ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភថវិកាដល់គុនខ្មែររាប់លានដុល្លារនៅក្នុងមួយឆ្នាំៗ ថែមទាំងថ្មីៗនេះ បានរ៉ាប់រងការចំណាយទាំងស្រុងដល់កីឡាករ ពុធ សំបូរ និងកីឡាការិនី សំ ថារ័ត្ន ទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ឆ្នាំ២០២៥ ដែលនេះជាលើកទី៩ សម្រាប់ការបញ្ជូនកីឡាករ កីឡាការនីទៅប្រកួតនៅបរទេស។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាអ្នកឧបត្ថម្ភលើកស្ទួយវិស័យកីឡា សិល្បៈវប្បធម៌ខ្មែរ ច្រើនបំផុតនៅកម្ពុជា ជួយវិស័យកីឡាច្រើនជាងគេ ឧបត្ថម្ភកីឡាករប្រមាណ ១០០នាក់ ជារៀងរាល់ខែ។ ក្រុមហ៊ុន ថែមទាំងផ្តល់ការងារ បង្កើតឱកាសបង្ហាញសមត្ថភាព បណ្តុះជំនាញ លើកកម្ពស់ជីវភាពកីឡាករ-កីឡាការនី សិល្បករ-សិល្បការិនីខ្មែរ គ្រូបង្វឹក បណ្ដុះអ្នកបន្តវេនជំនាន់ក្រោយ ដើម្បីបន្តផ្សព្វផ្សាយពីអត្តសញ្ញាណជាតិ វប្បធម៌ខ្មែរដ៏អស្ចារ្យទាំងក្នុង និងក្រៅប្រទេស ឱ្យបានស្គាល់កាន់តែច្បាស់។
RADIO | TELEGRAM | FACEBOOK | TIKTOK | YOUTUBE