GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ @gendarmerieroyalekhmerenews Channel on Telegram

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

@gendarmerieroyalekhmerenews


GRK NEWS

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ (Khmer)

សួស្តីសូរអ្នកទាំងអស់គ្នា! តើអ្នកចាប់ធ្វើអ្វីពេលដែលអ្នកខ្វល់ដល់ព័ត៌មានថ្មី? ប្រសិនបើអ្នកមានចារសកថ្ងៃនិងចារសកនេះគឺជាចម្លែកព័ត៌មានត្រូវការ! លោកអ្នកអាចរកឃើញព័ត៌មានស្រាបៀរលើឆាល់គ្នានេះតាម GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ ដែលគឺជាការស្រាបៀរពីបងប្អូនរបស់លោកអ្នកនៅជបក់បណ្តុះប្រទះនៅកម្ពុជា!
GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ ជាឧទាធផ្សារប្រចាំបទហត្ថការអំពីព័ត៌មានជាច្រើនទំនើផ្សំផ្មារព័ត៌មានអំពីករដើមារបស់ប្អូនរបស់អ្នក។ វាប្រើតម្រូវបំផបា ស្រឡែង និងដោះលែងជាចលោ ដើម្បីជាចប្រចមាននៅពេលចូលទៅកម្ពុជា។ ទារឬវាប្រសិនបើអ្នកចាប់ផុតមករកឃើញពត្ឌមានអំពីរខុបមូលជារបាសិហេតុបណ្ឌះរុងអត់ប្រភ០គ់ឧ៟ បស៖ មីហ៊ួនអំផបা។

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

25 Jan, 12:45


គ្រឿងញៀន ២១៣ គីឡូក្រាមត្រូវបានកម្លាំងអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបបាន!


បាត់ដំបង៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង នៅម៉ោង ១២ និង ១០ នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ការិយាល័យជំនាញឃាត់ខ្លួនជនសង្ស័យ ០៣ នាក់ៈ
១-ឈ្មោះ ញឹប សាណី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
២-ឈ្មោះ វិន ផាន់និ ហៅ ឃីម ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិករហាល ឃុំពាមឯក
ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
៣-ឈ្មោះ សុខ វ៉ាន់ដា ហៅ ទ្រូ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ កម្មករ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង។
ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយបានចាប់យកវត្ថុតាងគ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ០២ កញ្ចប់ ទម្ងន់ ១០,៦៨ក្រាម។
ក្រោយពេលសួរចម្លើយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថ
ខេត្តបាតង់ដំបង កម្លាំងកងអន្តរាគមន៍ កម្លាំងកងរាជអាវុធហត្ថក្រុងបាត់ដំបង និងកម្លាំងកងរាជអាវុធហត្ថស្រុកពាក់ព័ន្ធ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងខេត្ត កម្លាំងបានចុះប្រត្តិបត្តការដល់លំនៅដ្ឋានមេក្លោងជួញដូរគ្រឿងញៀន ស្ថិតនៅបុរីឯកភ្នំវីឡា ភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយបានធ្វើការចាប់ខ្លួនមេក្លោង និងបក្ខពួកបានចំនួន ០៨ នាក់ទៀត
១-ឈ្មោះ វី វិនហាយ ភេទប្រុស អាយុ ៣០ឆ្នាំ (មេក្លោង) ស្នាក់នៅចំណុចកន្លែងកើតហេតុខាងលើ
២-ឈ្មោះ មួង ឌី ភេទប្រុស អាយុ ៤០ឆ្នាំ (មេក្លោង) ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ
៣-ឈ្មោះ សន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ
៤-ឈ្មោះ រុំ សុវណ្ណ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នជាមួយឈ្មោះ វី វិនហាយ
៥-ឈ្មោះ ថេត ស្រីនា ភេទស្រី អាយុ ២៨ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ វី វិនហាយ)
៦-ឈ្មោះ សុច ចរិយា ភេទស្រី អាយុ ១៧ឆ្នាំ (ជាប្រពន្ធរបស់ឈ្មោះ មួង ឌី)
៧-ឈ្មោះ រដ្ឋ ចន្ថា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងដែក ស្នាក់នៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ
ក្រុងបាត់ដំបង
៨-ឈ្មោះ ឡឹប លីដា ហៅ អឹក ភេទប្រុស អាយុ ២៩ឆ្នាំ ស្នាក់នៅ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ពន្លាតដែនដីចាប់ខ្លួនបាន នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កម្លាំងបានឆែកឆេរក្នុងរថយន្ត និងលំនៅដ្ឋានរបស់ឈ្មោះ វី វិនហាយ រកឃើញគ្រឿងញៀន ២១៣ ដុំ ទម្ងន់ប្រមាណ ទម្ងន់ប្រមាណ ២១៣គីឡូក្រាម ដូចខាងក្រោម៖
-គ្រឿងញៀនប្រភេទម៉ាទឹកកក (ICE) ចំនួន ៦៩ ដុំ ទម្ងន់ប្រមាណ ៦៩គីឡូក្រាម
-គ្រឿងញៀនប្រភេទហេរ៉ូអ៊ីន ចំនួន ៤៤ ដុំ ទម្ងន់ប្រមាណ ៤៤គីឡូក្រាម
-គ្រឿងញៀនប្រភេទកេតាមីន (ខេ) ចំនួន ១០០ ដុំ ទម្ងន់ប្រមាណ ១០០គីឡូក្រាម
-អាវុធ អាកា ៤៧ ចំនួន ០២ ដើម បង់ចំនួន ០២ គ្រាប់ ចំនួន ១៣ គ្រាប់
-អាវុធខ្លី កា៥៤ ចំនួន ០១ ដើម ( គ្មានគ្រាប់ )
-រថយន្ត ចំនួន ០២ គ្រឿង
.ម៉ាក TOYOTA HIACE ស៊េរីឆ្នាំ២០១០ ពណ៌ស
.ម៉ាក TOYOTA LANDCRUISER ពណ៌ស និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

25 Jan, 07:02


នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចាត់តាំងក្រុមការងារកងរាជអវុធហត្ថខេត្តកំពង់ចាម ចុះពិនិត្យវឌ្ឍនភាពការសាងសង់សំណង់អគារសេនាធិការដ្ឋាន អគារស្នាក់នៅ និងអគារកងអន្តរាគមន៍ ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម(ថ្មី) ដែលកំពុងដំណើរការសាងសង់ ស្ថិតនៅភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

19 Jan, 14:06


មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ នៅព្រឹកថៃ្ងទី១៧ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី មាស​ សុវណ្ណ​ នាយក​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំជុំសែនរីករាយ​ បាន​ដឹកនាំនាយទាហាន​ នាយទាហានរង ចុះសាកសួរសុខទុក្ខ​ លោកវរសេនីយ៍ទោ អ៊ុម​ រតនា​ នាយទាហានស្រាវជ្រាវ​វិទ្យាសាស្ត្រ​និង​ហ្វឹកហ្វឺន​ ដែលកំពុងសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតក្នុង ភូមិក្រញូង​ ឃុំ​ញ៉ែញ៉ង​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ក្នុងឱកាសនោះលោកនាយក ក៏បាននាំយកថវិកា​រ​មូលនិធិ​នៅក្នុង​មជ្ឈមណ្ឌល​ ចំនួនទឹកប្រាក់ ១៤,២៩៥,០០០រៀល (ដប់បួនលានពីររយកៅសិបប្រាំពាន់រៀលគត់) ដើម្បីជួយសម្រួលក្នុងការព្យាបាល ព្រមទាំងបានបញ្ជូនទៅបន្តការព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

19 Jan, 07:20


ថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមធ្វើសេចក្តីប្រកាសព័ត៌មានគោរពជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពីក្រុមឧក្រិដ្ឋជនក្លែងបន្លំជាសមត្ថកិច្ច ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងឯកសណ្ឋាននគរបាលជាតិ ធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ (កំហែងយក) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ ចាប់ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងជំនាញព័ត៌មានសន្តិសុខនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ពន្លាតដែនសមត្ថកិច្ចពីខេត្តព្រះសីហនុ ដល់រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៥នាក់ មានដូចខាងក្រោម៖

១- ឈ្មោះ ភិន សាឌីម ភេទប្រុស អាយុ២៦ឆ្នាំ។
២- ឈ្មោះ ហៃ ពិសិដ្ឋ ភេទប្រុស អាយុ២២ឆ្នាំ។
៣- ឈ្មោះ កុល មុន្នីរ័ត្ន ភេទប្រុស អាយុ៣០ឆ្នាំ។
៤- ឈ្មោះ ហែម សុគន្ធ ភេទប្រុស អាយុ៣៦ឆ្នាំ។
៥- ឈ្មោះ មឿន វិចិត្រ ភេទប្រុស អាយុ១៦ឆ្នាំ។

អំពីដំណើររឿង៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានទទួលបណ្ដឹងថា មានមន្ត្រីកងរាជអាវុធហត្ថចំនួន៤នាក់ទៅ៥នាក់ បានចាប់ឆែកឆេររថយន្តនិងបានចោទថាជនរងគ្រោះដឹករបស់ខុសច្បាប់ (ម៉ាស៊ីនផ្សព្វផ្សាយល្បែងអនឡាញ) និងគំរាមទារប្រាក់ពីជនរងគ្រោះចំនួន៣.០០០ដុល្លារ បើមិនព្រមទេ នឹងចាប់ទាំងមនុស្ស រថយន្ត និងម៉ាស៊ីន យកទៅកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចជនរងគ្រោះក៏យល់ព្រមប្រគល់ប្រាក់សុទ្ធចំនួន៣.០០០ដុល្លារ ឱ្យទៅពួកជនសង្ស័យនោះ។ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុ និងលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ និងចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួន។ មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បាននិងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។

ក្រុមរបស់ជនសង្ស័យខាងលើនេះ បានធ្វើសកម្មភាពគំរាមយកប្រាក់ពីជនរងគ្រោះ មានដូចជាជនជាតិចិន និងជនជាតិខ្មែរ យកបានប្រាក់ចំនួនប្រមាណ១០.០០០ដុល្លារ ដោយធ្វើសកម្មភាពក្នុងទីតាំងសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ កងរាជអាវុធហត្ថ សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមសហការផ្តល់ព័ត៌មានដល់កម្លាំងសមត្ថកិច្ចយើងខ្ញុំ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើស រក្សាសន្តិសុខ សុវត្ថិភាពសង្គម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន។

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

19 Jan, 02:11


លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ខេត្តកំពង់ស្ពឺ!

កំពង់ស្ពឺ ៖ នៅសាលាស្រុកសំរោងទង នារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការចូលរួមលោកប្រធាន អនុប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល អភិបាលរង នៃគណៈអភិបាលស្រុក, អធិការ អធិការរងស្រុក ផ្នែកសឹករងសំរោងទង និងលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក នាយ នាយរងអាវុធហត្ថខេត្ត ព្រមទាំងមន្រ្តីរាជការជុំវិញស្រុកមួយចំនួនទៀត ។

ដោយតែងតាំង លោកវរសេនីយ៍ត្រី បេ ចំរើន ជាមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ជំនួស លោកវរសេនីយ៍ត្រី វិន ឡេងហួង ដែលត្រូវបានថ្នាក់ដឹកនាំផ្លាស់ទៅកាន់ការងារថ្មី បន្ទាប់ពីលោក នាយការិយាល័យបុគ្គលិកបានអានសេក្តីសម្រេចរបស់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសំរោងទងរួចមក។
លោក ឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានលើកឡើងក្នុងនាមជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមអបអរសាទរ និងសូមកោតសរសើរវាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ក្នុងការបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានជោគជ័យជាទីមោនៈកន្លងមក។

ការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយអាវុធហត្ថនាពេលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានទំនុកចិត្តពីសំណាក់ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ពិសេស លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះនាយទាហាន នៃកងរាជអាវុធហត្ថ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ច មិនខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការចូលរួមចំណែកការពារសន្តិសុខ សន្តិភាព រក្សាសណ្តាប់ធ្នាប់ ដើម្បីបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ និងសង្គមជាតិឲ្យបានល្អប្រសើរ ។

ចុងបញ្ចប់នៃកម្មវិធី ជាទឹកចិត្តរបស់ លោក ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ បានឧបត្ថម្ភនូវថវិការដល់ រដ្ឋបាលស្រុកចំនួន ១,០០០,០០០ រៀល ,អធិការស្រុកចំនួន ១,០០០,០០០ រៀល ,ផ្នែកសឹករងសំរោងទងចំនួន ១,០០០.០០០រៀល និងអាវុធហត្ថស្រុកចំនួន ១,០០០,០០០ រៀលផងដែរ៕

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

03 Jan, 11:07


ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែមករា ឆ្នាំ២០២៥ នៅការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបេីកកិច្ចប្រជុំបូកសរុបសភាពការណ៍ សកម្មភាព លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការធ្វើកំណែទម្រង់ និងការងារកសាងអង្គភាព កងរាជអាវុធហត្ថឆ្នាំ២០២៤ និងបន្តលើកទិសដៅផែនការកម្មវិធីសកម្មភាពការងារឆ្នាំ២០២៥ ព្រមទាំងធ្វើពិធីប្រគល់សេចក្តីសម្រេចស្តីពីការតែងតាំងផ្លាស់ប្តូរមុខតំណែងយោធិន ក្រោមអធិបតីភាពលោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្ម និងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីនាយរងការិយាល័យ នាយអាវុធហត្ថ នាយផ្នែក និងបុគ្គលិក ចំណុះ នីតិកម្ម និងអធិការកិច្ច ៕

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

03 Jan, 10:24


ស្វាយរៀង៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង នារសៀលថ្ងៃសុក្រ ទី០៣ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានមានប្រសាសន៍ថា ពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងនិងបំពាក់ឋានន្តរសក្តិ ជូនដល់បងប្អូននាពេលនេះគឺកើតចេញពីការប្រឹងប្រែងបំពេញការងាររបស់បងប្អូនផ្ទាល់ និងដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដូច្នេះបងប្អូនត្រូវយកចិត្តទុកដាក់បំពេញការងារឱ្យបានល្អដើម្បីជាការឆ្លើយតបទៅនិងជំនឿទុកចិត្តរបស់ថ្នាក់ដឹកនាំនិងត្រូវស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធិមនុស្សនិងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវីន័យនិងសេចក្តីថ្លៃថ្នូរ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានមឺុងម៉ាត់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀននិងចាត់វិធានការបង្រ្កាបឱ្យបានមឺុងម៉ាត់បំផុតចំពោះបញ្ហាក្រុមក្មេងទំនើង ដោយគ្មានការលើកលែងនោះឡើយ ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដើម្បីការពារសណ្តាប់ធ្នាប់សាធារណ:និងសន្តិសុខសង្គម។
សមាសភាពចូលរួមមាន៖ លោក លោកស្រីមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងអនុសេនាធំ កងរាជអាវុធហត្ថចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុងទាំង៨៕

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

29 Dec, 09:20


កំពត៖ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី ចាប សុទ្ធាវុឌ្ឍន៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្ត តួនាទីភារកិច្ច កងរាជអាវុធហត្ថឆ្នាំ ២០២៤ លើកទិសដៅការងារឆ្នាំ២០២៥ និងប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិ ជូនយោធិន នៃកងរាជអាវុធហត្ថ សមាសភាពចូលរួមមាន មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងការិយាល័យ ជំនួយការចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តទាំងអស់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ.នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធ។

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

29 Dec, 08:52


ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញចុះត្រួតពិនិតស្តង់ ពិព័រណ៍កងរាជអាវុធហត្ថ ក្នុងពិធីអបអរសាទរខួបលើកទី២៦ ទិវាសន្តិភាពនៅកម្ពុជា (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤) នៅវិមាននយោបាយ ឈ្នះ ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ៕

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

06 Dec, 08:35


កំពង់ធំ៖ នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែធ្នូ ឆ្នាំ ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេតកំពង់ធំ បានរៀបចំពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីបញ្ជូនទៅហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត ឯកឧត្ដម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ តំបន់ប្រតិបត្តិការសិករងខេត្ត លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរ -អង្គភាពជំវិញខេត្ត អភិបាលក្រុង.ស្រុក នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងក្រុមគ្រួសារ អាណាព្យាបាលរបស់យោធិន។
 លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់ឱ្យដឹងថាបន្ទាប់ពីការពិនិត្យលក្ខណ:សម្បត្តិ និងការប្រឡងតេស្តសមត្ថភាព ដោយក្រុមការងាររបស់អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ អនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថ បានប្រកាសលទ្ធផល បេក្ខជនដែលបានចូលរួមប្រឡងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ គឺ៖
១-បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( ជាប់ជាស្ថាពរ ) ចំនួន ៥៥ នាក់,
២-បេក្ខជនគ្រប់លក្ខណ:សម្បត្តិ ( ជាប់ត្រៀមបម្រុង) ចំនួន ០៤ នាក់។

   នាឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្ត ក៏បានថ្លែងនូវការអបអរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថ ដែលមានគ្រប់លក្ខណៈសម្បត្តិ (ជាប់ជាស្ថាពរ ) ក្នុងការប្រឡងហើយត្រូវបានស្នើសុំបញ្ចូលក្របខ័ណ្ឌ កងយោធពលខេមភូមិន្ទ ក្លាយជាយោធិន នៃកងរាជអាវុធហត្ថ ដែលនឹងត្រូវបានជូនដំណើរទៅចូលហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ( ភ្នំជុំសែនរីករាយ)នៅពេលនេះ ។ 
ឯកឧត្តម អភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់យោធិនទើបជ្រើសរើសថ្មី ឱ្យខិតខំយកចិត្តទុកដាក់រៀនសូត្រ បំពេញតួនាទី ភារកិច្ច បំពេញបេសកកម្មឱ្យទទួលបានជោគជ័យ និងត្រូវគោរពច្បាប់លក្ខន្តិកៈ នៃកងយោធពលខេមរភូមិន្ទ។
ឯកឧត្ដមបានបញ្ជាក់ថាការធ្វើកំណែទម្រង់កងទ័ព ក៏ជាគោលដៅក្នុងយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងទិសដៅធ្វើឱ្យកងកម្លាំងសម្រាប់ការពារជាតិកាន់តែទំនើប មានការរៀបរយ មានវិជ្ជាជីវៈ មានសមត្ថភាព ដើម្បីឆ្លើយតបគ្រប់ស្ថានការណ៍ទាំងអស់ក្នុងបរិបទនៃការអភិវឌ្ឍន៍បច្ចេកវិជ្ជា និងស្ថានការណ៍ពិភពលោក ។ ពិភពលោកបច្ចុប្បន្ន ក៏គេកំពុងធ្វើកំណែទម្រង់កងទ័ព និងធ្វើទំនើបកម្មសម្ភារៈសឹកដោយសកម្មបំផុត ក្នុងគោលដៅការពារប្រទេសជាតិរបស់គេផងដែរ។ បច្ចុប្បន្នថ្វីត្បិតតែប្រទេសយើង មានសុខសន្តិភាពពេញលេញ ប៉ុន្តែការអភិវឌ្ឍន៍សមត្ថភាពកងទ័ព គឺពិតជាត្រូវធ្វើឱ្យបានជាប់ជាប្រចាំ ដើម្បីត្រៀមស្មារតីដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេសក្នុងគ្រាមានគ្រោះមហន្តរាយ ទាំងបង្កដោយមនុស្ស និងដោយធម្មជាតិផ្សេងៗ ។ កងទ័ពគឺមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ ការពារបូរណភាពទឹកដីប៉ុណ្ណោះទេ គឺជាកម្លាំងយ៉ាងរឹងមាំក្នុងការជួយសង្រ្គោះដល់ប្រជាពលរដ្ឋ ក្នុងគ្រាអាសន្នពីគ្រោះមហន្តរាយផ្សេងៗ ប្រកបដោយភាពកក់ក្តៅនិងទំនុកចិត្តពីប្រជាពលរដ្ឋ។ 

ក្នុងការជូនដំណើរយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ឯកឧត្តម នួន ផារ័ត្ន បានឧបត្ថម្ភជាថវិកាចំនួន ១៣,៤០០,០០០រៀល(ដប់បីលានបួនសែនរៀល) ក្នុងនោះម្នាក់ៗទទួលបាននូវថវិកាចំនួន២០ម៉ឺនរៀល ជាមួយគ្នានោះ លោកឧត្តសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឧបត្ថម្ភដល់គ្រូបង្គោល ចំនួន ០៨នាក់ ម្នាក់ៗថវិកា ២០ម៉ឺនរៀល ដោយឡែកគ្រូបង្គោលមកពីមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែនរីករីករាយ ចំនួន ០២នាក់ បានទទួលថវិកាសរុប ៦០ ម៉ឺនរៀលក្នុងម្នាក់ៗ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានឧបត្ថម្ភក្រមាចំនួន ៥៩ក្រមា ដល់សិក្ខាកាមចំនួន ៥៩ នាក់ ក្នុងមួយម្នាក់ៗ ទទួលបានក្រមា០១ ផងដែរ។

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

30 Nov, 03:08


បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី ស៊ុន​ សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងសហការី​ តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជឣាវុធហត្ថខេត្ត នាំយកថវិកា របស់​លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ប្រគល់ជូនដល់គ្រួសារសពចំនួន០២គ្រួសារ ១-លោកឧត្តមសេនីយ៍ត្រី​ ឈឿន សាវុធ  , ២-លោកអនុសេនីយ៍ឯក មុំ សារៀន អតីតយោធិន​ នៃកងរាជអាវុធហត្ថ​ ចូលសោធននិវត្តន៍​ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៥លានរៀល។
​    នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ ក៏បានចូលរួមសម្តែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ​ចំពោះក្រុមគ្រួសារសព លោកឧត្ដមសេនីយ៍ត្រី​ ឈឿន សាវុធ និង​ លោកអនុសេនីយ៍ឯក មុំ សារៀន ដែលបានលាចាកឆ្ងាយពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រឡប់ចោលប្រពន្ធ និងកូន​ បងប្អូនសាច់ញាតិទាំងក្តីអាឡោះអាល័យជាទីបំផុត។
     លោកឧត្តម​សេនីយ៍​ត្រី ស៊ុន សម្បត្តិ បន្តថា​ លោកនាយឧត្តមសេនីយ៍​ សៅ​ សុខា​ តែងតែគិតគូរពីសុខទុក្ខ​ជីវភាពរបស់មន្ត្រីអាវុធហត្ថក្រោមឱវាទ​ ជាពិសេសបេីទោះបីជាអាវុធហត្ថ​សោធននិវត្ត​ន៍​ ដែលទទួលមរណៈភាពក៏ដោយ​ ក៏លោក​នាយឧត្តមសេនីយ៍​ សៅ​ សុខា​ នៅតែយកចិត្តទុកដាក់ជួយជាថវិកាផ្ទាល់ខ្លួនចូលរួមបុណ្យសព​ផងដែរ៕

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

30 Nov, 02:55


មណ្ឌលគិរី៖ លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន សណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិននៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដោយមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរឫជអាវុធហត្ថក្រុង.ស្រុក ប្រធានស្នាក់ការ គ្រូបង្គោល ព្រមទាំងនាយ នាយរងកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធ ។ ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ។

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

30 Nov, 00:46


តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ នារសៀលថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺនសណ្ដាប់ធ្នាប់ជួរទ័ពដល់យោធិន នៃកងរាជអាវុធហត្ថជ្រើសរើសថ្មី ដោយមានការចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង.ស្រុក ប្រធានអង្គភាពទាំងពីរ មេបញ្ជាការ កងអនុសេនាធំចល័ត និងយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី(ជាប់ស្ថាពរ)ផងដែរ។

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

30 Oct, 05:04


កណ្តាល៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងអនុសេនាធំចល័ត និងមេបញ្ជាការក្រុងស្រុកទាំង ចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ ពិភាក្សា ផ្សព្វផ្សាយ ណែនាំ ត្រៀមរៀបចំកម្លាំងចុះការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាធ្នាប់ និងចូលរួមរត់ភ្លើងគប់ដើម្បីអបអរសាទរពិធីបើកការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅកន្លែងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅ ភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ និងផ្សព្វផ្សាយផែនការការងារសំខាន់ៗចាំបាច់ក្នុងអង្គភាពមួយចំនួនដែលត្រូវអនុវត្តនាពេលខាងមុខ នៅសាលប្រជុំទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល។

GRK NEWS ព័ត៌មានកងរាជអាវុធហត្ថ

30 Oct, 04:25


តាកែវ៖ រសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យភូមិសាស្រ្តជាក់ស្តែងនៅទីតាំងប្រារព្ធពិធីប្រណាំងទូក ដែលរៀបចំដោយរដ្ឋបាលខេត្ត នាថ្ងៃទី ០១-០២-០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ (ស្ថិតនៅមាត់បឹងតាកែវ ភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ) ។

6,134

subscribers

63,985

photos

158

videos