នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ @cidpoliceofficial Channel on Telegram

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

@cidpoliceofficial


Channel ផ្លូវការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ (Khmer)

ផ្លូវការរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ជារបាយបើគឺអ្នកដែលមានចម្ងាយចាប់ពីធម្មជាតិ ហើយចង់ទទួលបានព័ត៌មានជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ផ្លូវការនេះបានបង្ហាញពីពីការផ្សាយព័ត៌មាន និងការអប់អរសារជារឿយការរៀបរាបៗ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ តើវា អីថា ហេតុ អំពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ? នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជានាយកដ្ឋានដែលផ្តល់ព័ត៌មានប្រចាំថ្ងៃជាការព័ត៌មាននៅក្នុងពិធីពិតរាត។ វា ប្រាស់បានអ្នកខុសគ្នា ឬជួបគ្នាដើម្បីប្រតិបត្តផ្លូវការនេះ ដើម្បីបញ្ចូលអំពីការផ្សាយព័ត៌មាន និងការបោះពុម្ភរឿងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

30 Jan, 13:53


កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កដោយជនជាតិចិន, ឧក្រិដ្ឋជន២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះជនរងគ្រោះម្នាក់

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹងថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជនជាតិចិន។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧៖៣០នាទី លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះបានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន។

ក្នុងកម្លាំងជំនាញបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ រួមមាន ទី១៖ឈ្មោះ JIAO YOUKE អាយុ២៧ឆ្នាំ ជនជាតិចិន និងទី២៖ឈ្មោះ ZHENG NAIWEN អាយុ៣៧ឆ្នាំ ជនជាតិចិន
ត្រងចំណុចបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើបានសារភាពថា ពួកខ្លួនដែលចូលរួមធ្វើសកម្មភាពមានគ្នា ចំនួន៣នាក់ ដោយបានធ្វើសកម្មភាពចាប់ស្រ្តីជនជាតិចិន និងវៀតណាម ដាក់ចូលទីក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់ចំនួន៦ករណី មកហើយ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការក្រើនរំលឹក និងអំពាវនាវឲ្យបណ្ដាផ្ទះសំណាក់ សណ្ឋាគារទាំងអស់ នៅពេលឃើញអ្នកអូសវ៉ាលីធំៗខុសប្រក្រតី សូមរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

08 Jan, 08:49


កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាលួចម៉ូតូសកម្មម្នាក់ នៅខណ្ឌសែនសុខ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវបង្ក្រាបមុខសញ្ញាលួចសកម្មនៅមូលដ្ឋានខណ្ឌសែនសុខ។

ប្រតិបត្តិការនាយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ត្រង់ចំណុច ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំដោយលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឆប ចំរ៉ុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ជនសង្ស័យរូបនេះ ពាក់ព័ន្ធករណីលួចម៉ូតូ ដែលបានប្រព្រឹត្តនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ បច្ចុប្បន្ន ជនសង្ស័យខាងលេីកំពុងធ្វេីការសាកសួរ និងកសាង សំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

29 Dec, 15:02


កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបដោយជោគជ័យករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត, ឧក្រិដ្ឋជនវៀតណាម១២នាក់ ត្រូវបានចាប់ខ្លួន

កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងនាយកដ្ឋាននគរនាយកដ្ឋាននគរបាល ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៉ុល រតនា, ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងដ្ឋាននគរបាលខេត្តស្វាយរៀង ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ករណីខាងលើ។

លុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២៖០០នាទីរសៀល កម្លាំងជំនាញបានស្រាវជ្រាវរកឃើញ ជនរងគ្រោះខាងលើត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន១២នាក់រួមមាន៖

*ទី១៖ឈ្មោះ ហឿ ង៉ុកថាម ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិវៀតណាម
*ទី២៖ឈ្មោះ ឡាំ ធី ញឺវិន ភេទស្រី អាយុ១៧ឆ្នាំ
*ទី៣៖ឈ្មោះ ង្វៀង ទ្រីដាក ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម
*ទី៤៖ឈ្មោះ ង្វៀង ហ្វានលឺ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម
*ទី៥៖ឈ្មោះ ហ្វៀង វ៉ាន់ថាំង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម
*ទី៦៖ឈ្មោះ ហ្វាម វ៉ាន់ទូ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម
*ទី៧៖ឈ្មោះ ដាវ ត្រុងហៀវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម
*ទី៨៖ឈ្មោះ ឡ ឌឹកទន់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម
*ទី៩៖ឈ្មោះ ង្វៀង យីគឿង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម
*ទី១០៖ឈ្មោះ ង្វៀង វ៉ាន់ហ័ង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិវៀតណាម
*ទី១១៖ឈ្មោះ ហ្វាម វឹងវៀក ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម
*ទី១២៖ឈ្មោះ ងរ វ៉ានជាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិវៀតណាម។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

19 Nov, 03:18


ជំនួបពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍រវាងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយនាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម

នាព្រឹកថ្ងៃអង្គារ ៤ រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកឧត្តមសេនីយ៍ត្រី ផាន ម៉ាញ់គ្រឿង អនុប្រធាននាយកដ្ឋានតម្រួតព្រហ្មទណ្ឌ នៃក្រសួងនគរបាលវៀតណាម នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួរ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, អនុប្រធានយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកនាយការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ។

នៅក្នុងជំនួបនេះ មានគោលបំណង អនុវត្តទៅតាមផែនការសហប្រតិបត្តិការរបស់នគរបាលជាតិកម្ពុជា និងនគរបាលជាតិវៀតណាម និងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ ព័ត៌មានបំពេញបន្ថែមលើដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ចាប់ខ្លួនឧក្រិដ្ឋជន រួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ឆ្លងចូលមកកម្ពុជា ទប់ស្កាត់ បង្ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសឆបោក ក៏ដូចជាការកសាងសមត្ថភាពកងកម្លាំងនគរបាលផងដែរ៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

13 Nov, 09:59


នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឈុន ចាន់សុខា ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ បានចុះត្រួតពិនិត្យកងកម្លាំងដែលប្រចាំការការពារនៅតំបន់ក៩.២។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

05 Nov, 10:50


កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបក្រុមជនក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ

https://t.me/CIDPOLICEOFFICIAL

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍ សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ។

ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង៥នាក់ រួមមាន ទី១៖ឈ្មោះ នុន វិបុល អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទ, ទី២៖ឈ្មោះ ផាន់ ធារិទ្ធ អាយុ២៣ឆ្នាំ មុខរបរជាងទូរស័ព្ទ, ទី៣៖ឈ្មោះ ហ៊ុន បាឡុង អាយុ៣០ឆ្នាំ មុខរបរអ្នកលក់រថយន្ដ, ទី៤៖ឈ្មោះ ចេង រស្មី អាយុ២៩ឆ្នាំ មុខរបរកសិករ និងទី៥៖ឈ្មោះ ហ៊ត ដាវ៉ា អាយុ៣០ឆ្នាំ មុខរបរទិញ លក់ឡាន។

វត្ថុតាងដកហូត រថយន្ដ ម៉ាក LEXUS RX350 ពណ៌ស ផលិត ឆ្នាំ២០១០, រថយន្ដម៉ាក AUDI Q7 ពណ៌ស ផលិតឆ្នាំ២០១២ និងឯកសារមិនប្រក្រតីមួយ។

បច្ចុប្បន្ន ជនសង្ស័យខាងលេី និងវត្ថុតាងបានកសាង សំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

22 Oct, 04:12


កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេញតាមបង្ក្រាបក្រុមចោរឆក់២នាក់ ដែលធ្វើសកម្មភាពឆក់ជនបរទេស នៅខណ្ឌចំការមន នាយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ កម្លាំងជំនាញដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

20 Oct, 10:48


ជនសង្ស័យធ្វេីសកម្មភាពកាច់កម៉ូតូបានសម្រេច​ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានភ្លាមៗ

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង​២៣៖៣៥នាទី​ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន ដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដែលមានលោក​វរសេនីយ៍ឯក​ ញ៉ែម​ វ៉ន​ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់​ ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង នាយការិយាល័យ​ បានដឹកនាំកម្លាំងជំនាញ ចុះល្បាតតាមបណ្តោយផ្លូវ​សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។

ពេលនោះក៏ប្រទះឃេីញជនសង្ស័យ​​ ជិះម៉ូតូចំនួន១គ្រឿង មានគ្នាចំនួន២នាក់ ធ្វេីសកម្មភាព​ចុះកាច់កម៉ូតូដែលចតទុកចោលមុខផ្ទះបានសម្រេច។ ភ្លាម​នោះកម្លាំងជំ​នាញ​ធ្វេីការប្រដេញ និង ​ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចម្តុំបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ឈ្មោះ​ សៅ​ វាសនា អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ (ជាជនដៃដល់​ និងមុខសញ្ញាចាស់ធ្លាប់ជាពន្ធធាគារ)។ រី​ឯជនសង្ស័យឈ្មោះសុខដែលជាអ្នកឌុប​ បានរត់គេចខ្លួនបាត់។

សំភារះដកហូតមាន ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម​ ពាក់ស្លាក​លេខ​ ភ្នំពេញ​1AV-6785 (របស់ជនរងគ្រោះ), ដែកស្រួច+សោរ ចំនួន2(របស់ជនសង្ស័យ)។

បច្ចុប្បន្ន​កម្លាំងជំនាញបាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដេីម្បីធ្វេីការសាកសួរ​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

14 Sep, 10:04


មុខសញ្ញាឆក់កាបូបអ្នកដំណើរ នៅខណ្ឌចំការមន ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបង្ក្រាបបានភ្លាមៗពីរនាក់

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ នៅថ្ងៃទី​១២ ខែកញ្ញា​ ឆ្នាំ​២០២៤​ វេលា​ម៉ោង​១៤៖១០នាទី​ លោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ បានដឹកនាំកម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ល្បាតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដល់ចំណុចផ្លូវលេខ៦៣ កែងផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ពេលនេះ កម្លាំងជំនាញប្រទះឃើញជសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង ម៉ាក HONDA​ SCOPPY ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​1KV- 9571 បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីបុរសជនរងគ្រោះម្នាក់ដែលនៅក្នុងកង់បីឥណ្ឌា(Passapp) ពណ៌ស មិនបានសម្រេច ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានជន​សង្ស័យ​ទាំងពីរនាក់។

ជនសង្ស័យឈ្មោះ​ ចាន់​ តយ​ អាយុ​២៦ឆ្នាំ​ ស្នាក់នៅ​សង្កាត់​ច្បារ​អំពៅទី១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ និងឈ្មោះ​ ម៉ាត់​ ម៉េងហុង​​ អាយុ​២៨ឆ្នាំ​ ភូមិក្ដីតាកុយ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។

សម្ភារដកហូត​ ម៉ូតូ​ចំនួន​១គ្រឿង​ ម៉ាក HONDA​ SCOPPY ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំ​ពេញ​1KV-9571 បច្ចុប្បន្ន​កម្លាំង​ជំនាញ​ធ្វេីការសាកសួរជនសង្ស័យ​ នឹងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

22 Aug, 08:47


UPDATE: ស្ដ្រីឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់

ក្រោយបញ្ចប់ការសួរនាំ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនខ្លួនស្ដ្រីជនសង្ស័យឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

អំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។

ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។

ដោយឡែក ម្ចាស់អាវុធខ្លីដែលបានផ្ដល់ឲ្យស្ដ្រីខាងលើប្រើប្រាស់បាញ់បោះនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនកាលពីពេលកន្លងទៅ ហើយក៏ត្រូវសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធការកាន់កាប់អាវុធដោយខុសច្បាប់ និងករណីគ្រឿងញៀន។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមថ្លែងអំណរគុណចំពោះសាធារណៈ និងអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្ដល់កិច្ចសហការល្អក្នុងការផ្ដល់ព័ត៌មាន៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

21 Aug, 08:55


សកម្មភាពបញ្ជូនខ្លួនស្ដ្រីឈ្មោះ ម៉េង លីហ័រ ហៅ Yubee Ly មកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

21 Aug, 06:09


នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាប អំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនី Facebook ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។

ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។

ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។

ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ ម៉េង លីហ័រ បានសារភាពថា វីដេអូបាញ់ឡើងលើមួយគ្រាប់នេះតាំងពីឆ្នាំ២០២២មកម្ល៉េះ ប៉ុន្ដែគេទើបយកមកបង្ហោះឡើងវិញ នៅក្នុងគណនីក្លែងក្លាយដែលប្រើប្រាស់ឈ្មោះ Yubee Ly។

យ៉ាងណាមិញ ករណីនេះកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងបន្ដស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់។ ចំណាត់ការបន្ដនឹងផ្សព្វផ្សាយជូនជាបន្ដបន្ទាប់។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមថ្លែងអំណរគុណចំពោះសាធារណៈ និងអ្នកសារព័ត៌មានទាំងអស់ ដែលបានផ្ដល់កិច្ចសហការល្អក្នុងការផ្ដល់ព័ត៌មាន៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

12 Aug, 07:57


ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់តំណាងចុះសួរសុខទុក្ខភរិយារបស់វរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ ដែលទើបសម្រាលបុត្រនៅមន្ទីរពេទ្យ។

ក្នុងឱកាសនោះ តំណាងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងចូលរួមអបអរសាទរពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ជូនក្រុមគ្រួសារ ពិសេសជូនភរិយាដែលទើបសម្រាលបុត្រនូវសម្ភារៈ និងថវិកាមួយចំនួនផងដែរ។

ជាមួយគ្នានេះ លោកវរសេនីយ៍ត្រី ណុប មុនី បានថ្លែងអំណរគុណជូនលោកនាយការិយាល័យ និងជាពិសេសគោរពជូនឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន ដែលបានយកចិត្តទុកដាក់មន្ដ្រីក្រោមឱវាទ និងសូមគោរពជូនពរ ឯកឧត្តម ប្រធាននាយកដ្ឋាន និងលោកនាយការិយាល័យ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

12 Aug, 06:27


ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកងកម្លាំងទាំងអស់របស់នាយកដ្ឋាន សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាត ទៅលើក្រុមឧទ្ទាមក្រៅច្បាប់ ដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កើតចេញពីការបោះឆ្នោតដែលប្រជាពលរដ្ឋគាំទ្រយ៉ាងលើសលប់។

យើងខ្ញុំទាំងអស់គ្នា សូមប្ដេជ្ញាការពារឱ្យខាងតែបាននូវសន្តិភាព ស្ថិរភាពជាតិ និង សណ្ដាប់ធ្នាប់សាធារណៈ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។ ការញុះញង់ប៉ុនប៉ងបង្កចលាចលផ្ដួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យ គឺជាអំពើល្មើសច្បាប់។

យើងខ្ញុំទាំងអស់គ្នានឹងបង្រ្កាបនិងកម្ទេចរាល់ឧបាយកលញុះញង់ក្នុងចេតនា បំផ្លាញជាតិ បំផ្លាញសន្តិភាព បង្កវិទ្ធង្សនាផ្សេងៗ ក្នុងគោលបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ទោះក្នុងរូបភាពណាក្ដី។

សូមជម្រាបថា ការចេញមកប្រកាសថ្កោលទោស និងប្រឆាំងដាច់ខាតក្រុមឧទ្ទាមក្រៅច្បាប់នេះ ធ្វើឡើងបន្ទាប់ពីក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូចនៅក្រៅប្រទេស បានអំពាវនាវ និងបំផុសញុះញង់ឲ្យប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ ធ្វើការបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាល ក្នុងចេតនាបំបែកបំបាក់ និងបំផ្លិចបំផ្លាញប្រទេសកម្ពុជា ដែលកំពុងមានសន្តិភាពពេញលេញនិងការអភិវឌ្ឍ៕

6,894

subscribers

722

photos

6

videos