នីតិកោសល @niteakosal Channel on Telegram

នីតិកោសល

@niteakosal


៙ វឌ្ឍនភាពនៃពហុនីតិនិយម ៙

នីតិកោសល (Khmer)

នីតិកោសល គឺជាការរចនាជាច្រន៝ សម្រសេគាងមធារនិសហិលែនិងខហសែខ្ឯកែនិភាជ្នែនកៈធាងសក៥កកគៈ សែឆនភៈត្នគៈ ព឵បហុយកា់ឍេរ១ែករ៊ហ្៙ នីតិនីយម។ រ឵ពកមភលថគៃភហកភៈ ពហិនីតិកែែត២គ្រែត៣ ហ៙ឡនភបភារ៓៕

នីតិកោសល

30 Jul, 06:34


អនុក្រឹត្យលេខ ១៧០ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ស្តីពី ការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត
————————
នាំមកជូនដោយ៖ នីតិកោសល

នីតិកោសល

25 Jul, 10:44


ប្រកាសលេខ ០៥០ ដនស/ប្រក/ក.ក.ច​ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ស្តីពី បែបបទនិងនីតិវិធីនៃការចុះបញ្ជីចំណែកឯកជននៃអគារសហកម្មសិទ្ធិ ដែលត្រូវបានសាងសង់រួចមុនថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧។
———————————
នាំមកជូនដោយ ៖ នីតិកោសល

នីតិកោសល

18 Jul, 10:22


អនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ស្តីពី នីតិវិធីគ្រប់គ្រង និងអនុវត្តថវិកាសម្រាប់យុទ្ធនាការជំរុញការចុះបញ្ជីដីធ្លីមានលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ
———————————
នាំមកជូនដោយ ៖ នីតិកោសល

នីតិកោសល

13 Nov, 06:32


សេចក្តីដំណឹងស្តីពី ការជ្រើសរើសអ្នកស្ម័គ្រចិត្តជាជំនួយការដល់ក្រុមចុះបញ្ជីដីធ្លី ក្នុងខេត្តស្ទឹងត្រែង

ប្រភព៖ https://m.facebook.com/story.php?story_fbid=pfbid02qnZPRb557WVDFRdHKTFyLqA1KeN6125dgMWFkKWzdytnmGF6Yc7r67ye666xmho9l&id=100063663305350&mibextid=Nif5oz

នាំមកជូនដោយ៖ នីតិកោសល

នីតិកោសល

27 Sep, 13:18


សៀវភៅណែនាំស្តីពី ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ

រៀបចំដោយ ៖ អគ្គនាយកដ្ឋានពន្ធដារ (ឆ្នាំ២០២១)

———————————
នាំមកជូនដោយ ៖ នីតិកោសល

នីតិកោសល

19 Jul, 14:35


បុគ្គលដែលក្លែងបន្លំឬកែប្រែដោយចេតនា នូវសំបុត្រអត្រានុកូលដ្ឋាន សៀវភៅស្នាក់នៅ ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសេចក្តីចម្លង ឬសម្រង់នៃបញ្ជីអត្រានុកូលដ្ឋាន បញ្ជីស្នាក់នៅ ឬបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបញ្ជីប្រជាជន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ដល់ ១០ឆ្នាំ។

យោងតាម មាត្រា ១៧២ នៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឆ្នាំ២០២៣

———————————-
📱 នីតិកោសល

នីតិកោសល

13 Jul, 05:46


ច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម

ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើកទី១០ នីតិកាលទី៤។

———————————-
📱 នីតិកោសល

នីតិកោសល

06 Jul, 10:41


សេចក្តីណែនាំលេខ ០៣៩ សណន ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ស្តីពី ការហាមឃាត់ការយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដាក់បញ្ចាំសម្រាប់ធានាលើការផ្តល់ឥណទាន

ប្រភព ៖ ក្រសួងមហាផ្ទៃ។

———————————-
📱 នីតិកោសល

នីតិកោសល

05 Jul, 07:08


ក្រមបរិស្ថាន និងធនធានធម្មជាតិ

ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើកទី១០ នីតិកាលទី៤។

———————————-
📱 នីតិកោសល

នីតិកោសល

04 Jul, 13:11


🆘 សេចក្តីជូនដំណឹង 🆘

ការទទួលចុះឈ្មោះចូលរួមវគ្គបណ្ដុះបណ្ដាល និងការប្រឡងគុណវុឌ្ឍិក្នុងវិស័យបរធនបាលកិច្ច លើកទី៣ នឹងត្រូវផុតកំណត់នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សូមទាញយកពាក្យស្នើសុំតាមរយៈតំណភ្ជាប់ ឬតាមរយៈការស្គែន QR Code ក្នុងសេចក្តីជូនដំណឹង | For the application form, please scanning the QR Code in the Notification Letter or download via the Link: https://drive.google.com/.../1H3CkIbsZaBsbW4BqVggBPZIIPfN...

ប្រភព ៖ និយ័តករបរធនបាលកិច្ច។

———————————-
📱 នីតិកោសល

នីតិកោសល

04 Jul, 13:07


🆘 សេចក្តីថ្លែងការណ៍ 🆘

រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាស សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta Platforms Inc. ដែលមានរាយនាមដូចខាងលើ ជាបុគ្គលដែលមិនអាចទទួលយកបាន (PERSONA NON GRATA) និងត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជា។ ពួកគេ ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីថ្លែងការណ៍នេះ នៅម៉ោង ១៦:០០ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣។

ប្រភព ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

———————————-
📱 នីតិកោសល

6,079

subscribers

416

photos

8

videos