រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) @ppwsa_kh Channel on Telegram

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

@ppwsa_kh


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) (Khmer)

បើលោកអ្នកចង់បានព័ត៌មានពេលជាងជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) នេះ សូមចុច Subscribe ដើម្បីទទួលបានព័ត៌មានហាងបញ្ចូលផ្លូវនៃលំដាប់និងបរិវត្តិសាសនិងផ្សព្វគ្យនៃរដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ។ មកទទួលបានបានព័ត៌មានភាគច្រើនក្នុងការរបស់រដ្ឋាករនេះ ដោយការចុច Subscribe ឥឡូវ។ គ្រប់ព័ត៌មាន និងការប្រតិបត្តឫសភារៈអត្ថបទបង់ផ្សាយនៅលើខេត្តភ្នំពេញ សូមមកចុច Subscribe ឥឡូវឡើង។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

12 Jan, 15:29


💦 នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានបូមទឹកលាងបំពង់មេនាំទឹកទំហំ 600ម.ម នៅលើផ្លូវលេខ៤ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ដើម្បីដោះស្រាយបញ្ហាទឹកល្អក់ និងមានក្លិនមិនល្អ ដែលរងផលប៉ះពាល់ដោយសារការដំឡើងសម្ពាធទឹកនៅតំបន់ភាគខាងលិចនៃរាជធានីភ្នំពេញ។ រ.ទ.ស.ភ ខិតខំរកដោះស្រាយបញ្ហាទៅលើនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការប្រើប្រាស់ទឹករបស់អតិថិជន ឱ្យនៅកម្រិតអប្បបរមា។ ក្រុមការងារយើងខ្ញុំសូមថ្លែងអំណរគុណចំពោះការសហការល្អជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអតិថិជនដែលបានយោគយល់អធ្យាស្រ័យ 💦
------------------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

12 Jan, 14:50


💦 នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានបូមទឹកលាងបំពង់មេនាំទឹកទំហំ 1200 ម.ម នៅលើផ្លូវលេខ120k កែងផ្លូវជាតិលេខ4 ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យដើម្បីដោះស្រាយបញ្ហាទឹកល្អក់ និងមានក្លិនមិនល្អ ដែលរងផលប៉ះពាល់ដោយសារការដំឡើងសម្ពាធទឹកនៅតំបន់ភាគខាងលិចនៃរាជធានីភ្នំពេញ។ រ.ទ.ស.ភ ខិតខំព្យាយាមរកដោះស្រាយបញ្ហាខាងលើនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ការប្រើប្រាស់ទឹករបស់អតិថិជន ឱ្យនៅកម្រិតអប្បបរមា 💧

💦 ក្រុមការងារយើងខ្ញុំសូមថ្លែងអំណរគុណចំពោះការសហការល្អជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងអតិថិជនដែលបានយោគយល់អធ្យាស្រ័យ 🙏
------------------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

12 Jan, 14:25


💦 នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានបន្តអនុវត្តការងារបង្ហូរទឹកចុងបំពង់ DN300mm លើផ្លូវ1PR (ស្ថិតនៅភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ) ដើម្បីដោះស្រាយបញ្ហាទឹកល្អក់ និងធំក្លិនមិនល្អ ដែលរងផលប៉ះពាល់ពីការងារដំឡើងសម្ពាធពីការបញ្ចូលទឹកបណ្តាញមេ ទំហំ 1400មម 💦
------------------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

12 Jan, 12:36


💦 នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានបង្ហូរទឹកលាងតាមបណ្តាញ នៅតំបន់មានបញ្ហាទឹកល្អក់ និងធំក្លិនមិនល្អ ដែលរងផលប៉ះពាល់ពីការងារដំឡើងសម្ពាធទឹក📍ក្នុងបុរីមនោរម្យ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ជាលទ្ធផលបញ្ហាទឹកល្អក់ និងមានក្លិនត្រូវបានដោះស្រាយ 💦
------------------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

12 Jan, 12:26


💦 នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានបង្ហូរទឹកលាងតាមបង្គោលពន្លត់អគ្គិភ័យ នៅតំបន់មានបញ្ហាទឹកល្អក់ និងធំក្លិនមិនល្អ ដែលរងផលប៉ះពាល់ពីការងារដំឡើងសម្ពាធទឹក 📍នៅក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ជាលទ្ធផលបញ្ហាទឹកល្អក់ និងមានក្លិនត្រូវបានដោះស្រាយជាបណ្តើរៗ 💦
------------------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

12 Jan, 12:08


💦 នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានចុះពិនិត្យទីតាំងមានបញ្ហាទឹកល្អក់ និងធំក្លិនមិនល្អ ដែលរងផលប៉ះពាល់ពីការងារដំឡើងសម្ពាធទឹក 📍នៅក្នុងបុរី ឡេង ណាវ៉ាត្រា គម្រោង១ និងគម្រោង២ នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ ជាលទ្ធផលបញ្ហាទឹកល្អក់ និងមានក្លិន ត្រូវបានដោះស្រាយរួចរាល់ និងទទួលបានទឹកស្អាតប្រើប្រាស់ជាធម្មតាវិញ។ អរគុណចំពោះការសហការរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ដែលបានសហការជាមួយក្រុមការងារយើងខ្ញុំ និងយោគយល់អធ្យាស្រ័យ 💦
------------------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

17 Dec, 02:42


នារសៀលថ្ងៃចន្ទ ០១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក  ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ

💦រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចសមិទ្ធិផលថ្មីមួយទៀត ជាមួយនឹងការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតប្រមាណ ៦.០០០ម៉ែត្រគូប/ថ្ងៃ ជាមួយការពង្រីកវិសាលភាពសេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ ៣.០០០គ្រួសារ ក្នុង១០ភូមិ នៃខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយ ឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក្រោមគម្រោងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

💦ក្នុងករណី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំទទួលបានគម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បឹងធំនេះទេ តំបន់ដែលគ្រោងចែកចាយខាងលើត្រូវរងចាំរហូតដល់ ឆ្នាំ២០៣០ ទើប រ.ទ.ស.ភ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតជូនបាន។ បន្ថែមពីនេះ គម្រោងសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបឹងធំ ជាគម្រោងទី២ បន្ទាប់ពីគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតម្លេច ដែលស្ថិតស្រុកជុំគីរី ខេត្តកំពត ដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអនុវត្តធ្វើការសិក្សាឌីស្សាញ និងអនុវត្តសាងសង់ និងត្រួតពិនិត្យតាមដាន ដោយផ្ទាល់ និងគ្រាន់តែធ្វើការបញ្ជាទិញ Compaction System ពីក្រុមហ៊ុន Kobelco តែប៉ុណ្ណោះ។

💦ទន្ទឹមនឹងនេះ សូមកោតសរសើរ និងថ្លែងអំណរគុណដល់ដ៏ជ្រាលជ្រៅបំផុតចំពោះមិត្តជប៉ុន ដៃគូអភិវឌ្ឍន៍នានា អង្គភាពទឹកស្អាត និងប្រព័ន្ធអនាម័យ ក្រុងគីតាគ្យូស៊ុ និងសមាគមន៍អាជីវកម្មទឹកស្អាត ក្រៅប្រទេស ក្រុងគីតាគ្យូស៊ុ (KOWBA) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិប្រទេសជប៉ុន (JICA) ជាពិសេសការជួយគាំទ្ររបស់រដ្ឋាភិបាល និងប្រជាជន តាមរយៈការផ្តល់ហិរញ្ញប្បទាន និងជំនួយ បច្ចេកទេសនានា ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
---------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

12 Dec, 12:01


នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក  ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៤ នេះ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងថ្នាក់ដឹកនាំ រ.ទ.ស.ភ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាជាផ្លូវការ  ដើម្បីចាប់ផ្តើម អនុវត្តគម្រោង “គ្រប់គ្រងប្រព័ន្ធចែកចាយទឹកវ័យឆ្លាត” រវាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនអន្តរជាតិ សារជីវកម្ម ធនធានទឹកកូរ៉េ ( K-Water)  ក្រោមអធិបតីភាព ឯកឧត្តម ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និង ជាប្រធានក្រុមប្រឹក្សាភិបាល អាណត្តិទី៨ នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និង លោក AN-JUNG HO អនុប្រធានក្រុមហ៊ុន K-Water នៃសាធារណរដ្ឋកូរ៉េ។
---------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

05 Aug, 11:15


https://m.freshnewsasia.com/index.php/en/localnews/351823-2024-08-05-09-04-19.html

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

30 Jul, 07:39


💧នារសៀលថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានប្រារព្ធពិធី "រុក្ខទិវា ៩ កក្កដា ២០២៤" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ រ.ទ.ស.ភ ព្រមទាំងដៃគូរអភិវឌ្ឍន៍ រួមមានសហភាពអឺរ៉ុប (EU), ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD), តំណាង JICA, Water and Sewer Bureau, City of Kitakyushu, ទីប្រឹក្សាបច្ចេកទេស SAFEGE, ទីប្រឹក្សាបច្ចេកទេស Nihon Suido, ក្រុមហ៊ុន VINCI, ក្រុមហ៊ុន Kubota Construction និងចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី-និយោជិតនៃ រ.ទ.ស.ភ ប្រមាណជា​៤០០នាក់ ចូលរួមដាំកូនឈើបេង, ធ្នង់, គ្រញូង, និងនាងនួន ចំនួន ៤០០ដើម ក្នុងបរិវេណរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង 💦

---------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

02 Jun, 13:13


📣 សូមជម្រាបជូនអតិថិជនរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មេត្តាជ្រាបថា បច្ចុប្បន្នអតិថិជនអាចធ្វើការទូទាត់ថ្លៃប្រើប្រាស់ទឹកស្អាតរបស់ រ.ទ.ស.ភ តាមរយៈប្រព័ន្ធទូទាត់របស់គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនជាដៃគូរបស់ រ.ទ.ស.ភ 📌 ក្នុងរយៈពេល ៧ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទផុតកំណត់នៅលើវិក្កយបត្រ 💦 💦

---------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ)

22 May, 13:42


ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអញ្ជើញចូលរួមកម្មវិធី "THE 10TH WORLD WATER FORUM" នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេសុី  
ដោយបានធ្វើបទបង្ហាញផ្ទាល់អំពីប្រវត្តិ និងភាពជោគជ័យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងកិច្ចសហការល្អរបស់ក្រុមហ៊ុនផ្គត់ផ្គង់បំពង់ដែក Saint Gobain PAM ដែលបានចូលរួមអភិវឌ្ឍវិស័យផ្គត់ផ្គង់ទឹកស្អាតនៅក្នុងទីក្រុងភ្នំពេញ ប្រកបដោយស្ថិរភាព និងនិរន្តរភាព និងបានអញ្ជើញចូលរួមវេទិកាបទបង្ហាញអំពី Launching of 3 Super Gap Technologies ក្រោមប្រធានបទ "ការអភិវឌ្ឍន៍ទឹកស្អាតឆ្លាតវៃ ប្រកបដោយនិរន្តរភាព ក្នុងតំបន់អាសុី (Asia’s Sustainable Development with Smart Water)"។

---------------------
ដើម្បីទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សូមតាមដាននៅលើ Telegram Channel និង Platform របស់ រ.ទ.ស.ភ ខាងក្រោម៖
👉 Telegram channel
👉 Facebook page
👉 Website

3,546

subscribers

360

photos

44

videos