[English Below]
វគ្គបណ្តុះបណ្តាលសន្ធានកម្មពាណិជ្ជកម្ម ជំនាន់១
មជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម.) មានកិត្តិយសក្នុងការណែនាំអ្នកវាយតម្លៃសម្រាប់វគ្គបណ្ដុះបណ្ដាលសន្ធានពាណិជ្ជកម្ម ជំនាន់ ១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។
វគ្គបណ្តុះបណ្តាលនេះ នឹងត្រូវវាយតម្លៃដោយ៖
- លោកមជ្ឈត្តករ សាន គីរី ប្រធាន ម.ជ.ម. មជ្ឈត្តករពាណិជ្ជកម្ម CEDR Accredited Mediator និងសន្ធានការីចុះបញ្ជីនៅ ម.ជ.ម.
- លោកស្រីមជ្ឈត្តករ ព្រំ សាវតា ដៃគូសហការនៅការិយាល័យមេធាវី រ៉ាចា & តាន់ សុខ & ហេង មជ្ឈត្តករពាណិជ្ជកម្ម CEDR Accredited Mediator និងសន្ធានការីចុះបញ្ជីនៅ ម.ជ.ម.
- លោកមជ្ឈត្តករ ប៊ុន យូឌី ប្រធាននៃការិយាល័យមេធាវី ប៊ុន និងសហការី មជ្ឈត្តករពាណិជ្ជកម្ម CEDR Accredited Mediator និងសន្ធានការីចុះបញ្ជីនៅ ម.ជ.ម.
- លោកមជ្ឈត្តករ សូ មូស្សេន្នី សមាជិកក្រុមប្រឹក្សាប្រតិបត្តិនៃ ម.ជ.ម. ប្រធាននៃការិយាល័យមេធាវី អេសភីខ្មែរឡេហ្គាល មជ្ឈត្តករពាណិជ្ជកម្ម CEDR Accredited Mediator និងសន្ធានការីចុះបញ្ជីនៅ ម.ជ.ម.
សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ម.ជ.ម. បានកំណត់ចំនួនសិក្ខាកាមត្រឹមតែ ដប់ពីរ (១២) រូប តែប៉ុណ្ណោះ។ សិក្ខាកាមតម្រូវឱ្យចូលរួមវគ្គបណ្តុះបណ្តាលដោយផ្ទាល់ នៅទីកន្លែងដែលបានកំណត់ដោយ ម.ជ.ម. និងចូលរួមរយៈពេល ៥ (ប្រាំ) ថ្ងៃ ពេញ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនដែលមានបំណងចូលរួមវគ្គ
បណ្តុះបណ្តាលសន្ធានកម្មពាណិជ្ជកម្មនេះសូមអញ្ជើញចុះឈ្មោះតាមរយៈ QR Code ឬតំណភ្ជាប់ដែលបានភ្ជាប់ជូន ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទីរសៀល។
សម្រាប់ការចុះឈ្មោះ៖ https://shorturl.at/CjWER
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ : +៨៥៥ ៩៥ ៧២៥ ២៣៧/ ១១ ៥១៥ ៣៣៣ | អ៊ីម៉ែល:
[email protected]***
Commercial Mediation Training Course - Intake 1National Commercial Arbitration Centre (NCAC) is honoured to introduce the assessors for the upcoming Commercial Mediation Training Course Intake - 1 which will be held on 08 February 2025.
The National Commercial Arbitration Centre (NCAC) is honoured to introduce the distinguished assessors for the upcoming Commercial Mediation Training Course – Intake 1, scheduled for 08 February 2025.
This training will be assessed by:
- Mr. SAN Kiri, NCAC President, Commercial Arbitrator, CEDR Accredited Mediator, and NCAC Register Mediator
- Mrs. PROM Savada, Partner at Rajah & Tann Sok & Heng Law Office, CEDR Accredited Mediator and NCAC Registered Mediator
- Mr. BUN Youdy, Managing Partner of Bun & Associates, Commercial Arbitrator, CEDR Accredited Mediator, and NCAC Registered Mediator
- Mr. SO Mosseny, NCAC Board Member, Managing Partner of SP Khmer Legal Law Office, Commercial Arbitrator, CEDR Accredited Mediator, and NCAC Registered Mediator
For this training course, the number of trainees is limited to twelve (12) trainees only. NCAC requires individuals to attend the training session in person at the designated venue organized by NCAC and individuals are required to complete all 5 (five) days of the training program.
As mentioned above, interested individuals who wish to attend this Commercial Mediation Training Course, may register via the QR Code or registration link provided from the date of this announcement until 13 January 2025 at 05:00 pm.
For registration: https://shorturl.at/CjWER
For the detailed information, please contact: Tel: +855 95 715 237/ 11 515 333 | Email:
[email protected]__
Join our social media channels:
LinkedIn: https://www.linkedin.com/company/ncac-kh
Facebook: facebook.com/ncackh
Telegram: https://t.me/ncackh