វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ @nationalinstituteofeducation Channel on Telegram

វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

@nationalinstituteofeducation


ឆានែល «វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ» សម្រាប់ចែកជូននូវ​ព័ត៌មានផ្លូវការ បង្ហាញជូននូវសមិទ្ធិផលនានាដែលកំពុង​អនុវត្ត និងសម្រេចបានរបស់វិទ្យាស្ថានជាតិអប់រំ។

វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ (Khmer)

ឆានែល «វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ» ជា​ប្រទេសខ្មែរដែល​បង្ហាញព័ត៌មានផ្លូវការ និងសមិទ្ធិវិទ្យាស្ថានជាតិអប់រំ។ វិទ្យាស្ថាននេះបង្ហាញជូននូវព័ត៌មានពិសេសអំពីវិទ្យាស្ថានជាតិអប់រំ លទ្ធផលត្រឹមត្រូវនៃវិទ្យាស្ថាននិងការរៀបចំនូវសម្រេចគឺធ្វើអោយវិទ្យាស្ថានជាតិអប់រំរីឃទៅជាមិនស្គាល់។ ប្រសិនបើអ្នកជាទីបង្ហាញប្រទេសខ្មែរ ឬគ្រប់គ្រងការរៀបចំព័ត៌មានផ្លូវការ វិទ្យាស្ថានជាតិអប់រំជា​វីដេអូរ៉ឌំនេះជាទីស្ន្ដីសម្រាប់អ្នក។

វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

22 Nov, 01:17


វគ្គបំប៉នស្ដីពី “និតិវិធីរង្វាយតម្លៃគ្រូឧទ្ទេស” ចាប់ពីថ្ងៃទី២១ ដល់ ២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាគរុកោសល្យ និងវិក្រិតការខេត្តកំពត។

វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

18 Nov, 06:17


វិទ្យាស្ថានជាតិអប់រំ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ បានរៀបចំកម្មវិធីបណ្តុះបណ្តាលគរុនិស្សិតកម្រិតឧត្តម (បរិញ្ញាបត្រ+២) ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនៅកម្ពុជា ដែលធ្វើបទបង្ហាញដោយនាយកដ្នានច្បាប់ចរាចរណ៍ផ្លូវគោក។

វិទ្យាស្ថានជាតិអប់រំ-ផ្លូវការ

18 Nov, 04:05


នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៀង សុវណ្ណា នាយកវិទ្យាស្ថានជាតិអប់រំ និងជាអនុប្រធានសមាសភាគ “ក” នៃគម្រោង USESDP-II បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យតាមដានការអនុវត្តស្តង់ដាសាលារៀនគំរូ និងវាយតម្លៃការបង្រៀន និងរៀនស្ទែម កិច្ចការគម្រោង និងការវាយតម្លៃលទ្ធផលសិក្សារបស់សិស្សនៅវិទ្យាល័យពោធិ៍សាត់ ខេត្តពោធិ៍សាត់។ អញ្ជើញចូលរួមក្នុងកម្មវិធីបើក និងណែនាំពីការអនុវត្តការងារ មានអនុប្រធានមន្ទីរ ប្រធានការិយាល័យមធ្យមសិក្សា នៃមន្ទីរអយក ខេត្តពោធិ៍សាត់ ប្រធានការិយាល័យអប់រំក្រុង តំណាងអជ្ញាធរ លោកនាយក នាយករង ប្រធានក្រុមបច្ចេកទេសគ្រប់មុខវិជ្ជា បរិវច្ចការី និងលោកគ្រូ អ្នកគ្រូផ្នែកស្ទែម។ ក្នុងពេលនោះ ឯកឧត្តមបណ្ឌិត បានធ្វើការវាយតម្លៃពីលទ្ធផលសម្រេចបានរបស់វិទ្យាល័យពោធិ៍សាត់រួមមានលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិរយៈពេល៣ ឆ្នាំធៀបនឹងលទ្ធផលថ្នាក់ជាតិ និងលទ្ធផលរបស់វិទ្យាល័យលើការអនុវត្តស្តង់ដាសាលារៀនគំរូ។ បន្ទាប់មកឯកឧត្តមបណ្ឌិត បានផ្តល់អនុសាសន៍ណែនាំដល់គណៈគ្រប់គ្រង និងលោកគ្រូ អ្នកគ្រូក្នុងវិទ្យាល័យពោធិ៍សាត់ឲ្យអនុវត្តវិធីសាស្ត្របង្រៀនថ្មីៗដែលទទួលការបំប៉នរួច ដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សគ្រប់កម្រិតថ្នាក់។

9,679

subscribers

1,491

photos

5

videos