Kulen Daily News បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី

@channel_kulendailynews


បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី
www.kulendaily.com

ទំនាក់ទំនងព័ត៌មាន៖
0885466648 (Metfone)
089948444 (Cellcard)

គូលែនដេលី ផ្ដល់ព័ត៌មានពិត រហ័ស ជាទីទុកចិត្ត និងប្រកបដោយវិជ្ជាជីវៈ

Kulen Daily News បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី

23 Oct, 14:39


🔴 ផ្សាយផ្ទាល់ព័ត៌មានបឋមពីខេត្តសៀមរាប៖ រថយន្ត Toyota Prius Hybrid ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AP-3850 ជាមួយ ម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1AB-4177 បណ្ដាលឱ្យមនុស្ស២នាក់របួស នៅលើវិថីព្រះសីហនុ ត្រង់ចំណុចស្តុប សារមន្ទីរ ដែលស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោង ២១ និង ១០នាទី ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤៕ រាយការណ៍ជូនដោយ លោក ខៀវ ឯកដារ៉ា

👉 ផ្សាយផ្ទាល់ ៖ https://www.facebook.com/share/v/si2CH1DXcqjeLgnP/

Kulen Daily News បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី

23 Oct, 14:27


https://kulendaily.com/?p=11646
ករណីជនជាតិកូរ៉េខាងត្បូងម្នាក់ ស្នាក់នៅ អាផាតមេន SOPHIE ANGKOR RESIDENCE ប៉ល់ក្បាលខាងឆ្វេង មានឈាមហូរចេញ ដឹកទៅព្យាបាល បីមន្ទីរពេទ្យ ចុងក្រោយសមត្ថកិច្ចថា ស្លាប់ដោយសារ គាំងបេះដូង

Kulen Daily News បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី

23 Oct, 10:00


ក្រសួងការពារជាតិ ប្រកាសតែងតាំងឧត្តមសេនីយ៍ទោ សែម រតនា ជា អគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម

រាជធានីភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានប្រកាសតែងតាំងឧត្តមសេនីយ៍ទោ សែម រតនា កូនបង្កើតរបស់នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលទទួលមរណភាព ជាអគ្គនាយកស្តីទី មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម កាលពី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។

មុនមានការតែងតាំងជាអគ្គនាយកស្តីទីនេះ លោកឧត្តមសេនីយ៍ទោ សែម រតនា មានតួនាទីជាអគ្គនាយករង មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ៕KD

Kulen Daily News បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី

23 Oct, 09:47


ផែនការណែនាំ ស្ដីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

Kulen Daily News បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី

23 Oct, 04:43


https://kulendaily.com/?p=11630
ផ្អើលប្រជាពលរដ្ឋថាមានករណីបាញ់ប្រហារគ្នាទ្រង់ទ្រាយធំ ស្នងការនគរបាលថា កម្លាំងពាក់ព័ន្ធបានបាញ់គំរាមទៅលើជនសង្ស័យមិនឱ្យរត់ ដោយជនសង្ស័យពុំទាំងមានអាវុធបាញ់មកលើកងកម្លាំងវិញផងនោះទេ 

Kulen Daily News បណ្ដាញសារព័ត៌មាន គេហទំព័រ គូលែនដេលី

22 Oct, 16:07


🔴 ផ្សាយផ្ទាល់ព័ត៌មានបឋមពីរាជធានីភ្នំពេញ ៖ ម៉ូតូ និងរថយន្ត បណ្ដាលឱ្យបុរសម្នាក់ស្លាប់ នៅលើផ្លូវហាណូយ ត្រង់ចំណុចស្តុប ៩២ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ វេលាម៉ោង ២៣ និង ០០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤៕ រាយការណ៍ជូនដោយ លោក កណ្ដុរទេព

👉 ផ្សាយផ្ទាល់៖ https://www.facebook.com/share/v/Wy9DBbr9xRfS494a/

1,559

subscribers

9,096

photos

1,088

videos