ប្រវត្តិសាស្ត្រពិភពលោក @worldhistorydaily Channel on Telegram

ប្រវត្តិសាស្ត្រពិភពលោក

@worldhistorydaily


[ប្រវត្តិសាស្ត្រក្នុងថ្ងៃនេះ]

"ឆាណែលប្រវត្តិសាស្ត្រ"

✍️ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់
https://www.facebook.com/worldhistorysite
https://www.instagram.com/worldhistory.daily
[email protected]
https://www.threads.net/@worldhistory.dail

ប្រវត្តិសាស្ត្រពិភពលោក (Khmer)

ប្រវត្តិសាស្ត្រពិភពលោក គឺជាផែនការលោកនិងសិទ្ធិសាស្ត្រនិងអាកាសធាតុនៅពិភពលោក។ ទីនេះគឺជាប្រភពសម្រាប់ពត័មានពិគារនិងពិគារចរត័យមួយ ដែលមានលក្ខណៈប្រសិទ្ធិដដែលឡើងទៅដល់ចំណុចសារសិទ្ធិរបស់លោក។ ប្រវត្តិសាស្ត្រពិភពលោក ប្រភពនៃប្រវីតាមប្រវីតាសាស្ត្រនិងរវាងអ្នកអាន។ និងនិងរយាបាទក៏វាគឺជាផ្នែកមុខសាសវអន្តែមួយមានបរិច្ឆេទត្រឹមត្រូវនិងឡូយ។ បើសូមរកឃើញពត័មានស្រស់ស្អាតបន្តទៀត សូមចូលទៅកាន់ទូរស័ព្ទលេងទានបានមិនដោយសុវត្រ។

ប្រវត្តិសាស្ត្រពិភពលោក

15 Feb, 12:58


ប្រវត្តិសាស្ត្រពិភពលោក pinned «ប្រសិនបើលោក លោកស្រីចង់ឧបត្ថម្ភកិច្ចការរបស់យើងខ្ញុំ លោក លោកស្រីអាចបរិច្ចាគមកខាងយើងខ្ញុំបានតាមរយៈ ABA account Account number: 500 578 666 សូមអរគុណ»

ប្រវត្តិសាស្ត្រពិភពលោក

15 Feb, 12:55


នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៥៦៤ ជាថ្ងៃខែឆ្នាំកំណើតរបស់ បិតាវិទ្យាសាស្រ្តសម័យទំនើប Galileo Galilei។

Galileo Galilei បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងផ្នែកតារាសាស្ត្រ រូបវិទ្យា គណិតវិទ្យា ទស្សនាវិទ្យាផងដែរ។

តាមរយៈការបង្កើតតេឡេស្កុបមួយដែលមានសមត្ថភាព Galileo Galilei អាចតាមដានដឹងពីភពសុក្រ កងរង្វង់ជុំវិញភពសៅរ៍ ព្យុះរបស់ព្រះអាទិត្យ និងព្រះចន្ទរបស់ភពព្រហស្បតិ៍ ដែលជាព្រះចន្ទដំបូងគេ ក្រៅពីព្រះចន្ទរបស់ផែនដី ដែលត្រូវបានរកឃើញ។
#Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Feb, 10:05


នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៣ មានអាចម៍ផ្កាយមួយផ្ទុះលើដែនអាកាសរុស្ស៊ី ដែលបង្កឱ្យមនុស្ស១៥០០នាក់រងរបួស។

អាចម៍នៅតែជាកត្តាដ៏គ្រោះថ្នាក់មួយ ដែលបានគំរាមកំហែងដល់ជីវិតនៅលើផែនដីរបស់យើងនេះជាប់ជាប្រចាំ ជាក់ស្ដែងកាលពី៦៥លានឆ្នាំមុនពពួកឌីណូស័រ បានផុតពូជក៏បណ្ដាលពីអាចម៍ផ្កាយនេះដែរ ដែលកាលនោះបានធ្លាក់នៅឈូងសមុទ្រម៉ិចស៊ិក។

សព្វថ្ងៃនេះអ្នកវិទ្យាសាស្ត្រនៅមិនទាន់មានវិធីការពារឱ្យមានប្រសិទ្ធភាពណាមួយដើម្បីបង្ការអាចម៍ផ្កាយ មិនឲ្យបុកផែនដីនៅឡើយទេ។

#Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Feb, 09:48


សូមអរគុណសម្រាប់ការគាំទ្រពីសំណាក់ លោក Prum Panha។

ប្រវត្តិសាស្ត្រពិភពលោក

15 Feb, 08:00


ប្រសិនបើលោក លោកស្រីចង់ឧបត្ថម្ភកិច្ចការរបស់យើងខ្ញុំ លោក លោកស្រីអាចបរិច្ចាគមកខាងយើងខ្ញុំបានតាមរយៈ ABA account

Account number: 500 578 666

សូមអរគុណ

ប្រវត្តិសាស្ត្រពិភពលោក

15 Feb, 08:00


នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៣ មានមហាបាតុកម្មដោយសន្តិវិធីដោយប្រឆាំងនឹងសង្គ្រាមអាមេរិកនៅអ៊ីរ៉ាក់ ដែលមានអ្នកចូលរួមជិត៣០លាននាក់ នៅ៦០០ទីក្រុងជុំវិញពិភពលោក។ #Iraq #War

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Feb, 03:40


នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៦៥ ប្រទេស​កាណាដា​ទទួល​យក​ទង់ជាតិ​បច្ចុប្បន្ន​របស់​ខ្លួន​ដែល​បង្ហាញ​ស្លឹក​ដើម​ឈើម៉េផល ជាទង់ជាតិតំណាងប្រទេសរបស់ខ្លួន។

ទង់ជាតិរបស់កាណាដាមានស្លឹកឈើនៅចំណុចកណ្ដាល នៃផ្ទៃពណ៌ស តំណាងឱព្រិលអាកទិក និងសងខាងអមដោយឆ្នូតពណ៍ក្រហមតំណាងឱ្យមហាសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក។

#Canada #Flag

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Feb, 00:49


នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៨៩ សហភាពសូវៀតបានដកខ្លួនចេញពីអាហ្វហ្គានីស្ថាន។

ទោះបីជាមានឧត្តមភាពខាងយោធារបស់ពួកគេក៏ដោយ ក៏កងទ័ពសូវៀត និងអាហ្វហ្គានីស្ថាន មិនបានជោគជ័យក្នុងការបំបែកការតស៊ូរបស់ពួកបះបោរ Mujahideen បាននោះទេ។ #USSR #Afghanistan #War

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Feb, 15:35


#Update អនុប្រធានាធិបតី លោក JD Vance បានព្រមានថា សហរដ្ឋអាមេរិកអាចបញ្ជូនកងទ័ពទៅអ៊ុយក្រែន ជាមួយនឹងទណ្ឌកម្មបន្ថែមទៀតលើប្រទេសរុស្ស៊ី ប្រសិនបើលោក Putin មិនចរចាកិច្ចព្រមព្រៀងសន្តិភាពដោយស្មោះត្រង់។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Feb, 11:57


ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា មានតែប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy ទេដែលអាចចរចាសន្តិភាពសម្រាប់ប្រទេសរបស់លោក។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Feb, 11:08


Carl Sagan - ចំណុចពណ៌ខៀវស្លេក

ដោយ សេង ឌីណា

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Feb, 11:02


នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩០ យាន Voyager 1 បានថតរូបផែនដីនៅរយៈចម្ងាយ ៦ ពាន់លានគីឡូម៉ែត្រ (៤០.៥ AU )។

ពន្លឺពណ៌ខៀវដែល Voyager 1 បានថតនេះ ត្រូវបានគេហៅថា Pale Blue Dot ដែលជាឃ្លាមួយរបស់តារាវិទូលោក Carl Sagan។

រូបភាពមួយសន្លឹកនេះគឺជាការផ្ដិតរូបចុងក្រោយមួយរបស់បេសកកម្ម Voyager 1 មុនពេលយាននេះចេញផុតពីប្រព័ន្ធព្រះអាទិត្យ។

សូមបញ្ជាក់ថា យាន Voyager 1 ត្រូវបានគេបាញ់បង្ហោះនៅខែកញ្ញា ឆ្នាំ១៩៧៧ ដោយបានដល់ប្រព័ន្ធភពព្រហស្បតិ៍នៅ ១៩៧៩ និងប្រព័ន្ធភពសៅរ៍នៅ១៩៨០។

យាននេះជាយានទី១ហើយដែលបានសិក្សា និងថតរូបយ៉ាងលម្អិតអំពីប្រព័ន្ធភពយក្សទាំង២នេះ និងព្រះចន្ទរបស់វា។

សព្វថ្ងៃឧបករណ៍វិទ្យាសាស្ត្រលើយានត្រូវបានបិទដំណើការអស់៦ហើយ នៅសល់តែ៤ទេ ដើម្បីរក្សាទុកថាមពល។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Feb, 09:02


នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៨៥៩ Oregon បានក្លាយជារដ្ឋទី៣៣ របស់សហរដ្ឋអាមេរិក។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Feb, 08:02


១៤ កុម្ភៈ ១៧៧៩ លោក James Cook ត្រូវបានគេធ្វើឃាតនៅកោះហាវ៉ៃ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Feb, 04:31


នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩១២ Arizona បានក្លាយជារដ្ឋទី៤៨ ជាផ្លូវការរបស់សហរដ្ឋអាមេរិក។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Feb, 02:15


ម្សិលមិញថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាដឹកយន្តហោះ USS Harry S. Truman បានបុកគ្នា នឹងនាវាពាណិជ្ជកម្មមួយគ្រឿងនៅសមុទ្រម៉េឌីទែរ៉ាណេជិតប្រទេសអេហ្ស៊ីប។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Feb, 00:35


នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៨៩៨ ជាថ្ងៃខែឆ្នាំកំណើតរបស់លោក Fritz Zwicky តារាវិទូជនជាតិស្វីស។

រូបលោកជាតារាវិទូដំបូងគេបង្អស់ ដែលអាចបញ្ជាក់ពីវត្តមានសារធាតុងងឹត (Dark Matter) នៅក្នុងចក្រវាលរបស់យើងនេះ តាមរយៈការសិក្សាទៅលើចលនារបស់កាឡាក់ស៊ីជាចង្កោម។

សូមបញ្ជាក់ផងដែរថា តាមរយៈការសិក្សាលើយន្តការវិទ្យាសាស្ត្រជាបន្តបន្ទាប់ គេអាចគណនាបានយ៉ាងច្បាស់ពីម៉ាសរបស់ចក្រវាល ដោយក្នុងនោះ មាន៥%ជាផ្កាយ ភព និងកាឡាក់ស៊ីនានាបញ្ចូលគ្នា ២៦.៨% គឺជាសារធាតុងងឹត និង៦៨.២%ជាថាមពលងងឹត។ #BD #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

12 Feb, 05:36


បដិវត្តន៍​ផ្តួលរំលំ​របប​រាជានិយម​ចិន​នៅ​ឆ្នាំ១៩១១

#RFI ដោយ សេង ឌីណា

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

12 Feb, 05:36


នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩១២ អធិរាជចិន ពូយី (Puyi) ត្រូវបានបង្ខំឱ្យដាក់រាជ្យ ក្រោយពីមានបដិវត្តន៍ដោយឆ្នាំ១៩១១។

ការដាក់រាជ្យរបស់អធិរាជ ពូយី នេះ បានធ្វើឱ្យចិនបានបិទទំព័ររាជានិយមជាង២១៣២ឆ្នាំ និងបញ្ចប់សម័យគ្រប់គ្រងរបស់រាជវង្សឆេង ជាង២៧៦ឆ្នាំមកនេះ។ #China #Revolution #King

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

12 Feb, 02:45


លោក​អាប្រាហាំ ​លីនកុន ​ប្រធានាធិបតី​ដែល​លុបបំបាត់​ទាសភាព​នៅ​អាមេរិក

ដោយ សេង ឌីណា #RFI

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

12 Feb, 02:45


នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៨០៩ ជាថ្ងៃខែឆ្នាំកំណើត របស់លោក Abraham Lincoln ប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិក។ #Birthday #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

12 Feb, 01:23


Ukrainian President Volodymyr Zelensky said he was ready to swap land in negotiations with Russia, which freed an American prisoner in a gesture President Donald Trump described Tuesday as a goodwill gesture on ending the war.
https://u.afp.com/S49d

ប្រវត្តិសាស្ត្រពិភពលោក

12 Feb, 00:58


នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ១៩៩២ រដ្ឋធម្មនុញ្ញថ្មីរបស់ម៉ុងហ្គោលីត្រូវបានប្រកាសប្រើប្រាស់ជាផ្លូវការ បន្ទាប់ពីរំលាយរបបសាធារណរដ្ឋប្រជាមានិតម៉ុងហ្គោលី។

ឈ្មោះផ្លូវការរបស់ប្រទេសវាលស្មៅមួយនេះ គឺ រដ្ឋម៉ុងហ្គោលី ដោយមានប្រធានាធិបតីជាប្រមុខរដ្ឋ និងនាយករដ្ឋមន្ត្រីជាប្រមុខរដ្ឋាភិបាល និងមានសភាតែមួយថ្នាក់ប៉ុណ្ណោះ។

ថ្វីដ្បិតតែប្រទេសនេះមានផ្ទៃដី 1,564,116 km² តែប្រទេសនេះមានប្រជាជនតែជាង៣លាននាក់ប៉ុណ្ណោះ។ #Mongolia

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Feb, 22:26


#BREAKING: នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាបទឈប់បាញ់នៅតំបន់ហ្គាហ្សានឹងត្រូវបញ្ចប់ ប្រសិនបើក្រុមហាម៉ាស់មិនប្រគល់ចំណាប់ខ្មាំងអ៊ីស្រាអែលមកវិញនៅពាក់កណ្តាលថ្ងៃសៅរិ៍ទេនោះ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Feb, 11:52


ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា អ៊ុយក្រែនអាចនឹងធ្លាក់ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី “នៅថ្ងៃណាមួយ” ខណៈដែលលោកបានអំពាវនាវឱ្យប្រទេសដែលហែកហួរដោយសង្រ្គាមមួយនេះ ចែករំលែកធនធានធម្មជាតិរបស់ខ្លួនជាថ្នូរនឹងជំនួយពីសហរដ្ឋអាមេរិក។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Feb, 07:13


នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៧៥  Margaret Thatcher ក្លាយជាមេដឹកនាំស្ត្រីដំបូងគេនៃគណបក្សអភិរក្សរបស់អង់គ្លេស។ #UK

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Feb, 06:42


#Breaking កូរ៉េខាងជើងបាននិយាយថា កងកម្លាំងយោធារបស់ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការចាំបាច់ណាមួយ បន្ទាប់ពីនាវាមុជទឹកនុយក្លេអ៊ែរវាយប្រហារលឿនរបស់កងទ័ពជើងទឹកអាមេរិកបានចូលចតនៅកំពង់ផែក្នុងទីក្រុងប៊ូសានរបស់កូរ៉េខាងត្បូង ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថាបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ខ្លួន។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Feb, 04:49


នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩០ លោក Nelson Mandela ត្រូវបានដោះលែងចេញពីពន្ធនាគារបន្ទាប់ពីលោកជាប់ពន្ធនាគារអស់២៧ឆ្នាំ។ #South_Africa

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Feb, 02:08


លោក Trump បាននិយាយថា លោកអាចកាត់បន្ថយជំនួយដល់ហ្ស៊កដានី និងអេហ្ស៊ីប ប្រសិនបើពួកគេបដិសេធមិនទទួលយកជនជាតិប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Feb, 00:38


នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៩៩ កូនភពព្លុយតុងបានគោចរកាត់ចូលខាងក្នុងគន្លងគោចររបស់ភពណិបទូន។

សូមបញ្ជាក់ថាកូនភពព្លុយតុងគោចរជុំវិញព្រះអាទិត្យមួយជុំត្រូវចំណាយពេល២៤៨ឆ្នាំ ដោយក្នុងនោះ20ឆ្នាំកូនភពនេះគោចរខាងក្នុងគន្លងរបស់ភពណិបទូន។

ភពភ្លុយតូត្រូវបានគេរកឃើញនៅឆ្នាំ 1930 ហើយវាត្រូវបានដកហូតឋានៈជាភពរបស់វានៅឆ្នាំ 2006។ ក្នុងរយៈពេល 76 ឆ្នាំរវាងកាលបរិច្ឆេទទាំងពីរនោះ វាបានគ្របដណ្តប់ត្រឹមតែបីភាគដប់នៃគន្លងរបស់វាជុំវិញព្រះអាទិត្យប៉ុណ្ណោះ។ រហូតដល់ឆ្នាំ 2178 វានឹងបញ្ចប់ "ឆ្នាំ" ពេញលេញជាលើកដំបូងចាប់តាំងពីការរកឃើញរបស់វា។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Feb, 00:31


អាមេរិកដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម២៥ភាគរយ។

ប្រវត្តិសាស្ត្រពិភពលោក

10 Feb, 23:36


Elon Musk កំពុងដឹកនាំក្រុមវិនិយោគិនដែលបានស្នើទិញ OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT ក្នុងតម្លៃ 97.4 ពាន់លានដុល្លារ។ https://cnn.it/3EJ4Kab

ប្រវត្តិសាស្ត្រពិភពលោក

10 Feb, 22:53


នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៦៤៨ លោក Jean Bernard Léon Foucault រូបវិទូជនជាតិបារាំងបានទទួលមរណភាពក្នុងវ័យ៤៨ឆ្នាំ នៅក្រុងប៉ារីស ប្រទេសបារាំង។

លោកមានឈ្មោះល្បីល្បាញដោយសារការរកឃើញថាផែនដីគឺវិលជុំវិញខ្លួនឯង។ #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

10 Feb, 12:45


នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩២៣ លោក Wilhelm Röntgen រូបវិទូជនជាតិអាឡឺម៉ង់បានទទួលមរណភាពក្នុងវ័យ៧៧ឆ្នាំ នៅក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។

លោកជាជ័យលាភីដំបូងគេបង្អស់ដែលបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យានៅឆ្នាំ១៩០១ ដោយការរកឃើញកាំរស្មីអ៊ិច។ #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

10 Feb, 08:21


នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០០៩ ផ្កាយរណបទំនាក់ទំនងពីរ ក្នុងនោះផ្កាយរណបពាណិជ្ជកម្មសកម្ម Iridium 33 របស់អាមេរិក និង ផ្កាយរណប Kosmos 2251 របស់យោធារុស្ស៊ី ត្រូវបានបុកគ្នាដោយចៃដន្យក្នុងល្បឿន 11.7 km/s និងរយៈកម្ពស់ ៧៨៩ គម ពោលគឺខ្ពស់ជាងស្ថានីយ៍អវកាសអន្តរជាតិទៅទៀត ហើយការបុកគ្នានេះបានកើតនៅលើតំបន់ស៊ីបេរី។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

25 Jan, 00:02


នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៤២ ថៃបានប្រកាសសង្គ្រាមប្រឆាំងនឹងអាមេរិក និងអង់គ្លេស នាសម័យសង្គ្រាមលោកលើកទី២។

បន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវបានផ្ទុះឡើងនៅអ៉ឺរ៉ុប ក្នុងឆ្នាំ១៩៣៩ ថៃបានប្រកាសខ្លួនជារដ្ឋអព្យាក្រឹត្យ ប៉ុន្តែក្រៅយពីការវាយប្រហារជោគជ័យបន្តបន្ទាប់របស់ជប៉ុននៅអាស៊ីប៉ាស៊ីហ្វិក និងការបរាជ័យរបស់បារាំង បានធ្វើឱ្យថៃមានភាពងាករេ មករកខាងជប៉ុនវិញ។ #Thailand #WW2

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

24 Jan, 13:57


https://www.reuters.com/world/africa/comoros-president-says-he-intends-hand-power-his-son-2025-01-24/

ប្រវត្តិសាស្ត្រពិភពលោក

24 Jan, 02:51


President Trump revoked security protection for his former secretary of state, Mike Pompeo, and a former top aide despite warnings that both men faced ongoing threats from Iran because of actions they took on Trump’s behalf. Read more: https://nyti.ms/42o6Dmv

ប្រវត្តិសាស្ត្រពិភពលោក

24 Jan, 02:28


នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៦៥ លោក Winston Churchill អតីតនាយករដ្ឋមន្ត្រីអង់គ្លេស បានទទួលមរណភាពនៅក្នុងជន្មាយុ ៩០ឆ្នាំ ក្នុងទីក្រុងឡុងដ៍។ #UK #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

24 Jan, 01:23


នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៤៦ គណៈកម្មការថាមពលបរមាណូរបស់អង្គការសហប្រជាជាតិ ត្រូវបានបង្កើតឡើងដោយសេចក្តីសម្រេចទី១ របស់មហាសន្និបាតអង្គការពិភពលោកមួយនេះ។ #UN

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

23 Jan, 14:28


នៅថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៩៧ លោកស្រី Madeleine Albright បានក្លាយជាស្រ្តីទីមួយ ដែលបានក្លាយជារដ្ឋមន្ត្រីការបរទេសស.រ.អា ក្រោមរដ្ឋបាលលោក Bill Clinton។

បច្ចុប្បន្ននេះមានតែមានតែស្ត្រីបីនាក់ប៉ុណ្ណោះ ដែលបានកាន់កាប់តំណងនេះ រួមមាន លោកស្រី Madeleine Albright (1997-2001) លោកស្រី Condoleezza Rice (2005-2009) និង លោកស្រី Hillary Clinton (2009-2013)។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

23 Jan, 04:47


នៅថ្ងៃទី២៣ ខែមករា ឆ្នាំ១៩១២ អនុសញ្ញាអាភៀនអន្តរជាតិត្រូវបានចុះហត្ថលេខានៅទីក្រុងឡាអេ ដោយតំណាងមកពីប្រទេសចិន បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ ពែរ្ស (អ៊ីរ៉ង់) ព័រទុយហ្គាល់ រុស្ស៊ី សៀម (ថៃ) ចក្រភពអង់គ្លេស។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

23 Jan, 01:14


នៅថ្ងៃទី២៣ ខែមករា ឆ្នាំ១៥៥៦ មានការរញ្ជួយដីនៅ ខេត្ត Shaanxi ប្រទេសចិន ដែលបានសម្លាប់មនុស្សប្រហែល 830,000នាក់ ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

22 Jan, 22:56


លោកត្រាំ ប្រាប់លោក ពូទីនឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ប្រសិនបើមិនចង់ប្រឈមមុខនឹងទណ្ឌកម្ម។

ប្រវត្តិសាស្ត្រពិភពលោក

22 Jan, 10:56


លោកប្រធានាធិបតី Trump បាននិយាយកាលពីថ្ងៃអង្គារថាលោកមានបំណងដាក់ពន្ធ 10% លើការនាំចូលរបស់ចិនទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី 1 ខែកុម្ភៈ ដែលជាការសម្រេចចិត្តដែលប្រាកដថានឹងបង្កើនភាពតានតឹងពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោក។

ប្រវត្តិសាស្ត្រពិភពលោក

22 Jan, 03:50


នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៦៣ សន្ធិសញ្ញា Élysée គឺជា​សន្ធិសញ្ញា​មិត្តភាព​រវាង​ប្រទេស​បារាំង និង អាល្លឺម៉ង់​ខាងលិច ដែល​ចុះហត្ថលេខា​ដោយ ប្រធានាធិបតី Charles de Gaulle និង អធិការបតី Konrad Adenauer នៅ​វិមាន Élysée ក្នុង​ទីក្រុង​ប៉ារីស។

ជាមួយនឹងការចុះហត្ថលេខាលើសន្ធិសញ្ញានេះ អាឡឺម៉ង់ និងបារាំងបានបង្កើតមូលដ្ឋានគ្រឹះថ្មីមួយសម្រាប់ទំនាក់ទំនង បន្ទាប់ពីមានប្រវត្តិសាស្ត្រដែលមានការប្រកួតប្រជែង និងសង្គ្រាមជាច្រើនសតវត្ស។ #France #Germany #Treaty

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

22 Jan, 03:25


លោក Ross Ulbricht ស្ថាបនិកនៃ គេហទំព័រ Dark Web ដែលបានសម្របសម្រួលឱ្យមានការជួញដូរថ្នាំញៀន ប្រមាណ១៨៣លានដុល្លារ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់២ជីវិត បូក៤០ឆ្នាំ ត្រូវបានលោកត្រាំ លើកលែងទោសឱ្យដោយឥតលក្ខខណ្ឌ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

22 Jan, 03:09


នេះជាដើមឈើ baobab ដែលត្រូវបានគេស្គាល់ជាទូទៅថាជា "ដើមឈើជីវិត" ដែលមាននៅទ្វីបអាហ្រ្វិក ក៏ដូចជាតំបន់មួយចំនួននៃប្រទេសអូស្ត្រាលី និងម៉ាដាហ្គាស្ការ និងអាចរស់នៅបានរាប់ពាន់ឆ្នាំ។ ឈ្មោះវិទ្យាសាស្រ្តរបស់វា Adansonia digitata ដែលជាឈ្មោះផ្តល់កិត្តិយសដល់អ្នករុក្ខសាស្ត្រជនជាតិបារាំង Michel Adanson ដែលបានចងក្រងឯកសារដើមឈើដ៏អស្ចារ្យនេះក្នុងសតវត្សទី១៨ ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

22 Jan, 01:07


ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤ លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កមកម្ពុជា ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​នៅ​តូប​លក់​កាសែត កែង​របង​វត្ត​លង្កា ក្រុង​ភ្នំពេញ ខណៈ​លោក​កំពុង​អាន​កាសែត វេលា​ម៉ោង​៩​ព្រឹក។ #Cambodia #Assassination

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

21 Jan, 22:57


Breaking : រដ្ឋចំនួន១៨បានប្តឹងដើម្បីរារាំងបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី Trump ដែលស្វែងរកការបដិសេធសញ្ជាតិចំពោះទារកដែលកើតពីជនអន្តោប្រវេសន៍ដែលគ្មានការអនុញ្ញាតនៅក្នុងសហរដ្ឋអាមេរិក។

ប្រវត្តិសាស្ត្រពិភពលោក

21 Jan, 22:44


អ្នកឧបត្ថម្ភដល់ WHO ច្រើនជាងគេចាប់ពីឆ្នាំ២០២៤-២០២៥។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

21 Jan, 12:18


លោក ត្រាំ ចេញក្រិត្យលើកលែងទោសដល់កុបករគាំទ្រលោក ដែលធ្លាប់អុកឡុកនៅវិមានកាពីតូល។

ប្រវត្តិសាស្ត្រពិភពលោក

21 Jan, 12:08


នៅថ្ងៃទី២១ ខែមករា ឆ្នាំ១៨៩២ John Couch Adams ជាគណិតវិទូ និងតារាវិទូជនជាតិអង់គ្លេសបានទទួលមរណភាពក្នុងវ័យ៧២ឆ្នាំ នៅក្រុង Cambridge។

លោកមានភាពល្បីល្បាញដោយការរកឃើញទីតាំងរបស់ភពណិបទូនដោយគ្រាន់តែប្រើការគណនាតាមបែបគណិតវិទ្យា។

Neptune ត្រូវបានគេមើលឃើញ និងកត់ត្រាដោយ Galileo Galilei ក្នុងឆ្នាំ 1613, Jérôme Lalande ក្នុងឆ្នាំ 1795 និង John Herschel ក្នុងឆ្នាំ 1830 ប៉ុន្តែគ្មាននរណាម្នាក់បានទទួលស្គាល់វាជាភពមួយនៅពេលនោះទេ គឺគ្រាន់តែជាផ្កាយមួយប៉ុណ្ណោះ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Jan, 08:32


ថ្ងៃទី១៤ ខែមករា ឆ្នាំ២០០៥ កូនយាន Huygens ដែលបានភ្ជាប់ជាមួយនឹងយាន Cassini បានចុះចតបានសម្រេចលើព្រះចន្ទទីតាន របស់ភពសៅរ៍។

យាន Cassini ត្រូវបានបង្កើតឡើងដោយមានកិច្ចសហការរវាងទីភ្នាក់ងារអវកាស NASA របស់អាមេរិក ESA របស់អឺរ៉ុប និងទីភ្នាក់ងារអវកាសអ៉ីតាលី ដើម្បីបញ្ជូនយាននេះទៅសិក្សាភពសៅរ៍ និងប្រព័ន្ធរបស់វា ហើយបានបាញ់បង្ហោះកាលពីឆ្នាំ១៩៩៧។ យាននេះត្រូវបាន ដាក់ឈ្មោះតាមតារាវិទូ២រូបនោះគឺ លោក Giovanni Cassini និង Christiaan Huygens។

ធ្វើដំណើរអស់រយៈពេលជិត៧ឆ្នាំ ក្នុងចម្ងាយ ៣.៥ ពាន់លានគីឡូម៉ែត្រ ទើបយាននេះបានទៅដល់ភពសៅរ៍ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានចំណាយពេល១៣ឆ្នាំដើម្បីសិក្សាភពនេះ បន្ទាប់ពីបានហោះកាត់ភពសុក្រ២ដង ផែនដី អាចម៍ផ្កាយ Masursky និងភពព្រហស្បតិ៍ ដើម្បីពឹងកម្លាំងទំនាញរបស់ភពទាំងនោះបង្កើនល្បឿន និងតម្រង់ទិសដៅរបស់យាន។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បេសកកម្ម Cassini ត្រូវបានបញ្ចប់ដោយយាននេះបានហោះចូលក្នុងបរិយាកាសភពសៅរ៍ ដើម្បីកម្ទេចខ្លួនឯង ក្នុងគោលបំណងបង្ការករណីយាននេះអស់ថាមពលហើយហោះចូលទៅព្រះចន្ទណាមួយរបស់ភពសៅរ៍ ហើយអាចបំផ្លាញទម្រង់ដើមនៃជីវិតនៅលើព្រះចន្ទទាំងនោះ ព្រោះថានៅជាប់នឹងយានអាចមានទម្រង់មីក្រូសារពាង្គកាយណាមួយពីផែនដីនៅជាមួយ។

ប្រវត្តិសាស្ត្រពិភពលោក

14 Jan, 08:31


សូមអរគុណចំពោះវត្តមាននៃការគាំទ្ររបស់លោក លោកស្រី ទាំង 9⃣0⃣0️⃣0️⃣ Subscribers 🙏

ប្រវត្តិសាស្ត្រពិភពលោក

14 Jan, 07:22


នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៥៣ លោក Josip Broz Tito បានជាប់ឆ្នោតក្លាយជា ប្រធានាធិបតីសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី។

លោកបានកាន់តំណែងនេះរហូតដល់លោកស្លាប់នៅថ្ងៃទី៤ ឧសភា ១៩៨០។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support ABA : 500 578 666

ប្រវត្តិសាស្ត្រពិភពលោក

13 Jan, 14:50


នៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩១៥ គ្រោះរញ្ជួយដីជាប្រវត្តិសាស្ត្រប្រចាំប្រទេសអ៊ីតាលីនៅក្រុង Avezzano ប្រមាណ១០០គម ពីក្រុងរ៉ូម ដែលបានសម្លាប់មនុស្សជាង៣០,០០០ នាក់។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support ABA : 500 578 666

ប្រវត្តិសាស្ត្រពិភពលោក

13 Jan, 14:44


#Breaking នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មានរលករញ្ជួយរង្វាស់៦.៩រិចទ័រវាយប្រហារនៅភាគអាគ្មេយ៍ប្រទេសជប៉ុន និងមានការព្រមានពីរលកស៊ូណាមិ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support ABA : 500 578 666

ប្រវត្តិសាស្ត្រពិភពលោក

13 Jan, 14:37


នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០០១ គ្រោះរញ្ជួយដីរង្វាស់៧.៧ រ៉ិចទ័រ បានកើតឡើងនៅប្រទេស El Salvadorបានសម្លាប់មនុស្សជិត១០០០និងមួយខែក្រោយមកគ្រោះរញ្ជួយដីកើតឡើងម្ដងទៀតកម្លាំង៦.៦រ៉ិចទ័រ ដែលយ៉ាងហោចណាស់មនុស្ស៣១៥ នាក់បានស្លាប់នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០០១។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support ABA : 500 578 666

ប្រវត្តិសាស្ត្រពិភពលោក

13 Jan, 11:38


នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បាននិយាយកាលពីថ្ងៃចន្ទថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសថៃបានអនុម័តសេចក្តីព្រាងច្បាប់ដែលនឹងធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ដែលជាវិធានការមួយក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ។ CNN

ប្រវត្តិសាស្ត្រពិភពលោក

13 Jan, 07:28


ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានប្រាប់សមាជិកសភាថា ទាហានកូរ៉េខាងជើងពីរនាក់ដែលត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ុយក្រែនពេលកំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី មិនបានបង្ហាញពីបំណងចង់ស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសកូរ៉េខាងត្បូងនោះទេ។

ប្រវត្តិសាស្ត្រពិភពលោក

13 Jan, 04:38


មន្ត្រីសុខាភិបាលចិនបាននិយាយកាលពីថ្ងៃអាទិត្យថា អត្រានៃការឆ្លងជំងឺHMPV ដូចនឹងគ្រុនផ្តាសាយនៅភាគខាងជើងប្រទេសចិនកំពុងធ្លាក់ចុះ ចំពេលមានការព្រួយបារម្ភជាអន្តរជាតិអំពីការរាតត្បាតដែលអាចកើតមាន។ AP

ប្រវត្តិសាស្ត្រពិភពលោក

13 Jan, 00:30


សម្រាប់ខេត្តលោក លោកស្រី ប៉ុន្មានអង្សារដែរ?

ប្រវត្តិសាស្ត្រពិភពលោក

13 Jan, 00:26


នៅថ្ងៃទី១៣ ខែមករា ឆ្នាំ១៩៩៣ អនុសញ្ញាស្តីពីអាវុធគីមី ត្រូវបានចុះហត្ថលេខា។

អនុសញ្ញាអាវុធគីមី បានចូលជាធរមាននៅថ្ងៃទី២៩ ខែមេសា ឆ្នាំ១៩៩៧ ហើយបច្ចុប្បន្នមានរដ្ឋភាគីចំនួន១៩៣។ អ៉ីស្រាអែលបានចុះហត្ថលេខា ប៉ុន្តែមិនបានផ្តល់សច្ចាប័ន ចំណែកឯអេហ្ស៊ីប កូរ៉េខាងជើង និងស៊ូដង់ខាងត្បូង មិនបានចុះហត្ថលេខា និងទាំងផ្តល់សច្ចាប័ន។

ដោយឡែកកម្ពុជាបានទទួលចុះហត្ថលេខាលើអនុសញ្ញាស្ដីពីអាវុធគីមីនេះនៅថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៣ នៅក្រុងប៉ារីស និងបានផ្ដល់សច្ចាប័ននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០០៥។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support ABA : 500 578 666

ប្រវត្តិសាស្ត្រពិភពលោក

12 Jan, 05:40


នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១០ មានគ្រោះរញ្ជួយដីដ៏ប្រល័យបានកើតឡើងនៅប្រទេសហៃទី ក្នុងកម្រិត៧.០ ដែលបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន៣១៦,០០០ នាក់។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

12 Jan, 00:45


នៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩១ សភាសហព័ន្ធអាមេរិកបានបោះឆ្នោតសម្រេចអោយអាមេរិក ប្រើកម្លាំងយោធាប្រឆាំងនឹងការឈ្លានពានរបស់អ៊ីរ៉ាក់ ទៅលើប្រទេសគុយវ៉េត។ #USA #Kuwait #Iraq

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

11 Jan, 12:36


ថ្ងៃទី១១ មករា ឆ្នាំ២០២០ គណៈកម្មាការសុខាភិបាលនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន ជាកន្លែងដែលជំងឺកូវីដ១៩បានលេចចេញជាលើកដំបូង បានប្រកាសពីករណីស្លាប់ដំបូងគេបង្អស់បង្កឡើងដោយជំងឺកូវីដ១៩នេះ។

ជនរងគ្រោះដែលស្លាប់គឺជាបុរសវ័យ ៦១ ឆ្នាំ និងជាអ្នកដែលធ្លាប់បានទៅផ្សារលក់សាច់ព្រៃមួយកន្លែងក្នុងទីក្រុងវូហានជាញឹកញាប់។

អស់រយៈពេល៥ឆ្នាំកន្លងមកនេះ ពិភពលោកបានហែលឆ្លងយ៉ាងលំបាកនៅចំពោះមុខនៃការឆ្លងរីករាលដាលជាសកល នៃមេរោគផ្លូវដង្ហើមមួយនេះ។ មនុស្សរាប់សិបលាន់នាក់បានឆ្លង និងស្លាប់ដោយសារវា ជាមួយគ្នានេះដែរ កូវីដ១៩ ក៏បានធ្វើឱ្យសេដ្ឋកិច្ចពិភពលោកជួបប្រទះបញ្ហាផងដែរ។

នេះជាមេរៀនមួយដែលពិភពលោកមិនអាចមើលរំលងបាន នៅចំពោះមុខនៃការគំរាមកំហែងមេរោគផ្លូវដង្លើមមួយចំនួនទៀត ដូចជាផ្ដាសាយបក្សីជាដើម។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

11 Jan, 11:38


អាំងស៊ុយលីនត្រូវបានប្រើប្រាស់ជាលើកដំបូងដើម្បីព្យាបាលជំងឺទឹកនោមផ្អែមថ្ងៃទី ១១ ខែមករា ឆ្នាំ ១៩២២នៅពេលដែលក្មេងប្រុសអាយុ ១៤ឆ្នាំម្នាក់ឈ្មោះ Leonard Thompson បានទទួលការចាក់អាំងស៊ុយលីនដំបូង ។

នេះជាការរកឃើញរបកគំហើញយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺទឹកនោមផ្អែម ដោយសារវាអនុញ្ញាតឱ្យមនុស្សដែលមានជំងឺទឹកនោមផ្អែមប្រភេទទី 1 មានជីវិតរស់នៅបានយូរ។ ការរកឃើញនេះត្រូវបានបង្កើតឡើងដោយ Frederick Banting និង Charles Best នៅសាកលវិទ្យាល័យ Toronto ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

11 Jan, 09:19


នៅថ្ងៃទី១១ ខែមករា ឆ្នាំ១៧៨៧ លោក William Herschel បានរកឃើញព្រះចន្ទពីររបស់ភពអ៊ុយរ៉ានុស ក្នុងនោះមានព្រះចន្ទTitania និងព្រះចន្ទOberon។

ព្រះចន្ទ Titania ជាព្រះចន្ទធំជាងគេបង្អស់របស់ភពអ៊ុយរ៉ានុស និងធំលំដាប់ទី៨ ក្នុងប្រព័ន្ធព្រះអាទិត្យ ដោយមានមុខកាត់ ១,៥៧៨គម។ ព្រះចន្ទTitania គោចរពីភពរបស់វាក្នុងចម្ងាយ៤៣៦,០០០ គម ដោយប្រើថេរវេលា៨.៧ ថ្ងៃនៃផែនដី។

ព្រះចន្ទ Oberon ជាព្រះចន្ទធំលំដាប់ទី២ បន្ទាប់ពី Titania និងជាព្រះចន្ទធំជាងគេលំដាប់ទី៩ ក្នុងប្រព័ន្ធព្រះអាទិត្យ ដោយមានមុខកាត់ ១,៥២២ គម។ ព្រះចន្ទនេះគោចរនៅខាងក្រៅគេបង្អស់នៃព្រះចន្ទទាំង២៧ ដែលបានស្គាល់របស់ភពនេះ។ ព្រះចន្ទOberon គោចរជុំវិញភពវាក្នុងរយៈពេល១៣.៥ ថ្ងៃ ក្នុងរយៈចម្ងាយ៥៨៤,០០០ គម។ #Space


© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

11 Jan, 04:30


នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០០៨ លោក Edmund Hillary ជាអ្នកឡើងភ្នំអេវើរ៉េសដល់កំពូលមុនគេ បានទទួលមរណភាពក្នុងអាយុ៨៨ឆ្នាំ។ #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

11 Jan, 04:05


លោក Mute Egede នាយករដ្ឋមន្ត្រីកោះ Greenland បាននិយាយថា Greenland ចង់ក្លាយជារដ្ឋឯករាជ្យ ពោលគឺមិនមែនជាផ្នែករបស់អាម៉េរិក និងដាណឺម៉ាកឡើយ។

© ប្រវត្តិសាស្ត្រពិភពលោក
@WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

11 Jan, 02:55


នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០០២ អ្នកទោស២០នាក់ដំបូងត្រូវបានបញ្ជូនមកដល់ជំរុំឃុំឃាំង Guantanamo របស់អាមេរិកដែលស្ថិតនៅលើទឹកដីគុយបា។

ជំរុំនេះត្រូវបានបង្កើតឡើងនៅក្រោមរដ្ឋបាលលោកប្រធានាធិបតី ប៊ូស ក្នុងគោលបំណងឃុំឃាំងអ្នកទោសជាភេរវករ។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
@WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

10 Jan, 05:19


នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩២០ សន្ធិសញ្ញា Versailles បានចូលជាធរមាន ហើយសង្រ្គាមលោកលើកទី១ក៏បិទបញ្ចប់ជាផ្លូវការ។ #WWI

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

09 Jan, 08:47


លោក Richard Milhous Nixon ប្រធានាធិបតីទី៣៧ របស់សហរដ្ឋអាមេរិកបានកើតនៅថ្ងៃទី០៩ មករា ១៩១៣ រដ្ឋកាលីហ្វ័រញ៉ា។

លោកជាប្រធានាធិបតីតែម្នាក់គត់ដែលបានលាលែងពីតំណែងប្រធានាធិបតីអាមេរិកព្រោះរឿងអាស្រូវ Watergate។ #USA #Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

09 Jan, 02:10


ជាការឆ្លើយតបនឹងការទាមទាផ្លាស់ប្ដូរឈ្មោះពីឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក របស់លោកត្រាំ លោកស្រីប្រធានាធិបតីម៉ិកស៊ិក Claudia Sheinbaum អមដោយផែនទីពិភពលោកឆ្នាំ១៦៦១ បានលើកឡើងថាទ្វីអាមេរិកខាងជើងគួរតែត្រូវបានហៅឈ្មោះថា América Mexicana ដែលជាឈ្មោះគេធ្លាប់ប្រើកាលពីស.វ ទី១៧ ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

08 Jan, 23:34


នៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៧ លោក Anthony Eden បានលាលែងពីតំណែងនាយករដ្ឋមន្ត្រីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីលោកបរាជ័យក្នុងការកាន់កាប់ព្រែកជីកស៊ុយអេ ពីប្រទេសអេហ្ស៊ីប។ #UK

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

08 Jan, 14:33


Hawking, Einstein និង Galilei គឺជាអ្នកប្រាជ្ញខាងរូបវិទ្យា តារាវិទូ និងជាអ្នករកឃើញអាថ៌កំបាំងជាច្រើនរបស់ចក្រវាល ប៉ុន្តែទោះបីជាជនជាតិផ្សេងគ្នាក៏ដោយ ក៏មានរឿងចៃដន្យដែលពាក់ព័ន្ធនឹងអ្នកទាំង៣ដែរ។

Stephen Hawking បានកើតនៅថ្ងៃទី 8 ខែមករា ឆ្នាំ 1942 ដែលជាកាលបរិច្ឆេទនៃការស្លាប់របស់ Galileo Galilei ប៉ុន្តែនៅឆ្នាំ 1642 (300 ឆ្នាំខុសគ្នា) ។

ក្រៅពីនោះមានភាពចៃដន្យដ៏ធំមួយ ដោយលោក Hawking បានស្លាប់នៅថ្ងៃទី 14 ខែមីនា ឆ្នាំ2018 ជាពិសេសនៅថ្ងៃតែមួយដែលអ្នកវិទ្យាសាស្ត្រដ៏ល្បីល្បាញបំផុតគឺ Albert Einstein ថ្ងៃទី 14 ខែមីនា ឆ្នាំ1879 បានកើតមក។ Albert Einstein និង Hawking ទាំងពីរបានស្លាប់នៅអាយុ 76 ឆ្នាំដូចគ្នា។

ថ្ងៃកំណើតរបស់លោក Albert Einstein និង ថ្ងៃមរណភាពរបស់លោក Hawking ចំថ្ងៃកំណើត របស់ចំនួន π = 3.14

(3 = ខែមិនា ឯ 14 = ទី១៤)

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

08 Jan, 14:33


ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៩៦ លោក François Mitterrand ប្រធានាធិបតីទី២១ របស់បារាំងបានទទួលមរណភាពក្នុងវ័យ៧៩ឆ្នាំ នៅក្រុងប៉ារីស ប្រទេសបារាំង។

លោក បានកាន់តំណែងជាប្រធានាធិបតីបារាំងចាប់ពីឆ្នាំ១៩៨១ ដល់ ១៩៩៥ ដែលជារយៈពេលកាន់តំណែងកំពូលនេះយូរបំផុតក្នុងប្រវត្តិសាស្ត្របារាំង។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

08 Jan, 13:56


សារៈសំខាន់នៃទីតាំងរបស់កោះ Greenland

ប្រវត្តិសាស្ត្រពិភពលោក

08 Jan, 12:23


ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៦៤២ លោក កាលីឡេអូ កាលីឡេ បិតាខាងតារាវិទូជនជាតិអ៊ីតាលីបានទទួលមរណភាព។ #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

08 Jan, 08:38


The programme to feed students and pregnant mothers is expected to reach more than 82mn people. https://on.ft.com/40apD58

ប្រវត្តិសាស្ត្រពិភពលោក

08 Jan, 06:45


ថ្ងៃទី​៨ ខែមករា ឆ្នាំ​១៩៤២ ជាថ្ងៃខែឆ្នាំកំណើតរបស់ លោក Stephen Hawking អ្នកប្រាជ្ញខាងរូបវិទ្យាមួយរូបរបស់អង់គ្លេស។

នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ លោក​បាន​អភិវឌ្ឍន៍​ទ្រឹស្តី ស្តីពី​ ភាព​ងងឹត ប្រហោងខ្មៅ និង​ពន្លឺ ព្រមទាំង​កាំរស្មី ដែលពេល​នេះ​ជាប់​ជា​ក្បួន​សិក្សា​​ឈ្មោះ​ថា កាំរស្មី​ Hawking។ លោក​គឺ​ជា​ជន​ទី​មួយ ដែល​សិក្សា​ពន្យល់​អំពី​​ដំណើរការ​នៃ​ចក្រវាឡ អំពី យន្តការ​កង់ទិច និង​ដែល​គួរ​តែ​អាច​បាន​ទទួលពាន​រង្វាន់​ណូបែល​រូបវិទ្យា​ផង ប្រសិន​បើ​មាន​ពិសោធន៍​បង្ហាញ។

លោក​បាន​ខិត​ខំ​ស្រាវជ្រាវ​ ទម្លាយ​អាថ៌កំបាំង​របស់​ចក្រវាឡ ទាំង​ខ្លួន​លោក​មាន​ជំងឺ ធ្លាក់​ខ្លួន​ពិការ និយាយ​មិន​ចេញ កម្រើក​បាន​តែ​ម្រាម​ដៃ​មួយ សម្រាប់​វាយ​អក្សរ។

លោក Stephen Hawking បាន​ទទួល​មរណភាព​ នៅ​ថ្ងៃពុធ​ទី ១៤ មីនា ២០១៨ ក្នុង​ជន្មាយុ ៧៦​ឆ្នាំ។ #Birthday #UK

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

08 Jan, 03:04


នៅថ្ងៃទី០៨ ខែមករា ឆ្នាំ១៩៥៩ លោកឧត្តមសេនីយ៍ Charles de Gaulle បានក្លាយជាប្រធានាធិបតីទី១ នៃសាធារណរដ្ឋទី៥ របស់សាធារណរដ្ឋបារាំង។ #France

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

07 Jan, 13:17


នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៣ នីកូឡា តេស្លា បានទទួលមរណភាពក្នុងវ័យ៨៦ឆ្នាំ នៅសហរដ្ឋអាម៉េរិក។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

07 Jan, 13:16


នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៦១០ លោក កាលីឡេ តារាវិទូអ៊ីតាលីបានរកឃើញព្រះចន្ទធំៗទាំងបួនរបស់ភពព្រហស្បតិ៍ ដែលក្នុងនោះមាន ព្រះចន្ទអាយអូ ព្រះចន្ទយូរ៉ូប៉ា ព្រះចន្ទហ្កានីម៉េដ និងព្រះចន្ទកាលីស្តូ។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

07 Jan, 10:09


នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៤ ប្រ៊ុយណេបានក្លាយជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ #ASEAN

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

07 Jan, 06:47


លោក ចូ បៃឌិន បានជួបលោក មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា លោក Edmundo Gonzalez និងបានហៅលោកថាជា ប្រធានាធិបតីជាប់ឆ្នោតទៀតផង ហើយលោក Edmundo Gonzalez គួរតែត្រូវបានស្បថចូលកាន់តំណែងនៅប្រមាណ៤ថ្ងៃខាងមុខនេះ។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីខែកក្កដា លោក Edmundo Gonzalez ត្រូវបានប្រទេសជាច្រើនទទួលស្គាល់ថាជាអ្នកឈ្នះឆ្នោត ប៉ុន្តែ Nicolás Maduro បានឱ្យតុលាការធម្មនុញ្ញ និងគជប ប្រកាសថាខ្លួនជាអ្នកឈ្នះ។

បណ្ដាប្រទេសអ៊ឺរ៉ុប និងអាមេរិកបានទទួលស្គាល់លោក Edmundo Gonzalez ខណៈ រុស្ស៊ី ចិន អ៊ីរ៉ង់ កូរ៉េខាងជើង និងគុយបាប្រកាសទទួលស្គាល់លោក Nicolás Maduro។

ប្រវត្តិសាស្ត្រពិភពលោក

07 Jan, 06:18


០៧ មករា ១៩៥៩ អាមេរិកប្រកាសទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់គុយបា របស់លោក ហ្វីដែល កាស្ត្រូ ទៅរដ្ឋាភិបាលនេះមានទំនោរករបបកុម្មុយនីស្តក៏ដោយ។ #USA #Cuba

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

07 Jan, 03:07


នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៩ ព្រះចៅអធិរាជជប៉ុន Akihito បានស្បថចូលស្នងរាជ្យ ជាព្រះចៅអធិរាជទី១២៥ ក្រោយពីព្រះបិតារបស់ព្រះអង្គ Hirohito បានសោយទិវង្គតនៅថ្ងៃនោះដែរ។ ប្រទេសជប៉ុនបានប្តូរទៅស័ករាជ Heisei។

ព្រះចៅអធិរាជជប៉ុន Akihito បានគ្រងរាជ្យរហូតដល់ ៣០ មេសា ២០១៩ ដោយរាជបល្ល័ង្កបានបន្តឱ្យ ព្រះរាជបុត្រស្នងរាជ្យ Naruhito។

ក្នងរាជព្រះចៅអធិរាជ Akihito មាននាយករដ្ឋមន្ត្រី ជប៉ុន ចំនួន២១ រូបបានកាន់កាប់រដ្ឋាភិបាល។ #Japan

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

07 Jan, 00:51


Canadian Prime Minister Justin Trudeau has announced he is resigning after almost a decade in power, following weeks of speculation over his political future. https://on.ft.com/4fKW3t2

ប្រវត្តិសាស្ត្រពិភពលោក

07 Jan, 00:48


នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមជំនួយការប្រយុទ្ធរបស់កងទ័ពវៀតណាម រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានសម្រុកចូលកាន់កាប់ក្រុងភ្នំពេញ យកឈ្នះលើពួកខ្មែរក្រហម។ #Cambodia

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

05 Jan, 22:49


នៅថ្ងៃទី០៦ ខែមករា ឆ្នាំ១៩១២ New Mexico បានក្លាយជារដ្ឋទី៤៧ របស់សហរដ្ឋអាមេរិក។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

05 Jan, 08:05


(Reuters) ក្រុមទីពីរនៃទាហានហ្គាតេម៉ាឡាចំនួន ៧៥នាក់បានមកដល់រដ្ឋធានី Port-au-Prince នៃប្រទេសហៃទីកាលពីថ្ងៃសៅរ៍ដើម្បីជំរុញបេសកកម្មដែលគាំទ្រដោយអង្គការសហប្រជាជាតិដែលមានភារកិច្ចក្នុងការស្តារសណ្តាប់ធ្នាប់ចំពេលមានភាពវឹកវរដែលកើតឡើងដោយ ក្រុមជនពាល។

ប្រវត្តិសាស្ត្រពិភពលោក

05 Jan, 07:36


អាមេរិកសម្រេចបញ្ជូនអាវុធឱ្យអ៊ីស្រាអែលក្នុងតម្លៃ៨ពាន់លានដុល្លារ។

ប្រវត្តិសាស្ត្រពិភពលោក

05 Jan, 00:03


រដ្ឋធម្មនុញ្ញកម្ពុជាប្រជាធិបតេយ្យ "ខ្មែរក្រហម"

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

05 Jan, 00:03


នៅថ្ងៃទី០៥ ខែមករា ឆ្នាំ១៩៧៦ រដ្ឋធម្មនុញ្ញរបស់កម្ពុជាប្រជាធិបតេយ្យ បានប្រកាសអោយប្រើជាផ្លូវការ។

រដ្ឋធម្មនុញ្ញដែលមានត្រឹមតែ ១៦ជំពូក និង២១មាត្រា របស់ខ្មែរក្រហមនេះ ត្រូវបានអនុម័ត នៅ១៤ ធ្នូ ១៩៧៥ ក្នុងមហាសន្និបាតជាតិ លើកទី៣របស់ខ្លួន។ #Cambodia

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

04 Jan, 11:46


នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០០៧ លោកស្រីNancy Pelosi បានក្លាយជាប្រធានសភាស្ត្រីដំបូងគេរបស់អាមេរិក។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

04 Jan, 03:24


នៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៨៩៦ Utah បានក្លាយជារដ្ឋទី៤៥ របស់សហរដ្ឋអាម៉េរិក។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

03 Jan, 09:27


ប៉ូលីសប្រមាណ៨០នាក់ និងអ្នកស៊ើបអង្កេតរបស់ការិយាល័យប្រឆាំងអំពើពុករលួយមកដល់គេហដ្ឋានរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅទីក្រុងសេអ៊ូលកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥ ដើម្បីអនុវត្តដីការចាប់ខ្លួន តែត្រូវបានផ្អាកដោយមានការរារាំងដោយអ្នកគាំទ្រលោក Yoon Suk Yeol ប្រមាណ២០០នាក់ (CNN)

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

03 Jan, 01:21


នៅថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៧៦ អនុសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានចូលជាធរមាន បន្ទាប់ពីអនុសញ្ញានេះត្រូវបាន មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៦៦ ដោយសេចក្តីសម្រេចលេខ 2200 A(XXI) ។

បច្ចុប្បន្ននេះរដ្ឋជាភាគីនៃអនុសញ្ញានេះមាន១៧១ប្រទេស ដោយឡែកកម្ពុជាបានចុះហត្ថលេខានៅ១៧ តុលា ១៩៨០ (តំណាង កម្ពុជាប្រជាធិបតេយ្យ) និងបានផ្ដល់សច្ចាប័ននៅ២៦ ឧសភា ១៩៩២។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

03 Jan, 00:46


នៅថ្ងៃទី០៣ ខែមករា ឆ្នាំ១៩៥៩ ដែនដីអាឡាសស្កា បានក្លាយជារដ្ឋទី៤៩ ជាផ្លូវការរបស់សហរដ្ឋអាមេរិក។

ជារដ្ឋដែលមានទំហំធំជាងគេនេះ មានផ្ទៃក្រឡា1,723,337 គីឡូម៉ែត្រការ៉េ និងមានព្រំប្រទល់ជាប់នឹងកាណាដា ប្រវែង 2,475 គម។

នាថ្ងៃទី៣០ ខែមិនា ឆ្នាំ១៨៦៧ សហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងទិញទឹកដីអាឡាស្កាពីចក្រភពរុស្ស៊ី ក្នុងតម្លៃត្រឹមតែ ៧,២០០,០០០ ដុល្លារសហរដ្ឋអាមេរិក។

សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក វីល្លៀម សិវ៉ឺដ (Walliam H. Seward) និងភារធារីនៃស្ថានទូតចក្រភពរុស្ស៊ីប្រចាំសហរដ្ឋអាមេរិក លោក អេឌូអាដ៍ ដឺស្តុកល៍ (Edouard de Stoeckl)។

នៅថ្ងៃទី១៨ តុលា ១៨៦៨ អាឡាស្កាបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាមេរិកជាផ្លូវការ ក្រោយពីលោកប្រធានាធិបតី Andrew Johnson បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២៨ ឧសភា ១៨៦៧។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

02 Jan, 09:14


⚠️ អាជ្ញាធរអាមេរិកកំពុងស៊ើបអង្កេតទំនាក់ទំនងដែលអាចកើតមានរវាងការបំផ្ទុះឡានដឹកទំនិញមួយគ្រឿងនៅខាងក្រៅអគារ Trump Tower ក្នុងទីក្រុង Las Vegas និងការវាយប្រហារភេរវកម្មនៅ New Orleans ។

អានបន្ថែមនៅទីនេះ⤵️
https://www.telegraph.co.uk/us/news/2025/01/01/tesla-cyber-truck-explodes-outside-trump-tower/

ប្រវត្តិសាស្ត្រពិភពលោក

02 Jan, 06:16


នៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៨០ ក្នុងប្រតិកម្មខ្លាំងៗចំពោះការលុកលុយរបស់សូវៀតនៅអាហ្វហ្គានីស្ថានក្នុងខែធ្នូ ឆ្នាំ១៩៧៩ លោកប្រធានាធិបតី Jimmy Carter បានស្នើឱ្យព្រឹទ្ធសភាពន្យារពេលអនុវត្តសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ SALT II ហើយបានហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងម៉ូស្គូមកចូលប្រទេសវិញ។ #USSR #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

02 Jan, 02:10


នៅថ្ងៃទី០២ ខែមករា ឆ្នាំ១៩៧៤ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Richard Nixon បានចុះហត្ថលេខាលើច្បាប់ថ្មីមួយឈ្មោះ Emergency Highway Energy Conservation Act ដោយកំណត់កម្រិតល្បឿនអតិបរមាជាតិថ្មី មកនៅត្រឹម 55 MPH (ម៉ាយ៍ ក្នុងមួយម៉ោង) ដើម្បីរក្សាទុកប្រេងសាំង អំឡុងពេលរងទណ្ឌកម្មពីក្រុមប្រទេសអ្នកនាំចេញប្រេង #OPEC #USA ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

01 Jan, 13:32


នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៥ អូទ្រីស ហ្វាំងឡង់ និងស៊ុយអែតបានក្លាយជាសមាជិកសហភាពអឺរ៉ុប។ #EU

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

01 Jan, 13:32


នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៨៩ ពិធីសារម៉ុងរ៉េអាល់ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន បានចូលជាធរមាន។ #Protocol

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

01 Jan, 13:32


នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៩ សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិនបានធ្វើទំនាក់ទំនងជាមួយគ្នាជាធម្មតា។ #USA #China

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

01 Jan, 13:31


នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៣ ដាណឺម៉ាក អៀរឡង់ និងចក្រភពអង់គ្លេស បានក្លាយជាសមាជិកសហគមន៍អឺរ៉ុប។ #EU

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

01 Jan, 13:31


នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥៩ មេដឹកនាំផ្ដាច់ការគុយបា លោក Fulgencio Batista ត្រូវបានទម្លាក់ចេញពីអំណាចដោយកងកម្លាំង លោក ហ្វីដែល កាស្ត្រូ។ #Cuba

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

01 Jan, 13:31


នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៨៦៣ លោក អាប្រាហាំ លីងកុន បានចេញសេចក្តីប្រកាសដោយផ្លាស់ប្តូរស្ថានភាពផ្លូវច្បាប់ក្រោមច្បាប់សហព័ន្ធនៃជនជាតិអាមេរិកកាំងដើមកំណើតអាហ្វ្រិកជាង ៣.៥លាននាក់ដែលជាទាសករនៅក្នុងរដ្ឋសហព័ន្ធត្រូវបានផ្តាច់ខ្លួនពីទាសករនិងទទួលបានសេរីភាពពេញលេញ។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

01 Jan, 13:31


នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៨០១ កូនភព Ceres ត្រូវបានតារាវិទូអ៊ីតាលី ឈ្មោះ Giuseppe Piazzi ដែលកាលនោះតារាវិទូរូបនេះបានចាត់ទុក Ceres ជាភពមួយ និងត្រូវបានដាក់ឈ្មោះតាម អាទិទេពខាងគ្រាប់ពូជ និងប្រមូលផល។

Ceres គឺជាសមាជិកមួយនៃតំបន់ខ្សែក្រវ៉ាត់ផ្កាយព្រះគ្រោះដែលស្ថិតនៅចន្លោះភពអង្គារ និងភពព្រហស្បតិ៍ ហើយ Ceres នេះមានម៉ាសស្មើនឹង២៥% នៃតំបន់ខ្សែក្រវាត់នេះទាំងមូល។

នៅឆ្នាំ២០០៦ Ceres ត្រូវបានសហភាពតារាសាស្ត្រ បានដាក់ចំណាត់ថ្នាក់ជា កូនភព ជាមួយនឹងព្លុយតូដែរ ដោយសារតែកូនភពទាំង២នេះ មិនមានទំនាញគ្រប់គ្រាន់ដើម្បីជម្រះគន្លងគោចររបស់វាបាន។

កូនភពនេះមានអង្កត់ផ្ចិតជាង៩៥០គម និងក្នុងមួយថ្ងៃរបស់វាស្មើនឹង៩ម៉ោង ហើយ១ឆ្នាំ ស្មើនឹង៤.៦ឆ្នាំនៅលើផែនដី។

សូមបញ្ជាក់ថា Ceres ត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា អាចមានផ្ទុកទឹកសាបច្រើនជាងនៅលើផែនដីទៅទៀត។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

30 Dec, 13:40


នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៩៣ អ៊ីស្រាអែល និង បុរីវ៉ាទីកង់ បានទទួលស្គាល់គ្នា ជាប្រទេស ទៅវិញទៅមក។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

30 Dec, 09:21


យោងតាមអាជ្ញាធរក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស 71 នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នៅភាគខាងត្បូងប្រទេសអេត្យូពី។

ការិយាល័យទំនាក់ទំនងក្នុងតំបន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃអាទិត្យថា រថយន្តដឹកទំនិញមួយគ្រឿងផ្ទុកអ្នកដំណើរបានធ្លាក់ចូលទៅក្នុងទន្លេក្នុងរដ្ឋ Sidama ចម្ងាយប្រហែល 300 គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានី Addis Ababa របស់ប្រទេសអេត្យូពី។ អានបន្ត

ប្រវត្តិសាស្ត្រពិភពលោក

30 Dec, 06:30


នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩២២ សាធារណរដ្ឋសង្គមនិយមសហភាពសូវៀត ត្រូវបានបង្កើតឡើងក្រោមស្នាដៃរបស់លោក លេនីន។ #USSR

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

30 Dec, 03:59


#BREAKING: មន្ត្រីអនុវត្តច្បាប់កូរ៉េខាងត្បូងបានស្នើសុំដីការបស់តុលាការដើម្បីឃុំខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក Yoon Suk Yeol ខណៈដែលពួកគេស៊ើបអង្កេតថាតើក្រឹត្យច្បាប់អាជ្ញាសឹករយៈពេលខ្លីរបស់លោកស្មើនឹងការបះបោរ។ (AP)

ប្រវត្តិសាស្ត្រពិភពលោក

30 Dec, 02:47


ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev កាលពីថ្ងៃអាទិត្យបានទាមទារឱ្យរុស្ស៊ីទទួលស្គាល់ថាខ្លួនបានបាញ់ទៅលើយន្តហោះដឹកអ្នកដំណើរ Azerbaijan Airlines មុនពេលដែលវាបានធ្លាក់ ដោយចោទប្រកាន់ក្រុងម៉ូស្គូពីដំបូងថាព្យាយាមបិទបាំងមូលហេតុនៃគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនេះ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

30 Dec, 01:19


នៅថ្ងៃទី៣០ ធ្នូ ២០០៦ អតីតប្រធានាធិបតីអ៊ីរ៉ាក់ លោក សាដាម ហ៊ូសេន ត្រូវបានព្យួរក ដោយបានកាត់ទោសដោយតុលាការពិសេសរបស់អ៊ីរ៉ាក់កាលនោះ។

លោក ត្រូវបានកាត់ទោសពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ដែលបានកើតឡើងនៅទីក្រុង Dujail នៅថ្ងៃទី៨ កក្កដា ១៩៨២ ដែលកាលនោះ មានការប៉ុនប៉ងមួយចង់ធ្វើឃាតលោក សាដាម ហ៊ូសេន តែមិនបានសម្រេច។

ក្រោយពីការប៉ុនប៉ងនេះ ត្រូវបានបរាជ័យ មាន មនុស្សប្រុស ស្រី និងកុមារផងត្រូវបានគេឃុំខ្លួន និងជាង១៤០ នាក់ត្រូវកាត់ទោសប្រហារជីវិត។

បញ្ជាក់: លោក សាដាម ហ៊ូសេន បានក្លាយជាប្រធានាធិបតីទី៥ របស់អ៊ីរ៉ាក់ នៅថ្ងៃទី១៦ កក្កដា ១៩៧៩ និងបានទម្លាក់ពីតំណែងនៅ ៩ មេសា ២០០៣ ក្រោយពីអាមេរិក និងសម្ព័ន្ធមិត្តបានវាយប្រហារអ៊ីរ៉ាក់ ២០ មីនា ២០០៣ រហូតដល់ ២០ ឧសភា ២០០៣ ដដែល។


© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666 🙏

ប្រវត្តិសាស្ត្រពិភពលោក

29 Dec, 23:05


#Breaking លោក Jimmy Carter អតីតប្រធានាធិបតីទី៣៩ របស់សហរដ្ឋអាមេរិកដែលកាន់តំណែងពីឆ្នាំ១៩៧៧ - ១៩៨១ បានទទួលមរណភាពក្នុងអាយុ១០០ឆ្នាំ កាលពីថ្ងៃទី២៩ ខែធ្នូ ម្សិលមិញនេះ។

ប្រវត្តិសាស្ត្រពិភពលោក

29 Dec, 14:48


រូបភាពនេះថតដោយយាន កាស៊ីនី នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០០០។

ប្រវត្តិសាស្ត្រពិភពលោក

29 Dec, 11:20


Today is the day. Welcome to THE charger!

USB-C is officially the common standard for charging electronic devices in the EU.

This means:

🔌The same charger for all new phones, tablets and cameras
Harmonised fast-charging technology
🔄 Reduced e-waste
🛑 No more “Sorry, I don’t have the right cable”

One charger to rule them all.

#SingleMarket #DigitalEU

ប្រវត្តិសាស្ត្រពិភពលោក

29 Dec, 11:18


នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៦ លោក Harold Macmillan អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានទទួលមរណភាពក្នុងជន្មាយុ៩២ឆ្នាំ។ #Death #UK

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

29 Dec, 07:32


🔴 A plane burst into flames after it crash-landed at an airport in South Korea on Sunday morning, likely killing all but two of the 181 people on board

ប្រវត្តិសាស្ត្រពិភពលោក

29 Dec, 05:38


នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩១១ ម៉ុងហ្គោលីបានប្រកាសឯករាជ្យរបស់ខ្លួនពីរាជវង្សឈីង បន្ទាប់ពីបដិវត្តម៉ុងហ្គោលីឆ្នាំ១៩១១។

ប្រទេសនេះបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនប្រហែល ២០០ឆ្នាំ។ #Mongolia #China #Independence

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

29 Dec, 03:09


The accident occurred as the Jeju Air plane, carrying 175 passengers and six crew on a flight from Thailand, was landing at the airport in the south of the country, the report said.

[A previous version of this post showed a photo of an outdated aircraft]

https://www.usatoday.com/story/news/world/2024/12/28/south-korea-plane-crash-jeju-air/77294193007/?utm_campaign=trueanthem&utm_medium=social&utm_source=facebook

ប្រវត្តិសាស្ត្រពិភពលោក

28 Dec, 23:01


នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៣៧ ប្រទេសអៀឡង់ត្រូវបានបង្កើតឡើង។

រដ្ឋធម្មនុញ្ញថ្មីត្រូវបានបង្កើតឡើងដោយការធ្វើប្រជាមិតិទូទាំងប្រទេស និងបានប្ដូរឈ្មោះប្រទេសពី អៀឡង់សេរី ទៅជាប្រទេស អៀឡង់វិញ។

រដ្ឋអៀឡង់សេរីនេះ ជាផ្នែកមួយនៃ ក្រុមប្រទេស Commonwealth និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២២ នៅក្រោមសន្ថិសញ្ញាអង់គ្លេស-អៀឡង់ ដែលបានចុះហត្ថលេខានៅឆ្នាំ ១៩២១។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

28 Dec, 22:58


ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានប្រកាសថា ខ្លួននឹងបញ្ឈប់ការផ្គត់ផ្គង់ឧស្ម័នដល់ប្រទេសម៉ុលដាវីចាប់ពីថ្ងៃទី 1 ខែមករា ជុំវិញជម្លោះបំណុលអំឡុងពេលដាក់ប្រទេសក្នុងភាពអាសន្នជុំវិញសន្តិសុខថាមពលនៅក្នុងប្រទេសដ៏តូចនេះ។ https://u.afp.com/5FVN

ប្រវត្តិសាស្ត្រពិភពលោក

28 Dec, 15:09


AP លោក ពូទីនបានសុំទោសមេដឹកនាំអាហ្សែប៊ែហ្សង់ចំពោះអ្វីដែលលោកហៅថាជា "ឧប្បត្តិហេតុសោកនាដកម្ម" បន្ទាប់ពីធ្លាក់យន្តហោះ អាហ្សែប៊ែហ្សង់នៅប្រទេសកាហ្សាក់ស្ថាន ដែលបានសម្លាប់មនុស្ស ៣៨នាក់។

ហេតុការណ៍បង្កឱ្យមានការចោទគ្នាទៅវិញទៅមករវាងអ៊ុយក្រែន និងរុស្ស៊ីថាជាអ្នកបង្កឱ្យមានសោកនាដកម្មនេះ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

28 Dec, 12:32


នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៨៥៦ ជាថ្ងៃខែឆ្នាំកំណើតរបស់លោក Thomas Woodrow Wilson អតីតប្រធានាធិបតីទី២៨ របស់អាមេរិក។ #Birthday #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

28 Dec, 11:45


នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៦៨ កងកំម៉ង់ដូរពិសេសរបស់អ៊ីស្រាអែលបានប្រើឧទ្ធម្ហាគចក្រ៦គ្រឿង ដើម្បីវាយប្រហារលើអាកាសយានដ្ឋានអន្តរជាតិទីក្រុងបេរូត ប្រទេសលីបង់ ក្នុងប្រតិបត្តិការឈ្មោះ Operation Gift។

ប្រតិបត្តិការនេះធ្វើឡើងដើម្បីសងសឹកចំពោះសកម្មភាពវាយប្រហារលើជើងហោះហើរ El Al Flight 253 ដែលធ្វើដំណើរពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង New York ។ អំឡុង​ពេល​ឈប់​សម្រាក​នៅ​ក្រុង​អាថែន ប្រទេស​ក្រិក ជនជាតិ​ប៉ាឡេស្ទីន​ពីរ​នាក់​បាន​បាញ់​ប្រហារ​លើ​អ្នក​ដំណើរ និង​ក្រុម​នាវិក និង​បាន​សម្លាប់​មនុស្ស ១​នាក់។

ជាលទ្ធផលប្រតិបត្តិការនៅមិនបណ្តាលឱ្យនរណាម្នាក់រងរបួស ឬស្លាប់ទេ តែបានបំផ្លិចបំផ្លាញយន្តហោះអស់១២គ្រឿង។ #Israel #Lebanon

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

28 Dec, 08:55


នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩៧២ លោក Kim Il-sung បានក្លាយជាប្រធានាធិបតីទីមួយ និងតែមួយគត់របស់ប្រទេសកូរ៉េខាងជើង ក្រោមរដ្ឋធម្មនុញ្ញដែលបានធ្វើវិសោធនកម្ម។

លោកត្រូវបានជ្រើសរើសឲ្យកាន់តំណែងដោយសមាជិកសភាកូរ៉េខាងជើង ដែលត្រូវបានគេស្គាល់ថាជា សភាប្រជាជនកំពូល។ តំណែងនេះត្រូវបានលុបចោលនៅឆ្នាំ១៩៩៨ ហើយលោក Kim II-sung ត្រូវបានផ្តល់ងារជាប្រធានាធិបតីជារៀងរហូត។ #N_Korea

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

03 Dec, 14:01


#Breaking នៅថ្ងៃអង្គារនេះលោក ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol បានប្រកាសច្បាប់អាជ្ញាសឹក។

https://bloom.bg/3ZhFf6D

ប្រវត្តិសាស្ត្រពិភពលោក

03 Dec, 09:11


នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៩៨៩ លោកប្រធានាធិបតី George HW Bush និងមេដឹកនាំសូវៀតលោក Mikhail Gorbachev បានប្រកាសបញ្ចប់សង្គ្រាមត្រជាក់នៅឯកិច្ចប្រជុំកំពូល នៅប្រទេសម៉ាល់តា។

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅលើនាវាដឹកអ្នកដំណើរសូវៀត Maxim Gorky នៅកំពង់ផែ Marsaxlokk ប្រធានាធិបតី Bush និយាយអំពីក្តីសង្ឃឹមរបស់លោកសម្រាប់ ទំនាក់ទំនងសហប្រតិបតិ្តការអាមេរិក-សូវៀត។

ជំនួបរវាងអ្នកទាំងពីរកើតឡើងបន្ទាប់ពីប៉ុន្មានសប្ដាហ៍នៃការដួលរលំជញ្ជាំងប៊ែរឡាំង។
#USSR #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

03 Dec, 00:18


នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ១៨១៨ Illinois បានក្លាយជារដ្ឋទី២១ របស់សហរដ្ឋអាមេរិក។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Dec, 14:29


នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៦ លោកហ្វីដែល កាស្ត្រូ បានក្លាយជាប្រធានាធិបតីគុយបាជំនួសលោក Osvaldo Dorticós Torrado។ #Cuba

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Dec, 07:56


នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៦១ បន្ទាប់ពីរយៈពេលមួយឆ្នាំនៃទំនាក់ទំនងដ៏តឹងតែងរវាងសហរដ្ឋអាមេរិក និងគុយបា មេដឹកនាំគុយបា Fidel Castro បានប្រកាសជាចំហថាគាត់គឺជាម៉ាក្ស-លេនីននិយម ហើយគុយបានឹងអនុម័តយករបបកម្មុយនិស្ត។ #Cuba

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Dec, 07:21


នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ​១៩០៨ រាជវង្សឆេង​បាន​ធ្លាក់ចុះ​កាន់តែ​ដុនដាប​​រកលេខ​ដាក់​គ្មាន ក្រោយ​ពី​ព្រះមហាក្សត្រ​ចាស់​សោយទិវង្គត ហើយ​រាជបល្ល័ង្ក​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ដៃ​រាជទាយាទ ដែល​មាន​អាយុ​ទើប​តែ ៣ឆ្នាំ គឺ​ព្រះអង្គម្ចាស់​ពូយី (Puyi) ដែល​នឹង​ត្រូវ​​ក្លាយ​ទៅជា​អធិរាជ​ចុងក្រោយ​បង្អស់​នៃ​អាណាចក្រ​ចិន។ #China

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Dec, 06:21


នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨២ ការជោគជ័យជាលើកដំបូងនូវការដាក់បន្សាំបេះដូងសិប្បនិម្មិតក្នុងខ្លួនអ្នកជំងឺវ័យ៦២ឆ្នាំម្នាក់ឈ្មោះ Barney Clark។

ការវះកាត់ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យយូថាហ៍ "University of Utah Medical Center"។

លោក Barney Clarkអាចរស់នៅបាន១១២ ថ្ងៃបន្ទាប់ពីការប្តូរសរីរាង្គរបស់គាត់នេះ។ #thefirst

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Dec, 03:47


BREAKING: ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក បៃឌិន បានចេញក្រិត្យលើកលែងទោសឱ្យកូនកូនប្រុសរបស់លោក គឺ Biden Hunter។

កូនប្រុសរបស់លោកមានទោសពីបទប្រើប្រាស់អាវុធខុសច្បាប់ និងក្លែងបន្លំ។

Read more: https://abcnews.link/KTQt2Ga

ប្រវត្តិសាស្ត្រពិភពលោក

02 Dec, 01:45


🇺🇦 Volodymyr Zelensky said that his country needed security guarantees from Nato and more weapons to defend itself before any talks with Russia

Read the full story below 👇
https://www.telegraph.co.uk/world-news/2024/12/01/ukraine-zelensky-demands-nato-guarantees-peace-talks-putin/

ប្រវត្តិសាស្ត្រពិភពលោក

02 Dec, 00:42


ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៨០៤ ណាប៉ូឡេអុង បូណាប៉ាត ដែលបានឡើងឋានន្តរស័ក្តិជាបន្តបន្ទាប់ក្នុងជួរកងទ័ពក្នុងអំឡុងសម័យបដិវត្តន៍បារាំង ហើយក៏បានក្លាយជាឥស្សរជននយោបាយដ៏មានឥទ្ធិពលបំផុតមួយរូបក្នុងសម័យនោះបានឡើងគ្រងរាជ្យក្លាយជាអធិរាជរបស់បារាំងក្នុង​នាម​ជា​ណាប៉ូឡេអុង​ទី១ ដោយបាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ #France

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Dec, 00:41


ថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ត្រូវបានបង្កើតឡើង និងបានប្រកាសចេញសេចក្តីថ្លែងការណ៍១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្តក្រចេះ។

រណសិរ្សសាមគ្គីសង្គ្រោះជាតិ នេះត្រូវបានឧបត្ថម្ភយ៉ាងធំធេងពីកងទ័ពស្ម័គ្រចិត្ដវៀតណាម ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះលើរបបអាវខ្មៅនេះនៅថ្ងៃទៅ៧ ខែមករា ឆ្នាំ១៩៧៩។ #Cambodia

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Dec, 00:41


នៅថ្ងៃ​ទី២​ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ទីក្រុង​វិន​ឌុក ប្រ​ទេស​ណាមីប៊ី ដោយ​គណៈ​កម្ម​ការ​អន្តរ​រដ្ឋាភិ​បាល​នៃអង្គការ​យូ​ណេ​ស្កូ​បាន​សម្រេច​ក្នុង​សេច​ក្តី​សម្រេច​លេខ​ 10.COM10.b.12 ចុះ​ “ល្បែង​ទាញ​ព្រ័ត្រ​” ចូលក្នុ​ង​បញ្ជី​តំ​ណាង​នៃ​បេតិ​កភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ តាម​ការ​ស្នើ​ពី​ប្រទេស​ចំនួន៤​ សុំ​ចុះ​ល្បែងទាញ​ព្រ័ត្រ​ចម្រុះ​ជាតិ​សាសន៍​ដែល​ក្នុង​នោះ​មាន​ប្រទេសកម្ពុជា​ សាធារណរដ្ឋកូរ៉េ វៀតណាម និងហ្វីលីពីន។ #UNESCO #Cambodia

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Dec, 10:40


សន្ធិសញ្ញាអង់តាក់ទិក

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Dec, 10:38


នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩៥៩ សន្ធិសញ្ញាអង់តាក់ទិកគឺចុះហត្ថលេខា នៅរដ្ឋធានីវ៉ាស៊ីងតោន ដោយប្រទេសចំនួន ១២ រួមមានៈ អាហ្សង់ទីនអូស្ត្រាលី បែលហ្សិក ឈីលី បារាំង ជប៉ុន នូវែលសេឡង់ ន័រវេស អាហ្វ្រិកខាងត្បូង សូវៀត អង់គ្លេស អាម៉េរិក

គោលបំណងសំខាន់នៃសន្ធិសញ្ញាគឺ៖
- ប្រើអង់តាក់ទិកសម្រាប់គោលបំណងសន្តិភាព
- ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ
- ជំរុញកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រអន្តរជាតិ
- ថែរក្សានិងអភិរក្សធនធាននៅតំបន់នេះ
- ហាមឃាត់សកម្មភាពយោធា លើកលែងតែការគាំទ្រផ្នែកវិទ្យាសាស្ត្រ
- ហាមឃាត់ការបំផ្ទុះនុយក្លេអ៊ែរ និងការចោលកាកសំណល់នុយក្លេអ៊ែរ
- ហាមឃាត់ការទាមទារទឹកដី

បច្ចុប្បន្ននេះមានប្រទេស៥៧ ជាហត្ថលេខីនៃសន្ធិសញ្ញានេះ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Dec, 08:27


នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៤៨ លោក José Figueres Ferrer បានលុបចោលស្ថាប័នយោធានៃប្រទេស Costa Rica ដើម្បីបញ្ចប់ប្រវត្តិសាស្រ្តយោធារបស់រដ្ឋ។

ការលុបបំបាត់យោធាត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកូស្តារីកាក្នុងមាត្រា១២ ហើយថវិកាដែលចំណាយលើយោធាត្រូវបានបែងចែកឱ្យវិស័យអប់រំ វប្បធម៌ និងសន្តិសុខ។ បច្ចុប្បន្ន កូស្តារីកា រក្សាកងកម្លាំងតិតួចដែលមានសមត្ថភាពអនុវត្តច្បាប់ និងរក្សាសន្តិភាព។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Dec, 05:47


នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩១៨ ព្រះរាជាណាចក្រអ៊ីស្លង់ត្រូវបានបង្កើតឡើងជាមួយនឹងការចុះហត្ថលេខាលើច្បាប់សហភាពជាមួយប្រទេសដាណឺម៉ាក។

ទង្វើនេះបានទទួលស្គាល់អ៊ីស្លង់ថាជារដ្ឋអធិបតេយ្យមួយក្រោមរាជាធិបតេយ្យរួមជាមួយដាណឺម៉ាក ហើយព្រះរាជាណាចក្រនេះបានបន្តរហូតដល់ឆ្នាំ១៩៤៤នៅពេលដែលប្រជាមតិជាតិមួយបានគាំទ្របង្កើតសាធារណរដ្ឋអ៊ីស្លង់។ #Iceland

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Dec, 05:36


នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៩ សន្ធិសញ្ញាទីក្រុង Lisbon បានចូលជាធរមាន។

សន្ធិសញ្ញាទីក្រុង #Lisbon បានធ្វើវិសោធនកម្មលើសន្ធិសញ្ញាចំនួនពីរ ដែលអឺរ៉ុបធ្លាប់បង្កើតកន្លងមក នោះគឺសន្ធិសញ្ញា Maastricht និងសន្ធិសញ្ញាទីក្រុងរ៉ូម ហើយសន្ធិសញ្ញានេះក៏បានបង្កើតជាមូលដ្ឋានធម្មនុញ្ញនៃសហភាពអឺរ៉ុបផងដែរ បន្ទាប់ពីបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០០៧។ #EU

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Dec, 01:08


នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ១៩៤៣ សន្និសីទក្រុងតេហេរ៉ង់ រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពសូវៀត បានបញ្ចប់ដោយប្រទេសទាំងបីបានសម្រេចចិត្តបើករណសិរ្សទីពីរប្រឆាំងនឹងអាល្លឺម៉ង់នៅប្រទេសបារាំង ហើយសហភាពសូវៀតបានយល់ព្រមប្រកាសសង្រ្គាមប្រឆាំងនឹងប្រទេសជប៉ុន។ #WW2

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

30 Nov, 13:08


នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ១៦០៩ Galileo បានចាប់ផ្តើមសង្កេត និងគូររូបព្រះច័ន្ទ។ គាត់ប្រហែលជាមិនមែនជាមនុស្សដំបូងគេដែលមើលព្រះច័ន្ទតាមរយៈតេឡេស្កុបនោះទេ ប៉ុន្តែ Galileo បានបង្កើតខ្លួនគាត់ជាកែវយឺតដែលល្អជាងអ្នកដទៃទៀត ហើយគាត់អាចមើលឃើញផ្ទៃព្រះច័ន្ទយ៉ាងលម្អិតបន្ថែមទៀត។

Galileo បានពណ៌នាផ្ទៃព្រះច័ន្ទថាមិនស្មើគ្នា និងរដុប និងមានសភាពផត និងប៉ោង។ តាមពិត ផ្ទៃព្រះច័ន្ទគឺប្រហាក់ប្រហែលនឹងផ្ទៃផែនដី ដែលផ្ទុយពីការគិតពីមុនៗមកថាផ្ទៃព្រះចន្ឋមានភាពរលោង ភ្លឺ។

៤០០ ឆ្នាំក្រោយមក ព្រះចន្ទបានក្លាយជាទីឋានទី២ នៅក្នុងចក្រវាល ដែលមនុស្សយើងបានដាក់ជើងជាន់បាន បន្ទាប់ពីផែនដី។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

20 Nov, 23:11


នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ១៩៦៩ ប្រធានាធិបតីសហរដ្ឋអាមេរិក Richard Nixon និងនាយករដ្ឋមន្ត្រីជប៉ុន Eisaku Satō បានឯកភាពគ្នាក្នុងការប្រគល់កោះអូគីណាវ៉ាទៅឱ្យជប៉ុនគ្រប់គ្រងវិញនៅឆ្នាំ១៩៧២។

ប៉ុន្តែសហរដ្ឋអាមេរិករក្សាសិទ្ធិលើមូលដ្ឋាននៅលើកោះនេះដដែល និងបានកំណត់ជាតំបន់គ្មាននុយក្លេអ៊ែរ។ #USA #Japan

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

20 Nov, 13:56


នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤៥ ដំណើរការកាត់ទោស អតីតមេដឹកនាំរបស់ណាស៊ីអាល្លឺម៉ង់ បានចាប់ផ្ដើមនៅក្រុង Nuremberg។

ការកាត់ក្តីត្រូវបានដឹកនាំដោយតុលាការយោធាអន្តរជាតិ និងត្រូវបានធ្វើឡើងដើម្បីកាត់ទោសសមាជិកជាន់ខ្ពស់នៃគណបក្សណាស៊ីសម្រាប់ឧក្រិដ្ឋកម្មសង្រ្គាមដែលបានប្រព្រឹត្តកំឡុងសង្គ្រាមលោកលើកទីពីរ។

ក្នុង​ចំណោម​មនុស្ស​២៣​នាក់​ត្រូវ​បាន​កាត់ទោស​មាន១៤នាក់ត្រូវបានកាត់ទោសប្រហារជីវិត​។
#Germany

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

20 Nov, 13:55


នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ ជាថ្ងៃកំណើតរបស់លោក Joe Biden ប្រធានាធិបតីទី៤៦ និងធ្លាប់ជាអនុប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក។ #USA #Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

20 Nov, 12:50


នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ អនុសញ្ញាស្តីពីសិទ្ធិកុមារ ត្រូវបានអនុម័ត ហើយត្រូវបានសាទរយ៉ាងទូលំទូលាយថាជាសមិទ្ធិផលដ៏សំខាន់មួយសម្រាប់សិទ្ធិមនុស្ស ដោយទទួលស្គាល់តួនាទីរបស់កុមារថាជាតួអង្គសង្គម សេដ្ឋកិច្ច នយោបាយ ស៊ីវិល និងវប្បធម៌។

អនុសញ្ញាធានា និងកំណត់ស្តង់ដារអប្បបរមាសម្រាប់ការពារសិទ្ធិកុមារក្នុងគ្រប់សមត្ថភាព។ អង្គការយូនីសេហ្វ ដែលបានជួយព្រាងអនុសញ្ញានេះ ត្រូវបានដាក់ឈ្មោះក្នុងឯកសារថាជាប្រភពនៃជំនាញ។

អនុសញ្ញានេះបានចូលជាធរមាននៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ១៩៩០។

#Child #UN #Convention

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

20 Nov, 12:50


តើសង្គ្រាម​​នុយក្លេរអ៊ែរ​អាច​នឹង​ផ្ទុះ​ឬ​ បន្ទាប់​ពី​លោក​​ពូទីន​គំរាម​​ប្រើ​អាវុធ​នុយក្លេអ៊ែរ?
បន្ទាប់ពីអ៊ុយក្រែន បាន​បាញ់​មីស៊ីល​ចម្ងាយឆ្ងាយ​ដែលអាមេរិកបាន​ប្រគល់​ឲ្យ ចូលទៅក្នុងទឹកដីរុស្ស៊ី​ លោក​ពូទីន​បាន​ចុះហត្ថលេខាកាលពីថ្ងៃអង្គារ​ លើក្រិត្យ​ច្បាប់ថ្មីមួយកែប្រែ​ទ្រឹស្ត្រី​នុយក្លេអ៊ែររបស់រុស្ស៊ី​។ ពោលគឺ​តាមរយៈទ្រឹស្តីថ្មីនេះ រុស្ស៊ីអាចប្រើអាវុធនុយក្លេអ៊ែរទៅលើអ៊ុយក្រែន​បាន​។​ នេះគឺជាការគំរាមជាថ្មីម្តងទៀត ដែលលោកពូទីនធ្លាប់ធ្វើច្រើនដងមកហើយ។ ទាំងអ៊ុយក្រែន ទាំងក្រុមប្រទេសលោកខាងលិច បាន​លើកឡើងថា​ការគំរាម​របស់លោកពូទីននេះ គឺជា​ទង្វើ​ដុតភ្លើងសង្គ្រាម​បន្ថែម ​ដោយ​គ្មានការទទួលខុសត្រូវ​។ តែយ៉ាងណា តើគេគួរ​បារម្ភខ្លាចដែរឬទេ ថាសង្គ្រាមនុយក្លេអ៊ែរអាចនឹងផ្ទុះឡើងពិតមែននោះ?​

👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/B9MV.g

ប្រវត្តិសាស្ត្រពិភពលោក

20 Nov, 12:14


The announcement came after Ukraine’s military used US-supplied Atacms missiles to attack Russian territory for the first time and reflected growing concerns over Russia’s escalating wave of deadly drone and missile strikes. https://on.ft.com/4eFFXA8

ប្រវត្តិសាស្ត្រពិភពលោក

20 Nov, 07:53


នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៥៩ សេចក្តីប្រកាសស្តីពីសិទ្ធិកុមារត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយរដ្ឋសមាជិកទាំង៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងសេចក្ដីសម្រេចលេខ១៣៨៩របស់ខ្លួន។

#UN #Child #Declaration

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

20 Nov, 03:14


ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៨៨៩ ជាថ្ងៃខែឆ្នាំកំណើតរបស់លោក Edwin Powell Hubble ដែលជាតារាវិទូដ៏ល្បីឈ្មោះមួយរូបរបស់អាម៉េរិក។

របកគំហើញរបស់លោកបានជួយត្រួសត្រាយផ្លូវជាច្រើនសម្រាប់វិស័យតារាសាស្ត្រ ពិសេសនោះគឺលោកបានបញ្ជាក់លើបណ្ដុំពពកដែលធ្លាប់គិតថាពួកវាជាផ្នែកមួយនៃកាឡាក់ស៊ីម៉ីលគីវ៉េនោះ ការពិតវាក៏ជាកាឡាក់ស៊ីមួយដែរ។

ការរកឃើញនេះបានផ្លាស់ប្ដូរការយល់ឃើញរបស់អ្នកវិទ្យាសាស្រ្ត ដែលថាក្នុងចក្រវាលយើងនេះមានតែម៉ីលគីវ៉េនេះមួយ។ #Birthday #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

19 Nov, 15:03


#Breaking អ៊ុយក្រែនបានប្រើម៉ីស៊ីល ATACMS របស់អាមេរិកវាយប្រហារលើទឹកដីរុស្ស៊ីជាលើកដំបូងក្នុងខួប១០០០ថ្ងៃនៃសង្រ្គាមនេះ។

លោក ពូទីនប្រមានពីលទ្ធិនុយក្លេអ៊ែរថ្មី។

ប្រវត្តិសាស្ត្រពិភពលោក

19 Nov, 06:22


នៅថ្ងៃទី១៩ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំត្រូវបានអង្គការសហប្រជាជាតិប្រារព្ធទិវាបង្គន់ពិភពលោក ចាប់តាំងពីឆ្នាំ២០១៣មក។

នៅទូទាំងពិភពលោក មនុស្ស ៣.៥ពាន់លាននាក់រស់នៅដោយគ្មាន " អនាម័យដែលត្រូវបានគ្រប់គ្រងដោយសុវត្ថិភាពត្រឹមត្រូវ" ហើយប្រហែល ៤១៩លាននាក់គឺបន្ទោបង់ដោយពាសវាលពាសកាល។

មូលបទឆ្នាំ២០២៤ គឺ Toilets are a place for peace។
#WorldDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

19 Nov, 00:55


នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៧៧ ប្រធានាធិបតី​អេហ្ស៊ីប Anwar Sadat ធ្វើ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល។

លោក Anwar Sadat គឺជា​ប្រមុខរដ្ឋ​អារ៉ាប់​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល និង​ថ្លែង​ទៅកាន់​សភា​ Knesset អ៊ីស្រាអែល របស់អ៊ីស្រាអែល។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ស្ថិត​ក្រោម​ការ​រិះគន់​យ៉ាង​ខ្លាំង​ទាំង​ក្នុង​ប្រទេស​អ៊ីស្រាអែល និង​ក្នុង​ពិភព​អារ៉ាប់។

លោក Anwar Sadat និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Menachem Begin បានទទួលរង្វាន់ណូបែលសន្តិភាពរួមគ្នាក្នុងឆ្នាំ 1978 សម្រាប់ការប៉ុនប៉ងរបស់ពួកគេក្នុងការនាំយកដំណោះស្រាយចំពោះជម្លោះអារ៉ាប់-អ៊ីស្រាអែល។ #Egypt #Israel

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

19 Nov, 00:28


នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៨៥ មានរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងហ្សឺណែវ ដែលជាកិច្ចប្រជុំលើកដំបូងរវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Ronald Reagan និងអគ្គលេខាធិការសហភាពសូវៀត លោក Mikhail Gorbachev

មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការប្រណាំងសព្វាវុធក្នុងសម័យសង្រ្គាមត្រជាក់ជាចម្បង និងលទ្ធភាពនៃការកាត់បន្ថយចំនួនអាវុធនុយក្លេអ៊ែរ។ #USSR #USA #ColdWar #Meeting

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

18 Nov, 10:29


(ប៉ាណាម៉ា ត) យោងតាមរបាយការណ៍របស់មន្ទីរពេទ្យ ក្នុងអំឡុងពេលសាងសង់ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង និងអាមេរិកបានបណ្ដាលឱ្យមនុស្សស្លាប់៥,៩០៥នាក់ ក្នុងនោះ៤,៥០០ជាកម្មករឥណ្ឌាខាងលិច និង៣៥០០នាក់ ជាពួកកម្មករស្បែកស។

យោងតាមលោក William C. Gorgas ជាអ្នកដឹកនាំខាងទាហានពេទ្យអាមេរិក ចំនួនអ្នកស្លាប់អាចឈានដល់ ២២,០០០នាក់ អំឡុងពេលការសាងសង់របស់បារាំង។

សូមបញ្ជាក់ថា ព្រែកជីកប៉ាណាម៉ានេះមានប្រវែង ៨២គម និងជាផ្លូវទឹកដោយបានភ្ជាប់រវាងមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក ហើយបានពុះចែកទ្វីបអាមេរិកជា២ផងដែរ។

ព្រែកជីកនេះបានធ្វើឱ្យអាមេរិកចំណាយអស់ប្រហែល $375,000,000 រួមទាំង $10,000,000 ដែលបង់ឱ្យប៉ាណាម៉ា និងបង់ប្រចាំឆ្នាំ $250,000 រយៈពេល៩ឆ្នាំ ព្រមទាំង $40,000,000 បង់ឱ្យក្រុមហ៊ុនបារាំង។

វា​ជា​គម្រោង​សំណង់​ថ្លៃ​បំផុត​តែ​មួយ​គត់​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក​រហូត​មក​ដល់​ពេល​នោះ។

#Panama #Canal

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

18 Nov, 10:29


នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩០៣ សន្ធិសញ្ញា Hay-Bunau-Varilla ត្រូវបានចុះហត្ថលេខារវាងប៉ាណាម៉ា និងសហរដ្ឋអាមេរិក។

សន្ធិសញ្ញានេះត្រូវបានគេដាក់ឈ្មោះតាមអ្នកចរចាពីររូបគឺ Philippe-Jean Bunau-Varilla ជាវិស្វករបារាំងតំណាងរបស់ប៉ាណាម៉ា និង លោក John Hay រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។

សន្ធិសញ្ញានេះបានបង្កើតតំបន់ព្រែកជីកប៉ាណាម៉ា និងកំណត់លក្ខខណ្ឌសម្រាប់ការសាងសង់ព្រែកជីកមួយនេះ ជាថ្នូរនឹងការទូទាត់ហិរញ្ញវត្ថុ និងការធានាការការពារដល់សាធារណៈរដ្ឋដែលទើបបង្កើតថ្មីនេះ។

សហរដ្ឋអាមេរិកបានកាន់កាប់តំបន់ព្រែកជីកប៉ាណាម៉ានេះ រហូតដល់ឆ្នាំ១៩៩៩។

បារាំងបានចាប់ផ្តើមសាងសង់នៅលើព្រែកជីកប៉ាណាម៉ាក្នុងឆ្នាំ១៨៨១ ប៉ុន្តែត្រូវបញ្ឈប់ដោយសារតែបញ្ហាវិស្វកម្ម ជំងឺឆ្លង និងហិរញ្ញវត្ថុ។

សហរដ្ឋអាមេរិកបានកាន់កាប់ការសាងសង់ព្រែកជីកប៉ាណាម៉ានៅឆ្នាំ១៩០៤ ហើយបានបញ្ចប់នៅឆ្នាំ១៩១៤។ #Panama #Canal

សូមអាន សន្ធិសញ្ញា Torrijos–Carter
ស្តីពីការប្រគល់ព្រែកជីកប៉ាណាម៉ា

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

18 Nov, 08:27


លោក បៃឌិន អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់ម៉ីស៊ីលរយៈចម្ងាយឆ្ងាយវាយប្រហារក្នុងទឹកដីរុស្ស៊ី។ Read more

ប្រវត្តិសាស្ត្រពិភពលោក

18 Nov, 08:25


នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៧០ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Richard Nixon បានស្នើសុំទៅកាន់សភាសហព័ន្ធអាមេរិកនូវជំនួយ ១៥៥ លានដុល្លារ សម្រាប់កម្ពុជាកាលពីសម័យសាធារណរដ្ឋរបស់លោក លន់ នល់។

ជំនួយនេះត្រូវបានបែងចែកជាពីរក្នុងនោះ ៨៥លានដុល្លារជាជំនួយយោធា និង ៧០លានដុល្លារសម្រាប់ជំនួយសេដ្ឋកិច្ច។

#USA #Cambodia #Vietnam

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

18 Nov, 03:26


នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ជាផ្នែកមួយនៃសង្គ្រាម​ប្រឆាំង​គ្រឿងញៀន៖ ប្រធានាធិបតី​អាមេរិក លោក រ៉ូណាល់ រីហ្គែន បានចុះហត្ថលេខាប្រកាសឱ្យប្រើច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​ទោស​ប្រហារជីវិត​ចំពោះ​អ្នក​ជួញដូរ​គ្រឿងញៀន។ #USA #Drug

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 14:11


នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៥៦ សហភាពសូវៀតបានសាកល្បងអាវុធនុយក្លេអ៊ែរមួយជាលើកទី៣២ ដោយមានកម្លាំង៩០០គីឡូតោន។

ក្នុងឆ្នាំ១៩៥៦នេះ សូវៀតបានសាកល្បងអាវុធនុយក្លេអ៊ែរអស់៩ដង។ #USSR #Nuclear

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 14:10


នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ករណីដំបូងនៃអ្នកផ្ទុកមេរោគកូវីដ១៩ ត្រូវបានរាយការណ៍នៅប្រទេសចិន ដែលកើតឡើងចំពោះបុរសម្នាក់អាយុ៥៥ឆ្នាំ ម្នាក់ដោយបុរសនេះ ធ្លាប់បានទៅផ្សារមួយនៅក្រុងវូហាន ខេត្តហ៊ូប៉ី។

គិតត្រឹមថ្ងៃទី៨ វិច្ឆិកា ឆ្នាំ២០២៣ នេះ អ្នកឆ្លងកូវីដ១៩ មាន 771,820,937 នាក់ និងស្លាប់ 6,978,175 នាក់។

#Covid19 #China

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 14:10


នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៩៣ លោកឧត្តមសេនីយ Sani Abacha បានបណ្តេញរដ្ឋាភិបាលរបស់លោក Ernest Shonekan ក្នុងរដ្ឋប្រហារយោធា ក្នុងប្រទេសនីហ្សេរីយ៉ា។

#Nigeria #Coup

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 14:10


នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦៤ ជាថ្ងៃកំណើតរបស់លោកស្រី Susan Rice ដែលធ្លាប់ជានាយិកានៃក្រុមប្រឹក្សាគោលនយោបាយថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក។

លោកស្រីធ្លាប់បម្រើការជា:
- ទីប្រឹក្សាសន្តិសុខជាតិអាមេរិក (២០១៣ -២០១៧)
- អគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ (២០០៩ - ២០១៣)
- ជំនួយការក្រសួងការបរទេសអាមេរិកសម្រាប់កិច្ចការអាហ្វ្រិក (១៩៩៧ - ២០០១) #Birthday #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 14:10


កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ យន្តហោះ MH17 របស់ម៉ាឡេស៊ីត្រូវបានបាញ់ធ្លាក់ ហើយកាលនោះរុស្ស៊ី និងអ៊ុយក្រែន ចោទគ្នាទៅវិញទៅមក។ #Russia #War

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 465 445

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 12:24


សភានៃប្រទេសនូវែលសេឡង់ត្រូវបានផ្អាកមួយរយៈពេលខ្លី បន្ទាប់ពីសមាជិក Maori បានច្រៀងចម្រៀងHaka ដើម្បីរំខានការបោះឆ្នោតលើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសដែលនឹងបកស្រាយឡើងវិញនូវសន្ធិសញ្ញាដែលមានអាយុកាល 184 ឆ្នាំរវាងជនជាតិអង់គ្លេស និងជនជាតិដើមភាគតិច Maori។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 09:45


លោក Walter Hallstein កើតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩០១  អ្នក​ការទូត និង​ជា​រដ្ឋបុរស​ជនជាតិ​អាល្លឺម៉ង់ម្នាក់ ដែល​ក្លាយជា​ប្រធាន​ទីមួយ​នៃ គណៈកម្មការសហគមន៍​សេដ្ឋកិច្ច​អឺរ៉ុប និង​ជា​បិតា​ស្ថាបនិក​សហភាព​អឺរ៉ុប​ម្នាក់ផងដែរ។

លោក បានទទួលមរណភាពនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ១៩៨២។ #Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 07:31


នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦៩ អ្នកចរចាមកពីសហភាពសូវៀត និងសហរដ្ឋអាមេរិកជួបប្រជុំគ្នានៅទីក្រុងហែលស៊ីនគី ប្រទេសហ្វាំងឡង់ ដើម្បីចាប់ផ្តើមការចរចា (កិច្ចពិភាក្សាអំពីការកំណត់អាវុធយុទ្ធសាស្ត្រលើកទី១) SALT I ក្នុងគោលបំណងកំណត់ចំនួនអាវុធយុទ្ធសាស្ត្រទាំងសងខាង។ #USA #USSR #ARM

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 06:52


នៅព្រឹកព្រលឹម ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៧៣ ការងើបបះបោរប្រឆាំងនឹងរបបយោធា ក្រុងអាថែន ប្រទេសក្រិកត្រូវបានបញ្ចប់។

ការតវ៉ានេះត្រូវបានធ្វើឡើងប្រឆាំងនឹងរដ្ឋាភិបាលយោធាក្រិក ( ១៩៦៨ - ១៩៧៤) ក្រោមការដឹកនាំរបស់ លោក Georgios Papadopoulos ដោយបានចាប់ផ្តើមនៅថ្ងៃទី១៤ ខែវិច្ឆិកា នៅពេលដែលនិស្សិតមហាវិទ្យាល័យបានប្រមូលផ្ដុំគ្នានៅក្រុងអាតែន។

នៅ​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា យោធា​បានចូល​ទៅ​ក្នុង​បរិវេណ​សាលា​ដោយ​ប្រើ​រថក្រោះ និង​បញ្ចប់​ការ​តវ៉ានោះ ហើយមានមនុស្សជាច្រើនត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជុំវិញទីក្រុង។

ថ្ងៃនេះ សាលារៀន និងសាកលវិទ្យាល័យទាំងអស់ក្នុងប្រទេសក្រិកត្រូវបិទនៅថ្ងៃទី ១៧ ខែវិច្ឆិកា ដើម្បីរំលឹកដល់ការបះបោរនេះ។ #Greece

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 02:51


នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៨៦៩ ព្រែកជីកស៊ុយអេ ដែលតភ្ជាប់ពៅសមុទ្រក្រហម ទៅសមុទ្រមេឌីទែរ៉ាណេ ត្រូវបានបញ្ចប់ការសាងសង់ និងបើកឱ្យប្រើប្រាស់។

ព្រែកជីកស៊ុយអេត្រូវបានបើកការដ្ឋានសាងសង់ឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៨៥៩ និងត្រូវបានបញ្ចប់នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៨៦៩ ដោយមានប្រវែង១៩៣.៣ គម។

ព្រែកជីកនេះគឺជាផ្នែកមួយនៃផ្លូវសូត្រ ដែលតភ្ជាប់រវាងអាស៊ី និងអឺរ៉ុប ដោយពុំចាំបាច់វាងទ្វីបអាហ្វ្រិក ហើយក៏ជាផ្លូវនាវាចរណ៍ ដែលកាត់ត្រង់ពីមហាសមុទ្រអាត្លង់ទិកខាងជើង មកមហាសមុទ្រឥណ្ឌាខាងជើង។

សូមបញ្ជាក់ថាក្នុងការសាងសង់ព្រែកជីកនេះ បានបណ្ដាលឱ្យមនុស្សស្លាប់ជាង១២០,០០០នាក់។

បច្ចុប្បន្ននេះព្រែកជីកស៊ុយអេគឺជាផ្លូវនាវាចរណ៍យ៉ាងសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក ដោយមាននាវាឆ្លងកាត់ជិត៥០គ្រឿងក្នុងមួយថ្ងៃ។

កាលពីឆ្នាំ២០១៤ ព្រែកជីកស៊ុយអេអាចរកចំណូលឱ្យអេហ្ស៊ីបបាន៥.៥ពាន់លានដុល្លារ។

#Trade #Suez

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

17 Nov, 01:27


នៅថ្ងៃទី១៧ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១១ មក ត្រូវបានគេប្រារព្ធទិវាទារកកើតមិនគ្រប់ខែពិភពលោក។

ទិវានេះត្រូវ បានប្រារព្ធ ឡើងដើម្បី លើកកម្ពស់ការយល់ដឹងអំពីការ កើតមិនគ្រប់ខែ និងកង្វល់របស់ទារកមិនគ្រប់ខែ និងក្រុមគ្រួសាររបស់ពួកគេនៅទូទាំងពិភពលោក។

ទារកប្រហែល ១៥លាននាក់កើតមិនគ្រប់ខែជារៀងរាល់ឆ្នាំ ដែលស្មើនឹងប្រហែល ១ ក្នុងចំណោម ១០ នៃទារកទាំងអស់ដែលកើតនៅទូទាំងពិភពលោក។ ការកើតមិនគ្រប់ខែ គឺជាមូលហេតុចម្បងនៃការស្លាប់ចំពោះកុមារដែលមានអាយុក្រោម ៥ឆ្នាំទូទាំងពិភពលោក។ #WorldDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Admin ☕️ : AC or ABA : 010 46 54 45

ប្រវត្តិសាស្ត្រពិភពលោក

16 Nov, 13:43


នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៧៣ ទីភ្នាក់ងារអវកាសអាមេរិក NASA បានបាញ់បង្ហោះយានអវកាស Skylab 4 ក្នុងគោលបំណងបង្កើតស្ថានីយ៍អវកាស Skylab របស់ខ្លួន។

Skylab គឺជាស្ថានីយ៍អវកាសដំបូងគេរបស់សហរដ្ឋអាមេរិក ដែលបើកដំណើរការដោយ NASA និងត្រូវបានដំណើរកាតប្រហែល ២៤ សប្តាហ៍នៅចន្លោះខែឧសភា ឆ្នាំ១៩៧៣ ដល់ខែកុម្ភៈ ឆ្នាំ១៩៧៤។

វាត្រូវបានដំណើរការដោយអាចផ្ទុកក្រុមអវកាសយានិកបីនាក់ និងមកដាច់ដោយឡែកពីគ្នាក្នុងនោះមាន Skylab 2, Skylab 3 និង Skylab 4 ។

ប្រតិបត្តិការសំខាន់ៗនៅលើស្ថានីយ៍នេះរួមមាន សិក្សាគន្លងគោចរ កន្លែងសង្កេតពន្លឺព្រះអាទិត្យ ការសង្កេតផែនដី និងការពិសោធន៍រាប់រយ។

#USA #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

16 Nov, 12:45


នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩០៧ ដែនដី Oklahoma បានក្លាយជារដ្ឋទី៤៦ របស់សហរដ្ឋអាមេរិក។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

16 Nov, 10:52


នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៤៥ អង្គការយូណេស្កូ (UNESCO ) ត្រូវបានបង្កើតឡើង។

អង្គការនេះគឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ ដែលធ្វើការផ្តោតសំខាន់ទៅលើការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។

អង្គការនេះ ធ្វើបេសកកម្មពិសេសក្នុងការរក្សានូវសន្តិភាព និងសន្តិសុខនៅក្នុងពិភពលោក ដោយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រជាជាតិនានា តាមរយៈការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។

ទីស្នាក់ការរបស់អង្គការយូណេស្កូនៅក្រុងប៉ារីស ប្រទេសបារាំង ដែលមានលោកស្រី Audrey Azoulay ជាអគ្គនាយិកា។

គិតត្រឹមឆ្នាំ២០២៣នេះ អង្គការយូណេស្កូ មានសមាជិកជារដ្ឋ១៩៤ និងជាសមាគមចំនួន១២ ដោយឡែកអ៊ីស្រាអែលបានដកខ្លួនចេញពីអង្គការនេះកាលពី៣១ ធ្នូ ២០១៨។

កម្ពុជាបានចូលជាសមាជិកអង្គការយូណេស្កូ ( #UNESCO ) នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៥១។ ការិយាល័យអង្គការយូណេស្កូនៅរាជធានីភ្នំពេញ ត្រូវបានបើកឡើងវិញនៅឆ្នាំ១៩៩១។ #IO


សូមអាន អាមេរិកប្រកាសដកខ្លួនចេញពីយូណេស្កូ

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

16 Nov, 07:46


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៦០ លោក Johannes Kepler គណិតវិទូ និងជាតារាវិទូអាឡឺម៉ង់ បានទទួលមរណភាពក្នុងអាយុ៥៨ឆ្នាំ។

តាមរយៈស្នាដៃរបស់ គឺជាចលករយ៉ាងសំខាន់សម្រាប់បដិវត្តន៍វិទ្យាសាស្ត្រក្នុងស.វទី១៧ ដោយក្នុងនោះលោកបានបង្កើតនូវច្បាប់ចំនួនបីទាក់ទងនឹងចលនារបស់ភព រួមមាន:

ទ្រឹស្តីទី១ កំណត់ថា ភពទាំងអស់មានគន្លងជុំវិញព្រះអាទិត្យ ក្នុងទម្រង់ជាអេលីប ដោយព្រះអាទិត្យមានទីតាំងនៅត្រង់កំណុំមួយ ក្នុងចំណោមកំណុំទាំងពីររបស់អេលីប។

ទ្រឹស្តីទី២ កំណត់ថា ល្បឿនរបស់ភពជុំវិញព្រះអាទិត្យក៏មិនថេរជាប់ជានិច្ចនោះដែរ ដោយវាត្រូវប្រែប្រួលអាស្រ័យថា តើភពស្ថិតនៅក្បែរព្រះអាទិត្យ ឬឆ្ងាយពីព្រះអាទិត្យ។

ទ្រឹស្តីទី៣ កំណត់ថា រយៈពេលដែលភពមួយត្រូវធ្វើដំណើរបានពេញមួយជុំព្រះអាទិត្យ គឺអាចយូរ ឬឆាប់ អាស្រ័យទៅលើ ចម្ងាយរវាងភព និងព្រះអាទិត្យ។

ច្បាប់ទាំងបីនេះផ្ដល់ជាមូលដ្ឋានយ៉ាងសំខាន់ដល់ច្បាប់ទំនាញសកលរបស់អ៉ីសាក់ ញូតុន។ #Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Support Channel ABA :500 578 666

ប្រវត្តិសាស្ត្រពិភពលោក

15 Nov, 13:48


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨ ក្រុមប្រឹក្សាជាតិប៉ាឡេស្ទីន ដែលជាស្ថាប័ននីតិប្បញ្ញត្តិនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) បានជួបប្រជុំគ្នានៅប្រទេសអាល់ហ្សេរី ដើម្បីអនុម័តសេចក្តីប្រកាសឯករាជ្យរបស់រដ្ឋប៉ាឡេស្ទីន។

សេចក្តីប្រកាសនេះបានកំណត់ក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន។

សព្វថ្ងៃនេះ ស្ទើរតែ ៧០% នៃសមាជិកអង្គការសហប្រជាជាតិទាំងអស់បានទទួលស្គាល់ប៉ាឡេស្ទីនថាជាប្រទេសឯករាជ្យ។ #Palestine #Independence

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Nov, 11:46


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩២០ មហាសន្និបាតនៃសង្គមប្រជាជាតិបានជួបជុំគ្នាជាលើកដំបូងនៅក្រុងហ្សឺណែវ ប្រទេសស្វីស បន្ទាប់ពីអង្គការនេះត្រូវបានបង្កើតឡើងក្នុងខែមករា ឆ្នាំ១៩២០។

សង្គមប្រជាជាតិ ត្រូវបានបង្កើតឡើងជាការឆ្លើយតបទៅនឹងសង្គ្រាមលោកលើកទីមួយ។ #IO

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Nov, 10:26


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៤៩ ឃាតកសម្លាប់ មហាត្មៈគន្ធី ត្រូវបានប្រហារជីវិតនៅប្រទេសឥណ្ឌា

ឃាតករឈ្មោះ Nathuram Godse និង Narayan Apte ព្រមទាំងអ្នករួមគំនិតធ្វើឃាតមហាត្មៈគន្ធី ៦នាក់ផ្សេងទៀតត្រូវបានព្យួរកនៅពន្ធនាគារ Ambala ។

សូមបញ្ជាក់ថាឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ១៩៤៨ នៅទីក្រុងនូឌែលីប្រទេសឥណ្ឌា ដោយនៅពេលនោះ Nathuram Godse បានបាញ់ចំទ្រូងមហាត្មៈគន្ធីចំនួន៣គ្រាប់។ #India #Assassination

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Nov, 07:40


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩០៨ អធិរាជនីចិន Cixi បានសោយទិវង្គត។

ទ្រង់ត្រូវបានគេជ្រើសរើសជាស្នំអធិរាជ Xianfeng នៃសម័យរាជវង្សឈិង (១៦៤៤ - ១៩១១) កាលពីទ្រង់នៅមានព្រះជន្មក្មេងនៅឡើយ ហើយនៅឆ្នាំ១៨៥៦ ទ្រង់បានប្រសូតបុត្រមួយអង្គនាម Tongzhi ដែលជាអធិរាជចិនចុងក្រោយគេ។

ក្រោយពីអធិរាជ Xianfeng បានដោយទិវង្គតនៅឆ្នាំ១៨៦១ ទ្រង់ក៏បានក្ដាប់អំណាចយ៉ាងពេញដៃ បន្ទាប់ពីបុត្រទ្រង់ ព្រះនាម Tongzhi បានឡើងសោយរាជ្យក្នុងព្រះជន្ម៩ព្រះរស្សា ដូច្នេះអំណាចទាំងអស់ត្រូវបានព្រះមហេសី Cixi ជាអ្នកសម្រេចចិត្ត។

ទ្រង់បានកាន់កាប់អំណាចអស់៤៧ឆ្នាំ ពោលគឺនៅពេលទ្រង់ចូលទិវង្គតនៅឆ្នាំ១៩០៨នេះឯង ហើយ៣ឆ្នាំក្រោយមករាជវង្សពួកម៉ាន់ជូនេះត្រូវបានដួលរលំដោយចលនាបដិវត្តន៍នៅឆ្នាំ១៩១១ ដូច្នេះទំព័ររាជានិយមចិនក៏ត្រូវបានបិទបញ្ចប់ត្រឹមនេះឯង។ #China #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Nov, 06:21


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៧៣៨ គឺជាថ្ងៃកំណើតរបស់តារាវិទូអង់គ្លេស William Herschel ដែលលោកបានកើតនៅទីក្រុង Hanover ប្រទេសអាឡឺម៉ង់។

ក្នុងនាមជាតន្រ្តីករដ៏ប៉ិនប្រសប់ម្នាក់ លោក William Herschel ក៏ជាអ្នកត្រួសត្រាយដ៏សំខាន់ម្នាក់ក្នុងប្រវត្តិសាស្រ្តតារាសាស្ត្រផងដែរ ពិសេសការរកឃើញភពអ៊ុយរ៉ានុសកាលពីឆ្នាំ១៧៨១ និងវិទ្យុសកម្ម ក្រហមអាំងប្រាកាលពីឆ្នាំ១៨០០។

ដើម្បីជាការផ្ដល់កិត្តិយសដល់របកគំហើញរបស់លោក រណ្ដៅមួយនៅលើព្រះចន្ទដែលមានមុខកាត់៣៩គម គឺបានដាក់ឈ្មោះតាមឈ្មោះរបស់លោក នោះគឺរណ្ដៅ Herschel។

លោកបានស្លាប់នៅថ្ងៃទី២២ ខែសីហា ឆ្នា១៨២២ ក្នុងជន្មាយុ៨៣ឆ្នាំ។ #Space #Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Nov, 06:17


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៨៨៩ ប្រេស៊ីលត្រូវបានប្រកាសជាប្រទេសសាធារណៈរដ្ឋ ដោយសេនាប្រមុខ Deodoro da Fonseca ខណៈដែលអធិរាជ Pedro II ត្រូវបានទម្លាក់នៅក្នុងរដ្ឋប្រហារយោធា។ #Brazil #Coup

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Nov, 01:57


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៣ សាធារណរដ្ឋតួកគីនៃស៊ីបខាងជើង "ស៊ីបខាងជើង" បានប្រកាសឯករាជ្យពីសាធារណរដ្ឋស៊ីប។

ការប្រកាសឯករាជ្យនេះមានតែតួកគីមួយ ប៉ុណ្ណោះដែលបានទទួលស្គាល់។ #Independence #Cyprus

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

15 Nov, 01:53


លោក Robert F. Kennedy Jr ត្រូវបានលោកត្រាំ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្មីរបស់អាមេរិក។ លោកម្នាក់នេះមិនជឿលើទ្រឹស្ដីចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដឡើយ។

ប្រវត្តិសាស្ត្រពិភពលោក

15 Nov, 01:06


នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ លោក Xi Jinping បានក្លាយជាអគ្គលេខាធិការបក្សនៃគណបក្សកុម្មុយនិស្តចិន ជំនួស លោក Hu Jintao ដែលផុតអាណត្តិ។ #China

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Nov, 13:31


Communist is always perfect 😂

ប្រវត្តិសាស្ត្រពិភពលោក

14 Nov, 13:31


https://youtu.be/wXSrIPPNzz8?si=Fk-vCGwNLsI0L_Oz

ប្រវត្តិសាស្ត្រពិភពលោក

14 Nov, 12:45


✍️ "North Korea’s deployment of soldiers – apparently to assist the 50,000 Russian troops poised to retake Kursk – is a serious escalation," writes John Hemmings.

Read more here ⤵️
https://www.telegraph.co.uk/us/comment/2024/11/14/north-korea-moved-the-world-a-step-closer-global-war/

ប្រវត្តិសាស្ត្រពិភពលោក

14 Nov, 11:55


នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៣ កូនភព Sedna ត្រូវបានរកឃើញ ដោយតារាវិទូ៣រូប គឺលោក David Rabinowitz លោក Chad Trujillo និងលោក Michael E. Brown។

កូនភពនេះជាវត្ថុដែលនៅឆ្ងាយជាងគេបំផុតពីព្រះអាទិត្យ ពោលគឺឆ្ងាយរហូតដល់ 936 AU និងជិតបំផុតនៅចម្ងាយ74 AU។

តាមការព្យាករណ៍របស់តារាវិទូ កូនភព Sedna ត្រូវការពេល១០,០០០ ទៅ១២,០០០ឆ្នាំ ទើបអាចវិលជុំវិញព្រះអាទិត្យបានមួយជុំ។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Nov, 11:45


នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០០៨ កិច្ចប្រជុំកំពូលលើកដំបូងរបស់បណ្ដាប្រទេសរីកចម្រើនទាំង២០ (G20) ត្រូវបានរៀបចំឡើងនៅរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។

G20 គឺជាវេទិកាអន្តរជាតិដែលប្រមូលផ្តុំនូវប្រទេសរីកចម្រើនខាងសេដ្ឋកិច្ចសំខាន់ៗរបស់ពិភពលោក។ GDP របស់ក្រុមប្រទេសទាំង២០នេះ មានច្រើនជាង 80% នៃGDP សរុបពិភពលោក 75% នៃពាណិជ្ជកម្មពិភពលោក និង 60% នៃចំនួនប្រជាជននៅលើផែនដីនេះ។

សូមបញ្ជាក់ថា វេទិកា G20 នេះបានជួបជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ១៩៩៩មកម្ល៉េះ។

សមាជិក G20 មាន៖ អាហ្សង់ទីន អូស្ត្រាលី ប្រេស៊ីល កាណាដា ចិន បារាំង អាល្លឺម៉ង់ ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី អ៊ីតាលី ម៉ិកស៊ិក រុស្ស៊ី អាហ្រ្វិកខាងត្បូង អារ៉ាប៊ីសាអូឌីត កូរ៉េខាងត្បូង តួកគី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។

រីឯអេស្ប៉ាញក៏ត្រូវបានអញ្ជើញជាភ្ញៀវអចិន្ត្រៃយ៍ផងដែរ។ #Forum

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Nov, 08:10


នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៧១ យាន Mariner 9 របស់ណាសាបានមកដល់គន្លងភពអង្គារបានសម្រេច និងបានយកឈ្នះយាន Mars 2 របស់សូវៀត ដោយមកដល់ភពនេះមុន១១ថ្ងៃ។

ចាប់តាំងពីពេលនោះមកយាន Mariner 9 ក្លាយជាយានដំបូងគេដែលបានទៅគោចរភពដទៃ និងក៏ជាយានទី១ផងដែរ ដែលបានគោចរជុំវិញភពក្រហមមួយនេះ។

បន្ទាប់ពីមកដល់ភពក្រហមនេះ យាន Mariner 9 បានបញ្ជូនរូបភាពពីភពអង្គារជាង៧០០០មកកាន់ផែនដី និងបានធ្វើផែនទីនៃផ្ទៃលើរបស់ភពនេះសម្រេច៨៥% មុនពេលវាបានដាច់ការទាក់ទងនៅថ្ងៃទី២៧ តុលា ១៩៧២។

សូមបញ្ជាក់ថាយាននេះបានបាញ់ចេញពីផែនដីនៅថ្ងៃទី៣០ ឧសភា ១៩៧១ ។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Nov, 07:10


ពេលគាត់ជិតឡើងធំ

ប្រវត្តិសាស្ត្រពិភពលោក

14 Nov, 07:10


Melania Trump rejected an invitation from the current first lady, Jill Biden, to have tea at the White House and tour the executive mansion — a decision that breaks with a decades-old tradition. Read more: https://nyti.ms/4ftFkeu

ប្រវត្តិសាស្ត្រពិភពលោក

14 Nov, 06:54


នៅថ្ងៃទី១៤ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ត្រូវបានគេប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោក (WDD)។

ទិវានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ ដោយមូលនិធិជំងឺទឹកនោមផ្អែមអន្តរជាតិ និងអង្គការសុខភាពពិភពលោក ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការកើនឡើងនៃការគំរាមកំហែងសុខភាពដែលបង្កឡើងដោយជំងឺទឹកនោមផ្អែម។

ទិវា​ជំងឺ​ទឹកនោមផ្អែម​ពិភពលោក​បាន​ក្លាយជា​ទិវា​អង្គការសហប្រជាជាតិ​ផ្លូវការ​ក្នុង​ឆ្នាំ​២០០៧ ដោយមាន​ការអនុម័ត​សេចក្តីសម្រេច​លេខ ៦១/២២៥ របស់​អង្គការសហប្រជាជាតិ​។

វាត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាថ្ងៃកំណើតរបស់ លោក Sir Frederick Banting ដែលបានសហការរកឃើញអាំងស៊ុយលីនជាមួយលោក Charles Best ក្នុងឆ្នាំ១៩២២។

ក្នុងឆ្នាំ២០១៩ ជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងទី៩ នៃការស្លាប់ប្រជាជនពិភលោក ជាមួយនឹងការប៉ាន់ប្រមាណចំនួន ១.៥ លាននាក់។

មូលបទសម្រាប់ឆ្នាំ2024នេះ គឺ"Breaking Barriers, Bridging Gaps"

#IntlDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

14 Nov, 06:46


នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៨៩១ គឺជាថ្ងៃកំណើតរបស់លោក Frederick Banting ដែលជាអ្នកវិទ្យាសាស្ត្រខាងវេជ្ជសាស្ត្រជនជាតិកាណាដា។

ស្នាដៃរបស់ លោក Sir Frederick Banting រកឃើញអាំងស៊ុយលីនដោយបានសហការជាមួយលោក Charles Best ក្នុងឆ្នាំ១៩២២។

ស្នាដៃនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ហើយក៏បានធ្វើឱ្យលោកបានទទួលរង្វាន់ណូបែលផ្នែកវេជ្ជសាស្ត្រផងដែរ។

ចំថ្ងៃទី១៤ ខែវិច្ឆិកា ដែលជាថ្ងៃខួបកំណើតរបស់លោក គឺត្រូវបានគេប្រារព្ធទិវាជំងឺទឹកនោមផ្អែមពិភពលោកផងដែរ។ #Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Nov, 12:43


នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩៧៥ អង់ហ្គោឡាបានទទួលឯករាជ្យពីប្រទេសប៉ទុយហ្កាល់ បន្ទាប់ពីប្រទេសនេះត្រូវបានគ្រប់គ្រងដោយមហាអំណាចអឺរ៉ុបមួយនេះអស់ជិត៣០០ឆ្នាំ។

#War #Independence #Angola #Portugal

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Nov, 06:27


ការចាប់ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី១ ​ឆ្នាំ​១៩១៤ #WW1

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Nov, 06:27


នៅម៉ោង១១:០០ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ សង្រ្គាមលោកលើកទីមួយត្រូវបានបញ្ចប់។

អាល្លឺម៉ង់​ដែល​ទទួល​បរាជ័យ​នៅ​ស្ទើរតែ​គ្រប់​សមរភូមិ ក៏​សុខចិត្ត​ចរចា​សុំ​ចុះ​ចាញ់ ហើយ​​ ​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់ នៅ​ថ្ងៃ​ទី១១​ ខែ​វិច្ឆិកា ឆ្នាំ​១៩១៨ មុននឹង​ឈាន​ទៅ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ នៅ​ទីក្រុង​ Versailles (ប្រទេស​បារាំង) ដើម្បី​បញ្ចប់​សង្រ្គាម​លោក​លើកទី១​នេះជា​ផ្លូវការ នៅ​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​១៩១៩។

សូមបញ្ជាក់ថា សង្រ្គាមលោកលើកទីមួយនេះ បានចាប់ផ្តើមផ្ទុះចេញឡើងពី​ការ​លបធ្វើឃាត​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ ដែល​ជា​ទាយាទ​របស់​ចក្រភព​អូទ្រីស​ហុងគ្រី នៅ​ទីក្រុង​សារ៉ាយេវ៉ូ នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩១៤។ សារ៉ាយេវ៉ូ គឺ​ជា​ទីក្រុង​របស់​បូស្នី ដែលចក្រភព​អូទ្រីសហុងគ្រី​កាត់​យក​ពី​ចក្រភព​អូតូម៉ង់​មក​ដាក់ជា​ខេត្ត​របស់​ខ្លួន ក្រោម​ក្រសែរភ្នែក​ក្តៅក្រហាយ​របស់​ស៊ែរប៊ី។

កងទ័ពប្រមាណ៩ ទៅ១១ លាននាក់បានស្លាប់ និងជនស៊ីវិលពី៦ ទៅ១៣លាននាក់ត្រូវបានស្លាប់។ #WW1

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

11 Nov, 03:17


Trump just helped the world's top 10 richest people get even more rich. $64 billion richer, according to the Bloomberg Billionaires Index.

Elon Musk alone added $26.5 billion to his pot. See the full list here: https://bloom.bg/4flCHLK

📷: Getty

ប្រវត្តិសាស្ត្រពិភពលោក

10 Nov, 23:05


នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ប៉ូឡូញបានក្លាយជារដ្ឋឯករាជ្យ ក្នុងថ្ងៃដែលសង្គ្រាមលោកលើកទីមួយបានបញ្ចប់។

ការស្ដារនូវបូរណភាពទឹកដីនេះបន្ទាប់ពីប្រទេសត្រូវបាត់ឈ្មោះអស់១២៣ឆ្នាំ ដោយរដ្ឋនេះធ្លាប់ត្រូវបានកាន់កាប់ដោយ ចក្រភពអាល្លឺម៉ង់ ចក្រភពអូទ្រីស-ហុងគ្រី និងចក្រភពរុស្ស៊ី។ #Poland #Independence

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

10 Nov, 13:44


នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ អវកាសយានិកណាសា លោក Frank Borman ដែលជាអ្នកបញ្ជាបេសកកម្ម Apollo ដំបូងរបស់ NASA ទៅកាន់ឋានព្រះច័ន្ទ បានទទួលមរណភាពក្នុងអាយុ ៩៥ឆ្នាំ។ #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

10 Nov, 11:40


គ្មាននរណាអាចការពារយើងបានឡើយ ក្រៅពីខ្លួនឯង

ប្រវត្តិសាស្ត្រពិភពលោក

10 Nov, 11:13


ទីប្រឹក្សា​​​លោកត្រាំថា​អាទិភាព​នៅអ៊ុយក្រែន​គឺបញ្ចប់​សង្គ្រាមមិនមែន​ទាមទារ​ដី
រដ្ឋបាល​ដឹកនាំ​សហរដ្ឋអាមេរិកថ្មីរបស់​លោក ដូណាល់ ត្រាំ នឹងនាំមកនូវ​សន្តិភាព, ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​  តែ​មិន​មែន​ទាមទារ​ដែនដីដែលបាត់ហើយ មកវិញនោះឡើយ​។ នេះបើតាម​ប្រសាសន៍​​ទីប្រឹក្សា​ម្នាក់​របស់លោក ដូណាល់ ត្រាំ ដែល​បាន​ថ្លែង​ប្រាប់​បណ្តាញទូរទស្សន៍​​ BBC និងត្រូវចាក់ផ្សាយ​នៅថ្ងៃ​សៅរ៍ ម្សិលមិញ។​ ជំហរដូច្នោះ ផ្ទុយ​ខុស​ខ្លាំងណាស់ ពី​អ្វី ​ដែល​ថ្នាក់ដឹកនាំ​អ៊ុយក្រែន ធ្លាប់​​ទាមទារ​។ ចំពោះ​អ៊ុយក្រែន, សន្តិភាពត្រូវ​ភ្ជាប់ជាមួយ​យុត្តិធម៌។​​​ ​​

👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/B7Jp.g

ប្រវត្តិសាស្ត្រពិភពលោក

10 Nov, 03:03


នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ មេដឹកនាំប៊ុលហ្គារីចាស់វស្សា លោក Todor Zhivkov ត្រូវបានដកចេញពីតំណែង និងជំនួសដោយ លោក Petar Mladenov។ #Bulgaria

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

09 Nov, 13:15


Carl Sagan - Pale blue dot

កែសម្រួលដោយ សេង ឌីណា

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :010 465 445

ប្រវត្តិសាស្ត្រពិភពលោក

09 Nov, 13:14


Carl Sagan - ចំណុចពណ៌ខៀវ

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :010 465 445

ប្រវត្តិសាស្ត្រពិភពលោក

09 Nov, 13:14


នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៣៤ គឺជាថ្ងៃខែឆ្នាំកំណើតរបស់លោក Carl Edward Sagan ជាតារាវិទូអាមេរិកដ៏ល្បីល្បាញម្នាក់ ដែលបានបង្ហាញពីលទ្ធភាពនៃជីវិតក្រៅភព ពិសេសគឺលោកបានផ្ញើសារទៅកាន់ចក្រវាលតាមរយៈយាន Pioneer និងVoyager ដោយលោករំពឹងទុកថានឹងអាចមានជីវិតឆ្លាតវៃណាមួយនៅក្នុងចក្រវាលអាចរកឃើញវាបាន។

លើសពីនេះនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ១៩៩០ យាន Voyager 1 បានថតរូបផែនដីនៅរយៈចម្ងាយ ៦ ពាន់លានគីឡូម៉ែត្រ (៤០.៥ AU ) សម្រាប់ជាលើកចុងក្រោយមុនពេលវាបិទម៉ាស៊ីនថតរូបរបស់វា ដោយនៅពេលនោះពន្លឺពណ៌ខៀវដែល Voyager 1 បានថតនេះ ត្រូវបានគេហៅថា Pale Blue Dot ដែលជាឃ្លាមួយរបស់តារាវិទូលោក Carl Sagan ហើយលោកក៏បានបកស្រាយពីជីវិតមនុស្សរបស់យើងដោយមើលចេញពីលំហដ៏សែនឆ្ងាយ។ #Birthday #USA

©ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
☕️ Admin ABA :010 465 445

ប្រវត្តិសាស្ត្រពិភពលោក

09 Nov, 08:11


នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨៩ នៅពេលដែលសង្រ្គាមត្រជាក់បានចាប់ផ្តើមរលាយនៅទូទាំងអឺរ៉ុបខាងកើត អ្នកនាំពាក្យរបស់បក្សកុម្មុយនិស្តប៊ែរឡាំងខាងកើតបានប្រកាសអំពីការផ្លាស់ប្តូរនៅក្នុងទំនាក់ទំនងទីក្រុងប៊ែរឡាំងជាមួយលោកខាងលិច។

លោកបាននិយាយថា ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃនោះ ប្រជាពលរដ្ឋនៃ អាឡឺម៉ង់ខាងកើត គឺមានសេរីភាពក្នុងការឆ្លងកាត់ព្រំដែនរបស់ប្រទេសហើយ។

សូមរំឭកថា ដើម្បី​ទប់​ស្កាត់​ចរន្ត​ចលនា​ភៀស​ខ្លួន​យយ៉ាងគំហុករបស់ប្រជាជន អាឡឺម៉ង់បានសង់ជញ្ជាំងនេះនៅថ្ងៃ​ទី១៣ សីហា ១៩៦១ ដែល​គេ​ហៅ​ថា ជញ្ជាំង​ការពារ​ប្រឆាំង​នឹង​ពួក​ហ្វាស៊ីស។

ជញ្ជាំង​នេះ​ខណ្ឌ​ចែក​អាឡឺម៉ង់​ឱ្យ​ដាច់​គ្នា​ជា​ពីរផង តែ​ក៏​ជា​និមិត្ត​រូប​នៃ​ការ​បែង​ចែក​អឺរ៉ុប​ជា​ពីរ​ដែរ គឺ​អឺរ៉ុប​ខាង​លិច ប្លុក​អ្នក​​សេរី និង​អឺរ៉ុប​ខាង​កើត​ប្លុក​កុម្មុនិស្ត​ តាម​គំរូ​និន្នាការ​សហភាព​សូវៀត។

ជា​សំណង់​ស៊ីម៉ង់ មាន​ប្រវែង​សរុប​ប្រមាណ​ ១៥៥​គីឡូម៉ែត្រ ក្នុង​នោះ ៤៣​គ.ម. សង់​កាត់​ពុះ​​ចែក​ក្រុង​ប៊ែរឡាំង ចំណែក​នៅ​តំបន់​ផ្សេង​ជញ្ជាំង​ខណ្ឌ​ចែក​​ប្រទេស​អាឡឺម៉ង់​ជាពីរ​មាន​ប្រវែង​ ១៤០០គ.ម. ជា​ចម្រឹង​ដែក​ ជា​ខ្សែ​លួស​ឆក់​ ឬ​ជា​គ្រាប់​មីន។ #Berlin #Germany #ColdWar

© ប្រវត្តិសាស្ត្រពិភពលោក

ប្រវត្តិសាស្ត្រពិភពលោក

09 Nov, 06:19


តំបន់ដែនសមុទ្រត្រួតស៊ីគ្នា រវាងកម្ពុជានិងថៃ

ប្រវត្តិសាស្ត្រពិភពលោក

06 Nov, 12:09


នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៦២ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដីសម្រេចថ្កោលទោសគោលនយោបាយប្រកាន់ពូជសាសន៍របស់អាហ្វ្រិកខាងត្បូង ហើយអំពាវនាវឱ្យរដ្ឋសមាជិកទាំងអស់របស់ខ្លួនបញ្ចប់ទំនាក់ទំនងសេដ្ឋកិច្ច និងយោធាជាមួយប្រទេសនេះ។ #SouthAfrica #UNGA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

06 Nov, 11:37


បន្ទាប់ពីលោកត្រាំឈ្នោះការបោះឆ្នោត តើអ្វីខ្លះនឹងប្រែប្រួលជុំវិញពិភពលោក?

ប្រវត្តិសាស្ត្រពិភពលោក

06 Nov, 11:31


ជាលទ្ធផលគណបក្សសាធារណរដ្ឋ បានយកឈ្នះទាំងការបោះឆ្នោតជ្រើសប្រធានាធិបតី ព្រឹទ្ធសភា រដ្ឋសភា និងជ្រើសរើសអភិបាលរដ្ឋ។

ប្រវត្តិសាស្ត្រពិភពលោក

06 Nov, 06:42


នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩៩ អូស្ត្រាលីបានបដិសេធរបបសាធារណរដ្ឋ ដែលមានប្រធានាធិបតីជាប្រមុខរដ្ឋ។

ប្រជាជនអូស្ត្រាលីបានច្រានចោលសំណើរដើម្បីផ្តាច់ទំនាក់ទំនងជាមួយរាជាធិបតេយ្យរបស់អង់គ្លេស ហើយក្លាយជាសាធារណរដ្ឋ។

វាគឺជាការបោះឆ្នោតប្រជាមតិដ៏សំខាន់មួយដើម្បីសម្រេចថាតើអូស្ត្រាលីនឹងជំនួសម្ចាស់ក្សត្រី Elizabeth មកជាប្រធានាធិបតីឬយ៉ាងណាហើយជាលទ្ធផល ការបោះឆ្នោត "No" បាននាំមុខ គឺ 54.87% ទល់នឹង "Yes" 45.13% នៅក្នុងការរាប់ចុងក្រោយ។

រដ្ឋទាំងប្រាំមួយបានបោះឆ្នោតប្រឆាំងនឹងសំណើនេះ ហើយរដ្ឋ Victoria មានសំឡេងប្រគៀកគ្នាបំផុតពី "No" 50.16% ទល់នឹង "Yes" 49.84% ។

ការផ្លាស់ប្តូរណាមួយត្រូវការការគាំទ្រពីភាគច្រើននៃអ្នកបោះឆ្នោត 12 លាននាក់របស់ប្រទេស ក៏ដូចជារដ្ឋភាគច្រើនផងដែរ។ #Australia

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

06 Nov, 05:10


នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៨៦០ លោក Abraham Lincoln បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិក។

នៅក្នុងអាណត្តិរបស់លោក គឺមានព្រឹត្តិការណ៍សំខាន់ៗ៣គឺ ការផ្ដាច់ខ្លួនរបស់រដ្ឋខាងត្បូង សង្រ្គាមស៊ីវិល និងការបញ្ចប់ទាសភាពនៅសហរដ្ឋអាមេរិក។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

05 Nov, 13:57


នៅថ្ងៃទី០៥ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ គឺត្រូវបានគេប្រារព្ធ "ទិវាយល់ដឹងពីរលកយក្សស៊ូណាមិពិភពលោក" (World Tsunami Awareness Day)។

នៅត្រឹមឆ្នាំ២០៣០ ប្រហែល ៥០%នៃចំនួនប្រជាជនពិភពលោកដែលរស់នៅតំបន់ឆ្នេរអាចប្រឈមនឹងទឹកជំនន់ ព្យុះ និងរលកយក្សស៊ូណាមិ។

ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍នឹងជួយធានាថា ១០០% នៃសហគមន៍ដែលមានហានិភ័យនៃរលកយក្សស៊ូណាមិត្រូវបានរៀបចំដើម្បីទប់ទល់នឹងរលកយក្សស៊ូណាមិនៅត្រឹមឆ្នាំ២០៣០។

នៅឆ្នាំ២០១៥ មហាសន្និបាតអង្គការសហប្រជាជាតិបានសម្រេចកំណត់យកថ្ងៃទី០៥ ខែវិច្ឆិកា ដើម្បីប្រារព្ធ "ទិវាយល់ដឹងពីរលកយក្សស៊ូណាមិពិភពលោក" និងជំរុញឱ្យបណ្ដាប្រទេសទាំងអស់បញ្ជ្រាបចំណេះដឹងអំពីស៊ូណាមិនេះ។

សូមបញ្ជាក់ថា រលកយក្សស៊ូណាមិ គឺជាបាតុភូតធម្មជាតិមួយដែលកើតឡើងនៅពេលមានការរញ្ជួយនៅបាតសមុទ្រ និងបានបង្កជាវិនាសកម្មយ៉ាងគំហ៊ុកនៅតំបន់ជុំវិញ។

នៅអាស៊ីអាគ្នេយ៍ កាលពីឆ្នាំ២០០៤ រលកស៊ូណាមិ បានបង្កឱ្យមនុស្សស្លាប់ច្រើនជាងគេ រហូតដល់២២៧,០០០នាក់ និងប៉ះពាល់ដល់១៤ប្រទេស ក្នុងនោះថៃ ឥណ្ឌូនេស៊ី ស្រីលង្កា និងឥណ្ឌារងធ្ងន់ជាងគេ។ #IntlDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

05 Nov, 13:33


ប្រវត្តិសាស្ត្រពិភពលោក pinned «សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកលើកនេះ តើអ្នកណានឹងក្លាយជាមេដឹកនាំសេតវិមាន?»

ប្រវត្តិសាស្ត្រពិភពលោក

05 Nov, 12:19


នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៣ ឥណ្ឌាបានបាញ់បង្ហោះយាន ឈ្មោះ Mangalyaan ទៅកាន់ភពអង្គារ។

យាន Mangalyaan ត្រូវបានបញ្ជូនទៅគោចរភពអង្គារ និងបានទៅដល់ភពក្រហមនេះកាលពី២៤ កញ្ញា ២០១៤។

ភាពជោគជ័យក្នុងការបញ្ជូនយានឱ្យទៅគោចរជុំវិញភពអង្គារ របស់ឥណ្ឌានេះ បានធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសអាស៊ីទី១ ដែលអាចធ្វើបេសកកម្មនេះបាន ហើយអង្គការស្រាវជ្រាវអវកាសឥណ្ឌា ក៏ក្លាយជាទីភ្នាក់ងារទី៤ បន្ទាប់ពី ទីភ្នាក់ងារអវកាស Roscosmos របស់រុស្ស៊ី ទីភ្នាក់ងារអវកាស NASA របស់អាមេរិក និងទីភ្នាក់ងារអវកាស ESA របស់អឺរ៉ុប ដែលអាចបញ្ជូនយានទៅភពនេះបាន។ #Space #India

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

05 Nov, 05:22


ត្រាំគឺជាក្ដីបារម្ភរបស់សម្ព័ន្ធមិត្តរបស់អាមេរិក។

ប្រវត្តិសាស្ត្រពិភពលោក

05 Nov, 05:22


https://youtu.be/4lsIhr7j92U?si=aFvWUhdQx7vHTj7g

ប្រវត្តិសាស្ត្រពិភពលោក

05 Nov, 05:07


នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩១៤ បារាំង និងអង់គ្លេសបានប្រកាសសង្គ្រាមនឹងចក្រភពអូតូម៉ង់។ #War #UK #France #Ottoman

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

04 Nov, 14:39


នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៩៣៣ ជាថ្ងៃខែឆ្នាំកំណើត លោក Charles K. Kao ជា វិស្វករអគ្គិសនី និង រូបវិទ្យាជនជាតិចិន ហើយលោកក៏ជាម្ចាស់រង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ២០០៩ ផងដែរ សម្រាប់ការត្រួសត្រាយលើការអភិវឌ្ឍន៍ និងការប្រើប្រាស់ ខ្សែកាបអុបទិក នៅក្នុង ទូរគមនាគមន៍។ #Birthday #China

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

04 Nov, 14:39


នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០៨ លោក បារ៉ាក់ អូបាម៉ា បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីទី៤៤ និងជាប្រធានាធិបតីស្បែកខ្មៅទី១ របស់សហរដ្ឋអាមេរិក។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

04 Nov, 14:39


នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៩៥ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yitzhak Rabin ត្រូវបានបាញ់សម្លាប់ បន្ទាប់ពីបានចូលរួមក្នុងការជួបជុំសន្តិភាព ដែលធ្វើឡើងនៅទីលាន Kings Square ក្នុងប្រទេសអ៊ីស្រាអែល។ លោកក្រោយមកបានស្លាប់ក្នុងការវះកាត់មួយនៅមន្ទីរពេទ្យ Ichilov ក្នុងទីក្រុង Tel Aviv។

នាយករដ្ឋមន្រ្តីអាយុ ៧៣ឆ្នាំ កំពុងដើរទៅឡានរបស់គាត់នៅពេលដែលគាត់ត្រូវបានបាញ់ចំដៃនិងខ្នងដោយ Yigal Amir ជានិស្សិតច្បាប់ជនជាតិជ្វីហ្វអាយុ ២៧ឆ្នាំ ដែលមានទំនាក់ទំនងជាមួយក្រុមជ្វីហ្វស្តាំនិយម Eyal ។

ប៉ូលីសអ៊ីស្រាអែលបានចាប់ខ្លួន Amir នៅកន្លែងកើតហេតុនៃការបាញ់ប្រហារ ហើយក្រោយមកគាត់បានសារភាពចំពោះការធ្វើឃាតនេះ ដោយពន្យល់នៅក្នុងសវនាការរបស់គាត់ថាគាត់បានសម្លាប់ Rabin ដោយសារតែនាយករដ្ឋមន្ត្រីចង់ "ប្រគល់ប្រទេសរបស់យើងទៅឱ្យពួកអារ៉ាប់"។ #Israel #Assassination

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

04 Nov, 13:08


នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ១៩៨០ Ronald Reagan ត្រូវបានប្រជាពលរដ្ឋអាមេរិកបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីទី៤០ របស់សហរដ្ឋអាមេរិក ដោយបានយកឈ្នះលោកប្រធានាធិបតី Jimmy Carter ដែលកាន់អំណាច។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Nov, 13:43


នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ លោក Ngô Đình Diệm ប្រធានាធិបតីវៀតណាមខាងត្បូងត្រូវបានទម្លាក់ពីតំណែង និងធ្វើឃាតក្នុងអំឡុងពេលរដ្ឋប្រហារដោយពួកយោធា។ #Assassination

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Nov, 08:44


នៅថ្ងៃទី០២ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ អង្គការសហប្រជាជាតិបានប្រារព្ធ ទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន។

នៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានការបញ្ចុះបញ្ចូលយ៉ាងខ្លាំងពីសមាជិកអង្គការ IFEX (បណ្តាញសកលនៃអង្គការសង្គមស៊ីវិលដែលការពារ និងលើកកម្ពស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ ) និងអ្នកការពារសង្គមស៊ីវិលដទៃទៀតនៃសេរីភាពនៃការបញ្ចេញមតិ កិច្ចប្រជុំពេញអង្គលើកទី៧០ នៃមហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តសេចក្តីសម្រេចលេខ 68/163 ដោយទទួលស្គាល់ថ្ងៃទី០២ ខែវិច្ឆិកា ជាទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន ( IDEI) ។

កាលបរិច្ឆេទនៃទិវាអង្គការសហប្រជាជាតិ គឺជាថ្ងៃមរណភាពរបស់ Ghislaine Dupont និង Claude Verlon អ្នកកាសែតបារាំងពីរនាក់ដែលត្រូវបានសម្លាប់ពេលកំពុងរាយការណ៍នៅប្រទេសម៉ាលីកាលពីដើមឆ្នាំនោះ។

ចន្លោះឆ្នាំ ២០០៦ ដល់ឆ្នាំ ២០២០ អ្នកកាសែតជាង ១.២០០ នាក់ត្រូវបានសម្លាប់នៅជុំវិញពិភពលោក ជាមួយនឹងករណីជិត ៩ ក្នុងចំណោម ១០ ករណីនៃការសម្លាប់ទាំងនេះ មិនទាន់ត្រូវបានដោះស្រាយដោយតុលាការនៅឡើយ នេះបើយោងតាមអង្គការ UNESCO ។ #WorldDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Nov, 08:30


នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៦៤ ស្តេច Saud នៃប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានទម្លាក់ពីអំណាចដោយរដ្ឋប្រហារគ្រួសារខ្លួនឯង ហើយជំនួសដោយព្រះអនុជមាតាផ្សេងគ្នា គឺព្រះអង្គម្ចាស់ Faisal។ #SaudiArabia

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

02 Nov, 07:55


នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៨៨៩ North Dakota និង South Dakota ត្រូវបានទទួលស្គាល់ជារដ្ឋទី៣៩ និងទី៤០ របស់សហរដ្ឋអាមេរិក។ #USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Nov, 23:32


នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ១៩៥១ កងទ័ពអង់គ្លេសចំនួនប្រាំមួយពាន់នាក់បានមកដល់ Suez បន្ទាប់ពីរដ្ឋាភិបាលអេហ្ស៊ីបលុបចោលសន្ធិសញ្ញាអង់គ្លេស-អេហ្ស៊ីបឆ្នាំ ១៩៣៦។

នៅក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញា ចក្រភពអង់គ្លេសត្រូវបានតម្រូវឱ្យដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីប្រទេសអេហ្ស៊ីប លើកលែងតែចាំបាច់ដើម្បីការពារព្រែកជីកស៊ុយអេ និងតំបន់ជុំវិញរបស់វា ដែលមានចំនួនកងទ័ពចំនួន 10,000 នាក់ រួមទាំងបុគ្គលិកជំនួយ។

លើសពីនេះ ចក្រភពអង់គ្លេសនឹងផ្គត់ផ្គង់ និងបណ្តុះបណ្តាលកងទ័ពអេហ្ស៊ីប និងជួយការពារខ្លួនក្នុងករណីមានសង្រ្គាម។ សន្ធិសញ្ញានេះមានរយៈពេល ២០ឆ្នាំ។

សន្ធិសញ្ញានេះត្រូវបានចរចានៅក្នុងព្រះរាជវាំង Zaafarana ដែលបានចុះហត្ថលេខានៅទីក្រុងឡុងដ៍នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ១៩៣៦ និងបានផ្តល់សច្ចាប័ននៅថ្ងៃទី២២ ខែធ្នូ។ #Egypt #UK

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Nov, 14:41


នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ សន្ធិសញ្ញា Maastricht ឬត្រូវបានគេស្គាល់ជាផ្លូវការថា "សន្ធិសញ្ញាសហភាពអ៊ឺរ៉ុប" ត្រូវបានចូលជាធរមាន បន្ទាប់ពីសន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខា នៅ០៧ កុម្ភៈ ១៩៩២។

តាមរយៈសន្ធិសញ្ញានេះ សហភាពអឺរ៉ុបត្រូវបានបង្កើតជាផ្លូវការដោយដើមដំបូងមាន១២ប្រទេសជាសមាជិក ប៉ុន្តែទោះបីជាយ៉ាងណាក្តីក៏មានប្រទេសមួយចំនួនដូចជាដាណឺម៉ាក បារាំង នៅមានការបារម្ភចំពោះអធិបតេយ្យភាពរបស់ប្រទេសខ្លួនផងដែរ។

សន្ធិសញ្ញានេះមាន សរសេរស្ដម្ភបីសំខាន់ក្នុងនោះមាន:
១. សហគមន៍អ៊ឺរ៉ុប
២. គោលនយោបាយការបរទេស និងសន្តិសុខរួម
៣. ពង្រឹងនូវសហប្រតិបត្តិការផ្នែកមហាផ្ទៃ និងយុត្តិធម៌។

សូមបញ្ជាក់ថា: សព្វថ្ងៃនេះសហភាពអឺរ៉ុបមានសមាជិក ២៧ប្រទេស (អង់គ្លេសដកខ្លួននៅ៣១ មករា ២០២០)។

បារាំង និងអាឡឺម៉ង់ ត្រូវចាត់ទុកថាជាក្បាលម៉ាស៊ីនយ៉ាងសំខាន់របស់សហភាពអឺរ៉ុប។ #EU

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Nov, 06:52


នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៥២ សហរដ្ឋអាមេរិកបានធ្វើការសាកល្បងគ្រាប់បែកអ៊ីដ្រូសែនជាលើកដំបូងរបស់ខ្លួន។

គ្រាប់បែកនេះត្រូវបានដាក់ឈ្មោះថា IVY MIKE ដែលជាផ្នែកមួយនៃប្រតិបត្តិការ IVY ត្រូវបានទម្លាក់នៅលើកោះ Marshall។

គ្រាប់បែកនេះមានមុខកាត់២ម៉ែត្រ បណ្ដោយ៦ម៉ែត្រ និងទម្ងន់៨២តោន ហើយមានកម្លាំងផ្ទុះ១០.៤ megaton TNT ឬស្មើនឹងគ្រាប់បែកទម្លាក់នៅហ៊ីរ៉ូស៊ីម៉ា៧០០ដង។

ពពកផ្សិតរបស់វាបានឡើងដល់កម្ពស់៥០គម និងរីកសាយរហូតដល់១៦១គម ហើយបន្ទាប់ពីផ្ទុះវាបានបង្កើតជារណ្តៅដែលមានមុខកាត់ជិត១.៩គម និងជម្រៅ៥០ម៉ែត្រ។ #Nuclear

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily
Donate Here

ប្រវត្តិសាស្ត្រពិភពលោក

01 Nov, 04:19


ការវាយប្រហាររបស់អ៊ីស្រាអែលលើកន្លែងផលិតសព្វាវុធរបស់អ៊ីរ៉ង់ វានឹងប៉ះពាល់ដល់រុស្ស៊ី។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Nov, 02:06


នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៥៥ យន្តហោះ United Airlines Flight 629 ត្រូវបាន​បំផ្ទុះ​លើ​អាកាសក្នុងរដ្ឋ Colorado។

មានគ្រាប់បែកលាក់ទុកក្នុងអីវ៉ាន់ដែលបានត្រួតពិនិត្យរួច របស់ United #Airlines Flight 629 បានផ្ទុះនៅលើទីក្រុង Longmont រដ្ឋ Colorado សម្លាប់មនុស្សទាំងអស់នៅលើយន្តហោះទាំង ៤៤នាក់។

អ្នកស៊ើបអង្កេតបានកំណត់ថា លោក John "Jack" Gilbert Graham ជាអ្នកទទួលខុសត្រូវក្នុងការដាក់គ្រាប់បែកលើយន្តហោះដើម្បីសម្លាប់ម្តាយរបស់គាត់ជាការសងសឹកចំពោះកុមារភាពរបស់គាត់ និងដើម្បីទទួលបានប្រាក់ធានារ៉ាប់រងអាយុជីវិតដ៏ធំមួយ។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

01 Nov, 00:30


នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៨៩៤ ស្ដេច Nicholas II បានឡើងគ្រងរាជ្យសម្បត្តិក្លាយជាព្រះមហាក្សត្រនៃចក្រភពរូស្ស៊ី។

ទ្រង់គឺជាស្ដេចចុងក្រោយនៃចក្រភពរុស្ស៊ី ចាប់ពី០១ វិច្ឆិកា ១៨៩៤ ដល់ ថ្ងៃដាក់រាជ្យ ១៥ មីនា ១៩១៧។ #Monarchy #Russia

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 14:30


កាលីលេ៖ ​បិតា​នៃ​វិទ្យាសាស្រ្ត​សម័យ​ទំនើប។

ដោយ សេង ឌីណា

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 14:29


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩២ សម្តេចប៉ាប John Paul II បានសម្តែងការសោកស្តាយ ចំពោះករណី Galileo Galilee កាលពីស.វ ទី១៧។

សម្តេចប៉ាប John Paul II បានទម្លាក់ការថ្កោលទោសរបស់បុរីវ៉ាទីកង់ចំពោះតារាវិទូជនជាតិអ៊ីតាលីនៅសតវត្សរ៍ទី១៧ លោក Galileo Galilei ដែលបាននិយាយថាផែនដីមិនមែនជាចំណុចកណ្ដាលនៃចក្រវាលនោះទេ។

សម្តេចប៉ាប John Paul II មានបន្ទូលថាករណី Galileo កាលពី ៣៧៦ឆ្នាំមុនបានបង្កឱ្យមាន 'ការយល់ខុសដ៏ឈឺចាប់' និង 'ការមិនយល់ស្របគ្នាដ៏សោកនាដកម្ម' រវាងវិហារកាតូលិក និងវិទ្យាសាស្រ្ត។

សូមបញ្ជាក់ថា ទ្រឹស្តីរបស់លោក Galileo Galilee ដែលនិយាយថា ផែនដីមិនមែនជាចំណុចកណ្ដាលនៃចក្រវាល កាលនោះគឺមានភាពផ្ទុយនឹងវិហារកាតូលិកដែលតែងតែបង្រៀននិងលើកឡើងថាផែនដីជាចំណុចកណ្ដាលនៃចក្រវាល។

លោកត្រូវបានគេកាត់ទោស និងគំរាមកំហែងធ្វើទារុណកម្មឱ្យទទួលកំហុសថាអ្វីដែលលោករកឃើញគឺមិនពិត ហើយទទួលស្គាល់ថាផែនដីជាចំណុចកណ្ដាលនៃចក្រវាល។ #Catholic

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 14:29


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០០ Soyuz TM-31 គឺជាយាន Soyuz ទីមួយដែលបានភ្ជាប់នឹងស្ថានីយ៍អវកាសអន្តរជាតិ។

យាន Soyuz TM-31 នេះបានដឹកយានិក៣រូប នៃបេសកកម្ម Expedition 1 ឱ្យទៅស្នាក់នៅក្នុងស្ថានីយ៍អវកាសអន្តរជាតិ ហើយបេសកកម្មនេះបានចំណាយពេលរហូតដល់ ១៤០ថ្ងៃ ២៣ម៉ោង ៣៨នាទី។

យាននេះត្រូវបានបាញ់បង្ហោះនៅ Baikonur Cosmodrome ប្រទេសកាហ្សាក់ស្ថាន ដោយប្រើរ៉ុកកែត Soyuz-U ។ #Space

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 14:29


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៨៦៤ រដ្ឋណេវ៉ាដាត្រូវបានបញ្ចូលក្នុងសហព័ន្ធ និងបានក្លាយជារដ្ឋទី៣៦ របស់សហរដ្ឋអាមេរិក។
#USA

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 14:28


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ ប្រជាជនពិភពលោកបានកើនដល់៧ពាន់លាននាក់។
ថ្ងៃនេះត្រូវបានគេដាក់ឈ្មោះថា Day of Seven Billion ដោយមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) ដែលជាថ្ងៃដ៏សំខាន់មួយដែលបង្ហាញពីចំនួនប្រជាជនពិភពលោកបានកើនឡើងដល់៧ពាន់លាននាក់។

ព្រឹត្តិការណ៍ដ៏សំខាន់នេះបានកើតឡើងត្រឹមតែ ១២ឆ្នាំប៉ុណ្ណោះ បន្ទាប់ពីចំនួនមនុស្សក្នុងពិភពលោកកាលនោះបានកើនឡើងដល់ ៦ពាន់លាននាក់។

បច្ចុប្បន្នចំនួនមនុស្សនៅលើពិភពលោកបានកើនដល់៨ពាន់លាន់នាក់ហើយ នៅ១៥ឆ្នាំទៅមុខទៀតទៀត ពោលត្រឹមឆ្នាំ២០៣៧ខាងមុខ ចំនួនមនុស្សនឹងកើនដល់៩ពាន់លាននាក់ ដែលវាហាក់មានអត្រាយឺតជាងមុន។ #WorldDay

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 14:27


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ Benito Mussolini បានក្លាយជានាយករដ្ឋមន្ត្រីអ៉ីតាលី។ #Italy

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 14:26


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៧៨ យេម៉ែនខាងត្បូងបានអនុម័តរដ្ឋធម្មនុញ្ញថ្មីរបស់ខ្លួន។

សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតយេម៉ែន ឬ យេម៉ែនខាងត្បូង ដែលមានអាយុកាលខ្លី បានអនុម័តរដ្ឋធម្មនុញ្ញរបស់ខ្លួន។

នៅទីបំផុតយេម៉ែនខាងត្បូងបានបង្រួបបង្រួមជាមួយយេម៉ែនខាងជើងក្នុងឆ្នាំ១៩៩០ ដើម្បីបង្កើតប្រទេសថ្មីដែលហៅថាយេម៉ែនសព្វថ្ងៃនេះ។ #Yemen

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 14:26


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០០ យន្តហោះ Boeing 747-412 នៃជើងហោះហើរ របស់សិង្ហបុរី Singapore #Airlines Flight 006 បានព្យាយាមហោះឡើង តែមានបញ្ហាផ្លូវរត់របស់វា នៅអាកាសយានដ្ឋាន Taiwan Taoyuan International អំឡុងពេលមានព្យុះទីហ្វុង។

ដោយឥទ្ធិពលខ្យល់ព្យុះយន្តហោះ​បានរត់ខុសផ្លូវ ហើយបុកលើផ្លូវរត់ដែលបានបិទសម្រាប់ជួសជុលមួយ ដោយ​បាន​សម្លាប់​មនុស្ស ៨៣នាក់​ក្នុង​ចំណោម​អ្នក​ជិះ​លើ​យន្តហោះ ១៧៩​នាក់។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 12:38


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៨៤ លោកស្រីនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្រ្តីស្រីទី១របស់ឥណ្ឌា Indira Gandhi ត្រូវបានកងអង្គរក្សលោកស្រីធ្វើឃាត។

ជាកូនស្រីនាយករដ្ឋមន្ត្រីទី១របស់ឥណ្ឌា លោក Jawaharlal Nehru លោកស្រី Indira Priyadarshini Gandhi បានក្លាយជានាយករដ្ឋមន្ត្រីទី៣របស់ឥណ្ឌាចាប់ពីឆ្នាំ១៩៦៦ ដល់១៩៧៧ និងកាន់តំណែងនេះម្ដងទៀតនៅ១៩៨០ ដល់ ថ្ងៃដែលលោកស្រីត្រូវបានគេធ្វើឃាតនៅ១៩៨៤។

ក្នុងនាមជានាយករដ្ឋមន្ត្រី លោកស្រី Indira Gandhi បានទៅធ្វើសង្រ្គាមជាមួយប៉ាគីស្ថានក្នុងការគាំទ្រចលនាឯករាជ្យ និងសង្រ្គាមឯករាជ្យនៅប៉ាគីស្ថានខាងកើត ដែលនាំឱ្យឥណ្ឌាទទួលជ័យជម្នះ និងការបង្កើតប្រទេសបង់ក្លាដែស ក៏ដូចជាការបង្កើនឥទ្ធិពលរបស់ឥណ្ឌារហូតដល់ចំណុចដែលវាក្លាយជាមហាអំណាចតែមួយគត់អាស៊ីខាងត្បូង។

ការស្លាប់របស់លោកស្រីបានធ្វើឱ្យមានចលនាកុប្បកម្មផ្ទុះឡើងនៅឥណ្ឌា ដែលបានបណ្តាលឲ្យអ្នកកាន់សាសនា Sikhs រាប់ពាន់នាក់ត្រូវបានសម្លាប់ (ចលនាឈានដល់ការសម្លាប់អ្នកកាន់សាសនា Sikhs គឺមកពីកងអង្គរក្សដែលសម្លាប់លោកស្រី Indira Gandhi គឺជាអ្នក កាន់សាសនាSikhsនេះឯង)។ #India #Assassination

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 08:54


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩៩ យន្តហោះ Boeing 767-300ER នៃជើងហោះហើរ របស់អេហ្ស៊ីប Egypt Air #Flight 990 បានធ្លាក់នៅមហាសមុទ្រអាត្លង់ទិក ឆ្នេរភាគខាងកើត សហរដ្ឋអាមេរិក និងបានសម្លាប់មនុស្សនៅលើយន្តហោះ ២១៧នាក់។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

31 Oct, 00:33


ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស២៤៥៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ #Cambodia #Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

30 Oct, 23:10


នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៨៨៧ ជាថ្ងៃខែឆ្នាំកំណើតលោក Chiang Kai-shek ជាអ្នកនយោបាយជាតិនិយម មេដឹកនាំបដិវត្តន៍និងយោធាដែលបានបម្រើការជាមេដឹកនាំរបស់សាធារណរដ្ឋចិនពីឆ្នាំ ១៩២៨ ដំបូងនៅចិនដីគោករហូតដល់ឆ្នាំ ១៩៤៩ ហើយបន្ទាប់មកនៅតៃវ៉ាន់ រហូតដល់លោកបានស្លាប់នៅឆ្នាំ១៩៧៥។ #China #Birthday

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

30 Oct, 14:41


នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៥ ពលរដ្ឋ​កេបិច​បានបោះឆ្នោតប្រជាមាតិជាលើកទី២ ដើម្បីសម្រេចចិត្តពីអនាគតរបស់ខេត្តនេះថាចង់បន្តជាផ្នែករបស់កាណាដា ឬចង់ក្លាយក្លាយជាដែនដីមានអធិបតេយ្យភាព។

ជាលទ្ធផល ៥០.៥៨% ចង់នៅបន្ត និង ៤៩.៤២% ចង់ចាកចេញ។

កេបិចគឺជាខេត្តមួយរបស់កាណាដាចាប់តាំងពីឆ្នាំ១៨៦៧ មកម្ល៉េះ។

សព្វថ្ងៃនេះកេបិចជាខេត្តមួយក្នុងចំណោមខេត្ត និងដែនដីទាំង១៣ របស់កាណាដា និងជាខេត្តមួយដែលមាផ្ទៃដីធំជាងគេផងដែរ គឺទំហំ 1,542,056 គម²។ #Canada

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

30 Oct, 13:12


នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ស៊ុយអែតបានទទួលស្គាល់ប៉ាឡេស្ទីន។

ការធ្វើដូច្នេះស៊ុយអែតបានក្លាយជាប្រទេសអ៊ឺរ៉ុបខាងលិចមុនគេដែលទទួលស្គាល់ប៉ាឡេស្ទីន។

លោក Yasser Arafat បានប្រកាសឯករាជ្យរដ្ឋប៉ាឡេស្ទីននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៨៨។

នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២ មហាសន្និបាតអង្គការសហប្រជាជាតិបានដំឡើងឋានៈរដ្ឋប៉ាឡេស្ទីន រដ្ឋសង្កេតការរបស់អង្គការនេះ។

ឆ្នាំ២០២៤ ថ្មីនេះ អំឡុងពេលមានផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់សមាជិកមហាសន្និបាត UN ទាំង១៩៣ មាន១៤៣ប្រទេសបានបោះឆ្នោតគាំទ្រឱ្យប៉ាឡេស្ទីនក្លាយជាសមាជិក UN ពេញសិទ្ធិ ខណៈប្រទេសចំនួន៩ ក្នុងនោះរួមមានសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបោះឆ្នោតជំទាស់ និង២៥ទៀតអនុបវាទ។ #Palestine #Sweden

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

30 Oct, 13:02


នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤៧ កិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធគយ និងពាណិជ្ជកម្មត្រូវបានចុះហត្ថលេខា នៅក្រុងហ្សឺណែវ ប្រទេសស្វីស ដោយ ២៣ប្រទេស។

កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងផ្លូវច្បាប់មួយរវាងប្រទេសជាច្រើន ដែលគោលបំណងរួមគឺលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ ដោយកាត់បន្ថយ ឬលុបបំបាត់របាំងពាណិជ្ជកម្ម ដូចជាពន្ធគយ ឬកូតា។

នៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៤៨ កិច្ចព្រមព្រៀងនេះបានចូលជាធរមាន ហើយនៅឆ្នាំ១៩៩៥ កិច្ចព្រមព្រៀងនេះបានជំនួសដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី នោះគឺកិច្ចព្រមព្រៀងម៉ារ៉ាកេស ដែលនាំឱ្យបង្កើតអង្គការពាណិជ្ជកម្មពិភពលោក មួយឡើង ដោយហត្ថលេខី១២៣ប្រទេស។

ហើយបច្ចុប្បន្ននេះ អង្គការពាណិជ្ជកម្មពិភពលោកមានសមាជិក១៦៤ប្រទេស។ #WTO

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

30 Oct, 12:46


🔴 Israel’s military has issued an immediate evacuation order for residents of the entire eastern Lebanese city of Baalbek ahead of expected air strikes

Follow the latest 👇
https://www.telegraph.co.uk/world-news/2024/10/30/israel-iran-war-hezbollah-lebanon-gaza-latest-news/

ប្រវត្តិសាស្ត្រពិភពលោក

30 Oct, 04:17


នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៨៣ អាហ្សង់ទីនបានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី និងក៏ជាថ្ងៃបើកទំព័រប្រជាធិបតេយ្យថ្មីរបស់ប្រទេសក្រោយពីការគ្រប់គ្រងរបស់ពួកយោធា ចាប់តាំងពីឆ្នាំ១៩៧៦មក។

ជាលទ្ធផល លោក Raúl Ricardo Alfonsín Foulkes បានឈ្នះ ក្លាយជាប្រធានាធិបតីថ្មីរបស់ប្រទេស។

លោក គឺជាប្រធានាធិបតីជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យដំបូងគេបន្ទាប់ពីរបបផ្តាច់ការយោធាជាងប្រាំពីរឆ្នាំ ហើយត្រូវបានចាត់ទុកថាជា "បិតានៃលទ្ធិប្រជាធិបតេយ្យសម័យទំនើបនៅក្នុងប្រទេសអាហ្សង់ទីន"។

សូមរំឭកថា នៅឆ្នាំ១៩៧៦ ពួកយោធាបានប្រកាសធ្វើរដ្ឋប្រហារទម្លាក់ លោកស្រីប្រធានាធិបតី Isabel Perón ចេញពីតំណែង ក្រោយពីប្រទេសជួបប្រទះនឹងបញ្ហាអស្ថិរភាពហិរញ្ញវត្ថុ អតិផរណា អំពើពុករលួយជាសកល ភាពឯកោអន្តរជាតិ និងអំពើហឹង្សាកាលក្នុងតំណែងរបស់លោកស្រី។

លោកស្រី Isabel Perón គឺជាភរិយាទីបីរបស់លោកប្រធានាធិបតី Juan Perón។

ក្នុងអំឡុងពេលអាណត្តិទីបីរបស់ស្វាមីលោកស្រីជាប្រធានាធិបតីពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤ លោកស្រីគឺមានឋានៈជាអនុប្រធានាធិបតីផង និងជំទាវទី១ផង។#Argentina #Election

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

29 Oct, 23:04


នៅនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៦១ សហភាពសូវៀតបានបំផ្ទុះគ្រាប់បែកដ៏មានអនុភាពខ្លាំងដាច់គេក្នុងប្រវត្តិសាស្ត្រ នោះគឺគ្រាប់បែកឈ្មោះ "Tsar Bomba" មានន័យថា "ស្ដេចគ្រាប់បែក" និងមួយទៀតត្រូវបានដាក់ឈ្មោះថា RDS-220។

Tsar Bomba មានមុខកាត់ ២.១ ម៉ែត្រ បណ្តោយ ៨ ម៉ែត្រ និងម៉ាស ២៧តោន។

គ្រាប់បែកនេះដឹកចេញពី អាកាសយានដ្ឋាន Olenya ដោយយន្តហោះ Tu-95V និងមាន លោក Andrey Egorovich Durnovtsev ជាអ្នកបើកយន្តហោះ។

គ្រាប់បែកនេះមានកម្លាំងផ្ទុះ ៥០ ទៅ ៥៨ លានតោន នៃTNT ហើយវាត្រូវបានគេទម្លាក់បំផ្ទុះនៅលើកោះដាច់ស្រយាលមួយឈ្មោះ Novaya Zemlya នៅជិតតំបន់អាកទិកខាងជើង។

កម្លាំងផ្ទុះនៅស្មើនឹងគ្រាប់បែកនុយក្លេអ៊ែរអាម៉េរិកបានទម្លាក់នៅហ៊ីរ៉ូស៊ីម៉ា៣,៨០០ ដង។

ទោះបីជាគ្រាប់បែកនេះបានបំផ្ទុះជិត ៤ គីឡូម៉ែត្រ ពីលើដីក៏ដោយ ប៉ុន្តែកម្លាំងរលកបន្ទុះនេះបានធ្វើឱ្យកោះនេះខ្ទិច និងរាបស្មើដូចកន្លែងជិះស្គី។

គេអាចមើលឃើញពន្លឺចេញពីកន្លែងផ្ទុះនៅចម្ងាយជាង១០០០ គីឡូម៉ែត្របាន ហើយមានអារម្មណ៍ថាមានកម្ដៅមិនគួរឱ្យជឿរបស់វាក្នុងចម្ងាយ២៥០គីឡូម៉ែត្រ។

ពពកផ្សិតដ៏ធំសម្បើមរបស់គ្រាប់បែកនេះបានឡើងដល់កម្ពស់៦០គម។ #Nuclear

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

29 Oct, 12:47


នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៨៦៣ គណៈកម្មការកាកបាទក្រហមអន្តរជាតិត្រូវបានបង្កើតឡើង។

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

ប្រវត្តិសាស្ត្រពិភពលោក

29 Oct, 12:46


នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩០១ លោក Leon Czolgosz ឃាតករសម្លាប់លោកប្រធានាធិបតីអាមេរិក លោក William McKinley ត្រូវបានកាត់ទោសប្រហារជីវិតដោយឆក់ខ្សែរភ្លើង។ #Death

© ប្រវត្តិសាស្ត្រពិភពលោក
https://t.me/WorldHistoryDaily

9,155

subscribers

7,293

photos

281

videos