ប្រយុទ្ធ @proyuth Channel on Telegram

ប្រយុទ្ធ

@proyuth


ប្រយុទ្ធ (Khmer)

ប្រយុទ្ធ គឺជា ដៃគូ មួយ ដែល គាំទ្រ អ្នក កាន់ ស្ថាន បច្ចេក ទេស របស់ ពួកគេ។ ដៃគូ នេះ ផ្តល់ សេចក្ដី ដែល វិនិយោគ និយាយ និង ការ នាំឲ្យ អ្នក បាន ការ ស្រួល គ្នា។ រវាង ភាសា និង ការងារ របស់ អ្នក វាគឺ ជា ក្រុម ដែល អ្នក អាច ចែករំលែក បច្ចេក ទេស និង ចែករំលែក ចម្ងាយ នូវ សិល្បះ ដែល ប្រយុទ្ធ ផ្តល់ អ្នក។ ដៃគូ នេះ គួរផ្តល់ឱ្យអ្នក ចុះបញ្ជី់ លើ គាំទ្រ មួយ ឬ ច្រើន មុត ដែល អ្នក ចង់ដឹង រួច ទាញយក លទ្ធផល ដែល បើង បង្ក ។ បើ អ្នក ស្ថាន បច្ចេកទេស និង ចាប់ បាច់ ស្រស់ ក្នុង ការ ស្ថាន ចំពោះ បញ្ហា និង ចំណែក រលាស។ ដំបូន្បង ដៃគូ នេះ ជា មួយ ដែល អ្នក ត្រចត់ អំណរគុណ និង មាតិកា ផ្ដល់ ឱ្យ អ្នក ការ បច្ចេក ទេស និង សេចក្ដី ដែល អ្នក ត្រូវ ការ ឡើង វេទិក ។ ប្រយុទ្ធ គួរផ្តល់ឱ្យអ្នក ការ បច្ចេក ទេស ហើយ ព្រឹត បើង បង្ក។

ប្រយុទ្ធ

07 Dec, 04:50


នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះជួបសំណេះសំណាល​សាកសួរសុខទុក្ខ និងស្វែងយល់អំពីការរស់នៅ​របស់ពុកម៉ែបងប្អូនប្រជាពលរដ្ឋ​ ក្នុងភូមិ​តាមឹម​ ឃុំអូរដំបង១ ស្រុកសង្កែ​ ខេត្តបាត់ដំបង​។

ប្រយុទ្ធ

07 Dec, 04:49


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជួបជាមួយ ឯកឧត្តម Datuk Patinggi Tan Sri (Dr) Abang Haji Abdul Rahman Zoharibin Tun Datuk Abang Haji Openg ប្រធានអង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃសៅរ៍ ទី៧ ធ្នូ ២០២៤

ប្រយុទ្ធ

07 Dec, 03:30


នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងដំណើរអញ្ជើញទៅបំពេញការងារនៅខេត្តបាត់ដំបង បានឆ្លៀតចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី និងដំណើរការសាងសង់អគារថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនការផ្តល់សេវាជូនបងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរថែមទៀត។

ប្រយុទ្ធ

17 Nov, 05:04


នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ទាំង ១១៩នាក់ នៅខេត្តព្រៃវែង ឆ្នាំសិក្សា២០២៣-២០២៤ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានឧបត្ថម្ភដល់ក្មួយៗប្រឡងជាប់និទ្ទេស A ទាំង ១១៩នាក់ ក្នុងម្នាក់ៗ ថវិកា ចំនួន ៣០០ដុល្លារ។ ដោយឡែកលោកនាយក នាយិកាវិទ្យាល័យ ទាំង២៨ ដែលមានសិស្សជាប់និទ្ទេស A ក្នុងមួយវិទ្យាល័យ ថវិកា ចំនួន ២០ម៉ឺនរៀលផងដែរ។

ប្រយុទ្ធ

17 Nov, 02:18


ព័ត៌មានសង្ខេបសកម្មភាពសំខាន់ៗ ប្រចាំសប្តាហ៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១-១៦ ខែវិច្ឆិកា​ ឆ្នាំ២០២៤
Connect with Samdech Hun Sen :
🌐Telegram
🌐TikTok
🌐Twitter
🌐YouTube
🌐Instagram
🌐Website

ប្រយុទ្ធ

16 Nov, 15:02


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី៣ (ថ្ងៃចុងក្រោយ)


នៅល្ងាចថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅមុខព្រះបរមរាជវាំង ដែលជាថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៤។

ព្រះរាជពិធីបុណ្យអុំទូកថ្ងៃចុងក្រោយនេះ នេះ មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំកំពូលៗ មានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ នាម៉ឺនសព្វមុខមន្ត្រី ព្រះរាជវង្សានុវង្ស ឧត្ដមប្រឹក្សាព្រះមហាក្សត្រ អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋមកពីបណ្ដារាជធានី-ខេត្ត យ៉ាងច្រើនកុះករប្រកបដោយទឹកមុខសប្បាយរីករាយយ៉ាងក្រៃលែង។

សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក ត្រូវបានប្រារព្ធធ្វើឡើងដើម្បីជាការរំលឹកគុណ ចំពោះកងទ័ពជើងទឹកខ្មែរ ដែលបានពលីជីវិតបូជាចំពោះទឹកដីក្នុងចម្បាំង នាសតវត្សទី១២ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ពីឆ្នាំ១១៧៧ ដល់ឆ្នាំ ១១៨១ នៃគ.ស ដូចមានបង្ហាញចម្លាក់នៅលើជញ្ជាំងប្រាសាទបាយ័ន និងប្រាសាទបន្ទាយឆ្មារជាដើម។

សម្រាប់ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ បានចូលរួមកម្សាន្តសប្បាយរីករាយ អបអរសាទរបុណ្យប្រពៃណីជាតិខ្មែរដែលមានតាំងពីបរមបុរាណដ៏យូរលង់មកហើយ ព្រមទាំងទស្សនាការបណ្ដែតប្រទីប អុជកាំជ្រួច ប្រគំតន្ត្រីសម័យ-បុរាណ និងសម្តែងសិល្បៈ ទាំង៣រាត្រី តាមទីកន្លែងសំខាន់ៗផងដែរ។

ជូនពរកីឡាករប្រណាំងទូកទាំងអស់ ធ្វើដំណើរត្រឡប់ទៅខេត្តវិញប្រកបដោយ  សេចក្តីសុខ សុវត្ថិភាព គ្រប់ៗគ្នា៕

ប្រយុទ្ធ

14 Nov, 04:59


នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហ​ត្ថស្រុកស្រីស្នំ បានជួយសង្គ្រោះក្រុមកីឡាការិនីអុំទូក ដែលបានសន្លប់ ក្នុងពេលកំពុងអុំទូកប្រណាំង នៅអាងវត្តជ្រោយនាងងួន មក​កន្លែងសង្គោះបឋម និងបានបញូនមកមណ្ឌលសុខភាពស្រីស្នំ ទាន់ពេលវេលា។

👉join https://t.me/proyuth

ប្រយុទ្ធ

14 Nov, 04:21


វីដេអូស្ដីពី សកម្មភាពការងារប្រចាំខែតុលា ឆ្នាំ២០២៤ របស់ ឯកឧត្ដម សុខ ចិន្ដាសោភា ឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

#Cambodia #MFAIC

ប្រយុទ្ធ

14 Nov, 04:17


កម្ពុជា និងហូឡង់ ប្តេជ្ញាពង្រឹងឲ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច
---

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតជូន ឯកឧត្តម Remco Johannes van Wiljngaarden ឯកអគ្គរាជទូតហូឡង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។

ភាគីទាំងពីរបានពិភាក្សាប្រកបដោយអត្ថន័យ ដោយបានគូសបញ្ជាក់អំពីទំនាក់ទំនងទ្វេភាគីដ៏យូរលង់ រវាងកម្ពុជា និងហូឡង់ ព្រមទាំងបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញទំនាក់ទំនងនេះ និង ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។ ភាគីទាំងពីរបានកត់សម្គាល់ដោយការពេញចិត្តពីភាពជោគជ័យ នៃការរៀបចំកិច្ចពិគ្រោះយោបល់លើកទី១ នៅទីក្រុងឡាអេ កាលពីឆ្នាំមុន និងត្រៀមខ្លួន ក្នុងការរៀបចំកិច្ចពិគ្រោះយោបល់លើកទី២ នៅកម្ពុជា នៅឆ្នាំក្រោយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងមុតមាំរបស់កម្ពុជា លើការអភិវឌ្ឍន៍ សង្គម-សេដ្ឋកិច្ច ដោយបានស្វាគមន៍ការវិនិយោគនៅគ្រប់កម្រិតពីប្រទេសហូឡង់ ព្រមទាំងបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបង្កើតបរិយាកាសវិនិយោគប្រកបដោយអំណោយផល។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានចែករំលែកអំពីវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា រួមទាំងការបញ្ចប់ឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច (Least Developed Country) ក្នុងឆ្នាំ២០២៩ ក៏ដូចជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះការអភិវឌ្ឍធនធានមនុស្ស និងទំនើបបកម្មបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាគោលដៅដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ជាតិផងដែរ។

ឯកឧត្តម Remco Johannes van Wiljngaarden បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ប្រទេសហូឡង់ក្នុងការគាំទ្រធុរកិច្ចហូឡង់នៅកម្ពុជា ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលនឹងចូលរួមចំណែកដល់អាទិភាពអភិវឌ្ឍន៍សំខាន់ៗនៅកម្ពុជា ដូចជាតាមរយៈការពង្រឹងធនធានមនុស្ស។ ភាគីទាំងពីរក៏បានចែករំលែកទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួមផងដែរ។

Cambodia and the Netherlands to Deepen Political and Economic Cooperation
---

On 13 November 2024, His Excellency SOK Chenda Sophea, Deputy Prime Minister and Minister of Foreign Affairs and International Cooperation, received a courtesy call by His Excellency Remco Johannes van Wiljngaarden, Ambassador of the Netherlands to the Kingdom of Cambodia, at the Ministry.

Both sides engaged in meaningful discussions, underscoring the longstanding bilateral relations between Cambodia and the Netherlands and reaffirming their shared commitment to further strengthening this relationship and to enhancing bilateral cooperation for the best interest of the two nations. They took note with deep satisfaction of the successful holding of the First Bilateral Consultation in The Hague last year and reaffirmed their dedication to the next round of this Bilateral Consultation in Cambodia next year.

His Excellency Deputy Prime Minister highlighted Cambodia’s strong focus on socio-economic development, welcoming investments of all scales from the Netherlands and reaffirming Cambodia’s commitment to creating a favorable investment climate. He also shared insights on Cambodia’s development progress, including its graduation from Least Developed Country (LDC) status in 2029, as well as the Royal Government’s dedication to human capital development and technological advancement within its Pentagonal Strategy, which are the fundamental objectives in national development goals.

His Excellency Remco Johannes van Wiljngaarden emphasized the Netherlands’ commitment to encouraging Dutch businessmen to invest in Cambodia, especially in the fields of sustainable development and to contributing to the development priorities, especially through capacity building. Both sides also shared their views on regional and international issues of common concern.

🇰🇭🇳🇱

#Cambodia #Netherlands

ប្រយុទ្ធ

13 Nov, 15:28


លទ្ធផលនៃសម័យប្រជុំលើកទី២ នៃកិច្ចពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃចក្រភពអង់គ្លេស

👉join https://t.me/proyuth

ប្រយុទ្ធ

13 Nov, 14:19


ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំ ត្រួតពិនិត្យ កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បី ចូលរួម​ការពារ​ ព្រះរាជពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធ ហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាព ក្នុងបេសកកម្ម ចូលរួមជាមួយកម្លាំងចម្រុះក្នុងការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនដល់ ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បរទេស ដែលនឹងអញ្ជើញមកកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

អានបន្ត
👉join https://t.me/proyuth

ប្រយុទ្ធ

10 Nov, 01:32


នៅល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅសណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។

🌐Sar Sokha
🌐H.E. Abhisantibindit Sar Sokha, Deputy Prime Minister, Minister of Interior
🌐Join Telegram
🌐YouTube
🌐TikTok

#សសុខា #SarSokha #កម្ពុជា #Cambodia

ប្រយុទ្ធ

10 Nov, 01:31


ថ្ងៃនេះជាខួប៤៨ឆ្នាំនៃការស្លាប់កូន
ប្រុសច្បងរបស់ខ្ញុំ(១០វិច្ឆិកា១៩៧៦.១០
វិច្ឆិកា២០២៤)។
ជំនួសដោយការបង្ហោះអត្ថបទខ្ញុំសូម
បង្ហោះវីដេអូដែលរៀបរាប់ពីព្រឹត្តិការណ៍នៃសោកនាដកម្មដ៏សែនឈឺ
ចាប់នេះ។

ប្រយុទ្ធ

10 Nov, 01:26


ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទស្សនាថ្ងៃលិចនៅប្រាសាទភ្នំបាក់ខែង ល្ងាចថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤

👉join https://t.me/proyuth

ប្រយុទ្ធ

02 Nov, 12:37


ពន្ធនាគារខេត្តព្រះវិហារ ចេញលិខិតបំភ្លឺព័ត៌មានចំពោះករណីការផ្សាយតាមរយៈ Facebook ឈ្មោះ LAS Sotheara ព្រែកកាំពីក្រចេះ និងការផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) ក្រោមចំណងជើងថា “អ្នកជាប់ឃុំនៅមន្ទីរឃុំឃាំងខេត្តព្រះវិហារ ស្លាប់ជាង ១០នាក់ ស្លាប់ជាបន្តបន្ទាប់ មួយថ្ងៃ ៣ ទៅ ៤នាក់”…!

Join https://t.me/proyuth

ប្រយុទ្ធ

02 Nov, 11:16


សួងធនធានទឹកនិងឧតុនិយម ចេញសេចក្តីជូនដំណឹង ស្ដីពីការព្យាកររយៈពេល ៣ខែ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥

តាមការអង្កេត ពិនិត្យ និងវិភាគទៅលើស្ថានភាពវិវត្តប្រែប្រួលនៃ​សីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និងមហា​សមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័របានបង្ហាញឱ្យឃើញថា ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ខែមករា ឆ្នាំ២០២៥ បាតុភូតឡានីញ៉ា (La Nina) មានប្រមាណ៦០% និងអេនសូ (ENSO) ៤០% តាមសន្ទស្សន៍នេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំង ដែលនាំមកនូវខ្យល់ត្រជាក់ និងទទួលរបបទឹកភ្លៀង​មានបរិំមាណតិចតួច ហើយនឹងធ្វើឱ្យធាតុអាកាស ចាប់ពីសប្តាហ៍ទីពីរ ខែវិច្ឆិកា ដល់ខែមករា ឆ្នាំ២០២៥៕

ប្រយុទ្ធ

02 Nov, 11:06


ការកសាងផ្លូវខ្សែក្រវាត់ព្រំដែនប្រវែង ២៥០ គ.ម ដោយប្រើប្រាស់​ថវិកាបានមកពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែន ផ្តោតលើ​ផ្លូវខ្សែក្រវាត់ព្រំដែននេះ ធ្វើទ្បើងក្នុងខេត្តចំនួន ២ គឺ៖
១. ខេត្តមណ្ឌលគិរី ប្រវែងប្រមាណ ១៤៧,៥២ គ.ម
២. ខេត្តរតនគិរី ប្រវែងប្រមាណ ១០២,៤៩ គ.ម

ប្រយុទ្ធ

02 Nov, 10:54


ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ


ព្រះករុ​ណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានឯកឧត្តម វ៉ាង វ៉ិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និង​សហការី ចូលក្រាបបង្គំគាល់ និងថ្វាយព្រះពរ នៅព្រះមហាប្រា​សាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។

រូបថត៖ ទទក

ប្រយុទ្ធ

02 Nov, 10:46


ឯកឧត្តម ហេង សួរ ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការរួបរួមជាតិនៃការិយាល័យប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ។

ប្រយុទ្ធ

02 Nov, 10:41


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានផ្តល់អនុសាសន៍ និងសំណូមពរដល់វិស័យឯកជន ចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា និងជំរុញខឿនសេដ្ឋកិច្ចជាតិកាន់តែប្រសើរសុខុម។

ថ្លែងក្នុងពិធីពិសាអាហារការងារពេលព្រឹក នៅសណ្ឋាគារ Raffle Le Royal នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។
📱 App iOS      📱 App Android
👉 Facebook    👉 Telegram
👉 YouTube     👉 TikTok
👉 Twitter         👉 Instagram
👉 LinkedIn     👉 Website

ប្រយុទ្ធ

02 Nov, 10:32


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១០០០នាក់ ឱ្យចូលបម្រើការងារនៅតាមឃុំ/សង្កាត់ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ស្តីពីការបែងចែកប៉ុស្តិ៍ ជ្រើសរើសមន្ត្រីកសិកម្មឃុំ។

👉 ការដាក់ពាក្យប្រឡងប្រជែងតាមរយៈប្រព័ន្ធអនឡាញ ដោយអាចស្តេន QR Code ឬចូលទៅកាន់ គេហទំព័រ
https://go.gov.kh/era/agric1000 ចាប់ពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត។

ទាញយកតារាងឧបសម្ព័ន្ធស្តីពីការបែងចែកប៉ុស្តិ៍ជ្រើសរើសមន្ត្រីកសិកម្មឃុំ

📲 អានព័ត៌មានលម្អិតនៅលើគេហទំព័រ

📲 អានព័ត៌មានលម្អិតនៅលើបណ្ដាញសង្គម

👉 តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គម

🌐 |
Website
🌐 | Facebook 
🌐 | Instagram
🌐 | Tiktok
🌐 | Telegram 
🌐 | YouTube

ប្រយុទ្ធ

01 Nov, 11:20


សេចក្តីជូនដំណឹង ស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។

ប្រយុទ្ធ

01 Nov, 11:13


ឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ ដឹកនាំប្រជុំបូកសរុបលទ្ធផល​កិច្ចប្រតិបត្តិការ លើការអនុវត្តទម្រង់ព័ត៌មានវាយតម្លៃបឋមភាពជាជនរង​គ្រោះដោយអំពើ​ជួញដូរមនុស្សសម្រាប់ជនបរទេសដែលបានស្នើសុំកិច្ចអន្តរាគមន៍ រយៈពេល ០២ខែ

អានបន្ត
👉join https://t.me/proyuth

ប្រយុទ្ធ

01 Nov, 10:46


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់។

ជំនួបនេះធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រយុទ្ធ

01 Nov, 10:41


នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានអនុគណៈកម្មការប្រទីប និងកាំជ្រួច បានអញ្ជើញដឹកនាំប្រជុំពិភាក្សាការងារអនុគណៈកម្មការប្រទីប និងកាំជ្រួច ។ នារសៀលថ្ងៃទី ០១ ខែវិច្ឆិការ ឆ្នាំ២០២៤ នៅទីស្ដីការគណៈកម្មការរៀបចំបុណ្យជាតិ។

ប្រយុទ្ធ

30 Oct, 14:32


សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បើក “ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២” ។

រាជធានីភ្នំពេញ ល្ងាចថ្ងៃពុធ ទី៣០ តុលា ២០២៤

#ហ៊ុនម៉ាណែត #hunmanet
#កម្ពុជា #cambodia

ប្រយុទ្ធ

30 Oct, 14:20


លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ អញ្ជើញ​ប្រកាស​តែងតាំង​មុខតំណែង​អ​ធិការ​នគរ​បាល​ក្រុង​ច្បារមន​
………………
នៅរដ្ឋបាលក្រុងច្បារមន​ នារសៀ​ល​ថៃ្ងទី​៣០​ ខែតុលា​ ឆ្នាំ២០២​៤​ លោកឧត្ដមសេនីយ៍​ទោ​ ឃឹម​ សុកខៃ​ ស្នង​កា​រ​នគរបាល​ខេត្ត​កំពង់ស្ពឺ​ បានអញ្ជើញ​ពិធី​ប្រកាស​តែងតាំ​ង​មុខតំ​ណែ​ង​ អ​ធិការ​នគរបាល​ក្រុង​ច្បារ​មន​ ថ្មី​ ដោ​យមាន​ការ​ចូលរួម​ពី​លោ​ក​ លោកស្រី​ ស្នងការរង​ ទ​ទួ​ល​ដឹកនាំ​ទិសក្រុងច្បារ​មន​ លោក​ស្នងការ​រង​ ទទួ​ល​ផែនការ​ងារ​ជំនា​ញ​ លោ​ក​អ​ភិបាល​ក្រុង​ច្បារមន​ លោកប្រធាន​ក្រុមប្រឹក្សា​ក្រុង​ច្បារ​មន​ លោកអធិការ​នគរបាល​ក្រុង​ ស្រុក​ លោកមេបញ្ជាការ​កងរាជអា​វុធហត្ថ​ មេបញ្ជាកា​រតំបន់ប្រតិបត្ដិការសឹករងក្រុងច្បារ​មន​ លោក​អធិ​ការ​រង​ចំណុះក្រុងច្បារមន​ លោក​នា​យ​ នាយរង​ផ្នែក​ លោកនាយ​ប៉ុ​ស្តិ៍​នគរបាល​រដ្ឋ​បាល​ទាំង​ ៥ចំណុះ​ លោកចៅសង្កាត់​ ក្រុមប្រឹក្សា​សង្កាត់​ មន្រ្ដី​ជំនាញ​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។

យោងតាម​ប្រកាសលេខ​ ៦៤៩៣​ ប្រ.ក​ ចុះថ្ងៃចន្ទ ១២​កើត ខែ​អស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤​ ស​ម្រេច​ផ្ទេរភារកិច្ច​ និងតែងតាំងមុខ​តំ​ណែ​ង​ លោកវរសេនីយ៍ទោ​ យ័ន្ត​ សង្ហារ​ អត្ដលេខ​ ៧៨​៤​៦៨​ ពីអធិការរង​ នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​មា​នជ័យ​ ចំ​ណុះស្នងការ​ដ្ឋាន​នគរបា​ល​រាជធានី​ភ្នំពេញ​ មកជាអធិ​កា​រ​នគរបាល​ក្រុង​ច្បារ​មន​ នៃអធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន​ ចំណុះ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ជំនួស​លោកវរសេនី​យ៍ទោ​ សំអាង​ ផានី​ ដែលផ្លាស់ប្ដូរ​ទៅបម្រេីការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​។

មានប្រសាសន៍​ផ្ដាំផ្ញើ​ក្នុងពិធី​ប្រកា​ស​តែងតាំង​មុខតំ​ណែង​អធិការ​នគ​រ​បាល​ក្រុង​ច្បារមន​ លោកអភិបា​ល​ក្រុង​ច្បារ​ម​ន​ ទឹម​ ផានូ​ បានផ្ដាំផ្ញេីនិងចូលរួមអបអរសា​រទរ​ចំពោះ​លោកវរសេនីយ៍ទោ​ យ័ន្ត​ សង្ហារ​ ដែលត្រូវ​បាន​ថ្នាក់​ដឹកនាំ​តែងតាំង​ប្រគល់ភារកិច្ចនាឱកាស​នេះ​ លោ​កបានលេីកឡេីងថា​ សុភាសិត​មួយ​ឃ្លា​ "​ថ្នាក់​លេីទុកចិត្ដ​ផ្ដល់ទំនុកចិត្ដ​ ទេីបប្រគល់ភារកិច្ចជូន​ និយាយពា​ក្យស្លោក​សត្វស្វា​ គឺ​សត្វស្វា​ក្មេង​ និងសត្វស្វាចាស់​"​ នេះជាពាក្យន័​យធៀប​សូ​មគិតថា​ មែកឈេីមិនប្រាកដថាមិនពុកផុយនោះទេ​ សូម​ប្រយ័ត្ន​គ្រប់​ពេលវេលា​ បន្ទាប់​មក​​លោកឧត្ដមសេនី​យ៍​ទោ​ ស្នងការ​ បានមានប្រសាសន៍​កត់សម្គាល់​ណែនាំ​ជាអនុសាសន៍ថា​ អ្នកមកក្រោយ​រៀនសូត្រ​ពីគ្នា​ អ្នក​ចាស់មុនៗ​ ពិសេស​កត្ដាសាមគ្គីភាព​ និងចេះទទួល​ខុ​សត្រូវ​និងអនុវត្ដ​អោយ​ស្របតាមគោលការណ៍​ទាំងកិច្ច​កា​រជំនាញ​មូលដ្ឋាន​ ប្រធាន​អង្គភាព​គឺជាអ្នកទទួ​លខុស​ត្រូវ​មុនគេលេីកិ​ច្ច​ការទាំងអស់​ ក្នុងនោះការ​សិក្សា​ស្វែងយ​ល់អំពីទឹកចិត្ដមន្រ្ដី​ ទាំងក្ដៅត្រជាក់​ ចេះចុះសួរសុខទុក្ខនិង​គាំ​ពារ​មន្រ្ដី​ក្រោមឱវាទ​ ការក​សាងអង្គភាព​ ការប្រជុំដកបទពិ​សោធ និង​កា​រពិនិត្យផែនការទិសដៅការងារ​ ដែលបាន​ដាក់​និងលេីកទិសដៅអនុវត្ដបន្ដ​ មនុ​ស្ស​ណាក៏ចេះខុស​ និង​មានកំ​ហុសដែរ​ តែការខុសគឺត្រូវបា​នកាត់បន្ថយអោ​យ​នៅ​កម្រិត​ទា​បបំផុត​ ជាចុងក្រោយ​លោកស្នង​កា​រ​ បានលេីកទឹកចិត្ដអោយមានការ​កសាងអង្គភាព​ជាមុន​ តា​មលទ្ធភា​ព​ជាក់ស្តែង​ លោកគាំទ្រចូលរួមឧបត្ថម្ភជាថវិកា​តាមលទ្ធ​ភា​ព​ជាក់ស្តែង​ និងបានប្រគ​ល់នូវថវិកា​ដ​ល់អធិការដ្ឋាន​ន​គរបាល​ក្រុង​ច្បារ​មន​ រដ្ឋ​បា​ល​ក្រុង​ច្បារមន​ និងអង្គភាព​បញ្ជាកា​រដ្ឋានទាំងពី​រ ថតរូបអនុស្សារីយ៍៕

ប្រយុទ្ធ

30 Oct, 13:58


ចំនួនសិស្សទទួលបាននិទ្ទេស A ខេត្តក្រចេះ ៥៦នាក់ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤

ប្រយុទ្ធ

30 Oct, 10:44


យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់ ៕

👉join https://t.me/proyuth

ប្រយុទ្ធ

30 Oct, 10:42


តម្រាយច្បាប់៖ តើគេចាត់ថ្នាក់បទល្មើសជាប៉ុន្មាន?អ្វីខ្លះ? និង តើគេធ្វើចំណាត់ថ្នាក់នៃបទល្មើសដោយផ្អែកលើអ្វី?

ដោយ៖ ជឹម សុខអាន និស្សិតបរិញ្ញាបត្រនីតិសាស្រ្ត និងជាសមាជិកក្រុមស្រាវជ្រាវវ័យក្មេង នៃសមាគមក្រុមការងារ១០០រាត្រី

ប្រយុទ្ធ

30 Oct, 10:11


អគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា ៖ សមាគមគ្រូបង្រៀនកម្ពុជា​ឯក​រាជ្យ ពុំទាន់បានចុះបញ្ជីពន្ធដារនៅឡើយ ហើយអគ្គនាយកដ្ឋានពន្ធដារ ពុំបានបង្គាប់ឱ្យ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បង់ពន្ធជាង ១៨ លានរៀលនោះទេ។

👉join https://t.me/proyuth

ប្រយុទ្ធ

30 Oct, 10:06


យោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ តាមនិទ្ទេសនីមួយៗ មានដូចជា៖ សិស្សទទួលបាននិទ្ទេស A ចំនួន ២ ២១៦ នាក់, និទ្ទេស B ចំនួន ៩ ៧០១ នាក់, និទ្ទេស C ចំនួន ២២ ៦៧៥ នាក់, និទ្ទេស D ចំនួន ៣៦ ៦៨៣ នាក់ និងនិទ្ទេស E ចំនួន ៣៥ ០៧៦ នាក់ ៕
👉join https://t.me/proyuth

ប្រយុទ្ធ

30 Oct, 09:56


ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិ​បត្តិ​ការអន្តរជាតិ បានជម្រាបជូនលោកស្រី Lara D. Crouch មន្រ្តីជំនាញ​ជាន់ខ្ពស់សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃគណៈ​កម្មាធិការកិច្ចការបរ​ទេសព្រឹទ្ធសភា សហរដ្ឋអាមេរិក អំពីការវិវឌ្ឍ​នៃទំនាក់ទំនងកម្ពុជា-អាមេរិក នៅក្នុងជំនួប​នៅទីស្តី​ការក្រសួង កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងអំពីលទ្ធផលជាផ្លែផ្កា នៃទស្សន​កិច្ចមកកាន់កម្ពុជាក្នុងឆ្នាំ ២០២៤ របស់គណៈប្រតិភូសំខាន់ៗ​មួយចំនួន ជាពិសេសដោយរដ្ឋមន្រ្តីការពារជាតិ ឯកឧត្តម Lloyd Austin និងលោក​ស្រី Samantha Power ប្រធានទីភ្នាក់ងារ USAID ក៏ដូចជាទស្សនកិច្ចរបស់គណៈប្រតិភូព្រឹទ្ធសភាមួយចំនួនទៀតផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការ និងលោកស្រី Lara D. Crouch បានពិភាក្សាគ្នានៅលើវិស័យមួយចំនួន នៃទំនាក់ទំនងទ្វេភាគី និងបានផ្លាស់ប្តូរទស្សនៈគ្នា លើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាប្រយោជន៍រួម។

👉join https://t.me/proyuth

ប្រយុទ្ធ

29 Oct, 10:38


ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា បានរៀបចំជាលើកទី២ នូវទស្សនីយ​ភាពសិល្បៈ វប្បធម៌ ល្បែងប្រជាប្រិយ និងម្ហូបអាហារខ្មែរ​ដ៏ច្រើន​សម្បូរ​បែប ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ​នៅលើទឹកដីអង្គរ ខេត្តសៀមរាប ។

ព្រឹត្តិការណ៍នេះ នៅប្រារព្ធនាថ្ងៃស្អែកមួយថ្ងៃទៀត ដូច្នេះសូម​បងប្អូន​ជាជនរួមជាតិ និងភ្ញៀវទេសចរ កុំក្លេចចូលរួមឱ្យបានកុះករ ។
JOIN https://t.me/proyuth

ប្រយុទ្ធ

26 Oct, 14:33


អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណីផ្សេងគ្នា!

នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០២នាក់ ទៅតុលាការ ពាក់ព័ន្ធបទល្មើសលួច ០២ករណី ផ្សេងគ្នា បន្ទាប់ពីត្រូវបានកម្លាំងតាមបណ្ដាមូលដ្ឋានអាវុធហត្ថខណ្ឌ បង្ក្រាបបានជាបន្តបន្ទាប់។

ការបង្ក្រាបករណីលួចទាំងពីរខាងលើ រួមមាន ៖

១/.កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ០១និង៥០នាទី រំលងអធ្រាត មានជនសង្ស័យ០១នាក់ បានធ្វើសកម្មភាព លួចដោះយកបន្ទះទ្វារដែក នៅក្នុងការដ្ឋានសំណង់មួយកន្លែងនៅចំណុច ដីឡូតិ៍ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានសន្តិសុខយាមនៅក្បែរនោះ ទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ចុះដល់កន្លែងកើតហេតុភ្លាមៗ ធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ឡាង វិច្ឆិកា ភេទប្រុស អាយុ ៣០ឆ្នាំ យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកបន្ទះទ្វារដែក នៅក្នុងការដ្ឋានសំណង់ខាងលើ ពិតប្រាកដមែន។ កន្លងមកខ្លួន និងបក្ខពួកម្នាក់ទៀត ធ្លាប់បានធ្វើសកម្មភាពលួចដែក គម្របម៉ាស៊ីនស្ទូចម្តងមកហើយ។ 

២/.កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ប្រមាណ ១៧ និង០០នាទី កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានតាមរយៈប្រព័ន្ធទូរស័ព្ទបន្ទាន់លេខ ១២៩១ ថាមានករណី ជនសង្ស័យ០១នាក់ បានធ្វើសកម្មភាពលួច ម៉ូតូកង់បី (ផាសអាប់) ០១គ្រឿង ដែលម្ចាស់បានចត នៅចំណុច មុខខារ៉ាអូខេ លីដូផាលេស ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ក្រោយពេលទទួលបានព័ត៌មាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង បានចុះដល់កន្លែងកើតហេតុ សហការជាមួយជនរងគ្រោះ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ផន សុភា ភេទប្រុស អាយុ ៣១ឆ្នាំ យកមកមូលដ្ឋានខណ្ឌដើម្បីចាត់ការតាមនីតិវិធី។ ក្រោមវិធានការជំនាញ ជនសង្ស័យបានសារភាពឱ្យដឹងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួច ម៉ូតូកង់បី (ផាសអាប់) របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកខ្លួនធ្លាប់ ប្រើប្រាស់គ្រឿងញៀន និងធ្លាប់បានសមត្ថកិច្ចនគរបាលចាប់ខ្លួនយកទៅដាក់មណ្ឌលកែប្រែ ឱកាសខ្ញុំ រយៈពេល០៣ខែផងដែរ ។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕

ប្រយុទ្ធ

26 Oct, 14:33


យុវជន និងអ្នកស្វែងរកការងារ ដែលបានចូលរួមក្នុង ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ បង្ហាញក្តីរំភើបរីករាយដែលបានឃើញផ្ទាល់នូវឱកាសការងារយ៉ាងច្រើនសម្បូរបែប និងបានថ្លែងអំណរគុណដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានរៀបចំពិព័រណ៍នេះ ដោយផ្តល់ភាពកាន់តែងាយស្រួលដល់ពួកគេក្នុងការស្វែងរកការងារ។

នៅស្អែកមួយថ្ងៃទៀត! ឱកាសការងារជាង ៣ម៉ឺន កន្លែង កំពុងរង់ចាំ នៅអគារពិព័រណ៍កោះពេជ្រ។ ដូច្នេះ ចៅៗ ក្មួយៗ និងយុវជន អាចទៅចូលរួមដើម្បីស្វែងយល់ពីទីផ្សារការងារកម្ពុជា និងយក CV ទៅដាក់ពាក្យ សម្ភាសការងារភ្លាមៗតែម្តង៕

ប្រយុទ្ធ

26 Oct, 13:53


ក្រសួងមុខងារសាធារណៈ បានទទួលព័ត៌មានថា កន្លងមកមានករណីដែលបុគ្គលមួយចំនួនកំពុងក្លែងបន្លំ អះអាង ឬសន្យាអន្តរាគមន៍តាមរូបភាពផ្សេងៗ ដើម្បីធានានូវលទ្ធផលជូនដល់បេក្ខជន ដែលចូលរួមប្រឡងប្រជែងក្លាយជាមន្ត្រីរាជការស៊ីវិល។ ករណីនេះ គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ សូមអំពាវនាវដល់បេក្ខជន អាណាព្យាបាល និងសាធារណៈជន សូមជៀសវាងការជឿលើបុគ្គលដែលឆ្លៀតឱកាសបោកបញ្ឆោតដូចបានរៀបរាប់ខាងលើ ទោះក្នុងរូបភាពណាក៏ដោយ។

គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជម្រាបជូនបេក្ខជន សាធារណៈជន និងបងប្អូនប្រជាពលរដ្ឋថា ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលដឹកនាំរៀបចំដោយក្រសួងមុខងារសាធារណៈ ជាការអនុវត្តឈរលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព។ កន្លងមក ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងប្រជែង និងបានផ្តល់ឱកាសដល់បេក្ខជនបានចូលរួមស្មើៗគ្នា និងឱកាសច្រើនដង រួចមកហើយ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមអនុវត្ត និងចូលរួមសង្កេតការណ៍គ្រប់ដំណាក់កាលទាំងអស់។

ជាលទ្ធផល បេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្ហាញការពេញចិត្ត សាទរ និងទទួលស្គាល់ នូវសុក្រឹតភាព ភាពត្រឹមត្រូវនៃគ្រប់ដំណើរការ នៃការរៀបចំការប្រឡងប្រជែងនីមួយៗ។ ទន្ទឹមនេះ ខ្លួនខ្ញុំផ្ទាល់ក៏ធ្លាប់បានលើកឡើងផងដែរថា «ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល៖ មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។

សារជាថ្មីម្តងទៀត សូមបេក្ខជន អាណាព្យាបាល និងសាធារណៈជន បង្កើនការប្រុងប្រយ័ត្ន កុំជឿលង់ការបោកបញ្ឆោត ហើយសូមបន្តជឿជាក់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ស្របតាមអភិក្រមរបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី «ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។

ប្រយុទ្ធ

26 Oct, 11:32


សម្តេចបវធិបតី ហ៊ុន ម៉ាណែត៖ ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមាន ការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាពនៃសន្តិសុខសង្គម និងចូលរួមកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅទូទាំងប្រទេស

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី អបអរសាទរសមិទ្ធផលនានាក្រោមគម្រោងជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិនសម្រាប់កែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំនៅកម្ពុជា។ គម្រោងនេះ ត្រូវបានអនុវត្តក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ ដោយបានបង្កើតបាននូវសមិទ្ធផលដ៏មានតម្លៃជាច្រើនសរុប ២៧ គ្រឹះស្ថានសិក្សា ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ចាម ដែលបានប្រើប្រាស់ថវិកាសរុបប្រមាណជាង ២២,៥ លានដុល្លារអាមេរិក ក្នុងនោះថវិកាប្រមាណ ២០,៥ លានដុល្លារអាមេរិក ជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ២ លានដុល្លារអាមេរិក។

ក្នុងពិធីដ៏មហោទ្បារិក សម្តេចបវរធិបតី នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះទឹកចិត្តដ៏សប្បុរសរបស់រដ្ឋាភិបាលចិន និងប្រជាជនចិន ដែលតែងតែគាំទ្រ ផ្តល់កិច្ចសហប្រតិបត្តិការ និងយកចិត្តទុកដាក់ខ្ពស់ សម្រាប់កិច្ចអភិវឌ្ឍកម្ពុជា ជាពិសេសរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សនៅកម្ពុជា តាមរយៈការផ្តល់អាហារូបករណ៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការផ្គត់ផ្គង់សម្ភារបរិក្ខារអប់រំ ការអភិវឌ្ឍកម្មវិធីអប់រំ និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ សម្រាប់វិស័យអប់រំនៅកម្ពុជា។

ក្រោមបរិយាកាសដ៏រីករាយ ជាមួយនឹងសមិទ្ធផលថ្មីបន្ថែមទៀតក្នុងវិស័យអប់រំនាឱកាសនោះ សម្តេចបវរធិបតី បានថ្លែងថាការកសាងប្រទេស គឺផ្តើមចេញពីការកសាងធនធានមនុស្ស ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រប់អាណត្តិ បានកំណត់យកកត្តាមនុស្សអាទិភាពទី១។ ជាក់ស្តែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, រាជរដ្ឋាភិបាលបានបន្តផ្តោតអាទិភាពលើការអភិវឌ្ឍមូលធនមនុស្ស និងបានបន្ថែមមុំថ្មីមួយគឺ ”បច្ចេកវិទ្យា” ដើម្បីឱ្យស្របទៅនឹងការវិវត្ត ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់ជំរុញពិពិធកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងភាពធន់។

សម្តេចបវរធិបតី បានលើកឡើងថា ការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍធនធានមនុស្សនេះហើយ ដែលធ្វើឱ្យកម្ពុជាមានភាពឯករាជ្យ ម្ចាស់ការលើគ្រប់វិស័យ ជាក់ស្តែងមកដល់ពេលនេះ កូនខ្មែរមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាងសមិទ្ធផលនានាជាច្រើនទូទាំងប្រទេស។ អ្វីៗទាំងនេះ គឺផ្តើមចេញពីទស្សនៈ ”បង្កើត ពង្រីក និងពង្រឹង” ឱកាសអប់រំ ដែលសំដៅធ្វើយ៉ាងណា បង្កើតបរិស្ថានដែលអាចធានាបាននូវការបង្កើតហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ រួមទាំងការបង្កើតសាលារៀន និងបង្កើនលទ្ធភាពឱ្យកូនចៅប្រជាពលរដ្ឋមានលទ្ធភាពចូលរៀន។ ជាមួយគ្នានេះរាជរដ្ឋាភិបាល បានខិតខំកសាង និងកែលំអហេដ្ឋារចនាសម្ព័ន្ធអប់រំ ឱ្យកាន់តែល្អប្រសើរ ដោយមានការពង្រីកសាលាបន្ថែមកាន់តែច្រើនទៅដល់មូលដ្ឋាន និងពង្រឹងគុណភាពអប់រំ តាមរយៈការដាក់ចេញកម្មវិធីសិក្សា និងការបំពាក់បរិក្ខារសិក្សាកាន់តែទំនើប។

មុននឹងបញ្ចប់ សម្តេចបវរធិបតី បានថ្លែងអំណរគុណប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកសាងប្រទេសឱ្យមានការរីកចម្រើនគ្រប់វិស័យ។ សម្តេចបវរធិបតីបានថ្លែងថា ការកសាងប្រទេស ចាំបាច់ត្រូវជំរុញលើគ្រប់វិស័យ ប៉ុន្តែកត្តាអាទិភាពចម្បង គឺមានការចូលរួមពីប្រជាពលរដ្ឋ ដែលក្នុងនោះមានការចូលរួមថែរក្សាសន្តិភាព ការយល់ដឹងពីតម្លៃស្ថិរភាពនៃសន្តិសុខសង្គម និងចូលរួមក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់នៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅទូទាំងប្រទេស៕

#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia
#អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល #rusg

ប្រយុទ្ធ

26 Oct, 11:23


ឯកឧត្តម ហេង សួរ ប្រកាសដាក់ឱ្យដំណើរការ បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិករបស់ក្រសួង សម្រាប់សាធារណជនសាកល្បងប្រើប្រាស់

(ភ្នំពេញ)÷ នៅក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកដំណើរការ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិក ដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវាសាធារណៈនានារបស់ក្រសួង ដែលបង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់ TVET សម្រាប់សាធារណជនប្រើប្រាស់ នៅអគារពិព័រណ៍កោះពេជ្រ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកនេះ
មានមុខងារលើ សេវាសាធារណៈតាមបែបឌីជីថលចំនួន ៦ ដូចជា៖
១. សេវាចុះឈ្មោះស្វែងរកការងារ
២. សេវាចុះឈ្មោះស្វែងរកបុគ្គលិក
៣. សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស
៤. សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ
៥. សេវាតាមដានសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
៦. ជាពិសេស ម៉ាស៊ីននេះ ក៏ជាកន្លែងដែលសាធារណជនក៏អាចផ្តល់ជាព័ត៌មាន ឬដាក់បណ្តឹងអនាមិកមកកាន់ក្រសួង ក្នុងករណីមានបញ្ហាណាមួយពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដោយមិនតម្រូវឱ្យបញ្ជាក់អត្តសញ្ញាណរបស់អ្នកដាក់ពាក្យបណ្តឹងនោះឡើយ។

ឯកឧត្តម ហេង សួរ បានលើកឡើងថា បើសិនជាតាមរយៈការធ្វើតេស្តសាកល្បងទៅលើម៉ាស៊ីនទាំង៨ បញ្ជរ ដែលបានដាក់បង្ហាញឱ្យសាធារណជនសាកល្បងប្រើប្រាស់ នៅក្នុងពេលពិព័រណ៍ការងារនាពេលនេះ ទទួលបានភាពជោគជ័យដោយរលូន ក្រសួងនឹងផលិតម៉ាស៊ីននេះ ប្រមាណជា ១០០០ គ្រឿង សម្រាប់ដាក់នៅតាមទីតាំងសាធារណៈ ផ្សារទំនើប តំបន់សេដ្ឋកិច្ចពិសេស សាលារៀន ស្ថានីយប្រេងឥន្ធនៈ ទីប្រជុំជននានា សម្រាប់សាធារណជនប្រើប្រាស់ នាឆ្នាំ២០២៥ ខាងមុខនេះ។

តាមការបញ្ជាក់ពី ឯកឧត្តម ហេង សួរ បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកនេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថានបច្ចេកទេស(TVET) ជាពិសេសគឺស្របតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺធ្វើយ៉ាងណាត្រូវបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន៕

#MLVT #HENGSour

ប្រយុទ្ធ

26 Oct, 10:02


ក្រសួងអប់រំ យុវជន និងកីទ្បា បានធ្វើកែទម្រង់កម្មវិធីសិក្សាជាប់ជាប្រចាំ ដើម្បីជំរុញការត្រៀមលក្ខណៈក្នុងការបម្រើឱ្យវិស័យបច្ចេកវិទ្យា

ប្រយុទ្ធ

26 Oct, 09:48


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្ដមបណ្ឌិត ទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ

រាជធានីភ្នំពេញ រសៀលថ្ងៃសៅរ៍ ទី២៦ តុលា ២០២៤

👉join https://t.me/proyuth

ប្រយុទ្ធ

17 Oct, 15:28


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំដល់សិស្សនគរបាលជ័យលាភី ត្រូវថែទាំសុខភាពដើម្បីបំពេញការងារបានល្អ និងកុំបណ្ដោយខ្លួនឱ្យធាត់ជ្រុល


អានបន្ត
Join https://t.me/proyuth

ប្រយុទ្ធ

17 Oct, 13:54


លទ្ធផលនៃមហាសន្និបាតលើកទី២៩ ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១៥ និងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១

ប្រយុទ្ធ

17 Oct, 13:54


រាជរដ្ឋាភិបាល | សេចក្ដីសម្រេចបង្កើតគណៈកម្មាធិការជាតិគ្រប់គ្រង និងសម្របសម្រួល គម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា

ប្រយុទ្ធ

17 Oct, 13:53


តាងនាម ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ា កុសល រដ្ឋលេខាធិការប្រចាំការ បានទទួលជួបប្រតិភូយុវជនកម្ពុជា ដែលនឹងអញ្ជើញទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៨ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី៤ ខែវិចិ្ឆកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅឥណ្ឌូណេស៊ី វៀតណាម និងជប៉ុន ។

ប្រយុទ្ធ

17 Oct, 13:38


ឯកឧត្តម ហេង សួរ និងគណៈប្រតិភូសភាខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការបញ្ជូនពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាខេត្ត ណាហ្គាណូ (Nagano) នៃប្រទេសជប៉ុន ដឹកនាំដោយលោក NAKAGAWA Hiroji ប្រធានគណៈកម្មាធិការកសិកម្ម និងរុក្ខាប្រមាញ់។ ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។       

ជំនួបពិភាក្សាការងារនេះ ផ្តោតយ៉ាងសំខាន់ទៅលើកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយខេត្តណាហ្គាណូ នៃប្រទេសជប៉ុន ជាពិសេសលើវិស័យបញ្ជូន និងទទួលពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុន។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងថា ប្រទេសជប៉ុនគឺជាដៃគូអភិវឌ្ឍន៍យ៉ាងសំខាន់សម្រាប់កម្ពុជា ដោយក្នុងនោះរដ្ឋាភិបាលជប៉ុនក៏ចូលរួមក្នុងការបង្កើតធនធានមនុស្សរបស់កម្ពុជាតាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសជប៉ុន ក៏ដូចជាការទទួលយកកម្មសិក្សាការី និងពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេសជប៉ុនផងដែរ។ ប្រទេសជប៉ុនជាគោលដៅដែលប្រជាជនកម្ពុជាចង់ទៅធ្វើការ ជាក់ស្តែងបច្ចុប្បន្នមានប្រជាជនកម្ពុជាកំពុងរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុនប្រមាណ ២ម៉ឺននាក់។

ទន្ទឹមនឹងការថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ឯកឧត្តម រដ្ឋមន្ត្រី ក៏បានស្នើដល់រដ្ឋាភិបាលជប៉ុន ជាពិសេសខេត្តណាហ្គាណូ បង្កើនចំនួនការទទួលយកពលករជំនាញកម្ពុជាទៅធ្វើការបន្ថែមទៀតក្នុងវិស័យកម្មន្តសាល ជួសជុលរថយន្ត គ្រឿងម៉ាស៊ីន កសិកម្ម ទេសចរណ៍ជាដើម ខណៈបច្ចុប្បន្នមានកម្មសិក្សាការី និងពលករកម្ពុជាប្រមាណជិត ៣០០នាក់ប៉ុណ្ណោះកំពុងធ្វើការនៅក្នុងខេត្តណាហ្គាណូ។

ឯកឧត្តម រដ្ឋមន្ត្រី រំពឹងថាតាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាខេត្តណាហ្គាណូ នាពេលនេះនឹងអាចចងក្រងជារបាយការណ៍សម្រាប់ពិនិត្យមើលលក្ខខណ្ឌផ្សេងៗដែលភាគីជប៉ុនត្រូវការដើម្បីទទួលយកពលករជំនាញរបស់កម្ពុជាបន្ថែមទៀត។

ជាការឆ្លើយតប លោក NAKAGAWA Hiroji បានគូសបញ្ជាក់ថា នឹងប្រឹងប្រែងធ្វើយ៉ាងណាបង្កើតឱ្យមានកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កម្ពុជា លើកិច្ចការបង្កើនចំនួនបញ្ជូន និងទទួលពលករកម្ពុជាធ្វើការនៅក្នុងខេត្តណាហ្គាណូ ដោយលោកសម្លឹងមើលឃើញថា កម្ពុជាមានសក្តានុពលយ៉ាងខ្លាំង ជាពិសេសមានយុវជនជាច្រើនមានអាយុជាមធ្យមប្រមាណ២៦ឆ្នាំ ដែលជាកម្លាំងធនធានដ៏សំខាន់។ ទន្ទឹមនេះ លោកបានបញ្ជាក់ថានឹងរាយការណ៍ជូនទៅកាន់អភិបាលខេត្តណាហ្គាណូ អំពីគោលបំណងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការចុះអនុស្សារណៈលើកិច្ចសហប្រតិបត្តិការជាមួយគ្នា។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាបានបញ្ជូនកម្មសិក្សាការី-ពលករជំនាញកម្ពុជា ទៅចុះកម្មសិក្សា និងធ្វើការនៅប្រទេសជប៉ុនក្រោមគម្រោងចំនួន ២ រួមមាន ប្រព័ន្ធកម្មសិក្សាការីបច្ចេកទេស និងប្រព័ន្ធពលករជំនាញ ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងថែទាំមនុស្សចាស់ជាដើម៕

#MLVT #HENGSour

2,857

subscribers

43,960

photos

3,012

videos