ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាននិយាយលើកទឹកចិត្តឱ្យពលរដ្ឋរាយការណ៍ ប្រសិនបើទទួលការរើសអើងនៅពេលប្រើបណ្ណបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស) បណ្ណសមធម៌ និងបណ្ណងាយរងហានិភ័យ ដើម្បីទទួលការព្យាបាលជំងឺ នៅមន្ទីរពេទ្យ។ លោកនាយករដ្ឋមន្ដ្រីលើកឡើងយ៉ាងដូច្នេះ ក្រោយពីមានការបង្ហោះផ្សាយក្នុងបណ្ដាញទំនាក់ទំនងសង្គម អំពីស្ដ្រីម្នាក់នៅខេត្តតាកែវដែលកូនស្លាប់ក្នុងផ្ទៃនៅពេលចូលទៅមន្ទីរពេទ្យបង្អែកខេត្ត។ គ្រួសាររបស់ស្រ្តីម្នាក់នោះបានសរសេរថាគ្រូពេទ្យមិនអើពើយកចិត្តទុកដាក់ ដោយសារតែពួកគេប្រើបណ្ណ ប.ស.ស។
👉 អានអត្ថបទទាំងស្រុង៖ https://rfi.my/BQda.g