សាជីវកម្មធានាឥណទានកម្ពុជា-CGCC @cgcccambodia Channel on Telegram

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

@cgcccambodia


សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើង ក្នុងបេសកកម្មផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្មដើម្បីចែករំលែកហានិភ័យ ជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

សាជីវកម្មធានាឥណទានកម្ពុជា-CGCC (Khmer)

សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាសហគ្រាសសាធារណៈ ដែលត្រូវបានបង្កើតឡើង ក្នុងបេសកកម្មផ្តល់ការធានាឥណទានលើកម្ចី ដែលផ្តល់ឱ្យអាជីវកម្មដើម្បីចែករំលែកហានិភ័យ ជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ជាប្រចាំនិងជំនួសគណិតវិទ្យា ក្នុងប្រព័ន្ធជំនួយដល់យុម៉័ងប្រតិក និងនិយាងន៍សំណង។ មួយជាបណ្តុះបណ្តាលនៃដំណើរការកម្មធានាកម្ចី ជាមួយស្ថាប័ន ពិតជាបានការល្បឿនការធានាឥណទាន រួមគ្នាដែលវាធ្វើឱ្យបច្ចុប្បន្នដល់អនុវត្ដការធានាហិរញ្ញវត្ថុក្នុងការធានាបរិយាដែលលើកកើតមិនមានបរិយាន។

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

10 Jan, 06:46


នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅការិយាល័យសហគ្រិនខ្មែរ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្មនៃ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូបក្នុងកិច្ចពិភាក្សាលើប្រធានបទ “ហិរញ្ញវត្ថុសម្រាប់អាជីវកម្មធុនតូច និងមធ្យម” ដែលត្រូវបានរៀបចំឡើងនៅក្នុងជំនួបលើកចុងក្រោយ នៃកម្មវិធី​ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម រដូវកាលទី២ ដោយសហគ្រិនខ្មែរ។

អានបន្ត៖ https://www.cgcc.com.kh/kh/article/17748/
On 04 January 2025, at the Khmer Enterprise’s office, Mr. Yun Phan, Director of Strategy and Business Development of CGCC, participated as a panelist in the panel discussion on “Finance for Small and Medium Enterprises (SMEs)”, organized as a final session of the “Enterprise Financial Day” Program season 2 of Khmer Enterprises (KE).

Read more: https://www.cgcc.com.kh/en/article/17740/

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

07 Jan, 01:02


អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា (១៩៧៩ - ២០២៥)

Congratulations on the 46th anniversary of Victory over Genocide Day, 7 January (1979 – 2025)

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

02 Jan, 09:32


នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅឯមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនភាពស្រ្តី លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងកិច្ចសហប្រតិបត្តិការរបស់ CGCC បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “ពង្រឹងការអនុវត្តឧស្សាហកម្មបៃតង ដែលឆ្លើយតបនឹងយេនឌ័រឱ្យកាន់តែប្រសើរឡើង” នៅថ្នាក់ជាតិ ដែលជាគម្រោងសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) និងក្រសួងកិច្ចការនារី (MoWA) និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មរបស់អង្គការសហប្រជាជាតិ (UNIDO) និងក្រោមការគាំទ្រពី ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ចរបស់សហពន្ធ័អាល្លឺម៉ង់ (BMZ) ក្នុងគោលបំណង ពង្រឹងការចូលរួម និងសមត្ថភាពពីក្រសួងស្ថាប័នពាក់ពន្ធ័ ក្នុងការរៀបចំ និងអនុវត្តគោលនយោបាយសេដ្ឋកិច្ចបៃតង និងឧស្សាហកម្មបៃតងដែលឆ្លើយតបនឹងយេនឌ័រ។

ស្វែងយល់បន្ថែម៖ https://shorturl.at/9uHJD

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

02 Jan, 08:20


កិច្ចពិភាក្សាស្តីពី «ហិរញ្ញវត្ថុសម្រាប់អាជីវកម្មធុនតូច និងមធ្យម»

ចូលរួមដោយសេរី ក្នុងជំនួបលើកចុងក្រោយនៃកម្មវិធី​ហិរញ្ញវត្ថុសម្រាប់អាជីវកម្ម រដូវកាលទី ២! ដើម្បីពិភាក្សាជាមួយអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងដើម្បីវឌ្ឍនៈភាពអាជីវកម្ម​របស់លោកអ្នក!

📅 កាលបរិច្ឆេទលើកចុងក្រោយ ៖ ថ្ងៃសៅរ៍ ទី ០៤ មករា ២០២៥
៨:៣០ ព្រឹក– ១២:០០ ថ្ងៃត្រង់
📍ទីតាំង៖ ការិយាល័យសហគ្រិនខ្មែរ (មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី៩)
https://maps.app.goo.gl/YdBRfG4uVqzLxtPP9
🔗 ចុះឈ្មោះដោយឥតគិតថ្លៃតាមរយៈតំណរភ្ជាប់៖
https://forms.gle/tXCPhcAPDPePCnb9A

សូមអរគុណ

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

31 Dec, 17:02


អបអរឆ្នាំថ្មី ឆ្នាំសកល ២០២៥ - Happy New Year 2025 🎉

ក្នុងឱកាសឆ្នាំថ្មីនេះ CGCC សូមគោរពជូនពរលោកអ្នក ព្រមទាំងក្រុមគ្រួសារទទួលបាននូវសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលជានិច្ចនិរន្តន៍៕

On the occasion of this New Year, CGCC would like to extend our heartfelt wishes to you and your family for good health, success in all your endeavors, and lasting happiness.

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

31 Dec, 11:24


សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានកិត្តិយសយ៉ាងខ្លាំងក្នុងការទទួលបាន “វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ - ប្រភេទមាស” ដែលជាកម្រិតខ្ពស់បំផុត ពីអគ្គនាយកដ្ឋានពន្ធដារ។ វិញ្ញាបនបត្រប្រកបដោយកិត្យានុភាពនេះ សបញ្ចាក់ពីការភាពត្រឹមត្រូវ និងទាន់ពេលវេលា នៃការកាន់កាប់បញ្ជិការគណនេយ្យ ការបំពេញកាតព្វកិច្ចពន្ធដារ និងការអនុលោមភាព តាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមានរបស់ CGCC។

CGCC តែងតែប្រកាន់ភ្ជាប់ជានិច្ចនូវការបំពេញការងារ ប្រកបដោយស្តង់ដារខ្ពស់ និងអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ស្របតាមគុណតម្លៃស្នូលរបស់ក្រុមហ៊ុន៖ ទំនុកចិត្ត, ទំនួលខុសត្រូវ, សាមគ្គីភាព, ចីរភាព, តម្លាភាព, និងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

30 Dec, 08:00


អបអរឆ្នាំថ្មី ឆ្នាំសកល ២០២៥ - Happy New Year 2025 🎉

ក្នុង​ឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ នេះ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) សូមគោរពជូនពរជ័យដ៏ខ្ពង់ខ្ពស់ដល់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងលោកជំទាវ, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាល និង​​​សមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ទាំងអស់មានសុខភាពល្អបរិបូរណ៌ កម្លាំងកាយមាំមួន បញ្ញាញាណភ្លឺថ្លា និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

29 Dec, 01:00


អបអរសាទរ ទិវាសន្ដិភាពនៅកម្ពុជា - ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤

Congratulations the Peace Day in Cambodia - 29 December 2024

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

27 Dec, 07:11


នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី ពិន ម៉ានីកា ប្រធានការិយាល័យទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មនៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប នៅក្នុងកម្មវិធី លុយខ្ញុំ ជីវិតខ្ញុំ ដែលផលិតដោយ វិទ្យុស្ត្រី គាំទ្រដោយ សមាគមធនាគារនៅកម្ពុជា (ABC) ដែលប្រធានបទនៃកម្មវិធីនេះ ត្រូវបានរៀបចំឡើងដើម្បីបញ្ជ្រាបការយល់ដឹងដល់សាធារណជនទាក់ទងនឹងCGCC, លក្ខខណ្ឌ និងនីតិវិធីដើម្បីទទួលបានការធានា និងជាពិសេសគឺអត្ថប្រយោជន៍នៃយន្តការធានាឥណទានសម្រាប់អាជីវកម្ម។

តាមរយៈកម្មវិធីនេះ លោកស្រីម៉ានីកា បានចូលរួមចែករំលែកអំពីតួនាទី ផលិតផល និងសេវាកម្មរបស់ CGCC ដើម្បីបញ្ជ្រាបឱ្យសាធារណជនបានស្គាល់អំពី CGCC កាន់តែច្បាស់ និងអាចឱ្យម្ចាស់អាជីវកម្មអាចទាញយកអត្ថប្រយោជន៍ពីការប្រើប្រាស់សេវាធានាឥណទាន តាមរយៈការស្នើសុំកម្ចីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុធនាគារ/មីក្រូហិរញ្ញវត្ថុ ដែលជាដៃគូរបស់ CGCC ក្នុងករណីខ្វះឬមិនមានទ្រព្យធានាគ្រប់គ្រាន់។

អានបន្ត៖ https://www.cgcc.com.kh/kh/article/17701/

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

20 Dec, 08:36


CGCC is currently looking for talented IT professionals as below:

- Senior Executive of Backend Developer
- Senior Executive of Frontented Developer
- Executive of Web Application Tester
- Executive of UXUI Designer


More details: https://shorturl.at/vS7Iv

Please submit your CV and Cover letter to email: [email protected] (Deadline: 31 December 2024)

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

19 Dec, 10:23


«វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤»

តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។

គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាឥណទានជូនដល់ ២៩៦១ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ២៤៦,៤៨ លានដុល្លារ។

ទាញយកព្រឹត្តិបត្រវឌ្ឍនភាពជាភាសាខ្មែរ៖ https://shorturl.at/dIRPM

"CGCC Guarantee Progress as of 30 November 2024"

In this Factsheet, you can find out about the latest data of CGCC credit guarantees provided to businesses from April 2021 to 30 November 2024.

As of end of November 2024, CGCC has supported 2961 businesses by providing credit guarantees for their loan applications, amounting to 246.48 Million USD equivalent.

Download Factsheet in English: https://shorturl.at/jRMkJ

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

18 Dec, 04:01


នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក ណូ លីដា អគ្គនាយក CGCC និងសហការី បានចូលរួមកម្មវិធីកិច្ចសន្ទនាកាហ្វេថ្ងៃសុក្រ (Friday Coffee Talk) ដែលរៀបចំដោយ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ដោយធ្វើការជជែកពិភាក្សាទៅលើប្រធានបទស្ដីពី "ការទទួលបានមូលធនតាមរយៈសញ្ញាបណ្ណមានការធានាពី CGCC" ដោយមាន លោក ណូ លីដា ជាវាគ្មិនកិត្តិយសមួយរូប និងវាគ្មិនកិត្តិយស២រូបទៀត គឺលោក អ៊ីវ គីមសួរ អគ្គនាយកនៃក្រុមហ៊ុន APM (Cambodia) និងលោក សេង ចាន់ធឿន នាយកប្រតិបត្តិនៃ ក្រុមហ៊ុនមូលបត្រ រ៉ូយ៉ាល់គ្រុប (RGS)។

ការជជែកពិភាក្សា បានផ្ដោតសំខាន់ទៅលើការត្រៀមខ្លួនបែបណាដើម្បីធ្វើឱ្យអាជីវកម្មមានស្តង់ដារ សារៈសំខាន់នៃការទទួលបានមូលធនតាមរយៈសញ្ញាបណ្ណ ការស្វែងយល់អំពីសាជីវកម្មធានាឥណទានកម្ពុជា នីតិវិធីក្នុងការទទួលបានការធានាពីសាជីវកម្មធានាឥណទានកម្ពុជា និងបញ្ហាមួយចំនួនទៀតដែលបានលើកឡើងដោយអ្នកចូលរួមដែលជាម្ចាស់អាជីវកម្ម៕

Read more in English: https://shorturl.at/05ynS

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

11 Dec, 07:01


នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ស្តីអំពី “ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs)”។

កម្មវិធី EPIC វគ្គទី៣នៃឆ្នាំ ២០២៤នេះ ត្រូវបានចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ សម្រាប់ពិធីប្រគល់វិញ្ញាបនបត្របញ្ជាក់ការចូលរួមជូនដល់សិក្ខាកាម គ្រូបណ្តុះបណ្តាល និងវាគ្មិនកិត្តិយសទាំងអស់ ពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងនិស្សិត (ក្រុមទី៦) នៃសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និងក្រោមចូលរួមជាគណអធិបតីពីសំណាក់ លោកជំទាវ យូ បូរី អនុប្រធានសមាគមស្រ្តីកម្ពុជា, លោក ណូ លីដា អគ្គនាយក CGCC និងគណៈគ្រប់គ្រងនៃ CGCC និង ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។

ស្វែងយល់បន្ថែម៖ https://shorturl.at/yo4EF

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

10 Dec, 09:30


ដើម្បីរឹតចំណងសាមគ្គីភាព បង្កើនផលិតភាពការងារ និងថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ ក្នុងកិច្ចខិតខំប្រឹងប្រែងចូលរួមចំណែកគាំទ្រដល់ប្រតិបត្តិការនៃការធានាឥណទាន CGCC បានរៀបចំកម្មវិធីវិបស្សនា អមជាមួយវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព” ព្រមទាំងសកម្មភាពរឹតចំណងសាមគ្គីក្រុមការងារ (Team Building) ប្រចាំឆ្នាំ២០២៤ នៅកោះស្ដេច ខេត្តកោះកុង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។

តាមរយៈកម្មវិធីនេះ ថ្នាក់ដឹកនាំ និងបុគ្គលិករបស់ CGCC មានឱកាសបានស្វែងយល់ពីគ្នាទៅវិញទៅមក បង្កើតទំនាក់ទំនងល្អប្រសើរជាមួយគ្នា និងបានផ្លាស់ប្តូរបទពិសោធន៍ការងារ ក៍ដូចជាបានជួយបង្កើននូវសមត្ថភាព និងចំណេះដឹងបន្ថែមអំពីគោលគំនិត និងការអនុវត្តស្តីពីជំនាញទំនាក់ទំនងដែលប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនលទ្ធភាពការងារជាក្រុម ក៍ដូចជារួមចំណែកដល់ប្រតិបត្តិការ និងការអភិវឌ្ឍរបស់ CGCC ដ៏មានប្រសិទ្ធផលស្របតាមចក្ខុវិស័យក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាផងដែរ៕

Read more in English: https://shorturl.at/uk3w7

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

29 Nov, 02:00


CGCC បានដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងការធានាឥណទាន ដែលមានឈ្មោះថា Guarantee Management System "GMS" ដែលអនុញ្ញាតឱ្យ PFIs ទាំងអស់ដាក់សំណើការធានាលើកម្ចីអាជីវកម្ម និងប្រតិបត្តិការផ្សេងៗទៀតមកកាន់ CGCC តាមរយៈឌីជីថលនីយកម្មថ្មី។

ប្រព័ន្ធ GMS របស់ CGCC ត្រូវបានបង្កើតឡើងដើម្បីបង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងប្រតិបត្តិការធានាឥណទាន ប្រកបដោយប្រសិទ្ធភាព។ ការចាប់យកបច្ចេកវិទ្យាព័ត៌មាន គឺជាការប្តេជ្ញាចិត្តរបស់ CGCC ក្នុងការចូលរួមមួយចំណែកតូច ក្នុងការគាំទ្រអាទិភាពគន្លឹះទាំងប្រាំ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) នៃ “យុទ្ធសាស្ត្របច្ចកោណ៖ ដំណាក់កាលទីមួយ” របស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រព័ន្ធ GMS ផ្តល់នូវស្វ័យប្រវត្តិកម្ម និងការសម្រួលដល់អ្នកប្រើប្រាស់ទាំងអស់ដោយកាត់បន្ថយការងារដោយដៃសម្រាប់ PFIs និង CGCC ដែលផ្តល់ភាពងាយស្រួល និងការសម្របសម្រួលក្នុងការផ្តល់កម្ចីដែលមានការធានាបានឆាប់រហ័សដែលប្រកបដោយភាពត្រឹមត្រូវ និងផ្ដល់សុវត្ថិភាពដល់ PFIs ។

ស្វែងយល់បន្ថែម៖ https://shorturl.at/zGy1L

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

28 Nov, 04:00


កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក យុន ផន ប្រធាននាយកដ្ឋានយុទ្ធសាស្រ្ត និងអភិវឌ្ឍន៍អាជីវកម្ម នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) អមដំណើរដោយក្រុមការងារ បានសហការចូលរួម និងអបអរសាទរ ក្នុងកម្មវិធីសម្ពោធគម្រោង កម្មវិធីបណ្តុះបណ្តាល ស្តីពី «លទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រាសធុនតូច និងមធ្យម» ដែលត្រូវបានរៀបចំឡើងដោយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម កម្ពុជា (FASMEC), ក្រុមហ៊ុន មេគង្គអ៊ិនគ្លូស៊ីវ វេនឈ័រ (MiV) និងគាំទ្រថវិការបដិភាគដោយមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF)។

គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់ការបណ្តុះបណ្តាល ចំណេះដឹង ព្រមទាំងជម្រុញការផ្សព្វផ្សាយអំពីលទ្ធភាពដើម្បីទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូច និងមធ្យម និងប្រើប្រាស់ឥណទាននេះត្រឹមត្រូវតាមគោលបំណង ចំគោលដៅដែលជម្រុញឲ្យសហគ្រាស ធុនតូច និងមធ្យម នៅកម្ពុជា (SMEs) មាននិរន្ត៍ភាព និងចីរភាពដែលចូលរួចចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។

អានបន្ថែម៖ https://shorturl.at/wxmql

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

28 Nov, 03:02


សួស្តីបងប្អូនសហគ្រិន ជាពិសេសសហគ្រិនស្រ្តីទាំងអស់គ្នា!

តើបងប្អូនចង់ដឹងអំពីប្រព័ន្ធឌីជីថលដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្ម បង្កើនទំនាក់ទំនងជាមួយអតិថិជន និងការធ្វើទីផ្សារ និងចង់ដឹងពីដំណើរការនៃវាយតម្លៃឥណទាន និងដំណោះស្រាយហិរញ្ញវត្ថុសម្រាប់​SMEs រួមនឹងអត្ថប្រយោជន៍នៃការធានាឥណទានដែរឬទេ?

- ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤
- ម៉ោង 8ព្រឹក ដល់ម៉ោង5ល្ងាច
- ទីតាំង៖ មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី១៥
- មានផ្តល់ជូ​នអាហារសម្រន់ និងអាហារថ្ងៃត្រង់
- មានផ្តល់ជូនវិញ្ញាបនបត្របញ្ជាក់ការចូលរួម
- ចុះឈ្មោះ៖ https://forms.gle/tRqnCwY8PiYg2B5j6

ផុតកំណត់ចុះឈ្មោះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

25 Nov, 12:01


តើលោកអ្នកជាសហគ្រិនដែលកំពុងចង់អភិវឌ្ឍសមត្ថភាព និងបង្កើនការយល់ដឹងលើការប្រើប្រាស់ប្រព័ន្ធឌីជីថលនានា ដើម្បីសម្រួលដល់ប្រតិបត្តិការអាជីវកម្ម បង្កើនទំនាក់ទំនងជាមួយអតិថិជន និងពង្រីកទីផ្សារដែរឬទេ?

លោកអ្នកអាចចុះឈ្មោះចូលរួម កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ បាន ដែលកម្មវិធីនេះគ្រោងនឹងរៀបចំ ៖
🗓 ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ (ម៉ោង 8:30 am - 5pm)
📍 មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥)
✍️ ចុះឈ្មោះ៖ https://forms.gle/tRqnCwY8PiYg2B5j6

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

25 Nov, 06:23


នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) សហការជាមួយធនាគារ មេយប៊ែង និង គម្រោងហាវែស III មានកិត្តិយសប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ ”កម្មវិធីកសាងសមត្ថភាព និងជំនាញសម្រាប់សហគ្រាសធុនតូច និងមធ្យម (BCC) ឆ្នាំ២០២៤ និងឆ្នាំ២០២៥” ដែលជាកម្មវិធីបង្កើតឡើងដើម្បីបំពេញបន្ថែមនូវជំនាញ និងចំណេះដឹងសំខាន់ៗទាក់ទងនឹងដំណោះស្រាយហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការគ្រប់គ្រងហិរញ្ញវត្ថុ និងផែនការយុទ្ធសាស្រ្ត ដល់សហគ្រាសធុនតូច និងមធ្យម។

អានសេចក្តីប្រកាសព័ត៌មានជាភាសាខ្មែរ៖ https://www.cgcc.com.kh/kh/article/17459/

On 23 November 2024, Credit Guarantee Corporation of Cambodia (CGCC), Maybank Cambodia, and Harvest III were pleased to announce the "SME Building Capacity & Capability (BCC) Programme 2024–2025" to equip SMEs with essential business skills and knowledge in areas such as financial management, trade operations, and strategic planning.

Read the press release in English: https://www.cgcc.com.kh/en/article/17448/

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

21 Nov, 07:30


សាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានមោទនភាពក្នុងការចូលរួមចំណែកគាំទ្រដល់សហគ្រិនស្ត្រីនៅកម្ពុជាតាមរយៈយន្តការធានាឥណទាន ដែលផ្តល់នូវលក្ខខណ្ឌអនុគ្រោះ និងកម្មវិធីកសាងសមត្ថភាពសម្រាប់សហគ្រិន ជាពិសេសផ្តល់អាទិភាពដល់សហគ្រិនស្រ្តី ដើម្បីលើកកម្ពស់សមត្ថភាព និងចំណេះដឹងហិរញ្ញវត្ថុ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងខែតុលា ​ឆ្នាំ២០២៤ កន្លងទៅនេះ តាមរយៈគម្រោងធានាឥណទាននានាដែលបានដាក់ចេញកន្លងទៅរបស់ CGCC មានគណនីដែលមានការធានាប្រមាណ៤៣% ត្រូវបានផ្តល់ជូនដល់អាជីវកម្មដែលដឹកនាំដោយស្ត្រី។ CGCC នឹងនៅតែបន្តបេសកកម្មក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមដែលរួមទាំងសហគ្រិនស្រ្តីផងដែរ។

ស្វែងយល់បន្ថែមអំពីគម្រោងធានាឥណទានសម្រាប់សហគ្រិនស្រ្តីរបស់ CGCC តាមរយៈ៖ https://shorturl.at/i2AJ9

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

20 Nov, 03:04


សូមណែនាំគ្រូបណ្តុះបណ្តាល និងវាគ្មិនកិត្តិយសសម្រាប់កម្មវិធី EPIC វគ្គទី៣ នៃឆ្នាំ២០២​៤ :

លោកស្រី សែម ស្រីតូច សព្វថ្ងៃជានាយិកាប្រតិបត្តិ និងស្ថាបនិក សហគ្រាស អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជា ដែលលោកស្រីមានបទពិសោធន៍ជាច្រើនក្នុង វិស័យកសិ-ឧស្សាហកម្ម ការអភិវឌ្ឍន៍អាជីវកម្ម ការធ្វើផែនការអាជីវកម្ម និងការគ្រប់គ្រងគម្រោងលើវិស័យចម្រុះ ដែលជានិច្ចកាលលោកស្រីតែងតែត្រូវបានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស គណៈកម្មាធិការដាក់ពិន្ទុអាជីវកម្ម គ្រូបង្គោល និងជាអ្នកប្រឹក្សាយោបល់គម្រោង និងផែនការអាជីវកម្មនានាផងដែរ។

លោកស្រី លឹម ចាន់ធីតា សព្វថ្ងៃជាប្រធាននាយកដ្ឋានប្រតិបត្តិការនៃ CGCC ដែលលោកស្រីមានតួនាទីដឹកនាំការគ្រប់គ្រងឥណទាន ការធានាឥណទាន និងការទាមទារសំណងក្រោមការធានា ពី CGCC។

លោក ប៉ូច ពិសាល សព្វថ្ងៃជាប្រធានផ្នែកទំនាក់ទំនងអតិថិជននៃនាយកដ្ឋានឥណទានខ្នាតតូច និងមធ្យមនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ J Trust Royal Bank ។ លោកមានតួនាទីស្នូលលើការវាយតម្លៃឥណទាន និងទំនាក់ទំនងអតិថិជន ជាពិសេសសហគ្រាសខ្នាតតូច និងមធ្យម។

✍️ ចុះឈ្មោះចូលរួម៖ https://forms.gle/tRqnCwY8PiYg2B5j6

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

19 Nov, 03:45


“ខ្ញុំមានមោទនភាព ដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ CGCC ព្រោះ CGCC ផ្តល់នូវវប្បធម៌ការងារជាវិជ្ជមាន ដោយផ្តល់ការលើកទឹកចិត្ត និងជំរុញឱ្យមានការចូលរួម ដែលផ្តល់តម្លៃ និងការគាំទ្រដល់បុគ្គលិក។”

តោះ!!! មកស្គាល់ លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការរបស់ CGCC និងការចែករំលែកពីបទពិសោធន៍តាមរយៈការបំពេញការងាររបស់លោកស្រីនៅ CGCC ដែលមាននៅក្នុងព្រឹត្តិបត្រព័ត៌មានលេខ១២ របស់ CGCC: https://shorturl.at/jm9zn

“I am proud to be part of CGCC’s family because it provides a positive organizational culture that drives motivation and engagement, where people feel valued and supported.”

Let’s hear from Ms. Lim Chanthida, Director of Centralized Operations of CGCC and her experiences sharing through her work journey at CGCC via CGCC's Newsletter Issue 12: https://shorturl.at/jm9zn

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

18 Nov, 07:37


កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់សាជីវកម្មធានាឥណទានកម្ពុជា - Entrepreneurship Program Initiative of CGCC (EPIC) វគ្គទី៣ នៃឆ្នាំ២០២៤ ចាប់ផ្តើមបើកទទួលចុះឈ្មោះចូលរួមហើយ! 📣

EPIC គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC ដែលផ្តោតលើការបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុ សហគ្រិនភាព និងការប្រើប្រាស់កម្ចីដែលមានការធានាប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដល់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។

CGCC និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គ្រោងនឹងសហការរៀបចំ EPIC វគ្គទី៣ ដែលផ្តោតលើប្រធានបទ "ប្រតិបត្តិការអាជីវកម្មក្នុងយុគសម័យឌីជីថល សម្រាប់សហគ្រាសខ្នាតមីក្រូ តូច និងមធ្យម" នៅ៖

🗓 ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ (ម៉ោង 8:30 am - 5pm)
📍 មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (ជាន់ទី១៥)
✍️ ចុះឈ្មោះឥលូវនេះ ឬស្កេន QR Code ក្នុងផ្ទាំងរូបភាព៖ https://forms.gle/tRqnCwY8PiYg2B5j6

* ចាប់ផ្តើមទទួលពាក្យ៖ ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២៤
អ្នកចុះឈ្មោះមុន ទទួលបានឱកាសមុន! (សូមពិនិត្យលក្ខខណ្ឌតម្រូវ នៅក្នុងដំណរភ្ជាប់ចុះឈ្មោះ)។

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

14 Nov, 01:01


អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!

CGCC សូមចូលរួមអបអរសាទរ និងគោរពជូនពរដល់អស់លោក លោកស្រី និងបងប្អូនប្រជាជនខ្មែរទាំងអស់ឱ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន និងរីករាយពេលវេលាឈប់សម្រាកដ៏មានន័យជាមួយក្រុមគ្រួសារ។

Happy Water Festival!

CGCC would like to congratulate the celebration of the water festival, and wish everyone happiness, prosperity, and enjoy the holiday moments with beloved families.

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

13 Nov, 09:39


កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅកោះបាលី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ណូ លីដា អគ្គនាយក CGCC បានអញ្ជើញចូលរួមវេទិកាអន្តរជាតិថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក លើកទី១៧ (ADFIAP International CEO Forum XVII)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP)។

វេទិកាអន្តរជាតិនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការកសាងអនាគតប្រកបដោយចីរភាព៖ តួនាទីដ៏សំខាន់របស់គ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ នៅក្នុងរបៀបវារៈនៃការអភិវឌ្ឍការបញ្ចេញកាបូនតិច” ដោយបានពិភាក្សាលើបញ្ហាពាក់ព័ន្ធការអភិវឌ្ឍន៍ប្រកបដោយចីរភាព តាមរយៈយន្តការហិរញ្ញប្បទានដើម្បីជំរុញការវិនិយោគលើថាមពលកកើតឡើងវិញ និងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, សារៈសំខាន់នៃការធ្វើបរិវត្តកម្មឌីជីថល ដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងការទទួលបានសេវាទឹកស្អាត និងអនាម័យជាដើម។

អានបន្ថែម៖ https://shorturl.at/YNWYK

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

12 Nov, 09:53


«វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤»

តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។

គិតត្រឹមចុងខែតុលា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាឥណទានជូនដល់ ២៨៥៨ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ២៤០,៥៩ លានដុល្លារ។

ទាញយកព្រឹត្តិបត្រវឌ្ឍនភាពជាភាសាខ្មែរ៖ https://bit.ly/3YHDL5f

"CGCC Guarantee Progress as of 31 October 2024"

In this Factsheet, you can find out about the latest data of CGCC credit guarantees provided to businesses from April 2021 to 31 October 2024.

As of end of October 2024, CGCC has supported 2858 businesses by providing credit guarantees for their loan applications, amounting to 240.59 Million USD equivalent.

Download Factsheet in English: https://bit.ly/48MKeR9

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

11 Nov, 09:09


សួស្តី! ថ្ងៃនេះ CGCC សូមមកបញ្ជាក់រឿងមួយ!

ដោយសារ CGCC ទទួលបានសំណួរញឹកញាប់ថា "ខ្ញុំចង់បានកម្ចី តើ CGCC អាចផ្តល់កម្ចីឱ្យខ្ញុំបានទេ?" យើងខ្ញុំសូមឆ្លើយថា អត់បានទេ! ដោយសារតែ CGCC មិនមែនជាធនាគារ/មីក្រូហិរញ្ញវត្ថុដែលអាចផ្តល់កម្ចីជូនលោកអ្នកដោយផ្ទាល់បានឡើយ។

CGCC ជាសហគ្រាសសាធារណៈ ដែលផ្តល់ការធានាឥណទានលើកម្ចីអាជីវកម្មដែលខ្វះទ្រព្យធានាពេលដាក់ស្នើជាមួយធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូ។ CGCC មានធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូ ដែលម្ចាស់អាជីវកម្មអាចដាក់ស្នើកម្ចីជាមួយបាន។ ក្នុងករណីដែលសំណើកម្ចីអាជីវកម្មនោះខ្វះទ្រព្យធានា ពេលនោះ ទើបវត្តមាន CGCC អាចចូលទៅដើរតួជាទ្រព្យធានារហូតដល់៨០% នៃទំហំកម្ចី ដូច្នេះវានឹងជួយកាត់បន្ថយតម្រូវការទ្រព្យធានាពីអាជីវកម្មដែលស្នើកម្ចីទៅធនាគារ/មីក្រូហិរញ្ញវត្ថុ។

លោកអ្នកអាចស្វែងរកធនាគារ/មីក្រូហិរញ្ញវត្ថុដៃគូរបស់ CGCC បាន៖ https://shorturl.at/XWGWC

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

09 Nov, 01:01


អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ (៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤) 🇰🇭🇰🇭🇰🇭

Congratulations 71st Anniversary of Independence Day (9 November 1953 - 9 November 2024) 🇰🇭🇰🇭🇰🇭

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

08 Nov, 07:01


កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប លោកស្រី លឹម ចាន់ធីតា ប្រធាននាយកដ្ឋានប្រតិបត្តិការ របស់ CGCC និងសហការី បានចូលរួមក្នុងកម្មវិធីសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ ២០២៤ ដែលរៀបចំឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស្តីអំពី “និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ៖ បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ» ។

តាមរយៈសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ២០២៤នេះ លោកស្រី លឹម ចាន់ធីតា បានចូលរួមជាវាគ្មិនកិត្តិយសមួយរូប លើកិច្ចពិភាក្សា ក្រោមប្រធានបទ “កត្តាប្រឈម និងដំណោះស្រាយសំខាន់ៗក្នុងការពង្រឹងដំណោះស្រាយជាយុទ្ធសាស្រ្តដល់ប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក្នុងការធានាបាននូវភាពធន់នៃវិស័យ”។

សន្និសីទនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់សមាគមមីក្រូហិរញ្ញវត្ថុ ក្នុងការពង្រីកបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់កំណើនប្រកបដោយការទទួលខុសត្រូវ ស្របដោយគោលការណ៍អភិវឌ្ឍន៍សកល ព្រមទាំងធ្វើឱ្យប្រទេសកម្ពុជាក្លាយជាគម្រូសម្រាប់ហិរញ្ញប្បទាន ប្រកបដោយនិរន្តភាព។

ស្វែងយល់បន្ថែម៖ https://shorturl.at/C7PFD

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

07 Nov, 03:12


សាជីវកម្មធានាឥណទានកម្ពុជា (CGCC) នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទាន/កម្ចីផ្លូវការសម្រាប់សហគ្រាសធុនតូច និងមធ្យម, ការចែករំលែកហានិភ័យជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ, ការគាំទ្រវិស័យអាទិភាព និងការបង្កើនឱកាសការងារក្នុងស្រុក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.cgcc.com.kh

CGCC continues to play an important role in driving national economic growth by supporting the access to finance of micro, small and medium enterprises, sharing risk with financial institutions, supporting priority sectors, and generating more local employment.

For more information, visit: www.cgcc.com.kh

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

01 Nov, 07:04


នៅថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ CGCC ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ CGCC បានចូលរួមសន្និសីទ Asian Credit Supplementation Institution Confederation (ACSIC) លើកទី៣៦ នៅរដ្ឋធានី Kathmandu នៃប្រទេសនេប៉ាល់ ដែលត្រូវបានរៀបចំដោយ Deposit and Credit Guarantee Fund of Nepal ក្រោមប្រធានបទ “Financing Innovations for Economic Growth”។

តាមរយៈសន្និសីទនេះ ឯកឧត្តមបណ្ឌិត ម៉ី វ៉ាន់ ត្រូវបានអញ្ជើញចូលរួមថ្លែងសុន្ទរកថាចំណាប់អារម្មណ៍ក្រោយពីទទួលបានការប្រកាសជាផ្លូវការនូវការក្លាយជាសមាជិក ACSIC ចាប់ពីឆ្នាំ២០២៤ តទៅ ដោយបានថ្លែងអំណរគុណដល់សមាជិក ACSIC ទាំងអស់ដែលបានគាំទ្រ និងស្វាគមន៍ CGCC ជាសមាជិកផ្លូវការ និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីបណ្តុះបណ្តាល ACSIC សម្រាប់ឆ្នាំ២០២៦ខាងមុខ។

អានអត្ថបទពេញ៖ https://shorturl.at/J65PI

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

31 Oct, 10:27


ព្រឹត្តិបត្រព័ត៌មានលេខទី១២ (ខែកក្កដា-កញ្ញា ឆ្នាំ២០២៤)
Newsletter Issue 12 (July to September 2024)

ព្រឹត្តិបត្រព័ត៌មានលេខ១២ របស់ CGCC នេះ គ្របដណ្តប់វឌ្ឍនភាព ព្រឹត្តិការណ៍ និងសកម្មភាពនានារបស់ CGCC នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២៤ ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៤ ជាពិសេស បទសម្ភាសន៍ជាមួយគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (ធនាគារ ព្រីនស៍) បទពិសោធន៍របស់ម្ចាស់អាជីវកម្មដែលទទួលបានកម្ចីដែលមានការធានាពី CGCC និងអត្ថបទស្វែងយល់ពីការធានាឥណទាន ព្រមទាំងមាតិកាសំខាន់ៗផ្សេងៗទៀតផងដែរ។

ទាញយកព្រឹត្តិបត្រព័ត៌មាន៖ https://shorturl.at/jm9zn

Our Newsletter Issue 12 will bring you information regarding our guarantee progress, milestones, and activities from July to September 2024, especially interviewing with CGCC’s Participating Financial Institution (Prince Bank), the sharing from a business owner who received a loan Guaranteed by CGCC, and the understanding on credit guarantee, as well as other important contents.

Download Newsletter: https://shorturl.at/jm9zn

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

30 Oct, 09:54


នារសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក ណូ លីដា អគ្គនាយក CGCC ព្រមទាំងថ្នាក់គ្រប់គ្រង បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ឌសព ឯកឧត្តមបណ្ឌិត ជា ចាន់តូ អគ្គទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងបុគ្គលិក CGCC ទាំងអស់មានសេចក្ដីសោកស្ដាយយ៉ាងក្រៃលែង និងសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល។ យើងខ្ញុំ សូមគោរពឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សូមឱ្យបានទៅកាន់ទីឋានបរមសុខ កុំបីឃ្លៀងឃ្លាតឡើយ។

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

29 Oct, 00:59


សូមគោរពថ្វាយព្រះពរ និងអបអរសាទរ ក្នុងឱកាសខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា!

CGCC would like to pay our sincerest highest respect and congratulate the celebration of the "20th Coronation Anniversary of His Majesty King Norodom Sihamoni".

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

25 Oct, 13:51


«សាររំលែកមរណទុក្ខ»

តាងនាមថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិកទាំងអស់នៃសាជីវកម្មធានាឥណទានកម្ពុជា (CGCC) យើងខ្ញុំមានសេចក្តីរន្ធត់ក្រៃលែង និងសោកស្តាយបំផុតដែលបានទទួលដំណឹងថា ឯកឧត្តមបណ្ឌិត ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥ នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ឯកឧត្តមបណ្ឌិត គឺជាការបាត់បង់ស្វាមីជាទីស្រឡាញ់ ឪពុក និងជីតា ជាទីគោរព ព្រមទាំង ឥស្សរជនដ៏ឆ្នើមមួយរូប ដែលជានិច្ចកាលឯកឧត្តម តែងតែបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជានាពេលកន្លងមក ។

យើងខ្ញុំសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សូមឱ្យបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

22 Oct, 02:50


Expand your career horizon with CGCC if you want to be part of the team to improve financial inclusion and develop SMEs in Cambodia. CGCC is currently looking for a talented candidate as below:

- Deputy Manager of HR Division
- Deputy Manager/Senior Executive of International Cooperation
- Senior Executive of Guarantee Management
- Senior Executive/Executive of Relationship Management

More details: www.cgcc.com.kh/en/article/17325/

Please submit your CV and Cover letter to email: [email protected] (Deadline: 22nd November 2024)

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

21 Oct, 09:25


ចូលរួមទស្សនាវីដេអូសង្ខេបពី “ពិធីប្រកាសតែងតាំង និងការផ្ទេរភារកិច្ចរបស់អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល CGCC និងវត្តមានកិត្តិយសរបស់សមាជិកក្រុមប្រឹក្សាភិបាលរបស់ CGCC និងភ្ញៀវជាតិ និងអន្តរជាតិ។

តាមរយៈពិធីនេះ CGCC ក៏បានរៀបចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ "គម្រោងហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព" ដែលជាគម្រោងបង្កើតឡើង ក្រោមកិច្ចសហការផ្តួចផ្តើមរបស់ CGCC និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ ពិធីដ៏មានអត្ថន័យ និងមិនអាចបំភ្លេចបាននេះបានបញ្ចប់ទៅដោយផ្លែផ្កា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមានភ្ញៀវជាតិ និងអន្តរជាតិ ជាង១០០រូប។

សូមទស្សនាវីដេអូតាមរយៈ៖ https://youtu.be/FRM318J4kuU

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

18 Oct, 04:15


តើការធានាឥណទានផ្ដល់អត្ថប្រយោជន៍អ្វីខ្លះដល់អ្នកខ្ចី?

ការធានាឥណទាន ត្រូវបានប្រើប្រាស់ក្នុងគោលដៅគាំទ្រក្រុមហ៊ុនអាជីវកម្ម ជាពិសេស អាជីវកម្មខ្នាតតូច និងមធ្យម ឱ្យទទួលបានហិរញ្ញប្បទានផ្លូវការ ពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាដៃគូរបស់ CGCC ទៅកាន់អ្នកស្នើសុំកម្ចី។

ការធានាឥណទានអាចជួយបង្កើនលទ្ធភាពទទួលបានកម្ចីសម្រាប់អាជីវកម្ម របស់អ្នកខ្ចី ។ ការធានាឥណទានជួយអ្នកខ្ចី ឱ្យទទួលបានកម្ចីទោះបីគ្មានទ្រព្យធានាទាល់តែសោះក៏ដោយ និងអាចជួយអ្នកខ្ចីឱ្យទទួលបានកម្ចីច្រើនជាងមុន ជាងការខ្ចីដោយគ្មានការធានាឥណទាន។

What are the benefits of credit guarantee to borrowers?

Credit guarantee aims to support businesses, especially SMEs, access to formal loans from banks and microfinance institutions that are CGCC’s partners.

Credit guarantees can increase a borrower’s capacity for business loans. It allows borrowers to get loans even without collateral and to get a larger loan amount with the same collateral value than borrowers would otherwise get without a credit guarantee.

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

17 Oct, 04:01


សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះបញ្ជីជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ CGCC គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។ គិតមកដល់សព្វថ្ងៃនេះ CGCC បានដាក់ចេញនូវគម្រោងធានាឥណទាន និងសេវាកម្មនានារួមមាន៖

- គម្រោងធានាឥណទានឯកត្តឥណទាន
- គម្រោងធានាឥណទានជាកញ្ចប់
- គម្រោងធានាលើការបោះផ្សាយសញ្ញាបណ្ណ
- កម្មវិធីកសាងសមត្ថភាពសហគ្រិនរបស់ CGCC (EPIC)

ស្វែងយល់បន្ថែម៖ https://shorturl.at/r4pZG

CGCC was officially incorporated in November 2020. CGCC’s mission is to provide credit guarantees to lenders on loans made to businesses based on international standards to share the risk with lenders and to improve financial inclusion. As of now, CGCC has launched various credit guarantee schemes and services as below:

- Individual Guarantee Scheme
- Portfolio Guarantee Scheme
- Bond Guarantee Scheme
- Entrepreneurship Program Initiative of CGCC (EPIC)

Find out more: https://shorturl.at/r4pZG

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

15 Oct, 01:00


សូមថ្វាយមហាព្រះរាជកុសល ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ខួប១២ឆ្នាំ នៃការយាងសោយព្រះទិវង្គត 🇰🇭

Commemoration Day Of King's Father, Norodom Sihanouk (15 October 2012 - 15 October 2024) 🇰🇭

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

14 Oct, 11:22


"វឌ្ឍនភាពនៃការធានាឥណទានរបស់ CGCC គិតត្រឹមថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២៤"

តាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC នេះ លោកអ្នកអាចស្វែងយល់លម្អិតអំពីបច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៤ CGCC បានផ្តល់ការធានាឥណទានជូនដល់ ២៧៨៣ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ២៣២.៤២ លានដុល្លារ។

ទាញយកព្រឹត្តិបត្រវឌ្ឍនភាពជាភាសាខ្មែរ៖ https://shorturl.at/qdGwF

"CGCC Guarantee Progress as of 30 September 2024"

In this Factsheet, you can find out about the latest data of CGCC credit guarantees provided to businesses from April 2021 to 30 September 2024.

As of end of September 2024, CGCC has supported 2783 businesses by providing credit guarantees for their loan applications, amounting to 232.42 Million USD equivalent.

Download Factsheet in English: https://shorturl.at/Bkm8D

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

11 Oct, 07:24


Expand your career horizon with CGCC if you want to be part of the team to improve financial inclusion and develop SMEs in Cambodia. CGCC is currently looking for a talented candidate as below:

- Director of Strategy and Business Development: https://shorturl.at/nTDQh

Please submit your CV and Cover letter to Email: [email protected] (Deadline: 8th November 2024)

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

10 Oct, 02:17


អបអរសាទរខួបលើកទី៤៥ នៃការបង្កើតធនាគារជាតិនៃកម្ពុជា ឡើងវិញ (១០ តុលា ១៩៧៩ - ១០ តុលា ២០២៤)

Congratulations on the 45th anniversary of the re-establishment of the National Bank of Cambodia (10 October 1979 – 10 October 2024)

សាជីវកម្មធានាឥណទានកម្ពុជា-CGCC

07 Oct, 06:40


នៅថ្ងៃទី២ ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ គណៈប្រតិភូ CGCC ដឹកនាំដោយលោក ប៊ុត វ៉ាន់នី ប្រធាននាយកដ្ឋាន ធនធានមនុស្ស និងរដ្ឋបាលនៃ CGCC បានចូលរួមកម្មវិធី Asian Credit Supplementation Institution Confederation (ACSIC) Training Program លើកទី៣២ ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលសហការរៀបចំដោយ សាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC) និងសហព័ន្ធសាជីវកម្មធានាឥណទានជប៉ុន (JFG) ក្រោមប្រធានបទ “Unique Initiatives Based on Recent Economic Situations” និង “Pursuing Sustainability and Best Practices for SMEs through the Credit Supplementation System"។

កម្មវិធីបណ្តុះបណ្តាលនេះត្រូវបានអញ្ជើញចូលរួមដោយប្រតិភូប្រមាណ ៤៣រូប មកពីស្ថាប័នដែលជាសមាជិក និងអ្នកសង្កេតការណ៍នៃ ACSIC (១៦ ស្ថាប័ន មកពី១៣ ប្រទេសផ្សេងគ្នា) រួមមានប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាពួអាស៊ីនូវែលហ្គីណេ ហ្វីលីពីន ស្រីលង្កា តៃវ៉ាន់ និងថៃ។

អានបន្ថែម៖ https://shorturl.at/0Jy0H

1,242

subscribers

1,589

photos

12

videos