គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC) @digitaleconomybusinesscomittee Channel on Telegram

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

@digitaleconomybusinesscomittee


Created in November 2021 under the leadership and supervision of the Ministry of Economy and Finance. The committee is responsible for facilitating the leadership, monitoring, and evaluation of the implementation of the DES Framework.

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) (Khmer)

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) គឺជាការចូលចិត្តដ៏ថ្មីទទួលរួចក្នុងថ្ងៃវេលប្រចាៀខសន្ដលទិនទូឋផ្អើលនៃកម្មាធិការ និង ហុរសារចិច្រធិជ្យ៖ គណៈកម្មាធិសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។ ប្រចាៀខក្នុងកាលប្រឹឃ្រោឃនេស្ន្តកិច្ចិធិរវន់សរច្េ។

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

04 Dec, 09:19


នាព្រឹកថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២៤, គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង គាំទ្រដោយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, និង សមាគមសហគ្រិនស្រ្តីកម្ពុជា បានរៀបចំកម្មវីធី Digi Connect “ការជំរុញការចាប់យកដំណោះស្រាយឌីជីថលសម្រាប់ធុរកិច្ចនៅកម្ពុជា” ក្រោមអធិបតីភាពរបស់ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។ កម្មវិធី Digi Connect គឺជាសិក្ខាសាលា និង ការដាក់តាំងពិព័រណ៍ ដែលមានគោលបំណងជំរុញការលើកកម្ពស់ចំណេះដឹង នៃសារៈសំខាន់ក្នុងការចាប់យកដំណោះស្រាយឌីជីថល និង ការកសាងបណ្តាញទំនាក់ទំនង និង ការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា។ កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន ១២០ រូប មកពីតំណាងសមាគម ក្រុមហ៊ុន សហគ្រាស និង ស្ថាប័នពាក់ព័ន្ធ។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

03 Dec, 09:13


តស់! មកស្គាល់ស្ថាប័ន និង ក្រុមហ៊ុនដំណោះស្រាយឌីជីថលដែលចូលរួមដាក់តាំងពិព័រណ៍នៅក្នុង​កម្មវិធី​ Digi Connect ថ្ងៃស្អែក!

កម្មវិធី Digi Connect នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទខាងក្រោម៖
🗓កាលបរិច្ឆេទ៖ ថ្ងៃ ពុធ ទី ៤ ខែ ធ្នូ ឆ្នាំ ២០២៤
🕞ចាប់ពីម៉ោង៖ ៩:០០ ព្រឹក ដល់ ១:០០ រសៀល
📍ទីតាំង៖ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១៥

📍Google Map : [https://maps.app.goo.gl/13CEnF2YRdUWL49c9?g_st=com.google.maps.preview.copy]

រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
គាំទ្រដោយ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, និង សមាគមសហគ្រិនស្រ្តីកម្ពុជា។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

03 Dec, 06:00


📣​ តស់! មកជួបជាមួយវាគ្មិនកិត្តិយសទាំង ២រូប នៅក្នុងកម្មវិធី Digi Connect ថ្ងៃស្អែកទាំងអស់គ្នា៖

១. លោក សឹម ចាន់គិរីរត្ន, ស្ថាបនិក និង នាយកប្រតិបត្តិក្រុមហ៊ុន Banhji
២. លោក មាស សកល, ស្ថាបនិកក្រុមហ៊ុន RONGVONG DIGITAL

កម្មវិធី Digi Connect នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទខាងក្រោម៖
🗓កាលបរិច្ឆេទ៖ ថ្ងៃ ពុធ ទី ៤ ខែ ធ្នូ ឆ្នាំ ២០២៤
🕞ចាប់ពីម៉ោង៖ ៩:០០ ព្រឹក ដល់ ១:០០ រសៀល
📍ទីតាំង៖ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១៥
👉ចុះឈ្មោះដោយឥតគិតថ្លៃ៖ [https://forms.gle/qLnrcNbYsr5XtKwr9]

រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
គាំទ្រដោយ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, និង សមាគមសហគ្រិនស្រ្តីកម្ពុជា។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

02 Dec, 10:01


តើការចូលរួមកម្មវិធី Digi Connect ដែលជាសិក្ខាសាលា និង ការដាក់តាំងពិព័រណ៍ មានអត្ថប្រយោជន៍អ្វីខ្លះ? កម្មវិធី Digi Connect រៀបចំឡើងមានគោលបំណងជំរុញការលើកកម្ពស់ចំណេះដឹង នៃសារៈសំខាន់ក្នុងការចាប់យកដំណោះស្រាយឌីជីថល និង ការកសាងបណ្តាញទំនាក់ទំនង និង ការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា។

កម្មវិធី Digi Connect នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទខាងក្រោម៖

🗓កាលបរិច្ឆេទ៖ ថ្ងៃ ពុធ ទី ៤ ខែ ធ្នូ ឆ្នាំ ២០២៤
🕞ចាប់ពីម៉ោង៖ ៩:០០ ព្រឹក ដល់ ១:០០ រសៀល
📍ទីតាំង៖ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១៥
👉ចុះឈ្មោះដោយឥតគិតថ្លៃ៖ [https://forms.gle/JgBi1i3z5aDviF7u6]

រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
គាំទ្រដោយ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, និង សមាគមសហគ្រិនស្រ្តីកម្ពុជា។
គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

29 Nov, 10:25


🎉 អបអរសាទរដល់អ្នកឈ្នះចំនួន ៥ រូប ដែលឆ្លើយសំណួរត្រឹមត្រូវ។

🙏 ក្រុមការងារសូមអរគុណចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមក្នុងការឆ្លើយសំណួរ! សម្រាប់អ្នកឈ្នះចំនួន នាក់ សូមទាក់ទងតាមប្រអប់សាររបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីទទួលបានព័ត៌មានបន្ថែមពីរង្វាន់។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

28 Nov, 10:00


🧐តើអ្នកចង់ស្វែងយល់បន្ថែមពីការចាប់យកដំណោះស្រាយឌីជីថល និង បង្កើនទំនាក់ទំនងក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជាដែរឬទេ? តស់! ចុះឈ្មោះចូលរួម កម្មវិធី Digi Connect ទាំងអស់គ្នាដោយឥតគិតថ្លៃ។

កម្មវិធី Digi Connect គឺជាសិក្ខាសាលា និង ការដាក់តាំងពិព័រណ៍ ដែលមានគោលបំណងជំរុញការលើកកម្ពស់ចំណេះដឹង នៃសារៈសំខាន់ក្នុងការចាប់យកដំណោះស្រាយឌីជីថល និង ការកសាងបណ្តាញទំនាក់ទំនង និង ការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា។

កម្មវិធី Digi Connect នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទខាងក្រោម៖
🗓កាលបរិច្ឆេទ៖ ថ្ងៃ ពុធ ទី ៤ ខែ ធ្នូ ឆ្នាំ ២០២៤
🕞ចាប់ពីម៉ោង៖ ៩:០០ ព្រឹក ដល់ ១:០០ រសៀល
📍ទីតាំង៖ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១៥

👉ចុះឈ្មោះដោយឥតគិតថ្លៃ៖ [https://forms.gle/JgBi1i3z5aDviF7u6]

រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
គាំទ្រដោយ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, និង សមាគមសហគ្រិនស្រ្តីកម្ពុជា។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/.../digital-economy-and-business...

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

27 Nov, 10:01


📣 ជួបគ្នាក្នុងពេលឆាប់ៗនេះជាមួយនឹងកម្មវិធី Digi Connect

Digi Connect គឺជាសិក្ខាសាលា និង ការដាក់តាំងពិព័រណ៍ ដែលមានគោលបំណងជំរុញការលើកកម្ពស់ចំណេះដឹង នៃសារៈសំខាន់ក្នុងការចាប់យកដំណោះស្រាយឌីជីថល និង ការកសាងបណ្តាញទំនាក់ទំនង និង ការចូលរួមក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចឌីជីថលនៅកម្ពុជា។

កម្មវិធី Digi Connect នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទខាងក្រោម៖
🗓កាលបរិច្ឆេទ៖ ថ្ងៃ ពុធ ទី ៤ ខែ ធ្នូ ឆ្នាំ ២០២៤
🕞ចាប់ពីម៉ោង៖ ៩:០០ ព្រឹក ដល់ ១:០០ រសៀល
📍ទីតាំង៖ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ១៥
👉ចុះឈ្មោះដោយឥតគិតថ្លៃ៖ [https://forms.gle/qLnrcNbYsr5XtKwr9]

រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
គាំទ្រដោយ៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមសហគ្រិនវ័យក្មេងកម្ពុជា, និង សមាគមសហគ្រិនស្រ្តីកម្ពុជា។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

26 Nov, 00:59


នាព្រឹក ថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រោមការដឹកនាំរបស់ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល, ក្រុមការងារនៃនាយកដ្ឋានបណ្ដុះបណ្ដាល ផ្សព្វផ្សាយ និង សហប្រតិបត្តិការ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ថ្នាលឌីជីថលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ជូនថ្នាក់ដឹកនាំ និង ក្រុមការងារនៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង តំណាងសមាគមទាំង ៨ រួមមាន សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា, សមាគមអ្នកផលិតចំណីអាហារកម្ពុជា, សភាមុខរបរ និង មីក្រូសហគ្រាសកម្ពុជា, សម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា, សម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ និង សមាគមវិនិយោគនវានុវត្តន៍ និង អភិវឌ្ឍន៍, សមាគមទ្រទ្រង់ផ្នែកសេវាកម្សាន្ដ និង សេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា និង សមាគមរួមគ្នាអភិវឌ្ឍន៍ដើម្បីសន្ដិភាព តាមរយៈប្រព័ន្ធអនឡាញ ZOOM។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើង ដើម្បីបញ្ជ្រាបនូវព័ត៌មាន និង យន្ដការសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ សម្រាប់ត្រៀមខ្លួនក្នុងការចូលរួមផ្សព្វផ្សាយ និង លើកទឹកចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធអញ្ជើញមកចុះឈ្មោះ។

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

20 Nov, 11:07


បណ្ដុំថ្នាលឌីជីថល ខាស គឺជាថ្នាលឌីជីថល ដែលបើកចំហ ហើយអនុញ្ញាត ឱ្យមានការផ្សារភ្ជាប់ រវាងតួអង្គពាក់ព័ន្ធនានានៃខ្សែច្រវាក់តម្លៃកសិកម្ម ដែលរាប់ចាប់ពីកសិករ រហូតដល់ ក្រុមហ៊ុនកសិ-ឧស្សាហកម្ម អ្នកលក់ដុំ លក់រាយ និង អ្នកប្រើប្រាស់។
បណ្តុំថ្នាលឌីជីថល ខាស ត្រូវបានបង្កើតឡើងកម្មវិធីទូរស័ព្ទដៃចំនួន ២ កម្មវិធី៖ កម្មវិធី ខាស ផតថល និង កម្មវិធី Kas Data ។
ក្នុងន័យនេះ, សូមលោកអ្នកធ្វើការចុចលើតំណភ្ជាប់ខាងក្រោមដើម្បីស្វែងយល់បន្ថែម និង ទទួលបានព័ត៍មានផ្សេងៗពី បណ្ដុំថ្នាលឌីជីថល ខាស​ ៖
👉 គេហទំព័រហ្វេសបុក៖ https://www.facebook.com/kasdigitalplatform?mibextid=LQQJ4d
👉ឆានែលតេឡេក្រាម៖ https://t.me/kasdigital

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

20 Nov, 09:23


នាព្រឹកថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក, ឯកឧត្តមបណ្ឌិត គង់ ម៉ារី អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និង ជាប្រធានក្រុមការងារបច្ចេកទេសសម្របសម្រួលកណ្តាលនៃក្រុមការងារជំរុញ និង គាំទ្រសេដ្ឋកិច្ចឌីជីថល និង រៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២៤ នៃក្រុមការងារបច្ចេកទេសជំរុញ និង គាំទ្រសេដ្ឋកិច្ចឌីជីថល និង រៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល តាមប្រព័ន្ធអនឡាញ (Zoom) ដើម្បីពិនិត្យវឌ្ឍនភាពការងារ និង កំណត់ទិសដៅការងារបន្ដ។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

19 Nov, 08:44


នាព្រឹកថ្ងៃអង្គារ ទី ១៩ ខែ វិចិ្ឆកា ឆ្នាំ ២០២៤, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច បានដឹកនាំកិច្ចប្រជុំលើកទី ២ របស់ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិចសម្រាប់ធុរកិច្ច ដោយមានអ្នកចូលរួមចំនួនប្រមាណ ១២០ នាក់។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីស្នើសុំធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធ លើការរៀបចំ សេចក្តីព្រាង “យុទ្ធសាស្ត្រស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨” ដែលគ្រោងនឹងគោរពស្នើសុំការពិនិត្យ និង សម្រេចរបស់រដ្ឋាភិបាលនាពេលខាងមុខ។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

14 Nov, 00:59


🎆អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក

សូមគោរពជូនពរដល់ប្រជាជនកម្ពុជា
ទាំងអស់គ្នាឱ្យជួបប្រទះតែសំណាងល្អ សុភមង្គល និងធ្វើដំណើរប្រកបដោយសុវត្ថិភាព🙏🏻

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/.../digital-economy-and-business...

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

12 Nov, 10:59


បច្ចេកវិទ្យាហិរញ្ញវត្ថុ (ត)

យោងតាមរបាយរណ៍របស់ហ្គូហ្គល(Google), តាម៉ាសាក(Tamasek), និង បេនអេនខមផេននី (Bain & Company) សកម្មភាពបច្ចេកវិទ្យាហិរញ្ញវត្ថុទាំង ៥ នេះ គឺជាសកម្មភាពបច្ចេកវិទ្យាដែលមានភាពលេចធ្លោក្នុងតំបន់អាស៊ាន។ រីឯ បច្ចេកវិទ្យាហិរញ្ញវត្ថុ គឺជាបច្ចេកវិទ្យាដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីការវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ។ ទំហំវិនិយោគលើបច្ចេកវិទ្យាក្នុងតំបន់អាស៊ានមានការកើនឡើងដល់ ១២,៩ ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ ២០២២ ដែលក្នុងនោះ ទំហំវិនិយោគលើបច្ចេកវិទ្យាហិរញ្ញវត្ថុបានកើនឡើងយ៉ាងគំហុកដល់ ៤,‌១ ប៊ីលានដុល្លារអាម៉េរិក។

ដកស្រង់ចេញពី៖ គោលនយោបាយអភិវឌ្ឈបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣ - ២០២៨

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

12 Nov, 09:17


នាថ្ងៃ អង្គារ ១២ កើត ខែ កត្តិក ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានរៀបចំ “សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និង វាយតម្លៃសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថលកម្ពុជា ក្រោមក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥” នៅសណ្ឋាគារអូកវូដ ព្រេមៀ ភ្នំពេញ (Oakwood Premier Phnom Penh)។ សិក្ខាសាលានេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ។ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន និង មន្ត្រីផ្នែកបច្ចេកទេសពាក់ព័ន្ធសរុបចំនួន ៨៧ រូប។ សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន ២ គឺ៖
(១). ពិភាក្សាពីការរៀបចំសូចនាករ តាមដាន និង វាយតម្លៃ ស្ដីពីការកសាងមូលដ្ឋានគ្រឹះ និងការចាប់យកឌីជីថល (២០២១ - ២០២៥) និង ប្រមូលធាតុចូលបឋមពីក្រសួង ស្ថាប័នទទួលបន្ទុកអនុវត្តពាក់ព័ន្ធនឹងពង្រាងបញ្ជីសូចនាករនិង
(២). ពិគ្រោះយោបល់លើសេចក្ដីព្រាងផែនការសកម្មភាព ៣ឆ្នាំរំកិល ២០២៥-២០២៧ របស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

11 Nov, 04:11


កាលពីថ្ងៃទី ១០ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រុមការងារនាយកដ្ឋានបណ្តុះបណ្តាល ផ្សព្វផ្សាយ និង សហប្រតិបត្តិការរបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានចូលរួមការតាំងពិព័រណ៌ស្តង់នៅក្នុងកម្មវិធី “ព្រឹត្តិការណ៍បច្ចេកវិទ្យា ២០២៤“ នៅ Factory Phnom Penh។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយ ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (The Ambassador’s Youth Council Cambodia) និង ក្រោមការគាំទ្រដោយស្ថាតទូតសហរដ្ឋអាមេរិកនៅកម្ពុជា ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល និង ឱកាសការងារក្នុងវិស័យឌីជីថល។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

09 Nov, 01:27


អបអរសាទរខួបលើកទី ៧១ នៃទិវាបុណ្យឯករាជ្យជាតិ

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

08 Nov, 11:04


នារសៀល ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត តាំង ងួនលី, អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) និង​ ជាតំណាងរបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីផ្តល់ជារបាយការណ៍សង្ខេបនៃវឌ្ឍនភាពការងារ​ បញ្ហាប្រឈមត្រឹមខែតុលា និង ទិសដៅផែនការការងារបន្តរបស់នាយកដ្ឋាននីមួយៗនាពេលខាងមុខ។ ជាលទ្ធផល កិច្ចប្រជុំនេះបានបញ្ចប់ដូចការរំពឹងទុក និង ទទួលបានគោលការណ៍ណែនាំ មតិកែលម្អ ធាតុចូលជាច្រើន និង​​ ការវាយតំលៃខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំ និង ក្រុមការងារ ក្នុងការអនុវត្តកិច្ចការងារឱ្យកាន់ប្រសើរឡើង និង មានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

08 Nov, 10:26


ព័ត៌មានឌីជីថល (៤ វិច្ចិកា - ៨ វិច្ចិកា)
១. វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជាឆ្នាំ2024 និង ពិធីសម្ពោធសមាគមវិជ្ជាជីវៈសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការឌីជីថលកាន់តែស៊ីជម្រៅរវាងប្រជាជាតិទាំងពីរ។
ប្រភព: Khmertimes

២. ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ជំរុញល្បឿននៃការធ្វើបរិវត្តកម្មឌីជីថលដល់ក្រសួងសុខាភិបាល និង ក្រសួងផែនការ ដើម្បីឈានទៅសម្រេចនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ប្រភព: Khmertimes

៣. Mastercard បានដាក់អោយប្រើប្រាស់សេវាកម្មថ្មីមួយដែលមានឈ្មោះថា ‘Pay Local’ ដែលអនុញ្ញាតឱ្យកាបូបឌីជីថលនៅទូទាំងអាស៊ី រួមទាំងប្រព័ន្ធទូទាត់បាគងជួយសម្រួលដល់ការទូទាត់ពីម្ចាស់ប័ណ្ណ Mastercard ជាងពីរពាន់លាន។
ប្រភព: Khmertimes

៤. ធនាគារជាតិនៃកម្ពុជា និង ក្រសួងពាណិជ្ជកម្មបានចេញសេចក្តីជូនដំណឹងមួយ ប្រាប់ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ចូលរួមសហការសម្របសម្រួលក្នុងការបង្កើតគណនីធនាគារជាប្រាក់រៀលជូនដល់គ្រប់អាជីវកម្មដែលចុះបញ្ជីស្របច្បាប់នៅប្រទេសកម្ពុជា។
ប្រភព: The Phnom Penh Post

៥. ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី) និង ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា និងជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ មានមោទនភាពប្រកាសភាពជាដៃគូជាមួយក្នុងការដាក់ដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុនៅលើកម្មវិធី ABA Mobile។
ប្រភព: The Phnom Penh Post

៦. សេដ្ឋកិច្ចឌីជីថលរបស់វៀតណាមកំពុងបន្តបង្ហាញពីកំណើនពីរខ្ទង់ដ៏រឹងមាំ ហើយត្រូវបានគេព្យាករណ៍ថានឹងឈានដល់ 36 ពាន់លានដុល្លារនៅក្នុងតម្លៃទំនិញសរុប (GMV) ក្នុងឆ្នាំ 2024 ដែលជំរុញដោយពាណិជ្ជកម្មអេឡិចត្រូនិក និង ការធ្វើដំណើរ។
ប្រភព: Vietnam Investment Review

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

07 Nov, 04:16


នារសៀល ថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និង នវានុវត្តន៍, លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ និង ក្រុមការងារនៃក្រសួងមហាផ្ទៃ, លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។
គេហទំព័រផ្លូវការ៖ digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedIn ផ្លូវការ៖ https://www.linkedin.com/.../digital-economy-and-business...

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

04 Nov, 09:17


នាថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤, ឯកឧត្តមបណ្ឌិត តាំង ងួនលី, អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុង វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា និង ពិធីសម្ពោធសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា ដែលប្រព្រឹត្តឡើងនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វ៉ាន់ វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។
គួរបញ្ជាក់ផងដែរ, ឯកឧត្តមបណ្ឌិត ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសធ្វើបទបង្ហាញអំពី “សេដ្ឋកិច្ចឌីជីថលជាប្រភពថ្មីនៃកំណើន” និង ចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សា ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជា” ដើម្បីចែករំលែកពីទស្សនវិស័យ និង មតិយោបល់បច្ចេកទេស ពាក់ព័ន្ធលើការកសាងសេដ្ឋកិច្ចឌីជីថល, សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការតំបន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថល, ការកំណត់សេដ្ឋកិច្ចឌីជីថលជាសូចនាករគោលសេដ្ឋកិច្ច និង ការកសាងហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

02 Nov, 04:59


2FA ជាមុខងារសុវត្ថិភាពបន្ថែមមួយទៀត និង ដើរតួយ៉ាងសំខាន់សម្រាប់ការទប់ស្កាត់ការចូលប្រើប្រាស់គណនីដោយគ្មានការអនុញ្ញាត។ វាផ្តល់សារៈសំខាន់ដល់អ្នកប្រើប្រាស់ដូចជា៖
(១). ផ្តល់សុវត្ថិភាពកាន់តែខ្លាំងជាងមុន,
(២). កាត់បន្ថយហានិភ័យបែកឆ្លាយទិន្នន័យ,
(៣). ការពារពីការវាយប្រហារបែប (Phishing),
(៤). ផ្តល់ទំនុកចិត្តទៅដល់អតិថិជន។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

01 Nov, 10:59


អត្ថបទព័ត៌មានសេដ្ឋកិច្ចឌីជីថល (២៨ តុលា - ១ វិច្ចិកា)

១. វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជាលើកទី១ នឹងត្រូវបានរៀបចំឡើងនៅខែធ្នូខាងមុខនេះ
ប្រភព៖ Khmertimes
https://bit.ly/3YmKMIE

២. កម្ពុជា-ជប៉ុន សហការគ្នាពន្លឿនកំណើននៃវិស័យឌីជីថល
ប្រភព៖ Khmertimes
https://bit.ly/4f5boF3

៣. Gyeongbuk ស្វែងរកការសហការគ្នាដើម្បីបង្កើតឧទ្យានបច្ចេកវិទ្យានៅប្រទេសកម្ពជា
ប្រភព៖ Postkhmer
https://bit.ly/3Ut9CWg

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

01 Nov, 10:02


🎥 សូមស្វាគមន៍មកកាន់ កម្មវិធីជជែកពីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ២០២៤ វគ្គទី ៥ ក្រោមប្រធានបទ "ពីក្រោយភាពជោគជ័យ៖ តើសហគ្រិនកសាងកេរ្តិ៍ឈ្មោះ និង អាជីវកម្មយ៉ាងដូចម្តេចក្នុងសម័យឌីជីថល?" ដែលនឹងចូលរួមបកស្រាយដោយវាគ្មិនកិត្តិយស លោក ជី សិលា,នាយកប្រតិបត្តិក្រុមហ៊ុន សប្បាយឌីជីថល។
👉🏻 ទស្សនាវីដេអូពេញ
រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
ឧបត្ថម្ភដោយ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, មូលនិធិ ស.អ.
📲 ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល សូមតាមដានគេហទំព័រ ហ្វេសប៊ុក និង ឆានែលតេឡេក្រាមផ្លូវការ របស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីទទួលបានព័ត៌មានថ្មីៗមុនគេ!
គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

01 Nov, 08:16


សេចក្តីជូនដំណឹងស្តីពី ការផ្តល់អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំសិក្សាថ្មី ២០២៤-២០២៥ ជូនដល់សិស្ស-និស្សិតទើបទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលមានអាណាព្យាបាល កំពុងបម្រើការងារនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ ត្រូវបំពេញដាក់ពាក្យស្នើសុំអាហារូបករណ៍ ផ្ញើតាមរយៈតេលេក្រាម 011 999 159 / 087 888 608

🔗 សូមទាញយក៖ ពាក្យស្នើសុំអាហារូបករណ៏

📝 បញ្ជាក់៖ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

25 Oct, 11:48


នារសៀលថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ២:០០ រសៀល ដល់ម៉ោង ៤:០០ រសៀល នៅសណ្ឋាគារ រ៉ូយ៉ាល់អង្គររីសត គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល,ក្រោមការឧបត្ថម្ភដោយមូលនិធិ ស.អ. នៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី​ "ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅកម្ពុជា" ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល និង ជាតំណាងរបស់ ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល។ សិក្ខាសាលាផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ តំណាងសមាគម សហគ្រាស សិស្សនិសិត្ស ក្រុមហ៊ុន និង​ ភ្ញៀវកិត្តិយសសរុបចំនួន ១១០ រូប។
គេហទំព័រផ្លូវការ៖
https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖
t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖
https://www.linkedin.com/.../digital-economy-and-business...

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

24 Oct, 12:39


កាលពីថ្ងៃទី ២១-២៣ ខែ តុលា ឆ្នាំ ២០២៤ កន្លងទៅ, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.និង ជានាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” បានដឹកនាំគណៈប្រតិភូដោយមានមន្ត្រីជំនាញ និង អ្នកតំណាងពីវិស័យឯកជននៃប្រទេសកម្ពុជា ធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីក្រុងអាល់ម៉ាទី, ប្រទេសកាហ្សាក់ស្ថាន។ ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងចម្បងចំនួន​ ២ គឺ (១)-ស្វែងយល់ពីការបម្រើ និងទទួលសេវាសាធារណៈរបស់ប្រទេសកាហ្សាក់ស្ថាន​ និង (២)-ស្វែងយល់ពីការអភិវឌ្ឍ និង ការចូលរួមនៃបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាសាធារណៈ ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងប្រទេសនេះ។
គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/.../digital-economy-and-business...

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

24 Oct, 09:33


👋 ជួបគ្នាថ្ងៃស្អែក នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ​ស្តីពី "ការលើកកម្ពស់ចំណេះដឹង ជំនាញ និងការចាប់យកឌីជីថលនៅកម្ពុជា" ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤ នៅសណ្ឋាគារ រ៉ូយាល់អង្គររីសតចាប់ពីម៉ោង ២:០០ ដល់ ៤:០០ រសៀល។
📩 សម្រាប់បេក្ខជនដែលបានចុះឈ្មោះជោកជ័យតាមរយៈតំណរភ្ជាប់ សូមធ្វើការពិនិត្យមើលអ៊ីម៉ែលរបស់លោកអ្នក។
រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
ឧបត្ថម្ភដោយ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, មូលនិធិ ស.អ.
📲 ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល សូមតាមដានគេហទំព័រ ហ្វេសប៊ុក និង ឆានែលតេឡេក្រាមផ្លូវការ របស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីទទួលបានព័ត៌មានថ្មីៗមុនគេ!
គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

24 Oct, 02:28


សូមស្វែងរកទីតាំងសម្រាប់ សិក្ខាសាលាផ្សព្វផ្សាយ​ស្តីពី "ការលើកកម្ពស់ចំណេះដឹង ជំនាញ និងការចាប់យកឌីជីថលនៅកម្ពុជា" ដែលនឹងធ្វើឡើងនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤ នៅសណ្ឋាគារ រ៉ូយាល់អង្គររីសតចាប់ពីម៉ោង ២:០០ ដល់ ៤:០០ រសៀល។
📩 សម្រាប់បេក្ខជនដែលបានចុះឈ្មោះជោកជ័យតាមរយៈតំណរភ្ជាប់ សូមធ្វើការពិនិត្យមើលអ៊ីម៉ែលរបស់លោកអ្នក។
រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
ឧបត្ថម្ភដោយ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, មូលនិធិ ស.អ.
📲 ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល សូមតាមដានគេហទំព័រ ហ្វេសប៊ុក និង ឆានែលតេឡេក្រាមផ្លូវការ របស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីទទួលបានព័ត៌មានថ្មីៗមុនគេ!
គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

23 Oct, 11:54


នារសៀលថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ២:០០នាទីរសៀល លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. បានដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី២ជាមួយថ្នាក់ដឹកនាំ និង តំណាងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា, តំណាងពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា, និង តំណាងពីសមាគមសហគ្រិនស្ត្រីកម្ពុជា ដើម្បីបន្តពិភាក្សា និង ពិនិត្យលទ្ធភាពការចុះកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌធុរកិច្ចឌីជីថល។ ជាលទ្ធផលសមាគមទាំង ៣ បានសម្តែងការគាំទ្រ ក្នុងការចូលរួម និង សហការ ជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការចាប់យកឌីជីថលសម្រាប់ធុរកិច្ចកម្ពុជា និង បន្តធ្វើកិច្ចរួមគ្នាក្នុងកិច្ចសហប្រតិបត្តិការនាពេលខាងមុខនេះ។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

22 Oct, 09:36


តើអ្នកទាំងអស់គ្នាដឹងទេ ៧០% នៃការបែកធ្លាយទិន្នន័យសំខាន់ៗរបស់សហគ្រិន ម្ចាស់អាជីវកម្ម និង អ្នកកាន់ Page គឺកើតឡើងដោយសារ លេខកូដពាក្យសម្ងាត់របស់អ្នកខ្សោយ។ ហើយការរំលោភបំពាននៃលេខកូដពាក្យសម្ងាត់គឺជាបញ្ហា មួយដ៏សំខាន់ដែលអ្នកទាំងអស់មិនគួរមើលរំលង និង គួរយកចិត្តទុកដាក់បំផុត។ ដូច្នេះ ដើម្បីការពារការបែកធ្លាយ អ្នកទាំងអស់គ្នាគួរតែមានការប្រុងប្រយ័ត្នខ្លាំង ហើយបង្កើតពាក្យសម្ងាត់ខ្លាំងមួយ និង ដាក់ដំណើរការកំណត់សោរពីរ ឬ ការផ្ទៀងផ្ទាត់ពីរជាន់ (Two Factor Authentication) ដើម្បីការពារគណនី និង ការបែកធ្លាយទិន្នន័យរបស់អ្នក។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

22 Oct, 09:01


នៅថ្ងៃអង្គារ ៥ រោច​ ខែ អស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០២៤, លោកជំទាវ ផល​ ម៉ារីណា, អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារបេសកកម្មរបស់ធនាគារពិភពលោក ដើម្បីបន្តកិច្ចពិភាក្សាអំពីស្ថានភាពនៃបរិវត្តកម្មឌីជីថល, ការតភ្ជាប់ឌីជីថល និង ការរៀបចំសេវាសាធារណៈឌីជីថលសម្រាប់ធុរកិច្ចនៅកម្ពុជា។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

22 Oct, 03:52


សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១៦ រូប ដើម្បីចូលបម្រើការងារនៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

💻 គេហទំព័រសម្រាប់ដាក់ពាក្យ៖ https://digitaleconomy.mef.gov.kh/

🔗 ទាញយក សេចក្តីជូនដំណឹង

📱 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ឬ តេលេក្រាម +855 99 280 898 និង +855 16 939 168 (នៅរៀងរាល់ម៉ោងធ្វើការ)។

📝 បញ្ជាក់៖ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី។

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

22 Oct, 02:23


នាព្រឹកថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៤, ឯកឧត្តមបណ្ឌិត គង់ ម៉ារី, អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.), បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយនឹង ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (Agence Française de Développement-AFD) និង ទីភ្នាក់ងារអន្តរជាតិបារាំងសម្រាប់ការប្រឹក្សាបច្ចេកទេស (Expertise France) ។ កិច្ចប្រជុំមានគោលបំណង ស្វែងយល់បន្ថែមឱ្យកាន់តែប្រសើរអំពីហេដ្ឋារចនាសម្ព័ន្ធឌីជីថល និង ស្ថាភាពអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដើម្បីរួមចំណែកដល់ការសិក្សាបុរេសមិទ្ធិលទ្ធភាពស្តីពីដំណើរការកសាងរដ្ឋាភិបាលឌីជីថលក្នុងប្រទេសកម្ពុជា។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

21 Oct, 06:48


នារសៀល ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២៤ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ. ) បានអញ្ជើញចូលរួមកិច្ចប្រជុំដំបូងរបស់ក្រុមការងារអន្តរក្រសួង-ស្ថាប័នលើកកម្ពស់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ (ក.អ.ប.) ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ជាប្រធាន ក.អ.ប.។ កិច្ចប្រជុំនេះត្រូវបានរៀបចំក្នុងគោលបំណង ប្រកាសសមាសភាព ក.អ.ប. និង ពិនិត្យនិងពិភាក្សាទៅលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារលើកទី១។

គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

17 Oct, 10:56


នាព្រឹក ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី, ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច(គ.ស.ធ.ឌ.) និង ធុរកិច្ចឌីជីថល និង លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល បានអញ្ជើញចូលរួមកិច្ចប្រជុំជំនាញបច្ចេកទេស ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង សេរីវិសុទ្ធ ជាអនុប្រធាន និង ជាប្រធានក្រុមទី១ នៃក្រុមប្រឹក្សាអ្នកច្បាប់ ជាសហប្រធានជាមួយ ឯកឧត្តម នរ៉ាណាឬទ្ធិ អានន្ទដាយ៉ាត ជាអនុប្រធាន និង ជាប្រធានក្រុមទី ២ នៃក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និង ក្រុមការងារ នៃក្រុមប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និង វប្បធម៌ នៃទីស្ដីការគណៈរដ្ឋមន្រ្ដី, លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, អគ្គលេខាធិការដ្ឋានគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ.។

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

17 Oct, 07:09


នារសៀលថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០២៤ នៅការិយាល័យមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ, លោកជំទាវ ផល ម៉ារីណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានដឹកនាំក្រុមការងារនាយកដ្ឋានតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ នៃអគ្គលេខាធិការដ្ឋាន គ.ស.ធ.ឌ. ចូលរួមកិច្ចប្រជុំពិភាក្សា និង ចែករំលែកបទពិសោធន៍ជាមួយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដែលដឹកនាំដោយ ឯកឧត្តម សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និង ចែករំលែកបទពិសោធន៍លើការរៀបចំផតថល និង ក្របខណ្ឌតាមដាន និង វាយតម្លៃក្នុងសមត្ថកិច្ចរបស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល។
គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

17 Oct, 04:30


📚 តើការចូលរួមសិក្ខាសាលាផ្សព្វ​ផ្សាយស្តីពី "ការលើកកម្ពស់ចំណេះដឹង ជំនាញ និង ការចាប់យកឌីជីថលនៅគម្ពុជា" មានអត្ថប្រយោជន៍អ្វីខ្លះ? សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយចំណេះដឹងអំពីបច្ចេកវិទ្យាឌីជីថល ជំនាញ និង សារៈសំខាន់ក្នុងការចាប់យកឌីជីថលនៅក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល។
📆កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ ទី ២៥ ខែ តុលា​ ឆ្នាំ ២០២៤ ចាប់ពីម៉ោង ២:០០ រសៀល ដល់ ៤:០០​ រសៀល
📍សណ្ឋាគារ រូយ៉ាល់អង្គររីសត ខេត្តសៀុមរាប
🔗 ចុះឈ្មោះដោយឥតគិតថ្លៃ៖
https://forms.gle/TyDX4XV9UrrZBTkp7
រៀបចំដោយ៖ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល
ឧបត្ថម្ភដោយ៖ ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍, មូលនិធិ ស.អ.
📲 ដើម្បីទទួលបានព័ត៌មានថ្មីៗទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល សូមតាមដានគេហទំព័រ ហ្វេសប៊ុក និង ឆានែលតេឡេក្រាមផ្លូវការ របស់គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ដើម្បីទទួលបានព័ត៌មានថ្មីៗមុនគេ!
គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/company/digital-economy-and-business-committee

គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) Digital Economy and Business Committee (DEBC)

16 Oct, 10:58


នាព្រឹកថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក, លោក តាន់ វណ្ណលិ តំណាងនាយកដ្ឋានស្រាវជ្រាវ គោលនយោបាយ និង ច្បាប់ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល (គ.ស.ធ.ឌ.) បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយ លោកស្រី Sha Wen, ទីប្រឹក្សារតនាគារប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃមូនិធិរូបិយវត្ថុអន្តរជាតិ និង ក្រុមការងារ។ កិច្ចពិភាក្សានេះ ផ្ដោតលើកិច្ចការងារអាទិភាពក្នុងការគ្រប់គ្រងរតនាគារ និង ឌីជីថលភាវូបនីយកម្ម នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា។
គេហទំព័រផ្លូវការ៖ https://digitaleconomy.gov.kh
ឆានែលតេឡេក្រាមផ្លូវការ៖ t.me/digitaleconomybusinesscomittee
LinkedInផ្លូវការ៖ https://www.linkedin.com/.../digital-economy-and-business...

8,651

subscribers

2,344

photos

34

videos