លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS @ncddsecretariat Channel on Telegram

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

@ncddsecretariat


លេខាធិការដ្ឋាន គ.ជ.អ.ប. ជាសេនាធិការឱ្យ គ.ជ.អ.ប. ក្នុងការគ្រប់គ្រង និងសម្របសម្រួលការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS (Khmer)

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS ជាតូវភាពដែលត្រូវនិយមនៅគេហទះគជអប ទេសចរអតុណាយ និងសិស្សសៀមរាប។ វាជាគេហទះដោយសាមី និងឬសាមីគជអប ដែលប្រងជាតូវភាពនៃសកម្មប្រសាទ ក្រៅបច្ចុប្បន្ន។ ទាក់ទង ទស្សនាតែងនិយម រកបរទេសចរអតុ និងសិស្សសៀមរាប ឬទៅលាស់លេខាធិការដ្ឋាន គ.ជ.អ.ប.-NCDDS ដើម្បីជួយខ្លះជាតិនៅគេហទះគជអប និងមានសិស្សសៀមរាប។

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

07 Jan, 01:05


លេខាធិការដ្ឋាន គ.ជ.អ.ប.សូមអបអរសាទរ ខួបលើកទី ៤៦ នៃទិវាជ័យជម្នះ ៧មករា
៧ មករា ១៩៧៩ - ៧ មករា ២០២៥
អរគុណសន្តិភាព

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

02 Jan, 04:55


កិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារនៃគណៈកម្មការរៀបចំសន្និបាតក្រសួងមហាផ្ទៃ
..........................................
ទីស្តីការក្រសួងមហាផ្ទៃ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារនៃគណៈកម្មការរៀបចំសន្និបាតក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពរបស់ ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្ដគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព"។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃអនុគណៈកម្មការខ្លឹមសារ និងអ្នកពាក់ព័ន្ធនានា សរុបចំនួន៥៦ រូប និង ស្រី៣រូប។

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

31 Dec, 15:39


🙏🏻សូមថ្វាយព្រះពរ និងគោរពជូនពរ
សម្ដេច ទ្រង់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥!!!

សូមវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និង ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខ មហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើន មានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមថ្វាយព្រះពរ និងគោរពជូនពរពីលេខាធិការដ្ឋាន គ.ជ.អ.ប.

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

31 Dec, 11:32


🙏🏻សូមគោរពជូនពរដល់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប.
និងលោកជំទាវ ព្រមទាំងបុត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥!!!

សូមវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និង ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខ មហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ឯកឧត្តម និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពីថ្នាក់ដឹកនាំ មន្ត្រី ទីប្រឹក្សា និងបុគ្គលិកទាំងអស់នៃលេខាធិការដ្ឋាន គ.ជ.អ.ប.

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

31 Dec, 10:59


🙏🏻សូមគោរពជូនពរដល់ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃ គ.ជ.អ.ប.
និងលោកជំទាវ ព្រមទាំងបុត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥!!!

សូមវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និង ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា តាមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខ មហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ឯកឧត្តមទេសរដ្ឋមន្ត្រី និង ក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពីថ្នាក់ដឹកនាំ មន្ត្រី ទីប្រឹក្សា និងបុគ្គលិកទាំងអស់នៃលេខាធិការដ្ឋាន គ.ជ.អ.ប.

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

31 Dec, 10:22


🙏🏻សូមគោរពជូនពរដល់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប.
និងលោកជំទាវ ព្រមទាំងបុត្រ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥!!!

សូមវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និង ទេវតារក្សាទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជា តាមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខ មហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់ឯកឧត្តមអភិសន្តិបណ្ឌិត និងក្រុមគ្រួសារមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន និងប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមគោរពជូនពរពីថ្នាក់ដឹកនាំ មន្ត្រី ទីប្រឹក្សា និងបុគ្គលិកទាំងអស់នៃលេខាធិការដ្ឋាន គ.ជ.អ.ប.

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

31 Dec, 08:20


អនុក្រឹត្យលេខ៣១២ អនក្រ.បក ស្តីពីការកែសម្រួលនិងដំឡើងប្រាក់បំណាច់មុខងារប្រចាំខែរបស់ឧបការីកម្រិតទី៤ ទី៥ និងទី៦ នៃអគ្គភាពប្រឆាំងអំពើពុករលួយ

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

31 Dec, 06:57


អនុក្រឹត្យលេខ៣១១ អនក្រ.បក ស្តីពីការដំឡើងប្រាក់កម្រៃប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យា

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

31 Dec, 06:56


អនុក្រឹត្យលេខ៣១០ អនក្រ.បក ស្តីពីការកែប្រែនិងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិក និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

31 Dec, 05:36


អនុក្រឹត្យលេខ៣០៩ អនក្រ.បក ស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

31 Dec, 05:36


អនុក្រឹត្យលេខ៣០៨ អនក្រ.បក ស្តីពីការកែប្រែនិងការដំឡើងប្រាក់បំណាច់មុខងារមន្ត្រីនគរបាលជាតិកម្ពុជា

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

31 Dec, 04:24


អនុក្រឹត្យលេខ៣០៧​ អនក្រ.បក ស្តីពីការប្រែនិងដំឡើងប្រាក់បំណាច់មុខងារយោធិននៃកងយោធពលខេមរភូមិន្ទ

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

27 Dec, 13:54


វិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី បច្ចេកវិទ្យាឌីជីថល ជូនដល់មន្រ្តី នៃលេខាធិការដ្ឋាន គ.ជ.អ.ប.
…………………….
លេខាធិការដ្ឋាន គ.ជ.អ.ប.៖ថ្ងៃសុក្រ ១២ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ លោក សុខ ជឿន អនុប្រធានអង្គភាព ត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. អញ្ជើញជាអធិបតីក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកវិទ្យាឌីជីថលដោយមានការចូលរួមពីមន្ត្រីតាមបណ្តាអង្គភាព និងក្រុមសវនកម្មផ្ទៃក្នុងនៃលេខាធិការដ្ឋាន គ.ជ.អ.ប.សរុប ៣១នាក់ ស្រី១០នាក់។ នឹងបានប្រព្រឹត្តទៅ អស់រយៈពេល១ថ្ងៃ ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះសិក្ខាកាមនីមួយៗពិតជាបានយល់ដឹង និងបានលើកកម្ពស់ ចំណេះដឹងក្នុងការសរសេរអត្ថបទព័ត៌មាននិងចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល បង្កើនប្រសិទ្ធិភាព និងសុវត្ថិភាពក្នុងការបំពេញការងារ ជាពិសេសពង្រឹងសមត្ថភាពបន្ថែមអំពីចំណេះដឹងទូទៅ នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ឱ្យស្របទៅតាមការរីកចំរើននៃការរីកចំរើនបច្ចេកវិទ្យាឌីជីថលដើម្បីបញ្ចៀសបញ្ហាប្រឈមនានាដែលអាចនឹងកើតមានឡើងជាយថាហេតុ ៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

27 Dec, 08:49


វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
………………………………………

ឃុំបវេល ៖វេលាព្រឹក​ថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧​ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង បានរៀបចំវេទិកាសាធារណៈ ដឹកនាំដោយឯកឧត្តម នី​ គឹមសាន អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ជាអធិបតីភាពក្នុងអង្គវេទិកា និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ក្រុមការងារថ្នាក់ជាតិ រដ្ឋបាលស្រុក​ រដ្ឋបាលឃុំ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋក្នុងភូមិសំរោងជ័យ សរុបចំនួន ១០១​រូប​ (ស្រ្តី​ ៣៧រូប) ។

វេទិកានេះ បានរៀបចំឡើងដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋក្នុងភូមិស្ទឹងដាច់​ និងភូមិព្រៃតាឡូញ​ ស្ថិតក្នុងឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់ដំបង ជួបផ្ទាល់ជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ​ និងអង្គភាពផ្តល់សេវានានា​ ដើម្បីលើកជាសំណើ សំណូមពរ មតិយោបល់កែលម្អ សម្រាប់ជាមូលដ្ឋានក្នុងការពិភាក្សាស្វែងរកដំណោះស្រាយ​ដោយផ្ទាល់ ព្រមទាំងរៀបចំផែនការបន្ទាប់សម្រាប់ឆ្លេីយតបទៅនឹងបញ្ហា​ និងសំណូមពរដែលបានលេីកឡេីង។
ជាលទ្ធផល ក្រុមការងារបានធ្វេីការដោះស្រាយផ្ទាល់នូវសំណេី​ សំណូមពរ​ និងបញ្ហាមួយចំនួនរបស់ប្រជាពលរដ្ឋក្នុងភូមិទាំងពីរ​ ព្រមទាំងពិនិត្យ​ កត់ត្រាសំណេី​ សំណូមពរផ្សេងទៀតសម្រាប់ឆ្លេីយតបនៅជំហានបន្ទាប់។ ប្រជាពលរដ្ឋបានយល់ព្រមទទួលយកនូវដំណោះស្រាយដោយក្តីរីករាយព្រមទាំងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ថ្នាក់ ពិសេសប្រមុខរាជរដ្ឋាភិបាលដែលបានរៀបចំវេទិកានេះឡេីង៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

24 Dec, 05:30


កិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីគាំទ្រ តាមដាន និងត្រួតពិនិត្យ ដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី“កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០”
..............................................
ទីស្តីការក្រសួងមហាផ្ទៃ ៖ ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស អនុប្រធានអចិន្រ្តៃយ៍នៃ គ.ជ.អ.ប. និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអន្តរក្រសួងដើម្បីគាំទ្រ តាមដាន និងត្រួតពិនិត្យ ដំណើរការនៃការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី“កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ដោយមានការចូលរួមពី ក្រុមការងារអន្តរក្រសួងគាំទ្រដល់ដំណើរការរៀបចំវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រធានក្រុមការងារប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានអង្គភាព អនុប្រធានអង្គភាព ទីប្រឹក្សា និងអ្នកពាក់ព័ន្ធសរុប៥០នាក់ ស្រី៤ នាក់។
កិច្ចប្រជុំនេះមានគោលបំណង ពិនិត្យ និងពិភាក្សា បូកសរុបរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈមនិងសំណើសំណូមពរដែលបានស្នើឡើងរបស់រាជធានី ខេត្តនីមួយៗ ដោយបានរៀបចំជាបញ្ជីបញ្ហាប្រឈម និងសំណើសំណូមពរទៅតាមប្រធានបទនីមួយៗ តាមរយៈវេទិការវាងរាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

23 Dec, 04:17


កិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេប ប្រចាំសប្តាហ៍របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)
--------------
ទីស្តីការក្រសួង៖ ថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗដោយសង្ខេប ប្រចាំសប្តាហ៍ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃលេខាធិការដ្ឋាន គ.ជ.អ.ប. អគ្គាធិការដ្ឋាន អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ទីប្រឹក្សា មន្ដ្រីជំនាញ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន១៣៧ រូប (ស្រី១៥ រូប)។
កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលជាធាតុចូលនៃដំណើរវិវឌ្ឍលើការរៀបចំផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៥ នៃដំណើរការអនុវត្តកម្មវិធីជាតិ ដំណាក់កាលទី២ ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

02 Dec, 11:46


“ការទទួលស្វាគមន៍នូវដំណើរការចុះសិក្សា និងវាយតម្លៃស្តីពីហានិភ័យ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុសម្រាប់ភាពបន្ស៊ាំថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា របស់ក្រុមការងារជាតិ និងអន្តរជាតិនៃអង្គការ UNCDF”
........................................
សាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. ៖ នារសៀលថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេសនៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានទទួលជួបក្រុមការងារជំនាញជាតិ និងអន្តរជាតិក្នុងការចុះសិក្សា និងវាយតម្លៃស្តីពីហានិភ័យ និងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុសម្រាប់ភាពបន្ស៊ាំថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា ដោយពិគ្រោះយោបល់ជាមួយនឹងអ្នកពាក់ព័ន្ធនានាទាំងនៅតាមក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីសម្រេចបាននូវគោលបំណងសំខាន់រួមមាន៖
១.ណែនាំពីសវតា និងវត្ថុបំណងនៃការចុះសិក្សា និងវាយតម្លៃ
២. ប្រមូលទិន្នន័យពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធ្វើការវាយតម្លៃភាពងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ
៣. ឈ្វែងយល់បន្ថែមនូវបទពិសោធន៍ និងការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ ដោយរដ្ឋបាលថ្នាក់ក្រោមជាតិក្រោមការសម្របសម្រួលពីលេខាធិការដ្ឋាន គ.ជ.អ.ប. តាមរយៈការអនុវត្តមូលនិធិបន្ស៊ាំទៅនឹងការប្រែប្រួលអកាសធាតុផ្អែកលើលទ្ធផលនៃការអនុវត្ត (PBCRGs) នៅថ្នាក់ក្រោមជាតិ សមាសភាពចូលរួមសរុប ១១នាក់ ស្រី0១នាក់៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

02 Dec, 09:07


កិច្ចប្រជុំបូកសរុបលទ្ធផល (Wrap-Up Meeting) នៃបេសកកម្មរបស់មន្ត្រី ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះអង្កេត និងពិគ្រោះយោបល់ លើសំណើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចខ្នាតតូចដែលធន់នឹងអាកាសធាតុ Climate Resilient Smallholder Economic Development Project (CSEDP)
……………………….
អគារ Vattanac Tower ជាន់ទី ១០ ៖ រសៀលថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល (Wrap-Up Meeting) នៃបេសកកម្មរបស់មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះអង្កេត និងពិគ្រោះយោបល់លើសំណើគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចខ្នាតតូចដែលធន់នឹងអាកាសធាតុ Climate Resilient ដឹកនាំដោយលោកស្រី Jyotsana Varna នាយកធនាគារអភិវឌ្ឍន៌អាស៊ី ។ សមាភាពអ្នកចូលមាន២១នាក់ ស្រ្តី០៤នាក់។
កិច្ចប្រជុំនេះមានគោលបំណងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធដើម្បីរៀបចំឯកសារទស្សនទាន និងកំណត់នូវវិសាលភាពរបស់គម្រោង។ដើម្បីឈានទៅដល់ការរៀបចំឯកសារទស្សនទាន (Concept Note) និងឯកសារជំនួយស្មារតី (Aide Memoire) សម្រាប់រៀបចំសំណើគម្រោងពេញលេញ ក្រុមបេសកកម្មនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

29 Nov, 04:41


កិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប.
………………………………………
សាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. ៖ ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំកិច្ចប្រជុំស្តីពីការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង ផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់ គ.ជ.អ.ប. ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដែលមានការចូលរួមពីឯកឧត្តម លោកជំទាវ មន្ត្រី និងទីប្រឹក្សាពាក់ព័ន្ធ នៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន៣០រូប ស្រី៤រូប៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

26 Nov, 09:24


វេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
..............................................
ខេត្តបាត់ដំបង៖ នាថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៤ ក្រុមការងារ នៃលេខាធិកាដ្ឋាន​ គ.ជ.អ.ប​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមជាក្រុមការងារអង្កេតការវេទិកាថ្នាក់ខេត្តស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រៀបចំដោយរដ្ឋបាលខេត្តបាត់ដំបង ដែលមានការអញ្ជើញជាគណៈធិបតី ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ​ អភិបាល​ នៃគណៈអភិបាលខេត្តបាត់ដំបង។
វេទិកានេះមានគោលបំណងពិគ្រោះពិភាក្សារវាងរាជរដ្ឋាភិបាលជាមួយនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នាវាយតម្លៃអំពីវឌ្ឍនភាព កំណត់បញ្ហាប្រឈម ដំណោះស្រាយ និងការដាក់ចេញនូវការតម្រង់ទិសផ្នែកគោលនយោបាយ សម្រាប់ការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដោយរដ្ឋបាលខេត្ត តាមរយៈបទអន្តរាគមន៍របស់រដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក មន្ទីរនានាជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួន។
វេទិកានេះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋ មន្ទីរអង្គភាពជុំវិញខេត្ត តំណាងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ តំណាងអង្គការសង្គមស៊ីវិល តំណាងសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សិស្ស និស្សិត និងអ្នកពាក់ព័ន្ធនានាចំនួន​ ៤០៣រូប ស្រ្តី ៦២រូប។
ការរៀបចំវេទិកានេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី​ ២៦-២៧​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ ក្រោមប្រធានបទស្តីពី “កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០” ៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

25 Nov, 10:53


សិក្ខាសាលាស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជារបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)
…………
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ឯកឧត្តម ឈុន ប៊ុនណារ៉ា អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាលើការអន្តរាគមន៍អំពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងការលើកកម្ពស់ការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ពង្រឹងសមត្ថភាពធន់នឹងការប្រែប្រួលអាកាសធាតុក្នុងវិស័យកសិកម្ម ក្នុងសិក្ខាសាលាស្តីពីការត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជារបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)។

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

25 Nov, 10:38


ដំណើរបេសកកម្មចុះអង្កេត និងសិក្សា រៀបចំគម្រោងអភិវឌ្ឍន៏សេដ្ឋកិច្ចខ្នាតតូចដែលធន់នឹងអាកាសធាតុ
Climate Resilient Smallholder Economic Development Project (CSEDP) របស់មន្ត្រីធនាគារអភិវឌ្ឍន៍
អាស៊ី (ADB)
...............................
បន្ទប់ប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. ៖ នាព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម នី គឹមសាន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំដំណើរបេសកកម្មចុះអង្កេត និងសិក្សា រៀបចំគម្រោងអភិវឌ្ឍន៏សេដ្ឋកិច្ចខ្នាតតូចដែលធន់នឹងអាកាស Climate Resilient Smallholder Economic Development Project (CSEDP) របស់មន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
បេសកកម្មនេះគឺជាការចាប់ផ្តើមផ្លូវការនូវដំណើរការពិគ្រោះយោបល់ដើម្បីឆ្ពោះទៅការរៀបចំឯកសារទស្សនៈទាន(Concept Note) និងឯកសារជំនួយស្មារតី (Aide Memoire) សម្រាប់រៀបចំសំណើគម្រោងពេញលេញ៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

22 Nov, 04:47


កិច្ចប្រជុំឆ្លុះបញ្ចាំងការងារប្រចាំឆ្នាំគម្រោង ”ការចូលរួមរបស់ប្រជាពលរដ្ឋសម្រាប់សេវាកិច្ចគំាពារសង្គមតាមរយៈការអនុវត្តផែនការគណនេយ្យភាពសង្គម”
.......................................
រាជធានីភ្នំពេញ សណ្ឋាគារ ដារ៉ាអ៊ែរផត ៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ ជឿន អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញជាអធិបតីបើកិច្ចប្រជុំឆ្លុះបញ្ចាំងការងារប្រចាំឆ្នាំគម្រោង ”ការចូលរួមរបស់ប្រជាពលរដ្ឋសម្រាប់សេវាកិច្ចគំាពារសង្គមតាមរយៈការអនុវត្តផែនការគណនេយ្យភាពសង្គម” ដែលរៀបចំដោយអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) ក្នុងគោលបំណង៖ ១. បង្ហាញលទ្ធផលសំខាន់ៗរបស់គម្រោងចាប់ពីខែកុម្ភៈ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់អង្គការដៃគូ និងអ្នកពាក់ព័ន្ឋគម្រោង ដោយអង្គការ API ២. ចែករំលែកពីករណីជោគជ័យរបស់អ្នកទទួលផលដែលបានចូលរួមក្នុងគម្រោង ដល់សិក្ខាកាម និង ៣. ឆ្លុះបញ្ចាំង និងរកដំណោះស្រាយលើកត្តាប្រឈមដែលបានជួបប្រទះអំឡុងពេលអនុវត្ត សកម្មភាព មេរៀនបទពិសោធន៍ពីការអនុវត្តគម្រោង និងសកម្មភាពដែលអាចធ្វើបន្តបានពីអ្នកពាក់ព័ន្ធ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលថ្នាក់ក្រោមជាតិ (ខណ្ឌសែនសុខ សង្កាត់ មណ្ឌលសុខភាព សាលាបឋមសិក្សានៃសង្កាត់ អូរ បែកក្អម ភ្នំពេញថ្មី និងសង្កាត់ក្រាំងធ្នង់) អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAF) (មនុស្សវ័យចំណាស់ ជនមានពិការភាព និងយុវជន) អ្នកទទួលផលពីការចូលរួមក្នុងគម្រោង តំណាងម្ចាស់ជំនួយ និងអ្នកពាក់ព័ន្ធសរុប ២៣រូប ស្រី១៣រូប៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

22 Nov, 04:28


កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ក្រុមប្រឹក្សាភិបាលនៃ “ទំរង់ឌីជីថលយោបល់ពលរដ្ឋ(Yobol.org)”
.............................................
ការិយាល័យ UNDP៖ នាព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យវាយតម្លៃ និងព័ត៌មាន តំណាងឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ក្រុមប្រឹក្សាភិបាលនៃ “ទំរង់ឌីជីថលយោបល់ពលរដ្ឋ(Yobol.org)” ជាមួយតំណាងក្រសួងសុខាភិបាល តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នាយិការអង្គការភ្នំស្រីដើម្បីអភិវឌ្ឍន៍ (តំណាងអង្គការសង្គមស៊ីវិល) និងតំណាងសមាជិកសហគមន៍ ។
១- គោលបំណង
-បង្ហាញទិដ្ឋភាពទូទៅនៃទម្រង់វេទិកាឌីជីថល yobol.org និងណែនាំសមាជិកក្រុមប្រឹក្សាភិបាលដែលមានសក្តានុពល ដោយធានាថាពួកគេយល់អំពីតួនាទី និងទំនួលខុសត្រូវរបស់ពួកគេ។
-បង្កើតចក្ខុវិស័យជាយុទ្ធសាស្ត្រ និងបង្កើតផែនការការងារលម្អិត សម្រាប់ឆ្នាំបន្ទាប់ ដោយបែងចែកភារកិច្ច និងការទទួលខុសត្រូវជាក់លាក់។
-ការបើកចំហរកិច្ចពិភាក្សា ដើម្បីប្រមូលមតិយោបល់ និងធាតុចូល ដើម្បីឆ្លើយតបតម្រូវការជំរុញឲ្យមានដំណើរការនៃទំនាក់ទំនងល្អនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងចំណោមសមាជិកក្រុមប្រឹក្សាពិគ្រោះ យោបល់ និងភាគីពាក់ព័ន្ធ។
២- លទ្ធផលរំពឹងទុក
_ពង្រឹងកិច្ចសហប្រតិបត្តិការ និងការប្រាស្រ័យទាក់ទងគ្នាក្នុងចំណោមសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ និងភាគីពាក់ព័ន្ធដទៃទៀត។
_បង្កើនការជឿទុកចិត្តជាសាធារណៈលើទម្រង់វេទិកាឌីជីថល yobol.org តាមរយៈការបង្ហាញតម្លាភាព និង គណនេយ្យភាព។
_ការកំណត់សកម្មភាពជាក់លាក់ក្នុងកិច្ចសហប្រតិបត្តិការ ធ្វើឲ្យប្រសើរឡើងការផ្តល់សាធារណៈ
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល “ទំរង់ឌីជីថលយោបល់ពលរដ្ឋ(Yobol.org)”
មានសមាភាពចូលរួមសរុបចំនួន ១១នាក់ ស្រី០៤នាក់។

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

02 Nov, 02:12


ទិដ្ឋភាពថ្ងៃទី២ នៃវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
..............................................
ខេត្តក្រចេះ៖ ថ្ងៃសុក្រ ១ កើត ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបន្តដឹកនាំកិច្ចពិភាក្សាវេទិកាស្តីពីកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការក្រោមរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១. ការពិនិត្យ ពិភាក្សា និងការដាក់ចេញវិធានការ សម្រាប់ការដោះស្រាយបញ្ហាប្រឈមតាមករណី នីមួយៗដែលស្នើឡើងដោយរដ្ឋបាលឃុំ សង្កាត់ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្ត ទៅតាម ប្រធានបទដែលបានកំណត់។
២. កំណត់បញ្ហាប្រឈមជាគន្លឹះៗដែលត្រូវស្នើសុំការ ធ្វើអន្តរាគមន៍ដោះស្រាយពីរាជរដ្ឋាភិបាល និង ក្រសួងស្ថាប័នថ្នាក់ជាតិ។
៣. សំណើ សំណូមពរ នានាពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

01 Nov, 07:56


កិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងមហាផ្ទៃ
.........................................
ទីស្តីការក្រសួងមហាផ្ទៃ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិកឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ០១ខែវិច្ឆិកាឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ចីញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ទីប្រឹក្សា និង មន្រ្តីពាក់ព័ន្ធនានាចំណុះក្រសួងមហាផ្ទៃ សរុបប្រមាណ៤០រូប។
កិច្ចប្រជុំនេះមានគោលបំណងដើម្បី៖
១ប្រកាសសមាសភាពក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងមហាផ្ទៃ ដែលត្រូវបានកែសម្រួល
២ពិនិត្យនិងបូកសរុបលទ្ធផលការងារដែលបានធ្វើកន្លងមកមុនពេលកែសម្រួលក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមហាផ្ទៃ
៣ បែងចែកភារកិច្ចក្រុមការងារកែទម្រង់រដ្ឋបាល សាធារណៈក្រសួងមហាផ្ទៃ

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

01 Nov, 06:28


កិច្ចប្រជុំរវាងលេខាធិការដ្ឋាន គ.ជ.អ.ប. និងអង្គការGiZ គម្រោង “ពង្រឹងការងារគណនេយ្យភាពសង្គម នៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ”
...............................................
ការិយាល័យGiZ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. ចូលរួមកិច្ចប្រជុំជាមួយអង្គការGiZ គម្រោង “ពង្រឹងការងារគណនេយ្យភាពសង្គម នៅថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើការបង្កើតក្រុមការងារសម្របសម្រួល និងគាំទ្រ (Working Group) វឌ្ឍនភាព និងផែនការសកម្មភាពរបស់គម្រោង ដែលមានសមាសភាពចូលរួមសរុបចំនួន១២រូប ស្រី២រូប។

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

25 Oct, 10:02


កិច្ចប្រជុំស្ដីពីការពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងសៀវភៅណែនាំនីតិវិធីសវនកម្មផ្ទៃក្នុងសម្រាប់រដ្ឋបាលក្រុង ស្រុក និងសេចក្ដីព្រាងបញ្ជីសំណួរសម្រាប់ចុះសិក្សានៅរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កើតអង្គភាពសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលរាជធានី ខេត្ត
-----------------------------------------------------------
សាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប. ៖ ថ្ងៃសុក្រ ៨ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំកិច្ចប្រជុំស្ដីពីការពិនិត្យ ពិភាក្សា និងផ្ដល់យោបល់លើសេចក្ដីព្រាងសៀវភៅណែនាំនីតិវិធីសវនកម្មផ្ទៃក្នុងសម្រាប់រដ្ឋបាលក្រុង ស្រុក និងសេចក្ដីព្រាងបញ្ជីសំណួរសម្រាប់ចុះសិក្សានៅរដ្ឋបាលរាជធានី ខេត្ត ដើម្បីបង្កើតអង្គភាពសវនកម្មផ្ទៃក្នុងនៅរដ្ឋបាលរាជធានី ខេត្ត។កិច្ចប្រជុំនេះដែលមានអ្នកចូលរួមចំនួន ១១រូប ស្រី៣រូប។

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

25 Oct, 08:58


កិច្ចប្រជុំលើកទី៤ នៃក្រុមការងារប្រឹក្សាយោបល់សម្រាប់គម្រោង«ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ»
--------------------------------------------------------
ទីស្តីការក្រសួងមហាផ្ទៃ៖ថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃក្រុមការងារប្រឹក្សាយោបល់សម្រាប់គម្រោង«ការលើកកម្ពស់តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ» និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំលេខាធិការដ្ឋាន គ.ជ.អ.ប. នាយកអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន សរុប២៣នាក់ ស្រី០៨នាក់។ កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗដូចជា ៖
1. ដើម្បីប្រកាសសមាសភាពនៃក្រុមប្រឹក្សាពិគ្រោះយោបល់គម្រោង (PAG) និងកំណត់លក្ខខណ្ឌការងារ របស់ (PAG) រួមទាំងតួនាទី និងការទទួលខុសត្រូវរបស់ PAGផងដែរ ។
2. ដើម្បីធ្វើបច្ចុប្បន្នភាពអំពីលទ្ធផល បញ្ហាប្រឈមនានារបស់គម្រោង ទទួលយកអនុសាសន៍ពីកិច្ចប្រជុំ សម្រាប់កែលម្អការអនុវត្តគម្រោង
3. ដើម្បីរៀបចំទស្សនៈកិច្ចសិក្សាដោយចុះពិនិត្យជាក់ស្តែងសម្រាប់ការយល់ដឹងកាន់តែច្បាស់អំពីបរិយាកាស ការងារ លទ្ធផល និងបញ្ហាប្រឈមជាក់ស្តែងរបស់គម្រោង។

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

23 Oct, 12:30


បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៨ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម (ថ្ងៃទី២)
……………………
ខេត្តក្រចេះ៖ ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ លោកជេដ្ឋ គីមជុង អនុប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន នៃលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៨ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
ដែលមានការអញ្ជើញចូលរួមពីលោក Benjamin Burkhart ប្រធានក្រុមការងារធនាគារពិភពលោក តំណាងអង្គការទស្សនៈពិភពលោកនៅកម្ពុជា ដែលបេសកកម្មនេះអមដំណើរដោយ រដ្ឋបាលខេត្តក្រចេះ ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារធនាគារពិភពលោក ក្រុមការងារអង្គការទស្សនៈពិភពលោក ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធសរុបចំនួន ៤៨រូប ស្រី១៧រូប។
ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានចុះពិនិត្យលើការផ្សព្វផ្សាយI4Cs និងការផ្តល់សេវានៅសាលាបឋមសិក្សាថ្នល់ មណ្ឌលសុខភាពស្វាយជ្រះ ជំនួបពិភាក្សាជាមួយគណៈកម្មាធិការអនុវត្តផែនការសកម្មភាពរួម ស្តីពីការងារគណនេយ្យភាពសង្គមនៅសាលាឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ជំនួបជាមួយអ្នកសម្របសម្រួលសហគមន៍ និងជាកិច្ចបញ្ចប់នៃបេសកកម្មក្នុងខេត្តក្រចេះ ក៏មានកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃបេសកកម្មនេះផងដែរ នៅសាលាខេត្តក្រចេះ ផងដែរ៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

23 Oct, 07:46


កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីរបកគំហើញសំខាន់ៗ នៃការវាយតម្លៃកម្មវិធីជាតិសមា្រប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ (កជទី១)
.........................................
សាលប្រជុំលេខាធិការដ្ឋានគ.ជ.អ.ប. ៖ នាព្រឹកថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី៖
១. ការបង្ហាញអំពីសមិទ្ធផលសំខាន់ៗ នៃការអនុវត្ត កជទី១ តាមសមាសធាតុកម្មវិធីនីមួយៗ និង សមិទ្ធផលនិង បញ្ហាប្រឈមសំខាន់ៗ
២. ការពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងបឋមនៃរបាយការណ៍វាយតម្លៃ ដោយផ្តោតលើ សមិទ្ធផល និងបញ្ហាប្រឈមសំខាន់ៗ ដែលគួរបន្ថែម និងកែលម្អរបាយការណ៍បឋម។
៣. ការលើកឡើងនូវសំណូមពរ និងអនុសាសន៍នានាសម្រាប់ដោះស្រាយបញ្ហាប្រឈម ក៏ដូចជាកែលម្អការអនុវត្ត កជទី២។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគមក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល សរុបប្រមាណ៨០រូប។
គួរបញ្ជាក់ផងដែរថា ការវាយតម្លៃកម្មវិធីជាតិសមា្រប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី១ នេះ ទទួលបានការគំាទ្រពី UNDP តាមរយៈគម្រោង “ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA)” ដែលទទួលបានហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាលជប៉ុន៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

22 Oct, 10:54


បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៨ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
……………………
ខេត្តត្បូងឃ្មុំ៖ ថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាអុន ម៉ាអូណាត អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងជានាយកគម្រោងគណនេយ្យភាពសង្គម ដំណាក់កាលទី២ បានអញ្ជើញដឹកនាំបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី៨ របស់ធនាគារពិភពលោក ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
ដែលមានការអញ្ជើញចូលរួមពីលោក Benjamin Burkhart ប្រធានក្រុមការងារធនាគារពិភពលោក តំណាងអង្គការទស្សនៈពិភពលោកនៅកម្ពុជា ដែលបេសកកម្មនេះអមដំណើរដោយ រដ្ឋបាលខេត្តត្បូងឃ្មុំ ក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. ក្រុមការងារធនាគារពិភពលោក ក្រុមការងារអង្គការទស្សនៈពិភពលោក ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធសរុបចំនួន ៤០រូប ស្រី ១៤រូប៕
ក្នុងដំណើរបេសកកម្មនេះ គណៈប្រតិភូបានចុះពិនិត្យលើការផ្សព្វផ្សាយI4Cs និងការផ្តល់សេវានៅសាលាបឋមសិក្សា រស្មីកុមារ មណ្ឌលសុខភាពសួង១ នៃក្រុងសួង ជំនួបពិភាក្សាជាមួយគណៈកម្មាធិការអនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គមសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ជំនួបជាមួយអ្នកសម្របសម្រួលសហគមន៍
និងជាកិច្ចបញ្ចប់នៃបេសកកម្មក្នុងខេត្តត្បូងឃ្មុំឯកឧត្តមបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផលនៃបេសកកម្មនេះផងដែរ។

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

18 Oct, 09:48


កិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.
.......................................
សាលប្រជុំលេខាធិការដ្ឋាន ឝ.ជ.អ.ប. ៖ នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លេខាធិការដ្ឋាន គ.ជ.អ.ប. បានរៀបចំកិច្ចប្រជុំពិនិត្យរបាយការណ៍ប្រចាំខែកញ្ញា ក្រោមអធិបតីភាពភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ដើម្បីត្រួតពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមនៃការអនុវត្ដផែនការសកម្មភាពប្រចាំឆ្នាំរបស់លេខាធិការដ្ឋាន គ.ជ.អ.ប. និងលើកទិសដៅ ផែនការបន្ដសម្រាប់អនុវត្ដនៅខែបន្ទាប់។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ មន្ត្រី ទីប្រឹក្សា នៃលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន២៨រូប ស្រី៨រូប៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

18 Oct, 09:39


សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីរ “ការពង្រីកសកម្មភាពអាកាសធាតុដឹកនាំដោយអ្នកនៅមូលដ្ឋាន នៅកម្ពុជា” និង “ការលើកកម្ពស់ភាពអង់អាចដល់ស្រ្តី ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ នៅកម្ពុជា”
...................................................
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. និងលោក Ingo Wiederhofer អ្នកគ្រប់គ្រងការអភិវឌ្ឍសង្គមនៃធនាគារពិភពលោកនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ពីរ “ការពង្រីកសកម្មភាពអាកាសធាតុដឹកនាំដោយអ្នកនៅមូលដ្ឋាន នៅកម្ពុជា” និង “ការលើកកម្ពស់ភាពអង់អាចដល់ស្រ្តី ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ នៅកម្ពុជា” ក្នុងគោលបំណងពិភាក្សាលើរបាយការណ៍នេះ និងផ្តល់ឱកាសដល់ដៃគូពាក់ព័ន្ធទាំងអស់ក្នុងការស្វែងរកកិច្ចសហការដើម្បីបង្កើនសមត្ថភាពឆ្លើយតបជាមួយបញ្ហាអាកាសធាតុ ដែលផ្តោតលើសមធម៌យេនឌ័រនិងការដឹកនាំដោយសហគមន៍មូលដ្ឋាន។ សិក្ខាសាលានេះ ក៏មានការធ្វើបទបង្ហាញទិន្នន័យសំខាន់ៗអំពីសារៈសំខាន់នៃការបញ្ចូលយេនឌ័រក្នុងសកម្មភាពទាក់ទងនឹងបញ្ហាអាកាសធាតុ ដោយតំណាងធនាគារពិភពលោក រួមជាមួយកិច្ចពិភាក្សាពីវាគ្មិន មកពី លេខាធិការដ្ឋាន គ.ជ.អ.ប. ក្រសួងបរិស្ថាន អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីផ្តល់ទស្សនៈអំពីគំនិតផ្តួចផ្តើមដោយសហគមន៍មូលដ្ឋានដែលជំរុញភាពធន់មាំរបស់កម្ពុជាចំពោះបញ្ហាអាកាសធាតុ ដែលមានការចូលរួមពីអ្នកពាក់ព័ន្ធសរុបចំនួន ៤៩រូប ស្រី២២រូប។ គួរបញ្ជាក់ផងដែរថា ការប្រែប្រួលអាកាសធាតុ គឹមិនមែនគ្រាន់តែជាបញ្ហាបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហានៃការអភិវឌ្ឍផងដែរ ដែលកិច្ចការនេះតម្រូវឱ្យមានការចូលរួមដោះស្រាយរួមគ្នាពីគ្រប់ភាគី៕

លេខាធិការដ្ឋាន គ.ជ.អ.ប. -NCDDS

17 Oct, 10:28


ការិយាល័យកណ្តាលUNDP៖ នារសៀលថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ឆឹម សំអ៊ែល ប្រធានអង្គភាពត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់អភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានដឹកនាំក្រុមការងារលេខាធិការដ្ឋាន គ.ជ.អ.ប. ចូលរួមកិច្ចប្រជុំប្រចាំខែនិងវឌ្ឍនភាពត្រឹមត្រីមាសទីបី (Monthly & Q3 Review Meeting) ជាមួយ ក្រុមការងារUNDP គម្រោង "ការពង្រឹងតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋានតាមរយៈការចូលរួមរបស់ប្រជាពលរដ្ឋ (STA)" ដោយមានសមាសភាពចូលរួមសរុប ១១រូប ស្រី៣រូប។

1,588

subscribers

2,278

photos

28

videos