Cosmology Daily @cosmologydaily Channel on Telegram

Cosmology Daily

@cosmologydaily


Created on 23/12/2019

*ព័ត៌មានខ្លីៗពីអវកាស និង វិទ្យាសាស្ត្រ*

—:https://www.youtube.com/channel/UCJHdCJ2P8d4ZYSGI8Og9kbg

Cosmology Daily (Khmer)

ចម្លែកបានចុចត្រឹមលេខ ២៣ ខែធ្នូ ឆ្នាំ២០១៩ នៅទីនេះ ស្វែងរកជម្រាប់កម្មវិធីមាតិកាប្រញាប់ប្រញាប់តាមមីក្រូ និងអាចដាក់លើទូរស័ព្ទ។ ស្ថាបនា របស់វាគឺផ្តល់ព័ត៌មានថ្មីពីអាវកាស និងវិទ្យាសាស្ត្រ។ នេះ គឺជាទីក្នុងការរកលុយជាងច្រើនសម្រាប់អ្នកទិញរបស់ខ្លួន មាតិកាដែលចំនួនគឺជាជំនាញរបស់វា។ ជាងលុះយ៉ាងទស្សនាមានឯកសារសម្រាប់វា ដែលអាចធ្វើឱ្យអ្នកទាំងអស់ជាងជ្រើសរើសបាន ដើម្បីរកយកឈ្មោះរបស់ពួកគេ។ ឥតទាសយ៉ាងខុងក្រែងគឺ សួស្តីនិងធ្លាប់សួស្តី តើមួយវិញតិារ៉ា?

Cosmology Daily

19 Nov, 11:41


ប្រហោងខ្មៅ ឬ Black hole មានទំនាញខ្លាំងណាស់ សូម្បីតែពន្លឺក៏មិនអាចគេចចេញពីវាបានដែរ។

ប្រសិនបើមានផ្កាយមួយប៉ុនផែនដី តើធ្វើយ៉ាងណាអោយផ្កាយនោះក្លាយជាប្រហោងខ្មៅបាន?

ចម្លើយនោះគឺ គេត្រូវធ្វើយ៉ាងណាអោយផ្កាយនោះមានទំហំប៉ុននឹងគ្រាប់សណ្តែកដី ទើបវាអាចក្លាយជាប្រហោងខ្មៅបាន។

Cosmology Daily

16 Nov, 08:35


ប្រសិនបើភពសុក្រជាភពអាចអោយមនុស្សរស់នៅបាន ដកដង្ហើមបាន ហើយឧទាហរណ៍ថាមនុស្សមានអាយុច្រើនត្រឹម១០០ឆ្នាំ នៅលើផែនដី នោះគេនឹងអាចរស់បានតែជាង១០០ថ្ងៃប៉ុណ្ណោះលើភពសុក្រ។

Cosmology Daily

16 Nov, 07:47


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៦០ លោក Johannes Kepler គណិតវិទូ និងជាតារាវិទូអាឡឺម៉ង់ បានទទួលមរណភាពក្នុងអាយុ៥៨ឆ្នាំ។

តាមរយៈស្នាដៃរបស់ គឺជាចលករយ៉ាងសំខាន់សម្រាប់បដិវត្តន៍វិទ្យាសាស្ត្រក្នុងស.វទី១៧ ដោយក្នុងនោះលោកបានបង្កើតនូវច្បាប់ចំនួនបីទាក់ទងនឹងចលនារបស់ភព រួមមាន:

ទ្រឹស្តីទី១ កំណត់ថា ភពទាំងអស់មានគន្លងជុំវិញព្រះអាទិត្យ ក្នុងទម្រង់ជាអេលីប ដោយព្រះអាទិត្យមានទីតាំងនៅត្រង់កំណុំមួយ ក្នុងចំណោមកំណុំទាំងពីររបស់អេលីប។

ទ្រឹស្តីទី២ កំណត់ថា ល្បឿនរបស់ភពជុំវិញព្រះអាទិត្យក៏មិនថេរជាប់ជានិច្ចនោះដែរ ដោយវាត្រូវប្រែប្រួលអាស្រ័យថា តើភពស្ថិតនៅក្បែរព្រះអាទិត្យ ឬឆ្ងាយពីព្រះអាទិត្យ។

ទ្រឹស្តីទី៣ កំណត់ថា រយៈពេលដែលភពមួយត្រូវធ្វើដំណើរបានពេញមួយជុំព្រះអាទិត្យ គឺអាចយូរ ឬឆាប់ អាស្រ័យទៅលើ ចម្ងាយរវាងភព និងព្រះអាទិត្យ។

ច្បាប់ទាំងបីនេះផ្ដល់ជាមូលដ្ឋានយ៉ាងសំខាន់ដល់ច្បាប់ទំនាញសកលរបស់អ៉ីសាក់ ញូតុន។ #Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

Cosmology Daily

13 Nov, 00:26


នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៨០ យានអវកាស Voyager I របស់ NASA ធ្វើ​ការ​ខិត​ជិត​បំផុត​ទៅ​នឹង ភពសៅរ៍ ហើយ​ថត​រូប​កងរង្វង់របស់វាជាលើកដំបូង។

បន្ទាប់ពីបានបាញ់បង្ហោះចេញពីផែនដីនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៧៧ យាន Voyager I បានចំណាយពេលរហូតដល់៣ឆ្នាំ ២ខែទើបទៅដល់ភពសៅរ៍ ដោយហោះពីលើពពកភពនេះនៅរយៈកម្ពស់ 64,200 គម។

សូមបញ្ជាក់ថាចម្ងាយពីផែនដីទៅភពសៅរ៍ មានចម្ងាយ 1.5107 ពាន់លានគម (ចម្ងាយដែលភពទាំង២មកជិតគ្នានៅចម្ងាយ១.២ពាន់លានគម)។

គិតមកដល់ថ្ងៃទី១៣ វិច្ឆិកា ២០២១ នេះ យាន Voyager I មានអាយុ៤៤ឆ្នាំ ២ខែ និងបានធ្វើដំណើរឆ្ពោះទៅក្រៅប្រព័ន្ធព្រះអាទិត្យបានចម្ងាយ 155.33AU ពីផែនដីហើយ (1 AU = 150 លានគម)។

ជាមធ្យមក្នុង ១ឆ្នាំ យាននេះធ្វើដំណើរបាន 3.6 AU ពីផែនដី។

ក្នុងចំណោមឧបករណ៍ទាំង១០ របស់យានគឺត្រូវបានផ្អាកដំណើរការអស់់៦ ទៅហើយដើម្បីសន្សំសំចៃថាមពលរបស់វា។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

Cosmology Daily

09 Nov, 13:16


Carl Sagan - Pale blue dot

កែសម្រួលដោយ សេង ឌីណា

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :010 465 445

Cosmology Daily

09 Nov, 13:16


នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៣៤ គឺជាថ្ងៃខែឆ្នាំកំណើតរបស់លោក Carl Edward Sagan ជាតារាវិទូអាមេរិកដ៏ល្បីល្បាញម្នាក់ ដែលបានបង្ហាញពីលទ្ធភាពនៃជីវិតក្រៅភព ពិសេសគឺលោកបានផ្ញើសារទៅកាន់ចក្រវាលតាមរយៈយាន Pioneer និងVoyager ដោយលោករំពឹងទុកថានឹងអាចមានជីវិតឆ្លាតវៃណាមួយនៅក្នុងចក្រវាលអាចរកឃើញវាបាន។

លើសពីនេះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩០ យាន Voyager 1 បានថតរូបផែនដីនៅរយៈចម្ងាយ ៦ ពាន់លានគីឡូម៉ែត្រ (៤០.៥ AU ) សម្រាប់ជាលើកចុងក្រោយមុនពេលវាបិទម៉ាស៊ីនថតរូបរបស់វា ដោយនៅពេលនោះពន្លឺពណ៌ខៀវដែល Voyager 1 បានថតនេះ ត្រូវបានគេហៅថា Pale Blue Dot ដែលជាឃ្លាមួយរបស់តារាវិទូលោក Carl Sagan ហើយលោកក៏បានបកស្រាយពីជីវិតមនុស្សរបស់យើងដោយមើលចេញពីលំហដ៏សែនឆ្ងាយ។ #Birthday #USA

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :010 465 445

Cosmology Daily

05 Nov, 14:07


នៅថ្ងៃទី០៥ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ គឺត្រូវបានគេប្រារព្ធ "ទិវាយល់ដឹងពីរលកយក្សស៊ូណាមិពិភពលោក" (World Tsunami Awareness Day)។

នៅត្រឹមឆ្នាំ២០៣០ ប្រហែល ៥០%នៃចំនួនប្រជាជនពិភពលោកដែលរស់នៅតំបន់ឆ្នេរអាចប្រឈមនឹងទឹកជំនន់ ព្យុះ និងរលកយក្សស៊ូណាមិ។

ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នឹងជួយធានាថា ១០០% នៃសហគមន៍ដែលមានហានិភ័យនៃរលកយក្សស៊ូណាមិត្រូវបានរៀបចំដើម្បីទប់ទល់នឹងរលកយក្សស៊ូណាមិនៅត្រឹមឆ្នាំ២០៣០។

នៅឆ្នាំ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចកំណត់យកថ្ងៃទី០៥ ខែវិច្ឆិកា ដើម្បីប្រារព្ធ "ទិវាយល់ដឹងពីរលកយក្សស៊ូណាមិពិភពលោក" និងជំរុញឱ្យបណ្ដាប្រទេសទាំងអស់បញ្ជ្រាបចំណេះដឹងអំពីស៊ូណាមិនេះ។

សូមបញ្ជាក់ថា រលកយក្សស៊ូណាមិ គឺជាបាតុភូតធម្មជាតិមួយដែលកើតឡើងនៅពេលមានការរញ្ជួយនៅបាតសមុទ្រ និងបានបង្កជាវិនាសកម្មយ៉ាងគំហ៊ុកនៅតំបន់ជុំវិញ។

នៅអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០០៤ រលកស៊ូណាមិ បានបង្កឱ្យមនុស្សស្លាប់ច្រើនជាងគេ រហូតដល់២២៧,០០០នាក់ និងប៉ះពាល់ដល់១៤ប្រទេស ក្នុងនោះថៃ ឥណ្ឌូនេស៊ី ស្រីលង្កា និងឥណ្ឌារងធ្ងន់ជាងគេ។ #IntlDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

Cosmology Daily

02 Nov, 14:57


ព្រឹត្តិការណ៍អវកាសធំៗទាំង៧ នៅ៥០ឆ្នាំខាងមុខ ដែលខ្ញុំទន្ទឹងរង់ចាំ៖
១. បាតុភូតសូរ្យគ្រាសដែលមានរយៈយូរ ប្រចាំសតវត្សរ៍ទី២១នេះ នៅឆ្នាំ២០២៧
២. អាចម៍ផ្កាយ ដ៏គ្រោះថ្នាក់ ឈ្មោះ 99942 Apophis ដែលមានមុខកាត់១៨៥ម៉ែត្រនឹងហោះក្បែរផែនដីនៅរយៈចម្ងាយត្រឹមតែ៣១ពាន់គម នៅឆ្នាំ២០២៩
៣. ព្យុះទេពច្យុត Leonid នៅឆ្នាំ២០៣១
៤. ភពចំនួន៥ រួមមាន ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ និងព្រះចន្ទរបស់ផែនដី នឹងស្ថិតនៅខ្សែស្របគ្នា នៅឆ្នាំ២០៤០
៥. នៅឆ្នាំ២០៥២ ទំហំព្រះចន្ទរបស់យើងនឹងមានទំហំធំជាងមុនប្រចាំស.វ រហូតដល់១៤% ដោយវានឹងមកជិតផែនដីនៅចម្ងាយ 356,424 គម
៦. នៅឆ្នាំ២០៦១ ផ្កាយដុះកន្ទុយហាឡីនឹងហោះមកជិតផែនដី។ ផ្កាយដុះកន្ទុយនេះតែងតែបង្ហាញខ្លួនរៀងរាល់៧៦ឆ្នាំម្ដង
៧. នៅឆ្នាំ២០៦៥ ភពសុក្រនឹងគោចរកាត់មុខភពព្រហស្បតិ៍។

សូមរង់ចាំទាំងអស់គ្នា....
https://t.me/CosmologyDaily

Cosmology Daily

27 Oct, 02:37


តើអ្នកដឹងទេថា អ៊ុយរ៉ាញ៉ូម មានទំហំប៉ុនពងមាន់ 🥚អាចផ្តល់ថាមពលស្មើនឹងធ្យូងថ្ម៨៨តោន។

https://t.me/DYKtoday

Cosmology Daily

27 Oct, 02:00


ឈើ បើនិយាយពីចក្រវាល គឺជាវត្ថុកម្របំផុត បើប្រៀបធៀបនឹងគ្រាប់ពេជ្រ។

ភ្លៀងអាចធ្លាក់ពេជ្រ តែមិនអាចធ្លាក់ឈើបានទេ។

@CosmologyDaily

Cosmology Daily

25 Oct, 14:48


នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ១៦៧១ តារាវិទូអ៊ីតាលីឈ្មោះ Giovanni Cassini បានរកឃើញព្រះចន្ទភពសៅរ៍មួយឈ្មោះ Iapetus ដែលជាព្រះចន្ទធំជាងគេលំដាប់ទី៣ ក្នុងចំណោមព្រះចន្ទទាំង៨៣ របស់ភពយក្សមួយនេះ។

ព្រះចន្ទ Iapetus ជាព្រះចន្ទមួយគោចរ លំដាប់ទី២៤ ក្នុងចំណោមព្រះចន្ទទាំងអស់ ជាមួយនឹងមុខកាត់ 1,469 km បានធ្វើឱ្យព្រះចន្ទនេះក្លាយជាព្រះចន្ទធំលំដាប់ទី១១ ក្នុងប្រព័ន្ធព្រះអាទិត្យ។

រូបភាពខាងលើនេះត្រូវបានថតដោយយាន Cassini កាលពីថ្ងៃទី១០ កញ្ញា ២០០៧ នៅរយៈចម្ងាយ ១២២៧ គម។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

Cosmology Daily

22 Oct, 04:33


នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៨ ឥណ្ឌាបានបាញ់បង្ហោះគ្រឿងយន្តអវកាស ដែលគ្មានមនុស្សបើកជាលើកដំបូងទៅព្រះចន្ទ។

យាននេះមានឈ្មោះថា Chandrayaan-1 ត្រូវបានបាញ់បង្ហោះដោយអង្គការស្រាវជ្រាវអវកាសឥណ្ឌា។

យាននេះបានចុះចតបានដោយជោគជ័យលើដីព្រះចន្ទ នៅថ្ងៃទី១៤ វិច្ឆិកា ២០០៨ បន្ទាប់ពីគោចរជុំវិញព្រះចន្ទជិត៣៤០០ដង។

យាន Chandrayaan-1 បានដាច់ការទាក់ទងនឹងផែនដីនៅ ២៩ សីហា ២០០៩។

លទ្ធផលដ៏សំខាន់បំផុតពី Chandrayaan-1 គឺការរកឃើញនូវវត្តមានរបស់ម៉ូលេគុល អ៉ីដ្រុកស៊ីល (OH) និងទឹក (H2O) នៅលើផ្ទៃព្រះច័ន្ទ។

បន្ទាប់ពីការចុះចតយានបានដោយជោគជ័យនេះ ឥណ្ឌាបានក្លាយជាប្រទេសទី៥ ដែលបានបញ្ជូនយានទៅចុះចតលើដីព្រះចន្ទ។ #Moon #India #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

Cosmology Daily

21 Oct, 14:40


តើអ្នកដឹងទេថា ២/៣ នៃអវកាសយានិករបស់ណាសា គឺធ្លាប់បានបម្រើការនៅក្នុងកងទ័ពអាមេរិក។

https://t.me/DYKtoday

Cosmology Daily

21 Oct, 08:54


នៅថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៦៥ ផ្កាយដុះកន្ទុយ Ikeya–Seki បានខិតមកជិតព្រះអាទិត្យបំផុត គឺត្រឹមតែ ៤៥ ម៉ឺនគម ពីផ្ទៃលើរបស់ព្រះអាទិត្យរបស់យើង ឬប្រហាក់ប្រហែលនឹងចម្ងាយពីផែនដីទៅព្រះចន្ទ។

ផ្កាយដុះកន្ទុយនេះត្រូវបានរកឃើញនៅ១៨ កញ្ញា ១៩៦៥ ដោយតារាវិទូជនជាតិជប៉ុនពីររូប នោះគឺលោក Kaoru Ikeya និងលោក Tsutomu Seki។

អំឡុងពេលមកគៀកព្រះអាទិត្យនោះ គេអាចមើលវាបាន សូម្បីតែពេលថ្ងៃក៏ឃើញដែរ ហើយវាគឺជាផ្កាយដុះកន្ទុយមួយដែលមានពន្លឺភ្លឺខ្លាំង នៅក្នុង១ពាន់ឆ្នាំចុងក្រោយនេះ។

ផ្កាយដុះកន្ទុយនេះត្រូវបានគេមើលឃើញថាបែកជាបីបំណែកមុនពេលដែលវាឆ្លងកាត់ចំណុចជិតបំផុតនឹងព្រះអាទិត្យ។ បំណែកទាំងបីរបស់វាបានបន្តនៅក្នុងគន្លងស្ទើរតែដូចគ្នា ហើយវាក៏បានលេចមុខជាថ្មីនៅលើមេឃពេលព្រឹកនៅចុងខែតុលាដែលបង្ហាញពីកន្ទុយភ្លឺខ្លាំង។

នៅដើមឆ្នាំ១៩៦៦ វាបានរសាត់បាត់ពីផ្ទៃមេឃ ក្រោយពីផ្កាយនេះបានគោចរចេញទៅក្រៅប្រព័ន្ធព្រះអាទិត្យវិញ។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

Cosmology Daily

20 Oct, 08:04


បច្ចុប្បន្នផែនដីជាកន្លែងដែលអំណោយផលដល់ជីវិត តែអនាគតវានឹងក្លាយជានរកភ្លើងជាមិនខាន ទីឋានបន្ទាប់សម្រាប់ជីវិតអាចជាព្រះចន្ទនានារបស់ភពសៅរ៍ និងភពព្រហស្បតិ៍។

នេះជាមូលហេតុមួយដែលអ្នកវិទ្យាសាស្ត្រចង់សិក្សាបន្ថែមពីលទ្ធភាពនៃការលាក់ទុកនៃជីវិតនៅព្រះចន្ទនានារបស់ភពសៅរ៍ និងព្រហស្បតិ៍។

@CosmologyDaily

1,372

subscribers

1,877

photos

156

videos