បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia @royalacademyforjusticecambodia Channel on Telegram

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

@royalacademyforjusticecambodia


បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia (Khmer)

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia ជា​​ឧ្យ឵ភា​​នន​​ស​​សាស​​ឞ ដ្ឌិត្យធីត្ត្ិ​ធម៌​​ម ប្វិ ម៌ស​​ទឺ៏စយ៍​​ឡយ​​ម៌ខ៌៍យឌ​​ប៍ាំ៕ ល៌ឡ​​មម៌មមសូប៏​ូូវ៌តៅប​​ឡស​​សសែល​​ិ៍ ឡស​​មសឡ​​សស៏សមសហ៤១។ ស៍ី​​ធ ៖@royalacademyforjusticecambodia ជា​ សាសនុ​​ឌឹ័​​ភៅ​​ភិយេ​​ម៌ទ​​ម​​សស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស ឡ​​ម ។ ក​​សសល​​ស​​សល​​ស​​ស​​ស​​ស​​ស​​ស​​ល​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ល​​ស​​ស​​ស​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស​​ស១៣ ឡ​​ន ។ ១៣១ ឡ​​យ​​ន ។ ១០១ រ៉​​ប៤​​៤​​៕ាតៅ ៑។ ម ហ០​​ម ។ ឍ​​ ៑។ ុី៍ី ។ សា៕៣ី ។ សា៕៣ ។ ឡ។ន ៖៕សសូ​​ិចូ​​ ៝៤។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

12 Feb, 05:22


នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥, សាលាភូមិន្ទសារការី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “នីតិកាតព្វកិច្ច” សម្រាប់សិស្សសារការី ជំនាន់ទី ៤ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

11 Feb, 08:15


ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជ្រើសរើសទីកន្លែងបំពេញកម្មសិក្សាសម្រាប់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់២ នៃសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញានៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
======================

ទីស្ដីការក្រសួងយុត្តិធម៌ ៖ កាលពីថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំជ្រើសរើសទីកន្លែងបំពេញកម្មសិក្សាសម្រាប់សិស្សចៅក្រមផ្ទៃក្នុង ជំនាន់២ នៃសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ចំនួន ១៥ រូប ដែលក្នុងនោះ ៣ រូប នឹងត្រូវបំពេញកម្មសិក្សានៅក្រសួងយុត្តិធម៌ និង ១២ រូបផ្សេងទៀតនឹងត្រូវបំពេញកម្មសិក្សានៅតាមអយ្យការអមសាលាដំបូងខេត្តមួយចំនួន។

https://www.moj.gov.kh/kh/news-event/3174

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

06 Feb, 04:52


នៅថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥, សាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំកិច្ចប្រជុំពីចម្ងាយ ជាមួួយក្រុមការងារ នៃសាកលវិទ្យាល័យហ្សង់មូឡាំង លីយ៉ុង៣ នៃប្រទេសបារាំង ដើម្បីពិនិត្យ និងពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់កាលបរិច្ឆេទបើកបវេសនកាលសម្រាប់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញតុលាការ។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

30 Jan, 05:07


នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥, សាលាភូមិន្ទអាជ្ញាសាលា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “សញ្ញាណនៃបណ្តឹងអាជ្ញា” សម្រាប់សិស្សអាជ្ញាសាលា ជំនាន់ទី ៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

26 Jan, 13:09


នៅថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសិកា ឆាន់ គឹមហូវ ដែលត្រូវជាម្តាយបង្កើតរបស់ លោក ឆឹង វ៉ាន់ឆៃ ប្រធានផ្នែកកិច្ចការទូទៅ នៃសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា, លោកស្រី ឆឹង វ៉ាន់ថង ប្រធានផ្នែកបណ្តុះបណ្តាលដំបូង នៃសាលាភូមិន្ទសារការី និងលោកស្រី ឆឹង មុីលី មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានទទួលមរណភាពនៅថ្ងៃសៅរ៍ ១២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ២:៥០ នាទីយប់ ក្នុងជន្មាយុ ៦២ ឆ្នាំ ដោយជរាពាធ។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

16 Jan, 14:33


នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥, សាលាភូមិន្ទសារការី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “នីតិរបបមាតិកភណ្ឌគ្រួសារ” សម្រាប់សិស្សសារការី ជំនាន់ទី ៤ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

15 Jan, 04:42


នៅថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥, សាលាភូមិន្ទអាជ្ញាសាលា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “ការទទួលខុសត្រូវព្រហ្មទណ្ឌ” សម្រាប់សិស្សអាជ្ញាសាលា ជំនាន់ទី ៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

14 Jan, 08:29


នៅថ្ងៃអង្គារ ១រោច ដល់ថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សហការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់” សម្រាប់ចៅក្រម នៃតុលាការកំពូល សាលាឧទ្ធរណ៍ និងសាលាដំបូងរាជធានី-ខេត្ត។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចែករំលែកបទពិសោធន៍ និងពង្រឹងសមត្ថភាពបន្ថែម លើការអនុវត្តច្បាប់ពាណិជ្ជកម្ម ដល់ចៅក្រម និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធ ឲ្យកាន់តែមានប្រសិទ្ធភាពល្អប្រសើរ។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

10 Jan, 04:30


នៅថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “វិធានអនុវត្តករណីបទល្មើសត្រួតគ្នា” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអាសនៈ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

10 Jan, 03:31


នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំពិធីប្រគល់ទទួលសៀវភៅដែលជាអំណោយរបស់ លោកជំទាវបណ្ឌិត BÉATRICE BALIVET សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យលីយ៉ុង ៣ នៃសាធារណរដ្ឋបារាំង សម្រាប់ដាក់ប្រើប្រាស់នៅបណ្ណាល័យ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

09 Jan, 13:38


នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥, សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “វិវាទក្រុមហ៊ុនពាណិជ្ជកម្ម និងយន្តការដោះស្រាយវិវាទក្រុមហ៊ុនពាណិជ្ជកម្ម” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអាសនៈ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

03 Jan, 07:49


សកម្មភាពបង្រៀនសិស្សអាជ្ញាសាលា ជំនាន់ទី ៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លើមុខវិជ្ជា “មន្រ្តីនគរបាលយុត្តិធម៌”។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

03 Jan, 06:20


នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥, សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “នីតិវិធីលម្អិតនៃការចាត់ចែងរក្សាការពារ និងការចេញដីកាសម្រេច” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអាសនៈ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

31 Dec, 11:47


សារលិខិតជូនពរ ជូនចំពោះ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងលោកជំទាវ នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥។

សូមគោរពជូនពរពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូបណ្តុះបណ្តាល និងសិស្ស នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

31 Dec, 10:54


សារលិខិតជូនពរ ជូនចំពោះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា
ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥។

សូមគោរពជូនពរពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូបណ្តុះបណ្តាល និងសិស្ស នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

31 Dec, 09:34


សារលិខិតជូនពរ ជូនចំពោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី នាឱកាសបុណ្យចូលឆ្នាំសកល ២០២៥។

សូមគោរពជូនពរពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រូបណ្តុះបណ្តាល និងសិស្ស នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

31 Dec, 08:13


នៅថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤, សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “បច្ចេកទេសលម្អិតពាក់ព័ន្ធនឹង ការអនុវត្តកិច្ចស៊ើបសួររបស់ចៅក្រមស៊ើបសួរ (រួមទាំងការ ចាត់ឲ្យស៊ើបសួរជំនួស)” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអាសនៈ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

27 Dec, 02:30


នៅថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤, សាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “ការអនុវត្តនីតិវិធីរបស់តំណាងអយ្យការក្នុងដំណាក់កាលស៊ើបសួរ ដំណាក់កាលជំនុំជម្រះដោយរួមទាំងនីតិវិធីនៃការប្តឹង” សម្រាប់សិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី១១ (ឯកទេសកម្ម ចៅក្រមអយ្យការ) នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

26 Dec, 10:54


នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញសម្ដែងការគួរសម និងគោរពថ្លែងអំណរគុណជូនចំពោះ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស សម្រាប់ផ្ដល់បទឧទ្ទេសនាមលើប្រធានបទ “វិវាទពាណិជ្ជកម្ម និងយន្តការដោះស្រាយ” ជូនសិស្សចៅក្រម ជំនាន់ទី១១ ឯកទេសកម្ម “ចៅក្រមអាសនៈ” និងការផ្ដល់អំណោយសៀវភៅដែលជាស្នាដៃរបស់ឯកឧត្តមសាស្រ្តចារ្យបណ្ឌិតសភាចារ្យ សម្រាប់ប្រើប្រាស់បម្រើការសិក្សា និងស្រាវជ្រាវ តម្កល់ក្នុងបណ្ណារល័យ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

23 Dec, 11:15


នៅថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤, ឯកឧត្តម ខាំ សុមករា នាយកសាលាភូមិន្ទអាជ្ញាសាលា បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យ ពិភាក្សាការងារ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់សាលាភូមិន្ទអាជ្ញាសាលា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

24 Nov, 14:14


នៅថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤, សិស្សសារការី ជំនាន់ទី ៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៍កម្ពុជា បានចុះទស្សនកិច្ចសិក្សា នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។ ដំណើរទស្សនកិច្ចសិក្សានេះ ដឹកនាំដោយ ឯកឧត្តម សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

22 Nov, 13:16


នៅថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤, ថ្នាក់ដឹកនាំ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយនឹងអ្នកជំនាញការ នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងយុត្តិធម៌ នៃប្រទេសជប៉ុន (ICD)។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

21 Nov, 10:22


នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំពិធីបើកវគ្តបណ្តុះបណ្តាល ស្តីពី “នីតិវិធីនៃការបញ្ជូនក្នុងរឿងក្តីរដ្ឋប្បវេណី” ដល់ចៅក្រម និងព្រះរាជអាជ្ញា នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីចូលរួមចំណែកដល់ដំណើរការ នៃការដោះស្រាយរឿងក្តីរដ្ឋប្បវេណី នៅតាមសាលាជម្រះក្តី ព្រមទាំងដើម្បីជាការចូលរួមជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តី និងការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី ធានាឱ្យដំណើរការរឿងក្តីរបស់តុលាការ ទាំងរឿងក្តីព្រហ្មទណ្ឌ និងរឿងក្តីរដ្ឋប្បវេណី ប្រព្រឹត្តទៅស្របតាមគោលការណ៍ចំពោះមុខ និងគោលការណ៍នៃសិទ្ធិទទួលបានការកាត់សេចក្តីដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

09 Nov, 08:17


ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤
====================

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយនឹងថ្នាក់ដឹកនាំមន្រ្តីនៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (១៩៥៣-២០២៤) និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

09 Nov, 02:43


អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា
១៩៥៣-២០២៤

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

05 Nov, 09:15


នៅថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អញ្ជើញក្នុងពិធីប្រគល់-ទទួល សម្ភារៈបរិក្ខារកុំព្យូទ័រ ចំនួន ៥០ គ្រឿង ផ្ដល់ជូនដោយ ឯកឧត្តម ទូច យ៉ារ៉ាន់ឌី អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីជួយលើកកម្ពស់សមត្ថភាព គុណភាព និងប្រសិទ្ធភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការ តាមរយៈការបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងឌីជីថល។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

05 Nov, 08:36


សកម្មភាពផ្តល់បទឧទ្ទេសនាមដល់សិស្សអាជ្ញាសាលា ជំនាន់ទី៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយ លោក ហោ សីហា អាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ លើមុខវិជ្ជា “នីតិវិធីលក់ឡាយឡុង” ។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

23 Oct, 14:35


នៅថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤, សាលាភូមិន្ទសារការី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹង មុខវិជ្ជា “នីតិអសមត្ថជន” សម្រាប់សិស្សសារការី ជំនាន់ទី ៤។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

23 Oct, 14:29


នៅថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤, សាលាភូមិន្ទអាជ្ញាសាលា នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំការប្រឡងត្រួតពិនិត្យចំណេះដឹងមុខវិជ្ជា “នីតិវិធីបណ្តឹង” សម្រាប់សិស្សអាជ្ញាសាលា ជំនាន់ទី ៣។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

19 Oct, 09:08


សារលិខិតជូនពរ របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រកបដ៏មហានក្ខត្តឫក្សនៃខួបចម្រើនអាយុវឌ្ឍនមង្គលរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងជន្មាយុគម្រប់ ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ ដែលឈានចូលមកដល់នៅថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា-Royal Academy for Justice of Cambodia

18 Oct, 10:51


នៅថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានរៀបចំពិធីបើកវគ្តបណ្តុះបណ្តាល ស្តីពី “នីតិវិធីនៃការបញ្ជូនក្នុងរឿងក្តីព្រហ្មទណ្ឌ” ដល់ចៅក្រម និងព្រះរាជអាជ្ញា នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីចូលរួមចំណែកដល់ដំណើរការ នៃការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ នៅតាមសាលាជម្រះក្តី ព្រមទាំងដើម្បីជាការចូលរួមជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តី និងការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្តី ធានាឱ្យដំណើរការរឿងក្តីរបស់តុលាការ ទាំងរឿងក្តីព្រហ្មទណ្ឌ និងរឿងក្តីរដ្ឋប្បវេណី ប្រព្រឹត្តទៅស្របតាមគោលការណ៍ចំពោះមុខ និងគោលការណ៍នៃសិទ្ធិទទួលបានការកាត់សេចក្តីដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា : Telegram Facebook Websit

11,127

subscribers

7,030

photos

20

videos