UHS Channel @uhsedukh Channel on Telegram

UHS Channel

@uhsedukh


+ Website: http://www.uhs.edu.kh/

UHS Channel (English)

Are you looking for a reliable source of information and updates related to education? Look no further than the UHS Channel on Telegram! With the username @uhsedukh, this channel is dedicated to providing valuable insights and resources for students, parents, and educators alike. From educational news to study tips, this channel has got you covered. nnUHS, short for University of Health Sciences, is a reputable institution in Cambodia that is committed to excellence in education. With a website at http://www.uhs.edu.kh/, they aim to empower students with knowledge and skills that will help them succeed in their academic and professional endeavors. The UHS Channel on Telegram serves as an extension of this mission, offering a platform for sharing valuable information and fostering a community of learners. nnWhether you are a high school student preparing for exams, a parent seeking guidance on your child's education, or an educator looking for innovative teaching methods, the UHS Channel has something for everyone. Stay updated on the latest educational trends, discover useful resources, and connect with like-minded individuals who are passionate about learning. nnJoin the UHS Channel today and take the first step towards unlocking your full potential. Education is the key to a brighter future, and this channel is here to support you every step of the way. Don't miss out on this valuable opportunity to enrich your learning experience and connect with a community of lifelong learners. Education is a journey, and the UHS Channel is your trusted guide along the way!

UHS Channel

26 Nov, 06:40


ស.វ.ស ប្រជុំពិភាក្សាការងារជាមួយប្រតិភូ AP-HP International មកពីសាធារណរដ្ឋបារាំង
------
ទីតាំងទី១ ស.វ.ស​៖ នាព្រឹកថ្ងៃអង្គារ ១១រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស" បាន ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនឹងប្រតិភូ AP-HP International អញ្ជើំញមកពីសាធារណរដ្ឋបារាំង។

កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារ្យជំនួយ គីម សុធា ប្រធានអង្គភាពកិច្ចការទូទៅ តំណាងឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ ស.វ.ស ព្រមទាំងមានវត្តមានចូលរួម ពីលោក Laura Van RUN, ប្រធានបច្ចេកទេសនៃ Vinci Constructions Grands Projets S.A.S​ ក្រុមការងារ AP-HP International និង មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៅមហាវិទ្យាល័យវេជ្ជសាស្រ្ត, សាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តនៃស.វ.ស, តំណាងនាយកដ្ឋានមន្ទីរពេទ្យ, និងតំណាងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាល។

ជំនួបនេះ មានគោលបំណងស្វែងយល់ អំពីការបណ្តុះបណ្តាល និស្សិតផ្នែកវេជ្ជសាស្រ្ត ផ្នែកគិលានុបដ្ឋាក និងផ្នែកព្យាបាលដោយចលនា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងទីផ្សារការងាររបស់ និស្សិតដែលបានបញ្ចប់កាសិក្សាពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ព្រមទាំងសិក្សាលទ្ធភាពកិច្ចសហប្រតិបត្តិការ នាពេលអនាគត រវាងសវស និងមន្ទីរពេទ្យAP-HP International ដែលគ្រោងនឹងបង្កើតនៅព្រះរាជាណាចក្រកម្ពុជា។

UHS Channel

26 Nov, 04:12


សេចក្តីជូនដំណឹង ស្តីពីការចុះឈ្មោះសុំចូលរៀន ឆ្នាំសិក្សា ២០២៤-២០២៥ របស់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
—————
ភ្ជាប់ទៅកាន់ UHS Linkedln (Click here)

UHS Channel

21 Nov, 01:06


មហាវិទ្យាល័យវេជ្ជសាស្រ្ត៖ សេចក្តីជូនដំណឹងពីការប្រជុំតម្រង់ទិស និងការទទួលពាក្យ ឯកសារ Dossier No1វគ្គ DFMS/DFMSA សម្រាប់និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅម.វ.វ CANDIDATURE POUR DOSSIER NO1 ឆ្នាំសិក្សា ២០២៥-២០២៦
—————
ភ្ជាប់ទៅកាន់ UHS Linkedln (Click here)

UHS Channel

20 Nov, 07:51


មហាវិទ្យាល័យទន្តវទនសាស្រ្ត៖ ការការពារនិក្ខេបបទនិស្សិត ឆ អាំងសៀង និស្សិត សុទ្ធ ម៉ារីឌី និងនិស្សិត ឌុយ ណាវី
-
រសៀលថ្ងៃចន្ទ ៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មហាវិទ្យាល័យទន្តវទនសាស្រ្តនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល "ស.វ.ស" មានរៀបចំពិធីការពារនិក្ខេបបទជូននិស្សិតថ្នាក់ទន្តបណ្ឌិតទូទៅ ជំនាន់ទី៣៤ ចំនួន៣រូប តាមប្រព័ន្ធ Zoom។ បន្ទាប់ពីការរៀបចំពិធីការពារដោយជោគជ័យ មហាវិទ្យាល័យបានរៀបចំពិធីបំពាក់អេពីតូដោយផ្ទាល់នៅទីតាំងទី២នៃសាកលវិទ្យាល័យ។

បេក្ខភាពទាំង៣រូបរួមមាននិស្សិត ឆៃ អាំងស្រៀង និស្សិត សុទ្ធ ម៉ារីឌី និងនិស្សិត ឌុយ ណាវី បានការពារនិក្ខេបបទក្រោមប្រធានបទ៖ "The investigation of first permanent molar extraction among patients at Dental Clinic of University of Health Sciences in 2023"។

សមាសភាពគណៈមេប្រយោគនិក្ខេបបទរួមមានលោកសាស្រ្តាចារ្យ ហេង សុបញ្ញា ជាប្រធាន, លោកសាស្រ្តាចារ្យ សេង រស់សមិទ្ធិ ជាសមាជិក, លោកសាស្រ្តាចារ្យ ច័ន្ទ បូរី ជាសមាជិក, លោកស្រីសាស្រ្តាចារ្យជំនួយ សួន ម៉ូនីកា ជានាយកនិក្ខេបបទ, និងលោកស្រីទន្តបណ្ឌិត ស៊ឹម សុខមុយ ជាសហនាយកនិក្ខេបបទ។

គួរបញ្ជាក់ថាការការពារនិក្ខេបបទថ្នាក់ទន្តបណ្ឌិតទូទៅជាលក្ខខណ្ឌចាំបាច់មួយដែលត្រូវបំពេញដើម្បីបញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិតទូទៅដោយជោគជ័យ៕

UHS Channel

20 Nov, 00:36


សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិងសាកលវិទ្យាល័យបច្ចេកវិទ្យាឆែក ប្រជុំ ដើម្បីការបង្កើនឱកាសសម្រាប់ការបណ្តុះបណ្តាលជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រ
----
ទីតាំងទី២៖ ព្រឹកថ្ងៃអង្គារ ៤រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹង ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបានរៀបចំកិច្ចប្រជុំទាក់ទងនឹងការបណ្តុះបណ្តាលជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រ រវាងថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជាមួយនឹងប្រតិភូអញ្ជើញមកពីសាកលវិទ្យាល័យបច្ចេកវវិទ្យាឆែក (Czech Technical University) និងក្រុមការងារមកពីស្ថានទូតសាធារណរដ្ឋឆែក។

កិច្ចប្រជុំធ្វើឡើងក្រោមវត្តមានឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, លោកបណ្ឌិត ងួន កុល្លិកា នាយករងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, លោក Kamil Pikal ទីប្រឹក្សាផ្នែកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតសាធារណរដ្ឋឆែកប្រចាំប្រទេសកម្ពុជា, លោកសាស្ត្រាចារ្យ Karel Roubik ព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យវិស្វកម្មជីវវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យបច្ចេកវិទ្យាឆែក។

កិច្ចប្រជុំបានពិភាក្សាផ្តោតជាសំខាន់លើលទ្ធភាព ពង្រឹង និងពង្រីកកាលានុវត្តភាពការងារសម្រាប់ជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រនៅតាមមន្ទីរពេទ្យ, ការសម្របសម្រួលក្នុងការរៀបចំឲ្យមានកម្រិតបរិញ្ញាបត្រ សម្រាប់កម្មវិធីសិក្សានេះ ដោយពិចារណាលើការបន្តពីកម្រិតបរិញ្ញាបត្ររង ទៅកម្រិតបរិញ្ញាបត្រ និងដំណើរការការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពរបស់បន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ៕

UHS Channel

19 Nov, 04:20


សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរៀបចំពិធីសម្ពោធបន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ
===
ទីតាំងទី២នៃស.វ.ស៖ នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រដោយមានការបំពាក់សម្ភារៈ ឧបករណ៍សម្រាប់សិក្សាបង្ហាញត្រាប់ សរុបចំនួន ២៥ ប្រភេទ ឧបត្ថម្ភដោយសាធារណរដ្ឋឆែក ។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតាមអង្គភាព មន្ទីរពេទ្យជាតិ មន្ត្រីរាជការ បុគ្គលិក និស្សិត ស.វ.ស ប្រមាណ១២០រូប ។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរាយការណ៍ជាសង្ខេប អំពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ និងការរៀបចំបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រនេះ។ ឯកឧត្តមសាកលវិទ្យាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែក ដែលបានជួយផ្តល់ការគាំទ្រ ទាំងបច្ចេកទេស និងថវិកា ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងពីសារ:ប្រយោជន៍ មន្ទីរពិសោធន៍ថ្មីនេះក្នុងការផ្តល់ឱកាសឱ្យនិស្សិតទទួលបានការបណ្តុះបណ្តាលជាក់ស្តែងលើឧបករណ៍ពេទ្យ ការថែទាំ និងការជួសជុល។

អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានលើកឡើងពីការផ្តោតការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងវិជ្ជាជីវៈអមសុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ សម្រាប់បម្រើការងារនៅតាមមន្ទីរពេទ្យ និងទីផ្តល់សេវាសុខាភិបាល។ ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
១. បង្កើនការផ្សព្វផ្សាយកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ
២. សិក្សាលទ្ធភាពក្នុងការពង្រីក pathway
៣. កៀរគរស្វែងរកជំនួយអភិវឌ្ឍន៍នានា ដើម្បីជួយគាំទ្របន្ថែម ទាំងលើទិដ្ឋភាពបច្ចេកទេស គរុកោសល្យ និងអាហារូបករណ៍និស្សិត។
ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានសំណូមពរដល់សាធារណរដ្ឋឆែក មេត្តាបន្តជួយគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាពិសេសលើការបណ្តុះបណ្តាលគ្រូ និងបំពាក់បន្ថែមហេដ្ឋារចនាសម្ព័ន្ធបង្ហាញត្រាប់ សម្រាប់ជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រនេះ។

គួរជម្រាបថា និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ នឹងទទួលបានសញ្ញាបត្រដែលចេញរួមគ្នាដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចាប់តាំងពីឆ្នាំសិក្សា ២០១៩-២០២០ មកដល់ឆ្នាំសិក្សា២០២៣-២០២៤នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលនិស្សិតចូលរៀនបានចំនួន ០២ ជំនាន់ និងមាននិស្សិតសរុបចំនួន ២០ នាក់។ និស្សិតដែលសិក្សាជំនាញនេះ មានឱកាសធ្វើកម្មសិក្សានៅមន្ទីរពេទ្យកាលម៉ែត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន DKSH៕

UHS Channel

19 Nov, 04:20


សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរៀបចំពិធីសម្ពោធបន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ
===
ទីតាំងទី២នៃស.វ.ស៖ នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បន្ទប់មន្ទីរពិសោធន៍បង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រដោយមានការបំពាក់សម្ភារៈ ឧបករណ៍សម្រាប់សិក្សាបង្ហាញត្រាប់ សរុបចំនួន ២៥ ប្រភេទ ឧបត្ថម្ភដោយសាធារណរដ្ឋឆែក ។
ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជាព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំតាមអង្គភាព មន្ទីរពេទ្យជាតិ មន្ត្រីរាជការ បុគ្គលិក និស្សិត ស.វ.ស ប្រមាណ១២០រូប ។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរាយការណ៍ជាសង្ខេប អំពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ និងការរៀបចំបន្ទប់មន្ទីរពិសោធន៍អនុវត្តបង្ហាញត្រាប់ សម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រនេះ។ ឯកឧត្តមសាកលវិទ្យាធិការបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណរដ្ឋឆែក ដែលបានជួយផ្តល់ការគាំទ្រ ទាំងបច្ចេកទេស និងថវិកា ដើម្បីពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជាបានលើកឡើងពីសារ:ប្រយោជន៍ មន្ទីរពិសោធន៍ថ្មីនេះក្នុងការផ្តល់ឱកាសឱ្យនិស្សិតទទួលបានការបណ្តុះបណ្តាលជាក់ស្តែងលើឧបករណ៍ពេទ្យ ការថែទាំ និងការជួសជុល។

អញ្ជើញមានមតិក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានលើកឡើងពីការផ្តោតការយកចិត្តទុកដាក់របស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់គុណភាពបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល និងវិជ្ជាជីវៈអមសុខាភិបាល។ឯកឧត្តមសាស្ត្រាចារ្យបានគូសបញ្ជាក់ពីសារៈសំខាន់នៃកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ សម្រាប់បម្រើការងារនៅតាមមន្ទីរពេទ្យ និងទីផ្តល់សេវាសុខាភិបាល។ ជាមួយគ្នានោះ ឯកឧត្តមសាស្ត្រាចារ្យបានផ្តល់អនុសាសន៍គន្លឹះដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
១. បង្កើនការផ្សព្វផ្សាយកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ
២. សិក្សាលទ្ធភាពក្នុងការពង្រីក pathway
៣. កៀរគរស្វែងរកជំនួយអភិវឌ្ឍន៍នានា ដើម្បីជួយគាំទ្របន្ថែម ទាំងលើទិដ្ឋភាពបច្ចេកទេស គរុកោសល្យ និងអាហារូបករណ៍និស្សិត។
ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា បានសំណូមពរដល់សាធារណរដ្ឋឆែក មេត្តាបន្តជួយគាំទ្រសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជាពិសេសលើការបណ្តុះបណ្តាលគ្រូ និងបំពាក់បន្ថែមហេដ្ឋារចនាសម្ព័ន្ធបង្ហាញត្រាប់ សម្រាប់ជំនាញវិស្វកម្មជីវវេជ្ជសាស្ត្រនេះ។

គួរជម្រាបថា និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ នឹងទទួលបានសញ្ញាបត្រដែលចេញរួមគ្នាដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ចាប់តាំងពីឆ្នាំសិក្សា ២០១៩-២០២០ មកដល់ឆ្នាំសិក្សា២០២៣-២០២៤នេះ សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលនិស្សិតចូលរៀនបានចំនួន ០២ ជំនាន់ និងមាននិស្សិតសរុបចំនួន ២០ នាក់។ និស្សិតដែលសិក្សាជំនាញនេះ មានឱកាសធ្វើកម្មសិក្សានៅមន្ទីរពេទ្យកាលម៉ែត វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងក្រុមហ៊ុន DKSH៕

UHS Channel

11 Nov, 06:13


សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានចូលរួមសន្និសីទ Conférence Régionale des Recteurs de l'Asie-Pacifique des établissements membres de l'AUF នាប្រទេសវៀតណាម
---
ចាប់ពីថ្ងៃចន្ទ ៤កើត រហូតដល់ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រតិភូសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន៣នាក់ ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចូលរួមសន្និសីទ Conférence Régionale des Recteurs de l'Asie-Pacifique des établissements membres de l'AUF នាប្រទេសវៀតណាម រៀបចំដោយ Agence universitaire de la Francophonie (AUF) direction Asie-Pacifique។
ក្នុងសន្និសីទនេះ មានថ្នាក់ដឹកនាំសាកលវិទ្យាល័យ និងប្រតិភូក្រសួងពាក់ព័ន្ធនៃប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន១៣ បានចូលរួម និងបានពិភាក្សាក្នុងសិក្ខាសាលាដែលមានប្រធានបទចំនួន៤ គឺ៖
១) Intelligence artificielle et gouvernance de l'enseignement supérieur et de la recherche
២) Dialogue entre monde académique et monde professionnel
៣) Opportunité du programme international de mobilité et d'employabilité francophone en Asie-Pacifique
៤) Nouvelle stratégie de l'AUF/Coconstruction de projets

UHS Channel

11 Nov, 06:12


និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបានចូលរួមគាំទ្រការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤

ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ បានប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ១៣រោច ដល់ថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលចំនួន១០១នាក់ បានចូលរួមក្នុងពិធីបើក និងបិទនៃព្រឹត្តិការណ៍សំខាន់ខាងលើនេះ ក្នុងនោះមាននិស្សិត ស.វ.ស ជាសមាជិក ស.ស.យ.ក ចំនួន៦១នាក់ និង និស្សិត ស.វ.ស ជាសមាជិកក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំ ស.វ.ស ចំនួន៤០នាក់

UHS Channel

09 Nov, 02:52


និស្សិតថ្នាក់កម្មវិធីអន្តរជាតិ មហាវិទ្យាល័យឱសថសាស្ត្រ ធ្វើការផ្លាស់ប្តូរការសិក្សានៅប្រទេសវៀតណាម រយៈពេល៥ថ្ងៃ
——
ប្រទេសវៀតណាម៖ ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មហាវិទ្យាល័យឱសថសាស្ត្រនៃស.វ.ស បានបញ្ជូននិស្សិតឆ្នាំទី៣ ថ្នាក់កម្មវិធីអន្តរជាតិនៃមហាវិទ្យាល័យឱសថសាស្ត្រ សរុប៤០នាក់ និងគ្រូដឹកនាំ៣រូប ធ្វើទស្សនកិច្ចសិក្សានៅ UNIVERSITY OF MEDICINE & PHARMACY HCMC (UMP) ប្រទេសវៀតណាមរយ:ពេល៥ថ្ងៃ។

ក្នុងកម្មវិធីទស្សនកិច្ចសិក្សានេះ និស្សិតថ្នាក់កម្មវិធីអន្តរជាតិនៃស.វ.សបានចូលរួមវគ្គសិក្សា និងអនុវត្តត្រាប់រួមគ្នាជាមួយនិស្សិតវៀតណាមលើមុខវិជ្ជារូបធាតុឱសថ នៅក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ Pharmacognosy និងសិក្សាផលិតកម្មឱសថនៅក្នុងមន្ទីរពិសោធន៍បង្ហាញត្រាប់ Pharmaceutical Technology។

ក្នុងឱកាសផ្លាស់ប្តូរសិក្សានៅប្រទេសវៀតណាមនេះ និស្សិត ស.វ.ស និងនិស្សិត UMP បានធ្វើដំណើរកំសាន្តរួមគ្នាក្នុងទីក្រុងហូជីមិញ ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការឱ្យកាន់តែល្អ ដើម្បីឆ្ពោះទៅធ្វើការអភិវឌ្ឍន៍កម្មវិធីសិក្សារួមគ្នា (Joint Program) លើមុខវិជ្ជាមួយចំនួននាពេលអនាគត ដើម្បីបង្កើនគុណភាពនៃការបណ្តុះបណ្តាលបែបអន្តរជាតិ។

ទស្សនកិច្ចសិក្សានេះនឹងជំរុញនូវការផ្លាស់ប្តូរបទពិសោធន៍ពីការសិក្សា ការស្រាវជ្រាវ និងវប្បធម៌រវាងនិស្សិតនៃសាកលវិទ្យាល័យទាំងពីរ ពង្រឹងសមត្ថភាពទំនាក់ទំនងជាភាសាបរទេសរបស់និស្សិត និងសិក្សាស្វែងយល់ពីរុក្ខជាតិឱសថ និងការសិក្សាស្រាវជ្រាវឱសថបុរាណនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ ឱសថសាស្ត្រ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។

ជាសរុប ទស្សនកិច្ចសិក្សានាឱកាសនេះ និស្សិតកម្មវិធីអន្តរជាតិនៃមហាវិទ្យាល័យឱសថសាស្ត្រ បានទទួលនូវភាពរីករាយក្នុងការសិក្សា ស្រាវជ្រាវ និងទទួលបានបទពិសោធន៍ការងារសិក្សារៀនសូត្រ ដែលផ្សារភ្ជាប់ទៅនឹងការអនុវត្តបង្ហាញត្រាប់ និងបានស្វែងយល់ពីអត្ថប្រយោជន៍នៃកម្មវិធីសិក្សាបែបអន្តរជាតិ ជាពិសេសបានឆ្លុះបញ្ចាំងពីសមត្ថភាពទំនាក់ទំនងផ្នែកភាសាអន្តរជាតិជាមួយនិស្សិតបរទេសជាដៃគូ៕

UHS Channel

09 Nov, 02:51


ខេត្តកំពង់ចាម៖ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រនៃ ស.វ.ស បានរៀបចំសិក្ខាសាលាស្តីពីការពិនិត្យ និងកែសម្រួលពង្រាងបញ្ជីផ្ទៀងផ្ទាត់ជំនាញអនុវត្ត សម្រាប់កម្មវិធីសិក្សាជាតិថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្របច្ចេកទេស មន្ទីរពិសោធន៍វេជ្ជសាស្ត្រ ឆ្នាំទី១ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូអញ្ជើញមកពីមន្ទីរពេទ្យជាតិ/វិទ្យាស្ថាន សរុប៣៥រូប។

ពិធីប្រារព្ធទៅក្រោមអធិបតីភាពលោកសាស្ត្រាចារ្យជំនួយ តាន់ ងី នាយកសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ តំណាងឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ ស.វ.ស។

សិក្ខាសាលារយៈពេល២ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យបញ្ជីផ្ទៀងផ្ទាត់ជំនាញអនុវត្តដែលបានអភិវឌ្ឍរួចដាក់ជូនអង្គសិក្ខាសាលាកែសម្រួល, ពិនិត្យលទ្ធភាពអភិវឌ្ឍបញ្ជីផ្ទៀងផ្ទាត់ដែលនៅសល់ដើម្បីបង្គប់សម្រាប់ឆ្នាំទី១ និងចងក្រងបញ្ជីផ្ទៀងផ្ទាត់ជំនាញអនុវត្តដែលបានកែសម្រួលរួច មកជាសៀវភៅតាមដានជំនាញគ្លីនិក សម្រាប់និស្សិតបរិញ្ញាបត្រវិទ្យាសាស្ត្របច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្ត្រឆ្នាំទី១៕

UHS Channel

09 Nov, 02:49


គណៈកម្មការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជាបង្ហាញលទ្ធផលបឋមនៃការវាយតម្លៃនៅស.វ.ស ជូនថ្នាក់ដឹកនាំស.វ.ស
----
ទីតាំងទី១ ស.វ.ស៖ រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រតិភូគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(គ.ទ.ក) បានបង្ហាញលទ្ធផលបឋមនៃការវាយតម្លៃនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល"ស.វ.ស បន្ទាប់ពីការដំណើរចាប់ផ្តើមចុះប្រមូលព័ត៌មានពាក់ព័ន្ធពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិធីធ្វើឡើងក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ ស.វ.ស។ ក្នុងនោះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំមហាវិទ្យាល័យ/សាលា​ ការិយាល័យពាក់ព័ន្ធក្រោមឱវាទស.វ.ស។

ឯកឧត្តមសាកលវិទ្យាធិការបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណ:ប្រតិភូ លោកបណ្ឌិតជាមន្រ្តីវាយតម្លៃរបស់គ.ទ.ក ដែលបានចំណាយពេលវេលាមានតម្លៃ អញ្ជើញចូលរួមក្នុងដំណើរការវាយតម្លៃទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

កម្មវិធីវាយតម្លៃផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ធ្វើឡើងលើសូចនាករស្តង់ដារជាតិទាំង៩ ដោយប្រតិភូនៃគ.ទ.កមានការចុះស្ទង់មតិលើនិស្សិត,អតីតនិស្សិត, គ្រូបង្រៀន, មន្រ្តីរាជការ/បុគ្គលិក, ក្រុមប្រឹក្សាភិបាល និងរុមប្រឹក្សាប្រតិបត្តិនៃស.វ.ស។ ជាមួយគ្នានោះក៍មាននូវការចុះពិនិត្យផ្ទៀងផ្ទាត់របាយការណ៍ និងឯកសារពាក់ព័ន្ធនានា, ការពិនិត្យមើលធនធានសិក្សា និងធនធានរូបវន្តផងដែរ៕

UHS Channel

06 Nov, 03:08


ឱកាសការងារ/បង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
---
១. គ្រូបង្រៀនមិនពេញម៉ោង៖ បង្រៀនទ្រឹស្តី លើមុខវិជ្ជា Emergency in anesthesia នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃស.វ.ស
Link: https://www.uhs.edu.kh/career/?view=new&id=1883
-
២. គ្រូបង្រៀនមិនពេញម៉ោង៖ គ្រូណែនាំអនុវត្តត្រាប់ សម្រាប់មុខវិជ្ជា Inorganic Chemistry នៅមហាវិទ្យាល័យឱសថសាស្ត្រ នៃស.វ.ស
Link: https://www.uhs.edu.kh/career/?view=new&id=1884
-
៣. គ្រូបង្រៀនមិនពេញម៉ោង៖ គ្រូបង្រៀនទ្រឹស្តី និង ណែនាំអនុវត្តត្រាប់ លើមុខវិជ្ជា Complex conditions និងមុខវិជ្ជា Decision making in complex and Community PT នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃស.វ.ស
Link: https://www.uhs.edu.kh/career/?view=new&id=1885
-
៤. គ្រូបង្រៀនពេញម៉ោង បង្រៀនទ្រឹស្តី និង ណែនាំអនុវត្តត្រាប់លើមុខវិជ្ជា Cytopathology និង Molecular Biology នៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃស.វ.ស
Link: https://www.uhs.edu.kh/career/?view=new&id=1886
-
៥. គ្រូបង្រៀនមិនពេញម៉ោង​៖ គ្រូណែនាំអនុវត្តគ្រាប់សម្រាប់មុខវិជ្ជា Analytical chemistry នៅមហាវិទ្យាល័យឱសថសាស្ត្រ នៃស.វ.ស
Link: https://www.uhs.edu.kh/career/?view=new&id=1887
-
៦. បុគ្គលិក(គម្រោង)៖ ជាជំនួយការស្រាវជ្រាវ ដើម្បីចូលរួមអនុវត្តគម្រោង ស្រាវជ្រាវ ស្តីពី “ការសិក្សាពីប្រទេសគំរូក្នុងវិស័យអាហារូបត្ថម្ភ និងការលូតលាស់នៃមាតា និងទារក" (The Exemplars in Maternal and Infant Nutrition and Growth (MING) Project) នៃស.វ.ស
Link: https://www.uhs.edu.kh/career/?view=new&id=1888
-
៧. បុគ្គលិក (គម្រោង)៖ ជា Medical investigator សម្រាប់គម្រោង DEMELE នៃស.វ.ស
Link: https://www.uhs.edu.kh/career/?view=new&id=1889

UHS Channel

04 Nov, 02:19


អ្នកស្រាវជ្រាវ ស.វ.ស ចុះបណ្តុះបណ្តាលអំពីការប្រើប្រាស់កម្មវិធី i-MoMCARE ដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាសុខភាពមាតានិងទារក
---
ខេត្តកំពត និងកំពង់ស្ពឺ៖ ចាប់ពីថ្ងៃសៅរ៍ ៩រោច ខែអស្សុជ ដល់ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារស្រាវជ្រាវផ្នែកសុខភាពសាធារណៈដឹកនាំដោយលោកស្រីបណ្ឌិត ឃួន ឌីណា និងលោកបណ្ឌិត ដារី ឆាវវ៉ារ៉ាត សហការជាមួយ Saw Swee Hock School of Public Health of Singapore និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក បានចុះអនុវត្តសកម្មភាពបណ្តុះបណ្តាលរំលឹកអំពីសុខភាពមាតានិងទារក (Refresher training) និងការប្រើប្រាស់កម្មវិធី i-MoMCARE នៅខេត្តកំពត (មណ្ឌលសុខភាពទទុង និងមណ្ឌលសុខភាពត្រមែង) និងខេត្តកំពង់ស្ពឺ (មណ្ឌលសុខភាពមិត្តភាពកម្ពុជា-ជប៉ុន ចំបក់ និងមណ្ឌលសុខភាពត្រែងត្រយឹង) ដោយមានការចូលរួមពីបុគ្គលិកមណ្ឌលសុខភាព និងអ្នកស្ម័គ្រចិត្តភូមិសរុបចំនួន ៩០នាក់។

ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចុះអភិបាលសកម្មភាពខាងលើដោយផ្ទាល់ និងបានផ្តល់នូវអនុសាសន៍សំខាន់ៗ ដើម្បីឱ្យកម្មវិធី i-MoMCARE កាន់តែមានភាពងាយស្រួល និងប្រសិទ្ធភាពក្នុងការប្រើប្រាស់។

គួរបញ្ជាក់ថា ស.វ.ស. បានចាប់ផ្តើមកិច្ចសហប្រតិបត្តិការគម្រោងស្រាវជ្រាវ Innovative Mobile Technology for Maternal and Child Health Care in Cambodia-study protocol of a cluster randomized controlled trial (i-MoMCARE) ជាមួយ Saw Swee Hock School of Public Health of Singapore និងមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ចាប់តាំងពីឆ្នាំ២០២១ ក្រោមជំនួយឧបត្ថម្ភរបស់មូលនិធិ Bill & Melinda Gates Foundation៕

UHS Channel

04 Nov, 02:18


ស.វ.សរៀបចំសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើកម្មវិធីសិក្សាជាតិ និងកម្មវិធីលម្អិតនៃមុខវិជ្ជា ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ
---
នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែអស្សុជ ដល់ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសកែសម្រួលកម្មវិធីសិក្សាជាតិថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ បានរៀបចំសិក្ខាសាលាស្តីពីការពិគ្រោះយោបល់លើកម្មវិធីសិក្សាជាតិ និងកម្មវិធីលម្អិតនៃមុខវិជ្ជា ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ នៅភូមិគ្រឹះនាងគង្ហីង ខេត្តកំពង់ចាម ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធ Zoom ពីថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា អង្គភាពសុខាភិបាលពាក់ព័ន្ធ និងក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈបរិក្ខារ សរុបចំនួន ៣៦រូប។

សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល, សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងជាប្រធានគ្រប់គ្រងគម្រោងពង្រឹងប្រព័ន្ធអប់រំមុនពេលបម្រើការងារសម្រាប់មន្ត្រីសុខាភិបាល។

គោលបំណងនៃសិក្ខាសាលានេះ គឺដើម្បីពិនិត្យ ពិភាក្សាលើកម្មវិធីសិក្សាជាតិ និងកម្មវិធីលម្អិតនៃមុខវិជ្ជា ថ្នាក់បរិញ្ញាបត្ររងវិស្វកម្មជីវវេជ្ជសាស្ត្រ ដើម្បីកែសម្រួលកម្មវិធីសិក្សាជាតិនេះឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានគុណផលខ្ពស់ ព្រមទាំងឆ្លើយតបតាមតម្រូវការទីផ្សារការងារនៅតាមស្ថាប័នផ្តល់សេវាថែទាំសុខភាព មន្ទីរពេទ្យ មន្ទីរពិសោធន៍ និងក្រុមហ៊ុនបរិក្ខារពេទ្យ បរិក្ខារមន្ទីរពិសោធន៍ជាដើម។

ឯកឧត្តមសាស្ត្រាចារ្យសាកលវិទ្យាធិការ បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលានេះ ដើម្បីជាធាតុចូលរួមការពិភាក្សាក្រុម ប្រកបដោយចំណេះដឹង និងជំនាញ។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល២ថ្ងៃនៃសិក្ខាសាលានេះ មានការធ្វើបទបង្ហាញ ការពិភាក្សាជាក្រុម ការពិគ្រោះយោបល់រវាងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងអ្នកជំនាញ សំដៅកែសម្រួលកម្មវិធីសិក្សាជាតិនេះឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានគុណផលខ្ពស់៕

UHS Channel

02 Nov, 06:21


សាស្រ្តាចារ្យជំនាញអបរំវិជ្ជាជីវៈសុខាភិបាល (Health Professional Education) នៃសាកលវិទ្យាល័យ Ludwig-Maximilians-Universität München (LMU) ប្រទេសអាល្លឺម៉ង់ បានមកទស្សនកិច្ចស្វែងយល់ និងពិភាក្សាការងារកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល
————
ទីតាំងទី១ស.វ.ស៖ ចាប់ពីថ្ងៃពុធ ១៣រោច​ ខែអស្សុជ ដល់ថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា សាស្រ្តាចារ្យ Martin Fischer ជា Dean of Studies និងលោកសាស្រ្តាចារ្យ Matthias Siebeck ជាសាស្រ្តាចារ្យជំនាញអប់រំវិជ្ជាជីវៈសុខាភិបាលនៃសាកលវិទ្យាល័យ LMU ប្រទេសអាល្លឺម៉ង់ បានមកទស្សនកិច្ចសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងពិភាក្សាការងារជាមួយឯកឧត្តម​សាស្រ្តាចារ្យ សាផុន វឌ្ឍន: ទីប្រឹក្សាក្រសួងសុខាភិបាល និង​ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ក្នុងកិច្ចជំនួប ថ្នាក់ដឹកនាំសាកលវិទ្យាល័យទាំង២ បានពិភាក្សាគ្នាលើ​កិច្ចសហប្រតិបត្តិជាច្រើនរួមទាំងក្នុងការងារអប់រំវិជ្ជាជីវៈសុខាភិបាល ជាពិសេសទាក់ទងនឹង​ការអប់រំបែបអន្តរវិជ្ជាជីវៈសុខាភិបាល (Inter-professionalism in health education) ការផ្លាស់ប្តូរនិស្សិត មន្រ្តីបុគ្គលិក និង​ការងារស្រាវជ្រាវ​ដែលពាក់ព័ន្ធនឹង​ការអប់រំវិជ្ជាជីវៈសុខាភិបាល និង​វេជ្ជជីវសាស្រ្ត។

ក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីស.វ.ស​ លោកសាស្រ្តាចារ្យទាំង២នៃសាកលវិទ្យាល័យ LMU បាន​ជួបពិភាក្សា​ជាមួយគ្រូបង្រៀន/បង្ហាញត្រាប់ស.វ.ស​ដែលមកពីមហាវិទ្យាល័យវេជ្ជសាស្រ្ត និងសាលាបច្ចេកទេសថែទាំវេជ្ជសាស្រ្តលើប្រធានបទ Case-based learning, Clinical reasoning, Simulation និង Standardized patients។

លោកសាស្រ្តាចារ្យទាំង២ ក៏បានជួបពិភាក្សាស្វែងយល់អំពីការសិក្សា​របស់​និស្សិត​ស.វ.ស​ ព្រមទាំងបាន​ទស្សនកិច្ចមន្ទីរពិសោធន៍បង្ហាញត្រាប់ ស្ថានីយ៍ប្រឡង​អេឡិចត្រូនិក និងមន្ទីរពិសោធន៍ស្រាវជ្រាវរបស់ស.វ.ស។ លោកសាស្រ្តាចារ្យ​ទាំង២បានសម្តែងនូវសេចក្តីអបអរសាទរ​លើ​គុណភាពបណ្តុះបណ្តាល​នៅស.វ.ស និង​ការខិតខំប្រឹងប្រែងរបស់ស.វ.ស​ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវ​គុណភាពបណ្តុះបណ្តាល​របស់​ខ្លួន។

UHS Channel

25 Oct, 13:30


ថ្នាក់ដឹកនាំស.វ.ស ជួបពិភាក្សាការងារជាមួយក្រុមការងារមកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី ក្នុងគម្រោងជួយដល់ផ្នែកអេពីដេមីសាស្ត្រ
---
ទីតាំងទី១ស.វ.ស៖ នាល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារមកពីសាកលវិទ្យាល័យជាតិអូស្ត្រាលី (ANU) ទាក់ទងនឹងPacific Evidence for Informed Policies and Programs Plus (Pac-EVIPP+) ក្នុងការជួយដល់ផ្នែកអេពីដេមីសាស្ត្រ។

ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីលោកស្រីបណ្ឌិត ឃួន ឌីណា ប្រធានផ្នែកសុខភាពសាធារណៈនៃស.វ.ស, Ms. Esabelle Yam អ្នកគ្រប់គ្រងការចូលរួមសុខភាពសកលនៃសាកលវិទ្យាល័យជាតិអូស្ត្រាលី និង Dr. Rosalina Sa’aga-Banuve ប្រធានគម្រោងនៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT)។

ក្រុមការងារសាកលវិទ្យាល័យជាតិអូស្ត្រាលីបានជម្រាបជូនថ្នាក់ដឹកនាំស.វ.សពី គម្រោង Pac-EVIPP+ ដែលផ្តល់មូលនិធិដោយក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី ដើម្បីទទួលធាតុចូលបន្ថែមពីស.វ.ស។

គម្រោង Pac-EVIPP+ មានគោលបំណងពង្រឹងកម្លាំងពលកម្មផ្នែកអេពីដេមីសាស្ត្រអនុវត្តន៍នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។ គម្រោងនេះផ្តោតសំខាន់លើការគាំទ្រដល់ប្រទេសកម្ពុជា និងឡាវ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយផ្តោតលើសកម្មភាពសំខាន់ៗ៥ សំដៅពង្រឹងសមត្ថភាពអ្នកជំនាញផ្នែកអេពីដេមីសាស្ត្រ និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់៕

UHS Channel

25 Oct, 13:29


កិច្ចប្រជុំគណៈកម្មការតម្រង់ទិសយុទ្ធសាស្ត្រ (Comité d'Orientation Stratégique) នៃមន្ទីរពិសោធន៍រ៉ូដុលហ្វ មេរីយើ ឆ្នាំ២០២៤
——
ស.វ.ស៖ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការនៃ ស.វ.ស បានដឹកនាំកិច្ចប្រជុំគណៈកម្មការតម្រង់ទិសយុទ្ធសាស្ត្រ (Comité d'Orientation Stratégique) នៃមន្ទីរពិសោធន៍រ៉ូដុលហ្វ មេរីយើ ឆ្នាំ២០២៤ ដែលមានការចូលរួមពីតំណាងមូលនិធិមេរីយើ ដឹកនាំដោយ Dr. François-Xavier BABIN, Director of Development, Fondation Mérieux, France, Mrs. Marie Engel, Director of International Operations and Laboratory, Fondation Mérieux, France, Dr. Nay THI HA, Regional Representative of South-East Asia in Vientiane, Lao PDR, Dr. Chanthe THOR, Country Representative of Cambodia និងអ្នកចូលរួមតាមប្រព័ន្ធ Zoom សរុបចំនួន១៨រូប នៅទីតាំងទី១ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។

ក្នុងកិច្ចប្រជុំនេះ មានការធ្វើបទបង្ហាញរបស់លោកស្រីសាស្ត្រាចារ្យជំនួយ ផឹង ច័ន្ទលក្ខិណា ប្រធានមន្ទីរពិសោធន៍រ៉ូដុលហ្វ មេរីយើ ស្តីអំពីសមិទ្ធផលរបស់មន្ទីរពិសោធន៍ក្នុងឆ្នាំ២០២៤ ដែលផ្តោតសំខាន់លើបច្ចុប្បន្នភាពនៃការស្រាវជ្រាវ ការបណ្តុះបណ្តាលនិស្សិត និងការផ្តល់សេវានៅក្នុងមន្ទីរពិសោធន៍ ហើយព្រមទាំងមានការលើកឡើងផងដែរអំពីឱកាស និងបញ្ហាប្រឈមរបស់មន្ទីរពិសោធន៍ ក្នុងគោលបំណងពិភាក្សាអំពីផែនការយុទ្ធសាស្ត្រថ្មី សម្រាប់ពង្រឹង និងពង្រីកសមត្ថភាពរបស់មន្ទីរពិសោធន៍រ៉ូដុលហ្វ មេរីយើ លើការស្រាវជ្រាវ ការបណ្តុះបណ្តាល និងជាពិសេស ការផ្តល់សេវា។

ឯកឧត្តមសាកលវិទ្យាធិការបានផ្តល់អនុសាសន៍ជាច្រើន ទាក់ទងនឹងការស្រាវជ្រាវ និងការបណ្តុះបណ្តាល។ សម្រាប់ការផ្តល់សេវា ឯកឧត្តមបានស្នើសុំឱ្យមូលនិធិមេរីយើផ្តល់ជាជំនួយផ្នែកបច្ចេកទេស និងថវិកា ដើម្បីរៀបចំដំណើរការការផ្តល់សេវានៅក្នុងមន្ទីរពិសោធន៍រ៉ូដុលហ្វ មេរីយើ ដើម្បីផ្សារភ្ជាប់ការស្រាវជ្រាវ និងការផ្តល់សេវាជូនដល់សហគមន៍។

មូលនិធិមេរីយើបានបង្ហាញពីការឯកភាពលើសំណើររបស់ឯកឧត្តមសាកលវិទ្យាធិការ និងការពេញចិត្តនឹងសហការជាមួយសាកលវិទ្យាល័យ ដើម្បីនៅតែបន្តការគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកា សម្រាប់ការស្រាវជ្រាវ ការបណ្តុះបណ្តាល និងការផ្តល់សេវា នៅក្នុងមន្ទីរពិសោធន៍រ៉ូដុលហ្វ មេរីយើផងដែរ៕

UHS Channel

23 Oct, 02:55


មហាវិទ្យាល័យវេជ្ជសាស្រ្ត៖ សេចក្តីជូនដំណឹងការរៀបចំកម្មវិធីប្រកួតប្រជែងជំនាញគ្លីនិក និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តវេជ្ជសាស្ត្រ ឆ្នាំទី៤ ឆ្នាំសិក្សា ២០២៣-២០២៤
—————
ភ្ជាប់ទៅកាន់ UHS Linkedln (Click here)

UHS Channel

22 Oct, 05:28


ចង់បន្តការសិក្សាដើម្បីឱកាសការងារ?
======
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សុខភាពសាធារណៈ (Master of Public Health) / ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តផ្នែកអេពីដេមីសាស្រ្ត (Master of Science in Epidemiology)

មានចម្ងល់ពីបែបបទ និងឯកសារនៃការដាក់ពាក្យចូលរៀនមែនទេ? ក្រោយរៀនចប់អាចធ្វើការងារអ្វីខ្លះ? កម្មវិធីសិក្សាមានមុខវិជ្ជាអ្វីខ្លះ? បន្តថ្នាក់បណ្ឌិត?

ចម្លើយទៅនឹងសំណួរទាំងនេះនឹងមានក្នុងបទបង្ហាញតាមប្រព័ន្ធនិមិត្ត នៅថ្ងៃព្រហស្បតិទី២៤ ខែតុលាឆ្នាំ២០២៤នេះចាប់ពីម៉ោង៤៖០០រសៀល
ចូលរួមដោយសេរីតាមប្រព័ន្ធនិមិត្ត zoom តាមរយៈតំណ Link: https://uhs.zoom.us/j/93767856532?pwd=a6aQLBjD6UsWtG8zIVWwwMxXrdNT3B.1 ឬ ស្កេនQR កូដ។

UHS Channel

21 Oct, 02:04


សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​គាំទ្រពេញទំហឹង និងចូលរួមក្នុងព្រឹត្តិការណ៍ "សាទរកម្ពុជា"
——————-
ថ្ងៃអាទិត្យ ៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារស្ម័គ្រចិត្តជួយរៀបចំព្រឹត្តិការណ៍ "សាទរកម្ពុជា" របស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល​ដឹកនាំដោយលោកសាស្រ្តាចារ្យជំនួយ អៀង រ័ត្នមុនី សាកលវិទ្យាធិការរង បានចូលរួមប្រជុំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ​ជាមួយក្រុមការងារជួយរៀបចំព្រឹត្តិការណ៍ "សាទរកម្ពុជា" របស់​សាកលវិទ្យាល័យចំនួន​៩ ផ្សេងទៀត ដែលកិច្ចប្រជុំនេះបានដឹកនាំដោយឯកឧត្តមបណ្ឌិត សាន វឌ្ឍនា​ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាក្រុមការងារជួយរៀបចំព្រឹត្តិការណ៍ "សាទរកម្ពុជា" ។

ព្រឹត្តិការណ៍ "សាទរកម្ពុជា" នឹងក្លាយជាព្រឹត្តិការណ៍ដ៏ធំមួយទៀត​នៅចុងឆ្នាំ២០២៤ បន្ទាប់ពីព្រឹត្តិការណ៍ធំៗនានាកន្លងមកដូចជាព្រឹត្តិការណ៍ "Beyond the games" និងព្រឹត្តិការណ៍ "អង្គរសង្ក្រាន្ត" ក្នុងគោលបំណងសម្រាប់​ឱ្យមានការចូលរួមពីជនជាតិខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស​ដើម្បីសាទរអត្តសញ្ញាណរួមគ្នាប្រកបដោយមោទនភាពក្រោមទង់នៃប្រជាជាតិតែមួយ ជាមួួយការបង្ហាញវិសាលភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្សចំពោះអ្វីៗដែលខ្មែរបានឆ្លងកាត់និងបានជម្នះ និងការលើកតម្កើនមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។

UHS Channel

21 Oct, 02:01


សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក​តាមជួយបីបាច់ថែរក្សា​ និងប្រសិទ្ធពរជ័យ​ សិរីមង្គល​ បវរមហាប្រសេីរជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីចម្រើនជន្មាយុ គម្រប់ ៤៧ ឈានចូល ៤៨ឆ្នាំ

យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមមេត្តាតាមជួយបីបាច់ថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ គ្រប់ប្រការជូនសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តី សុខចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខុមាលភាពល្អបរិបូរណ៍ និងសូមប្រកបដោយព្រះពុទ្ធពរដ៏ប្រពៃថ្លៃថ្លា បួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពី ខ្ញុំបាទសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

UHS Channel

20 Oct, 04:05


សិក្ខាសាលាអន្តរជាតិស្តីពីបច្ចុប្បន្នភាពវេជ្ជសាស្ត្រ-សល្យសាស្រ្តកម្ពុជា-បារាំង លើកទី២៧
-----
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ មហាវិទ្យាល័យវេជ្ជសាស្រ្ត (ម.វ.វ) នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល (ស.វ.ស) បានរៀបចំសិក្ខាសាលាអន្តរជាតិស្តីពីបច្ចុប្បន្នភាពវេជ្ជសាស្រ្ត-សល្យសាស្រ្តកម្ពុជា-បារាំង លើកទី២៧ តាមប្រព័ន្ធ Zoom។ កម្មវិធីនេះត្រូវបានដឹកនាំដោយលោកវេជ្ជបណ្ឌិត នេត សាន្តសុទ្ធី ព្រឹទ្ធបុរសរងម.វ.វ។

សិក្ខាសាលានេះជាកិច្ចសហការរវាងសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង Académie Nationale de Médecine (ANM) នៃប្រទេសបារាំង។ ប្រធានបទសម្រាប់សិក្ខាសាលាលើកនេះគឺ "Neuropathies Dysimmunitaires"។

វាគ្មិនចំនួនពីររូបត្រូវបានអញ្ជើញមកធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះ៖
១. វេជ្ជបណ្ឌិត ច័ន្ទ វិជ្ជា ជាឯកទេសប្រព័ន្ធប្រសាទ ខួរក្បាល បម្រើការនៅផ្នែកប្រសាទសាស្រ្តនៃមន្ទីរពេទ្យកាល់ម៉ែត។
២. សាស្រ្តាចារ្យ Jean-Marc LEGER ជាអ្នកជំនាញមកពីប្រទេសបារាំង។

គោលបំណងសំខាន់នៃសិក្ខាសាលានេះគឺដើម្បីផ្តល់ឱកាសឱ្យមានការចែករំលែកបទពិសោធន៍និងចំណេះដឹងថ្មីៗក្នុងវិស័យវេជ្ជសាស្រ្ត។ ការនេះបានផ្តល់អត្ថប្រយោជន៍ដល់សហភាតរៈនិងនិស្សិតវេជ្ជសាស្រ្តដែលនឹងទទួលបានចំណេះដឹងអំពីវិធីសាស្រ្តព្យាបាលទាក់ទងនឹងប្រធានបទ៕

34,001

subscribers

701

photos

3

videos