ក្រសួងពាណិជ្ជកម្ម Ministry of Commerce @mocnewsfeed Channel on Telegram

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

@mocnewsfeed


សូមស្វាគមន៍មកកាន់តេលេក្រាមផ្លូវការរបស់ក្រសួងពាណិជ្ជកម្ម

សម្រាប់ព័ត៌មានបន្ថែម៖
• Facebook: https://www.facebook.com/moc.gov.kh
• X Account: https://twitter.com/MoCCambodia
• Website: https://www.moc.gov.kh

Ministry of Commerce (Khmer)

ប្រជាប្រជាតិនឹងការផ្លាស់ប្តូរកម្រិតអន្តរកម្មនាំឱ្យអនុញ្ញា។ ជាទីណាមួយសម្រចលេខណងព័ត៌មានអេឡរីថរ

ទយើ់នាយន៉:
• Facebook: https://www.facebook.com/moc.gov.kh
• X Account: https://twitter.com/MoCCambodia
• Website: https://www.moc.gov.kh

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

15 Jan, 11:17


(ហ៊ីមេជី, ជប៉ុន)៖ នាថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអគ្គស្នងការរងសម្រាប់តំណាងកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក ឆ្នាំ២០២៥ អូសាកា កាន់សៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមកិច្ចប្រជុំ “The International Participants Meeting 2025 (IPM 2025)” ដែលកំពុងប្រព្រឹត្តទៅពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងហ៊ីមេជី និងទីក្រុងអូសាកា ប្រទេសជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម TOKURA Masakazu ប្រធានសមាគមជប៉ុនសម្រាប់ពិព័រណ៍ពិភពលោកឆ្នាំ ២០២៥។

កិច្ចប្រជុំ IPM 2025 នេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និសីទ ACREA ដោយមានការអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសពី ឯកឧត្តម ITO Yoshitaka រដ្ឋមន្រ្តីសម្រាប់ពិព័រណ៍ពិភពលោក២០២៥ ឯកឧត្តម HANEDA Koji អគ្គស្នងការទទួលបន្ទុកពិព័រណ៍ពិភពលោក ២០២៥ អូសាកា និង ឯកឧត្តម DIMITRI Kerkentzes អគ្គលេខាធិការការិយាល័យពិព័រណ៍អន្តរជាតិ BIE (Bureau International des Expositions) ព្រមទាំង ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយស តំណាងឱ្យរដ្ឋាភិបាល និងអង្គការអន្តរជាតិ សរុបប្រមាណ ៦០០នាក់ មកពី១៦០ប្រទេស ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីតាមដានវឌ្ឍនភាពការងារនៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ និងដើម្បីផ្តល់នូវព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ ព្រមទាំងឯកសារណែនាំនានាអំពីដំណើរការនៃការរៀបចំរចនាពន្លាជាតិ គម្រោងរៀបចំទិវាជាតិនិងព្រឹត្តិការណ៍នានា ការប្រតិបត្តិក្នុងពេលដំណើរការពិព័រណ៍និងកាលកំណត់សម្រាប់ការរៀបចំ និងការដាក់ពាក្យស្នើផ្សេងៗ។

គួររំលឹកផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចចូលរួមក្នុងពិព័រណ៍ពិភពលោក ២០២៥ អូសាកា កាន់សៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន ក្រោមប្រធានបទរួមគឺ “រៀបចំសង្គមសម្រាប់អនាគត ដើម្បីជីវិតរស់នៅ” (Designing Future Society for Our lives) ដែលមានប្រធានបទរងចំនួន ៣គឺ៖ ១.ការសង្គ្រោះជីវិត ២. ការបង្កើនភាពអង់អាចដល់ជីវិត និង៣. ការភ្ជាប់ទំនាក់ទំនងជីវិត។ ជាមួយគ្នានេះ ព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសយកប្រធានបទរងទី១ “ការសង្គ្រោះជីវិត” និងជ្រើសរើសយកពន្លាជាតិប្រភេទ B ទំហំ ៣០០ម៉ែត្រការ៉េ ស្ថិតនៅទីតាំងលេខ BS3 សម្រាប់ការចូលរួមពិព័រណ៍នេះ ដោយនឹងសម្ពោធ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ និងថ្ងៃរៀបចំទិវាជាតិកម្ពុជា នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

15 Jan, 07:37


(សេអ៊ូល, កូរ៉េ)៖ នាថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ លោកស្រី នួន ផានិត អនុព័ន្ធពាណិជ្ជកម្មអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបពិភាក្សាការងារជាមួយ លោក Geesan Suh អ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍អាជីវកម្មថ្មី និងសហការីរបស់ក្រុមហ៊ុន POSCO International ដែលជាក្រុមហ៊ុនឈានមុខគេរបស់ប្រទេសកូរ៉េ មានឯកទេសខាងផ្នែកពាណិជ្ជកម្មអន្តរជាតិ ថាមពល ដែកថែប ខ្សែច្រវាក់តម្លៃកសិផលនិងទំនិញ ដើម្បីពិភាក្សាអំពីឱកាសបង្កើតធុរកិច្ចថ្មីៗនៅក្នុងប្រទេសកម្ពុជា និងសិក្សាស្វែងយល់អំពីសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំណង់ និងវិស័យកសិកម្ម ដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច ពីប្រទេសកម្ពុជា។
---
(Seoul, Korea): On Tuesday, 14 January 2025, Mrs. NUON Phanith, Commercial Attaché of the Cambodian Embassy in the Republic of Korea, received a courtesy call meeting from Mr. Geesan Suh, Manager of the New Business Planning Department at POSCO International, which specializes in international trading, energy, steel, agro-value chains, and commodities. They discussed areas of potential synergy and explored avenues for cooperation in infrastructure construction and agriculture, including Cambodian rice, cashews, and pepper.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

15 Jan, 06:22


(អង់ការ៉ា, តួកគីយ៉េ)៖ នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួមអមទីប្រឹក្សាស្ថានឯកអគ្គរាជទូតកម្ពុជា ជួបពិភាក្សាការងារជាមួយ លោកស្រី Wassila Ouldchikh នាយកគ្រប់គ្រងផ្នែកលក់និងគម្រោងអន្តរជាតិ របស់​ក្រុមហ៊ុន Discover Events និងសហការី ដើម្បីពិភាក្សាអំពីគម្រោងក្នុងការអញ្ជើញក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ប្រទេសកម្ពុជា​ចូលរួម​ក្នុង​កិច្ចប្រជុំកំពូលហាឡាលពិភពលោក លើកទី១១ និង​កិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់ក្រុមហ៊ុន-សហគ្រាសកម្ពុជា ឱ្យអញ្ជើញចូលរួម​ក្នុង​កម្មវិធី​ពិព័រណ៍ហាឡាល​ឆ្នាំ២០២៥ ដែលគ្រោងនឹង​រៀបចំឡើងនៅថ្ងៃទី២៦-២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីយ៉េ។

ជាលទ្ធផល និងជាការឆ្លើយតបទៅនឹងសំណើររបស់ លោកអនុព័ន្ធពាណិជ្ជកម្ម ភាគីក្រុមហ៊ុននឹង​ផ្តល់​ជូននូវស្តង់​ពិព័រណ៍ដោយឥតគិតថ្លៃមួយចំនួន​ និងផ្តល់ជូននូវការបញ្ចុះថ្លៃពិសេសសម្រាប់​ការ​ជួល​ស្តង់ពិព័រណ៍ជូនដល់ក្រុមហ៊ុន-សហគ្រាសកម្ពុជា ដែល​មានចំណាប់អារម្មណ៍ចូលរួមក្នុងកម្មវិធី​ខាងលើនេះ។

គូសបញ្ជាក់ផងដែរថា កម្មវិធីពិព័រណ៍ហាឡាលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីផ្តល់ឱកាស​ដល់​ធុរជន និងអ្នកវិនិយោគ​​ក្នុង​វិស័យ​ឧស្សាហកម្មហាឡាល តាំងបង្ហាញនូវផលិតផល និងនវានុវត្តន៍ថ្មីៗ ជូនដល់ក្រុមហ៊ុន សហគ្រាស និង​អ្នកទស្សនាដែលអញ្ជើញ​មក​ពី​ប្រទេសនានាជំវិញពិភពលោក ដែលនៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ មានក្រុមហ៊ុនចូលរួមប្រមាណ៥០០​ មកពីប្រទេស​​ចំនួន៥០ និងអ្នកទស្សនាសរុបប្រមាណ ៥០,០០០ នាក់។

នារសៀលថ្ងៃដដែលនេះផងដែរ លោកអនុព័ន្ធពាណិជ្ជកម្ម ក៏បានជួបពិភាក្សាការងារជាមួយនឹង លោក​ Kazim Eryilmaz នាយកគ្រប់គ្រងក្រុមហ៊ុន ZF CVS Turkey ដែល​មានបំណង ស្វែងរកដៃគូផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីនៅកម្ពុជា និងដែលក្រុមហ៊ុនមានតម្រូវការ​នាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា ប្រមាណ ១០០០ តោន ក្នុងមួយឆ្នាំ ដើម្បីវេចខ្ចប់និងចែកចាយ​នៅលើទីផ្សារប្រទេស​តួកគីយ៉េ ផងដែរ។
---
(Ankara, Türkiye): On the afternoon of Tuesday, 14 January 2025, Mr. KEO Buntheng, Commercial Attaché to the Cambodian Embassy in the Republic of Türkiye, accompanied the Counsellor of the Royal Embassy of Cambodia to meet with Ms. Wassila Ouldchikh, Manager of Sales and International Projects of Discover Events and her colleagues to discuss plans to invite relevant ministries and institutions of Cambodia to participate in the 11th World Halal Summit, and cooperation to disseminate Expo’s information to Cambodian companies and enterprises to participate in the 2025 Halal Expo, scheduled to be held on November 26-29, 2025 in Istanbul, Türkiye.

As a result, and in response to the request of the Commercial Attaché, the company will provide some free exhibition booths and offer special discounts on exhibition booth rental to Cambodian companies and enterprises interested in participating in the above event.

It is also worth noting that the Halal Expo is organized annually to provide an opportunity for businessmen and investors in the Halal industry to showcase new products and innovations to companies, enterprises, and visitors from around the world, and in 2024, there were approximately 500 participating companies from 50 countries and a total of approximately 50,000 visitors.

On the same afternoon, the​ Commercial Attaché also met with Mr. Kazim Eryilmaz, Managing Director of ZF CVS Turkey, who intends to find a cashew nut supplier in Cambodia, and whose company needs to import approximately 1,000 tons of cashew nuts from Cambodia per year to pack and distribute in the Turkish market.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

14 Jan, 14:14


(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម បួន សារៈមុនី និងឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារបច្ចេកទេសរបស់នាយកដ្ឋានហាឡាល ដើម្បីពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលសំខាន់ៗលើសេចក្ដីព្រាងលិខិតបទដ្ឋានគតិយុត្ត ក្នុងគោលបំណងធានាឱ្យលិខិតបទដ្ឋានគតិយុត្តទាំងនោះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងសមស្របតាមច្បាប់ជាធរមាន។
---
(Phnom Penh): On the morning of Tuesday, 14 January 2025, at the Ministry of Commerce, His Excellency BUON Sarakmony and His Excellency MAK Pichrith, Secretary of State of the Ministry of Commerce, chaired a technical meeting on the working progress of the Halal Department to review, discuss, and collect important inputs on the draft legal regulations to ensure that the legal regulations are comprehensive and compliant with applicable laws.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

11 Jan, 05:39


(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូនគណៈប្រតិភូនៃកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា ទទួលបន្ទុកការងារពាណិជ្ជកម្មបៃតង ចូលជួបសម្តែងការគួរសម និងពិគ្រោះយោបល់ពីលទ្ធផលរកឃើញបឋមនៃការសិក្សាស្រាវជ្រាវ ស្តីពី “ការវាយតម្លៃ និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវសម្រាប់ស្តង់ដាពាណិជ្ជកម្មបៃតង វិធានដើមកំណើតទំនិញ និងបរិវត្តកម្មទ្វេដង” ដែលសហការរៀបចំដោយក្រសួងពាណិជ្ជកម្ម និងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា(UNDP)។
- - -
(Phnom Penh): On the afternoon of Friday, 10 January 2025, Her Excellency CHAM Nimul, Minister of Commerce, received a curtesy call from Green Trade Expert Delegation of the UNDP Cambodia to present preliminary findings from the “The Assessment and Roadmap Development for Green Trade Standards, Rules of Origin, and Double Transformation” co-organized by the Ministry of Commerce and the United Nations Development Programme (UNDP).

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

11 Jan, 05:03


សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥
- ប្រេងសាំងធម្មតា = ៤ ០០០ រៀល/លីត្រ (ឡើងថ្លៃ៥០៛)
- ប្រេងម៉ាស៊ូត = ៣ ៩០០ រៀល/លីត្រ (ឡើងថ្លៃ១០០៛)

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

11 Jan, 03:27


(ហ្សាការតា, ឥណ្ឌូណេស៊ី)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី លោក កាន់ វិសិដ្ឋ អនុព័ន្ធទទួលបន្ទុកការងារសេដ្ឋកិច្ច បានអញ្ជើញចូលរួមអម ឯកឧត្តម ហេង សារិទ្ធ ឯកអគ្គរាជទូត/តំណាងអចិន្រ្តៃយ៍កម្ពុជាប្រចាំអាស៊ាន ចូលរួមក្នុងពិធីបើកកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការតំណាងអចិន្រ្តៃយ៍ប្រចាំអាស៊ាន (CPR) ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព” ក្រោមអធិបតីភាព ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងភាពជាប្រធាន CPR ឆ្នាំ២០២៥ របស់ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ បានបញ្ជាក់ពីការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ាន សម្រាប់ការងាររបស់គណៈកម្មាធិការតំណាងអចិន្ត្រៃប្រចាំអាស៊ាន ក្រោមការដឹកនាំរបស់ លោកជំទាវ Sarah AI Bakri Devadason ឯកអគ្គរដ្ឋទូតស្ថានបេសកកម្មម៉ាឡេស៊ីប្រចាំអាស៊ាន សម្រាប់ឆ្នាំ ២០២៥។

ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការងាររបស់តំណាងអចិន្រ្តៃ ក្នុងការជំរុញអាទិភាពរបស់អាស៊ាន និងពង្រឹងសមាហរណកម្មក្នុងតំបន់នៅពេលដែលអាស៊ានបញ្ចប់ផែនការសហគមន៍ឆ្នាំ២០២៥ និងបានដាក់ចេញនូវផែនការការងារ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

សូមបញ្ជាក់ថា កិច្ចប្រជុំលើកទី១ ឆ្នាំ២០២៥ នេះ ដឹកនាំដោយ លោកជំទាវ Sarah AI Bakri Devadason ឯកអគ្គរដ្ឋទូតស្ថានបេសកកម្មម៉ាឡេស៊ីប្រចាំអាស៊ាន ដើម្បីបន្តពិភាក្សាលើការកសាងសហគមន៍អាស៊ាន ទំនាក់ទំនងខាងក្រៅរបស់អាស៊ាន និងបញ្ហាផ្សេងៗ រួមមានការត្រៀមសម្រាប់កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី។
- - -
(Jakarta, Indonesia): On the morning of Thursday, 9 January 2025, at the ASEAN Secretariat, Jakarta, Indonesia, Mr. KANN Viseth, Economic Attaché (AEC), accompanied His Excellency HENG Sarith, Ambassador/Permanent Representative of Cambodia to ASEAN, attended the Opening Ceremony of the inaugural first meeting of the Committee of Permanent Representatives to ASEAN (CPR), presided over by His Excellency Dr. KAO Kim Hourn, Secretary-General of ASEAN, under the theme “Inclusivity and Sustainability” and under Malaysia’s Chairmanship 2025.

On that occasion, His Excellency Dr. KAO Kim Hourn reaffirmed the ASEAN Secretariat’s unwavering support for the work of the CPR, under the leadership of Her Excellency Sarah AI Bakri Devadason, Permanent Representative of Malaysia to ASEAN, who is the CPR Chair for 2025.

He also underscored the importance of the work of the CPR in advancing ASEAN’s priorities and strengthening regional integration as ASEAN approaches the culmination of the ASEAN Community Blueprint 2025 and lays the groundwork for the ASEAN Community Vision 2045.

The first meeting of CPR 2025, chaired by Her Excellency Sarah AI Bakri Devadason, Ambassador and Permanent Representative of Malaysia to ASEAN, continued to discuss ASEAN Community building, ASEAN’s external relations, and other issues, including the preparation for the ASEAN Foreign Ministers’ Retreat (AMM Retreat), scheduled from 18-19 January 2025 in Malaysia.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

10 Jan, 14:38


(តូក្យូ, ជប៉ុន)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ២០២៥ លោក ស៊ីន សារ៉ាយ អនុព័ន្ធពាណិជ្ជកម្មអមស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមអម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទទួលជួបការសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក តាកាសាគី យ៉ូស៊ីហ៊ិសា (TAKASAKI Yoshihisa) ប្រធានផ្នែកទំនាក់ទំនង នៃការិយាល័យទំនាក់ទំនងអន្តរជាតិ និងជាអ្នកគ្រប់គ្រងប្រទេសអ្នកចូលរួមពិព័រណ៍ពិភពលោក ២០២៥ អូសាកា ទទួលបន្ទុកប្រទេសកម្ពុជា (Country Manager in Charge of Cambodia) ស្ដីអំពីវឌ្ឍនភាព នៃការរៀបចំពិព័រណ៍ពិភពលោក ២០២៥ អូសាកា (EXPO 2025 OSAKA) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងអូសាកា រយៈពេល ០៦ខែ ចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានឯកភាពគ្នា រួមគ្នាសហការ និងសម្របសម្រួលធ្វើយ៉ាងណាដើម្បីឱ្យដំណើរការរៀបចំពន្លាជាតិកម្ពុជា និងដំណើរប្រតិបត្តិការរបស់ពន្លាជាតិកម្ពុជា ប្រព្រឹត្តទៅដោយរលូន និងទទួលជោគជ័យ ជាពិសេសកិច្ចសម្របសម្រួលផ្នែកពិធីការ និងការងារឡូជីស្ទីកជូន ប្រមុខថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកនាំគណៈប្រតិភូកម្ពុជា មកចូលរួម “ពិធីសម្ពោធពិព័រណ៍ពិភពលោក ២០២៥ អូសាកា” នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ និង “ទិវាជាតិកម្ពុជា” នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ខាងមុខនេះ។
---
(Tokyo, Japan): On the morning of Thursday, 9 January 2025, Mr. SIN Saray, Commercial Attaché to the Cambodian Embassy in Japan, accompanied His Excellency TUY Ry, Ambassador of Cambodia to Japan, in receiving a courtesy call from Mr. TAKASAKI Yoshihisa, Liaison Director of International Relations Bureau, and Country Manager in Charge of Cambodia, and discussed the preparation progress of the World Expo 2025 Osaka, which will be held for six months in Osaka city, from 13 April to 13 October, 2025.

In this meeting, both parties agreed to jointly cooperate and coordinate to ensure that the Process of Cambodia Pavilion Setup and the Operation of Cambodian Pavilion running smoothly and successfully, especially in the coordination on protocol and logistics arrangement for the Head of the Royal Government of Cambodia who will lead the Cambodian delegation to attend the upcoming "Opening Ceremony of Expo 2025 Osaka" on April 12, 2025 and "Cambodia National Day" on July 5, 2025 in Osaka city.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

07 Jan, 04:52


អបអរសាទរ ខួបលើកទី ៤៦
នៃទិវាជ័យជម្នះ ៧ មករា

៧ មករា ១៩៧៩ – ៧ មករា ២០២៥

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

06 Jan, 13:02


ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមបុណ្យគម្រប់៧ថ្ងៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផន ដែលត្រូវជាម្ដាយក្មេករបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍
...
(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី៦ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមបុណ្យគម្រប់៧ថ្ងៃ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផន ដែលត្រូវជាម្ដាយក្មេករបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោកជំទាវ សុង ធីតា ដោយបានទទួលមរណភាព កាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២:៥០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូក្រសួងពាណិជ្ជកម្ម បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តមរដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផន ដែលជាការបាត់បង់ម្តាយ ម្តាយក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ចំពោះបុត្រាបុត្រី ចៅប្រុសចៅស្រី និងជាការបាត់បង់ពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុលក្នុងការលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផន បានទៅកាន់ សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

05 Jan, 09:55


លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អញ្ញើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលត្រូវជាភរិយារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
...
(ភ្នំពេញ)៖ នារសៀលថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ត្រូវជាភរិយារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១៨:៥២នាទីល្ងាច ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្មទាំងអស់ បានចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម នាយឧត្ដមសេនីយ៍ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ដែលជាការបាត់បង់នូវភរិយា ម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះស្វាមី បុត្រាបុត្រី ចៅប្រុសចៅស្រី និងជាការបាត់បង់នូវពុទ្ធសាសនិកដ៏សកម្មមួយរូប ដែលជានិច្ចកាលតែងតែចូលរួមចំណែកយ៉ាងផុសផុល ក្នុងការលើកតម្កើង និងទ្រទ្រង់ដល់ព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី និងប្រតិភូក្រសួងពាណិជ្ជកម្ម សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

02 Jan, 11:40


លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា ព្រមទាំងក្រុមគ្រួសារ

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

02 Jan, 11:29


លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនចំពោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងក្រុមគ្រួសារ

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

02 Jan, 07:02


ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្ត្រីស្ដីទីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍របស់ក្រសួងពាណិជ្ជកម្ម
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែរបស់ក្រសួងពាណិជ្ជកម្ម ដែលមានវត្តមានចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក លោកជំទាវអគ្គាធិការ លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រីប្រធាន និងអនុប្រធានមន្ទីរ និងសាខា ក.ប.ប. រាជធានី-ខេត្តទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំប្រចាំសប្ដាហ៍នេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈរួមមាន៖ របាយការណ៍ស្តីពីការកំណត់ទិសដៅការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៥ របស់អង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម ដូចជា៖ អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងក្រុមហ៊ុនហ្គ្រីនត្រេដ ព្រមទាំងការពិភាក្សាអំពីបញ្ហាផ្សេងៗ ផងដែរ។
---
His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce, chaired a weekly meeting of the Ministry of Commerce.
...
(Phnom Penh): On the morning of Thursday, January 2025, at the Ministry of Commerce, His Excellency KEM Sithan, Permanent Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, chaired the weekly meeting attended by the Ministry's leaders, including the Secretary of State, Under Secretary of State, Director General, Directors of Departments, Directors of Provincial Departments, and other officials.

The weekly meeting was held at the Ministry of Commerce and via video conference, covering the following agenda: Brief report on the work direction for implementation in 2025 of the units under the Ministry of Commerce, such as the General Directorate, General Inspectorate, and Green Trade Company as well as discussing Other matters.

ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

30 Nov, 02:12


(កំពត) ៖ នាព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម កឹម សុខុន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំទី១ អាណត្តិទី១ និងលើកទិសដៅអនុវត្តបន្តរបស់សមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម ពេញ ធារម្យ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម ហ៊ួរ មិថុនា អភិបាលរងនៃគណៈអភិបាលខេត្តកែប ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក លាង ម៉ាណា អ្នកជំនាញសេដ្ឋកិច្ចកសិកម្ម តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត និងខេត្តកែប លោក លោកស្រីប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត និងខេត្តកែប តំណាងសាខា ក.ប.ប. ខេត្តកំពត តំណាងក្រសួងទេសចរណ៍ខេត្តកំពត តំណាងសមាគមអ្នកផលិតទឹកត្រីកំពតកែប តំណាងសមាគមលើកកម្ពស់ម្រេចកំពត និងលោកប្រធាន លោក លោកស្រីអនុប្រធាន និងសមាជិកសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ។

គោលបំណងនៃមហាសន្និបាតនេះគឺ៖ ១. ការអនុម័តលើរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៣-២០២៤ ២. ការបោះឆ្នោតលើការផ្លាស់ប្តូរ សមាជិកគណៈកម្មាធិការប្រតិបត្តិ ៣. បញ្ហាប្រឈមនានារបស់សមាគម និង៤.ផែនការសកម្មភាពការងាររបស់សមាគមសម្រាប់ឆ្នាំ២០២៤-២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានធ្វើបទអន្តរាគមន៍ពាក់ព័ន្ធទៅនឹងប្រវត្តិកំណើតនៃការដំណើរការចុះបញ្ជីសមាគមអ្នកផលិតម៉ាកសម្គាល់ភូមិសាស្រ្តទំនិញអំបិលកំពត កែប ព្រមទាំងបានណែនាំសមាគមឱ្យធ្វើសហការជាមួយរដ្ឋបាលខេត្តកំពត និងខេត្តកែប មន្ទីរខេត្តពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការទប់ស្កាត់ការក្លែងបន្លំគុណភាព និងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិលកំពតកែប” ជំរុញសហគមន៍អ្នកផលិតអំបិល ម្ចាស់ភោជនីយដ្ឋាន និងអាជីវករទិញលក់ អំបិលកំពតកែប ចូលជាសមាជិកសមាគមបន្ថែមទៀត និងជំរុញសមាគមពង្រឹងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងប្រើប្រាស់រូបសញ្ញាជាតិ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ បិទលើផលិតផលសម្គាល់ភូមិសាស្រ្ត “អំបិលកំពតកែប” និងរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ឬវគ្គបណ្តុះបណ្តាលស្តីពី ការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិលកំពតកែប” និងការទប់ស្កាត់ការក្លែងបន្លំគុណភាព និងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “អំបិលកំពតកែប” នៅតាមបណ្តាលរាជធានី-ខេត្ត នានា។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំដល់សមាគម ត្រូវរួបរួមគ្នាធ្វើការដើម្បីបម្រើផលប្រយោជន៍រួម បិទរូបសញ្ញាជាតិ និងរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញលើផលិតផល “អំបិលកំពត កែប” ដើម្បីបញ្ជាក់និងធានាគុណភាព ប្រភពច្បាស់លាស់ និងត្រូវរៀបចំរបបប្រជុំឱ្យបានទៀងទាត់ ដើម្បីពិនិត្យ និងដោះស្រាយបញ្ហាប្រឈមនានា៕

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

30 Nov, 01:02


(ប៉េកាំង, ចិន)៖ នារសៀលថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាកិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទស្តីពី “កិច្ចសហប្រតិបត្តិការសហគ្រាសសម្រាប់ខ្សែច្រវាក់កសិកម្មបៃតង” ក្រោមប្រធានបទ “តភ្ជាប់ទីក្រុងជីងចូវ តភ្ជាប់ពិភពលោក” ក្រោមអធិបតីភាព លោក Li Gan សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សក្រុង និងជាអភិបាលរងទីក្រុងជឹងចូវ ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗ នៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិខេត្តហ៊ូប៉ី សមាគមន៍ធុរជន និងវិនិយោគិនចិន។

សន្និសីទនេះមានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយឧស្សាហកម្មកសិកម្មនៃទីក្រុងជីងចូវ ដែលរាប់បញ្ចូលនូវខ្សែច្រវាក់ផ្គត់ផ្គង់ផលិតផលកសិកម្មក្នុងស្រុក ការដឹកជញ្ជូន ការវិនិយោគរួមគ្នាលើសួនឧស្សហកម្មកែច្នៃម្ហូបអាហារ និងការពង្រីកទីផ្សារពាណិជ្ជកម្មលើកសិផលរបស់ទីក្រុងជីងចូវទៅកាន់ពិភពលោក។

លើសពីនេះ នាថ្ងៃទី២៨ ខែឆ្នាំដដែល លោកជំទាវ បានបន្តចូលរួមក្នុងសន្និសីទស្តីពី “Ezhou Supply Chain Service Enterprise and Matchmaking Conference” ក្រោមប្រធានបទ “ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់នៃទីក្រុងអឺចូវ ការកសាងផ្លូវសូត្រអាកាសចរណ៍  និងការតភ្ជាប់ពិភពលោក” ក្រោមអធិបតីភាព លោកស្រី Yang Hong ប្រធានការិយាល័យសភាពាណិជ្ជកម្មចិនអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីលោក Wang ShenZhi សមាជិកថ្នាក់ដឹកនាំគណៈបក្សក្រុង និងជាអភិបាលក្រុងអឺចូវ បណ្តាធុរជន និងវិនិយោគិនប្រចាំតំបន់ ដែលបម្រើសេវាកម្មពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ការផ្គត់ផ្គង់ និងភស្តុភាកម្ម តាមផ្លូវអាកាស។

សន្និសីទនេះរៀបចំក្នុងគោលបំណងផ្សព្វផ្សាយពីសក្តានុពលរបស់វិស័យអាកាសចរណ៍ ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងខ្សែច្រវាក់ផ្គត់ផ្គង់អាកាសចរណ៍គ្រប់ប្រភេទនៅក្នុងប្រទេស និងទៅកាន់តំបន់អន្តរជាតិនានា ប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាព។
---
(Beijing, China): On the afternoon of Wednesday, 27 November 2024, Her Excellency SVAY Nakry, Undersecretary of State of the Ministry of Commerce, delivered a compelling keynote address at the “Enterprise Cooperation Conference for Green Agriculture Chain” under the theme “Linking Jingzhou, Connecting the World”, which was presided over by Mr. Li Gan, a member of the municipal committee and vice governor of Jingzhou City. Many key leaders of the Hubei International Trade Promotion Committee, the Chinese Businessmen and Investors Association also participated in the event.

The conference aims to promote the agricultural industry of Jingzhou, including the supply chain of domestic agricultural products, transportation, joint ventures in the food processing industry park, and the expansion of Jingzhou’s agricultural trade market to the world.

On Thursday, 28 November 2024, Her Excellency Undersecretary of State continued to attend the conference on "Ezhou Supply Chain Service Enterprise and Matchmaking Conference" under the theme “Linking Supply Chain of Ezhou, Building Air Silk Road, Connecting the World”, which was also presided over by Ms. Yang Hong, Director of the China Chamber of International Commerce office, with the participation of Mr. Wang ShenZhi, Member of the Party Leadership Group of Ezhou Municipal People’s Republic of China. Local district businessmen and investors serving in the air transportation sector, air supply, and air logistics  also joined the event.

The conference aims to promote the potential of the aviation sector, aviation infrastructure, and aviation supply chains of all kinds in the country and to the international region with confidence and efficiency.

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

25 Nov, 09:04


ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុ្ងងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ (វគ្គទី២)
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ” វគ្គទី២ ដែលមានអ្នកចូលរួមសរុបចំនួន ៦២រូប មកពីនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងពាណិជ្ជកម្ម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំពីគោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីបង្កើនចំណេះដឹងផ្នែកវិធានដើមកំណើតទំនិញ និងនីតិវិធីនៃការនាំចេញ ដើម្បីទទួលបានភាពអនុគ្រោះក្រោមកិច្ចព្រមព្រៀងសេរីនានា និងនីតិវិធីក្នុងការស្នើសុំនិងអនុញ្ញាតនូវ វិញ្ញាបនបត្របញ្ជាក់ប្រភពដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ជូនមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានឱកាសក្នុងការបំពេញការងារជាតំណាងពាណិជ្ជកម្មប្រចាំតំបន់សេដ្ឋកិច្ចពិសេសនាថ្ងៃអនាគត។

ឯកឧត្តមរដ្ឋលេខាធិការ បញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមពីថ្ងៃទី ២៥ ដល់ ២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ និងមានកម្មវិធីសិក្សាជាទ្រឹស្តីមេរៀនវិធានដើមកំណើតទំនិញ នីតិវិធីនៃការនាំចេញ ការណែនាំពីការស្នើសុំនិងអនុញ្ញាតវិញ្ញបនបត្របញ្ជាក់ដើមកំណើតទំនិញតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងការចុះកម្មសិក្សា ១សប្តាហ៍ ផងដែរ។
---
His Excellency OK Boung, Secretary of State of the Ministry of Commerce, presided over the opening ceremony on "Rules of Origin and Export Procedures," 2nd Batch.
...
(Phnom Penh) - On the morning of Monday, 25 November 2024, at the Ministry of Commerce, His Excellency OK Boung, Secretary of State of the Ministry of Commerce, presided over the opening ceremony of the training course on "Rules of Origin and Export Procedures," 2nd Batch, with a total of 62 participants from relevant departments of the Ministry of Commerce.

On that occasion, His Excellency Secretary of State stated that the training course aims to increase knowledge of Rules of Origin and Export Procedures to qualify for preferential tariffs under various free trade agreements and provide instructions on applying for certificates of origin through an automated system for officials of the Ministry of Commerce before their transfer to the Special Economic Zones (SEZs) in the future.

His Excellency Secretary of State added that this training course starts from 25-29 November 2024, and will include theoretical study programs on rules of origin, export procedures, instructions on certificate of origin automation applications, and a one-week internship.

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

21 Nov, 13:30


ព្រះរាជក្រម ច្បាប់ ស្តីពី “និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម”

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

21 Nov, 10:37


អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយេ ចូលរួមអមឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួប ជាមួយសហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON)
...
(អង់ការ៉ា, តួកគីយេ)៖ នារសៀលថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២៤ នៅទីស្នាក់ការកណ្តាលរបស់សហព័ន្ធ ឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON) លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយេ បានចូលរួមអម ឯកឧត្តម សុក ជា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋតួកគីយេ ក្នុងកិច្ចប្រជុំជាមួយ លោក Ferudun Cevahiroğlu ប្រធាសហព័ន្ធ និងសហការី ដើម្បីពិភាក្សាអំពីកិច្ចប្រតិបត្តិការក្នុងការជំរុញពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋតួកគីយេ។

នៅក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត និងអនុព័ន្ធពាណិជ្ជកម្ម បានជម្រាបជូនដល់វិនិយោគិននិងពាណិជ្ជករតួកគី យេ អំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច អត្ថប្រយោជន៍ និងសក្តានុពលក្នុងការធ្វើពាណិជ្ជកម្មនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា ការលើកទឹកចិត្ត និងការការពារវិនិយោគិន រួមនឹងច្បាប់និងគោលនយោបាយសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងពាណិជ្ជកម្មនិងការវិនិយោគ។

ជាការឆ្លើយតប សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម នឹងសហការជាមួយនឹងភាគីកម្ពុជា ដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់ពាណិជ្ជករនិងវិនិយោគិនតួកគី និងវេទិកាធុរកិច្ចនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ។

គូសបញ្ជាក់ផងដែរថា សហព័ន្ធឧស្សាហកម្មនិងពាណិជ្ជកម្ម (SANKON) គឺជាស្ថាប័នធុរកិច្ចអន្តរជាតិមួយ ដែលមានក្រុមហ៊ុនជាសមាជិក ចំនួន ២៥០០០ នៅជុំវិញពិភពលោក ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគលើវិស័យជាច្រើន រួមមានវិស័យឧស្សាហកម្ម សំណង់ ទេសចរណ៍ សុខាភិបាល កសិកម្ម ថាមពល និងវិស័យជាច្រើនទៀត៕
---
The Commercial Attaché to the Republic of Türkiye accompanies the Ambassador of the Kingdom of Cambodia to the Meeting with the Confederation of Industry and Trade
...
(Ankara, Türkiye) - On the afternoon of Tuesday, 19 November 2024, at the Headquarter of the Confederation of Industry and Trade (SANKON), Mr. KEO Buntheng, Commercial Attaché to the Republic of Türkiye, accompanied His Excellency SOK Chea, Ambassador of the Kingdom of Cambodia to the Republic of Türkiye, in a meeting with Mr. Ferudun Cevahiroğlu, President of the Confederation and colleagues, to discuss cooperation to promote trade and investment between Cambodia and Türkiye.

On that occasion, His Excellency Ambassador and the Commercial Attaché briefed Turkish investors and businessmen on the macro-economic landscape, the benefits and potential of doing business and investing in Cambodia, the incentives and protection for investors, as well as key laws and policies of the Royal Government of Cambodia related to trade and investment. In response, the Confederation of Industry and Trade will cooperate with the Cambodian side to organize a visit of Turkish businessmen and investors and a business forum in Cambodia in the upcoming year 2025.

It is also worth noting that the Confederation of Industry and Trade (SANKON) is an international business organization with 25,000 member companies worldwide operating in many sectors, including industry, construction, tourism, health, agriculture, energy, and many others.

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

21 Nov, 08:42


(សារសំឡេង) សេចក្តីជូនដំណឹងស្ដីពី៖ តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤
- ប្រេងសាំងធម្មតា = ៣ ៨៥០រៀល/លីត្រ (ចុះថ្លៃ ១០០៛)
- ប្រេងម៉ាស៊ូត = ៣ ៧៥០រៀល/លីត្រ (ចុះថ្លៃ ១០០៛)

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

21 Nov, 08:12


ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នៅខេត្តមណ្ឌលគិរី

(ខេត្តមណ្ឌលគិរី) នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” នៅខេត្តមណ្ឌលគិរី និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីអគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម លោកស្រីអនុប្រធាន មន្ត្រីនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម មន្រ្តីមន្ទីរអន្តរស្ថាប័នពាក់ព័ន្ធ តំណាងគម្រោង EU-German GATE តំណាងគម្រោងEU-German CAPSAFE អាជីវករ អ្នកកែច្នៃ និងអ្នកនាំចេញផងដែរ។ សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ “ការជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ឱ្យបានទូលំទូលាយដល់គ្រប់អន្តរវិស័យ និងតួអង្គពាក់ព័ន្ធក្នុងវិស័យស្វាយចន្ទី ព្រមទាំងមានកម្មវិធីជជែកដេញដោលពិភាក្សា ពីសំណាក់វាគ្មិនកិត្តិយសដែលអញ្ជើញមកពីតំណាងក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងឧស្សាហម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងតំណាងនៃសហព័ន្ធស្វាយចន្ទីកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែរ ប្រតិភូក៏បានធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់ចម្ការចន្ទីគំរូក្នុងស្រុក កែវសីមា ខេត្តមណ្ឌលគិរីផងដែរ។
- - -
His Excellency Reach Ra, Secretary of State, Ministry of Commerce, presided over the Dissemination Workshop on “National Cashew Policy 2022-2027” in Mondulkiri province.

(Mondulkiri Province) on November 19, 2024, chaired by His Exellency Reach Ra, Secretary of State, Ministry of Commerce, highly representative of Her Excellency CHAM Nimul, Minister of Commerce, and attended by H.E. Deputy Governor of Mondulkiri Province, Deputy Director General of General Directorate of Trade Promotion, Deputy Director, officers of the Department of Trade Policy, officials of relevant departments at sub-national level, EU-German GATE, EU-German CAPSAFE, traders, processors and exporters for the purpose of disseminate the "National Cashew Policy 2022-2027" to all relevant stakeholders in the cashew sector, accompany by a Panel Discussion session with distinguish guest speakers from the Ministry of Commerce, Ministry of Agriculture Forestry and Fisheries, Ministry of Industry, Science, Technology and Innovation, Council of Development of Cambodia, Agriculture and Rural Development Bank, SME Bank of Cambodia, and Representative of the Cambodia Cashew Federation. During this mission, the participants paid a visit at Best Practice of Cashew Nuts Farm in Keo Seimar District, Mondulkiri Province.

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

14 Nov, 11:15


(ឌុយបៃ អេមីរេតអារ៉ាប់រួម)៖ ចាប់ពីថ្ងៃទី១២ ដល់១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកសេវាពាណិជ្ជកម្ម និងសហការី បានចូលរួមកិច្ចប្រជុំពេញអង្គគឹមប័រលីប្រូសេសឆ្នាំ២០២៤ (KPC Plenary 2024) នៅទីក្រុងឌុយបៃ ប្រទេសអេមីរេតអារ៉ាប់រួម ដែលជាប្រធានឆ្លាស់វេនគឹមប័រលីប្រូសេសសម្រាប់ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យនូវវឌ្ឍនភាពរួមការងាររបស់អង្គការគឹមប័រលី និងលទ្ធផលសម្រេចបានរបស់ក្រុមការងារនីមួយៗ ព្រមទាំងមានការចូលរួមពីបណ្តាប្រទសជាសមាជិកនៃអង្គការគឹមប័រលីប្រូសេស និងប្រទេសសង្កេតការណ៍ អង្គការសង្គមស៊ីវិលផងដែរ។

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

14 Nov, 02:22


អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក

១៤-១៥-១៦ វិច្ឆិកា ២០២៤

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

13 Nov, 11:59


លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាតំណាងរាជរដ្ឋាភិបាលចូលរួមកិច្ចប្រជុំពិនិត្យសំណើសុំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីការលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) នៅវិមានរដ្ឋសភា

(ភ្នំពេញ)៖ នារសៀលថ្ងៃពុធ ទី13 ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាលដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំជាជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន (គណៈកម្មការទី៥) នៃរដ្ឋសភា ដោយមានការសហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) និងគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសនីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម វៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) ដែលកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដើម្បីពិនិត្យសំណើសុំកែសម្រួលលើសេចក្តីព្រាងច្បាប់ស្តីពីការលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

08 Nov, 23:31


អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧១ នៃ ទិវាបុណ្យឯករាជ្យជាតិ

៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

08 Nov, 13:31


(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី CHOI Moon Jung នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា និងសហការី។

នៅក្នុងជំនួបពិភាក្សានេះ លោកស្រី CHOI Moon Jung បានលើកឡើងថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានធ្វើការសហការ និងជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការកសាងធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ជូនសិស្ស និស្សិត និងមន្ត្រីរាជការរបស់កម្ពុជាកន្លងមក។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ និងបានស្វាគមន៍ចំពោះគម្រោងចុះសិក្សាជាបឋមលើសំណើគម្រោងរបស់នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ស្តីពី“ជំរុញការលើកកម្ពស់ម៉ាកពាណិជ្ជកម្មរបស់កម្ពុជានាពេលអនាគត៖ គន្លឹះនៃការឈានទៅរកការកសាងកេរ្តិ៍ឈ្មោះម៉ាក ពាណិជ្ជកម្មរបស់កម្ពុជាតាមរយៈដំណោះស្រាយឌីជីថលឈានមុខ”។

ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា គម្រោងខាងលើនេះនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញាកម្ពុជា តាមរយៈការបញ្ចូលការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ការធ្វើសមាហរណកម្មទិន្នន័យម៉ាក ការវិភាគទិន្នន័យម៉ាក និងការផ្តល់ប្រឹក្សាយោបល់សម្រាប់សេវាចុះបញ្ជីម៉ាក ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា ការលើកកម្ពស់កិច្ចការពារនិងការអនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកនៃផលិតផលកម្ពុជាលើទីផ្សារជាតិ និងអន្តរជាតិ ព្រមទាំងការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងការជំរុញការវិនិយោគបន្ថែមនៅកម្ពុជា។

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

08 Nov, 12:35


(គុនមិញ, ចិន)៖ នាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមអម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគុនមិញ សាធារណរដ្ឋប្រជាមានិតចិន។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដំណាលគ្នាជាមួយនឹងកិច្ចប្រជុំកំពូលអេកម៉ិក (ACMECS) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ ក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័តលើឯកសារក្របខ័ណ្ឌ យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ និងសេចក្តីថ្លែងការណ៍រួម ព្រមទាំងផែនការការងារក្នុងការកំណត់ទិសដៅអនុវត្តបន្ត ដើម្បីរួមគ្នាធ្វើសមាហរណកម្មអនុតំបន់ និងកសាងសហគមន៍មួយប្រកបដោយភាពធន់និងវិបុលភាព។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានចូលរួមអម សម្តេចធិបតី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុនឯកជនសញ្ជាតិចិនចំនួន៧ ព្រមទាំងជំនួបសំណេះសំណាលជាមួយនិស្សិតនៃសមាគមកម្ពុជាដែលកំពុងសិក្សានៅខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ផងដែរ៕
...
(Kunming, China): On 6–7 November 2024, His Excellency PENN Sovicheat, Secretary of State of the Ministry of Commerce and High Representative of Her Excellency CHAM Nimul, Minister of Commerce, accompanied Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, to the 8th Greater Mekong Subregion (GMS) Summit and Related Summits in Kunming, People's Republic of China.

This summit was held back-to-back with the 10th Ayeyawady-Chao Phraya-Mekong Economic Strategy (ACMECS) Summit and the 11th Cambodia-Laos-Myanmar-Vietnam (CLMV) Summit to review and endorse framework documents, cooperation strategies, joint declarations, and a work plan to set the direction for implementation to achieve the objectives of each cooperation toward subregional integration and building a resilient and prosperous community.

His Excellency Secretary of State also accompanied Samdech Thipadei in courtesy meetings with seven Chinese private companies and a meeting with students of the Cambodian Students' Association in Yunnan Province of the People's Republic of China.

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

08 Nov, 11:48


ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធបុព្វការីជន និងវីវជនកម្ពុជា
...
(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅស្តូបវិមានឯករាជ្យ ឯកឧត្តម ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ចូលរួមដាក់កម្រងផ្កា ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន និងវីរជនស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

បន្ទាប់ពីនោះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈប្រតិភូទាំងអស់ ក៏បានបន្តដំណើរអញ្ជើញទៅគោរពព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាវីរក្សត្រឆ្នើមរបស់កម្ពុជា គឺព្រះករុណា ព្រះបាទសម្ដេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នៅក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ផងដែរ។

សូមជម្រាបជូនថា ជារៀងរាល់ឆ្នាំ ព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាប្រវត្តិសាស្ត្រនេះយ៉ាងមហោឡារិក ដើម្បីបង្ហាញមហាកម្លាំងសាមគ្គីជាតិ និងសម្តែងនូវទឹកចិត្តសោមនស្សអបអរចំពោះ សម្តេចព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណ ធ្វើការតស៊ូក្នុងក្របខណ្ឌព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យខ្មែរពីអាណានិគមនិយមបារាំង រហូតទទួលបានជោគជ័យ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣៕

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

31 Oct, 12:10


(ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Beh Swan Gin លេខាធិការអចិន្ត្រៃយ៍ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី។

នៅក្នុងជំនួបពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការអបអរសាទរចំពោះការចូលកាន់តំណែងថ្មីរបស់ លោកបណ្ឌិត Beh Swan Gin ដែលត្រូវបានតែងតាំងជាលេខាធិការអចិន្ត្រៃយ៍ នៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម ប្រទេសសិង្ហបុរី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី។

ក្នុងឱកាសនេះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញបន្ថែមទៀតនូវវឌ្ឍនភាពនៃការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីផល និងជាពិសេសអំណោយផលនៃបរិយាកាសពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ សំដៅជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើង។
---
(Phnom Penh): On the morning of Thursday, 31 October 2024, at the Ministry of Commerce, His Excellency PICH Rithi, Secretary of State of the Ministry of Commerce, received a courtesy call from Dr. Beh Swan Gin, Permanent Secretary of the Ministry of Trade and Industry of Singapore.

During the meeting, His Excellency Secretary of State congratulated Dr. Beh Swan Gin on his appointment as the Permanent Secretary of the Ministry of Trade and Industry of Singapore and expressed his appreciation for the excellent relations and cooperation between Cambodia and Singapore.

The two sides also exchanged views on economic and trade cooperation between the two countries to further expedite the progress of the negotiation of a Digital Economic Framework Agreement and, in particular, the favorable environment for trade, business, and investment aimed at promoting better bilateral trade.

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

31 Oct, 11:24


វីដេអូស្ដីអំពី៖ កំណើនប្រកបដោយបរិយាបន្ន៖ "ការលើកកម្ពស់សហគ្រិនកម្ពុជាមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម"
...
ក្រសួងពាណិជ្ជកម្ម បានអនុវត្តគម្រោង “កំណើនប្រកបដោយបរិយាបន្ន៖ ការផ្តល់សិទ្ធិអំណាចដល់សហគ្រិនកម្ពុជាដែលមានពិការភាពតាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម” ក្រោមកិច្ចសហប្រតិបត្តិការជាមួយគម្រោងពាណិជ្ជកម្មក្នុងតំបន់សម្រាប់ការអភិវឌ្ឍន៍ (RT4D) ដែលគាំទ្រដោយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី និងនូវែលសេឡង់។ គំនិតផ្តួចផ្តើមនេះបានផ្ដល់ឱ្យសហគ្រិនដែលមានពិការភាពចំនួន២០រូប នូវចំណេះដឹងសំខាន់ៗ អំពីមូលដ្ឋានគ្រឹះនៃកម្មសិទ្ធិបញ្ញា ការកសាងម៉ាកនិងការអភិវឌ្ឍន៍ផលិតផល។ល។ សហគ្រិនដែលមានពិការភាព បានទទួលការគាំទ្រក្នុងការចនាឡូហ្គូអាជីវកម្ម និងទទួលបានការចុះបញ្ជីពាណិជ្ជសញ្ញា ដោយជោគជ័យនៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា (DIP) នៃអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម។
- - -
INCLUSIVE GROWTH - Empowering Cambodian Entrepreneurs with Disability through Intellectual Property Education and Brand Development for Trade
...
The Ministry of Commerce implemented the "Inclusive Growth: Empowering Cambodian Entrepreneurs with Disability through Intellectual Property Education and Brand Development for Trade" project, in collaboration with Regional Trade for Development (RT4D), and supported by the governments of Australia and New Zealand. This initiative provided 20 Entrepreneurs with Disabilities with essential knowledge of intellectual property rights, branding and product developments etc. Participants received support in designing business logos, with all successfully registering their trademarks with the Department of Intellectual Property (DIP) of the Ministry of Commerce.

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

31 Oct, 08:25


លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)” ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក
...
(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពការងារត្រៀមចូលរួមកិច្ចប្រជុំការត្រួតពិនិត្យឡើងវិញគោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR)” ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម អគ្គរាជទូត និងជាប្រធានតំណាងស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំ WTO ព្រមទាំង លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានជំនាញ ជាច្រើនរូប។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធនឹងការសរសររបាយការណ៍គោលនយោបាយពាណិជ្ជកម្មកម្ពុជាលើកទី៣ (3rd TPR) របស់លេខាធិការដ្ឋាន WTO និងទទួលស្ដាប់នូវអនុសាសន៍ណែនាំពីលោកជំទាវរដ្ឋមន្ត្រី។

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

29 Oct, 12:03


ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន
...
(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោក Chen Jizhi អនុប្រធានសហព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្ម និងជាប្រធានសភាពាណិជ្ជកម្មឧស្សាហកម្មកសិកម្ម នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងឱកាសនោះ គណៈប្រតិភូចិនបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបោះទុនវិនិយោគនៅកម្ពុជា និងបានលើកឡើងនូវសំណួរ សំដៅស្វែងយល់អំពីគោលនយោបាយពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម តម្រូវការទីផ្សារ បរិយាកាសវិនិយោគ និងធនធានកសិកម្មនៅកម្ពុជា ដើម្បីចាប់ឱកាសភាពជាដៃគូកិច្ចសហការវិស័យឯកជនរវាងកម្ពុជា-ចិន (ខេត្តក្វាងស៊ី)។

ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការលើកទឹកចិត្តទាំងឡាយដែលមានចែងក្នុងច្បាប់វិនិយោគថ្មីរបស់កម្ពុជា ភាពអនុគ្រោះផ្នែកពន្ធដារ ការប្រើប្រាស់ដីធ្លី វិស័យអាទិភាពសម្រាប់វិនិយោគ និងទំនិញសក្ដានុពលនៅកម្ពុជា។ល។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យភាគីចិនជួយនាំ ទំនិញពីកម្ពុជា ជាពិសេសកសិផល មានដូចជា ដំឡូងមី ស្វាយចន្ទី មៀនប៉ៃលិន ស្វាយ ចេកអំបូង និងកៅស៊ូ ទៅកាន់ប្រទេសចិនឱ្យបានកាន់តែច្រើន ដើម្បីកាត់បន្ថយគម្លាតតុល្យភាពជញ្ជីងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យភាគីចិន ពិចារណារៀបចំសមាសភាពប្រតិភូតាមវិស័យមកជួបពិភាក្សាផ្ទាល់ជាមួយដៃគូនៅកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចលើកក្រោយ ដែលនោះជាឱកាសដ៏ល្អសម្រាប់ភាគីទាំងពីរអាចពិភាក្សា និងចុះកិច្ចសន្យាធ្វើធុរកិច្ចជាក់ស្ដែងជាមួយគ្នាបាន ផងដែរ៕
---
His Excellency SEANG Thay, Secretary of State of the Ministry of Commerce, received a courtesy call meeting from a delegation from the Guangxi Agricultural Industry Chamber of Commerce of the People's Republic of China.
...
(Phnom Penh): On the morning of Monday, 28 October 2024, at the Ministry of Commerce, His Excellency SEANG Thay, Secretary of State of the Ministry of Commerce, received a courtesy call meeting from a delegation from the Guangxi Agricultural Industry Chamber of Commerce of the People's Republic of China, led by Mr. Chen Jizhi, Vice Chairman of the Guangxi Zhuang Autonomous Region Federation of Industry and Commerce and President of the Guangxi Agricultural Industry Chamber of Commerce of the Guangxi Zhuang Autonomous Region of the People's Republic of China.

On that occasion, the Chinese delegation expressed interest in investing in Cambodia and raised questions to explore trade policy, industry, agriculture, market demand, investment environment, and agricultural resources in Cambodia to seize opportunities for partnerships and cooperation between the private sectors of Cambodia and China (Guangxi Province).

In response, His Excellency Secretary of State highlighted the incentives provided in Cambodia's new investment law, including tax incentives, land usage, priority areas for investment, and potential supplies in Cambodia.

His Excellency Secretary of State also requested that the Chinese side help import more goods from Cambodia, especially agricultural products such as cassava, cashew nuts, Pailin longan, mango, bananas, and rubber, to China to reduce the trade imbalance between the two countries.

For the next visit, His Excellency Secretary of State requested that the Chinese side consider organizing regional delegations to meet directly with partners in Cambodia, which would provide a good opportunity for both sides to discuss and sign practical business agreements with each other.

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

29 Oct, 01:05


អបអរសាទរ ខួបលើកទី ២០ ព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ
កម្ពុជា
២៩ តុលា ២០០៤ - ២៩ តុលា ២០២៤

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

28 Oct, 14:33


(ភ្នំពេញ)៖ នារសៀលថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំពិភាក្សាលើកទី២ ស្តីពីនីតិវិធីនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនាម័យ(SPS) ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញក្រសួងពាណិជ្ជកម្ម តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងមានការចូលរួមពីប្រធាន និងសមាសភាពក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យម(Fasmec) ជាច្រើនរូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ១.ពិនិត្យលើសំណើរបស់សម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមលើនីតិវិធីនៃការនាំចេញផលិតផលកសិផលកម្ពុជាឆ្លងកាត់ប្រទេសថៃឡង់ដ៍ទៅកាន់ប្រទេសទី៣ និងការទទួលស្គាល់វិញ្ញបនបត្រអនាម័យ និងភូតគាមអនម័យ(SPS) ២.ពិនិត្យលើនីតិវិធី ឯកសារច្បាប់ និងលិខិតបទដ្ឋានគិតិយុត្តនានារបស់ប្រទេសកម្ពុជា និងប្រទេសថៃឡង់ដ៍ ព្រមទាំងកិច្ចព្រមព្រៀងក្នុងតំបន់ និងអន្តរជាតិនានា។

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

27 Oct, 13:12


(ភ្នំពេញ)៖ នាល្ងាចថ្ងៃសៅរ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ឯកឧត្តម អៀង ធម្មៈអមរិន្ទវិរិយវុឌ្ឍ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមពិធីរាត្រីថ្លែងអំណរគុណធុរកិច្ច ឥណ្ឌូនេស៉ី-កម្ពុជា (Indonesia-Cambodia Business Appreciation Night) ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតនៃសាធារណរដ្ឋឥណ្ឌូនេស៉ីប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯឧត្តមបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ឯកឧត្តម លោកជំទាវតំណាងអង្គភាពពាក់ព័ន្ធ ព្រមទាំងធុរជនកម្ពុជា-ឥណ្ឌូនេស៉ី ជាច្រើនរូប។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងថ្លែងអំណរគុណដល់ធុរជនកម្ពុជា-ឥណ្ឌូនេស៉ី និងប្រគល់ពានរង្វាន់ PRIMADUTA Award 2024 ជូនដល់ធុរជនឆ្នើមក្នុងកិច្ចការគាំទ្រដល់ការនាំចេញរបស់ឥណ្ឌូនេស៉ី។

ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងអំពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងបានលើកទឹកចិត្តធុរជនឥណ្ឌូនេស៉ីឱ្យធ្វើពាណិជ្ជកម្មជាមួយកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត។

បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានជម្រាបជូនអង្គពិធីអំពីគម្រោងនៃការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកទឹកចិត្តដល់ធុរជនឥណ្ឌូនេស៉ីឱ្យចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ផងដែរ៕
---
(Phnom Penh): On the evening of Saturday, 26 October 2024, at the Sofitel Phnom Penh Phokeethra Hotel, His Excellency IENG Thomas Amrindra Viriyavudh, Undersecretary of State of the Ministry of Commerce, attended the Indonesia-Cambodia Business Appreciation Night, organized by the Embassy of the Republic of Indonesia in the Kingdom of Cambodia. The event was also attended by His Excellency Dr. Santo Darmosumarto, Ambassador of Indonesia to Cambodia, along with other distinguished representatives from relevant ministries and Cambodian-Indonesian business leaders.

The purpose of the event was to express gratitude to Cambodian-Indonesian businesses and to present the PRIMADUTA Award 2024 to outstanding businesspeople who support Indonesian exports.

On that occasion, His Excellency Undersecretary of State highlighted the strong bilateral relations between Indonesia and Cambodia and encouraged Indonesian businesses to expand their investments in Cambodia.

His Excellency also informed the participants about the upcoming Cambodia Trade Expo (CTE), scheduled for December 13-16, 2024, and invited Indonesian business leaders to actively participate in this important event.

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

27 Oct, 08:44


(កំពង់ចាម)៖ នាថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម វ៉ា រុតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយស្តង់ដា ពោតក្រហម ដំឡូងមី និងវត្ថុធាតុដើមដទៃទៀត ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ខេមបូឌា។

សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ហែម វណ្ណនី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី លោកអគ្គនាយករងពាណិជ្ជកម្មក្នុងប្រទេស លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ តំណាងនាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន តំណាងពីមន្ទីរ-អង្គរភាពពាក់ព័ន្ធ តំណាងពីក្រុមហ៊ុនស៊ី.ភី. តំណាងសៃឡូ/អ្នកប្រមូលទិញ និងតំណាងសហគមន៍ សមាគមដំឡូងមី/អ្នកផលិត ពោតក្រហម និងដំឡូងមី ជាច្រើនរូប។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងបញ្ជ្រាបចំណេះដឹងដល់តួអង្គពាក់ព័ន្ធទាំងអស់ លើផ្នែកគុណភាពផលិតផល បរិមាណទិន្នផល និងការជ្រើសរើសវត្ថុធាតុដើមរបស់ផលិតផលពោតក្រហម និងដំឡូងមី ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងផ្សព្វផ្សាយពីលក្ខខណ្ឌមួយចំនួនដែលឆ្លើយតបនឹងតម្រូវការទីផ្សាររបស់ក្រុមហ៊ុនស៊ី.ភី ៕

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

26 Oct, 11:33


(ស្ទឹងត្រែង)៖ នាថ្ងៃទី២២-២៣ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តស្ទឹងត្រែង សហការជាមួយមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញ ដែលដាក់តាំងលក់នៅតាមផ្ទះ ស្ថិតនៅ ក្រុងស្ទឹងត្រែង និងស្រុកថាឡាបរិវ៉ាត់ នៃខេត្តស្ទឹងត្រែង ។

ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចម្រុះចំនួន ៦៣.៩១ គីឡូក្រាម ដោយបានដកហូតដើម្បីបន្តនីតិវិធីកម្ទេចចោល និងណែនាំអប់ដល់អាជីវករបន្ថែមនូវបទប្បញ្ញត្តិ ព្រមទាំងនីតិវិធីនៃការថែរក្សាផលិតផលល្អលក់ជូនអ្នកប្រើប្រាស់។

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

26 Oct, 10:59


(ភ្នំពេញ)៖ នាព្រឹកថ្ងៃសៅវ៍ ទី២៦ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ លោកជំទាវ ស្វាយ ណាគ្រី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកសម្ពោធ «ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤» ក្រោមប្រធានបទ"ការបង្កើនផលិតភាព៖ជំនាញ និងកំណើនប្រកបដោយចីរភាព"។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានអប់រំ រួមទាំងសិស្ស-និស្សិតសរុបជិត ២០០០រូប។

ក្នុងពិព័ណ៍នេះ មានក្រសួង-ស្ថាប័នពាក់ព័ន្ធ គ្រឹះស្ថានអប់រំ និងក្រុមហ៊ុនជាច្រើន បានតាំងបង្ហាញបញ្ជារផ្តល់សេវាសាធារណៈ និងប្រឹក្សាយោបល់អាជីពការងារ និងវិជ្ជាជីវះ ដើម្បីជាវេទិការវាងអ្នកស្វែងរកការងារ និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាល ដើម្បីដាក់ពាក្យ ស្វែងរកការងារ ជ្រើសរើសបុគ្គលិក ផ្សព្វផ្សាយព័ត៌មានឱកាសការងារ និងវគ្គអប់រំបណ្តុះបណ្តាល ជាដើម៕

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

25 Oct, 02:11


(ភ្នំពេញ)៖ នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យផលិតផលទំនិញ ចំនួន ០៣ទីតាំង បន្ថែមទៀត ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌចំការមន និង ខណ្ឌមានជ័យ។

ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញផលិតផលមិនអនុលោមភាព គុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ទៅលើផលិតផលដូចជា សណ្តែកដី ០៥កញ្ចប់ នំចាហ៊ួយចំរុះ ១៣កញ្ចប់ ទឹកជ្រលក់ ម្រេច ០៩កំប៉ុង និងសាច់កញ្ចប់ ០៣កញ្ចប់ សរុបមានចំនួន ១២គីឡូក្រាម ដោយបានដកហូតដើម្បីបន្តនីតិវិធី ព្រមទាំងណែនាំអប់ដល់អាជីវករបន្ថែមនូវបទប្បញ្ញត្តិ ព្រមទាំងនីតិវិធីនៃការថែរក្សាផលិតផលល្អលក់ជូនអ្នកប្រើប្រាស់។

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

24 Oct, 14:07


(ភ្នំពេញ)៖ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាតំណាងរាជរដ្ឋាភិបាល បានអញ្ជើញចូលរួមជាអធិបតីថ្លែងសុន្ទរកថាអបអរសាទរ និងសំណេះសំណាលក្នុងឱកាសពិធីអបអរសាទរទិវាបុណ្យជាតិហុងគ្រី។
...
(Phnom Penh): On the evening of Thursday, 24 October 2024, at Hyatt Regency Phnom Penh, Her Excellency CHAM Nimul, Minister of Commerce, representing the Royal Government of Cambodia, delivered congratulatory remarks and toast at the Hungary’s National Day Reception.

ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

22 Oct, 12:50


(ភ្នំពេញ)៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម រួមជាមួយក្រុមការងារនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម បានចូលរួមកិច្ចប្រជុំគណៈកម្មការសម្រាប់តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ឆ្នាំ២០១៧-២០២៥ និងផ្ដល់ធាតុចូលសម្រាប់ការរៀបចំរបាយការណ៍វឌ្ឍនភាពឆ្នាំ២០២៣-២០២៤។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ។

ខ្លឹមសារសំខាន់ក្នុងកិច្ចប្រជុំពិភាក្សានេះគឺ៖
១-ការកំណត់សូចនាករគោល និងសូចនាករបន្ថែមនៃការអនុវត្តគោលនយោបាយរបស់ក្រសួង-ស្ថាប័ននីមួយៗ
២-ការបំពេញលទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយ
៣-ទិន្នន័យនៃការអប់រំបណ្តុះបណ្តាល។
 …
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

ក្រសួងពាណិជ្ជកម្ម Ministry of Commerce

22 Oct, 12:07


(ក្រចេះ)៖ នាថ្ងៃចន្ទ ទី២១ ខែតុលា ឆ្នាំ២០២៤ មន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តក្រចះ សហការមន្ត្រីនៃមន្ទីរពាណិជ្ជកម្មខេត្ត បានធ្វើការចុះត្រួតពិនិត្យទំនិញតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងភូមិសាស្ត្រ ក្រុង ក្រចេះ និងស្រុកចិត្របុរី ទទួលបានលទ្ធផលដូចខាងក្រោម៖
- ភេសជ្ជៈ ចំនួន ៨១.៣៨លីត្រ
- មីកញ្ចប់ នំ មីហិល ចំនួន ១.១៧គីឡូក្រាម
- ប្រហិត Hot Dog ចំនួន ២គីឡូក្រាម
សរុបទាំងអស់ចំនួន ៨៤.៥៥គីឡូក្រាម សុទ្ធសឹងតែជាទំនិញដែលហួសកាលបរិច្ឆេទប្រើប្រាស់ ដោយមន្ត្រីយើងបានដកហូតយកមករក្សាទុកនៅស្នាក់ការសាខាដើម្បីសុំគោលការណ៍កម្ទេចចោលតាមនីតិវិធី

ជាមួយគ្នានេះដែរ មន្ត្រីជំនាញបានចែកនូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) ដល់បងប្អូនអាជីវករ និងបានពន្យល់ណែនាំឱ្យពិនិត្យមើលកាលបរិច្ឆេទទំនិញមុននឹងទទួលទំនិញពីក្រុមហ៊ុនដែលអាចឆាប់ហួសកាលបរិច្ឆេទ ធ្វើឱ្យមានការខាតបង់ រួមទាំងរបៀបទុកដាក់ទំនិញឱ្យមានរបៀបរៀបរយផងដែរ៕
 …
ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 1266 ឬតាមតំណភ្ជាប់ខាងក្រោម៖
🌐 Facebook
🌐 Telegram
🌐 Website
🌐 YouTube
🌐 X (Twitter)

18,919

subscribers

14,992

photos

37

videos