គណនេយ្យភាពសង្គម Social Accountability @isaf4snas Channel on Telegram

គណនេយ្យភាពសង្គម Social Accountability

@isaf4snas


«គណនេយ្យភាពសង្គម Social Accountability» ត្រូវបានបង្កើត និងគ្រប់គ្រងដោយលេខាធិការដ្ឋាន គ.ជ.អ.ប. នៅខែមិថុនា ឆ្នាំ២០២១។ Channelនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយអំពីផែនការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមនៃកម្មវិធីជាតិ។

គណនេយ្យភាពសង្គម Social Accountability (Khmer)

គណនេយ្យភាពសង្គម Social Accountability ត្រូវបានបង្កើត និងគ្រប់គ្រងដោយលេខាធិការដ្ឋាន គ.ជ.អ.ប. នៅខែមិថុនា ឆ្នាំ២០២១។ Channelនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីបង្កើនការផ្សព្វផ្សាយអំពីផែនការអនុវត្តសកម្មភាពគណនេយ្យភាពសង្គមនៃកម្មវិធីជាតិ។ បទនេះត្រូវបានរក្សាទុកដល់អ្នកប្រើ Telegram ដែលមានចំនួនលឿននិងចៀសវែង ដើម្បីឱ្យអ្នកអានប្រវត្តិក៏ដល់ការកត់សម្រួលក្នុងការគ្រប់គ្រងធុងខន អាស្រ័យ និងការទូទៅនឹងពីវិធីជាតិភាពសង្គម។

គណនេយ្យភាពសង្គម Social Accountability

21 Nov, 10:15


វគ្គបណ្តុះបណ្តាលស្តីពីអនុវត្តសាកល្បងនិរន្តរភាពការងារគណនេយ្យភាពសង្គម ដល់អង្គភាពផ្តល់សេវានៅថ្នាក់ រដ្ឋបាលឃុំ សង្កាត់ នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ
.......................................
ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្ត សាកល្បងនិរន្តរភាពការងារគណនេយ្យភាពសង្គម (SA) ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់អ្នកពាក់ព័ន្ធក្នុងការអនុវត្តសាកល្បងការងារ គណនេយ្យភាពសង្គមនៅថ្នាក់រដ្ឋបាលឃុំ សង្កាត់ ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវាទាំងលើផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ដើម្បីធ្វើការសិក្សា និងប្រមូលធាតុចូលសម្រាប់ធានាឱ្យការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់រដ្ឋបាលឃុំ សង្កាត់ អាចអនុវត្តបានស្របតាមវដ្តសកម្មភាពប្រចាំឆ្នាំ និងបន្ស៊ីគ្នាជាមួយក្របខ័ណ្ឌពេលវេលា នៃការកសាងកម្មវិធីវិនិយោគប្រចាំឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងធានានូវនិរន្តរភាពនៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២ នៅក្នុងតំបន់គោលដៅ ដែលពុំមានអង្គការសង្គមស៊ីវិលគាំទ្រការអនុវត្តលើផ្នែកតម្រូវការ៕

គណនេយ្យភាពសង្គម Social Accountability

19 Nov, 05:06


វគ្គបណ្តុះបណ្តាលស្តីពីអនុវត្តសាកល្បងនិរន្តរភាពការងារគណនេយ្យភាពសង្គម ដល់អង្គភាពផ្តល់សេវានៅថ្នាក់ រដ្ឋបាលឃុំ សង្កាត់ នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ
.......................................
ខេត្តកំពត៖ ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្ត សាកល្បងនិរន្តរភាពការងារគណនេយ្យភាពសង្គម (SA) ក្នុងគោលបំណងផ្តល់ចំណេះដឹងដល់អ្នកពាក់ព័ន្ធក្នុងការអនុវត្តសាកល្បងការងារ គណនេយ្យភាពសង្គមនៅថ្នាក់រដ្ឋបាលឃុំ សង្កាត់ ដែលអនុវត្តដោយរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពផ្តល់សេវាទាំងលើផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ ដើម្បីធ្វើការសិក្សា និងប្រមូលធាតុចូលសម្រាប់ធានាឱ្យការអនុវត្តការងារគណនេយ្យភាពសង្គមនៅថ្នាក់រដ្ឋបាលឃុំ សង្កាត់ អាចអនុវត្តបានស្របតាមវដ្តសកម្មភាពប្រចាំឆ្នាំ និងបន្ស៊ីគ្នាជាមួយក្របខ័ណ្ឌពេលវេលា នៃការកសាងកម្មវិធីវិនិយោគប្រចាំឆ្នាំ របស់រដ្ឋបាល ថ្នាក់ក្រោមជាតិ ព្រមទាំងធានានូវនិរន្តរភាពនៃដំណើរការអនុវត្តការងារគណនេយ្យភាពសង្គម ដំណាក់កាលទី២ នៅក្នុងតំបន់គោលដៅ ដែលពុំមានអង្គការសង្គមស៊ីវិលគាំទ្រការអនុវត្តលើផ្នែកតម្រូវការ។ វគ្គបណ្តុះបណ្តាលនេះ រួមមានគ្រូឧទ្ទេស/អ្នកសម្របសម្រួលមកពី លេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងក្រសួងមហាផ្ទៃ ក្រសួងអប់រំយុវជន និងកីឡា ក្រសួងសុខាភិបាល ក្រសួងផែនការ និងតំណាងអង្គការទស្សនៈពិភពលោក និងមានសិក្ខាកាមចូលរួមមកពីមន្ត្រីបង្គោលគណនេយ្យភាពសង្គមថ្នាក់ខេត្ត ក្រុង ការិយាល័យអប់រំ យុវជន និងកីឡា ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ រដ្ឋបាលក្រុងច្បារមន ការិយាល័យផែនការ និងគាំទ្រសង្កាត់ រដ្ឋបាលសង្កាត់គោលដៅទាំង០៥ សាលាបឋមសិក្សាទាំង០៥ មណ្ឌលសុខភាពទាំង០៣ អ្នកសម្រសម្រួលគណនេយ្យភាពសហគមន៍ (CAF) និងអ្នកពាក់ព័ន្ធសរុបមានចំនួន៩៣រូប ស្រី៣៣រូប៕

2,229

subscribers

1,425

photos

62

videos