲ្យមានលទ្ធភាពប្រើប្រាស់ CLV-DTA បោកប្រាស់ប្រជាជនកម្ពុជាតទៅទៀត, ខ្ញុំក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ហើយយើងបានសម្រេចចិត្តថា កម្ពុជាបញ្ចប់ការចូលរួមតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤នេះ តទៅ ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏បានជូនដំណឹងជាផ្លូវការទៅប្រទេសវៀតណាម និង ប្រទេសឡាវ រួចហើយដែរ។

យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងប្រទេស និង ប្រទេស, ជាមួយអាស៊ាន, ជាមួយ CLMV, ជាមួយ ACMECS, ជាមួយ GMS និងដៃគូរអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក។

មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រជាជនយើងបានចូលរួម នឹងចូលរួមចំណែកដល់ការអភិវឌ្ឍន៍នេះ ហើយរាជរដ្ឋាភិបាលក៏បានប្រកាសដាក់ចេញរួចហើយ នូវការរៀបចំកញ្ចប់គោលនយោបាយសម្រាប់ជំរុញការអភិវឌ្ឍតំបន់ភាគឦសានរបស់កម្ពុជា។

ពួកជ្រុលនិយមអាចឆ្លៀតឱកាសប្រកាសពីជោគជ័យរបស់គេលើការទាមទារនេះ តែពួកគេបានបាត់បង់អាវុធដ៏សំខាន់ដែលពួកគេធ្លាប់ កាន់វាយរាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺវាស្ថិតនៅលើរាជរដ្ឋាភិបាលចេះដោះស្រាយ កង្វល់របស់ប្រជាជន និងចេះដកអាវុធចេញពីដៃសត្រូវ៕

Dear compatriots!

The Cambodia-Laos-Viet Nam Development Triangle (CLV-DTA) has been implemented for 25 years and has also built many achievements for the development of Kratie, Stung Treng, Mondulkiri and Ratanakkiri provinces.

But in the past, extremists have used this as a political weapon to slander and attack the government by constantly lying to the people, and making people confused. For instance, allegations that the government ceded the territory of the four northeastern provinces to foreign countries, etc. They recently used this to incite and call on the people to participate in the implementation of the August 18 plan in an attempt to destabilize the society.

The Royal Government has taken measures, including public awareness campaigns to educate citizens so that the people can better understand the CLV-DTA cooperation and the political tactics of the extremists, as well as effective administrative and legal measures, and has made the "August 18 Plan" of the extremists a complete failure, while peace and social stability remain firmly guaranteed.

Although the extremists’ August 18 plan has been completely dissolved, Hun Sen's way of working is to «not sit and stop the smoke, but to put out the fire completely.»

Taking into account people’s concern on territory and the need to withdraw weapon out of the hands of extremists to prevent them from using CLV-DTA to further cheat people, I, as the Party President and Prime Minister Hun Manet and other leader decided that Cambodia completes our participation in the Cambodia-Laos-Vietnam Development Triangle Area (CLV-DTA) from September 20, 2024 onwards.

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

14 Sep, 07:19


កាលពីពេលប៉ុន្មានថ្ងៃមុននេះ ពេលដែលខ្ញុំបានទៅទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅសាធារណរដ្ឋកូរ៉េ ក៏មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយ បានលើកជាសំនួរសួរ ថា តើ លោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ ឬ អត់? ដើម្បីជាការបំភ្លឺខ្ញុំ សូមបញ្ចេញនូវសញ្ញាបត្រដែលខ្ញុំធ្លាប់បានទទួលកន្លងទៅ។

នេះគឺនៅមិនរាប់បញ្ចូនូវការស្រាវជ្រាវខ្លះទៀតទាក់ទងនឹងពានរង្វាន់។

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

10 Sep, 10:42


សុន្ទរកថាពិសេសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញថ្លែងក្នុង «វេទិកាចំណេះដឹងពិភពលោកលើកទី២៥» ក្រោមប្រធានបទ៖ (មាគ៌ាឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងអាស៊ាន)។

សាធារណរដ្ឋកូរ៉េ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤

Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

30 Aug, 22:27


វីដេអូឯកសារ(៣)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»
សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២

Website | Facebook | Telegram | TikTok

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

30 Aug, 22:27


វីដេអូឯកសារ(៤)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»
សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២

Website | Facebook | Telegram | TikTok

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

30 Aug, 22:27


វីដេអូឯកសារ(៦)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»
សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២

Website | Facebook | Telegram | TikTok

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

30 Aug, 22:27


វីដេអូឯកសារ(៥)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»
សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២

Website | Facebook | Telegram | TikTok

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

30 Aug, 22:27


វីដេអូឯកសារ(២)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»
សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២

Website | Facebook | Telegram | TikTok

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

30 Aug, 22:27


វីដេអូឯកសារ(១)៖ បទអន្តរាគមន៍ និងសេចក្តីអធិប្បាយរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី«ការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»
សម័យប្រជុំពេញអង្គរដ្ឋសភានាថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២

Website | Facebook | Telegram | TikTok

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

28 Aug, 13:50


ល្ងាចនេះខ្ញុំមានការភ្ញាក់ផ្អើលនិងសប្បាយរីករាយយ៉ាងខ្លាំងដោយបាន
ទទួលដំណឹងថាមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើ
ផ្លូវថ្នល់ត្រូវបានចូលរួមដោយប្រជាជន
នៅតាមមូលដ្ឋាន។
នេះជាចលនាជាតិដ៏មហិមាក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដីរបស់
ប្រជាជនយើងដែលជាខឿនការពារជាតិ
ដ៏រឹងមាំរបស់ប្រជាជនដែលខ្លាំងជាងអ្វីៗ
ទាំងអស់។
ជាក់ស្តែងប្រជាជននៅភូមិត្រពាំងចក
ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម
ភូមិ អង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី
ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវបាន
ចូលជាថវិកាខ្លះ៣០០រៀល ៥០០រៀល
១០០០រៀល ២០០០រៀល ៥០០០រៀល
១០០០០រៀល ២០០០០រៀល។ល។
នៅទីនេះថវិកាសំខាន់ហើយតែអ្វីដែល
សំខាន់ជាងទៀតគឺទឹកចិត្តស្នេហាជាតិ
របស់ប្រជាជនយើងដែលម្ចាស់ប្រទេស។
ខ្ញុំក៏បានទទួលដំណឹងថាចលនាបែបនេះ
កំពុងកើតមាននៅច្រើនកន្លែងទូទាំង
ប្រទេស។
ខ្ញុំសង្ឃឹមថានាយករដ្ឋមន្រី្តហ៊ុន ម៉ាណែត
នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់
បងប្អូនដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូន
ដែលបានចូលរួមទាំងរក្សាទុកសម្រាប់
តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់
ឪពុកម្តាយជីដូនជីតា៕

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

27 Aug, 23:05


ខ្លឹមសារពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានអ្នកចូល Comment គាំទ្រជាង១លាននាក់ ត្រឹម២៤ម៉ោងប៉ុណ្ណោះ

គិតត្រឹមរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ ការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ ដែលលើកឡើងពាក់ព័ន្ធនឹង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នោះ មានអ្នកចូលទៅ Comment គាំទ្ររហូតដល់ជាង១លាននាក់ហើយ។

ការកើនឡើងយ៉ាងឆាប់រហ័សនេះ អាចដោយសារតែសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាអ្នកគាំទ្ររបស់សម្តេច ចូលរួមទៅ Comment ឆ្លើយឆ្លង និងពន្យល់អំពី «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមជាកម្លាំងមហាសាមគ្គីជាតិខ្មែរ អភិវឌ្ឍតំបន់ព្រំដែន ដែលក្នុងនោះក្រៅពីធ្វើផ្លូវ ក៏មានការកសាងសាលានៅតាមតំបន់ព្រំដែនផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ បានបង្ហោះសារមួយ ដោយបង្ហាញពីចំណាប់អារម្មណ៍របស់ សម្តេចចំពោះ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលផ្តួចផ្តើមដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមសំណូមពរប្រជាជន ដែលសម្តេចតេជោបានសង្កេតឃើញថា ក្រោយការប្រកាសបង្កើតនេះ គឺមានការគាំទ្រ និងចូលរួមយ៉ាងផុលផុស។

សម្តេចបានលើកឡើងថា «តាមរយៈមូលនិធិនេះយើងនឹងឃើញនូវ ស្មារតីសាមគ្គីការពារជាតិពិតប្រាកដពីសំណាក់គ្រប់មជ្ឈដ្ឋាននៃប្រជាជាតិយើង ពិសេសយើងនឹងអាចដឹងបានថា អ្នកចោទប្រកាន់ថាយើងកាត់៤ខេត្ត ឬច្រើនជាងនេះទៅឲ្យវៀតណាម តើពួកគេចូលលុយឬទេ?ប្រសិនបើពួកគេខ្លាចបាត់ដីមែនវាជាពេលវេលាល្អសម្រាប់ការចូលរួម របស់ពួកគេដើម្បីកសាងផ្លូវថ្នល់ ការកសាងសាលារៀនមន្ទីរពេទ្យ អណ្តូងទឹក។ល។នៅតាមភូមិថ្មីៗ ដែលរាជរដ្ឋាភិបាលនឹងចែកដីជូនប្រជាជនដែលគ្មានដីទៅរស់នៅនិងតាំងទីលំនៅទីនោះ។

សម្តេចបានបន្តថា ការរំពឹងទុកប្រជាជនដែលគ្មានដី និងទទួលបានដីសម្រាប់បង្កបង្កើនផលដែលមានហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ជាផ្លូវ ទឹក
ភ្លើង សាលារៀន មន្ទីរពេទ្យ។ល។ ជាងនេះទៅទៀតខឿនការពារជាតិរបស់ប្រជាជនត្រូវបានពង្រឹងតាមរយៈប្រជាជនដែលនៅតាមព្រំដែនដែលជាព្រំដែនរស់ដែលរឹងមាំជាងរបងបេតុងឬ ដែកច្រើនជាន់និងល្អជាងការពង្រាយកងទ័ពនិងអាវុធដើម្បីការពារទៅទៀត។

សម្តេចតេជោ បានអំពាវនាវឱ្យជនរួមជាតិចូលរួមទោះតិចក្តីច្រើនក្តី និងជួយពិនិត្យមើល តើអ្នកចោទប្រកាន់បានចូលរួមឬទេ? សម្តេចបានបន្តថា៖ «នេះមិនមែនជាការដេញទាន់ជាន់កែងទេតែចង់ឲ្យជាតិខ្មែរសាមគ្គីគ្នាការពារទឹកដីប្រសិនយើងខ្លាចបាត់បង់ទឹកដី»។

សូមបញ្ជាក់ថា «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ត្រូវបានប្រកាសដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈសេចក្តីថ្លែងការណ៍ជាវីដេអូមួយ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ចំនឹងខួប១ឆ្នាំ នៃការបង្កើតរាជរដ្ឋាភិបាល នីតិកាលទី៧ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាល នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។

ក្រោយប្រកាសបង្កើតឡើងមូលនិធិនេះ មានព្រះសង្ឃគ្រប់ព្រះអង្គ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិគ្រប់មជ្ឈដ្ឋានទាំងក្នុង​ និងក្រៅប្រទេស​ បានចូលរួម និងគាំទ្រយ៉ាងផុលផុស៕

https://www.facebook.com/share/Ssn1gUVYpAhB8SaG/

ប្រសាសន៍សំខាន់របស់សម្តេចតេជោ

22 Aug, 06:25


(ត្រូវលោតទៅក្នុងទឹក ទើបចេះហែលទឹក ជាទ្រឹស្តីនៅតែត្រឹមត្រូវ)។ ឯទ្រឹស្តី (ក្មេងមានកម្លាំងចាស់ស្គាល់ផ្លូវ) ហាក់លេងស្របជាមួយ សភាពការបច្ចុប្បន្នហើយដែលអាចកែទៅជា (ក្មេងមានកម្លាំង និងស្គាល់ផ្លូវឯចាស់មានបទពិសោធន៍)។

ថ្ងៃ២២ ខែសីហា ឆ្នាំ២០២៤នេះជាខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។

ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវដែលខ្ញុំសូមលើកតែចំណុចគន្លឹះមកកត់សំគាល់គឺ៖

១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។
២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។
៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ។
៤. ប្រាក់ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ ចំណាយលើការជួយប្រជាជនក៏ដោយ។

បទពិសោធន៍របស់ខ្ញុំ សាច់ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។

ខ្ញុំនិងថ្នាក់ដឹកនាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី មានសាច់ប្រាក់គ្រប់គ្រាន់ប្រើប្រាស់ច្រើនខែ ហើយជំនាន់ថ្មីក៏មិនមែនជា ស្រីកញ្ជើធ្លុះនោះឡើយ ពួកគេខិតខំប្រមូលចំណូលដើម្បីបំរើឱ្យការចំណាយដែលចេះតែកើនឡើង និងរក្សាបាននូវសាច់ប្រាក់ក្នុងរតនាគារមិនឱ្យថយចុះ។

ខ្ញុំដាក់អំរែកចុះបន្ទាប់ពីបំពេញការងារខាងនីតិប្រតិបត្តិរយៈពេលជាង៤៤ឆ្នាំ ក្នុងនោះកាន់មុខតំណែងជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ មានពេលសមល្មម ដើម្បីរក្សាសុខភាពក្នុងវ័យ៧២ឆ្នាំ។ កិច្ចការសព្វថ្ងៃនៅប្រមាណ 50% ប្រៀបធៀបពេលធ្វើកិច្ចការជានាយករដ្ឋមន្ត្រី។

ពាក្យក្មេងមានកម្លាំង ចាស់ស្គាល់ផ្លូវ ល្មមដូរចេញហើយ ព្រោះមនុស្សចាស់ខ្លះដូចមេក្រុមប្រឆាំងជ្រុលនិយម នាំក្មេងវង្វេងផ្លូវរហូតហើយ៕

(If you want to learn to swim jump into the water remains true). whereas the proverb (the young can walk faster but the elder knows the road) seems no longer fit with the current situation and shall be changed to (the young can walk fast and know the road and the elder has experience).

Today, 22 August 2024, marks one year anniversary of the new generation taking the wheel of Cambodia’s navigation and with the departure of the U.90, U.80, and U.70, referring to those aged over 80, over 70 and near 70.

A new generation leads with great energy and responsibility with some key points to note:

1. Maintained peace, political stability, security, and social order.
2. Maintained macroeconomic stability, preventing inflation and strong purchasing power of the Riel currency.
3. Ensured continued economic growth despite challenges in the regional and global economy.
4. Secured national income, especially maintaining cash flow in the National Treasury to cover current expense despite increased demands, such as increased payrolls for civil servants and armed forces and giving out cash to support citizens.

From my own experience, cash for payroll and other essential expenses is critical for any government.

Other senior leaders and I have left the new generation with sufficient cash to cover for many months and the new government does not dissave; they strive to mobilise income to meet the increased expenses while keeping the treasury's cash reserves intact.

I have passed on the responsibility in the executive field following 44 years of my leadership, including over 38 years as prime minister, and now it’s time for me to take care of my health at the age of 72. Today's tasks are about 50% compared to tasks during my prime ministership.

The proverb the young can walk faster but the elder knows the road shall be changed because some elders like the extremist opposition leaders always led youth astray.

1,576

subscribers

1,136

photos

287

videos