ព្រះវិហារ៖ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន បានអញ្ជើញចូលរួមជាធិបតីក្នុងពិធីប្រគល់ផ្ទះ«មូលនិធិជនពិការ»ជូនគ្រួសារជនមានពិការភាពក្រីក្រ១គ្រួសារ ខេត្តព្រះវិហារ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្នាក់ដឹកនាំនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរពាក់ព័ន្ធជុំវិញខេត្ត មន្រ្តីក្រោមចំណុះរដ្ឋបាលខេត្តព្រះវិហារ និងសាខាមូលនិធិជនពិការខេត្តព្រះវិហារ។ផ្ទះ«មូលនិធិជនពិការ»ថ្មី១ខ្នងនេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីនេះ
-------------------------------------------------
👉ចុចទីនេះដើម្បីអានអត្ថបទពេញ
បណ្ដាញសង្គមក្រសួង៖
🌐Telegram
🌐Website