មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital @calmette_hospital Channel on Telegram

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

@calmette_hospital


CALMETTE Hospital is a tertiary hospital with the three principal missions: quality of care, health professional education and research.

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital (Khmer)

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital គឺជាមន្ទីរពេទ្យអច្ឆានារបស់ប្រទេសកម្ពុជាដែលមានបទពិជនប្រចាំ ៣០ ឆ្នាំ របបអនុញ្ញាត៏ឱ្យយើងបំពេញបទពិន្ទប្រជែងក្នុងការវាយតម្ឱូ ការបទពិជនវេជ្ជសាស្ត្រ និងប្រសិទ្ធធែានធាន់។ មន្ទីរពេទ្យនេះមានបទពិជនអាចថែាបការជួសជុលប្រភេទទី៏៥ បិទចិន និងនាស់។

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

14 Jan, 11:36


ជំងឺគីសបបូរមាត់ Mucocele of lip!
(មិនមែនជាជំងឺមហារីកមាត់ធ្មេញទេ)

នៅក្នុងប្រអប់មាត់សម្បូរទៅដោយក្រពេញទឹកមាត់តូចៗ (Minor salivary glands) រាប់លានដែលស្ថិតនៅក្រោមភាសស្តើងសើមក្នុងមាត់។ នៅពេលដែលមានការស្ទះ ឬដាច់រហែកនៃក្រពេញនេះ ធ្វើឲ្យមានកំណើនទឹកដក់(Mucin) ទៅជាជាលិកាជុំវិញបង្កើតជាគីសក្រពេញទឹកមាត់។
ប្រភេទគីសនេះវាអាចកើតឡើងគ្រប់កន្លែងក្នុងមាត់ លើកលែងតែលើអញ្ចាញធ្មេញ ហើយភាគច្រើនកើតឡើងញឹកញាប់លើបបូរមាត់។

១. មូលហេតុ៖
- ការស្ទះនៃក្រពេញទឹកមាត់តូចៗ
- មូលហេតុចំបងមកពីការខាំបបូរមាត់ ឬប៉ះទង្គិចបបូរមាត់

២. រោគសញ្ញា៖
- មិនមានការឈឺចាប់នោះទេ
- មានពណ័ក្រហមថ្លា ឬខៀវ
- មានសភាពឡើងប៉ោង និងពេលប៉ះជាដុំទន់រអិល ក្រឡាច់

៣. ការព្យាបាល៖
- ក្នុងករណីមានទំហំតូច វាអាចបាត់ទៅវិញដោយឯងៗ
-ក្នុងករណីឡើងប៉ោងទំហំលើសពី ១cmឡើង ត្រូវការវះកាត់យកចេញ

៤. ភាពងាយកើតឡើងវិញ៖
- បច្ចេកទេសវះកាត់ត្រូវយកចេញទាំងស្រុងនូវដុំនោះ នឹងក្រពេញទឹកមាត់នៅជុំវិញ បើមិនដូចនោះទេ វានឹងកើតឡើងវិញ
-ការខាំបបូរមាត់កន្លែងដដែល

***បញ្ជាក់៖ ការលេបថ្នាំ មិនអាចព្យាបាលដុំគីសនេះបានទេ។

សូមអញ្ជើញមកពិគ្រោះ នឹងប្រឹក្សាផ្ទាល់ជាមួយទន្តបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ពីជំងឺ ឬដំបៅផ្សេងៗក្នុងមាត់ និងទទួលបានសេវាព្យាបាលមាត់ធ្មេញ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

13 Jan, 13:02


ដំណឹងជ្រើសរើសបុគ្គលិក
មន្ទីរពេទ្យកាល់ម៉ែតត្រូវការជ្រើសរើសបុគ្គលិក ដែលមានលក្ខណៈសម្បត្ដិ ដូចដែលបានភ្ជាប់ជូន។

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

13 Jan, 11:29


ជំងឺរលាកថ្លើមប្រភេទ B លើស្ត្រីមានផ្ទៃពោះ

- តើអ្វីជាជំងឺរលាកថ្លើមប្រភេទ B?
ជំងឺរលាកថ្លើមប្រភេទ B គឺជាជំងឺថ្លើមដែលបណ្តាលមកពីវីរុស។ មនុស្សភាគច្រើនដែលកើត ជំងឺរលាកថ្លើមប្រភេទ B គឺ វីរុសនោះស្ថិតនៅក្នុងខ្លួនអ្នកជំងឺ ដែលបណ្តាលអោយមនុស្សនោះឈឺអស់មួយជីវិត។

ជំងឺរលាកថ្លើមប្រភេទ B អាចបង្កអោយមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្តិចម្តងៗ បូករួមទាំងការខូចថ្លើម ខ្សោយថ្លើម និងធ្វើអោយកើតមហារីកថ្លើម។ មនុស្សភាគច្រើនដែលមាន ជំងឺរលាកថ្លើមប្រភេទ B មិនមានចេញរោគសញ្ញាទេ ហើយក៏អាចមិនដឹងខ្លួនថា គាត់កើតជំងឺនេះដែរ តែពួកគេនៅតែអាចចម្លងទៅអ្នកដ៏ទៃបាន។ មនុស្សដែលមានផ្ទៃពោះ គួរតែធ្វើតេស្តរកជំងឺរលាកថ្លើមប្រភេទ B។

- ហេតុអ្វីបានជាអ្នកមានផ្ទៃពោះ ត្រូវធ្វើតេស្តជំងឺនេះ?
បើអ្នកមានផ្ទៃពោះ តេស្តជំងឺរលាកថ្លើមប្រភេទ B ចេញវិជ្ជមាន គេត្រូវការពារទារកនោះតាំងពីពេលកើត។ ចំពោះទារកដែលទទួលបានការការពារ នៅពេលកើតភ្លាម កម្រកើត ជំងឺរលាកថ្លើមប្រភេទ Bណាស់។ ផ្ទុយទៅវិញ នៅពេលទារកឆ្លងមេរោគរលាកថ្លើម B ពួកគេទំនងវិវត្តទៅជាមេរោគនោះពេញមួយជីវិត។

- តើត្រូវធ្វើបែបណា បើអ្នកកើតជំងឺរលាកថ្លើមប្រភេទ B ហើយមានផ្ទៃពោះនោះ?
អ្នកត្រូវពិភាក្សាបញ្ហានោះជាមួយនឹងគ្រូពេទ្យ ពីរបៀបគ្រប់គ្រងជំងឺរលាកថ្លើមប្រភេទ B របស់អ្នក ពីព្រោះគ្រូពេទ្យមានរបៀបព្យាបាល ដែលអាចកាត់បន្ថយហានិភ័យ ពីការចម្លងមេរោគរលាកថ្លើមប្រភេទ B ទៅកាន់ទារកនៅក្នុងផ្ទៃ។

- តើអ្នកអាចការពារទារកក្នុងផ្ទៃ មិនអោយឆ្លងជំងឺនេះដោយរបៀបណា?
បើអ្នកមិនដឹងថា តើក្នុងខ្លួនអ្នកមានមេរោគរលាកថ្លើមប្រភេទ B ឬទេនោះ ត្រូវស្នើសុំគ្រូពេទ្យ ដើម្បីធ្វើតេស្តឈាមរកមេរោគរលាកថ្លើមប្រភេទ B។

ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B អវិជ្ជមាននោះ អ្នកអាចសាកសួរគ្រូពេទ្យអំពីថ្នាំបង្ការ ជំងឺរលាកថ្លើមប្រភេទ B។

ក្នុងករណីលទ្ធផលតេស្តមេរោគរលាកថ្លើមប្រភេទ B វិជ្ជមាននោះ គ្រូពេទ្យត្រូវព្យាបាល និងតាមដានសុខភាពកូនរបស់អ្នក។ ចំពោះកូនរបស់អ្នកនឹងទទួលបាននូវការចាក់វ៉ាក់សាំង ដូសដំបូង និងចាក់ថ្នាំ អេមីនូក្លូប៊ុយលីន (HBIG) ប្រឆាំងនឹងមេរោគរលាកថ្លើមប្រភេទ B ក្រោយពេលកើត។ ហើយកូនរបស់អ្នកត្រូវបន្តចាក់ថ្នាំបង្ការជាបន្តបន្ទាប់ តាមគោលការណ៍ថ្នាក់ជាតិ និងអោយគ្រប់ចំនួនកំណត់។
បន្ទាប់មក ក្រោយកូនអ្នកទទួលបានថ្នាំបង្ការជំងឺនោះគ្រប់ចំនួនកំណត់ហើយ គ្រូពេទ្យនឹងបូមឈាមរបស់កូនអ្នក យកទៅពិនិត្យ ដើម្បីជាការបញ្ជាក់ថា កូនរបស់អ្នកមានដុះអង់ទីករ និងមិនឆ្លងមេរោគរលាកថ្លើមប្រភេទ B។ បើទោះបីជាអ្នកកើត ជំងឺរលាកថ្លើមប្រភេទ B ក៏ដោយ ក៏វាមិនមានការចំលងក្នុងការបំបៅដោះកូនដែរ។

ដូច្នេះបើលោកអ្នកកើតមាននូវរាល់រោគសញ្ញាដែលបានរៀបរាប់ខាងលើនេះសូមអញ្ជើញមកពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសក្រពះពោះវៀន ថ្លើម និងឫសដូងបាត ដើម្បីស្វែងរក ពិនិត្យ និងការព្យាបាលឲ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់។

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

12 Jan, 15:02


តើការចុះជាតិស្ករសម្រាប់អ្នកជំងឺទឹកនោមផ្អែមអាចបណ្ដាលឲ្យអ្នកជំងឺសន្លប់. នឹង ឈានដល់ការបាត់បង់ជីវិត ពិតឬមិនពិត?

ក- ពិត
ខ- មិនពិត
សូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវ។
Please Like & Share!

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

04 Dec, 12:45


ជំងឺវៀចមាត់បណ្តាលមកពីអ្វី?

ជំងឺវៀចមាត់ (paralysie faciale) គឺជាការចុះខ្សោយនៃសាច់ដុំផ្ទៃមុខដែលបណ្តាលមកពីផលប៉ះពាល់នៃប្រព័ន្ធប្រសាទទី៧ ឬហៅថា nerf facial។
ជំងឺវៀចមាត់មានពីរប្រភេទ៖
១- ជំងឺវៀចមាត់ប្រព័ន្ធប្រសាទក្រៅ (périphérique)
២- ជំងឺវៀចមាត់ប្រព័ន្ធប្រសាទកណ្តាល (centrale)

ក) រោគសញ្ញា៖
១. វៀចមាត់ប្រព័ន្ធប្រសាទក្រៅៈ
ជាការខ្សោយនៃសាច់ដុំផ្ទៃមុខមួយចំហៀងផ្នែកខាងដែលប៉ះពាល់។ ការវៀចមុខប្រព័ន្ធប្រសាទក្រៅពុំមានការចុះខ្សោយនៅអវៈយវៈទេ។
- ផ្ទៃមុខផ្នែកខាងលើ: ស្នាមជ្រួញនៃចិញ្ចើមមិនស្មើគ្នាពោលគឺខាងដែលខូចមានស្នាមជ្រួញថយចុះ ឬរលុបបាត់។
- ភ្នែក: បិតមិនជិត ឬជិតដែរតែមិនខ្លាំងបូករួមទាំងគ្រាប់ភ្នែកអាចទាញឡើងលើ និងចេញក្រៅ។
- ផ្ទៃមុខផ្នែកខាងក្រោម: ផ្នែកខាងដែលខូចគឺមានស្នាមជ្រួញនៅជិតច្រមុះថយចុះ ឬរលុបបាត់ហើយមាត់ទាញទៅផ្នែកខាងល្អ។
ការវៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមានបូករួមរោគសញ្ញាផ្សេងៗទៀតដូចជា អណ្តាតមិនដឹងរស់ជាតិ ស្ងួតទឹកភ្នែក ស្ងួតទឹកមាត់ជាដើម។

២. វៀចមាត់ប្រព័ន្ធប្រសាទកណ្តាលៈ
- ការប៉ះពាល់តែផ្ទៃមុខផ្នែកខាងក្រោម ពោលគឺមានតែការថយចុះ ឬរលុបបាត់ស្នាមជ្រួញនៅជិតច្រមុះ ហើយមាត់ទាញទៅផ្នែកខាងល្អ។
- រួមទាំងអាចមានការថយខ្សោយនៃអវៈយវៈមួយចំហៀងខ្លួនទៀត។

ខ) មូលហេតុនៃជំងឺវៀចមាត់៖
១. វៀចមាត់ប្រព័ន្ធប្រសាទក្រៅ:
- ការប៉ះទង្គិចបណ្តាលអោយបាក់ឆ្អឹងរូសេ (Os Rocher) ដែលមានទីតាំងស្ថិតនៅផ្នែកចំហៀងនៃក្បាល និងនៅខាងក្នុងនៃត្រចៀក។
- អំបៅអំបែកស្រួចស្រាវ ឬរ៉ាំរ៉ៃ។
- ជំងឺដែលប៉ះពាល់ដល់ស្រោមខួរក្បាលមានដូចជាៈ Maladie de lym, Zona, Listeriose, sclerose en plaque, sacoidose, Tuberculose។
- ជំងឺដុំសាច់ដែលបណ្តាលអោយប៉ះ ឬសង្កត់ទៅលើប្រព័ន្ធប្រសាទទីប្រាំពីរ ជាពិសេសផ្នែកខាងក្រោយ និងខាងក្រោមនៃខួរក្បាល។
- ជំងឺមេតាបូលីកដូចជាជំងឺទឹកនោមផ្អែម
- វៀចមាត់ប្រព័ន្ធប្រសាទក្រៅអាចមិនមានមូលហេតុ ឬក៏រកមូលហេតុមិនឃើញដែរ ហើយវាអាចជាទៅវិញ ក្នុងរយៈពេលតិចបំផុត២ខែ តែវាក៏អាចនៅមានសំណល់ ២០%ដែរ។

២. វៀចមាត់ប្រព័ន្ធប្រសាទកណ្តាល:
- ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល: ដាច់សរសៃឈាម ឬស្ទះសរសៃឈាមខួរក្បាល។
- ជំងឺដុំសាច់ ឬមហារីកខួរក្បាល
- ជំងឺ Sclerose en plaque

គ) ការធ្វើរោគវិនិច្ឆ័យ៖
ដើម្បីរកមូលហេតុនៃជំងឺវៀចមាត់នេះ ចាំបាច់ត្រូវមានការវិភាគអមវេជ្ជសាស្រ្តមួយចំនួនដូចតទៅៈ
- ការពិនិត្យឈាម
- ការបូមទឹកឆ្អឹងខ្នង
- ការវិភាគតាម CT scan ឬ MRI

ឃ) ការព្យាបាល៖
ការព្យាបាលជំងឺវៀចមាត់ គឺធ្វើឡើងទៅតាមមូលហេតុនីមួយៗរបស់ជំងឺៈ
- ការប្រើប្រាស់ថ្នាំ
- ការព្យាបាលដោយចលនា (Physiothérapie) និងធ្វើឲ្យអាការៈវៀចមាត់របស់អ្នកជំងឺឆាប់វិលមករកសភាពដើមវិញ
- ភ្នែកដែលបិតមិនជិតត្រូវការពារកុំឲ្យរលាក ដោយប្រើថ្នាំ និងត្រូវពាក់វែនតាការពារ។

“ដូច្នេះបើលោក លោកស្រីមានជំងឺវៀចមាត់ ឬមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបក្រុមវេជ្ជបណ្ឌិតជំនាញឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យបានឆាប់រហ័សច្បាស់លាស់ និងឈានទៅរកការព្យាបាលប្រកបដោយជោគជ័យ និងប្រសិទ្ធភាពខ្ពស់”។

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

03 Dec, 11:29


សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!

១. អ្វីទៅជាជំងឺមហារីកថ្លើម?
ជំងឺមហារីកថ្លើម កើតចេញពីសាច់ថ្លើមខ្លួនឯង ឬមួយក៏ឆ្លងរាលដាលពីសរីរៈដទៃ(Métastase)។ ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ក្នុងចំណោមនោះមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនឈ្មោះថា CHC (Carcinome Hépato-Cellulaire)។

២. មូលហេតុអ្វីខ្លះដែលបង្កជាជំងឺមហារីកថ្លើម?
កត្តាមួយចំនួន ដែលជាមូលហេតុបង្កជាជំងឺមហារីកថ្លើមមាន៖
- ពិសារស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម
- ជំងឺរលាកថ្លើម បេ និង សេ (B, C)
- ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យាកំណើត
- វិទ្យុសកម្ម
- សារធាតុគីមីមួយចំនួន
- ការសាយភាយពីសរីរាង្គដទៃ

៣. តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកថ្លើមមានដូចជា៖
- ឈឺពោះ
- អស់កំលាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់
- មានដុំ ដោយស្ទាបប៉ះនៅពោះ

៤. បើមានជំងឺមហារីកថ្លើម គួរធ្វើបែបណា?
មានវិធីសាស្ត្រជាច្រើន ត្រូវបានគេអនុវត្តនៅប្រទេសជឿនលឿន៖
- វិធីវះកាត់ ឬប្តូរថ្លើម
- បាញ់កាំរស្មី និងចាក់ថ្នាំគីមីដោយមិនបាច់វះកាត់ ករណីចំពោះដុំតូចៗ

៥. តើមានវិធីការពារឬទេ?
យើងអាចអនុវត្តវិធីមួយចំនួន ដើម្បីការពារជំងឺមហារីកថ្លើម៖
- ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម
- បញ្ឈប់ការពិសារស្រា និងបារី
- តាមដានសុខភាព ចំពោះការប្រើថ្នាំពន្យាកំណើត
- កាត់បន្ថយការប្រើប្រាស់ និងឃ្លាតឲ្យឆ្ងាយពីសម្ភារៈ និងទីតាំងមានរលកវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាព

ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

02 Dec, 12:45


ស្វែងយល់ពីការរគ្រប់គ្រងប្រតិកម្មអាណាហ្វីឡាក់ទិក!

ក) និយមន័យ៖
- ប្រតិកម្មអាណាហ្វីឡាក់ទិក គឺជាប្រតិកម្មអាលែ្លកហ្ស៊ីដែលកើតឡើងយ៉ាងឆាប់រហ័សដែលគំរាមកំហែងដល់អាយុជីវិត។ វាអាចកើតនឹងកើតឡើងបន្ទាប់ពីប៉ះពាល់នឹងសារធាតុបង្កអាលែ្លកហ្យែនច្រើនប្រភេទរួមមាន៖ ចំណីអាហារ ថ្នាំពេទ្យ វ៉ាក់សាំង និងពិសរបស់សត្វ ។
- ប្រតិកម្មអាណាហ្វីឡាក់ទិកធ្ងន់ធ្ងរ គឺជាការគាំរាមកំហែងដល់អាយុជីវិតដោយមានការប៉ះពាល់ផ្លូវដង្ហើម ដកដង្ហើម និងចរន្តឈាមរត់។ ហើយអាចកើតឡើងដោយស្បែកនៅធម្មតា ឬមានសម្ពាធឈាមថយចុះ(ស្យុក)។

ខ) មូលហេតុ៖
អាណាហ្វីឡាក់ទិក កើតឡើíងបន្ទាប់ពីប៉ះពាល់សារធាតុអាល់លែ្លកហ្យែនដូចជា ចំណីអាហារ ថ្នាំពេទ្យ វ៉ាក់សាំង ម្សៅក្នុងស្រោមដៃ ពិសសត្វ។

គ) សញ្ញា និងរោគសញ្ញា៖
សញ្ញា និង រោគសញ្ញានៃប្រតិកម្មអាណាហ្វីឡាក់ទិកជាទូទៅកើតឡើងក្នុងរយៈតែប៉ុន្មានវិនាទី ឬនាទីបន្ទាប់ពីប៉ះពាល់សារធាតុអាលែ្លកហ្សែន។

១) រោគ និង រោគសញ្ញាប្រតិកម្មអាល់លែ្លកហ្ស៊ីពីស្រាលទៅមធ្យម៖
- ហើមបបូរមាត់ ហើមមុខ ហើមភ្នែក
- ចេញកន្ទួលក្រហមលើស្បែក ឬកន្ទាលត្រអាក និងរម៉ាស់ស្បែក
- ឈឺឆៀបៗនៅក្នុងមាត់
- ឈឺពោះ ក្អួត រាគ
២) រោគសញ្ញាធ្ងន់ធ្ងរមាន១ក្នុងចំណោមរោគសញ្ញាខាងក្រោម៖
- ពិបាកដកដង្ហើម ឬដកដង្ហើមលឺសូរសំឡេងខ្លាំង
- ហើមអណ្តាត ហើមបំពង់ករ ឬតឹងក្នុងបំពង់ករ
- ពិបាកនិយាយ ឬសំឡេងស្អក
- ដកដង្ហើមតឹងលឺសូរសំឡេងហួចតិចៗ ឬ ក្អកជាប់
- វិលមុខ ងងឹតមុខ ឬដួលសន្លប់
- ស្លេក និងទន់ល្មើយ ចំពោះក្មេង
- ឈឺពោះ ក្អួត រាគ ជាសញ្ញាប្រតិកម្មអាល់លែ្លកហ្សីបណ្តាលមកពីចាក់ថ្នាំ ឬពិសសត្វ
«ប្រសិនបើបងប្អូនជួបបញ្ហា ឬមានអាការៈដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រញាប់មកមន្ទីរពេទ្យដែលនៅជិតលោកអ្នក ដើម្បីពិគ្រោះ ព្យាបាលបានបន្ទាន់ ទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់។»

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

01 Dec, 10:50


គេសង្កេតឃើញថា គ្រួសារខ្លះមានសមាជិកកើតជំងឺទឹកនោមផ្អែមច្រើនគ្នា
តើជំងឺទឹកនោមផ្អែមជាជំងឺឆ្លងឬ?

ក- ពិត
ខ- មិនពិត

សូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវ។
Please Like & Share!

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

30 Nov, 12:16


រោគសញ្ញានៃជំងឺស្អិតស្បូន!

ជំងឺស្អិតស្បូនជាមូលហេតុធ្វើអោយស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈាមរដូវតិច ដែលបណ្តាលមកពីភ្នាសក្នុងស្បូនស្អិតជាប់គ្នាស្ទើរតែទាំងអស់។

ក) មូលហេតុ៖
- ជំងឺនេះកើតមកពីការរលាកភ្នាសក្នុងស្បូនរ៉ាំរ៉ៃ (Endometritis)
- ស្ត្រីធ្លាប់ធ្វើការរំលូតកូនជាញឹកញាប់ (Frequency abortion)
- ស្ត្រីមានរលាកអាងត្រគាក (Pelvic inflammatory)

ខ) រោគសញ្ញានៃជំងឺស្អិតស្បូនមាន៖
- ស្ត្រីមានរដូវតិចតួចក្នុងករណីភ្នាសក្នុងស្បូនស្អិតខ្លះនៅផ្នែកណាមួយ
- ស្ត្រីពុំមានរដូវទាំងវ័យក្មេងក្នុងករណីភ្នាសក្នុងស្បូនស្អិតទាំងស្រុង
- ស្ត្រីមានផ្ទៃពោះឧស្សាហ៍រលូតនៅត្រីមាសទី១
- ស្ត្រីធ្លាប់មានរោគសញ្ញាឈឺចាប់ក្នុងអាងត្រគាករ៉ាំរ៉ៃពីមុនមក
- ស្ត្រីធ្លាប់មានជំងឺរលាកដៃស្បូន
- ស្ត្រីធ្លាប់មានប្រវត្តិធ្លាក់ស និងក្លាយរោគ ដោយធ្លាក់ស និងមានធុំក្លិន។

គ) ការព្យាបាល៖
ក្រោយពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ដោយដឹងថាស្ត្រីមានជំងឺស្អិតស្បូន យើងអាចព្យាបាលយ៉ាងមានប្រសិទ្ធិភាពដោយឧបករណ៍ឆ្លុះស្បូន (Hysterocopy diagnosis) ហើយព្យាបាលដោយការវះកាត់តាមរយៈ ម៉ាស៊ីនឆ្លុះស្បូននេះនៅភ្នាសក្នុងរបស់ស្បូន (Hysteroscopy operative) នៅពេលនោះស្បូនស្ត្រីអាចវិវត្តមក សភាពធម្មតាវិញ និងអាចមានកូន ដោយលែងរលូតទៅថ្ងៃក្រោយ។

“ស្ត្រីទាំងឡាយដែលមានរោគសញ្ញាដូចខាងលើ សូមមេត្តាអញ្ជើញមកជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេស និងជំនាញរោគស្ត្រីនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិគ្រោះ និងរករោគវិនិច្ឆ័យច្បាស់លាស់ ដែលឈានដល់ការព្យាបាល ជំនួយដោយឧបករណ៍បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប (Hysteroscopy for diagnosis and operative procedure) ដែលមានប្រសិទ្ធិភាព សុវត្ថិភាពខ្ពស់ និងទទួលបាននូវលទ្ធផលគាប់ប្រសើរ។”

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

28 Nov, 12:30


ព័ត៌មានចាំបាច់ដែលអ្នកជំងឺគួរដឹង មុនទទួលការធ្វើរោគវិនិច្ឆ័យ និងព្យាបាលដោយ “ការឆ្លុះក្រពះ”

ការឆ្លុះ រឺសុងក្រពះ គឺជាមធ្យោបាយមួយសម្រាប់ការធ្វើរោគវិនិច្ឆ័យ ក៏ដូចជាព្យាបាល ទៅលើភាពមិនប្រក្រតីនៃប្រដាប់រំលាយអាហារផ្នែកខាងលើដូចជា បំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។
ដើម្បីអោយអ្នកទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ អំពីដំណើរការនៃការឆ្លុះក្រពះនេះ ពួកយើងស្នើសុំអោយអ្នក អានឯកសារនេះដោយយកចិត្តទុកដាក់។ ក្រុមគ្រូពេទ្យនឹងរង់ចាំផ្តល់ព័ត៌មានបន្ថែមទៀតសម្រាប់អ្នក បើសិនជាអ្នកមិនសូវយល់ត្រង់ចំណុចណាមួយ និងមានចម្ងល់ផ្សេងៗក្រៅពីនេះ។

ក) ហេតុអ្វីបានជាអ្នកត្រូវធ្វើការឆ្លុះក្រពះ?
បច្ចុប្បន្ននេះ “ការឆ្លុះក្រពះ” នៅតែជាមធ្យោបាយល្អនិងច្បាស់ជាងគេបំផុត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលទៅលើជំងឺផ្សេងៗនៃបំពង់អាហារ ក្រពះ និងដើមពោះវៀនតូច។

ខ) តើយើងគួរតែត្រៀមខ្លួនដូចម្តេច មុនការឆ្លុះក្រពះ?
អ្នកត្រូវអត់អាហារយ៉ាងតិច ៦ម៉ោងមុនការឆ្លុះក្រពះ។

គ) តើការឆ្លុះក្រពះដំណើរការទៅយ៉ាងដូចម្តេច?
អ្នកនឹងត្រូវបានដាក់អោយសម្រាកនៅលើគ្រែ ហើយយើងនឹងដាក់ឧបករណ៏ទន់មួយ ហៅថា “អង់ដូស្កុប” រាងដូចទុយោ ដែលភ្ជាប់នឹងកាមេរ៉ា ចូលទៅក្នុងមាត់របស់អ្នក ដើម្បីពិនិត្យមើល បំពង់អហារ ក្រពះ និងដើមពោះវៀនតូច។

ឃ) តើការឆ្លុះក្រះពះមានការលំបាកដែរឬទេ ?
ការឆ្លុះក្រពះ ដោយថ្នាំសណ្តំ មិនមានការលំបាកទេ ។ អ្នកជំងឺគេងលក់ក្នុងពេលដំណើការនៃការឆ្លុះ ។ គាត់មិនមានអារម្មណ៍ដឹងថាគាត់បាមឆ្លុះរួចផង។

ង) តើមានផលវិបាកអ្វីខ្លះកើតឡើង កំឡុងពេល រឹក្រោយ ការឆ្លុះក្រពះ?
គ្រប់សកម្មភាព រឺអន្តរាគមន៍វេជ្ជសាស្រ្ត ទៅលើរាងកាយរបស់មនុស្ស បើទោះជាស្ថិតក្រោមលក្ខខណ្ឌ័ល្អបំផុតនៃ
សមត្ថភាពគ្រូពេទ្យ និងបើទោះជាអនុវត្តក្រោមលក្ខខណ្ឌ័សុវត្ថិភាព ដែលស្របនឹងទិន្នន័យវិទ្យាសាស្រ្តបច្ចុប្បន្ន យ៉ាងណាក៏ដោយ ភាគរយនៃការកើតជាផលវិបាកនៅតែមាន ប៉ុន្តែក្នុងអត្រាទាបបំផុត។

សម្រាប់ការឆ្លុះក្រពះ ផលវិបាកដែលអាចកើតឡើងគឺកម្រខ្លាំង ផលវិបាកទាំងនោះរួមមាន៖
- ការរងរបួស រឺការរហែកភ្នាសជញ្ជាំងប្រដាប់រំលាយអាហារ ដែលតម្រូវអោយធ្វើការវះកាត់ (លទ្ធផលអាស្រ័យតាមករណីនីមួយៗ)។
- នៅក្នុងករណីកម្របំផុត ការហូរឈាមមិនបាត់ ក៏អាចតម្រូវអោយមានការវះកាត់ដូចគ្នា។ ក្នុងករណីខ្លះ អ្នកជំងឺអាចនឹងត្រូវការការបញ្ចូលឈាម។
- ផលវិបាកផ្សេងៗទៀតអាចកើតមានដែរ តែកម្រខ្លាំង ដូចជា វិបត្តិបេះដូងនិងសរសៃឈាម វិបត្តិដង្ហើម និងការឆ្លងរោគជាដើម។

- ផលវិបាកទាំងនេះអាចកើតឡើង អាស្រ័យទៅតាមកត្តាផ្សេងៗ ដូចជាជំងឺប្រចាំកាយ ប្រវត្តិជំងឺពីមុន រឺក៏ការផឹកថ្នាំដែលមានផលប៉ះពាល់មួយចំនួន។

“ក្រុមការងារឯកទេសជំនាញផ្នែកថ្លើម ក្រពះ ពោះវៀន និងឫសដូងបាត នៃមន្ទីរពេទ្យកាល់ម៉ែត ស្វាគមន៍និងត្រៀមរួចជាស្រេច ផ្តល់ជូនបន្ថែមអំពីព័ត៌មានលំអិតអំពីបញ្ហាទាំងនេះ ជូនដល់អ្នកជំងឺគ្រប់រូប នៅមន្ទីរពេទ្យកាល់ម៉ែតដោយផ្ទាល់។”

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

27 Nov, 11:59


សូមប្រុងប្រយ័ត្ន លោកអ្នកអាចនឹងកំពុងកើតជំងឺមហារីកថ្លើមដោយមិនដឹងខ្លួនបាន!

១. អ្វីទៅជាជំងឺមហារីកថ្លើម?
ជំងឺមហារីកថ្លើម កើតចេញពីសាច់ថ្លើមខ្លួនឯង ឬមួយក៏ឆ្លងរាលដាលពីសរីរៈដទៃ(Métastase)។ ជំងឺមហារីកថ្លើមមានច្រើនប្រភេទ ក្នុងចំណោមនោះមានតែមួយប្រភេទប៉ុណ្ណោះ ដែលកើតមានញឹកញាប់ និងកាចសាហាវជាងគេ គឺជាពួកប្រភេទកើតចេញពីកោសិកាថ្លើមដែលក្រិនឈ្មោះថា CHC (Carcinome Hépato-Cellulaire)។

២. មូលហេតុអ្វីខ្លះដែលបង្កជាជំងឺមហារីកថ្លើម?
កត្តាមួយចំនួន ដែលជាមូលហេតុបង្កជាជំងឺមហារីកថ្លើមមាន៖
- ពិសារស្រា និងបារី ដែលបង្កឲ្យក្រិនថ្លើម
- ជំងឺរលាកថ្លើម បេ និង សេ (B, C)
- ជំងឺទឹកនោមផ្អែម បារ៉ាស៊ីត ថ្នាំពន្យាកំណើត
- វិទ្យុសកម្ម
- សារធាតុគីមីមួយចំនួន
- ការសាយភាយពីសរីរាង្គដទៃ

៣. តើជំងឺមហារីកថ្លើមមានរោគសញ្ញាអ្វីខ្លះ?
រោគសញ្ញានៃជំងឺមហារីកថ្លើមមានដូចជា៖
- ឈឺពោះ
- អស់កំលាំង មិនសូវឃ្លាន ស្លេកស្លាំង ស្រកទម្ងន់
- មានដុំ ដោយស្ទាបប៉ះនៅពោះ

៤. បើមានជំងឺមហារីកថ្លើម គួរធ្វើបែបណា?
មានវិធីសាស្ត្រជាច្រើន ត្រូវបានគេអនុវត្តនៅប្រទេសជឿនលឿន៖
- វិធីវះកាត់ ឬប្តូរថ្លើម
- បាញ់កាំរស្មី និងចាក់ថ្នាំគីមីដោយមិនបាច់វះកាត់ ករណីចំពោះដុំតូចៗ

៥. តើមានវិធីការពារឬទេ?
យើងអាចអនុវត្តវិធីមួយចំនួន ដើម្បីការពារជំងឺមហារីកថ្លើម៖
- ចាក់វ៉ាក់សាំងការពារជំងឺរលាកថ្លើម
- បញ្ឈប់ការពិសារស្រា និងបារី
- តាមដានសុខភាព ចំពោះការប្រើថ្នាំពន្យាកំណើត
- កាត់បន្ថយការប្រើប្រាស់ និងឃ្លាតឲ្យឆ្ងាយពីសម្ភារៈ និងទីតាំងមានរលកវិទ្យុសកម្ម ដែលប៉ះពាល់ដល់សុខភាព

ជាទូទៅជំងឺមហារីកថ្លើមច្រើនកើតឡើងដោយស្ងៀមស្ងាត់ ហេតុដូចនេះត្រូវគប្បីតានដានសុខភាពជាប្រចាំ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិតឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព។

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

21 Nov, 12:25


វិធីសាស្ត្រដើម្បីព្យាបាលជំងឺឬសដូងបាត!

ជំងឺឬសដូងបាតគឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូថ។ គេសង្កេតឃើញថា ជំងឺឬសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហាផ្នែកក្រសាលគូថ។ ជំងឺឬសដូងបាតនេះមិនអាចវិវត្តទៅជាជំងឺមហារីកបាននោះទេ។

ជំងឺឬសដូងបាតមាន ២ប្រភេទគឺ៖
- ឬសដូងបាតក្រៅ: ជាជំងឺដែលកើតឡើងលើសរសៃឈាមឬសដូងបាតនៅខាងក្រៅរន្ធគូថ
- ឬសដូងបាតក្នុង: ជាជំងឺដែលកើតឡើងលើសរសៃឈាមឬសដូងបាតខាងក្នុងរន្ធគូថ

តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឬសដូងបាត?

ក) ចំពោះបញ្ហាឬសដូងបាតខាងក្រៅ៖
អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេលជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សំរាប់លាបលើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឬសដូងក្រៅនោះចេញ បើសិនជាដុំឬសដូងបាតក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរស្បើយពីការឈឺចាប់ភ្លាមៗ។

ខ) ចំពោះបញ្ហាឬសដូងបាតក្នុង៖
ការព្យាបាលចម្បងគឺការព្យាបាលទៅលើបញ្ហាបន្ទោរបង់លាមកមានដូចជាការទល់លាមកឬការរាគ។
មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឬសដូងបាតមានដូចជាៈ
- ការដុតកំដៅ(Infrarouge photocoagulation)
- ការចាក់ (Sclérothérapie)
- ការចង (Ligature)

ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើដំណាក់កាលរបស់រោគសញ្ញាឬសដូងបាតៈ
• ដំណាក់កាលទី ១ : អាចព្យាបាលដោយការដុតកំដៅឬការចាក់
• ដំណាក់កាលទី ២ និងទី៣ : អាចព្យាបាលដោយការចង
• ចំពោះការវះកាត់ឬសដូងបាត គឺធ្វើឡើងចំពោះឬសដូងបាតនៅកម្រិតទី ៤ ឬ ឬសដូងបាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ ខាងលើ ។

* បញ្ជាក់៖ ជំងឺឬសដូងបាត មិនមែនជាជំងឺកាចសាហាវទេ វាគ្រាន់តែរំខានដល់អ្នកជំងឺ ប៉ុន្តែអ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថាពិតជាជំងឺឬសដូងបាតមែន ហើយការព្យាបាលទៀតសោតត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានផលវិបាកក្រោយព្យាបាល ដូចជាការព្យាបាលដោយការចាក់ បើសិនជាព្យាបាលមិនត្រឹមត្រូវទេអ្នកជំងឺអាចមានដំបៅនៅរន្ធគូថឬអាចត្បៀតក្រសាលគូថដែលជាបញ្ហាធ្ងន់ធ្ងរ។

"ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ នាំមកនូវការសះស្បើយឆាប់រហស័ !"

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

20 Nov, 12:26


ទំនើបកម្មនៃដេប៉ាតឺម៉ង់វិទ្យុសាស្ត្រ ផ្នែកព្យាបាលដុំសាច់មហារីកថ្លើម នៃមន្ទីរពេទ្យកាល់ម៉ែត!

ថ្មីៗនេះ មន្ទីរពេទ្យកាល់ម៉ែត បានបំពាក់ម៉ាស៊ីនអេកូសាស្ត្រជំនាន់ចុងក្រោយ ក្នុងសាលថតឆ្លុះសរសៃឈាម នៃដេប៉ាតឺម៉ង់វិទ្យុសាស្ត្រ ដែលមានបច្ចេកវិទ្យា Smart Fusion & Smart Navigation ដែលអាចបញ្ជូលទិន្នន័យ CT /MRI អ្នកជំងឺទៅក្នុងម៉ាស៊ីន និងផ្តល់រូបភាពអមជាមួយអេកូសាស្ត្រក្នុងពេលដំណាលគ្នាតែម្តង ។

ក) បច្ចេកវិទ្យាទំនើបនេះ ប្រើក្នុងគោលបំណងអ្វីខ្លះ ?
វាផ្តល់ភាពងាយស្រួល និងសុក្រិតភាពខ្ពស់ក្នុងការរុករក និងកំណត់អត្តសញ្ញាណដុំមហារីកថ្លើមដំណាក់កាលដំបូង (accurate targeting of early-stage liver cancer) ដែលពិបាករកនឹងអេកូធម្មតា ដូចជា ៖
- ដុំមហារីកតូចៗ ទំហំត្រឹមមួយសង់ទីម៉ែត្រ(1cm)
- ដុំមហារីកដែលនៅជ្រៅ
- ដុំមហារីកប្រភេទ isoechoic nodule
- ដុំសាច់ដែលដុះនៅលើថ្លើមក្រិនរឺគ្រើមខ្លាំង (Highly nodular cirrhosis)
- ដុំសាច់នៅលើអ្នកជំងឺដែលធាត់លើសទម្ងន់ (Obese patients)

ខ) វានឹងផ្តល់សារៈប្រយោជន៍ អ្វីខ្លះដល់គ្រូពេទ្យ និងអ្នកជំងឺ?
ជម្រុញអោយការព្យាបាល ដោយបច្ចេកទេសដុតដុំសាច់មហារីកថ្លើម (Radiofrequency Ablation) កាន់តែមានប្រសិទ្ធភាព និង សុវត្ថិភាព កាន់តែខ្ពស់ ព្យាបាលចំគោលដៅ បន្ថយហានិភ័យ និងអត្រាលាប់រើមកវិញនៃមហារីក។

មន្ទីរពេទ្យកាល់ម៉ែត មានក្រុមវេជ្ជបណ្ឌិតពហុឯកទេស (multidisciplinary team) ក្នុងការព្យាបាលជំងឺមហារីកថ្លើម និងមហារីកដទៃទៀត ស្របតាមនិយាមនៃប្រទេសជឿនលឿនក្នុងតំបន់។

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

16 Nov, 11:51


ស្ត្រីមានផ្ទៃពោះ គួរប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ!

អំឡុងពេលមានផ្ទៃពោះ មិនមែនជាពេលវេលាដ៏ល្អសម្រាប់ស្រ្តីធ្វើដំណើរឆ្ងាយឡើយ។ ដូចនេះអ្នកម្តាយទាំងឡាយគួរស្វែងយល់អំពីចំនុចខាងក្រោមដើម្បីទុកជាអត្ថប្រយោជន៍។

ក) ការធ្វើដំណើរផ្លូវឆ្ងាយត្រូវហាមឃាត់ចំពោះស្ត្រីមានផ្ទៃពោះ នៅពេលដែលមាន៖
- ផ្ទៃពោះកូនភ្លោះ
- ប្រវត្តិរលូតកូន
- មានសញ្ញាគម្រាមកើតមិនគ្រប់ខែ
- ជំងឺលើសឈាម
- ជំងឺទឹកនោមផ្អែម

ខ) ទីកន្លែងដែលមិនគួរធ្វើដំណើរទៅ៖
- ក្នុងតំបន់ពុំមានកន្លែងសំរាកពេទ្យ
- ក្នុងតំបន់ដែលមានជំងឺគ្រុនចាញ់ ជំងឺហ្ស៊ីកា គ្រុនឈាម និងជំងឺឆ្លង

គ) ក្នុងពេលធ្វើដំណើរស្ត្រីត្រូវយកទៅជាមួយនូវ ៖
- ប្រដាប់ស្ទង់កំដៅ
- ថ្នាំ Paracétamol
- ប្រដាប់វាស់ឈាម

ឃ) ការធ្វើដំណើរតាមយន្តហោះ៖
ស្ត្រីអាចធ្វើដំណើរតាមយន្តហោះ (ចំពោះការហោះហើររយៈពេលខ្លី) បានរហូតកូនក្នុងផ្ទៃអាយុ ៧ខែ ឬ ៨ខែ ដោយមានសំបុត្រពេទ្យបញ្ជាក់ពីការប៉ាន់ស្មានថ្ងៃសម្រាល។ ការធ្វើដំណើរតាមយន្តហោះត្រូវហាមឃាត់ក្នុងរយៈពេលខែចុងក្រោយ និង៧ថ្ងៃ ក្រោយសម្រាល។

បងប្អូនស្ត្រីមានផ្ទៃពោះ គួរជៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ ដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗនៅអំឡុងពេលធ្វើដំណើរ ឬនៅតំបន់ដែលគ្មានមន្ទីរពេទ្យ។ ប្រសិនបើមានបញ្ហាកើតឡើង បន្ទាប់ពីការធ្វើដំណើរ សូមប្រញាប់មកជួបជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងពិនិត្យឲ្យបានច្បាស់លាស់ ជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលកើតឡើងចំពោះម្តាយនិងកូននៅក្នុងផ្ទៃ។

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

12 Nov, 15:25


ដំណឹងជ្រើសរើសបុគ្គលិក
មន្ទីរពេទ្យកាល់ម៉ែតត្រូវការជ្រើសរើសបុគ្គលិក ដែលមានលក្ខណៈសម្បត្ដិ ដូចដែលបានភ្ជាប់ជូន។

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

10 Nov, 12:01


វិធីជួយសង្គ្រោះបឋមលើអ្នកជំងឺរលាក ភ្លើង ទឹកក្តៅ អាស៊ីត ជាធម្មតាត្រូវបានធ្វើឡើងដោយអ្នកឃើញហេតុការណ៍ផ្ទាល់ ឬអ្នកនៅជុំវិញជនរងគ្រោះ។

តើការជួយសង្គ្រោះបឋមប្រភេទណា ដែលអ្នកជួយសង្គ្រោះ មិនត្រូវធ្វើ?

១) ប្រើប្រាស់ទឹកកក
២) យកម្សៅ ប្រេង ឬអ្វីផ្សេងៗ មកលាបលើមុខរបួស
៣) លាងទឹកយូរពេក ដែលនាំអោយអ្នកជំងឺត្រជាក់ខ្លួនខ្លាំង
៤) ចំលើយទាំង៣ខាងលើ

សូមបងប្អូនចូលរួមឆ្លើយទាំងអស់គ្នាតាមរយៈ Comment ដោយជ្រើសរើសចម្លើយណាមួយដែលគិតថាត្រឹមត្រូវ។
Please Like & Share!

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

09 Nov, 11:33


មូលហេតុ និងបញ្ហាប្រឈម ចំពោះទារកកើតមិនគ្រប់គីឡូ!

ទារកធម្មតាមានទំងន់ចាប់ពី 2,5គីឡូ (2500ក្រាម) ឡើងទៅ។
ទារកមានគីឡូមិនគ្រប់កាលណាតិចជាង 2500ក្រាម (កំរិតធ្ងន់ធ្ងរបើ <1500ក្រាម និង ធ្ងន់ធ្ងរខ្លាំងបើ <1000ក្រាម)។

ក) មូលហេតុអ្វីខ្លះដែលធ្វើអោយទារកកើតមិនគ្រប់គីឡូ?
- កត្តាម្តាយ: ជំងឺក្រឡាភ្លើង ការឡើងសំពាធឈាមរ៉ាំរ៉ៃ
- កត្តាទារក: ការបង្ករោគតាំងពីក្នុងពោះ (toxoplasmose, ម្តាយកើតស្អូចពេលពពោះ)
ជំងឺតំនពូជពីកំនើត (ឧទាហរណ៏ ជំងឺtrisomie ទី21 ទី18)
- កត្តាគក៌: ការពពោះកូនភ្លោះ ២ ឬ ច្រើន

ខ) តើអាចមានបញ្ហាអ្វីខ្លះនៅពេលសំរាល និងក្រោយសំរាល?
ទារកកើតគ្រប់ខែ ឬមិនគ្រប់ខែក្តី បើសិនជាមានទំងន់មិនគ្រប់ គឺអាចប្រឈមមុខនឹងគ្រោះថ្នាក់ជាច្រើន ដូចជា៖
១) គ្រោះថ្នាក់មុនពេលសំរាល៖
ទារកកើតមិនគ្រប់គីឡូខ្លាំងអាចមានសភាពខ្សោយតាំងពីក្នុងពោះ (ដោយសារកង្វះអាហាររូបត្ថម្ភ ឬការបង្ករោគ)។ ទារកអាចមានចង្វាក់បេះដូងខ្សោយ កើតមកសន្លប់ ឬអាចឈានដល់ស្លាប់ក្នុងពោះ ក្នុងករណីធ្ងន់ធ្ងរ។
២) គ្រោះថ្នាក់ក្រោយពេលសំរាល ទារកកើតមកតូចងាយប្រឈមនឹងវិបត្តិជាច្រើនរួមមាន៖
- វិបត្តិនៃការរំលាយអាហារ ជាហេតុធ្វើអោយទារកកាន់តែខ្សោយ និងមិនងាយឡើងទំងន់។
- ចុះកំដៅក្នុងខ្លួនខ្លាំង (hypothermia)
- ចុះជាតិស្ករ (hypoglycemia)
- ចុះជាតិកាល់ស្យូម (hypocalcemia)
- ងាយឡើងលឿង (jaundice) ។ល។

គ) តើម្តាយគ្រប់រូបគួរ ធ្វើដូចម្តេចខ្លះដើម្បីបង្ការបញ្ហាទាំងនេះ?
- ទទួលទានអាហារបំប៉នអោយបានគ្រប់គ្រាន់
- តាមដានសុខភាពផ្ទៃពោះអោយបានទៀងទាត់
- ជ្រើសរើសមន្ទីរពេទ្យសំរាលបុត្រដែលមានគ្រូពេទ្យឯកទេសកុមារ-ទារកច្បាស់លាស់
- គោរពតាមការណែនាំរបស់គ្រូពេទ្យផ្នែកទារក ក្នុងការបំបៅទឹកដោះ និងថែទាំទារក

“សូមអ្នកម្តាយគ្រប់រូបដែលមានបញ្ហាកូនក្នុងផ្ទៃមានគីឡូតិច គួរគប្បីមកធ្វើរការតាមដាន និងសំរាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានក្រុមគ្រូរពេទ្យជំនាញ និងបទពិសោធន៍ខ្ពស់។”

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

01 Nov, 14:00


ការផ្លុំខ្យល់វិភាគមេរោគក្រពះ Helicobacter Pylori (H. Pylori)!

ក) អ្វីជាការផ្លុំខ្យល់រកមេរោគក្រពះ (H. Pylori)?
ជាវិធីសាស្ត្រមួយដែលអាចអោយយើងធ្វើរោគវិនិច្ឆ័យបានថា អ្នកជំងឺមានមេរោគក្រពះឬទេ ដោយមិនចាំបាច់តំរូវអោយអ្នកជំងឺធ្វើការឆ្លុះក្រពះនោះទេ។

ខ) តើការផ្លុំខ្យល់រកមេរោគក្រពះត្រូវធ្វើឡើងដោយរបៀបណា?
ការធ្វើតេស្តនេះគឺតំរូវអោយអ្នកជំងឺផឹកថ្នាំមួយគ្រាប់ដែលមានសារធាតុអ៊ុយរ៉េ និងកាបូនដែលសារធាតុកាបូននេះអាចអោយគេកំណត់ចំណាំបាន។
បើ H. Pylori មាននៅក្នុងក្រពះ វានឹងបំលែងសារធាតុអ៊ុយរ៉េឲ្យទៅជាកាបូនឌីអ៊ុកស៊ីត។ កាបូនឌីអ៊ុកស៊ីតនឹងត្រូវស្រូបចូលទៅក្នុងឈាមហើយត្រូវបញ្ចេញទៅវិញនៅក្នុងសួត (ដង្ហើមចេញ)។ ខ្យល់ដង្ហើមចេញត្រូវបានរក្សាទុកក្នុងថង់មួយដើម្បីធ្វើការពិនិត្យរកកាបូនឌីអ៊ុកស៊ីត។

បើកាបូនដែលមាននៅក្នុងគ្រាប់ថ្នាំត្រូវបានវិភាគរកឃើញដោយម៉ាស៊ីនក្នុងខ្យល់ដង្ហើមរបស់អ្នកជំងឺ នេះបញ្ជាក់បានថាអ្នកជំងឺមានមេរោគ។ ផ្ទុយទៅវិញបើមិនមានកាបូនដែលនៅក្នុងគ្រាប់ថ្នាំត្រូវបានរកឃើញនោះទេ បញ្ជាក់ថាអ្នកជំងឺមិនមានមេរោគក្រពះនោះទេ។

គ) ដើម្បីធ្វើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះ តើអ្នកជំងឺត្រូវត្រៀមអ្វីខ្លះ?
ការធ្វើតេស្តគឺតម្រូវអោយអ្នកជំងឺ៖
- តមអាហារ រយៈពេល ៤-៦ម៉ោង
- បញ្ឈប់នូវការប្រើប្រាស់ថ្នាំផ្សះរយៈពេលយ៉ាងតិច១ខែ
- បញ្ឈប់នូវការប្រើប្រាស់ថ្នាំក្រពះរយៈពេលយ៉ាងតិច ២ សប្តាហ៍

ឃ) តើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះ អាចមានផលវិបាកដែរឬទេ?
មិនមានទេ ជាទូទៅការធ្វើតេស្តនៃការផ្លុំខ្យល់រកមេរោគក្រពះអាចធ្វើទៅបានដោយ២របៀប
- ដោយការប្រើប្រាស់នូវកាបូន១៤ (ដែលមានសារធាតុវិទ្យុសកម្ម)
- ដោយការប្រើប្រាស់នូវកាបូន១៣ (មិនមានសារធាតុវិទ្យុសកម្ម)
ការធ្វើតេស្តដោយការប្រើប្រាស់នូវកាបូន១៤ ត្រូវបានគេរកឃើញមុនដំបូង និងត្រូវដាក់អោយប្រើប្រាស់ដោយប្រុងប្រយ័ត្ន ព្រោះតេស្តនេះមានបង្កប់នូវសារធាតុវិទ្យុសកម្មដែលអាចអោយប៉ះពាល់ដល់សុខភាព។ ការសិក្សាជាបន្ត បានបង្ហាញអោយឃើញថា វិទ្យុសកម្មដែលមាននៅក្នុងការធ្វើតេស្តដោយកាបូន១៤ គឺមានចំនួនតិច (គឺវាមានការប៉ះពាល់តិចតួចបំផុត) ដែលត្រូវបានគេចាត់ទុកថាមានសុវត្ថិភាព និងអាចទទួលយកបាន។

ចំណែកឯការធ្វើតេស្តដោយការប្រើប្រាស់នូវកាបូន១៣ ត្រូវបានរកឃើញថា មិនមានសារធាតុវិទ្យុសកម្មដែលអាចប៉ះពាល់ដល់សុខភាពនោះទេ។

ក្រុមគ្រូពេទ្យជំនាញឯកទេសក្រពះ ពោះវៀននៃមន្ទីពេទ្យកាល់ម៉ែត បានជ្រើសរើសយកម៉ាស៊ីនតេស្តដែលប្រើប្រាស់នូវកាបូន១៣ ដែលមានលក្ខណៈទំនើបចុងក្រោយនៃបច្ចេកវិទ្យា ប្រកបដោយគុណភាព និងសុវត្ថិភាព ធានាបាននូវការពារសុខភាព១០០%។

«ដូច្នេះបើលោក លោកស្រីមានមន្ទិលលើបញ្ហារោគក្រពះ ហើយមានបំណងស្វែងរកការធ្វើរោគវិនិច្ឆ័យតាមរយៈការធ្វើតេស្តរកមេរោគក្រពះដោយការផ្លុំខ្យល់ដែលជាបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប សូមលោក លោកស្រីអញ្ជើញមកមន្ទីរពេទ្យកាល់ម៉ែតជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេស។»

មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

31 Oct, 11:23


បច្ចេកទេសចោះច្រឹបដុំសាច់នៅក្នុង សួត ទ្រូង និងពោះដោយមានជំនួយពីស្កាន់នែរ!
(Percutaneous CT-Guided Biopsy of the lung, thoracic and abdominal lesions)

បច្ចេកទេសចោះច្រឹបដុំសាច់នៅក្នុង សួត ទ្រូង និងពោះ ដោយមានជំនួយពីស្កាន់នែរ ជាមធ្យោបាយមួយនៃវិស័យអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រ (Interventional Radiology) ដែលបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់នៅក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺមហារីកនាពេលបច្ចុប្បន្ននេះ។

ក) តើករណីណាខ្លះតម្រូវអោយមានការចោះច្រឹបដុំសាច់សួត ទ្រូង និងពោះ?
- ករណីរូបភាពវេជ្ជសាស្ត្រ (ការថតសួត រឺស្កាន់នែរ) មិនអាចអោយយើងបែងចែកអោយបានច្បាស់លាស់ពីដុំស្លូត ឬដុំកាច benign vs malignant tumor, infection vs cancer, abscess vs excavated tumor។
- ករណីរូបភាពវេជ្ជសាស្ត្រមានការសង្ស័យខ្ពស់ពីជំងឺមហារីកសួត ក៏តម្រូវអោយមានការច្រឹបដុំសាច់នោះដែរដើម្បីវិភាគលម្អិតពីប្រភេទកោសិកាមហារីក (cancer subtypes, molecular and genetic studies) ព្រោះព័ត៌មានទាំងនោះនឹងជួយគ្រូពេទ្យក្នុងការវាយតម្លៃពីកម្រិតធ្ងន់ធ្ងរ និងតម្រង់ទិសក្នុងការព្យាបាល ។
- ករណីសង្ស័យជាដុំសាច់សួត ដែលរាលដាលពីមហារីករបស់សរីរាង្គដទៃ (metastasis)។
- ករណីមានកូនកណ្តុររីកធំក្នុងពោះ ដោយមិនមានមូលហេតុច្បាស់លាស់ (lombo-aortic lymphadenopathy)។
- ករណីមានដុំសាច់នៅតំបន់ខាងក្រោយស្រោមពោះ (retroperitoneal tumors: pancreas, adrenal gland, kidney…)។

ខ) អត្ថប្រយោជន៍នៃការច្រឹបដុំសាច់សួត ទ្រូង និងពោះដោយមានជំនួយពីស្កាន់នែរ៖
ការច្រឹបដុំសាច់ផ្សេងៗរបស់សួត ទ្រូង និងពោះ អាចធ្វើឡើងតាមមធ្យោបាយច្រើនបែប។ ដោយឡែក បច្ចេកទេសចោះច្រឹបដោយមានជំនួយពីស្កាន់នែរ អាចសម្រេចបានស្ទើរគ្រប់ករណីនៃដុំសាច់ ព្រោះស្កាន់នែរបានជួយអោយគ្រូពេទ្យកំណត់ទីតាំងជាក់លាក់របស់ដុំសាច់ និងជ្រើសរើសផ្លូវសម្រាប់ការចោះច្រឹបនោះប្រកបដោយសុវត្ថិភាពខ្ពស់ និងហានិភ័យទាប។ បច្ចេកទេសអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រនេះ មិនផ្តល់ផលប៉ះពាល់អវិជ្ជមានពីកាំរស្មីអ៊ិច មិនមានការឈឺចាប់ខ្លាំង មិនតម្រូវអោយមានការដាក់ថ្នាំសន្លប់ និងការសម្រាកពេទ្យឡើយ។

នៅមន្ទីរពេទ្យកាល់ម៉ែត មានក្រុមវេជ្ជបណ្ឌិតឯកទេសអន្តរាគមន៍តាមបែបវិទ្យុសាស្ត្រ ដែលមានជំនាញ និងសមត្ថភាពខ្ពស់ បាននឹងកំពុងធ្វើការសហការយ៉ាងស្អិតរមួតជាមួយវេជ្ជបណ្ឌិតឯកទេសផ្សេងៗទៀត ដើម្បីផ្តល់ប្រឹក្សាក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជូនលោកអ្នក តាមស្តង់ដារវេជ្ជសាស្ត្រទំនើប។

4,487

subscribers

4,855

photos

10

videos