នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ @ddc_gda_moi Channel on Telegram

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

@ddc_gda_moi


នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ (Khmer)

សូមស្វាគមន៍មកកាន់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ! ហើយតើនេះជានៅជាអ្នក? នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ គឺជានាយកដ្ឋានផ្នែកកិច្ចការរដ្ឋបាលរដ្ឋនៅក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ ដែលរួមមានមនុស្សប្រចាំថ្ងៃដ៏ទាំងស្រុកក្រុង។ វាផ្តល់សេចក្តីពិតជាប្រចាំដើម្បីទទួលទាន់ដែលជម្ងង់ធ្វើអំពីប្រព័ន្ធឡើងវិញ និងសាកល្បង។ សូមចូលទៅមើលនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ នៅលើTelegram ដើម្បីទទួលយកព័ត៌មានថ្ងៃក្នុងប្រទេស។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

20 Jan, 00:53


ទិដ្ឋភាពពេលរាត្រី នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទើបបង្កើតថ្មីមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជូនប្រជាពលរដ្ឋជាអតីតយុទ្ធជនចំនួន ៦២៨គ្រួសារ ខណៈសមិទ្ធផលក្នុងភូមិថ្មីនេះនឹងរៀបចំពិធីសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកនេះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

09 Jan, 10:34


អនុក្រឹត្យស្តីពីគោលការណ៍និងនីតិវិធីនៃការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់មុខតំណែង នាយកនៃគ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងគ្រឹះស្ថានបឋមសិក្សាសាធារណៈ

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

09 Jan, 06:21


អនុក្រឹត្យស្តីពីការធ្វើប្រតិភូកម្មមុខងារក្នុងការផ្តល់សេវារដ្ឋបាល ក្នុងវិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈជូនរដ្ឋបាលរាជធានី ខេត្ត
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

08 Jan, 01:10


អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ សូមប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ករណី"បានគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ" ដែលនេះ ជាការចុះផ្សាយព័ត៌មានមិនពិតក្នុងគោលបំណងទុច្ចរិត បរិហារមួលបង្កាច់កេរ្តិ៍ ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម អភិសន្តិបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងស្ថាប័នសាធារណៈ។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

03 Jan, 10:36


ទីស្ដីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥
--------------------------------------------------------------------------
លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានដឹកនាំកិច្ចប្រជុំក្រុមការងារលើកកម្ពស់ការគាំពារនិងអភិវឌ្ឍន៍កុមារតូច ជាមួួយទីប្រឹក្សា ដើម្បីពិភាក្សាលើការកែសម្រួលប្លង់បង្គន់អនាម័យស្តង់ដាប្រកបដោយបរិយាបន្នសម្រាប់សាងសង់នៅសាលាឃុំ សង្កាត់ សរុបប្រមាណ១២រូប។

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

02 Jan, 08:24


ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចេញប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

02 Jan, 06:19


ទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃព្រហស្បតិ៍ ៤កើត ខែមគិសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥

លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងលើកទិសដៅបន្តសម្រាប់ខែមករា ឆ្នាំ២០២៥ របស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រីដែលជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី សរុបប្រមាណ៣៥រូប ស្រី១០រូប។

កិច្ចប្រជុំនេះមានគោលបំណង៖
១. ពិនិត្យលើកំណត់ហេតុប្រជុំខែវិច្ឆិកា ឆ្នាំ២០២៤
២. ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ខែធ្នូ ឆ្នាំ២០២៤
៣. ដាក់ទិសដៅបន្តសម្រាប់ខែមករា ឆ្នាំ២០២៥
៤. បញ្ហាផ្សេងៗ និងបិទអង្គប្រជុំ។

គួរបញ្ជាក់ផងដែរថា នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល បានដើរតួយ៉ាងសំខាន់ស្របតាមតួនាទី ភារកិច្ច ក្នុងការជួយគាំទ្រការអនុវត្តការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិលើផ្នែកសំខាន់ៗដូចខាងក្រោម៖
- ការរៀបចំគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការគាំទ្ររដ្ឋបាលថ្នាក់ក្រោមជាតិ
- ការតាមដាន ត្រួតពិនិត្យ និងពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់
- ការកសាងផែនការ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ឃុំ សង្កាត់
- ការលើកកម្ពស់លើការអនុវត្តគម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់
- សម្របសម្រួលការផ្ទេរមូលនិធិក្រុង ស្រុក ឃុំ សង្កាត់
- ការលើកកម្ពស់ការអនុវត្តការងារសេវាសង្គម។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធាននាយកដ្ឋានក៏បានណែនាំដល់
ក្រុមការងារនាយកដ្ឋានទាំងអស់ឱ្យចូលរួមកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាពដែលអាចធ្វើបាន។ ព្រមជាមួយនេះ ការអនុវត្តការងារនៅនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ មន្រ្តីទាំងអស់តែងគិតគូរលើគុណតម្លៃចាំបាច់ចំនួន៤ រួមមាន ១-ប្រជាពលរដ្ឋជាស្នូល ២-ការគោរពគ្នាទៅវិញទៅមក ៣-នវានុវត្តន៍ ៤-កិច្ចសហការល្អ

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

31 Dec, 11:54


ខេត្តសៀមរាប៖ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
--------------------------------------------------------------------------
លោក ថន ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន និងលោក ផល្លី ពិសី ប្រធានការិយាល័យនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានចុះគាំទ្រសិក្ខាសាលាថ្នាក់ខេត្តផ្សព្វផ្សាយស្តីពីជម្រេីសថ្លៃចំណាយដេីម្បីការគ្របដណ្តប់ជាសកលការអប់រំកុមារតូច​ នៅសាលាខេត្តសៀមរាប។​ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួងអប់រំ​ យុវជន​ និងកីឡា​ តំណាងរដ្ឋបាលខេត្តសៀមរាប លោក លោកស្រីអភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ អ.ក.ន.ក ឃុំ សង្កាត់ និងអង្គការដៃគូ សរុបប្រមាណ១៥០រូប។

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

30 Dec, 14:57


អនុក្រឹត្យស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

30 Dec, 14:55


អនុក្រឹត្យស្តីពី ការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

30 Dec, 14:54


អនុក្រឹត្យស្តីពី ការកែប្រែនិងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

30 Dec, 14:38


អនុក្រឹត្យស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារនៃមន្ត្រីរាជការស៊ីវិល។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

30 Dec, 12:29


ខេត្តព្រះវិហារ៖ ថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
--------------------------------------------------------------------------
លោក ថន ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន និងលោក ផល្លី ពិសី ប្រធានការិយាល័យនៃនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានចុះគាំទ្រសិក្ខាសាលាថ្នាក់ខេត្តផ្សព្វផ្សាយស្តីពីជម្រេីសថ្លៃចំណាយដេីម្បីការគ្របដណ្តប់ជាសកលការអប់រំកុមារតូច​ នៅសាលាខេត្តព្រះវិហារ។​ សិក្ខាសាលានេះមានការចូលរួមពីតំណាងក្រសួងអប់រំ​ យុវជន​ និងកីឡា​ តំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ តំណាងរដ្ឋបាលខេត្តព្រះវិហារ លោក លោកស្រីអភិបាលរងក្រុង ស្រុក មេឃុំ ចៅសង្កាត់ អ.ក.ន.ក ឃុំ សង្កាត់ និងអង្គការដៃគូ សរុបប្រមាណ៨៥រូប។

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

03 Dec, 13:49


សេចក្ដីជូនដំណឹងស្ដីពីការវិភាជលើសេវាសង្គមប្រចាំឆ្នាំរបស់រដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

03 Dec, 13:30


មកស្វែងយល់ពីដំណើរវិវត្តនៃយានយន្តអគ្គីសនី ខណៈពេលដែលនៅជុំវិញពិភពលោក រួមទាំងកម្ពុជា បានងាកទៅប្រើប្រាស់យានយន្តប្រភេទនេះ

លំអិត៖ https://www.interior.gov.kh/news/SBva7uZAkcQe

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

03 Dec, 09:46


សេចក្តីសម្រេច ស្ដីពីការកំណត់វិស័យអាទិភាពសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន ឆ្នាំ២០២៥-២០៣៥។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

03 Dec, 09:10


សេចក្តីសម្រេច ស្តីពីការកែសម្រួលស្តីពីការកំណត់របៀបរបបការងារ និងការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

03 Dec, 08:55


ទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃអង្គារ ៣កើត ខែមគិសិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤

លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ និងលើកទិសដៅបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤ របស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រីដែលជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី សរុបប្រមាណ៣៥រូប ស្រី១០រូប។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បាននឹងកំពុងអនុវត្តការងារជាច្រើនរួមមាន៖
-ការគាំទ្រក្នុងការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលក្រុង ស្រុក និងឃុំ សង្កាត់
- ការគាំទ្រ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុក្រុង ស្រុក ឃុំ សង្កាត់
- ការគាំទ្រលើការអនុវត្តគម្រោងមូលនិធិក្រុង ស្រុក ឃុំ សង្កាត់
- ការអនុវត្តគោលនយោបាយនានាពាក់ព័ន្ធនឹង
រដ្ឋបាលថ្នាក់ក្រោមជាតិ
-ការអនុវត្តគម្រោងដោយគាំទ្រដោយអង្គការដៃគូនានា។ល។


សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណង៖
១. ពិនិត្យលើកំណត់ហេតុប្រជុំខែតុលា ឆ្នាំ២០២៤
២. ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ខែវិច្ឆិកា ឆ្នាំ២០២៤
៣. ដាក់ទិសដៅបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤
៤. បញ្ហាផ្សេងៗ និងបិទអង្គប្រជុំ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធាននាយកដ្ឋានក៏បានណែនាំដល់
ក្រុមការងារនាយកដ្ឋានទាំងអស់ឱ្យចូលរួមកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាពដែលអាចធ្វើបាន។

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

02 Dec, 13:52


អនុក្រឹត្យលេខ២៤៩ ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពីការកំណត់អត្រាចែករំលែកចំណូលពីសេវាសាធារណៈ និងចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ពីរដ្ឋបាលថ្នាក់ជាតិ ជូនជាគុណប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

25 Nov, 04:26


សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
-----------------------------
លោក សរ សុវណ្ណប្ញទ្ធិ ប្រធានការិយាល័យនៅនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយគោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀនឆ្នាំ២០២៤-២០៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម​បណ្ឌិត​ ចាន់ សុភា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

គោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀន មានចក្ខុវិស័យរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ដោយបំពាក់នូវវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទាពេញលេញ សំដៅរួមចំណែកកសាងសង្គមកម្ពុជាអភិវឌ្ឍន៍ប្រកបដោយវិបុលភាព។

គោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀន មានគោលបំណងផ្តល់អាហារប្រកបដោយសុវត្ថិភាព និងអាហារូបត្ថម្ភដល់សិស្ស ដើម្បីជំរុញការលូតលាស់ និងភាពវៃឆ្លាត សំដៅលើកកម្ពស់ផលិតភាពការងារ សមភាពយេនឌ័រ និងបរិយាបន្ននាពេលអនាគត។

គោលនយោបាយស្តីពីការផ្តល់អាហារតាមសាលារៀន មានវិសាលភាពគ្របដណ្តប់ចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សាសាធារណៈ។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

24 Nov, 13:43


អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

22 Nov, 10:50


សេចក្តីជូនដំណឹង ស្តីពី ការផ្តល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៧៥ កន្លែងនៅទីតាំងថ្មី នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា ២០២៥
---
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនដំណឹងដល់សិស្សនិស្សិត និងសាធារណជនទាំងអស់ មេត្តាជ្រាបថា ដើម្បីកសាងធនធានមនុស្សឆ្នើម លើជំនាញបច្ចេកវិទ្យាឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឆ្នាំសិក្សាថ្មីនេះ ក.ប.ទ. បានសម្រេចផ្តល់អាហារូបករណ៍ សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់លើជំនាញបច្ចេកវិទ្យាឌីជីថលចំនួន ៧៥ កន្លែង នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដោយសិក្សានៅ AUPP High School - Foxcroft Academy ដែលមានអាសយដ្ឋាននៅខាងក្រោយសណ្ឋាគារ​ Raffles Hotel Le Royal ដូចភ្ជាប់ជូនខាងក្រោម។

កាលបរិច្ឆេទ និងការទទួលពាក្យ សម្រាប់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញតាមរយៈតំណភ្ជាប់ https://www.sisaupp.com/masters-online-application ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៤

ព័ត៌មានលម្អិត សូមចុចអានសេចក្តីជូនដំណឹង៖ https://t.me/mptcgovkh/6492

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈទូរសព្ទលេខ៖ 012 266 631 ឬ 093 366 623
ឬ អាសយដ្ឋាន៖ ផ្ទះលេខ ៥៧ ផ្លូវលេខ ៧៥ កែងផ្លូវលេខ ៩០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទីតាំង (Google Maps)៖ https://maps.app.goo.gl/89A94jir5vhcDzoH9?g_st=ic

#MPTC #GoDigitalCambodia #Cambodia
*****
ដើម្បីទទួលបានឱកាសល្អៗ និងព័ត៌មានថ្មីៗអំពីបច្ចេកវិទ្យាឌីជីថល សូមចូលក្នុងឆានែលតេឡេក្រាមរបស់ក្រសួងតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/tg

បណ្តាញសង្គមរបស់ក្រសួង 🌐Website 🌐Telegram 🌐Facebook 🌐YouTube 🌐X 🌐Instagram 🌐LinkedIn 🌐Tiktok

📲 ទាញយក MPTC Speed Test: iOS | Android

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

21 Nov, 14:13


ច្បាប់ ស្តីពីនិរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

19 Nov, 11:35


អាជ្ញាធរភ្នំពេញសុំការយោគយល់ ចំពោះការពង្វាងចរាចរនៅតំបន់វិមាន៧មករារយៈពេល២ថ្ងៃ ដេីម្បីធ្វេីមហាសន្និបាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) លើកទី១២ និងកិច្ចប្រជុំពាក់ព័ន្ធ
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

19 Nov, 11:10


សណ្ឋាគារសុខាភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤
-----------------------------------------------------------
លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអមដំណើរ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ចូលរួមសន្និសីទជាតិស្តីពីសមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។

ក្នុងសន្និសីទនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្រ្តីជំនាញជាច្រើនរូប។

សូមបញ្ជាក់ថា សន្និសីទនេះ មានគោលបំណងបង្ហាពពីសមិទ្ធផលគាំពារសង្គមកម្ពុជា ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

08 Nov, 13:50


ក្រសួងមហាផ្ទៃសូមជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនមេត្តាជ្រាបថា ក្រសួងមហាផ្ទៃនឹងរៀបចំវេទិកាស្តីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលលើកទី៦ នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ ក្រោមប្រធានបទ“សិទ្ធិសេរីភាពសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងបរិបទនីតិរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា”។

អាស្រ័យហេតុនេះ សូមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដែលមានបំណងចូលរួមក្នុងវេទិកានេះ សូមធ្វើការទំនាក់ទំនង និងចុះឈ្មោះនៅនាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ (ជាន់ទី៣ បន្ទប់៣៧៤ ) នៃទីស្ដីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមរយៈតំណភ្ជាប់ https://forms.gle/bgAEXUbSbLACMEZb6 ។

សម្គាល់៖ ដោយសារកន្លែងរៀបចំវេទិកានេះមានចំនួនកំណត់ ដូចនេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេសដែលបានចុះឈ្មោះចំនួន ៣០០ (បីរយ)នាក់ ដំបូងនឹងត្រូវបានផ្តល់អាទិភាពក្នុងការចូលរួម។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

08 Nov, 07:25


ខេត្តត្បូងឃ្មុំ ថ្ងៃទី៧-៨ ខែវិច្ឆិកា ឆ្នាំ២០២៤

ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំក្រុមការងារចុះពិនិត្យគម្រោងមូលនិធិឃុំ ក្នុងភូមិសាស្រ្តខេត្តត្បូងឃ្មុំ។ កម្មវិធីនេះមានការចូលរួមពីលោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃនិងក្រុមការងារបច្ចេកទេសនាយកដ្ឋាន ឯកឧត្តមអភិបាលរងខេត្ត តំណាងទីចាត់ការផែនការ និងវិនិយោគ និងក្រុមការងារឃុំ។

កម្មវិធីនេះមានគោលបំណងពិនិត្យលើវឌ្ឍនភាពការងារការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងចុះពិនិត្យគុណភាពសំណង់ជាក់ស្ដែងនូវគម្រោងដែលសម្រេចបានមួយចំនួន។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

07 Nov, 07:13


ប្រកាសស្ដីពីសិទ្ធិអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទសម្រាប់មន្ដ្រីនគរបាលជាតិកម្ពុជា។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

07 Nov, 02:04


ថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤
នៅសាលាស្រុកកូនមុំ ខេត្តរតនៈគិរី៖ មន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដឹកនាំដោយលោក មាស ឈីវហ៊ុន តំណាងក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមចុះពិនិត្យទីតាំងដីធ្លីរបស់អតីតការិយាល័យប្រៃសណីយ៍ និងទូរគមនាគមន៍ នៅស្រុកកូនមុំ ខេត្តរតនគិរីដេីម្បីស្វែងរកដំណោះស្រាយតាមស្ថានភាពជាក់ស្តែងក្នុងកិច្ចការផ្ទេរទ្រព្យនិងធនធានជូនរដ្ឋបាលស្រុក។ សមាសភាពចូលរួមមាន
-ឯកឧត្តម នាង សំអាត អភិបាលរងខេត្តរនតៈគីរី តំណាងអភិបាលខេត្តរនតៈគីរី
-លោកអភិបាលស្រុកកូនមុំ
-តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
-តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
-ប្រធានមន្ទីរប្រែសណីយ៍ និងទូរគមនាគមន៍ខេត្តរតនៈគិរីនិងមន្ត្រីពាក់ព័ន្ធនានា សរុប២១ នាក់ ស្ត្រី២នាក់។ សូមអរគុណ!!!

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

01 Nov, 09:25


ទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤
___
លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំឆ្លងរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២៤ និងលើកទិសដៅបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤ របស់នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក លោកស្រីដែលជាអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តី សរុបប្រមាណ៣៥រូប ស្រី១០រូប។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានគោលបំណង៖
១. ពិនិត្យលើកំណត់ហេតុប្រជុំខែកញ្ញា ឆ្នាំ២០២៤
២. ពិនិត្យលើសេចក្តីព្រាងរបាយការណ៍ខែតុលា ឆ្នាំ២០២៤
៣. ដាក់ទិសដៅបន្តសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៤
៤. បញ្ហាផ្សេងៗ និងបិទអង្គប្រជុំ។

ឆ្លៀតក្នុងឱកាសនេះ លោកប្រធាននាយកដ្ឋានក៏បានណែនាំដល់
ក្រុមការងារនាយកដ្ឋានទាំងអស់ឱ្យចូលរួមកាត់បន្ថយនូវការប្រើប្រាស់ប្លាស្ទិកតាមលទ្ធភាពដែលអាចធ្វើបាន។

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

01 Nov, 03:40


សេចក្តីជូនដំណឹង ស្តីពី ការរៀបចំព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌ និងអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៦ នៅទីរួមខេត្តបាត់ដំបង។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

31 Oct, 15:17


រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសរសេរជាអក្សរកាត់ថា «ក.គ.ម.» ៕

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

31 Oct, 10:22


ថ្ងៃទី២៨-ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤
———————————————————————————————-
សាលាស្រុកកំពង់ត្របែក ខេត្តព្រៃវែង សាលាស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៖ មន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដឹកនាំដោយលោក មាស ឈីវហ៊ុន តំណាងក្រសួងមហាផ្ទៃ បានសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចូលរួមចុះពិនិត្យទីតាំងដីធ្លីរបស់អតីតការិយាល័យប្រៃសណីយ៍ និងទូរគមនាគមន៍ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដេីម្បីស្វែងរកដំណោះស្រាយតាមស្ថានភាពជាក់ស្តែងក្នុងកិច្ចការផ្ទេរទ្រព្យនិងធនធានជូនរដ្ឋបាលស្រុក។

កម្មវិធីចុះពិនិត្យទីតាំងនេះ មានសមាសភាពចូលរួម ពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលស្រុក តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានមន្ទីរប្រែសណីយ៍ និងទូរគមនាគមន៍ខេត្ត និងមន្ត្រីពាក់ព័ន្ធនានា សរុប៤៤ នាក់ ស្ត្រី៦នាក់។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

31 Oct, 01:54


លិខិតលេខ៣៣៧៩ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ស្ដីពីការសហការជំរុញបន្ថែមដល់ការចុះឈ្មោះជនមានពិការភាព ជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌ ដែលមិនទាន់ចុះឈ្មោះចូល "កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ"។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

28 Oct, 13:40


ក្រសួងមហាផ្ទៃ៖ ថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤

លោក ញ៉ាវ តង និង លោក សុខ វាសនា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីវឌ្ឍនភាពការងារជនមានពិការភាពរបស់ក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

សូមបញ្ចាក់ផងដែរថា កិច្ចប្រជុំខាងលើមានគោលបំណងពិនិត្យ ផ្ទៀងផ្ទាត់និងឯកភាពលើសូចនាករចំនួន៨ ដែលរួមមាន÷ ការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ, ផ្តល់ឱកាសឱ្យជនមានពិការភាពចូលរួមក្នុងការកសាង អនុវត្ត និងវាយតម្លៃកម្មវិធីវិនិយោគ, ផ្តល់សិទ្ធិអំណាចដល់ជនមានពិការភាពបានចូលជាសមាជិកនិងបានចូលរួមកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារ, ការទទួលនិងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការផ្តល់សេវាសាធារណ:នៅតាមច្រកចេញចូលតែមួយ, ការរៀបចំឱ្យមានផាសុកវត្ថុនៅតាមអគារនិងទីធ្លាសាធារណៈ។ល។ សំដៅរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០២៤-២០២៨ ដែលគ្រោងនឹងដាក់ឱ្យអនុវត្តនាពេលខាងមុខ៕
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

28 Oct, 12:06


សណ្ឋាគារសាន់អេនម៉ូន រីវើសាយ៖ ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
---------------------------------------------------------
លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានចូលរួមកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីសិក្សា និងរៀបចំអនុស្សារណៈយោគយល់គ្នា ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការកិច្ចការពារកុមារ ដែលរងផលប៉ះពាល់ ដោយទេសន្តរប្រវេសន៍ រវាងប្រទេសថៃ និងប្រទេសកម្ពុជា។

សូមបញ្ចាក់ថា កិច្ចិប្រជុំនេះមានគោលបំណង៖  ដើម្បីពិនិត្យនិងពិភាក្សាបន្ថែមទៅលើលទ្ធផលដែលបានរកឃើញនៅក្នុងការសិក្សាស្រាវជ្រាវមួយស្តីពី ស្ថានភាពរបស់ កុមាររងគ្រោះ និងងាយគ្រោះដោយទេសន្តរប្រវេសន៍ ដែលលទ្ធផលនៃការសិក្សានេះ នឹងត្រូវប្រើប្រាស់ ជាមូលដ្ឋាននៅក្នុងការកសាងអនុស្សារណៈនៃការយោគយល់ខាងលើ។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

28 Oct, 08:58


ខេត្តកំពង់ធំ÷ ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ លោក សារូ រដ្ឋជាតិ អនុប្រធាននាយកដ្ឋាន បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រស្ដីពីការអនុវត្តគោលនយោបាយ"ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព" ឆ្នាំ២០២៤-២០២៨ របស់ក្រសួងមហាផ្ទៃ នៅសាលាខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។ ដោយមានអ្នកចូលរួមសរុបប្រមាណ ២១០រូប ស្រី ៣រូប។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

27 Oct, 06:34


កាន់តែងាយស្រួល…ការផ្ដល់សេវាតាមច្រកចេញចូលតែមួយ នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់!

ប្រជាពលរដ្ឋអាចពិនិត្យមើលព័ត៌មានពាក់ព័ន្ធនឹងការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ហើយក៏អាចតាមដាននូវចរន្តឯកសារពាក់ព័ន្ធនឹងការផ្តល់សេវានៅយន្តការច្រកចេញចូលតែមួយបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយគ្រាន់តែមានទូរសព្ទស្មាតហ្វូននៅក្នុងដៃ។

សូមប្រជាពលរដ្ឋធ្វើការទាញយកប្រើប្រាស់ទាំងអស់គ្នា ដើម្បីចំណេញពេលវេលា និងទទួលបានព័ត៌មានច្បាស់លាស់គ្រប់ជ្រុងជ្រោយអំពីសេវារបស់ខ្លួនដែលត្រូវការ។

អាចធ្វើការទាញយកបានតាមរយ:ប្រព័ន្ធ QR Code ឬតាមរយៈតំណរភ្ជាប់ខាងក្រោមនេះ៖
១-ប្រព័ន្ធ Android (Playstore): https://play.google.com/store/apps/details?id=kh.gov.owso.owms&hl=en&pli=1
២-ប្រព័ន្ធ IOS (Appstore) : https://apps.apple.com/us/app/owsm-cambodia/id1595059297

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

22 Oct, 10:05


ទីស្ដីការគណៈរដ្ឋមន្រ្តី៖ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤

លោក លី យ៉ាសាក់ ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃនិងសហការី បានអមដំណើរឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដើម្បីចូលរួមកិច្ចប្រជុំពិនិត្យលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តមរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម លោកជំទាវអគ្គលេខាធិការរង អគ្គនាយក និងប្រធាននាយកដ្ឋាន ព្រមទាំង ក្រុមការងារពាក់ព័ន្ធសរុបប្រមាណ២២រូប ស្រី ៣រូប។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងកែសម្រួលលើខ្លឹមសារសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការកំណត់លេខកូដសម្គាល់លេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មុននឹងធ្វើសេចក្ដីរាយការណ៍ និងដាក់សេចក្ដីព្រាងអនុក្រឹត្យជូនសម្ដេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ពិនិត្យនិងសម្រេចដ៏ខ្ពង់ខ្ពស់។

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

22 Oct, 05:16


ក្រុមប្រឹក្សាអ្នកច្បាប់ជូនដំណឹងស្តីពីការជ្រើសរើសអ្នកជំនាញការផ្នែកច្បាប់ ចំនួន២០នាក់ ដើម្បីចូលបំពេញការងារពេញម៉ោងនៅគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

21 Oct, 07:38


តួនាទីភារកិច្ចនិងរចនាសម្ព័ន្ធក្រសួងមហាផ្ទៃ ដោយលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

18 Oct, 10:35


ថ្ងៃសុក្រ ១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
————————————-
លោក ថន ពិសិដ្ឋ និងលោក ផល្លីពិសី បានចូលរួមសិក្ខាសាលាសហរចនា ស្តីពីការរៀបចំក្រុមការងារហិរញ្ញវត្ថុប្រែប្រួលអាកាសធាតុថ្នាក់ក្រុង ស្រុក ដែលរៀបចំដោយសាលាជាតិរដ្ឋបាលមូលដ្ឋាន នៅសាលប្រជុំរដ្ឋបាលខេត្តពោធិ៍សាត់។ សមាសភាពចូលរួមចំនួន២៨រូប ស្រី១២រូប។

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

18 Oct, 09:20


ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ញ៉ាវ តង និង លោក សុខ វាសនា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋានក្រុមការងារសកម្មភាពជនពិការក្រសួងមហាផ្ទៃក្រោមអធិបតីភាព ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

16 Oct, 13:03


ប្រកាស ស្តីពីការតែងតាំង លោក នុត សវនា ឱ្យទទួលបន្ទុកជាប្រធានមណ្ឌលអប់រំកែប្រែទី១ បន្ថែមលើមុខតំណែងបច្ចុប្បន្ន។

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

14 Oct, 08:38


សៀវភៅកម្រងព័ត៌មានសេវាសាធារណៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
https://t.me/ddc_gda_moi

នាយកដ្ឋានកិច្ចការរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្រសួងមហាផ្ទៃ

10 Oct, 11:53


ប្រកាសស្តីពីពន្ធលើប្រាក់បៀវត្ស
https://t.me/ddc_gda_moi

11,141

subscribers

3,956

photos

56

videos