YOUTH CPP MEDIA @youthcppmedia Channel on Telegram

YOUTH CPP MEDIA

@youthcppmedia


Channel Telegram «សារព័ត៌មាន យុវជន គណបក្សប្រជាជនកម្ពុជា»ដើម្បីផ្សព្វផ្សាយព័ត៌មានពី សកម្មភាពនានារបស់យុវជនគណបក្ស គោលនយោបាយ និង សារនយោបាយរបស់ថ្នាក់​ដឹកនាំទៅកាន់អ្នកគាំទ្រ។

YOUTH CPP MEDIA (Khmer)

ជាសិស្សដ៏មានប្រជាពលមានខ្ពង។ ប្រជាពលនេះបានបង្ហាញជាៗក្រុមខ្ទង់ព្រនប្រជាជនកម្ពុជា ដែលទទួលបានចរិតមានវត្តមានពីការដោយសារនយោបាយ ការចិញ្ចឹម និង ព័ត៌មានច្រើនទៀត។ YOUTH CPP MEDIA ជាៗជាការព័ត៌មាននិងនយោបាយដ៏ឆ្លើយតបរបស់សកម្មភាព និងនៃការច្នៃប្រជាពល។ ជាសិស្សយ៉ាងហ៊ផ្គជាកាៗគោលនយោបាយដោយការចិញ្ចឹមនិង ការដោយសារនយោបាយដែលញថ្ោនពីសេចក្តីបង្ហាញព័ត៌មានរបស់ថ្នាក់ដឹកនាំកាន់អ្នកគាំទ្រ។

YOUTH CPP MEDIA

21 Jan, 23:45


ថ្ងៃដំបូងដែលលោកដូណាល់ ត្រាំ ចូលកាន់តំណែង

YOUTH CPP MEDIA

21 Jan, 06:17


អបអរសាទរ​ពិធី​បេីក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៤​ និងលេីក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

ថ្ងៃអង្គារ​ ០៨រោច​ ខែបុស្ស​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៨
រាជធានី​ភ្នំពេញ​ ថ្ងៃ​ទី២១​ ខែមករា​ ឆ្នាំ​២០២៥៕

YOUTH CPP MEDIA

20 Jan, 01:22


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ក្នុងពេលដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផការងាររបស់ក្រុមការងារគណបក្សចុះជួយខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ បានស្នើដល់ក្រុមការងារគណបក្ស និងគណបក្សមូលដ្ឋាន រួមថែរក្សាការពារសន្តិភាព ដើម្បីរួមចំណែជម្រុញល្បឿននៃការអភិវឌ្ឍន៍ជាតិ ដែលពិធីនេះបានប្រារព្ធធ្វើឡើង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តនៅរសៀលថ្ងៃទី ១៩ ខែមករាឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីក្រុមការងាថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ប្រមាណជិត៧០០នាក់ផងដែរ ។

សម្តេចម៉ែន សំអនស្នើដល់ក្រុមការងារគណបក្សនិងគណបក្សមូលដ្ឋាន​​​​រួមថែរក្សាកាពារសន្តិភាពដើម្បីរួមចំណែកជម្រុញល្បឿននៃការអភិវឌ្ឍន៍ជាតិ

YOUTH CPP MEDIA

19 Jan, 13:25


សេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥

YOUTH CPP MEDIA

19 Jan, 08:05


អបអរសាទរ ខេត្តសៀមរាប និង រាជធានីភ្នំពេញ ដែលជាទីកន្លែងកម្សាន្តដ៏ល្អបំផុត សម្រាប់ឆ្នាំ ២០២៥ ក្នុងតំបន់អាស៊ី យោងតាម Tripadvisor's Travelers' Choice Awards Best of The Best 2025

ប្រភព: Tripadvisor

YOUTH CPP MEDIA

19 Jan, 06:20


កិច្ចប្រជុំបូកសរុបសកម្មភាពការងារគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង ឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង អនុប្រធាន គណបក្សប្រជាជនកម្ពុជា និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង ។

ខេត្តព្រៃវែង
ព្រឹកថ្ងៃអាទិត្យ ១៩ មករា ២០២៥

YOUTH CPP MEDIA

17 Jan, 07:53


ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម យឿន យឿត លើកឡើងអំពីចម្ងល់របស់ពលរដ្ឋទាក់ទងនឹងការបញ្ចប់ភារកិច្ចរបស់ លោក លីរតនរស្មី ពីទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ខណៈការដកដំណែងរបស់បុគ្គល លី រតនរស្មីនេះ គឺដោយសារមិនគោរពវិន័យបក្ស និងធ្វើអ្វីស្រេចតែទំនើងចិត្ត

YOUTH CPP MEDIA

17 Jan, 02:31


សេចក្តីសម្រេចបញ្ចប់ភារកិច្ច លោក លី រតនរស្មី ពីទីប្រឹក្សារបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ព្រោះសាមីខ្លួនបានប្រព្រឹត្តកំហុសឆ្គង ដែលផ្ទុយពីកម្មវិធីនយោបាយ និងលក្ខន្តិកៈរបស់គណបក្ស។

YOUTH CPP MEDIA

16 Jan, 11:08


នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចតែងតាំងបន្ថែមឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិកនៃអាជ្ញាធរជាតិ
ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន៕

YOUTH CPP MEDIA

15 Jan, 02:12


សូមបួងសួងដល់បារមី និង វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងថែរក្សាព្រះរាជាណាចក្រកម្ពុជា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហារប្រសើរ សូមគោរពជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុ ៧៤ឆ្នាំ ឈានចូល ៧៥ឆ្នាំ (១៥ មករា ១៩៥១- ១៥ មករា ២០២៥)
សូម សម្ដេចក្រឡាហោម ស ខេង និង លោកជំទាវ ព្រមទាំងក្នុងគ្រួសារ ទទួលបានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា

YOUTH CPP MEDIA

15 Jan, 02:05


«សហគមន៍កសិកម្មទំនើប»៖ រួមគ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព។

ជាមួយនឹងប្រព័ន្ធគ្រប់គ្រងច្បាស់លាស់ ថ្លៃដើមផលិតទាប ការគាំទ្រជាប្រចាំខាងផ្នែកបច្ចេ្ទកទេស និងការធានាទីផ្សារទុកជាមុនតាមរយៈកិច្ចសន្យាកសិកម្ម ជាពិសេសការទទួលបានទុនកម្ចីការប្រាក់ទាប សហគមន៍កសិកម្មទំនើបផ្តល់ភាពច្បាស់លាស់មួយនៅក្នុងខ្សែច្រវាក់ផលិតកម្ម ដែលនឹងចូលរួមដោយផ្ទាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

YOUTH CPP MEDIA

14 Jan, 06:19


លទ្ធផលនៃការបន្តសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

YOUTH CPP MEDIA

14 Jan, 05:57


ឯកឧត្តម យឿន យឿត៖ សម រង្ស៊ី ប្រើយុទ្ឋសាស្រ្ត ព្រួញមួយបាញ់បានសត្វពីរ

..

ឯកឧត្តម យឿន យឿត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងចំនួន២

1/ សម រង្ស៊ី បានសហការជាមួយនឹងក្រុមប្រឆាំងនៅប្រទេសថៃដើម្បីបង្កើតព្រឹត្តិការណ៍នេះឱ្យផ្ទុះទាំងនយោបាយក្នុងប្រទេសកម្ពុជា និង ប្រទេសថៃធ្វើយ៉ាងណា គណបក្សដែលកំពុងកាន់អំណាចបាត់បងការគាំទ្រ ឬចោទប្រកាន់គណបក្សកាន់អំណាចនៅពីក្រោយ ការសម្លាប់នេះ។ នៅក្នុងប្រទេសថៃប្រធានបទដ៏ក្ដៅរបស់គេគឺរដ្ឋាភិបាលដឹកនាំដោយកូនស្រីរបស់លោកថាក់ ស៊ីន គ្មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាបែរជាឪពុកជាអ្នកដោះស្រាយបញ្ហាទៅវិញ ។

2/ ចំណែកឯប្រធានបទដ៏ក្ដៅគគុកនៅក្នុងប្រទេសកម្ពុជាវិញ ថ្នាក់ដឹកនាំរដ្ឋាភិបាលជាអ្នកនៅពីក្រោយការសម្លាប់លោក លីម គីមយ៉ា បោះដុំភ្លើងនយោបាយនេះ មកកម្ពុជា ជាពិសេសគំនុំចាញ់នយោបាយសម្ដេចតេជោផង ក៏សម្រេចចោទប្រកាន់សម្ដេចតេជោម្ដងហើយម្ដងទៀត

(ធ្វើនយោបាយគំនុំ មិនគិតពីប្រយោជន៍ជាតិ)។ដូច្នេះ សម រង្ស៊ី ក៏ឆ្លៀតឱកាសដែលខ្លួនកំពុងទឹកចូលច្រុមុះក៏ចេញមុខជាចំហត្រដរខ្យល់វាយប្រហារទៅលើសម្តេចតេជោតែម្តងទៅក្រែងលោប្រមូលបានការគាំទ្របានខ្លះ ។

នេះគឺជាអ្វីដែល សម រង្ស៊ី រំពឹងថាជាយុទ្ធសាស្ត្រ «ព្រួញមួយបាញ់បានសត្វពីរ» ប៉ុន្តែជាអកុសលគ្រាប់ព្រួញចុងក្រោយរបស់សម រង្ស៊ី នេះជាព្រួញដែលអស់ខ្យល់ផង និងបញ្ច្រាស ទិសខ្យល់ផងដែលមិនអាចឲ្យខ្លូនសំរេចគោលដៅបានឡើយ៕

YOUTH CPP MEDIA

14 Jan, 03:22


អបអរសាទរខួបទី៤០ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រី របស់សម្ដេចតេជោ ហ៊ុន សែន

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២៥ នេះ គឺជាខួបទី៤០ឆ្នាំ នៃការចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្ដេចបានចូលកាន់តំណែងជានាយករដ្ឋមន្ត្រី នៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ដែលពេលនោះសម្ដេចមានវ័យត្រឹមតែ៣២ឆ្នាំតែប៉ុណ្ណោះ ដែលអាចចាត់ទុកថា សម្ដេចជានាយករដ្ឋមន្រ្តីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។

គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា សូមមានសុខភាពល្អបរិបូណ៌ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំព្រឹទ្ធសភា ឱ្យកាន់តែរីកចម្រើនបន្តទៀត៕

YOUTH CPP MEDIA

13 Jan, 13:53


សូមស្តាប់ប្រសាសន៍ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អំពីបញ្ហាស្រូវធ្លាក់ថ្លៃ​ (ប្រភេទស្រូវ​ OM) និងអ្វីដែលរាជរដ្ឋាភិបាល​ តាមរយ:ក្រសួងកសិកម្ម​ ដែលជាសេនាធិការបានធ្វេី​ និងបំពេញសកម្មភាពរបស់ខ្លួនក្នុងការជួយដល់ប្រជាកសិករ។

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

YOUTH CPP MEDIA

13 Jan, 03:26


ឯកឧត្តម គូន សារឿន អនុប្រធានក្រុមការងារគណបក្សបក្ស និង រាជរដ្ឋាភិបាល ចុះជួយឃុំកណ្តឹងតំណាង ឯកឧត្តម ឈិត បូរ៉ាវុធ ប្រធានក្រុមការងារបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលចុះជួយឃុំកណ្តឹង ស្រុកបាទីខេត្តរាកែវបានលើកឡើងថា ក្នុងរយៈពេល ៤៦ ឆ្នាំបន្ទាប់ពីទទួលបានជ័យជំនះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៧ មករា១៩៧៩, ៧ មករា ២០២៥ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់បានកែក្រែប្រទេសកម្ពុជាពីការព្រាត់ប្រាស់ បែកបាក់ក្លាយជាប្រទេសដែលមានការរួបរួម មានសុខសន្តិភាព មានអភិវឌ្ឍន៍ដោយសម្រេចបាននូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រលើគ្រប់វិស័យ។

ការ ថ្លែងនេះ គឺធ្វើឡើងឱកាសជួបជុំបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស មន្រ្តីរាជការប្រារព្វខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧ មករា «១៩៧៩-២០២៥»នៅឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ នៅថ្ងៃ អាទឹត្យ ទី ១២ ខែ មករា ឆ្នាំ ២០២៥នេះ៕

YOUTH CPP MEDIA

08 Jan, 10:38


ការចោទប្រកាន់«គ្មានភស្តុតាង និង ជេរប្រមាថ លាបពណ៌»ជាអត្តសញ្ញាណរបស់ក្រុមប្រឆាំងជ្រុលនិយម

YOUTH CPP MEDIA

08 Jan, 10:29


អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលការចោទប្រកាន់គ្មានមូលដ្ឋានរបស់ ក្រុមប្រឆាំងជ្រុលនិយមដែលថា រាជរដ្ឋាភិបាលកម្ពុជា មានការពាក់ព័ន្ធនឹងករណីឃាតកម្មលើ លោក លឹម គឹមយ៉ា

YOUTH CPP MEDIA

08 Jan, 06:58


សេចក្តីថ្លែងការណ៍ របស់ក្រុមយុវជន គណៈកម្មាធិការសាខាគណបក្សខុទ្ទកាល័យ «ខ១១» អំពីស្មារតី ទិវា ៧ មករា ក្រោមនយោបាយឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនកម្ពុជា ក្នុងការរម្តោះជាតិ ប្រជាជនឲ្យមានសិទ្ធសេរីភាព សន្តិភាព និងការអភិវឌ្ឍ។ ពិសេសធ្វើការថ្កោលទោសចំពោះក្រុមជ្រុលនិយម ដែលមានចិត្តគំនិត ចង់បំផ្លិចចំផ្លាញសន្តិភាព តាមរូបភាពមនោគមវិជ្ជាខ្មៅកខ្វក់ ជា«ភេរវកម្ម»

YOUTH CPP MEDIA

08 Jan, 05:54


កាលរសៀលថ្ងៃអង្គារ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ សាខាគណបក្ស ភ.ព ២៣ បានចុះកសាងសមាជិកបក្សថ្មី សរុបចំនួន ០៦នាក់ នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

YOUTH CPP MEDIA

08 Jan, 05:43


រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷នាព្រឹកថ្ងៃពុធ ទី០៨ ខែមករាឆ្នាំ២០២៥នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញចុះពិនិត្យប្រឡាយអូរអាគុជ និងប្រឡាយអូរវែង ព្រមទាំងពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រឡាយលូនិងប្រព័ន្ធរំដោះទឹកសម្រាប់ការបញ្ចៀស ការជន់លិចក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕

YOUTH CPP MEDIA

08 Jan, 04:01


ស្ពានអាកាស «មរតកតេជោ» ក្បាលថ្នល់ រាជធានីភ្នំពេញ សម័យតេជោសន្តិភាព ❤️

#YCPP

YOUTH CPP MEDIA

08 Jan, 03:43


រូបថតអនុស្សាវរីយ៍នៃការប្រារព្ធទិវាជ័យជម្នះ ៧ មករា នាទសវត្សរ៍ឆ្នាំ ១៩៨០។ រូបថតដោយ SPK

YOUTH CPP MEDIA

24 Dec, 08:32


សម្ដេចតេជោ៖ អតីតឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបច្ចុប្បន្ន ជាមួយអតីតប្រធានាធិបតីអាមេរិក អូបាម៉ា ក្នុងពេលអញ្ជើញមកចូលរួមប្រជុំអាស៊ាន នៅភ្នំពេញឆ្នាំ២០១២។

ពេលនោះ ហ៊ុន ម៉ាណែត ត្រូវបានប្រគល់ការងារសហការការពារប្រធានាធិបតីអាមេរិក។

YOUTH CPP MEDIA

24 Dec, 08:23


ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការជំរុញវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍អបអរសាទរពិធីបុណ្យសមុទ្រ លើកទី១១ ជុំទី៣ ឆ្នាំ២០២៤ ក្រោមប្រធានបទ «អបអរសាទរបេតិកភណ្ឌ និងចីរភាពនៃតំបន់ឆ្នេរ» នៅសាលសន្និសីទបូកគោ ខេត្តកំពត។

YOUTH CPP MEDIA

24 Dec, 05:15


រដ្ឋបាលស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាស្រុកកៀនស្វាយ អាណត្តិទី៤ ក្រោមអធិបតីភាព លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក និង លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ។

ប្រធានក្រុមប្រឹក្សាស្រុកកៀនស្វាយ លោក អ៊ូ ឈាង ក្រើនរំលឹកដល់កម្លាំងមានសមត្ថកិច្ច និង អាជ្ញាធរឃុំទាំង៨ ត្រូវខិតខំបន្តការយកចិត្តទុកដាក់ខ្ពស់ទៅលើការងារបង្ក្រាប និង តាមដាននូវរាល់មុខសញ្ញាបទស្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសល្បែងតាម Online ខុសច្បាប់ផ្សេងៗ ដើម្បីចាត់វិធានការបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន។

YOUTH CPP MEDIA

22 Dec, 08:17


ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្ត​កណ្តាល​

YOUTH CPP MEDIA

22 Dec, 04:37


មុនទិវាសន្តិភាព ២៩ ធ្នូ ៖ លោក យឿន យឿត រំលេចឳ្យឃើញពីគុណបំណាច់ និងការលះបង់របស់សម្តេចតេជោ ហ៊ុន សែន និងតម្លៃដ៏ធំធេងនៃសន្តិភាពសម្រាប់កម្ពុជា

📲 JOIN Kampuchea Thmey TV

▶️ Subscribe Kampuchea TV

YOUTH CPP MEDIA

21 Dec, 07:48


កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកំណេីនខ្ពស់មិនធ្លាប់មានបានដល់ចំនួន ១ ០០០ ០០០ TEUs ( កំណេីនជាង២៩% )។

YOUTH CPP MEDIA

20 Dec, 06:36


យុទ្ធនាការ «ផ្ការីក»🍀 ក្រោមតំបូលសន្តិភាព និងការអភិវឌ្ឍ សម្តេចតេជោ ហ៊ុន សែន
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចាត់ទុកការញុះញង់របស់ទណ្ឌិតក្បត់ជាតិជ្រុលនិយម ឱ្យពលរដ្ឋធ្វើបដិវត្តនៅកម្ពុជា ជាអំពើ«ភេរវកម្ម»

សូមតាមដាន YOUTH CPP Media
https://t.me/youthcppmedia

YOUTH CPP MEDIA

19 Dec, 02:19


សេចក្តីជួនដំណឹង
សេនាសន្តិភាព
៧មករា ពន្លឺនៃសន្តិភាព !

ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦!
ទិវាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ - ៧ មករា ឆ្នាំ២០២៥ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជាដែលបានកាប់សម្លាប់ និងធ្វើទារុណកម្មដែលបានធ្វើអោយប្រជាពលរដ្ឋខ្មែរស្លាប់ជិត ៣លាននាក់។ ការរស់នៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់បំផុតដែលមានរយៈពេល៣ឆ្នាំ ៨ខែ និង២០ថ្ងៃនោះ គឺពលរដ្ឋគ្មានសិទ្ធិសេរីភាពទេ មានតែការបំបិទសិទ្ធិក្នុងការរស់នៅ និងការបង្ខិតបង្ខំអោយធ្វើការហួសកម្លាំង និងការធ្វើទារុណកម្ម និងកាប់សម្លាប់អាយុជីវិតពលរដ្ឋតែប៉ុណ្ណោះ។

៧មករា ១៩៧៩ សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជា ជាតួអង្គពិតប្រាកដ ដែលបានបូជាអាយុជីវិតដើម្បីសង្គ្រោះប្រជាជនខ្មែរ ពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ! អបអរសាទរ ៧មករា ជាថ្ងៃកំណើតទី២របស់ខ្មែរគ្រប់រូបគ្រប់ជំនាន់៕
ថ្ងៃទី19ធ្នូ២០២៤

YOUTH CPP MEDIA

17 Dec, 09:57


ស្ពាន​អាកាស​ "​មរតក​តេជោ​"​ ជាន់ទី១ (ក្បាលថ្នល់) ត្រូវបានធ្វើពិធីភ្ជាប់ហើយ​ ដែលនឹងគ្រោងដាក់ឱ្យដំណេីរការសាកល្បងឆាប់ៗ​ ច្បាស់ជានឹងជួយសម្រួលការកកស្ទះ​ ចំណេញពេលវេលានៃការធ្វេីដំណេីរ។

YOUTH CPP MEDIA

16 Dec, 09:09


នេះជានាវាចម្បាំងការពារតំបន់ឆ្នេរ មានចំណាត់ថ្នាក់ឯករាជ្យនេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី ១៦ ខែធ្នូ ដែលជាទស្សនកិច្ចលើកដំបូងនៃនាវារបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកនៅកម្ពុជា នៅក្នុងរយៈពេល ៨ ឆ្នាំមកនេះ។ នៅក្នុងដំណើរទស្សនកិច្ចសុឆន្ទៈនេះ នាវិករបស់នាវានេះនឹងមានកម្មវិធីសកម្មភាពមួយចំនួនជាមួយកងយោធពលខេមរភូមិន្ទ ដែលជាសមភាគីរបស់គេ ដើម្បីលើកកម្ពស់ការសម្របសម្រួលគ្នា និងការឆ្លើយតបចំពោះបញ្ហាប្រឈមរួម ផ្នែកសន្តិសុខលំហសមុទ្រ រវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា។​ នាវាការពារតំបន់ឆ្នេរបែបនេះ ដែលផ្តោតលើបេសកកម្ម មានភាពរហ័ស និងងាយបត់បែន ត្រូវបានផលិតឡើងសម្រាប់ធ្វើប្រតិបត្តិការនៅជិតឆ្នេរ តែក៏អាចធ្វើប្រតិបត្តិការនៅលើលំហសមុទ្របានផងដែរ។

YOUTH CPP MEDIA

14 Dec, 13:53


ឯកឧត្តម យឿន យឿត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើន ជន្មាយុគម្រប់ ៧០ឆ្នាំឈានចូល ៧១ឆ្នាំ

YOUTH CPP MEDIA

14 Dec, 10:47


វីដេអូ ៖ សេចក្តីថ្លែងការណ៍ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ស្តីពី ការបដិសេធការបង្រៀនភាសាវៀតណាម នៅគ្រឹះស្ថានសិក្សា

សូមចុចទីនេះដើម្បីទទួលព័ត៌មានពី លេខាធិការដ្ឋានគ.ស.ព.ស. នៅក្នុងCool App

YOUTH CPP MEDIA

27 Nov, 07:29


ឯកឧត្ដម ប៉េង ពោធិ៍នា ផ្ញើសារលិខិតអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI

YOUTH CPP MEDIA

24 Nov, 08:57


បាឋកថាពិសេស របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ស្តីពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ក្នុងឱកាសបើកជាផ្លូវការនៃសម័យប្រជុំពេញអង្គ លើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤
📱 App iOS      📱 App Android
👉 Facebook    👉 Telegram
👉 YouTube      👉 TikTok
👉 Twitter         👉 Instagram
👉 LinkedIn      👉 Website

YOUTH CPP MEDIA

24 Nov, 07:41


សូមគោរព អបអរសាទរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និង ជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសដែលសម្ដេចទទួល បានពានរង្វាន់មេដាយ«សន្តិភាព ដើម្បីមនុស្សជាតិ និង ភពផែនដី» ។

YOUTH CPP MEDIA

24 Nov, 03:18


សេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលមហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិបណ្ដាគណបក្សនយោបាយនៅអាស៊ី- 12th General Assembly of ICAPP (International Conference of Asian Political Parties ) ចាប់ពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

YOUTH CPP MEDIA

23 Nov, 07:17


លោក Mushahid Hussain៖ «ខ្ញុំអាចនិយាយបានថា សម្តេច ហ៊ុន សែន គឺជាបុរសខ្លាំង»..!

YOUTH CPP MEDIA

23 Nov, 05:44


ក្រសួងសាធារណការ និង ដឹកជញ្ជូនរបស់កម្ពុជា នៅថ្ងៃទី ២២ វិច្ឆិកា បានចេញនូវសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។

ក្រសួងបានចាត់ទុកការចុះផ្សាយរបស់សារព័ត៌មានបរទេសទាំងនោះ គឺជាការផ្សព្វផ្សាយមិនពិត គ្មានមូលដ្ឋាន បំភ្លៃបំផ្លើសផ្ទុយពីការពិត។សម្រាប់ក្រសួង កម្ពុជាកំពុងអនុវត្ត«គម្រោងព្រែកជីកហ្វូណនតេជោ»យ៉ាងសកម្ម។

YOUTH CPP MEDIA

22 Nov, 08:16


ឯកឧត្តម នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និង ជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និង ទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញយុទ្ធវិធីប្រតិបត្តិការ និងសង្គ្រោះបឋម ជំនាន់ទី១៩ ឆ្នាំ២០២៤ ដល់កងកម្លាំងនគរបាលការពារព្រំដែន និង ប្រកាសសមាសភាពគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ នៅសាលាហ្វឹកហ្វឺនជំនាញនគរបាលការពារព្រំដែន ខេត្តព្រះវិហារ។

ថ្លែងក្នុងពិធីបិទវគ្គ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចំណេះជំនាញដែលទើបទទួលបាននាពេលនេះ ទៅបម្រើអង្គភាពឲ្យមានប្រសិទ្ធភាព និង ចំគោលដៅ ដើម្បីចូលរួមបង្រ្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតាមខ្សែបន្ទាត់ព្រំដែន។

YOUTH CPP MEDIA

22 Nov, 07:27


ក្រុមយុវជនសង្គមស៊ីវិល និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចេញញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិ៣ជំនាន់ជ្រុលនិយមដែលមានចរិកជា «ភេរវកម្ម»។

សូមកុំចាញ់កល់ចូលរួម ពាក់ព័ន្ធ ជាមួយក្រុមជ្រុលនិយមជាឧទ្ទាមខុសច្បាប់។

សូមតាមដាន YOUTH CPP Media
https://t.me/youthcppmedia

YOUTH CPP MEDIA

21 Nov, 14:06


ព្រះរាជក្រម ច្បាប់ ស្តីពី “និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម” ។

YOUTH CPP MEDIA

21 Nov, 07:05


អ៊ុំ សំអាន កូនចៅជនក្បត់ជាតិ៣ជំនាន់ ធ្លាប់ជាប់គុកដោយសារប្រឌិតព័ត៌មានពាក់ព័ន្ធព្រំដែនម្ដងរួចហើយ។ បច្ចុប្បន្នធនធានក្រុមប្រឆាំងនេះ វាបន្តព្យាយាមប្រឌិតព័ត៌មានពាក់ព័ន្ធនឹងព្រំដែនទៀត។

YOUTH CPP MEDIA

19 Nov, 04:24


រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គលើកទី៣ នីតិកាលទី៧ នៅថ្ងៃទី២០វិច្ឆិកាស្អែកនេះ ដើម្បីបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តតែងតាំង ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជារដ្ឋមន្ត្រីក្រសួងការបរទេស ជំនួសឯកឧត្ដម សុខ ចិន្ដាសោភា

YOUTH CPP MEDIA

18 Nov, 04:17


អបអរសាទរ២៥ឆ្នាំភាពជោគជ័យនៃការអភិរក្សក្រពើភ្នំនៅកម្ពុជា!
Celebrating 25 years of Siamese crocodile conservation in Cambodia!
=======================

ក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន រដ្ឋបាលនៅថ្នាក់ក្រោមជាតិនិង សហគមន៍មូលដ្ឋាន ព្រមទាំងអង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានធ្វើការរួមគ្នាយ៉ាងសកម្មក្នុងការអភិរក្សក្រពើភ្នំពីការជិតផុតពូជពីក្នុងធម្មជាតិរហូតដល់ការបន្តកើនឡើងនៅក្នុងទឹកដីកម្ពុជា។

YOUTH CPP MEDIA

18 Nov, 03:42


លោក សាន សាង គឺជាប្រជាពលរដ្ឋខ្មែរកម្ពុជា កាលពីថ្ងៃទី ១៣ វិច្ឆិកា ត្រូវបានព្រះមហាក្សត្រកម្ពុជាត្រាស់បង្គាប់តែងតាំងលោកជាទីប្រឹក្សាសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី

YOUTH CPP MEDIA

16 Nov, 00:05


កិច្ចពិភាក្សាពិសេស ស្តីពី ព្រឹត្តិការណ៍ថ្មី កម្ពុជា-ថៃ

YOUTH CPP MEDIA

14 Nov, 11:28


ឯកឧត្តម ម៉ែន វុទ្ធី រដ្ឋលេខាធិការ និង ជាទីប្រឹក្សាក្រសួងព្រះបរមរាជវាំង បានផ្តល់ការឧបត្ថម្ភដល់ទូកចែវចំនួន២ ក្នុងស្រុកបរិបូរណ៍ និង ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ ២០២៤។

ទូកចែវចំនួន២ដែលឯកឧត្តម ម៉ែន វុទ្ធី ឧបត្ថម្ភមានដូចជា ទូកចែវនារី ព្រះពៃស្រពណ៍ ស្ថិតនៅក្នុង វត្តព្រះពៃស្រពណ៍ ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និង ទូកចែវបុរស ព្រះទីនាំង សារាយអណ្តែងចង្ហាន់ហុយ នៅវត្តវិហារហ្ហូង ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

សម្រាប់ទូកចែវនារី ព្រះពៃស្រពណ៍ ទទួលបានការឧបត្ថម្ភនូវ អាវ និង មួក ចំនួន ៤៥ ឈុត ថវិកាសម្រាប់រៀបចំអាហារកីឡាការិនី ចំនួន ២ លានរៀល សរុបទាំងជាទឹកប្រាក់ ៣ លានរៀល។ចំណែក ទូកចែវបុរស ព្រះទីនាំង សារាយអណ្តែងចង្ហាន់ហុយ ឯកឧត្តម ម៉ែន វុទ្ធី ឧបត្ថម្ភជាថវិកាសរុប៣លានរៀល។ដូច្នេះថវិកាឧបត្ថម្ភសរុបទាំង២ទូក ចំនួន ៦លានរៀល។

YOUTH CPP MEDIA

13 Nov, 06:25


សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញចុះជួបសំណេះសំណាល និងនាំយកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនដល់កីឡាករចំណុះទូកមកពីខេត្តកំពង់ឆ្នាំង ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ នៅរាជធានីភ្នំពេញ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅជិតស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

YOUTH CPP MEDIA

12 Nov, 13:56


ញត្តិគាំទ្រ សម្តេចតេជោ និងថ្កោលទោសសកម្មជនជ្រុលនិយម

YOUTH CPP MEDIA

12 Nov, 03:35


(Live) កម្មវិធីសំឡេងការពិត ដើម្បីប្រជាជន សម្រាប់ថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២៤ ក្រោមប្រធានបទ "បច្ចុប្បន្នភាពកម្ពុជា” វាគ្មិនកិត្តិយស លោក លី សុផានិត្យ។ ផ្សាយបន្តផ្ទាល់ តាមរយ:វិទ្យុបាយ័ន ៩៥FM ចាប់ពីម៉ោង ១០៖០០ ដល់ ម៉ោង១២៖០០ត្រង់។
ប្រិយមិត្តអាចចូលរួមពិភាក្សាតាមរយៈប្រព័ន្ធទូរស័ព្ទ061686999, 067686999, 093699191 និង0886198999 ,Telegram (+855 88 6198999)

YOUTH CPP MEDIA

12 Nov, 03:35


https://www.facebook.com/share/v/15FJdxNS3u/?mibextid=SphRi8

YOUTH CPP MEDIA

12 Nov, 02:14


ក្រុមអ្នកស្រាវជ្រាវនៅកម្ពុជាថា ការកៀរគរពលករខ្មែរឱ្យគាំទ្រចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់ គឺជាការបំផ្លាញពលករ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
————
ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គមនៅកម្ពុជាលើកឡើងថា ការកៀរគរពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសពីសំណាក់ លោក សម រង្ស៊ី ដើម្បីឱ្យមកគាំទ្រចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់របស់ខ្លួនគឺជាការធ្វើនយោបាយប្រជាភិថុតិម្តងហើយម្តងទៀត បំផ្លាញអត្ថប្រយោជន៍បងប្អូនពលករខ្មែរខ្លួនឯង និងបំផ្លាញប្រជាធិបតេយ្យក្រោមរូបភាពមនោគមវិជ្ជានយោបាយខ្មៅងងឹតរបស់ក្រុមអ្នកប្រឆាំងមួយក្តាប់នៅបរទេស។

ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គមនៅកម្ពុជាលើកឡើងបែបនេះ បន្ទាប់ពី លោក សម រង្ស៊ី និងបក្សពួកនៅក្រៅប្រទេសកំពុងកៀរគរពលរដ្ឋខ្មែរ និងពលករខ្មែរនៅក្រៅប្រទេសឱ្យមកគាំទ្រការបង្កើតចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់ដែលប្រកាសឡើងដោយលោកផ្ទាល់ ក៏ប៉ុន្តែគេពុំឃើញមានពលរដ្ឋខ្មែរនៅក្រៅប្រទេសបង្ហាញការគាំទ្រ និងចង់ឃើញចលនាបង្កើតរដ្ឋាភិបាលបណ្ដោះ អាសន្ននេះកើតឡើងនោះទេ។

លោកបណ្ឌិត ឈត ប៊ុនថង ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ការគាំទ្រនយោបាយគឺជាសិទ្ធិរបស់បងប្អូនប្រជាពលរដ្ឋដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែការបង្កើតឱ្យមានចលនាខុសច្បាប់ ឬរដ្ឋាភិបាលបណ្ដោះអាសន្នពីសំណាក់ក្រុមជ្រុលនិយមគឺជាអំពើខុសច្បាប់ ពុំមែនជាសិទ្ធិធ្វើនយោបាយនោះទេ ជាពិសេសការកៀរគរពលរដ្ឋឱ្យគាំទ្រចលនាខុសច្បាប់បែបនេះ គឺជាការញុះញុង និងនាំជាតិនិងពលរដ្ឋខ្មែរទាំងក្រៅ និងក្នុងស្រុកឱ្យមានការយល់ខុសពីកម្ពុជា។

លោកបណ្ឌិតបានសង្កត់ធ្ងន់ថា ការកៀរគរពលករខ្មែរនៅក្រៅប្រទេសរបស់ លោក សម រង្ស៊ី ដើម្បីឱ្យមកគាំទ្រចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់នេះ គឺជាការបំផ្លាញអត្ថប្រយោជន៍របស់បងប្អូនពលករខ្មែរនៅក្រៅប្រទេសពិតប្រាកដមួយដែលមិនអាចប្រកែកបាន ពីព្រោះចលនាខុសច្បាប់នេះធ្វើឱ្យប៉ះពាល់ដល់ស្ថេរភាពសង្គម ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា និងធ្វើឱ្យបរទេស និងវិនិយោគិនបរទេសមើលខុសមកលើកម្ពុជា ដូច្នេះឱកាសការងារនៅក្រៅប្រទេសក៏ប្រឈមដែរ ពីព្រោះឱកាសការងារនៅក្រៅប្រទេសគឺបានមកពីទំនាក់ទំនងការទូតរវាងប្រទេសទទួល និងប្រទេសបញ្ជូន។

ដោយឡែក លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគសង្គម ក៏បានលើកឡើងដែរថា ចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់របស់លោកសម រង្ស៊ី គឺជាការធ្វើនយោបាយបែបបំផ្លាញលទ្ធិប្រជាធិតេយ្យ ដែលបុគ្គលជ្រុលនិយមរូបនេះតែងស្រែកជារើយៗអំពីការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ការធ្វើនយោបាយបែបនេះគឺជាការធ្វើនយោបាយបែបប្រជាភិថុតិ និងជាការធ្វើនយោបាយដើរថយក្រោយ តាមមិនទាន់សភាពការណ៍របស់អ្នកធ្វើនយោបាយដោយប្រយោលនៅបរទេសរូបនេះ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា បងប្អូនពលករខ្មែរនៅក្រៅប្រទេសគួរកុំជឿតាមការញុះញុងដែលឱ្យមានការគាំទ្រចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្ន ខុសច្បាប់ដែលផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា របស់លោកសម រង្ស៊ី និងបក្សពួកនេះឡើយ ពីព្រោះការគាំទ្រចលនាខុសច្បាប់នេះពុំមែនជាកាតព្វកិច្ចរបស់បងប្អូនប្រជាពលរដ្ឋខ្មែរនោះទេ ហើយវាចាកឆ្ងាយពីតថភាពពិតជាក់ស្តែងរបស់កម្ពុជាខ្លាំងពេក។

ទន្ទឹមនេះ លោកបណ្ឌិតជំរុញឱ្យបងប្អូនពលករខ្មែរនៅក្រៅប្រទេសត្រូវខិតខំធ្វើការ និងរៀនសូត្រពីការងាររបស់ខ្លួននៅក្រៅប្រទេសដែលបានមកពីការខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសទទួល។ ប្រសិនបើបងប្អូនគាំទ្រទង្វើខុសច្បាប់ដដែលៗរបស់ក្រុមជ្រុលនិយមនៅក្រៅប្រទេស គឺជាការបំផ្លាញខ្លួនឯង និងលង់ខ្លួនជាមួយនយោបាយភូតកុហកម្តងហើយម្តងទៀតរបស់ក្រុមលោក សម រង្ស៊ី និងបក្សពួក៕

YOUTH CPP MEDIA

11 Nov, 13:26


ក្រុមយុវជនសង្គមស៊ីវិល ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តជួបជុំគ្នាធ្វើការ ការថ្កោលទោស ក្រុមជ្រុលនិយមជ្រកក្រោមស្លាកព័ត៌មាន ដែលមានមេញុះញង់នៅពីក្រោយគឺទណ្ឌិតក្បត់ជាតិបីជំនាន់។

សូមតាមដាន YOUTH CPP Media
https://t.me/youthcppmedia

YOUTH CPP MEDIA

11 Nov, 10:48


សេចក្ដីប្រកាសគាំទ្រសម្ដេចតេជោ និងថ្កោលទោសក្រុមឆ្វេងនិយម របស់អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

YOUTH CPP MEDIA

11 Nov, 10:28


សេចក្ដីប្រកាសគាំទ្រសម្ដេចតេជោ និងថ្កោលទោសក្រុមឆ្វេងនិយម របស់អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

YOUTH CPP MEDIA

10 Nov, 13:02


លោក ហេង សំណាង មេដឹកនាំបណ្តុំអង្គការសមាគមយុវជនសង្គមសុីវិល រួមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចេញការប្រតិកម្មថ្កោលទោសទណ្ឌិតក្បត់ជាតិបីជំនាន់ចំពោះការញុះញង់ គឺទណ្ឌិតក្បត់ជាតិបីជំនាន់ ដែលមានចរិតពាល។

សូមតាមដាន YOUTH CPP Media
https://t.me/youthcppmedia

YOUTH CPP MEDIA

10 Nov, 05:13


ទោះបីថ្ងៃនេះជាថ្ងៃខ្ញុំកាន់ទុក្ខនៃការ
ស្លាប់កូនប្រុសច្បងរបស់ខ្ញុំ១០វិច្ឆិកា
១៩៧៦ក៏ដោយតែខ្ញុំត្រូវបង្ហោះសំឡេង
ទាំងស្រុងទាំងសំឡេងខ្ញុំទាំងសំឡេង
អាក្មេងពាលដែលហៅចូលមកទាំងព្រឹកនិងយកទៅផ្សាយដោយកាត់
ចោលពាក្យមួយចំនួន។
គ្រាន់តែប៉ុណ្ណេះវាគ្រប់គ្រាន់ដើម្បី
បង្ហាញថាពួកក្មេងពាលដែលបម្រើឱ្យ
នយោបាយពាលរបស់មេក្លោងពាល
វាកំសាកប៉ុណ្ណាបើគ្រាន់តែសំឡេងទាំងស្រុងវាមិនហ៊ានចាក់ផ្សាយផង។

YOUTH CPP MEDIA

09 Nov, 01:46


ថ្ងៃនេះ គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ដែលកម្ពុជាទទួលបានឯករាជ្យ ពីអាណានិគមនិយមបារាំង។

ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ធ្វើការតស៊ូក្នុងក្របខណ្ឌនៃព្រះរាជបូជនីយកិច្ច ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

YOUTH CPP MEDIA

09 Nov, 01:20


អបអរសាទរពិធីបុណ្យ ឯករាជ្យជាតិ លើកទី៧១

YOUTH CPP MEDIA

08 Nov, 13:06


ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករបានកំពុងដើរលេងកម្សាន្តយ៉ាងសប្បាយរីករាយនៅតំបន់ Pub Street ក្នុងខេត្តសៀមរាប នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤។

YOUTH CPP MEDIA

08 Nov, 03:31


លោកជំទាវ យស ថានារី ត្រូវបានរដ្ឋសភា ប្រកាសជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ ជំនួសឯកឧត្តម ជា ចាន់តូ ដែលបានទទួល
មរណភាព។

YOUTH CPP MEDIA

07 Nov, 09:59


WATCH VIDEO: លោក ហៃ វណ្ណា ចុះមើលព្រំដែនកម្ពុជា-វៀតណាម នៅខេត្តមណ្ឌលគិរី, ឃើញការរៀបចំព្រំដែនរបស់រាជរដ្ឋាភិបាល អស់បារម្ភរឿងបាត់បង់ទឹកដី

https://fna.asia 🔗JOIN US

YOUTH CPP MEDIA

07 Nov, 08:54


សូមអបអរសាទរ អង្ករម៉ាក "ម្លិះអង្គរ" ជាអង្ករដែលមានគុណភាព និងទុកចិត្តបានសម្រាប់ អង្ករក្រអូបប្រណិតកម្ពុជា ទទួលបានពានរង្វាន់អង្ករល្អប្រណិតផ្ដាច់គេលើពិភពលោក ជាលើកទី ៦ 👏👏👏

YOUTH CPP MEDIA

07 Nov, 08:42


ក្រុង​ភ្នំពេញ​ត្រៀមលក្ខណៈ​រៀបចំព្រះរាជពិធីបុណ្យ​អ៊ុំ​ទូក

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ​ មានទូក ង ចូលរួមប្រកួតប្រជែងចំនួន ៣៤៦ទូក លើសពីឆ្នាំកន្លងទៅ ខណៈចំនួនប្រទីបមកពីតាមក្រសួង ស្ថាប័នក៏មានច្រើនជាងឆ្នាំមុន​។

ប្រភព៖ កណ្តៀរ

YOUTH CPP MEDIA

07 Nov, 04:32


គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ចុះត្រួតពិនិត្យស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និង អនាម័យ បរិស្ថាន នៅលើវេទិកាសម្រាប់រៀបចំពិធីបុណ្យអុំទូក ដើម្បីធានាឱ្យបាននូវសោភ័ណភាពស្រស់ស្អាត និង អនាម័យ បរិស្ថាន មានភាពល្អប្រសើរ ដើម្បីត្រៀមចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក 🇰🇭

YOUTH CPP MEDIA

07 Nov, 03:21


(Live) កម្មវិធីសំឡេងការពិត ដើម្បីប្រជាជន សម្រាប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ "កម្ពុជាសប្ភាហ៍នេះ” វាគ្មិនកិត្តិយស លោក លី សុផានិត្យ ។ ផ្សាយបន្តផ្ទាល់ តាមរយ:វិទ្យុបាយ័ន ៩៥FM ចាប់ពីម៉ោង ១០៖០០ ដល់ ម៉ោង១២៖០០ត្រង់។

ប្រិយមិត្តអាចចូលរួមពិភាក្សាតាមរយៈប្រព័ន្ធទូរស័ព្ទ061686999, 067686999, 093699191 និង0886198999 ,Telegram (+855 88 6198999)

YOUTH CPP MEDIA

07 Nov, 03:20


https://www.facebook.com/share/v/14pzvrYLk3/?mibextid=WC7FNe

YOUTH CPP MEDIA

07 Nov, 02:31


អបអរសាទរខួប២១ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤

កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប !

YOUTH CPP MEDIA

31 Oct, 13:01


កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ខ្ញុំព្រះករុណាទូលព្រះបង្គំ ខ្ញុំបានប្រកាសបង្កើត “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន" ហើយចាប់ពីថ្ងៃទី ២៦ សីហា ២០២៤ មក ក្រុមការងារមូលនិធិបានចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស ។

ចលនានៃការបរិច្ចាគថវិកាក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន” ត្រូវបិទបញ្ចប់នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នេះ ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសចំនួន ៧២០.១០៥ អង្គ/នាក់ ដែលបានចូលរួមបរិច្ចាក និង ទទួលបានថវិកាសរុបចំនួន ៣២.៩៥២.៤៤២.០៤៤ រៀល និងប្រាក់ដុល្លាអាមេរិកសរុបចំនួន ១៨.៧២៩.៩៩៨ ដុល្លាអាមេរិក (គិតជាទឹកប្រាក់ដុល្លារអាមេរិកប្រមាណ ២៦.៩៦៧.៦០៩ ដុល្លាអាមេរិក)។

វិភាគទានស្ម័គ្រចិត្តដែលទទួលបាននេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែន។ ដើម្បីធានាការគ្រប់គ្រង ប្រើប្រាស់ថវិការបានត្រឹមត្រូវ តម្លាភាព និងចំគោលដៅ ខ្ញុំបានសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី។ បន្ថែមលើនេះ នៅថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ច នឹងធ្វើសន្និសិទ្ធកាសែត ដើម្បីបង្ហាញអំពីផែនការលំអិតនៃការប្រើបា្រស់ថវិកាមូលនិធិក្នុងការកសាងផ្លូវក្រវ៉ាត់ព្រំដែន។

ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំពិតជាមានមោទនភាពក្រៃលែង ដែលមូលនិធិមួយនេះបានទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ។

ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំសូមថ្លែងអំណរព្រះគុណ និងអរគុណយ៉ាងជ្រាលជ្រៅប្រគេន ថ្វាយ ជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូនជនរួមជាតិទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះបញ្ចាំងអំពីទឹកចិត្តមនសិការស្នេហាជាតិមាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួនជានិច្ចក្នុងការបូជាលះបង់គ្រប់បែបយ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ៕

🌐 Hun Manet
🌐 Samdech Thipadei Hun Manet, Prime Minister of Cambodia
🌐 Instagram
🌐 X(Twitter)
🌐 YouTube
🌐 Tiktok

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia

YOUTH CPP MEDIA

30 Oct, 05:15


ព្រះរាជសុន្ទរកថា របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជពិធីមហាមិទ្ទិញខួបលើកទី២០ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤

YOUTH CPP MEDIA

29 Oct, 00:55


អបអរសាទរ ខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៩ តុលា ២០០៤-២៩ តុលា ២០២៤។

YOUTH CPP MEDIA

28 Oct, 04:14


ចូលរួមខួប ២០ឆ្នាំនៃការឡើងគ្រងរាជ
សម្បត្តិព្រះមហាក្សត្រ ថ្ងៃទីមួយនា
ព្រឹកថ្ងៃទី២៨ តុលា ២០២៤។

YOUTH CPP MEDIA

28 Oct, 04:05


«ពិព័រណ៍ព្រះបរមឆាយាល័ក្ខណ៍» ត្រូវបានរៀបចំឡើង ដើម្បីសម្តែងនូវ មនោសញ្ចេតនាស្វាមីភក្តិ និង ការគោរពប្រណិប័តន៍ ប្រកបដោយភាពកត្តញ្ញូកតវេទីចំពោះព្រះរាជវីរៈគំរូ និងព្រះគុណូបការៈនៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសត្រៀមអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីឡើងគ្រងព្រះបរមរាជសម្បត្តិ នៃព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។

YOUTH CPP MEDIA

23 Oct, 04:15


បណ្តុំអង្គការសង្គមស៊ីវិល៖គុណបំណាច់ដ៏ធំធេងរបស់សម្ដេច តេជោ ហ៊ុន សែន ចំពោះកម្ពុជា នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១

សូមតាមដាន YOUTH CPP Media
https://t.me/youthcppmedia

YOUTH CPP MEDIA

23 Oct, 01:27


អបអរសាទរខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤)

៣៣ឆ្នាំមុន ពោលគឺនៅថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៩១ ភាគីទាំង ៤ របស់កម្ពុជារួមមាន៖ សម្តេចតេជោ ហ៊ុន សែន តំណាងឲ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី ២-៤ ខែធ្នូ ឆ្នាំ ១៩៨៧)។

បន្ទាប់មក ក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី ២០-២១ ខែមករា ឆ្នាំ ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។

ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេស បានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕

YOUTH CPP MEDIA

22 Oct, 03:42


[WATCH] ពលរដ្ឋខ្មែរកម្ពុជាក្រោមបង្ហាញក្ដីរំភើបឥតឧបមា និងទន្ទឹងរង់ចាំថ្ងៃកឋិនមកដល់

បាំងតែជាង១០ថ្ងៃទៀតប៉ុណ្ណោះ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែទៅកាន់វត្តនៅកម្ពុជាក្រោមនឹងចូលមកដល់។ នេះជាពិធីបុណ្យសាមគ្គីជាប្រវត្តិសាស្ត្រ ផ្ដួចផ្ដើមគំនិតដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹត្តិបណ្ឌិតប៉ុន រ៉ានី ហ៊ុន សែន ដែលបង្ហាញពីការយកចិត្តទុក្ខដាក់ចំពោះវត្តខ្មែរ និងពលរដ្ឋខ្មែរកម្ពុជាក្រោម។ https://youtu.be/kK2blTWH13c

Website | Facebook | Telegram | TikTok

YOUTH CPP MEDIA

22 Oct, 02:18


សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានគណៈកម្មការរៀបចំបុណ្យកឋិនទានដង្ហែមកវត្តខ្មែរក្រោម នារសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ អញ្ជើញដឹកនាំគណៈកម្មការរៀបចំអង្គកឋិនទានចុះពិនិត្យមើលទីតាំងវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរគ្រោងនឹងដង្ហែចូលនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

YOUTH CPP MEDIA

18 Oct, 04:28


https://www.facebook.com/share/v/qVZ2tLctC4nC6N2C/?mibextid=WC7FNe

YOUTH CPP MEDIA

18 Oct, 02:12


ក្រសួងមហាផ្ទៃ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និងច្រានចោលចំពោះគណនីហ្វេសប៊ុក Dara Khan ដែលបានផ្សាយមួលបង្កាច់ថា ចំណាត់ការបោសសម្អាតគ្រឿងញៀនរបស់ក្រសួងមហាផ្ទៃ ជាការប្រកាសសង្គ្រាមប្រឆាំងនឹងក្រុមគ្រួសារសម្តេចតេជោ និងសម្តេចធិបតី…!

YOUTH CPP MEDIA

16 Oct, 03:37


«ពិធីជួបសំណេះសំណាលជាមួយបងប្អូនក្រុមកីឡាករទូក”ង”ទាំង១៣ទូក នៅក្នុងស្រុកកៀនស្វាយ»
..
លោក អ៊ូ ឈាង ប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយ លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនក្រុមកីឡាករទូក”ង”ទាំង១៣ទូក នៅក្នុងស្រុកកៀនស្វាយ ដែលត្រូវទៅចូលរួមអុំប្រណាំងនៅក្រុងតាខ្មៅ ខេត្តកណ្ដាល រយះពេល២(ពីរ)ថ្ងៃ នាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកណ្ដាល។

នាក្នុងឱកាសនេះ លោក ឡូវ សុខសាន អភិបាលស្រុក បានណែនាំ និងផ្តាំផ្ញើរដល់ប្អូនចំណុះទូកទាំងអស់ត្រូវខិតខំប្រឹងប្រែងក្នុងការអុំប្រណាំង ដោយស្មារតីសាមគ្គីភាព យោគយល់អធ្យាស្រ័យគ្នា និងគោរពវិន័យតាមគណៈកម្មការរៀបចំការប្រណាំងទូកខេត្ត ព្រមទាំងត្រូវចូលក្នុងការថែរក្សាបរិស្ថាន និងអនាម័យនៅកន្លែងស្នាក់នៅឱ្យបានល្អប្រសើរ។

ដើម្បីលើកទឹកចិត្តដល់បងប្អូនចំណុះទូកទាំងអស់ រដ្ឋបាលស្រុក បានឧបត្ថម្ភដល់ទូកខ្នាតអន្តរជាតិចំនួន៥ទូក ក្នុងមួយទូកទទួលបាន ថវិកា ២៥០ ០០០រៀល អង្ករ ៥០ គីឡូក្រាម ភេសជ្ជៈ ៥កេស និងទឹកសុទ្ធ ២៥យួរ ទូកវែងចំនួន ៨ទូក ក្នុងមួយទូកទទួលបាន អង្ករ ១០០ គីឡូក្រាម ភេសជ្ជៈ ១០កេស ទឹកសុទ្ធ ៥០យួរ និងថវិកា ៥០០ ០០០រៀល។

3,180

subscribers

3,652

photos

450

videos