ខុមហ្រ្វែល - COMFREL @comfrel Channel on Telegram

ខុមហ្រ្វែល - COMFREL

@comfrel


នេះជា Official Channel របស់គណៈកម្មាធិការខុមហ្រ្វែល (COMFREL)

ខុមហ្រ្វែល - COMFREL (Khmer)

ជារឿងនៅលើស្ទង់មេចគណៈកម្មាធិការខុមហ្រ្វែល (COMFREL) ដើម្បីផ្តល់ព័ត៌មានទាកទាសរបស់គា្ណៈអតសជន ព្រមគោរបស់អ្នកជំនាញរបស់ព្រមាននៅក្នុងប្រទេស។ COMFREL ជា្របស់អ្នកដ៏អាហារូបនៅក្នុងប្រទេសខ៌្មរេ្យន ហើយពាក់ព័ន្ធបុក្ខបនមនោះ។ ប្រសឯហេតុឌឹសៃដែលនៅក្នុងលុបចក់នេះធ្វិនោះជា្របស់អ្នក។

ខុមហ្រ្វែល - COMFREL

02 Jan, 10:36


នៅថ្ងៃទី២​ មករា ឆ្នាំ២០២៥ ធនាគារជាតិកម្ពុជាបានប្រកាសឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការទទួលយកប្រាក់ដុល្លារអាមេរិក។ ការប្រកាសនេះធ្វើឡើង ក្រោយធនាគារជាតិសង្កេតឃើញមានក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយកំពុងចរាចរនៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ ធនាគារជាតិក៏បានស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតប្រាក់ដុល្លារអាមេរិកក្លែងក្លាយពីអតិថិជន ដោយមិនចាំបាច់ផ្តល់សំណងអ្វីទាំងអស់។ https://www.facebook.com/photo/?fbid=1052706703565124&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 10:29


ផ្លាកលេខយានយន្តក្លែងក្លាយទាំងរថយន្ត និងម៉ូតូនៅតែជាបញ្ហាប្រឈម ពិសេសករណីយានយន្តពីរផ្សេងគ្នាពាក់ផ្លាកលេខតែមួយ ដោយសំអាងថាផ្លាកលេខដើមបានបាត់។ នៅក្នុងពិធីបិទសន្និបាតរបស់អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ខ្ពស់ចំពោះផ្លាកលេខយានយន្តក្លែងក្លាយ។ តាម លោក ស សុខា សមត្ថកិច្ចអាចបង្កើតក្រុមការងារចល័តមួយ ដើម្បីត្រួតពិនិត្យបញ្ហាផ្លាកលេខយានយន្តក្លែងក្លាយ និងដាក់ទោសទណ្ឌទៅលើជនល្មើស។ ​https://www.facebook.com/photo/?fbid=1052699046899223&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 10:29


ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងជាសាធារណៈ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ ស្របពេលដែលកម្ពុជា ឈានចូលដល់រដូវមានធាតុអាកាសចុះត្រជាក់។ ការអំពាវនាវនេះគឺដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺផ្លូវដង្ហើម ជាពិសេសយូមិនមេតាភ្នឺម៉ូវីរុស។ https://www.facebook.com/photo/?fbid=1052696876899440&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 10:29


គោលការណ៍ណែនាំថ្មីរបស់ក្រសួងមហាផ្ទៃដែលមានគោលបំណងពង្រឹងស្តង់ដារសីលធម៌ និងការការពារឯកជនភាពក្នុងការផ្សព្វផ្សាយព័ត៌មានសន្តិសុខសង្គម បានធ្វើឱ្យមានការព្រួយបារម្ភក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្ស ចំពោះការរឹតត្បិតសេរីភាពសារព័ត៌មាន និងការទទួលបានព័ត៌មានទាន់ពេលវេលារបស់សាធារណជន។ https://www.facebook.com/photo/?fbid=1052692590233202&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 10:28


ឯក​អគ្គរដ្ឋទូត​ចិន លោក វ៉ាង វិនពិន (Wang Wenbin) និង​លោក ម៉ាង ស៊ីណេត អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឯកភាព​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ចិន និង​ខេត្ត​ព្រះសីហនុ ក្នុង​វិស័យ​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ការ​វិនិយោគ​ ទេសចរណ៍ និង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​លេង​ល្បែង​អនឡាញ និង​ការ​ឆបោក​តាម​ទូរគមនាគមន៍។ https://www.facebook.com/photo?fbid=1052645960237865&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 10:28


កាណាដា គឺ​​ជា​ទីផ្សារ​ដ៏មាន​សក្តានុពល​មួយ​សម្រាប់​ទំនិញ​នាំចេញ​ពី​កម្ពុជា ដោយ​​ក្នុង​រយៈ​ពេល ១១ ខែ​ដើម​ឆ្នាំ ​២០២៤ ប្រទេស​នៅ​ទ្វីប​អាមេរិក​ខាង​ជើង​មួយ​នេះ​បាន​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ក្នុង​ទឹក​ប្រាក់​ជាង ១ ពាន់​លាន​ដុល្លារ កើន​ជាង ៣០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣។ កាណាដា គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី​ ៦ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន។​ https://www.facebook.com/photo?fbid=1052620303573764&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 09:05


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖«ហ្វេមីនីស និងការលុបបំបាត់ការបៀតបៀន»
វាគ្មិនកិត្តិយស :
១. លោកស្រី ម៉ៅ ម៉ាប់ នាយិកាប្រតិបត្តិនៃអង្គការក្លាហាន
២.កញ្ញា សង្វា ភួងវីណា ប្រធានកម្មវិធីតស៊ូមតិ និងបណ្ដាញនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា
អ្នកសម្របសម្រួល៖ កញ្ញា ស្រ៊ី លីដាhttps://www.facebook.com/comfrel.org/videos/572751175677853

ខុមហ្រ្វែល - COMFREL

02 Jan, 03:41


ក្រសួងបរិស្ថានបញ្ជាឱ្យក្រុមហ៊ុនខេមបូឌាន ណូប៊លថេស្ត ហ្វូដ (Cambodian Noble Tased Food Co., LTD)​បញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលក្នុងព្រែកសង្កែ និងធ្វើការស្តារភក់ ក្នុងព្រែកសង្កែនេះ ឱ្យបានស្អាតឡើងវិញសម្រាប់​ឱ្យពលរដ្ឋអាស្រ័យផល។ https://www.facebook.com/photo?fbid=1052524073583387&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 03:41


អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទ​បញ្ជា​ឱ្យកម្លាំងនគរ​បាល ត្រូវតែបង្កើនសកម្មភាពទ្វេរដង ក្នុងការបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបក្រុមក្មេងទំនើង សម្រាប់ឆ្នាំ២០២៥នេះ។ https://www.facebook.com/photo?fbid=1052519250250536&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 03:40


អ្នក​ធ្វើការ​ផ្នែក​វិស័យ​ទេសចរណ៍ នៅ​ខេត្ត​សៀមរាប​សាទរ កម្ពុជា-ចិន បាន​បើក​ដំណើរ​ការ​ជើង​ហោះហើរ​ត្រង់​ពី​ទី​ក្រុង​ស៊ីអាន(Xi’an) ប្រទេស​ចិន​ មក​កាន់​ទី​ក្រុង​ភ្នំពេញ​ឡើង​វិញ។ ក៏ប៉ុន្តែ​ពួកគេ​ក៏​ស្នើ​ឱ្យ​រដ្ឋាភិបាល ពង្រឹង​សន្តិសុខ​សណ្ដាប់​ធ្នាប់​សង្គម​ និង​បញ្ហា​ទុកដាក់​សំរាម​ឱ្យ​មាន​របៀប​រៀប​រយ​បន្ថែម​ទៀត ដើម្បី​ស្រូប​ទាញ​អ្នក​ទេសចរ។ https://www.facebook.com/photo?fbid=1052509596918168&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 03:40


យុវជន​ឈឺ​ឆ្អាល​ការងារ​សង្គម និង​អ្នក​ឃ្លាំមើល​សង្គម​រិះគន់​រដ្ឋាភិបាល ថា ការ​បង្ខំ​ឱ្យ​យុវជន​ធ្វើ​វីដេអូ​សារភាព​ទោសកំហុស​ជា​ថ្នូរ​ដើម្បី​បាន​នៅ​ក្រៅ​ឃុំ គឺជា​ជាន់​ឈ្លី​លើ​ប្រព័ន្ធ​តុលាការ និង​ជា​ការ​ធ្វើ​នយោបាយ​ប្រជាភិថុតិ។ ប្រតិកម្ម​របស់​ក្រុម​យុវជន​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ឪពុក​កូន​គឺ លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដាក់​សម្ពាធ​លើ​ក្រុម​យុវជន​សង្គម​ឱ្យ​សុំទោស និង​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​ហើយ​ទម្លាក់​កំហុស​លើ​អ្នក​ដទៃ​ថា ជា​ការ​បង្គាប់​បញ្ជា​ឱ្យ​ផ្ដួល​រំលំ​រដ្ឋាភិបាល។ https://www.facebook.com/photo?fbid=1052507606918367&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 02:57


គណ​បក្ស​កម្លាំង​ជាតិ​គ្រោងរៀប​ចំ​សមាជ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ​ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​បក្ស ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ​មិន​ទទួល​ស្គាល់​លទ្ធផល​សមាជ​វិសាមញ្ញ​របស់​គណបក្ស​កាលពី​ខែកញ្ញា​កន្លង​ទៅ​។ នេះបើតាម​ លោក រ៉ុង​ ឈុន​ ដែលជា​ទីប្រឹក្សា​របស់​គណបក្ស​ជំទាស់​មួយ​នេះ។ https://www.facebook.com/photo/?fbid=1052505003585294&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 02:55


ស្ថានភាព​សេរីភាព​សារព័ត៌មាន​មាន​ភាពវិជ្ជមាន​ច្រើន​នៅឆ្នាំ​២០២៤​ ជាពេលដែល​អ្នក​កាសែត​បានបំពេញវិជ្ជាជីវៈ​ដោយ​សុវត្ថិភាព​ ហើយសិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជា​ពលរដ្ឋ ទំាង ក្នុងនិងក្រៅប្រទេសក៏​មាន​លក្ខណៈ​ទូលំទូលាយ និងប្រកបដោយជំនឿទុកចិត្ត។​ នេះបើតាម​មន្ត្រី​ជាន់ខ្ពស់​មួយរូបរបស់​ក្រសួង​ព័ត៌មាន ​ដែលបានប្រាប់​ទីភ្នាក់ងារ​សារព័ត៌មានកម្ពុជា​ ហៅកាត់​ថា​ AKP កាល​ពី​ថ្ងៃ​ទី៣១​ ខែធ្នូ ឆ្នាំ២០២៤។ https://www.facebook.com/photo/?fbid=1052502376918890&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 02:47


ឆ្នាំ​២០២៤​ ជា​រយៈពេល​ដែល​រដ្ឋាភិបាល​ឈាមថ្មីរបស់​គណបក្ស​ប្រជាជនកម្ពុជា​បាន​និង​កំពុង​បំពេញ​ការងារ​ក្នុង​ស្មារតី​នៃ​ការ​កែទម្រង់​ដើម្បី​ដោះស្រាយ​បញ្ហាសេដ្ឋកិច្ច ​គ្រាដែល​ការ​រឹតត្បិត​សេរីភាព​នៅ​តែ​បន្ត​កើតមាន​ឡើងជាបន្តបន្ទាប់។ នេះ​ក៏​ជា​ឆ្នាំ​ដែល​គេ​ឃើញ​មាន​ព្រឹត្តិការណ៍សំខាន់​មួយចំនួនបាន​កើត​ឡើង​នៅ​កម្ពុជា ​ដូចជាការ​បើក​ការដ្ឋាន​ជីក​ព្រែក​ដ៏អធិកអធម ​កាលពីថ្ងៃទី​ ៥ ខែ​សីហា​ ឆ្នាំ​២០២៤ និង​ការ​ដកខ្លួន​ចេញ​ពីកិច្ចសហការ​ក្នុង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​ កម្ពុជា​ ឡាវ​ វៀតណាម​ ហៅ​កាត់​ថា​ CLV-DTA ដ៏​ចម្រូងចម្រាស។ នេះ​បើតាមការ​វាយតម្លៃ​និង​កត់​សម្គាល់​របស់​ក្រុមអ្នក​ឃ្លាំ​មើល​ការ​វិវឌ្ឍស្ថានការណ៍នៅក្នុង​ប្រទេសកម្ពុជា​។ https://www.facebook.com/photo/?fbid=1052499660252495&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Jan, 02:46


ប្រធានបទ ៖ ការវិភាជថវិកាសម្រាប់បម្រែបម្រួលអាកាសធាតុនៅកម្រិត​ក្រុង ស្រុក​
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទ០២ ខែមករា ឆ្នាំ២០២៥
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
សហការជាមួយសម្ព័ន្ធភាព CPDD
==========================
ប្រធានបទ ៖ ការវិភាជថវិកាសម្រាប់បម្រែបម្រួលអាកាសធាតុនៅកម្រិត​ក្រុង ស្រុក​
វាគ្មិនកិត្តិយស៖
១. លោក ផន ចាន់រិទ្ធ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ
២. លោក សំ សុភ័ក្រ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (Action for Development)
៣. លោកស្រី ទឹម សុខអ៊ឺម អភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែន
សម្របសម្រួលដោយ៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/1110018184203508

ខុមហ្រ្វែល - COMFREL

31 Dec, 09:06


https://www.facebook.com/comfrel.org/videos/777245891269952
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
==========================
ប្រធានបទ៖ ចំណុចត្រូវកែលម្អអំពីសេរីភាពសារព័ត៌មាន
វាគ្មិនកិត្តិយស៖
- លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA)
- លោកស្រី ហង្ស សម្ផស្ស ប្រធានក្រុមអ្នកកាសែតស្ត្រីកម្ពុជា (CFJ)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437

ខុមហ្រ្វែល - COMFREL

31 Dec, 07:31


ចួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)
ប្រធានបទ ៖ ចំណុចត្រូវកែលម្អអំពីសេរីភាពសារព័ត៌មាន
កាលបរិច្ឆេទ ៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=1051118383723956&set=a.492095336292933

ខុមហ្រ្វែល - COMFREL

31 Dec, 03:57


អ្នកតាម​ដានជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃនិង​រដ្ឋាភិបាលកម្ពុជាអនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​លើ​ក្រុម​មន្ត្រី​នគរ​បាល​ដែលបាន​បាញ់​រះ​ជា​ច្រើនគ្រាប់លើ​រថយន្ត​មួយគ្រឿង​ ដោយ​បានបណ្តាល​ឲ្យ​ពលរដ្ឋ​ពីរ​នាក់​រង​របួស​ធ្ងន់​ ដោយសារ​តែ​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ខុស​ថាជា​ក្រុមឧក្រិដ្ឋ​ជន​ចាប់​ជំរិតធ្វើ​ដំណើរចេញ​ពី​ខេត្ត​ស្វាយរៀងមក​កាន់​រាជ​ធានីភ្នំពេញ។ https://www.facebook.com/photo?fbid=1050989813736813&set=a.492095336292933

ខុមហ្រ្វែល - COMFREL

31 Dec, 03:56


អ្នកជំនាញ និង​សកម្មជន​បរិស្ថាន ស្នើ​ដល់​រដ្ឋាភិបាល និង​ក្រុមហ៊ុន ឡេង ណាវ៉ាត្រា ឲ្យ​បង្កើន​ការ​ថែទាំ​កូន​ឈើ ដែល​ដាំដុះ​ឡើង​វិញ នៅ​តំបន់​ភ្នំ​តាម៉ៅ ខណៈ​រដូវ​ប្រាំង​ឆ្នាំ២០២៥ ខិត​ជិត​មក​ដល់។ ការ​ស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​កូនឈើ​នៅ​តំបន់​នេះ លូតលាស់​យឺត និង​ខ្លះ​ងាប់ ដោយសារ​ការ​កង្វះ​ការ​ថែទាំ។ https://www.facebook.com/photo/?fbid=1051019990400462&set=a.492095336292933

ខុមហ្រ្វែល - COMFREL

31 Dec, 03:55


សមត្ថកិច្ច​ចាប់​ជន​វៀតណាម​ចំនួន ១២នាក់ ករណី​សង្ស័យ​ចាប់​ជំរិត​ទារ​ប្រាក់​ក្រោយ​បាញ់​រះ​ឱ្យ​ពលរដ្ឋ​ម្នាក់​របួស​ធ្ងន់​នៅ​ខេត្ត​ព្រៃវែង។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​ចាត់​វិធាន​ការ​ច្បាប់​ឱ្យ​បាន​តឹង​រឹង​ទាំង​លើ​ជន​ជាតិ​វៀតណាម ១២​នាក់ និង​សមត្ថកិច្ច​ដែល​បំផ្ទុះ​អាវុធ​ខុស​វិជ្ជាជីវៈ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ ដែល​មិន​ពាក់ព័ន្ធ​សោះ​រង​របួស​ធ្ងន់។ https://www.facebook.com/photo?fbid=1051018350400626&set=a.492095336292933

ខុមហ្រ្វែល - COMFREL

30 Dec, 11:07


ក្រុមការងារចម្រុះបានចុះទៅពិនិត្យសកម្មភាពក្រុមហ៊ុន សុវណ្ណភូមិ វិនិយោគ កសិឧស្សា​ហកម្ម​ របស់​លោក​ឧកញ៉ា អានម៉ាឌី កាលពីចុងសប្តាហ៍មុន បន្ទាប់ពីមានការចោទប្រកាន់ និង​រិះគន់​ពីភាព​មិន​ប្រ​ក្រ​តី ​រឿង​​ឈូស​ឆាយ​ដីព្រៃ ដែលបំពានការ​ណែ​នាំ​របស់ក្រសួង​កសិកម្ម រុក្ខា​ប្រមា​ញ់ និង​នេសាទ។ https://www.facebook.com/photo?fbid=1050405367128591&set=a.492095336292933

ខុមហ្រ្វែល - COMFREL

30 Dec, 11:06


ឆ្នាំ​២០២៤ ឈាន​ដល់​ទី​បញ្ចប់​ហើយ ប៉ុន្តែ បញ្ហា​ជា​ច្រើន​នៅ​មិន​ទាន់​ផុត​រលត់​ទៅ​តាម​ឆ្នាំ​ចាស់​នោះ​ឡើយ។ បញ្ហា​មួយ​ក្នុង​ចំណោម​នោះ​ គឺ​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ​​កំពុង​ញាំញី​កម្ពុជា​ ធ្វើ​ឱ្យ​មាន​ក្លិន​ស្អុយ​អសោចិ៍​លើ​ឆាក​អន្តរជាតិ។ https://www.facebook.com/photo/?fbid=1050508240451637&set=a.492095336292933

ខុមហ្រ្វែល - COMFREL

30 Dec, 09:10


https://www.facebook.com/comfrel.org/videos/1263257104881951
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
ប្រធានបទ ៖ បញ្ហាសង្គម និងនយោបាយក្នុងឆ្នាំចាស់ និងដំណោះស្រាយសម្រាប់ឆ្នាំថ្មី
==========================
វាគ្មិនកិត្តិយស៖
- លោក នី សុខា ប្រធានសមាគមអាដហុក
- លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437

ខុមហ្រ្វែល - COMFREL

30 Dec, 07:18


ភាពជាអ្នកដឹកនាំ ភាពជាតំណាង និងការចូលរួមនយោបាយប្រកបដោយអត្ថន័យស្មើភាពគ្នារបស់ស្ត្រីនៅក្នុងប្រព័ន្ធ និងរចនាសម្ព័ន្ធធ្វើសេចក្តីសម្រេចចិត្តទាំងអស់ គឺ មានសារៈសំខាន់សម្រាប់ការសម្រេចបានសមភាពយេនឌ័រ និងអភិបាលកិច្ចប្រកបដោយបរិយាបន្នក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម
#comanimation2024 https://www.facebook.com/comfrel.org/videos/602927395465763

ខុមហ្រ្វែល - COMFREL

30 Dec, 07:12


ចួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត »
នៃការផ្សាយសំឡេងសង្គមស៊ីវិល (VoC)
ប្រធានបទ ៖ បញ្ហាសង្គម និងនយោបាយក្នុងឆ្នាំចាស់ និងដំណោះស្រាយសម្រាប់ឆ្នាំថ្មី
កាលបរិច្ឆេទ ៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 ។ https://www.facebook.com/photo/?fbid=1050389917130136&set=a.492095336292933

ខុមហ្រ្វែល - COMFREL

30 Dec, 04:20


ការចូលរួមជាធារណៈនៅក្នុងដំណើរការសភា Public Participation in Parliamentary Processes!
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម
#comanimation2024 https://www.facebook.com/comfrel.org/videos/1814475009378823

ខុមហ្រ្វែល - COMFREL

30 Dec, 03:58


ក្រសួង​បរិស្ថាន​បាន​ពិន័យ​ក្រុមហ៊ុន​បោកគក់​ឈ្មោះថា ​Jin Lu Yuan Energy Environment Protection Industry Co., Ltd. មាន​មូលដ្ឋាន​​ក្នុង​ឃុំ​ព្រះនិព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​ ក្នុង​ទឹក​ប្រាក់ «ជាច្រើន​រយ​លាន​រៀល» ចំពោះ​ការ​បង្ហូរ​ទឹក​មិន​បាន​ធ្វើ​ប្រព្រឹត្តកម្ម​ត្រឹម​ត្រូវ​ចូល​ទៅ​ក្នុង​ស្ទឹង​ដែល​លាត​សន្ធឹង​ដល់​ខេត្ត​កណ្ដាល។ https://www.facebook.com/photo/?fbid=1050300883805706&set=a.492095336292933

ខុមហ្រ្វែល - COMFREL

30 Dec, 03:34


ប្រពន្ធ​ប្រធាន​គណបក្ស​កម្លាំងជាតិ​លោក ស៊ុន ចន្ធី បាន​សម្រាល​កូនប្រុសម្នាក់ឯង ខណៈ​ប្តី​ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឃុំខ្លួន​នៅ​ពន្ធនាគារដោយសារ​ហេតុផល​នយោបាយ។ មន្ត្រីឃ្លាំមើល​សិទ្ធិមនុស្ស និង​មន្រ្តីបក្សប្រឆាំង​ខ្លោចចិត្ត​នៅពេល​ឃើញ​គ្រួសារ​អ្នកតស៊ូ​ការពារ​ប្រយោជន៍​ជាតិ​បែរជា​ត្រូវ​រស់​នៅ​ឃ្លាតគ្នា​នៅក្នុង​គ្រា​សំខាន់​នេះ។ ពួកគាត់​ទទូច​ឱ្យ​រដ្ឋាភិបាល​ដោះលែង​មេបក្ស​ជំទាស់​រូបនេះ និង​អ្នក​ទោស​នយោបាយ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ។ https://www.facebook.com/photo/?fbid=1050290977140030&set=a.492095336292933

ខុមហ្រ្វែល - COMFREL

30 Dec, 03:26


មន្ត្រី​សមត្ថកិច្ច​ខេត្ត​បន្ទាយមានជ័យ អះអាង​ថា មិន​បាន​ទទួល​ព័ត៌មាន និង​ការ​ស្នើសុំ​កិច្ច​សហប្រតិបត្តិការ​ពី​ខាង​សមត្ថកិច្ច​របស់​ប្រទេស​ថៃ ដែល​បាន​អះអាង​ថា​រក​ឃើញ​អាគារ​មជ្ឈមណ្ឌល​ឆបោក​តាម​អ៊ីនធឺណិត(Call Center) មួយ​កន្លែង ដែល​មាន​ពលរដ្ឋ​ថៃ​ជាច្រើន​នាក់​កំពុង​ជាប់ឃុំ​នោះ​ទេ។ អ្នកវិភាគ​លើកឡើង​ថា ផ្អែក​តាម​ច្បាប់​អន្តរជាតិ ភាគី​ថៃ​ត្រូវ​រាយការណ៍​ករណី​នេះ មក​ភាគី​កម្ពុជា​ដើម្បី​ស្នើ​ឱ្យ​សមត្ថកិច្ច​កម្ពុជា​ចុះ​ប្រតិបត្តិការ ដែល​ជា​ការ​គោរព​ដល់​អធិបតេយ្យភាព​របស់​កម្ពុជា។ https://www.facebook.com/photo/?fbid=1050285827140545&set=a.492095336292933

ខុមហ្រ្វែល - COMFREL

30 Dec, 03:25


រដ្ឋាភិបាល​ហ្វីលីពីន​អះអាង​ថា កំពុង​ប្រើ​គ្រប់​ មធ្យោបាយ ដើម្បី​នាំ​យក​ស្ត្រី​ហ្វីលីពីន ចំនួន ១៣នាក់ ដែល​បម្រើ​សេវា​ពពោះ​ ជំនួស នៅ​កម្ពុជា​ឱ្យ​ត្រឡប់​ទៅ​ហ្វីលីពីន​វិញ។ មន្រ្តី​សង្គមស៊ីវិល ថា ការ​ប្ដេជ្ញា​របស់​រដ្ឋាភិបាល ហ្វីលីពីន​នេះ​ជា​ការ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​ពលរដ្ឋ​ខ្លួន​ នៅ​កម្ពុជា។ https://www.facebook.com/photo/?fbid=1050284497140678&set=a.492095336292933

ខុមហ្រ្វែល - COMFREL

30 Dec, 03:16


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ការអនុវត្តរដ្ឋាភិបាលថ្មីរបស់កម្ពុជា លើកិច្ចសន្យាស្ថានភាពនយោបាយ និងសិទ្ធិមនុស្សក្នុងឆ្នាំ២០២៤
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/947355317359479

ខុមហ្រ្វែល - COMFREL

30 Dec, 03:16


អ្នកឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​ណែនាំ​របស់​ក្រសួងមហាផ្ទៃ​ក្នុង​ការ​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ នឹង​មិន​អាច​អនុវត្ត​មាន​ប្រសិទ្ធភាព​បាន​ឡើយ ប្រសិនបើ​រដ្ឋាភិបាល​មិន​លុប​បំបាត់​អំពើ​ពុករលួយ និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន។ ពួកគាត់​អះអាង​ថា រដ្ឋាភិបាល​បរាជ័យ​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ខណៈ​បញ្ហា​ក្មេង​ទំនើង និង​ការ​ជួញដូរ​គ្រឿងញៀន​នៅ​តែ​បន្ត​កើត​មាន​ព្រោងព្រាត​នៅ​តាម​បណ្ដា​ខេត្ត។ https://www.facebook.com/photo/?fbid=1050282577140870&set=a.492095336292933

ខុមហ្រ្វែល - COMFREL

28 Dec, 03:25


ក្រោយការ​ឃាត់​ទុកកប៉ាល់នេសាទ​មួយគ្រឿង​កាលពី​ថ្ងៃសុក្រ​សប្តាហ៍មុនក្នុងតំបន់​ខ្លងយ៉ៃ​ (Khlong Yai) ជាប់នឹង​ព្រំដែនកម្ពុជា កម្មករ​នេសាទ​ខ្មែរ​ ១០ នាក់​ នៅបន្តជាប់ឃុំក្នុងពន្ធនាគារ​ខេត្តត្រាតរបស់​ប្រទេស​ថៃ​ ដោយ​សារ​គ្មានប្រាក់​បង់​ឲ្យបាន​ស្ថិត​នៅ​ក្រៅ​ឃុំ​។ នេះ​បើ​តាម​សេចក្តីរាយការណ៍របស់សហព័ន្ធ​ដឹកជញ្ជូន​អន្តរជាតិ (International Transport Workers' Federation) ដែល​វីអូអេ​ទទួលបាន​។ https://www.facebook.com/photo/?fbid=1048861707282957&set=a.492095336292933

ខុមហ្រ្វែល - COMFREL

28 Dec, 03:25


មេដឹកនាំ​សហជីព​និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​ ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រឹង​ប្រែង​ស្តារ​ឡើងវិញ​នូវ​ការ​គោរពសិទ្ធិមនុស្ស​ និងប្រព័ន្ធប្រជា​ធិបតេយ្យដែល​គួរ​ឲ្យជឿជាក់​បាន ដើម្បីមាន​ឱកាស​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ GSP​ ឡើងវិញសម្រាប់កម្ពុជា ក្នុង​អាណត្តិ​របស់លោកប្រធានាធិបតីអាមេរិកជាប់​ឆ្នោត​ Donald Trump។ https://www.facebook.com/photo?fbid=1048860013949793&set=a.492095336292933

ខុមហ្រ្វែល - COMFREL

28 Dec, 01:05


https://www.facebook.com/comfrel.org/videos/859244332846537
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ទី២៨ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធី «យុវជនសកម្ម»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
==========================
ប្រធានបទ ៖ ការឆ្លុះបញ្ចាំងពីការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយឆ្នាំ២០២៤៖ បញ្ហាប្រឈម ឪកាស និងមាគ៌ាឆ្ពោះទៅមុខ
វាគ្មិនកិត្តិយស៖
១. លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
២. កញ្ញា អ៊ុ សុរចនា ជាយុវជន
សម្របសម្រួលដោយ៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ

ខុមហ្រ្វែល - COMFREL

27 Dec, 09:28


https://www.facebook.com/comfrel.org/videos/949738277113899
==========================
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ការអនុវត្តរដ្ឋាភិបាលថ្មីរបស់កម្ពុជា លើកិច្ចសន្យាស្ថានភាពនយោបាយ និងសិទ្ធិមនុស្សក្នុងឆ្នាំ២០២៤
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ

ខុមហ្រ្វែល - COMFREL

27 Dec, 08:24


ចួបគ្នាថ្ងៃស្អែកជាមួយកម្មវិធី «យុវជនសកម្ម»
កម្មវិធីផ្សាយរបស់ខុមហ្រ្វែល សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ប្រធានបទ ៖ ការឆ្លុះបញ្ចាំងពីការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយឆ្នាំ២០២៤៖ បញ្ហាប្រឈម ឪកាស និងមាគ័ឆ្ពោះទៅមុខ
កាលបរិច្ឆេទ ៖ ថ្ងៃសៅរ៍ ទី ខែ២៨ ខែធ្នូ ឆ្នាំ២០២៤ (៨:០០ ដល់ ៩:០០ ព្រឹក)
ទីកន្លែង ៖ ស្នាក់ការខុមហ្រ្វែល និងអនឡាញ(Zoom)
វាគ្មិនទី ៖ លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
កញ្ញា អ៊ុំ សុរចនា ជាយុវជន https://www.facebook.com/photo/?fbid=1048296210672840&set=a.492095336292933

ខុមហ្រ្វែល - COMFREL

27 Dec, 04:25


រដ្ឋាភិបាល​ជប៉ុន​ ផ្ដល់​​​រូបភាព​ពី​ផ្កាយ​រណប​ ផែនទី​ និង​ទិន្នន័យ​ 3D សម្រាប់​ការ​រៀបចំ​ទីក្រុង និង​ទិន្នន័យ​ភូមិសាស្ត្រ​ដល់​កម្ពុជា មាន​​ទឹក​ប្រាក់​ប្រមាណ ៧,២​លាន​ដុល្លារ​ ដែល​គាំទ្រ​ដល់​ការ​ចុះ​បញ្ជី​ដីធ្លី នគរូបនីយកម្ម និង​ចូលរួម​ដល់​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី។ https://www.facebook.com/photo/?fbid=1048195614016233&set=a.492095336292933

ខុមហ្រ្វែល - COMFREL

27 Dec, 04:24


លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភាកម្ពុជា​ បាន​ថ្លែង​ថា​ លោក​​ស្វាគមន៍​ការ​ដង្ហែ​​ព្រះ​បរម​សារីរិកធាតុ​របស់​គោតមពុទ្ធ រួមទាំង​​សត្វ​ខ្លា​ឥណ្ឌា​ពី​ប្រទេស​ឥណ្ឌា​​មកដល់​កម្ពុជា​នាពេលឆាប់ៗ​ខាងមុខ​។ ​ https://www.facebook.com/photo?fbid=1048194797349648&set=a.492095336292933

ខុមហ្រ្វែល - COMFREL

27 Dec, 04:23


ស្រ្តីបម្រើការងារតាមផ្ទះមួយចំនួន មន្រ្តីអង្គការសង្គមស៊ីវិល និងមន្រ្តី ប.ស.ស សុទ្ធតែលើកឡើងប្រហាក់ប្រហែលគ្នាថា អ្នកបម្រើការងារតាមផ្ទះមួយចំនួនធំលំបាកក្នុងការសុំថៅកែចុះបញ្ជី ប.ស.ស ជូនខ្លួនខ្លាំងណាស់ ដ្បិត ម្ចាស់ផ្ទះខ្លះគេចវេះ និងម្ចាស់ផ្ទះខ្លះចុះឱ្យក៏ពិតមែនតែបែរជាកាត់ប្រាក់ខែស្រ្តីបម្រើការងារទៅវិញសម្រាប់ប័ណ្ណ ប.ស.ស។ https://www.facebook.com/photo?fbid=1048193964016398&set=a.492095336292933

ខុមហ្រ្វែល - COMFREL

03 Dec, 09:12


https://www.facebook.com/comfrel.org/videos/857160279661765
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
==========================
ប្រធានបទ៖ ស្ថានភាពនៃការគោរពសិទ្ធិមនុស្ស
វាគ្មិនកិត្តិយស៖
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
- លោកស្រី ឃួន សារិន តំណាងសហគមន៍ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ
- លោកស្រី អ៊ុក ចន្រ្ទា តំណាងសហគមន៍ស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437

ខុមហ្រ្វែល - COMFREL

03 Dec, 07:12


ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
ប្រធានបទ ៖ ស្ថានភាពនៃការគោរពសិទ្ធិមនុស្ស និងការចូលរួមក្នុងដំណើរការអភិវឌ្ឍសហគមន៍
កាលបរិច្ឆេទ ៖ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=1030465919122536&set=a.492095336292933

ខុមហ្រ្វែល - COMFREL

03 Dec, 02:33


ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជនមាន​ពិការភាព​កម្ពុជា​លើក​ទី​២៦ និង​អន្ដរជាតិ​ទី​៤២ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​សារជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ដាក់​បញ្ចូល​ឌីជីថល​សម្រាប់​ជន​ពិការ ដោយ​លើក​ឡើង​ពី​សារៈសំខាន់​នៃ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា ដើម្បី​ធានា​លទ្ធភាព​ទទួល​បាន​ឱកាស​ស្មើគ្នា​ក្នុង​យុគសម័យ​ឌីជីថល។ https://www.facebook.com/photo/?fbid=1030336445802150&set=a.492095336292933

ខុមហ្រ្វែល - COMFREL

03 Dec, 02:31


ជន​ណា​ដែល​ជីក​កប់ ជីក​គាស់ និង​ជីកលុង​​ ឬ​ចោះ​ខួង​ផ្លូវ​ដើម្បី​ដាក់​ប្រព័ន្ធ​លូ​ចូល​ក្នុង​ប្រព័ន្ធ​ទឹក​កខ្វក់​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រូវ​​ជាប់​ពន្ធនាគារ​ពី​ ១ ខែ​ទៅ ១​ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤​សែន​ទៅ ៤​លាន​រៀល។ នេះ​បើ​តាម​មាត្រា​១០៤ នៃ​ច្បាប់​ស្ដីពី​ប្រព័ន្ធ​ទឹក​កខ្វក់​ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​កាល​ពី​ពេល​ថ្មីៗ​នេះ។ ​https://www.facebook.com/photo/?fbid=1030335005802294&set=a.492095336292933

ខុមហ្រ្វែល - COMFREL

03 Dec, 02:15


ទោះបីជាមានការសន្យាអំពីតម្លាភាព និងកិច្ចសហការក៏ដោយ គម្លាតទំនាក់ទំនង និងសកម្មភាព​បានកើតឡើងបន្ទាប់ពីការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ ខណៈពេលដែលអ្នកស្រុកបន្តស្នើសុំរដ្ឋាភិបាលសម្រាប់ការធ្វើបច្ចុប្បន្នភាព និងការវាយតម្លៃផលប៉ះពាល់លឿនជាងមុន។ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានរិះគន់គម្រោងសម្រាប់ការជាប់គាំង ដោយលើកឡើងពីបញ្ហាផ្តល់មូលនិធិពីប្រទេសចិន។ https://www.facebook.com/photo/?fbid=1030325765803218&set=a.492095336292933

ខុមហ្រ្វែល - COMFREL

03 Dec, 02:14


លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅថ្ងៃចន្ទ បានដឹកនាំមន្ត្រីជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសចិនដើម្បីរឹតចំណងទ្វេភាគីឱ្យកាន់តែស្អិតរមួត ខណៈអ្នកវិភាគមើលឃើញថា កម្ពុជាកំពុងស្វែងរកជំនួយ និងកម្ចីបន្ថែមពីចិន។ https://www.facebook.com/photo?fbid=1030324265803368&set=a.492095336292933

ខុមហ្រ្វែល - COMFREL

03 Dec, 02:09


ក្រុមអង្គការអន្តរជាតិផ្នែកសិទ្ធិមនុស្សថ្កោលទោសអាជ្ញាធរថៃ និងកម្ពុជាពាក់ព័ន្ធនឹងការចាប់បញ្ជូនជនភៀសខ្លួនខ្មែរ ៦ នាក់ពីប្រទេសថៃ ដាក់ឃុំក្នុងពន្ធនាគារកម្ពុជាទាំងបង្ខំ ថាជាការរំលោភច្បាប់អន្តរជាតិ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ https://www.facebook.com/photo/?fbid=1030322209136907&set=a.492095336292933

ខុមហ្រ្វែល - COMFREL

03 Dec, 02:09


ក្រោយ​កម្ពុជា​រង​ការ​រិះគន់​អំពី​ការ​ជាប់​គាំង​គម្រោង​ព្រែកជីក​ហ្វូណន រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​សប្ដាហ៍​មុន​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន ដើម្បី​ពិភាក្សា​ជាមួយ​ក្រុម​មេដឹកនាំ​ចិន​លើ​ការ​រឹត​ចំណង​មិត្តភាព​ដែកថែប ដើម្បី​កសាង​ជោគវាសនា​រួម​គ្នា។ បន្ថែម​ពី​លើ​នេះ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ក៏​នឹង​ដឹកនាំ​មន្ត្រី​កំពូល​គ្រាក់ៗ​របស់​ខ្លួន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​ទី២ ខែ​ធ្នូ និង​គ្រោង​មាន​ជំនួប​ជាមួយ​មេដឹកនាំ​កំពូល​ចិន ដើម្បី​ពង្រឹង​លើ​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​ចិន។ https://www.facebook.com/photo/?fbid=1030320059137122&set=a.492095336292933

ខុមហ្រ្វែល - COMFREL

03 Dec, 02:08


ពលរដ្ឋ​ខ្មែរ​ក្រោម ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ជំរុញ​ដល់​ក្រុមហ៊ុន​ស្រាបៀ​សៃហ្គន (BIA SAIGON LAGER) ឲ្យ​ដក​រូបភាព​វប្បធម៌​ខ្មែរ​ចេញ​ពី​កំប៉ុង​ស្រាបៀ​របស់​ខ្លួន ។ ពួកគាត់ រិះគន់​ក្រុមហ៊ុន​ស្រាបៀ​សៃហ្គន​ថា បាន​បន្ទាប​តម្លៃ​វប្បធម៌​ខ្មែរ តាម​រយៈ​ការ​ប្រើប្រាស់​រូបភាព​តំណាង​ឲ្យ​វប្បធម៌​ខ្មែរ ដាក់​នៅ​លើ​កំប៉ុង​ស្រាបៀ ។ https://www.facebook.com/photo/?fbid=1030317795804015&set=a.492095336292933

ខុមហ្រ្វែល - COMFREL

03 Dec, 02:08


ទីប្រឹក្សា​គណបក្សកម្លាំងជាតិ​លោក រ៉ុង ឈុន ស្នើ​ឱ្យ​សាលាដំបូង​រាជធានីភ្នំពេញ​ទម្លាក់ចោល​ការ​ចោទប្រកាន់ ដើម្បី​ឱ្យ​លោក​បាន​ធ្វើ​នយោបាយ បម្រើសង្គម​ពេញលេញ​ឡើងវិញ។ សំណើ​នេះ​ធ្វើឡើង​បន្ទាប់ពី​​ចៅក្រម​ស៊ើបសួរសាលា​ដំបូង​រាជធានីភ្នំពេញ ប្រកាស​បិទ​បញ្ចប់​ការ​ស៊ើបសួរ​ក្នុង​សំណុំរឿង​របស់​លោក​កាល​ពី​ពេលថ្មីៗនេះ។ មន្រ្តីសិទ្ធិមនុស្ស​មើលឃើញ​ថា​ការ​រឹតត្បិត​សិទ្ធិ​ធ្វើ​នយោបាយ​លើ​លោក រ៉ុង ឈុន នោះ គឺ​មិន​ផ្តល់​ផលចំណេញ​អ្វី​ដល់​កម្ពុជា​ឡើយ។ https://www.facebook.com/photo/?fbid=1030316685804126&set=a.492095336292933

ខុមហ្រ្វែល - COMFREL

03 Dec, 01:55


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ លើកកម្ពស់សិទ្ធិបញ្ចេញមតិ ដើម្បីសមភាព និងយុត្តិធម៌សង្គម
វាគ្មិនកិត្តិយស៖
- បណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/1130561782102042

ខុមហ្រ្វែល - COMFREL

02 Dec, 11:26


រដ្ឋសភាកម្ពុជាបានអនុម័តថវិកាជាតិឆ្នាំ២០២៥ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ដោយបានបង្កើន​ការចំណាយរួមជាមួយនឹងការជំរុញដល់វិស័យការពារជាតិ ក្រសួងមហាផ្ទៃ និង​វិស័យ​សេវាសាធារណៈមួយចំនួនដូចជាធនធានទឹក ខណៈពេលដែលកាត់បន្ថយថវិកាសម្រាប់វិស័យដទៃ។ យ៉ាង​ណា​ក៏ដោយ សមាជិក​សង្គម​ស៊ីវិល​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​កាត់​បន្ថយ​​ទៅលើ​ក្រសួង​សុខាភិបាល និង​បរិស្ថាន។ https://www.facebook.com/photo/?fbid=1029819412520520&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Dec, 11:26


មន្ត្រី​ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ប្រកាស​ពី​ការ​ដំឡើង​ពន្ធ​ថ្មី​លើ​ការ​នាំចូល​បន្ទះ​ស្រូប​ពន្លឺព្រះអាទិត្យ ឬ​ផ្ទាំង​សូឡា ពី​ប្រទេស​ចំនួន ៤ នៅ​អាស៊ីអាគ្នេយ៍ រួម​មាន​កម្ពុជា ម៉ាឡេស៊ី (Malaysia) វៀតណាម (Vietnam) និង​ថៃ (Thailand)។ https://www.facebook.com/photo?fbid=1029794122523049&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Dec, 11:26


សាច់ញាតិ​ស្នើ​ឱ្យ​តុលាការ​ខេត្ត​កំពង់ស្ពឺ​ដោះលែង​ឪពុក​របស់​អ្នកអត្ថាធិប្បាយ​នយោបាយ លោក ស៊ន តារា គឺ​លោក សុខ ស៊ុនណារ៉េត ឱ្យ​នៅ​ក្រៅឃុំ ខណៈ​លោក​កំពុង​មាន​ជំងឺ​នៅក្នុង​ពន្ធនាគារ។ សំណើនេះ​ធ្វើឡើង​ស្របពេល​ជនជាប់ឃុំ​ប្រគល់​សិទ្ធិ​ឱ្យ​មេធាវី​តតាំងក្តី ស្វែងរក​យុត្តិធម៌​នៅ​តុលាការ។ អ្នកឃ្លាំមើល និង​សាធារណជន​ទូទៅ​ចាត់ទុក​ការណីនេះ​ជា​ការធ្វើទុក្ខបុកម្នេញ គំរាមកំហែង​ឆ្លងដែន​ក្នុងគោលដៅ​បំបិទមាត់​លោក ស៊ន តារា មិន​ឱ្យ​បន្ត​និយាយ​រិះគន់​។ https://www.facebook.com/photo?fbid=1029792345856560&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Dec, 09:02


https://www.facebook.com/comfrel.org/videos/2043158329452212
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ លើកកម្ពស់សិទ្ធិបញ្ចេញមតិ ដើម្បីសមភាព និងយុត្តិធម៌សង្គម
វាគ្មិនកិត្តិយស៖
- បណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID)
- លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្ដាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍ (PED)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437

ខុមហ្រ្វែល - COMFREL

02 Dec, 05:07


ការចូលរួមរបស់អង្គការសង្គមស៊ីវិល វិទ្យាស្ថានអប់រំនិងការសិក្សា ដើម្បីបង្កើនតំណាងស្ត្រីក្នុងវិស័យនយោបាយ
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោមhttps://www.facebook.com/comfrel.org/videos/923168176046490

ខុមហ្រ្វែល - COMFREL

02 Dec, 04:58


ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
កម្មវិធីថ្ងៃនេះ សហការរៀបចំឡើងដើម្បីចូលរួមអបអរសាទរ និងការប្រារព្ធេទិវាសិទ្ធិមនុស្ស ១០ ធ្នូ ខួបលើកទី៧៦ ដោយសង្គមស៊ីវិល ឆ្នាំ២០២៤
ប្រធានបទ ៖ លើកកម្ពស់សិទ្ធិបញ្ចេញមតិ ដើម្បីសមភាព និងយុត្តិធម៌សង្គម
កាលបរិច្ឆេទ ៖ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ (៤ ដល់ ៥ ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo/?fbid=1029622402540221&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Dec, 03:42


សង្គម​ស៊ីវិល​ខ្លះ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា ស្ត្រី​មួយ​ចំនួន ​ដែល​បាន​ជួយ​សង្គ្រោះ​ពី​អំពើ​ជួញដូរ​មនុស្ស​នៅ​ប្រទេស​ចិន​ អាច​នឹង​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អំពើ​ជួញដូរ​ជា​ថ្មី​ទៀត ​ដោយសារ​តែ​បញ្ហា​គ្មាន​ការងារ​ធ្វើ ​និង​ខ្វះខាត​ជីវភាព​ប្រចាំ​ថ្ងៃ។ https://www.facebook.com/photo/?fbid=1029588212543640&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Dec, 02:30


ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០​ស្ថាប័ន ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​ស្ត្រី កុមារ សិទ្ធិ​ការងារ និង​សិទ្ធិមនុស្ស នៅថ្ងៃទី១ ខែ​ធ្នូ រួមគ្នា​ធ្វើ​យុទ្ធនាការ ១៦ថ្ងៃ ក្រោម​ប្រធានបទ«លើក​កម្ពស់​សិទ្ធិ​អំណាច​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​រួច​ផុត​ពី​អំពើ​ហិង្សា និង​ការ​បៀតបៀន​គ្រប់​ទម្រង់»។ ពួកគាត់​ស្នើ​ឱ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ជាពិសេស​យក​ចិត្ត​ទុក​ដាក់​គាំពារ​ដល់​ស្ត្រី​ដែល​រង​ការ​រំលោភ​សិទ្ធិ និង​ការ​បៀតបៀន​ផ្លូវ​ភេទ​ដើម្បី​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ https://www.facebook.com/photo/?fbid=1029555729213555&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Dec, 02:27


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ ប្រជាធិបតេយ្យ និងការប្រែប្រួលអាកាសធាតុ
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- បណ្ឌិត មាស នី អ្នកសិក្សាសង្គម និងអ្នកវិភាគឯករាជ្យ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/574764545136040

ខុមហ្រ្វែល - COMFREL

21 Nov, 09:02


ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖ ការចូលរួមក្នុងកិច្ចគាំពារស្ត្រី និងកុមារនៅសហគមន៍
វាគ្មិនកិត្តិយស៖
១. លោកស្រី ព្រំ បុប្ផា នាយិកាប្រតិបត្តិនៃអង្គការជំនួយជនបទ (RAO)
២. លោក ធា ចិន្តា ប្រធានកម្មវិធីគាំពារកុមារនៃអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍
សម្របសម្រួលដោយ៖ កញ្ញា ស្រ៊ី លីដា https://www.facebook.com/comfrel.org/videos/467957922497383

ខុមហ្រ្វែល - COMFREL

21 Nov, 08:56


តុលាការ​គ្រោង​ប្រកាស​សាល​ក្រម​សំណុំរឿង «បរិហារ​កេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​មាន​ការ​រើសអើង» របស់​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ដែល​ប្ដឹង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ នៅ​ថ្ងៃ​ទី២១ ខែ​វិច្ឆិកា។ ភរិយា​លោក នី ណាក់ សង្ឃឹម​ថា​តុលាការ​នឹង​ទម្លាក់​ការ​ចោទ​ប្រកាន់ និង​ដោះលែង​ប្ដី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ https://www.facebook.com/photo/?fbid=1021508476684947&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Nov, 04:29


រដ្ឋជាតួអង្គសំខាន់ក្នុងការលើកកម្ពស់ និងធានាសេរីភាពជាមូលដ្ឋាន
#វីដេអូខ្លីពីVoC #អំសំអាត
#Video2024 https://www.facebook.com/comfrel.org/videos/574068568314154

ខុមហ្រ្វែល - COMFREL

21 Nov, 04:28


ដើម្បីជំរុញឱ្យគណបក្សនយោបាយយកចិត្តទុកដាក់ និងមានវិធានការតឹងរ៉ឹង លុបបំបាត់ការរំលោភសេពសន្ថវៈ លើស្រ្តី ក្មេងស្រី កុមារី និងទារិកានៅកម្ពុជា។
សូមទស្សនាវិដេអូខាងក្រោម!
#comanimationOldhttps://www.facebook.com/comfrel.org/videos/1261393108391413

ខុមហ្រ្វែល - COMFREL

21 Nov, 04:28


សេចក្តីថ្លែងការណ៍រួមរបស់អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាតិ
សេចក្តីថ្លែងការណ៍រួមរបស់អ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាតិ
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoterhttps://www.facebook.com/comfrel.org/videos/1116438179827468

ខុមហ្រ្វែល - COMFREL

21 Nov, 03:38


ប្រទេស​កម្ពុជា​កំពុង​ដោះ​ស្រាយ​ភាព​រងគ្រោះនៃ​បទ​ល្មើស​ជួញដូរ​មនុស្ស​បង្ក​ដោយ​ជនបរទេស ដែល​មាន​លក្ខណៈ​សាំញ៉ាំ ​ច្រើន​ទម្រង់​និង​ប្រកប​ដោយ​ល្បិចកល។ នេះ​ជា​ការ​លើក​ឡើង​របស់​​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស។ https://www.facebook.com/photo/?fbid=1021365973365864&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Nov, 03:38


សាលា​ដំបូង​ខេត្ត​កំពត​បាន​បង្កក​គណនី​ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ​ចំនួន​ ១០៦ និង​បង្កក​ដី​ជាង​ ២​លាន​ម៉ែត្រ​ការ៉េ ពាក់​ព័ន្ធ​នឹង​ករណី​ឆបោក​របស់​អតីត​ឧកញ៉ា​ ជា សារ៉ន ដែល​ជា​ម្ចាស់​ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដែល​មាន​ពលរដ្ឋ​រង​គ្រោះ​ជាង ៥​ពាន់​នាក់ ​ក្នុង​ទឹក​ប្រាក់​ប្រមាណ ៤០​លាន​ដុល្លារ។ https://www.facebook.com/photo/?fbid=1021364423366019&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Nov, 02:54


អ្នក​តាម​ដាន​នយោ​បាយ​កម្ពុជាយល់​ថា​ ការ​តែងតាំងលោក ​ប្រាក់ សុខុន ​ឱ្យ​មកកាន់​តួនាទី​ចាស់ ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស​ ដោយ​សារ​លោក​ជាអ្នក​ការ​ទូត​ជើង​ចាស់​ដ៏​មាន​ឥទ្ធិពលម្នាក់​នៅក្នុង​គណបក្ស​កាន់​អំណាច ដែល​អាច​ជ្រែង​មុខមាត់រដ្ឋា​ភិបាល​អាណត្តិ​ថ្មី​នៅ​លើ​ឆាក​អន្តរជាតិបាន​ល្អប្រសើរ។ https://www.facebook.com/photo/?fbid=1021351753367286&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Nov, 02:51


អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​លើប្រព័ន្ធ​ឌីជីថល​ជំរុញ​ឱ្យរដ្ឋាភិបាល​ចាត់​វិធានការ​ស្វែងរក​ជន​ឆបោក​តាមបណ្ដាញ​សង្គម​តេឡេក្រាម​ (Telegram)​ ជា​ជាង​គ្រាន់​តែជូន​ដំណឹងឱ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ ខណៈ​សកម្មភាពឆបោក​តាម​អនឡាញ​កំពុង​ក្លាយជា​ក្តីបារម្ភ​ខ្លាំង​របស់​សាធារណជន។​ https://www.facebook.com/photo/?fbid=1021350613367400&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Nov, 02:49


ពលរដ្ឋ​ស្នើ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គិតគូរ​អំពី​សុខ​ទុក្ខ​ពលរដ្ឋ​ខ្មែរ​ក្រោម ឲ្យ​ដូច​ភាគី​វៀតណាម ដែល​តែងតែ​ស្នើ​សុំ​​រដ្ឋាភិបាល​កម្ពុជា ឲ្យ​មើល​ថែ​ពលរដ្ឋ​របស់​ពួក​គេ ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​ប្រទេស​កម្ពុជា។ ការ​ស្នើសុំ​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​ប្រធាន​សភា​ជាតិ​វៀតណាម លោក ជិន ថាញ់​មិន (Tran Thanh Man) នឹង​ធ្វើ​ទស្សនកិច្ច​មក​កម្ពុជា ​ចាប់​ពី​ថ្ងៃ​ទី២១ ដល់​ថ្ងៃ​ទី២៤ ខែវិច្ឆិកា​ខាង​​មុខ​​នេះ។ https://www.facebook.com/photo/?fbid=1021348950034233&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Nov, 02:48


ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន រំពឹង​ថា សាលា​ឧទ្ធរណ៍​ភ្នំពេញ​នឹង​ផ្ដល់​នីតិសម្បទា​ឱ្យ​លោក​ធ្វើ​នយោបាយ​ឡើង​វិញ ក្រោយ​លោក​បាន​អនុវត្ត​ទោស​រួចរាល់​ចំនួន ៣​ឆ្នាំ​ដែល​តុលាការ​បាន​កំណត់។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា តុលាការ​គួរតែ​ផ្ដល់​សិទ្ធិ​ពេញ​លេញ​ដល់​លោក រ៉ុង ឈុន ក្រោយ​ពី​លោក​បាន​អនុវត្ត​ទោស ដែល​ព្យួរ​សាកល្បង​ចប់​សព្វគ្រប់។ https://www.facebook.com/photo/?fbid=1021347900034338&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Nov, 02:48


សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៩ ខែវិច្ឆិកា សម្រេច​ផ្ដន្ទាទោស​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​តំបន់​បឹង​តាមោក ស្ថិត​នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ចំនួន​៣នាក់ មាន​លោកស្រី គង់ តឿ លោកស្រី យន គឹមយឿន និង​កញ្ញា យន សម្បត្តិ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ៦ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១លានរៀល ក្រោម​បទ​ចោទ «ស្ថាន​ទម្ងន់​ទោស នៃ​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ» ពាក់ព័ន្ធ​នឹង​ការ​រារាំង​អាជ្ញាធរ​មិន​ឲ្យ​រុះរើ​តូប​លក់​ដូរ​របស់​ពួកគាត់ កាល​ពី​ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែ​ទោស​ទាំង​នេះ ត្រូវ​បាន​ព្យួរ។ https://www.facebook.com/photo/?fbid=1021347116701083&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Nov, 02:48


ប្រជាពលរដ្ឋ​នៅ​ខេត្ត​ស្ទឹងត្រែង ដែល​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង នៅ​តែ​ព្រួយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ ហ្គ្រីន វូត ឌីវេឡុបមេន ខមភេនី (Green Wood Development Company LTD) បន្ត​ឈូស​ឆាយ​បំផ្លាញ​ផល​ដំណាំ​កសិកម្ម​របស់​ពួក​គាត់​ចោល​ទៀត។ អាជ្ញាធរ​ជំរុញ​ឲ្យ​ពលរដ្ឋ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ពាក់ព័ន្ធ ប្រសិនបើ​ក្រុមហ៊ុន​ឈូស​ឆាយ​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​ជា​ថ្មី​ទៀត។ https://www.facebook.com/photo/?fbid=1021346143367847&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Nov, 02:02


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
សហការជាមួយសម្ព័ន្ធភាព CPDD
==========================
ប្រធានបទ ៖ ការយល់ដឹងស្ដីពីការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDG) នៅថ្នាក់ក្រោមជាតិ
វាគ្មិនកិត្តិយស៖
១. លោក ជា វិបុល អនុប្រធានការិយាល័យស្រាវជ្រាវ និងអភិបាលកិច្ចមូលដ្ឋាននៃក្រសួងមហាផ្ទៃ
២. លោក មុត ពិសី នាយកប្រតិបត្តិ អង្គការសង្គ្រោះជនងាយរងគ្រោះកម្ពុជា (SVC)
៣. កញ្ញា ផេង រចនា យុវជនបង្គោលការចូលរួមរបស់ប្រជាពលរដ្ឋ
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេនhttps://www.facebook.com/comfrel.org/videos/3431297190512513

ខុមហ្រ្វែល - COMFREL

20 Nov, 09:02


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
សហការជាមួយសម្ព័ន្ធភាព CPDD
==========================
ប្រធានបទ ៖ ការយល់ដឹងស្ដីពីការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDG) នៅថ្នាក់ក្រោមជាតិ
វាគ្មិនកិត្តិយស៖
១. លោក ជា វិបុល អនុប្រធានការិយាល័យស្រាវជ្រាវ និងអភិបាលកិច្ចមូលដ្ឋាននៃក្រសួងមហាផ្ទៃ
២. លោក មុត ពិសី នាយកប្រតិបត្តិ អង្គការសង្គ្រោះជនងាយរងគ្រោះកម្ពុជា (SVC)
៣. កញ្ញា ផេង រចនា យុវជនបង្គោលការចូលរួមរបស់ប្រជាពលរដ្ឋ
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
វិទ្យុ (FM102 MHz) https://www.facebook.com/comfrel.org/videos/538923522458843

ខុមហ្រ្វែល - COMFREL

20 Nov, 04:09


កម្ពុជា​រក​ចំណូល​បាន​ប្រមាណ​ជាង ១,៣​ ពាន់​លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​ផលិតផល​ស្បែកជើង​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​រយៈ​ពេល ១០ ខែ​ដើម​ឆ្នាំ ២០២៤ កើន​ឡើង​ជាង ២០ ភាគរយ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​​ឆ្នាំ ២០២៣ ខណៈ​សហគមន៍​អ៊ឺរ៉ុប អាមេរិក និង​ប្រទេស​ចិន គឺ​ជា​ទីផ្សារ​ឈាន​មុខ​គេ។ https://www.facebook.com/photo/?fbid=1020663223436139&set=a.492095336292933

ខុមហ្រ្វែល - COMFREL

20 Nov, 04:00


ក្រសួង​ទេសចរណ៍​កំពុង​បន្ត​សម្រប​សម្រួល​រក​ដំណោះ​ស្រាយ​សម្រាប់​ជនរងគ្រោះ​ជាង ៨០ គ្រួសារ​ដែល​បាត់​បង់​ប្រាក់​រាប់​ម៉ឺន​ដុល្លារ​ទៅ​លើ​ក្រុមហ៊ុន​ទេសចរណ៍ ​សកុណា ត្រាវែល ពាក់​ព័ន្ធ​នឹង​ការ​ទិញ​សំបុត្រ​យន្ត​ហោះ​ដែល​គ្មាន​សុពលភាព​សម្រាប់​ដំណើរ​កម្សាន្ត​ទៅ​ក្រៅ​ប្រទេស។ https://www.facebook.com/photo/?fbid=1020656703436791&set=a.492095336292933

ខុមហ្រ្វែល - COMFREL

20 Nov, 04:00


ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការទូត​បាន​ធ្វើ​ឱ្យ​លំហូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​ចិន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ដោយ​ក្នុង​រយៈពេល ១០ ខែ​ឆ្នាំ ២០២៤ មាន​ទឹក​ប្រាក់​សរុប​ជាង ១២ ពាន់​លាន​ដុល្លារ កើន​ជាង ២០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៣ ខណៈ​ទឹកប្រាក់​ដែល​ប្រទេស​ចិន​នាំ​ចូល​មក​កម្ពុជា​បាន​គ្រប​ដណ្តប់​ជិត ៩០ ភាគរយ​នៃ​ចំនួន​ទឹក​ប្រាក់​សរុប។ https://www.facebook.com/photo?fbid=1020655946770200&set=a.492095336292933

ខុមហ្រ្វែល - COMFREL

20 Nov, 03:59


កម្ពុជា កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ជលផល» ដែលកិច្ចប្រជុំពិភាក្សាចុងក្រោយធ្វើឡើងក្រោមវត្តមាន លោក វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ នៅទីស្តីគណៈរដ្ឋមន្ត្រី នាថ្ងៃទី១៨ ខែវិច្ឆិកា។ បើតាមការប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ សេចក្តីព្រាងច្បាប់នេះ នឹងត្រូវដាក់ឆ្លង កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាពេលខាងមុខ។ https://www.facebook.com/photo?fbid=1020639643438497&set=a.492095336292933

ខុមហ្រ្វែល - COMFREL

20 Nov, 03:59


ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ UNIDO បានជំរុញការភ្ជាប់ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស ដើម្បីលើកកម្ពស់នវានុវត្តន៍ និងការអភិវឌ្ឍ។ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម លើកឡើងថា យុទ្ធសាស្រ្តនេះ ជាការបង្កើតឱកាសដល់និស្សិតនៅកម្ពុជាឱ្យទទួលបានជំនាញចំណេះពិតប្រាកដ ដែលឆ្លើយតបនឹងតម្រូវការការងារនៅតាមបណ្តាសហគ្រាសឧស្សាហកម្ម។ https://www.facebook.com/photo?fbid=1020638720105256&set=a.492095336292933

ខុមហ្រ្វែល - COMFREL

13 Nov, 10:31


តុលាការ​ខេត្តតាកែវ​កាត់ក្ដី​ជន​ពិការ​ម្នាក់ គឺ​លោក ភុន យុទ្ធ ឱ្យ​ជាប់​ពន្ធនាគារ១ឆ្នាំ៦ខែ រឿង​លោក​បញ្ចេញ​មតិ​រិះគន់​មេដឹកនាំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​នៅ​លើ​ប្រព័ន្ធ​ហ្វេសប៊ុក​កន្លងទៅ។ ប៉ុន្តែ​សង្គម​ស៊ីវិល គ្រួសារ​សោកស្ដាយ និង​ចាត់​ទុក​ការ​សម្រេច​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ហើយ​ទាមទារ​ឱ្យ​តុលាការ​ពិចារណា​ដោះលែង​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​ឡើងវិញ។ https://www.facebook.com/photo/?fbid=1015647307271064&set=a.492095336292933

ខុមហ្រ្វែល - COMFREL

13 Nov, 10:00


នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន ម៉ាណែត​ បាន​វាយ​តម្លៃថា​ ការ​បង្កើត​ចលនា​ចុង​ក្រោយ​មួយរបស់លោក​ សម រង្ស៊ី​ ជា​ការ​ប្រឹងប្រែង​រក្សា​ការ​គំាទ្រ​សំឡេង​នយោបាយជំទាស់​ ខណៈ​មាន​ទំនោរ​អ្នក​គាំទ្រ​ សមាជិក​ ឬ​មន្ត្រី​ជាច្រើន​នាក់​ក្នុង​បក្ស​ជំទាស់​ដើរ​ចេញ​ពី​មេ​ដឹកនាំ​នយោបាយ​ជំទាស់​រូប​នោះ​ក្នុង​រយៈ​ពេល ​៦​ ខែ ​ចុង​ក្រោយ​នេះ។​ https://www.facebook.com/photo/?fbid=1015630947272700&set=a.492095336292933

ខុមហ្រ្វែល - COMFREL

13 Nov, 09:02


https://www.facebook.com/comfrel.org/videos/1071106431005481
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃពុធ «សភា រដ្ឋាភិបាល និង អភិបាលកិច្ច»
សហការជាមួយសម្ព័ន្ធភាព CPDD
==========================
ប្រធានបទ ៖ ការយល់ដឹងស្ដីពីការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDG) នៅថ្នាក់ក្រោមជាតិ
វាគ្មិនកិត្តិយស៖
១. លោក ជា វិបុល អនុប្រធានការិយាល័យស្រាវជ្រាវ និងអភិបាលកិច្ចមូលដ្ឋាននៃក្រសួងមហាផ្ទៃ
២. លោក មុត ពិសី នាយកប្រតិបត្តិ អង្គការសង្គ្រោះជនងាយរងគ្រោះកម្ពុជា (SVC)
៣. កញ្ញា ផេង រចនា យុវជនបង្គោលការចូលរួមរបស់ប្រជាពលរដ្ឋ
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
វិទ្យុ (FM102 MHz)

ខុមហ្រ្វែល - COMFREL

13 Nov, 08:39


គុណភាពនៃការចូលរួមរបស់ស្រ្តីក្នុងកិច្ចការនយោបាយ និងថ្នាក់សម្រេចចិត្ត។
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/382973504804964

ខុមហ្រ្វែល - COMFREL

13 Nov, 08:33


សិទិ្ធសេរីភាពក្នុងការបញ្ចេញមតិៈ
១. ហេតុអ្វីបានជាត្រូវការសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ?
២. តើត្រូវអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដូចម្តេចខ្លះ?
៣. តើការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិស្របតាមច្បាប់កំពូលអ្វីខ្លះ?
សូមទស្សនាវិដេអូខាងក្រោម!
#comanimationOldhttps://www.facebook.com/comfrel.org/videos/454262630620365

ខុមហ្រ្វែល - COMFREL

13 Nov, 03:28


ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សភា រដ្ឋាភិបាល និងអភិបាលកិច្ច»
ប្រធានបទ ៖ ការយល់ដឹងស្ដីពីការធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា(CSDG)
នៅថ្នាក់ក្រោមជាតិ
កាលបរិច្ឆេទ ៖ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo?fbid=1015441440624984&set=a.492095336292933

ខុមហ្រ្វែល - COMFREL

13 Nov, 02:40


សមាជិក​សភា​អូស្ត្រាលី និង​អ្នក​ជំនាញ​ច្បាប់ យល់​ថា ដើម្បី​បោសសម្អាត​មន្ត្រី​ពុករលួយ​នៅ កម្ពុជា​ ឲ្យ​មាន​ប្រសិទ្ធភាព លុះ​ត្រា​តែ​មេដឹកនាំ​មាន​ឆន្ទៈ​ខ្ពស់ និង​ធ្វើជា​គំរូ​ល្អ។ ពួក​គាត់​ពិនិត្យ​ឃើញ​ថា ការ​ចាប់​ខ្លួន​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការ​សូក​លុយ​រាប់​ម៉ឺន​ដុល្លារ​តាមរយៈ​ទីប្រឹក្សា និង​ជំនួយ​ការ​របស់​លោក ហ៊ុន សែន ដើម្បី​បាន​តំណែង និង​ផលប្រយោជន៍ គឺ​មេដឹកនាំ​​នៅ​មិនទាន់​បង្ហាញ​ឆន្ទៈ​ច្បាស់​លាស់​នៅឡើយ។ https://www.facebook.com/photo/?fbid=1015419893960472&set=a.492095336292933

ខុមហ្រ្វែល - COMFREL

13 Nov, 02:38


កសិករ​មួយ​ចំនួន​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ព្រះវិហារ​ បង្ខំ​ចិត្ត​លក់​ស្រូវ​ក្នុង​តម្លៃ​ថោក ​ដើម្បី​បង្វិល​ប្រាក់​សង​ម្ចាស់​បំណុល និង​ធនាគារ។ ពួកគាត់​អះអាង​ថា ក្រុម​ឈ្មួញ​កណ្ដាល បាន​បន្តុះ​បង្អាប់​តម្លៃ​ស្រូវ​របស់​ពួកគាត់​ ក្នុង​ពេល​ដែល​កសិករ​កំពុង​សម្រុក​ប្រមូល​ផល​ស្រូវ​អំឡុង​ខែ​វិច្ឆិកា​នេះ។​ https://www.facebook.com/photo?fbid=1015416227294172&set=a.492095336292933

ខុមហ្រ្វែល - COMFREL

13 Nov, 02:38


រយៈពេល១០ខែមកនេះ កម្ពុជា សម្រេចទំហំពាណិជ្ជកម្មជាមួយប្រទេសដៃគូក្នុង​ពិភពលោកបានប្រមាណ៤៥ពាន់លានដុល្លារអាម៉េរិក កើន ១៦,៥ភាគរយ ធៀបនឹងគ្រាដូចគ្នាកាលឆ្នាំ២០២៣។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាសម្រេចបាន ២១,៥ពាន់លានដុល្លារ​ កើន១៦ភាគរយ ខណៈការនាំចូលកើន១៧ភាគរយ ដែលមានទំហំទឹកប្រាក់ជិត២៣,៥ពាន់លានដុល្លារ។​ នេះបើតាមស្ថិតិពាណិជ្ជកម្ម​របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។​ https://www.facebook.com/photo/?fbid=1015419440627184&set=a.492095336292933

ខុមហ្រ្វែល - COMFREL

13 Nov, 02:34


ពលរដ្ឋ និង​សង្គម​ស៊ីវិល ចង់​ឃើញ​ការ​បង្ក្រាប​អាជីវកម្ម​រ៉ែ​មាស បែប​អនាធិបតេយ្យ​នៅ​ខេត្ត​មណ្ឌលគិរី របស់​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​តម្លាភាព ត្រឹមត្រូវ និង​យុត្តិធម៌។ កាល​លើក​ឡើង​នេះ ធ្វើឡើង​បន្ទាប់​ពី​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចុះ​បង្ក្រាប​ទីតាំង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​មធ្យម បែប​អនាធិបតេយ្យ​នៅ​តំបន់​មេសំ ស្ថិត​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ https://web.facebook.com/photo/?fbid=1015415517294243&set=a.492095336292933

ខុមហ្រ្វែល - COMFREL

13 Nov, 02:33


បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​បុគ្គល​មួយ​ចំនួន​ ​ដែល​ពាក់​ព័ន្ធ​ក្នុង​សំណុំ​រឿង​លោក​ លី សាម៉េត​ ពី​បទ​ជំនួញ​ឥទ្ធិពល​អកម្ម​ និង​ជំនួញ​ឥទ្ធិពល​សកម្ម​នៃ​ច្បាប់​ស្តីពី​ការ​ប្រឆាំង​អំពើ​ពុករលួយ​ ជា​បន្ត​បន្ទាប់​នោះ​ អ្នក​តាម​ដាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​ភាគី​ពាក់ព័ន្ធ​ចាត់​វិធានការ​តឹងរ៉ឹង​លើ​ជន​ជាប់​ចោទ​ទាំង​នោះ​ និង​ចាត់​វិធាន​ការ​ប្រមូល​លុយ​ ឬ​ផ្តល់​សំណង​ខូច​ខាត​ទៅ​ជន​រងគ្រោះ​វិញ។​https://web.facebook.com/photo?fbid=1015414010627727&set=a.492095336292933

ខុមហ្រ្វែល - COMFREL

13 Nov, 02:32


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
==========================
ប្រធានបទ៖ ការបណ្ដេញចេញដោយបង្ខំនៅប្រទេសកម្ពុជា
វាគ្មិនកិត្តិយស៖
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
- លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទិ្ធមនុស្សរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជា (CCHR)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://web.facebook.com/comfrel.org/videos/1632615857639589

ខុមហ្រ្វែល - COMFREL

13 Nov, 02:22


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
==========================
ប្រធានបទ៖ ការបណ្ដេញចេញដោយបង្ខំនៅប្រទេសកម្ពុជា
វាគ្មិនកិត្តិយស៖
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
- លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទិ្ធមនុស្សរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជា (CCHR)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
========================== https://www.facebook.com/comfrel.org/videos/1632615857639589

ខុមហ្រ្វែល - COMFREL

12 Nov, 10:13


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
==========================
ប្រធានបទ៖ ការបណ្ដេញចេញដោយបង្ខំនៅប្រទេសកម្ពុជា
វាគ្មិនកិត្តិយស៖
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
- លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទិ្ធមនុស្សរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជា (CCHR)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន https://www.facebook.com/comfrel.org/videos/1254184422544496

ខុមហ្រ្វែល - COMFREL

12 Nov, 08:59


តួនាទីគណបក្សនយោបាយក្នុងការបង្កើន សមភាពយេនឌ័រក្នុងវិស័យនយោបាយ!
សូមទស្សនាវិដេអូខ្លីខាងក្រោម !
#comanimation2022 https://www.facebook.com/comfrel.org/videos/352166591291844

ខុមហ្រ្វែល - COMFREL

12 Nov, 08:48


អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានស្នើអាជីវករលក់ដូរទាំងអស់កុំតម្លើងថ្លៃម្ហូបអាហារ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុក ដែលនឹងប្រព្រឹត្តទៅនាប៉ុន្មានថ្ងៃខាងមុខ។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឱ្យកីឡាករ កីឡាការិនីអុំទូក និងប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាផងដែរ។ https://www.facebook.com/photo/?fbid=1014876967348098&set=a.492095336292933

ខុមហ្រ្វែល - COMFREL

12 Nov, 08:43


សាច់ញាតិ​អ្នកទោស​មនសិការ​​​រិះគន់​មន្ត្រី​​ពន្ធនាគារ​ព្រៃស​ថា រឹតត្បិត​​ពួកគាត់​​​មិន​ឱ្យ​យក​ឥវ៉ាន់ ឬ​ម្ហូប​អាហារ​​ដល់​គ្រួសារ​របស់​ពួកគាត់​​​កំពុង​​ជាប់​ឃុំ ដែល​​​នាំ​​ឱ្យ​ប៉ះពាល់​​​​ជីវភាព​គ្រួសារ​ និង​​​​សុខភាព​អ្នក​ជាប់​ឃុំ។ ទោះ​ជា​យ៉ាង​ណា​ ប្រធាន​ពន្ធនាគារ​ព្រៃ​ស​ថា ការ​កាត់​បន្ថយ​​ចំនួន​ឥវ៉ាន់​​ ឬ​ម្ហូប​​ នេះ​គឺ​ដើម្បី​ធានា​ដល់​​សន្តិសុខ​ក្នុង​ពន្ធនាគារ។ https://www.facebook.com/photo/?fbid=1014875154014946&set=a.492095336292933

ខុមហ្រ្វែល - COMFREL

12 Nov, 08:38


តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែ​វិច្ឆិកា ចោទ​ប្រកាន់​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​រួម​មាន​ទីប្រឹក្សា​ប្រធាន​បក្ស​កាន់អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន គឺ លោក លី សាម៉េត អតីត​រដ្ឋលេខាធិការ​នៃ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ដួង តារា មន្ត្រី​នគរបាល​ពាក់​ផ្កាយ​៣ លោក មួង ឃីម និង​ឧកញ៉ា អ៊ុត ធី ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​ប្រើ​ឥទ្ធិពល​ក្នុង​ស្ថាប័ន​រដ្ឋ​ដើម្បី​ទទួល​បាន​ផលប្រយោជន៍។ https://www.facebook.com/photo/?fbid=1014872837348511&set=a.492095336292933

ខុមហ្រ្វែល - COMFREL

12 Nov, 08:38


កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។នេះបើតាមការបញ្ជាក់នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ https://www.facebook.com/photo/?fbid=1014869540682174&set=a.492095336292933

ខុមហ្រ្វែល - COMFREL

12 Nov, 04:22


បញ្ហានិទណ្ឌភាព!
#វីដេអូខ្លីពីVoC #នីសុខា
#Video2024
#ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌
#ប្រជាធិបតេយ្យ
#ពង្រឹងអំណាចប្រជាពលរដ្ឋកម្ពុជា
#ម្ចាស់ឆ្នោតឆ្លាតវៃ
#ពង្រឹងការទទួលខុសត្រូវមន្រ្តីជាប់ឆ្នោត
#ការអប់រំពលរដ្ឋ
#ការចូលរួមបែបស្ថាបនា
#ខុមហ្រ្វែល https://www.facebook.com/comfrel.org/videos/1537970486829948

ខុមហ្រ្វែល - COMFREL

08 Nov, 09:03


https://www.facebook.com/comfrel.org/videos/496805446843539
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ នីតិរដ្ឋ និងការបោះឆ្នោត
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក ឯម សុវណ្ណារ៉ា អ្នកស្រាវជ្រាវ និងអ្នកវិភាគនយោបាយ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ

ខុមហ្រ្វែល - COMFREL

08 Nov, 03:45


ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «ឃ្លាំមើលប្រចាំសប្ដាហ៍» នៃកម្មវិធីសំឡេងសង្គមស៊ីវិល (VoC)
កាលបរិច្ឆេទ ៖ ថ្ងៃទី៨ វិច្ឆិកា ២០២៤ (ម៉ោង ៨ ទៅ ៩ ព្រឹក)
ប្រធានបទ ៖ នីតិរដ្ឋ និងការបោះឆ្នោត
កអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល។
https://www.facebook.com/photo/?fbid=1011595814342880&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 03:26


ក្រសួងរ៉ែ និងថាមពលប្តេជ្ញាបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ដែលស្ថិតក្នុងតំបន់មេសំ ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីដោយមិនឱ្យកើតមានសារជាថ្មីឡើយ។ ការប្តេជ្ញាយ៉ាងដូច្នេះធ្វើឡើង ក្រោយមន្ត្រីជំនាញ និងអាជ្ញាធរខេត្តបានចុះបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ក្នុងតំបន់មេសំបានចំនួន ៥៦ទីតាំង និងរកឃើញអណ្តូងរ៉ែចំនួន៣៣កន្លែង។ តាមមន្ត្រីក្រសួងរ៉ែ និងថាមពល នេះគឺជាវិធានការឆ្លើយតបនឹងយុទ្ធនាការបង្ក្រាបទីតាំងអាជីវកម្មរ៉ែមាសខុសច្បាប់ដែលនៅសេសសល់ ពិសេសទីតាំងដែលពុំស្តាប់ការណែនាំ។ https://www.facebook.com/photo/?fbid=1011593141009814&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 03:20


ជារឿយៗកម្មករចម្ការចេកក្នុងខេត្តក្រចេះតែជួបប្រទះនូវបញ្ហាបាត់បង់នូវទ្រព្យសម្បត្តិ ដូចជាយានជំនិះនៅក្នុងចម្ការចេកអំឡុងពេលបំពេញការងារ និងករណីប្លន់ផងដែរ។ បញ្ហាទាំងអស់នេះ ធ្វើឱ្យស្ត្រីៗជាកម្មករនៅទីនោះ មានក្តីបារម្ភរាល់ពេលធ្វើដំណើរតាមផ្លូវទៅបើកប្រាក់ ដ្បិតកន្លងមកធ្លាប់មានករណីប្លន់ និងធ្លាប់មានអ្នកប្រើប្រាស់គ្រឿងញៀនផងដែរ។ https://www.facebook.com/photo/?fbid=1011586724343789&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 03:20


អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស ១០ស្ថាប័ន ស្នើឱ្យតុលាការដោះលែងលោក កើត សារ៉ាយ ​ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យប្រធានសមាគមរូបនេះបន្តកិច្ចការងារការពារសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ។ យ៉ាងណាការស្នើនេះ គណៈកម្មាធិការសិទ្ធិមនុស្ស ណែនាំឱ្យក្រុមអង្គការទាំងនោះគួរតែអនុវត្តតាមផ្លូវតុលាការ ដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។ https://www.facebook.com/photo?fbid=1011584531010675&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 03:18


លោក ហ៊ុន ម៉ា​នី បាន​សង្កត់ធ្ងន់​ជាច្រើន​សារ​ថា ក្រសួង​មុខងារសាធារណៈ មិនមាន​គម្រោង​ជ្រើសរើស​មន្ត្រី​ថ្មី ដើម្បី​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​របស់ខ្លួន​នោះទេ​។ លោក​ថ្លែង​បែបនេះ នៅក្នុង​សិក្ខាសាលា និង​កិច្ចប្រជុំ ស្តីពី​ការពិនិត្យ​ឡើងវិញ និង​ការវិភាគ​មុខងារ និង​រចនាសម្ព័ន្ធ​ក្រសួង ស្ថាប័ន​។​ https://www.facebook.com/photo?fbid=1011582524344209&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 03:18


កម្ពុជាអាចនឹងបន្ដមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់ ចាប់ពីថ្ងៃទី៨-១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ការដែលអាចមានភ្លៀងបន្ដធ្លាក់ដោយសារព្យុះទី២២ឈ្មោះយីនស៊ីង (Yinxing) ដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះសង្ឃរា ហើយធ្វើដំណើរមកដល់សមុទ្រចិនខាងត្បូង និងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ចេញនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ https://www.facebook.com/photo?fbid=1011576574344804&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 02:46


អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា គួរតែ​ចេញមុខ​តទល់​ជាមួយ​រដ្ឋាភិបាល​ថៃ ជុំវិញ​ជម្លោះ​កោះគុត (Koh Kut) និង​តំបន់​ដែល​អះអាង​ថា​«ត្រួត​ស៊ី​គ្នា» ដែល​ភាគី​ថៃ​បាន​ទាមទារ​យក​មក​គ្រប់គ្រង​ផ្ដាច់មុខ​នោះ។ ពួកគាត់​បារម្ភ​ថា ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា នៅតែ​ស្ងៀមស្ងាត់​តទៅ​ទៀត​នោះ កម្ពុជា​នឹង​រឹតតែ​ចាញ់ប្រៀប​ប្រទេស​ថៃ និង​បាត់បង់​សិទ្ធិ​ក្នុង​ការ​ទាមទារ​កោះគុត យក​មក​គ្រប់គ្រង​វិញ។ ការ​ថ្លែង​បែបនេះ គឺ​ធ្វើឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paethongtarn Shinawatra) បាន​អះអាង​ថា កោះ​គុត​គឺជា​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ ហើយ​រដ្ឋាភិបាល​របស់​អ្នកស្រី​ប្ដេជ្ញា​ថា នឹង​មិន​ឱ្យ​កោះ​គុត បាន​មក​កម្ពុជា​សូម្បីតែ​មួយ​ម៉ែត្រការ៉េ​ឡើយ។ https://www.facebook.com/photo/?fbid=1011569081012220&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 02:46


សហជីព​និង​កម្មករ​មួយ​ចំនួន​អះអាង​ថា ទោះបីជា​​ចំនួន​រោងចក្រ និង​អ្នក​វិនិយោគ​ចិន ​កំពុង​កើន​ឡើង​នាំមុខ​គេ​នៅ​កម្ពុជា​ក្តី​ ប៉ុន្តែ​ជីវភាព​របស់​កម្មករ​មិន​ប្រសើរ​ទេ។ ពួកគេ​ក៏​កំពុង​រង​សម្ពាធ​ឱ្យ​បង្កើន​ការ​ផលិត​ទំនិញ​ឱ្យ​បាន​ច្រើន​ជាង​មុន ហួស​ពី​សមត្ថភាព​ផង​ដែរ។ https://www.facebook.com/photo?fbid=1011566494345812&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 02:46


កម្លាំង​ជំនាញ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កំពុង​សាកសួរ​ជនបរទេស ដែល​ភាគ​ច្រើន​ជា​ជនជាតិ​ចិន​ប្រមាណ ២០០នាក់ ដើម្បី​ត្រៀម​រៀបចំ​នីតិវិធី​បណ្ដេញ​ពួក​គេ​ចេញ​ពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ការ​ចូល​មក​ធ្វើ​ការ​ខុសច្បាប់​នៅ​កម្ពុជា។ មន្ត្រី​សិទ្ធិមនុស្ស​មើល​ឃើញ​ថា ចំណាត់​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ហាក់​ព្យាយាម​បិទបាំង​ព័ត៌មាន និង​មិន​អាច​ធ្វើ​ឱ្យ​មហាជន​មាន​ជំនឿ​លើ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ក្នុង​ការ​លុប​បំបាត់​អំពើ​ឆបោក​តាម​អនឡាញ​ឱ្យ​មាន​ប្រសិទ្ធភាព​បាន​ទេ។ https://www.facebook.com/photo?fbid=1011563207679474&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 02:39


ពលរដ្ឋ និង​អ្នក​ជំនាញ​សុខភាព ចាត់ទុក​ការ​ទទួលយក​ស្រាបៀ​ពី​ក្រុមហ៊ុន​ដោយ កង​រាជ​អាវុធ​ហេតុ​ខេត្ត​មួយ​ចំនួន ជា​ការ​ជួយ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង តាមរយៈ​ការ​ប្រើប្រាស់​ទំព័រ​ផ្លូវ​ការ​របស់​ស្ថាប័ន​រដ្ឋ ថ្លែង​សារ​អរគុណ​ម្ចាស់​ក្រុមហ៊ុន​ផលិត​ស្រាបៀ ។ ពួកគាត់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ពន្លឿន​ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​ផលិតផល​គ្រឿង​ស្រវឹង និង​បញ្ឈប់​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ផ្លូវ​ការ​របស់​ស្ថាប័ន​រដ្ឋ ក្នុង​ការ​ចូលរួម​លើក​កម្ពស់​ផលិតផល​គ្រឿង​ស្រវឹង។ https://www.facebook.com/photo/?fbid=1011562347679560&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 02:39


រដ្ឋាភិបាល នឹងផ្តល់កម្ចីចំនួន ៥៩០ ៤៧០លានរៀល( ប្រមាណ១៤៥លានដុល្លារអាម៉េរិក) ឱ្យស្ថាប័ន៤ ដើម្បីពង្រឹងនូវសមត្ថភាពស្ថាប័ននីមួយៗក្នុងឆ្នាំ២០២៥។ បើតាមសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ស្ថាប័នទាំង៤ ដែលនឹងទទួលបានកម្ចីពីរដ្ឋាភិបាលនោះ មាន អគ្គិសនីកម្ពុជា, រដ្ឋាករទឹកស្វយ័តភ្នំពេញ, រដ្ឋាករទឹកស្វយ័តខេត្តសៀមរាប និង ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។ https://www.facebook.com/photo/?fbid=1011548864347575&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 02:39


ព្រះករុណា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី បានបញ្ចប់តំណែង លោក ដួង តារា ពី​រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។ នេះបើតាមរយៈព្រះរាជក្រឹតចុះថ្ងៃទី៦ ខែវិច្ឆិកា។ https://www.facebook.com/photo?fbid=1011547994347662&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 02:38


ទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ ប្រមាណជា១០០កន្លែង ស្ថិតនៅតំបន់មេសំ ភូមិពូទុងឃុំចុងផ្លាស់ ស្រុក​កែវសីមា ត្រូវបានកម្លាំងចម្រុះធ្វើការបង្រ្កាប ដើម្បីលុបបំបាត់សកម្មភាពអនាធិបតេយ្យ ដែលរួមទាំង​មានការ​ប្រើ​ប្រាស់សារធាតុគីមី និងគ្រឿងផ្ទុះផងដែរ។ https://www.facebook.com/photo?fbid=1011544017681393&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 02:38


មន្រ្តី​ជាន់​ខ្ពស់​ខាង​អន្តោ​ប្រវេសន៍​អះអាង​ថា​ សមត្ថ​កិច្ច​កម្ពុជា​កំពុង​ស៊ើប​អង្កេត​បន្ថែម​ពាក់ព័ន្ធ​នឹង​ជន​បរទេស​ប្រមាណ ​២០០ ​នាក់ ​ដែល​ភាគ​ច្រើន​ជា​ជន​ជាតិ​ចិន។​ ពួកគេ​ត្រូវ​បាន​ឃាត់​ខ្លួន​ ក្រោយ​សមត្ថ​កិច្ច​ចុះ​បង្រ្កាប​ទីតាំង​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​មានជ័យ ​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ពុធ។​ https://www.facebook.com/photo?fbid=1011542617681533&set=a.492095336292933

ខុមហ្រ្វែល - COMFREL

08 Nov, 01:51


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖ ស្រ្តីជនបទ និងការប្រឈមនឹងអំពើហិង្សា
វាគ្មិនកិត្តិយស៖
១. លោកស្រី ស៊ុន ម៉ាលី ប្រធានសិទ្ធិស្ត្រី និងកុមារនៃសមាគមអាដហុក
២. អ្នកស្រី យិន ប៉ិច ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង
សម្របសម្រួលដោយ៖ កញ្ញា ស្រ៊ី លីដាhttps://www.facebook.com/comfrel.org/videos/8649189131861306

ខុមហ្រ្វែល - COMFREL

07 Nov, 09:22


https://www.facebook.com/comfrel.org/videos/900787775336944
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖ ស្រ្តីជនបទ និងការប្រឈមនឹងអំពើហិង្សា
វាគ្មិនកិត្តិយស៖
១. លោកស្រី ស៊ុន ម៉ាលី ប្រធានសិទ្ធិស្ត្រី និងកុមារនៃសមាគមអាដហុក
២. អ្នកស្រី យិន ប៉ិច ប្រជាពលរដ្ឋរស់នៅក្នុងខេត្តកំពង់ឆ្នាំង
សម្របសម្រួលដោយ៖ កញ្ញា ស្រ៊ី លីដា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437

ខុមហ្រ្វែល - COMFREL

07 Nov, 08:59


ការជួសជុលកំពែងក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើងខ្លោងទ្វារដីឆ្នាំង នឹង​បញ្ចប់នៅបំណាច់ឆ្នាំ២០២៤នេះ។ នេះបើតាមការផ្សាយរបស់​អាជ្ញាធរជាតិអប្សរា ដែលនេះមានន័យថា នៅបាំងតែជាងមួយខែទៀតប៉ុណ្ណោះ ខ្លោងទ្វារក៏ស្កឹមស្កៃនេះ នឹងឈររឹងមាំឡើងវិញ បន្ទាប់ពីដំណើរការជួសជុលប្រមាណ៦ខែរួចមក។ ​ https://www.facebook.com/photo?fbid=1010976684404793&set=a.492095336292933

ខុមហ្រ្វែល - COMFREL

07 Nov, 08:59


ការប្រើយុទ្ធសាស្ត្រលក់ទំនិញថែមទំនិញ ឬបានជារង្វាន់នានា តាមរយៈក្រវិលកំប៉ុង គម្របដប ឬវិធីផ្សេងទៀតឱ្យអតិថិជន, ក្រុមហ៊ុន ឬសហគ្រាសទាំងនោះ ត្រូវជាប់កាតព្វកិច្ចបង់ពន្ធ និងអាករបន្ថែមឱ្យរដ្ឋាភិបាល។ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ បានបញ្ជាក់ថា ការធ្វើបែបនេះ គឺដើម្បីឱ្យមានភាពច្បាស់លាស់ក្នុងការអនុវត្តកាតព្វកិច្ចសារពើពន្ធ ជាពិសេសគឺពង្រឹងការគ្រប់គ្រងប្រមូលចំណូល ពន្ធអាករ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងស័ក្តិសិទ្ធិភាព។ https://www.facebook.com/photo?fbid=1010946084407853&set=a.492095336292933

ខុមហ្រ្វែល - COMFREL

07 Nov, 07:31


យន្តការប្រឆាំងអំពើពុករលួយក្នុងការប្រើប្រាស់ថវិកាជាតិ
#វីដេអូខ្លីពីVoC #ប៉ិចពិសី
#Video2024https://www.facebook.com/comfrel.org/videos/8632666056814143

ខុមហ្រ្វែល - COMFREL

05 Nov, 09:03


https://www.facebook.com/comfrel.org/videos/559775656702657
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃអង្គារ៍ «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
សហការជាមួយអង្គការសមធម៌កម្ពុជា(EC)
==========================
ប្រធានបទ៖ ការបណ្ដេញចេញដោយបង្ខំនៅប្រទេសកម្ពុជា
វាគ្មិនកិត្តិយស៖
- លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ
- លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទិ្ធមនុស្សរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្ស កម្ពុជា (CCHR)
អ្នកសម្របសម្រួល៖ អ្នកស្រី ខេន សុខលេន
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437

ខុមហ្រ្វែល - COMFREL

05 Nov, 07:46


សាច់ញាតិ​ពលករ​ខ្មែរ​​កញ្ញា នួន តឿន ដែល​អាជ្ញាធរ​​ចាប់​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី​យក​មក​​ជាប់គុក​នៅ​កម្ពុជា ខកចិត្ត និង​ចាត់ទុក​ថៅកែ​រោងចក្រ​កាត់ដេរ​ដែល​សម្រេច​បញ្ឈប់​ការងារ​ថា ជា​ការរើសអើង​ផ្នែក​នយោបាយ។ មន្រ្តី​សង្គម​ស៊ីវិល​ថា ប្រសិន​បើ​ការបញ្ឈប់​ការងារ​ម្តាយមីង​របស់​កញ្ញា នួន តឿន ដោយសារតែ​មាន​ក្មួយស្រី​ជាប់គុក ព្រោះ​និយាយ​រិះគន់​មេដឹកនាំ​រដ្ឋាភិបាល​នោះ​ជា​រឿង​មិន​ត្រឹមត្រូវ និង​ធ្វើ​ឱ្យ​គ្រួសារ​រួម​ទាំង​ជនជាប់ចោទ​កាន់តែ​រង​សម្ពាធ ឈឺចាប់​ថែម​ទៀត។ https://www.facebook.com/photo/?fbid=1009422281226900&set=a.492095336292933

ខុមហ្រ្វែល - COMFREL

05 Nov, 07:38


អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ កំពុង​ប្រឈម​បញ្ហា​សុខភាព និង​លក្ខខណ្ឌ​រស់នៅ​ប្រចាំថ្ងៃ ស្ថិត​ នៅ​ក្នុង​ស្ថានភាព​លំបាក នា​រដូវរងា​ឆ្នាំនេះ​។ ចំណែក អ្នកជំនាញ​ផ្នែក​សុខភាព​ថា ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ងាយ​នឹង​ឆ្លង​ជំងឺឆ្លង​មួយ​ចំនួន ដូចជា​របេង ផ្ដាសាយ​ធំ និង​កម​រមាស់​ជាដើម បណ្ដាល​មកពី​បន្ទប់​តូច​ចង្អៀត គ្មាន​អនាម័យ ខ្វះខាត​អាហារ ដែល​មាន​ជីវជាតិ និង​ខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ជាដើម។ ចំណែកឯ​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អះអាង​ថា បាន​ត្រៀម​ភួយ និង​កំពុង​គិតគូរ​រឿង​ទឹក​ស្អាត​នេះ សម្រាប់​អ្នក​ជាប់​ឃុំ​រួច​ហើយ។ https://www.facebook.com/photo/?fbid=1009420054560456&set=a.492095336292933

ខុមហ្រ្វែល - COMFREL

05 Nov, 06:27


ពលករ​ខ្មែរ​ស្នើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បន្ត​ផ្ដល់​សេវា​លិខិតឆ្លងដែន​ដោយ​ផ្ទាល់​នៅ​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ជួយ​សម្រួល​ពេលវេលា និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ពលករ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ប្រកាស​បិទ​បញ្ចប់​ការ​ផ្ដល់​សេវា​លិខិតឆ្លងដែន​ដល់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ធ្វើការ​និង​សិក្សា​នៅ​ប្រទេស​កូរ៉េខាងត្បូង ចាប់ពី​ដើមខែ​វិច្ឆិកា​នេះ​ទៅ។ https://www.facebook.com/photo/?fbid=1009340621235066&set=a.492095336292933

ខុមហ្រ្វែល - COMFREL

05 Nov, 06:26


ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»
ប្រធានបទ ៖ ការបណ្ដេញចេញដោយបង្ខំនៅប្រទេសកម្ពុជា
កាលបរិច្ឆេទ ៖ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ (៤:០០ ដល់ ៥:០០ ល្ងាច)

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98 https://www.facebook.com/photo?fbid=1009313351237793&set=a.492095336292933

ខុមហ្រ្វែល - COMFREL

05 Nov, 06:26


នៅពន្ធនាគារខេត្តព្រះវិហារ មានអ្នកជាប់ឃុំ៤នាក់ បានស្លាប់ កាលពីខែតុលា ដោយសារ​ជំងឺ​សួត ទឹកនោមផ្អែម ជាតិពុលក្នុងថ្លើម និងជំងឺគាំងបេះដូង។ នេះជាការបំភ្លឺរបស់ ពន្ធ​នា​គារខេត្តព្រះវិហារ ឆ្លើយតបនឹងការផ្សព្វផ្សាយព័ត៌មានមួយចំនួន ដែលអះអាងថា អ្នកជាប់​ឃុំ​ពន្ធនាគារខេត្តព្រះវិហារមាន ស្លាប់ជាង១០នាក់ ហើយក្នុងនោះ មួយថ្ងៃស្លាប់​ពី៣​ទៅ៤នាក់។ https://www.facebook.com/photo?fbid=1009268804575581&set=a.492095336292933

ខុមហ្រ្វែល - COMFREL

05 Nov, 06:26


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញថា កម្ពុជាគឺស្ថិតក្នុងប្រទេសសមាជិកអាស៊ានដំបូងគេ ដែល​បានបញ្ចប់ផែនការរបស់ខ្លួន ដើម្បីសម្រេចបានគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ ខណៈ​ដែល​ប្រ​ទេសភាគច្រើនផ្សេងទៀតមិនទាន់បានបញ្ចប់ផែនការ ប្រទេសខ្លះស្ថិតក្នុងដំណាក់កាលធ្វើសំណើរ ហើយខ្លះទៀតមិន​ទាន់​មានផែនការ។ https://www.facebook.com/photo?fbid=1009266877909107&set=a.492095336292933

ខុមហ្រ្វែល - COMFREL

05 Nov, 06:25


ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បញ្ជាក់​ច្បាស់​ថា លោក លី សាម៉េត ហៅ​គ្រូមា ដែល​ពី​មុន​ធ្លាប់​ជា​ទីប្រឹក្សា​របស់​លោក ហើយ​បាន​យក​ឈ្មោះ​លោក​ឆបោក​អ្នក​ដទៃ​មាន​ទឹកប្រាក់​​រាប់​លាន​ដុល្លារ មិន​អាច​រួច​ខ្លួន​ដោយ​ការ​ចេញ​មុខ​សុំ​ទោស​នោះ​ទេ។ https://www.facebook.com/photo?fbid=1009266324575829&set=a.492095336292933

ខុមហ្រ្វែល - COMFREL

05 Nov, 06:25


ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​មួយ​ចំនួន​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ រដ្ឋា​ភិបាល​ថ្មី​របស់​សហ​រដ្ឋ​អាមេរិក​នឹង​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​កម្ពុជា ​ហើយ​ជួយ​ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស។​ https://www.facebook.com/photo?fbid=1009264551242673&set=a.492095336292933

ខុមហ្រ្វែល - COMFREL

05 Nov, 02:30


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន
វាគ្មិនកិត្តិយស៖
- កញ្ញា ស៊ើង និមល់ អ្នករាយការណ៍ព័ត៌មាន ខេមបូចាញ្ញូស៍
- លោក ហួន ផន អ្នកសម្របសម្រួលគម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីមhttps://www.facebook.com/comfrel.org/videos/1101247684883217

ខុមហ្រ្វែល - COMFREL

04 Nov, 09:05


https://www.facebook.com/comfrel.org/videos/1294281608593818
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃចន្ទ កម្មវិធី «សំឡេងម្ចាស់ឆ្នោត»
==========================
ប្រធានបទ៖ ទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន
វាគ្មិនកិត្តិយស៖
- កញ្ញា ស៊ើង និមល់ អ្នករាយការណ៍ព័ត៌មាន ខេមបូចាញ្ញូស៍
- លោក ហួន ផន អ្នកសម្របសម្រួលគម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
អ្នកសម្របសម្រួល៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437

ខុមហ្រ្វែល - COMFREL

04 Nov, 07:27


ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសម្លេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ និទណ្ឌភាពនៃឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មាន
កាលបរិច្ឆេទ ៖ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ (៤ ដល់ ៥ ល្ងាច)
ទីកន្លែង ៖ តាមប្រព័ន្ធអនឡាញ (Zoom)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។ https://www.facebook.com/photo/?fbid=1008701001299028&set=a.492095336292933

ខុមហ្រ្វែល - COMFREL

04 Nov, 04:21


ការប្រើប្រាស់ថវិកាជាតិ និងការប្រមូលពន្ធឲ្យមានប្រសិទ្ធភាព
#វីដេអូខ្លីពីVoC #ប៉ិចពិសី
#Video2024 https://www.facebook.com/comfrel.org/videos/3938517053095500

ខុមហ្រ្វែល - COMFREL

04 Nov, 04:20


តើអ្វីជាប្រជាធិបតេយ្យ ដែលមានលក្ខណៈពេញលេញ?
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/1033903221820561

ខុមហ្រ្វែល - COMFREL

04 Nov, 04:20


សេរីភាពនៃការបញ្ចេញមតិ
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម
#comanimation2024 https://www.facebook.com/comfrel.org/videos/1974350336323241

ខុមហ្រ្វែល - COMFREL

04 Nov, 02:56


សង្គម​ស៊ីវិល​ជំរុញ​ក្រសួង​មហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​ស៊ើបអង្កេត​ករណី​អ្នក​ដែល​ជាប់​ឃុំ ស្លាប់​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ។ ការ​ទាមទារ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ ស្លាប់​បន្ត​បន្ទាប់ ខណៈ​សាច់ញាតិ​ជន​រង​គ្រោះ​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្ដល់​យុត្តិធម៌។ https://www.facebook.com/photo/?fbid=1008574074645054&set=a.492095336292933

ខុមហ្រ្វែល - COMFREL

04 Nov, 02:48


កីឡាករ​ប្រដាល់​គុនខ្មែរ (Kun Khmer) គាំទ្រ​ឱ្យ​ការ​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​កីឡាករ​នៅ​តាម​ថ្នាក់​មូលដ្ឋាន​ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ។ ពួកគាត់​អះអាង​ថា កីឡា​ប្រដាល់​គុន​ខ្មែរ​បច្ចុប្បន្ន​ពុំ​សូវ​មាន​ការ​ចាប់​អារម្មណ៍​ពី​យុវជន​នោះ​ទេ​ដោយសារតែ​អាជីព​មួយ​នេះ​ផ្ដល់​ប្រាក់​ចំណូល​តិច និង​កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋាភិបាល។ https://www.facebook.com/photo/?fbid=1008567207979074&set=a.492095336292933

ខុមហ្រ្វែល - COMFREL

04 Nov, 02:45


អ្នក​ភូមិ​ប្រមាណ ១០០គ្រួសារ នៅ​ខេត្តព្រះវិហារ ព្រួយ​បារម្ភ​ពី​ជីវភាព​កាន់​តែ​លំបាក ក្រោយ​ពី​អាជ្ញាធរ និង​តំណាង​ក្រុមហ៊ុន​ចិន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) បន្ត​ហាម​អ្នក​ភូមិ​​​មិន​ឱ្យ​ច្រូត​​ស្រូវ ហើយ​គេចវេះ​មិន​ដោះស្រាយ​បញ្ហា។ ការ​លើក​ឡើង​នេះ​ ធ្វើ​ឡើយ​ក្រោយ​ពេល ដែល​អ្នក​ភូមិ​​បាន​មក​រង់ចាំ​ជួប​អាជ្ញាធរ​ខេត្ត ដែល​សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​បញ្ចប់ នៅ​ថ្ងៃ​ទី២ ខែវិច្ឆិកា ប៉ុន្តែ​អាជ្ញាធរ​កុហក​មិន​មក​ជួប​ពលរដ្ឋ​នោះ​ឡើយ។ https://www.facebook.com/photo/?fbid=1008564884645973&set=a.492095336292933

ខុមហ្រ្វែល - COMFREL

04 Nov, 02:44


ស្ត្រី​ខ្មែរ​ម្នាក់​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​នៅ​ប្រទេស​ចិន​ បង្ហាញ​ការ​ឈឺ​ចាប់ អស់​សង្ឃឹម និង​បាក់​ទឹក​ចិត្ត​ខ្លាំង​ បន្ទាប់​ពី​បាន​នាង​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​ធ្ងន់ធ្ងរ ​ហើយ​ត្រឡប់​មក​ជួបជុំ​គ្រួសារ​នៅ​ស្រុក​កំណើត​វិញ។ https://www.facebook.com/photo?fbid=1008564157979379&set=a.492095336292933

ខុមហ្រ្វែល - COMFREL

04 Nov, 02:44


លោក លី ច័ន្ទតុលា អតីតប្រធានគណៈមេធាវី ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជា រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្តលេខា នៅថ្ងៃទី២ វិច្ឆិកា។ https://www.facebook.com/photo?fbid=1008563237979471&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Nov, 03:43


ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំនួន ២១ស្ថាប័ន ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចប់​និទ្ទណ្ឌភាព​​​នៃ​ឧក្រិដ្ឋកម្ម​ប្រឆាំង​លើ​អ្នក​សារព័ត៌មាន។ ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​រួម ចេញ​នៅ​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​ក្នុង​ទិវា​អន្តរជាតិ​ ដើម្បី​បញ្ចប់​និទ្ទណ្ឌភាព​នៃ​ឧក្រិដ្ឋកម្ម​លើ​អ្នក​សារព័ត៌មាន។ https://www.facebook.com/photo/?fbid=1007111404791321&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Nov, 03:43


អ្នក​ជំនាញ​មួយ​ចំនួន​លើក​ឡើង​ថា​ សិស្ស​មួយ​ភាគ​ធំ​ដែល​ទើប​ប្រឡង​ជាប់​ថ្នាក់​ទី ១២ ​ នៅ​តែ​មាន​ការ​លំបាក​ក្នុង​ការ​ជ្រើស​រើស​មុខ​ជំនាញ​បន្ត​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ ​ដើម្បី​ទទួល​បាន​ការងារ​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​ការងារ។​ ពួក​គេ​ស្នើ​ឱ្យ​រដ្ឋ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​បន្ថែម​ដើម្បី​ជួយ​តម្រង់​ទិស​ដល់​សិស្ស​យល់​ពី​តម្រូវ​ការ​ទីផ្សារ​ការងារ។​ https://www.facebook.com/photo?fbid=1007108664791595&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Nov, 03:43


តំណាង​អង្គការ​យូណេស្កូ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​ស្ថាប័ន​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវ​នាវ​ឱ្យ​ទម្លាក់​ចោល​បទ​ចោទ​លើ​អ្នក​កាសែត​ លោក ​ម៉ិច ដារ៉ា ​និង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សារ​ព័ត៌​មាន​ និង​សុវត្ថិភាព​របស់​អ្នកសារ​ព័ត៌មាន ​តាម​រយៈ​ការ​បង្កើត​យន្តការ​ច្បាប់​ដែល​ការពារ​អ្នក​សារ​ព័ត៌មាន។​
https://www.facebook.com/photo?fbid=1007109981458130&set=a.492095336292933

ខុមហ្រ្វែល - COMFREL

02 Nov, 01:10


https://www.facebook.com/comfrel.org/videos/2624882171236382
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធី «យុវជនសកម្ម»
==========================
ប្រធានបទ ៖ យុវជន និងសារៈសំខាន់នៃពេលវេលា
វាគ្មិនកិត្តិយស៖
១. អ្នកស្រី នឿន ដាវីន អ្នកសារព័ត៌មានសេរី Freelancer
២. កញ្ញា យឿន ស្រីមុំ និស្សិតសង្គមវិទ្យា
សម្របសម្រួលដោយ៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ

ខុមហ្រ្វែល - COMFREL

01 Nov, 09:39


ជួបគ្នាថ្ងៃស្អែកជាមួយម្មវិធី «យុវជនសកម្ម» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ យុវជន និងសារៈសំខាន់នៃពេលវេលា
កាលបរិច្ឆេទ ៖ ថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០២៤ (៨:០០ ដល់ ៩:០០ ព្រឹក)
ទីកន្លែង ៖ តាមប្រព័ន្ធអនឡាញ (Zoom)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល។ https://www.facebook.com/photo?fbid=1006382418197553&set=a.492095336292933

ខុមហ្រ្វែល - COMFREL

01 Nov, 09:07


https://www.facebook.com/comfrel.org/videos/565146036017736
==========================
ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ អាស៊ាន និងប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ
#ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌

ខុមហ្រ្វែល - COMFREL

01 Nov, 07:54


តើអ្វីទៅជាធាតុសំខាន់ៗនៃនីតិរដ្ឋ?
សូមទស្សនាវិដេអូខ្លីខាងក្រោម !
#comanimation2022 https://www.facebook.com/comfrel.org/videos/428005503420534

ខុមហ្រ្វែល - COMFREL

01 Nov, 07:54


មូលហេតុដែលនាំឲ្យតំណាងជាប់ឆ្នោតមិនសូវយកចិត្តទុកដាក់ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ
#វីដេអូខ្លីពីVoC #ស៊ុនរដ្ឋា
#Video2024 https://www.facebook.com/comfrel.org/videos/802254825273734

ខុមហ្រ្វែល - COMFREL

01 Nov, 04:48


ក្រុម​សិល្បករ​ និង​ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​បាន​ដើរ​ដង្ហែ​ក្បូន​ទ្រង់ទ្រាយ​ធំ​ក្នុង​ពិធី​ស្នាម​ញញឹម​ខ្មែរលើកទី០២ នៅ​បរិវេណ​ប្រាសាទ​អង្គរវត្ត ដើម្បី​បំផុស​ស្មារតី​ជាតិ​និយម ​និង​បង្ហាញ​ពី​គុណតម្លៃ​ប្រាសាទ​បុរាណ​កេរ​មរតក​ដូនតា​ ក្នុង​បំណង​ផ្សព្វផ្សាយ​ពី​ទេសចរណ៍វប្បធម៌។ https://www.facebook.com/photo/?fbid=1006301164872345&set=a.492095336292933

ខុមហ្រ្វែល - COMFREL

01 Nov, 04:32


អ្នកភូមិ​នៅ​ខេត្តព្រះវិហារ ដាក់​វេន​គ្នា​ដេក​យាម​ស្រូវ ព្រោះ​បារម្ភ​ខ្លាច​តំណាង ក្រុមហ៊ុន ហេង ហ្វូ គ្រុប ស៊ូហ្គឺរ អីនដាស្ទ្រី (Hengfu Group Sugar Industry) លួច​ច្រូតស្រូវ​ពួកគាត់​ទៀត បើ​ទោះបី​ជា ពួកគាត់​មួយ​ចំនួន​ព្រម​ធ្វើ​កិច្ចសន្យា​ប្រគល់​ដី​ឱ្យ​ទៅ​ភាគី​ក្រុមហ៊ុន​រួច​ហើយ​ក្ដី​។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ធ្វើទុក្ខបុកម្នេញ ពលរដ្ឋ ពី​សំណាក់​ក្រុមហ៊ុន និង​អាជ្ញាធរ​នេះ គឺជា​ការរំលោភ​សិទ្ធិ​ពលរដ្ឋ​ធ្ងន់ធ្ងរ។ https://www.facebook.com/photo/?fbid=1006298788205916&set=a.492095336292933

ខុមហ្រ្វែល - COMFREL

01 Nov, 03:45


សង្គម​ស៊ីវិល​រក​ឃើញ​ថា ក្នុង​រយៈ​ពេល ៩​ខែ​ឆ្នាំ​២០២៤​នេះ ​ចំនួន​ស្ត្រី​ខ្មែរ​ដែល​រងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស ​ត្រូវ​គេ​បង្ខំ​ឱ្យ​រៀបការ​នៅ​ក្នុង​ប្រទេស​ចិន មាន​ការ​កើន​ឡើង​ខ្ពស់​ជាង​ករណី​ជួញដូរ​មនុស្ស​ផ្សេងៗ​ទៀត។ https://www.facebook.com/photo/?fbid=1006274044875057&set=a.492095336292933

ខុមហ្រ្វែល - COMFREL

01 Nov, 03:16


សិស្ស​ជាង ១​សែន​នាក់​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​ក្នុង​ឆ្នាំ២០២៤នេះ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី៣០ ខែ​តុលា នេះ ឱ្យ​ដឹង​ថា​សិស្ស​ជាង ១​សែន (១០៦.៣៥១) នាក់​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​ដែល​ស្មើ​នឹង ៧៩​ភាគរយ នៃ​បេក្ខជន​ដែល​មក​ប្រឡង។ https://www.facebook.com/photo/?fbid=1006256668210128&set=a.492095336292933

ខុមហ្រ្វែល - COMFREL

01 Nov, 03:07


សាលា​ដំបូង​ខេត្ត​តាកែវ​ នៅ​ព្រឹក​ថ្ងៃ​ទី៣១ តុលា បាន​បើក​សវនាការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​ញុះញង់​របស់​អ្នក​រិះគន់​បញ្ហា​សង្គម និង​ជា​ជន​មាន​ពិការ​ភាព លោក ភុន យុទ្ធ ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​មីនា។ មន្ត្រី​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​លោក ភុន យុទ្ធ និង​ដោះលែង​រូប​លោក​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។ https://www.facebook.com/photo?fbid=1006254191543709&set=a.492095336292933

ខុមហ្រ្វែល - COMFREL

01 Nov, 03:07


ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​ ផ្ដល់​កម្ចី​ចំនួន​ ៨0 លាន​ដុល្លារ​ដល់​កម្ពុជា​ដើម្បី​ពង្រឹង​ការ​អប់រំ​កម្រិត​មធ្យម​សិក្សា​ដោយ​ផ្តោត​លើ​ជំនាញ​ចាំ​បាច់​សម្រាប់​ «សតវត្សទី២១» ដូចជា​ការ​គិត​ស៊ីជម្រៅ​និង​ដោយ​ភាព​ច្នៃប្រឌិត ការ​បង្រៀន​ដោយ​បរិយាបន្ន​និង​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​អប់រំ​ក្រោយ​មធ្យម​សិក្សា។ https://www.facebook.com/photo?fbid=1006221311546997&set=a.492095336292933

ខុមហ្រ្វែល - COMFREL

01 Nov, 03:06


ក្រសួង​សុខាភិបាល​និង​ដៃ​គូ​ពាក់ព័ន្ធ​ដូចជា​អង្គការ​យូនីសេហ្វ ​(Unicef)​ បាន​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​កញ្រ្ជឹល ​ស្អូច​ ខណៈ​ជំងឺ​នេះ​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង ​ដែល​បង្ក​ជា​ក្តី​ព្រួយ​បារម្ភ​មួយ​សម្រាប់​សុខភាព​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា។​ https://www.facebook.com/photo?fbid=1006220401547088&set=a.492095336292933

ខុមហ្រ្វែល - COMFREL

01 Nov, 01:51


ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖ ការត្រៀមខ្លួនក្នុងការជ្រើសរើសមុខជំនាញនៅកម្រិតសាកលវិទ្យាល័យ
វាគ្មិនកិត្តិយស៖
១. លោក ឆេង សារី មន្ត្រីរាជការ
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជននៃអង្គការសហប្រជាជាតិ
សម្របសម្រួលដោយ៖ កញ្ញា ស្រ៊ី លីដាhttps://www.facebook.com/comfrel.org/videos/918194776349267

ខុមហ្រ្វែល - COMFREL

31 Oct, 09:04


https://www.facebook.com/comfrel.org/videos/1070017787694980
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃព្រហស្បតិ៍ «ស្ត្រីអាចធ្វើបាន»
==========================
ប្រធានបទ ៖ ការត្រៀមខ្លួនក្នុងការជ្រើសរើសមុខជំនាញនៅកម្រិតសាកលវិទ្យាល័យ
វាគ្មិនកិត្តិយស៖
១. លោក ឆេង សារី មន្ត្រីរាជការ
២. សុទ្ធ ពៅសំណាង សមាជិកក្រុមប្រឹក្សាយោបល់យុវជននៃអង្គការសហប្រជាជាតិ
សម្របសម្រួលដោយ៖ កញ្ញា ស្រ៊ី លីដា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ ​
តាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437

ខុមហ្រ្វែល - COMFREL

31 Oct, 08:34


តើត្រូវធ្វើបែបណា ដើម្បីឱ្យតុលាការ និងចៅក្រមចូលរួមការពារប្រជាធិបតេយ្យ?
#វីដេអូខ្លីពីVoC #គល់បញ្ញា
#Video2024https://www.facebook.com/comfrel.org/videos/576441144782396

ខុមហ្រ្វែល - COMFREL

31 Oct, 07:58


មូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម https://www.facebook.com/comfrel.org/videos/1292847345479625

ខុមហ្រ្វែល - COMFREL

31 Oct, 07:43


ជួបគ្នាល្ងាចនេះ ជាមួយកម្មវិធី «ស្រ្តីអាចធ្វើបាន»
កាលបរិច្ឆេទ : ថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលា ឆ្នាំ២០២៤
ប្រធានបទ ៖ ការត្រៀមខ្លួនក្នុងការជ្រើសរើសមុខជំនាញនៅកម្រិតសាកលវិទ្យាល័យ

លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួម៖ 012 43 34 37 / 016 54 43 98។​ https://www.facebook.com/photo?fbid=1005554351613693&set=pb.100064774116827.-2207520000

ខុមហ្រ្វែល - COMFREL

28 Oct, 04:10


នាយិកា​ទីភ្នាក់​ងារសហរដ្ឋអាមេរិក​ដើម្បី​ការ​អភិវឌ្ឍអន្តរជាតិ ហៅកាត់ថា​ USAID ​អ្នកស្រី​ Samantha Power​ បាន​បិទ​បញ្ចប់​ទស្សន​កិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​កម្ពុជា ​កាលពី​ថ្ងៃ​ពុធ​ ដោយ​បាន​ផ្តល់​ការ​កត់​សម្គាល់​លើ​វឌ្ឍន​ភាព​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ ហើយ​ថា​ ទីភ្នាក់ងារ​ USAID ​ចង់​ឃើញ​ដៃគូ​របស់​ខ្លួន​មាន​ឯករាជ្យ​ភាព​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ ជា​ជាង​ការ​ពឹង​ផ្អែក​ ក្រោយ​ទទួល​បាន​ជំនួយ​អភិវឌ្ឍ​ប្រទេស។​ https://www.facebook.com/photo/?fbid=1003179038517891&set=a.492095336292933

ខុមហ្រ្វែល - COMFREL

28 Oct, 04:10


ក្រុមហ៊ុន​អាមេរិកាំង​និង​អន្តរជាតិ​មើល​ឃើញ​ប្រទេស​កម្ពុជា​ថា​ជា​គោលដៅ​វិនិយោគ​ទុន​ដ៏ទាក់ទាញប៉ុន្តែ​ពួកគេ​ចង់​ឲ្យ​មាន​ការដោះស្រាយ​បញ្ហា​មួយ​ចំនួនដើម្បី​បង្ក​បរិយាកាស​ឲ្យពួកគេ​អាច​ដាក់​ទុន​វិនិយោគ​បាន។ នេះ​បើ​តាម​ការលើកឡើង​របស់​អ្នកស្រី Samantha Power ​នាយិកា​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិសកល​ (USAID)។ ​ https://www.facebook.com/photo?fbid=1003177731851355&set=a.492095336292933

ខុមហ្រ្វែល - COMFREL

28 Oct, 04:01


អ្នក​តាម​ដាន​វាយ​តម្លៃ​ថា​ ការ​ផ្លាស់​ទី​កងទ័ព​របស់​កូរ៉េ​ខាងជើង​ទៅ​ជួយ​វិមាន​រដ្ឋាភិបាល​ក្រឹមឡាំង​ ធ្វើ​សង្គ្រាម​នៅ​អ៊ុយក្រែន​នឹង​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​ភូមិ​សាស្ត្រ​នយោបាយ​ និង​សន្តិសុខ​នៅ​ក្នុង​តំបន់​ និង​ពិភព​លោក​ ដែល​នឹង​ជំរុញ​ឱ្យ​មាន​ភាព​តានតឹង​ខ្លាំង​ ហើយ​មិន​អាច​រក​ច្រក​ចេញ​ចំពោះ​សង្គ្រាម​របស់​រុស្ស៊ីនៅ​អ៊ុយក្រែន។​ https://www.facebook.com/photo/?fbid=1003173575185104&set=a.492095336292933

ខុមហ្រ្វែល - COMFREL

28 Oct, 03:26


បក្ស​ក្រៅ​រដ្ឋាភិបាល​សម្ដែង​ការ​បារម្ភ​អំពី​តម្លាភាព នៃ​គម្រោង​ចំណាយ​ថវិកា​ជាតិ​ឆ្នាំ២០២៥ និង​ស្នើ​ឱ្យ​បង្ហាញ​គម្រោង​លម្អិត។ ការ​បារម្ភ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គ​ប្រជុំ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃទី២៥ ខែ​តុលា បាន​អនុម័ត​ថវិកា​ជាតិ​ជាង ៩ពាន់​លាន​ដុល្លារ សម្រាប់​ចំណាយ​នៅ​ឆ្នាំ២០២៥ ខាង​មុខនេះ ហើយ​ក្រសួង​ហិរញ្ញ​វត្ថុ​ថា នឹង​ផ្សព្វផ្សាយ​សេចក្ដី​ព្រាង​ច្បាប់ ១សប្ដាហ៍​ក្រោយ ក្រោយ​ទៅ​ដល់​រដ្ឋសភា។ https://www.facebook.com/photo?fbid=1003157735186688&set=a.492095336292933

ខុមហ្រ្វែល - COMFREL

28 Oct, 03:20


តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ព្រះសង្ឃ និង​បណ្ដាញ​យុវជន​កម្ពុជា ជំរុញ​រដ្ឋាភិបាល​ឱ្យ​ទប់ស្កាត់​បទល្មើស​អារ​ឈើ​ខុសច្បាប់ និង​លើ​កម្ពស់​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ក្នុង​កិច្ចការ​អភិរក្ស​ធនធាន​ធម្មជាតិ។ ការ​លើក​ឡើង​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម ក្រោយ​ពី​ពួក​គាត់​បាន​ចូល​រួម​វេទិកា​របស់​អង្គការ​សហ​ប្រជាជាតិ ស្ដីពី​ជីវចម្រុះ​លើក​ទី១៦ នៅ​ប្រទេស​កូឡុំប៊ី (Colombia)។ https://www.facebook.com/photo/?fbid=1003155368520258&set=a.492095336292933

ខុមហ្រ្វែល - COMFREL

28 Oct, 03:14


អាជ្ញាធរ​ប្រទេស​ថៃ កំពុង​ដំណើរការ​នីតិវិធី​ប្ដឹង​ជនជាតិ​ថៃ ៥នាក់ ក្រោយ​ស៊ើបអង្កេត​រក​ឃើញ​ថា ពួកគេ​គឺជា​មេខ្យល់ ឆបោក​ជនជាតិ​មីយ៉ាន់ម៉ា ៩នាក់ យក​ទៅ​លក់​បន្ត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ ដែល​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មន្ត្រី​សង្គម​ស៊ីវិល​ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ប្រតិបត្តិការ​បង្ក្រាប​ករណី​នេះ ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​សន្តិសុខ សុវត្ថិភាព​ក្នុង​ប្រទេស។ https://www.facebook.com/photo/?fbid=1003152665187195&set=a.492095336292933

ខុមហ្រ្វែល - COMFREL

28 Oct, 03:14


សកម្មជន​សិទ្ធិ​មនុស្ស និង​អង្គការ​សិទ្ធិ​មនុស្ស​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​រដ្ឋាភិបាល​​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​ដោះលែង​ព្រះ​សង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម ដែល​វៀតណាម​ចាប់​ដាក់​ពន្ធនាគារ។ សំណើ​នេះ​ធ្វើ​ឡើង​មុន​ពេល​ប្រធាន​ព្រឹទ្ធ​សភា​លោក ហ៊ុន សែន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹង​ដឹក​នាំ​ដង្ហែ​កឋិន​ទៅ​វត្ត​នៅ​កម្ពុជា​ក្រោម​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ https://www.facebook.com/photo?fbid=1003149851854143&set=a.492095336292933

ខុមហ្រ្វែល - COMFREL

28 Oct, 02:40


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ អាស៊ាន និងប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/1073975574312806

ខុមហ្រ្វែល - COMFREL

23 Oct, 09:56


នាយិកា​ទីភ្នាក់​ងារ ​USAID​ អ្នក​ស្រី​ Samantha Power​ នឹង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ចំនួន​ពីរ​ថ្ងៃ​ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មេដឹក​នាំ​កម្ពុជា​ អំពី​កិច្ច​ការ​សំខាន់ៗ​មួយ​ចំនួន​ ពាក់​ព័ន្ធ​វឌ្ឍន​ភាព​នៃ​ការ​អភិវឌ្ឍ​នៅ​កម្ពុជា​ និង​ក្នុង​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក​ទាំង​មូល ​និង​បញ្ហា​ផ្សេង​ទៀត​ដូច​ជា​អភិបាល​កិច្ច​ និង​សិទ្ធិ​មនុស្ស។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សម្រាប់​ការ​អភិវឌ្ឍ​អន្តរ​ជាតិ​ (United States Agency for International Development) ឬ​ហៅ​កាត់​ថា​ USAID។​ https://www.facebook.com/photo?fbid=999269248908870&set=a.492095336292933

ខុមហ្រ្វែល - COMFREL

23 Oct, 09:27


សមត្ថកិច្ច​អះអាង​ថា ស្ថាបនិក​បក្ស​បេះដូង​ជាតិ​លោក សៀម ភ្លុក នឹង​​ចេញ​ពី​ពន្ធនាគារ​នៅ​ថ្ងៃ​ទី២៧ ខែតុលា ចុង​សប្ដាហ៍​នេះ ក្រោយ​លោក​អនុវត្ត​ទោស​គ្រប់​ចំនួន​ នៅ​ក្នុង​សំណុំរឿង​ក្លែង​ឯកសារ បង្កើត​គណបក្ស​បេះដូង​ជាតិ​កន្លងទៅ។ ប៉ុន្តែ​គ្រួសារ និង​មន្ត្រី​សិទ្ធិមនុស្ស នៅតែ​ចាត់​ទុក​ការ​ផ្ដន្ទាទោស​សមាជិក​បក្សជំទាស់​ទាំងនោះ​ឱ្យ​ជាប់ឃុំ​ចប់​រយៈពេល​២ឆ្នាំ៦ខែ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ផ្នែក​នយោបាយ។ https://web.facebook.com/photo/?fbid=999475895554872&set=a.492095336292933

ខុមហ្រ្វែល - COMFREL

23 Oct, 09:27


ប្រពន្ធ​អ្នក​ជំនាញ​កសិកម្ម​លោក នី ណាក់ ស្នើ​ឱ្យ​តុលាការ​កំណត់​ពេល​វេលា​ជាក់​លាក់ ដើម្បី​ប្រកាស​សាលក្រម ក្នុង​សំណុំ​រឿង​ប្ដី​របស់​លោកស្រី ដោយ​លោកស្រី​ថា ការ​ពន្យារ​ពេល​ប្រកាស​សាលក្រម​របស់​តុលាការ ជា​ការ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​លើ​គ្រួសារ។ ការ​ទទូច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ​លើកពេល​ប្រកាស​សាលក្រម​សំណុំ​រឿង​ប្ដី​លោកស្រី តាំង​ពី​ខែសីហា មក​ដល់​សព្វ​ថ្ងៃ។ https://web.facebook.com/photo/?fbid=999474382221690&set=a.492095336292933

ខុមហ្រ្វែល - COMFREL

23 Oct, 09:26


មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​ថា កម្ពុជា​ក៏ដូច​ជា​ពិភព​លោក​កំពុង​ពើប​ប្រទះ​នឹង​អំពើ​ជួញ​ដូរ​មនុស្ស​ ដែល​ជា​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ ខណៈ​ថា ​កម្ពុជា​កំពុង​តែ​ឆ្ពោះ​ទៅ​មុខ​នៃ​ការ​បង្ក្រាប​បទល្មើស។​ https://web.facebook.com/photo/?fbid=999287425573719&set=a.492095336292933

ខុមហ្រ្វែល - COMFREL

23 Oct, 09:26


ក្រុមអង្គការ​សង្គម​ស៊ីវិលចំនួន​ ១៨​ និង​អ្នក​នយោបាយមួយចំនួនមកពី​គណបក្ស​ក្រៅ​រដ្ឋា​ភិបាល​ ជំរុញ​ឱ្យ​កម្ពុជា​គោរព​តាម​ស្មារតី​បង្រួប​បង្រួម​ជាតិ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​ ១៩៩១ ខណៈ​ពួកគេ​ថា កម្ពុជា​មិន​ទាន់​អនុវត្ត​ពេញ​លេញនៅ​ឡើយ ​ចំពោះ​លក្ខខណ្ឌ​មួយ​ចំនួន​នៃ​កិច្ច​ព្រមព្រៀងនេះ។ https://web.facebook.com/photo?fbid=999271595575302&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Oct, 10:23


អង្គការ​សមាគម​ដែល​ធ្វើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​ប្រមាណ ២០​ស្ថាប័ន​នៅ​ថ្ងៃទី២០ ខែ​តុលា រួមគ្នា​ប្រារព្ធ​ខួប​លើក​ទី៣៣ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​២៣ តុលា ឆ្នាំ១៩៩១ ដោយ​បង្ហាញ​ពី​ក្ដី​បារម្ភ​ជុំវិញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​កាន់តែ​ធ្ងន់ធ្ងរ។ ពួកគាត់​កត់សម្គាល់​ឃើញ​ថា រដ្ឋាភិបាល​មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​នោះ​ឡើយ​ដែល​បញ្ហា​នេះ​បង្ក​ឱ្យ​មាន​អំពើ​អយុត្តិធម៌​កាន់តែ​កើន​ឡើង។ https://www.facebook.com/photo?fbid=997974915704970&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Oct, 08:13


ជួបគ្នាជាមួយកម្មវិធី «សំឡេងម្ចាស់ឆ្នោត» នៃការផ្សាយសំឡេងសង្គមស៊ីវិល (VOC)
ប្រធានបទ ៖ ទុក្ខលំបាក និងដំណោះស្រាយលើបញ្ហារបស់ពលរដ្ឋ
កាលបរិច្ឆេទ ៖ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ (ម៉ោង ៤ ដល់ ៥ល្ងាច)
លោកអ្នកអាចចូលរួមផ្ដល់មតិយោបល់ និងចូលរួមសួរសំណួរមកកាន់កម្មវិធីនេះតាមរយៈខ្ទង់ខមិននៅលើផេកខុមហ្វ្រែល ឬអាចចូលរួមហៅ
ឬអាចចូលរួមហៅទូរស័ព្ទមកកម្មវិធី តាមលេខទូរស័ព្ទចូលរួមតាមរយៈ៖ វិទ្យុ FM102 MHz
លេខទូរស័ព្ទចូលរួម៖ 016 544 398 / 012 433 437 https://www.facebook.com/photo/?fbid=997966915705770&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Oct, 07:56


ការបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ក្រោមជាតិគួររៀបចំបែបសកល
#វីដេអូខ្លីពីVoC #គល់បញ្ញា
#Video2024 https://www.facebook.com/comfrel.org/videos/3423876357916868

ខុមហ្រ្វែល - COMFREL

21 Oct, 07:56


តួនាទី និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាល។
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/914937786670260

ខុមហ្រ្វែល - COMFREL

21 Oct, 07:55


តើអ្វីជារាជរដ្ឋាភិបាល?
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/844432701200620

ខុមហ្រ្វែល - COMFREL

21 Oct, 07:55


ភាពមិនប្រក្រតីនៅពេលដែលមានការបោះឆ្នោតដោយគ្មានតម្លាភាពហិរញ្ញវត្ថុនយោបាយ
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម
#comanimation2024 https://www.facebook.com/comfrel.org/videos/563774092816996

ខុមហ្រ្វែល - COMFREL

21 Oct, 07:55


ក្នុងរយៈពេល២៨​ឆ្នាំកន្លង​មកនេះ ប្រទេស​កម្ពុជាបានធ្វើមាតុភូមិនិវត្តន៍វត្ថុបុ​រាណ​ជាង ១ ០០០ ដែលត្រូវបានលួចពីតំបន់បេតិកភណ្ឌរបស់ខ្លួន ហើយត្រូវ​បាន​រត់​ពន្ធ​ទៅក្រៅប្រទេស។https://www.facebook.com/photo?fbid=997951555707306&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Oct, 07:54


អ្នក​វិភាគ​យល់​ថា ការ​ចូលរួម​ផ្ទាល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រាប់​ពិធី​ចូល​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​របស់​ឥណ្ឌូណេស៊ី Prabowo Subianto និង​អនុ​ប្រធានាធិបតី​វ័យ​ក្មេង Gibran Rakabuming Raka បង្ហាញ​ពី​កម្រិត​នៃ​ភាព​ជិត​ស្និទ្ធ​នៃ​ប្រទេស​ទាំង​ពីរ។https://www.facebook.com/photo?fbid=997949752374153&set=a.492095336292933

ខុមហ្រ្វែល - COMFREL

21 Oct, 04:00


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ អាស៊ាន និងប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហាhttps://www.facebook.com/comfrel.org/videos/9021106937899392

ខុមហ្រ្វែល - COMFREL

21 Oct, 02:57


ការផ្សាយឡើងវិញសំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ អាស៊ាន និងប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយhttps://www.facebook.com/comfrel.org/videos/9021106937899392

ខុមហ្រ្វែល - COMFREL

19 Oct, 01:12


https://www.facebook.com/comfrel.org/videos/886842750068371
==========================
ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃសៅរ៍ទី១៩ ខែតុលា ឆ្នាំ២០២៤
នេះជាកម្មវិធី «យុវជនសកម្ម»
សហការជាមួយសមាគមបណ្ដាញយុវជនកម្ពុជា(CYN)
ដើម្បីចូលរួមឱកាសអបអរសាទរការប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ ២៣ តុលា ១៩៩១
==========================
ប្រធានបទ ៖ ការប្រារព្ធទិវាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៍ លើកទី៣៣ របស់ក្រុមអង្គការសង្គមស៊ីវិល
វាគ្មិនកិត្តិយស៖
១. លោក សុក សំអឿន ប្រធានក្រុមអ្នកច្បាប់នៃការិយាល័យមេធាវីអមរិន្ទ និងជាទីប្រឹក្សាច្បាប់ជាន់ខ្ពស់នៃអង្គការ CHRAC
២. លោក នី សុខា ប្រធានសមាគមអាដហុក
សម្របសម្រួលដោយ៖ អ្នកស្រី យ៉ឹង នីម
==========================
កម្មវិធីសូមស្វាគមន៍ដោយរីករាយ

ខុមហ្រ្វែល - COMFREL

18 Oct, 09:03


ការផ្សាយផ្ទាល់សំឡេងសង្គមស៊ីវិល(VOC)
សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤
នេះជាកម្មវិធីប្រចាំថ្ងៃសុក្រ «ឃ្លាំមើលប្រចាំសប្តាហ៍»
==========================
ប្រធានបទ៖ អាស៊ាន និងប្រជាធិបតេយ្យ
វាគ្មិនកិត្តិយស ៖
វាគ្មិនកិត្តិយស៖
- លោក គល់ បញ្ញា ទីប្រឹក្សាអង្គការខុមហ្រ្វែល
- លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ
សម្របសម្រួលដោយ៖ លោក ស៊ិន ទិត្យសីហា https://www.facebook.com/comfrel.org/videos/558738456649451

ខុមហ្រ្វែល - COMFREL

18 Oct, 08:11


នៅពេលដែល លោក​ ដាវុធ បង់ប្រាក់កម្ចីមីក្រូហិរញ្ញវត្ថុមិនទាន់ពេលវេលា កាលពីដើមឆ្នាំនេះ មានមន្ត្រីឥណទានម្នាក់តែងតែទៅផ្ទះរបស់គាត់ នៅខេត្តរតនគិរីសឹងតែរាល់ថ្ងៃ។ លោក​ឱ្យដឹងថា មន្ត្រី​រូប​នោះ​បាន​ដាក់​សម្ពាធមកលើរូបលោក​ឲ្យ​​ខ្ចី​ប្រាក់​ពី​អ្នក​ដទៃទៀត ឬ​លក់​ដី​ស្រែ​ចម្ការ​របស់​គាត់ ដែល​ជា​ប្រភព​ចំណូលចម្បងតែមួយគត់ សម្រាប់ចិញ្ចឹម​ជីវិត​​របស់​លោក ដើម្បីយកទៅបង្គ្រប់ចំនួនបង់សងធនាគារ។ https://www.facebook.com/photo/?fbid=995586775943784&set=a.492095336292933

ខុមហ្រ្វែល - COMFREL

18 Oct, 08:11


ការបោះឆ្នោតអសកលក្រុមប្រឹក្សាថ្នាក់ក្រោមជាតិមិនមានអត្ថន័យតាមបែបប្រជាធិបតេយ្យ
#វីដេអូខ្លីពីVoC #គល់បញ្ញា
#Video2024https://www.facebook.com/comfrel.org/videos/528111856684945

ខុមហ្រ្វែល - COMFREL

18 Oct, 08:11


នយោបាយ និងថ្នាក់សម្រេចចិត្ត។
គុណភាពនៃការចូលរួមរបស់ស្រ្តីក្នុងកិច្ចការនយោបាយ និងថ្នាក់សម្រេចចិត្ត។
សូមទស្សនាវិដេអូខាងក្រោម!
#comanimation2019 https://www.facebook.com/comfrel.org/videos/540309732080378

ខុមហ្រ្វែល - COMFREL

18 Oct, 08:08


តើរាជរដ្ឋាភិបាលកម្ពុជា គួរគាំទ្របែបណាខ្លះ ដើម្បីបង្កើនវត្តមានស្ត្រីជាអ្នកដឹកនាំ
This project is co-funded by @European Union in Cambodia
#EUfunded
#PromotingAccontbleGovernment
#FreeFairElections
#Smartvoter
សូមទស្សនាវិដេអូខ្លីខាងក្រោម https://www.facebook.com/comfrel.org/videos/3447497718879803

ខុមហ្រ្វែល - COMFREL

18 Oct, 08:07


លោក​ឧបនាយករដ្ឋមន្ត្រី​ កើត រិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​បង្ហើប​ឲ្យ​ដឹង​ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​​ដែល​មិន​ប៉ះពាល់​ដល់​រូបរាង​កាយ​និង​សន្តិសុខ​ អាច​នឹង​ត្រូវ​បាន​តម្កល់​ទុក​មិន​ចាត់​ការ​ ប្រសិន​បើ​ភាគី​ជម្លោះ​អាច​ស្រុះ​ស្រួល​គ្នា​នៅ​ដំណាក់​កាល​ព្រះរាជ​អាជ្ញា។ https://www.facebook.com/photo?fbid=995570969278698&set=a.492095336292933

ខុមហ្រ្វែល - COMFREL

18 Oct, 04:21


អ្នកឃ្លាំមើល​លើក​ឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា មិន​ដោះស្រាយ​បញ្ហា​អំពើ​ពុករលួយ និង​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​ទេ ទោះជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ថ្មីៗ​នេះ​បាន​ប្រកាស​ថា មិន​យក​ពន្ធ​ពី​សហគ្រាស​លើ​វិស័យ​ទេសចរណ៍ ក៏​កម្ពុជា​មិន​អាច​ស្ដារ​វិស័យ​នេះ​ឲ្យ​ងើប​ឡើង​វិញ​បាន​នោះ​ឡើយ។ https://www.facebook.com/photo?fbid=995464619289333&set=a.492095336292933

ខុមហ្រ្វែល - COMFREL

18 Oct, 03:33


អាជីវករ​មួយ​ចំនួន​នៅ​ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ថា ពួកគេ​លក់​មិនសូវ​ដាច់​ក្នុង​ពិធី​បុណ្យអុំទូក បណ្ដែត​ប្រទីប និង​បុណ្យ​ចេញ​ព្រះវស្សា នៅ​ដងស្ទឹង​សង្កែ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ប្រកួត​ដំបូង ដោយសារ​អ្នក​មក​ដើរលេង​ត្បិតត្បៀត​មិនសូវ​ហ៊ាន​ចំណាយ និង​អាកាសធាតុ​មិន​អំណោយ​ផល។ https://www.facebook.com/photo/?fbid=995460222623106&set=a.492095336292933

ខុមហ្រ្វែល - COMFREL

18 Oct, 03:33


ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាក់​ថា សមត្ថកិច្ច​មិនទាន់​ចាប់ខ្លួន​លោក លី សាម៉េត បាន​នៅ​ឡើយ​ទេ ក្រោយ​លោក ហ៊ុន សែន ស្នើ​ឱ្យ​តុលាការ​បង្កក​ទ្រព្យសម្បត្តិ និង​សមត្ថកិច្ច​តាម​ឃ្លាំមើល​ឧកញ៉ា​រូប​នេះ​កុំ​ឱ្យ​រួចពី​សំណាញ់​ច្បាប់។ អ្នក​ឃ្លាំមើល និង​មន្ត្រី​សង្គម​ស៊ីវិល បារម្ភ​ពី​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ និង​ការ​ឃុបឃិត​ផ្ទៃក្នុង​ចំពោះ​ការ​ចាប់ខ្លួន​ឧកញ៉ា​រូប​នេះ។ https://www.facebook.com/photo/?fbid=995458685956593&set=a.492095336292933

3,216

subscribers

6,360

photos

4

videos