ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា @cambodia_constitutional_council Channel on Telegram

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

@cambodia_constitutional_council


ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា (Khmer)

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាការស្រាវជ្រាវជាមួយនឹងអ្នករារាងជាតិ ពាក្យពេលវែង និងអ្នករារាងបណ្តោយសមាគរ ដែលត្រូវបានបង្ហាញនៅលើសារយើង រួមរួម សំរាប់យើងសង្គ្រាមឲ្យងាយស្រួល។ ប្រជូនការគា្រមមានគ្រឹះខូដលេងយុត្នន៏ដែលយើងទទួលសមាគរខ្លា្ជុះគណៈបក្ចាំនៃប្រទះបឺត និងអនុវត្តនគរពេលវែងច្រើន។ ក្រុមប្រឹក្សាធម្មនុញ្ញជាជំពូលសាធាឡាថ្វិការដោយឧក្រិខាន្តកដ្របធែតងាយស្រួល ជារៀងរឿងថយឈ្មោលបញ្ចប់នីមួយកោះ និងវត្តមានជាសាទដើមសាទវត្តមានត្របណង។

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

11 Nov, 17:02


វីដេអូសកម្មភាពកិច្ចប្រជុំពេញអង្គ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

11 Nov, 14:28


នៅរសៀលថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីពន្លត់ភ្លើងជ័យនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ ដោយមានការយាង និងអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ អង្គទូត រាជវង្សានុវង្ស ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។

ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

11 Nov, 05:31


នៅព្រឹកថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩:០០ នាទី នៅអគារ វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផលនៃកិច្ចប្រជុំ : ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា វិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលរដ្ឋសភាបានអនុម័តនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ត្រូវបានប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

11 Nov, 05:18


ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆន្ទថាវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភាស្របនឹងរដ្ឋធម្មនុញ្ញ https://www.btv.com.kh/article/60513

Website | Facebook | Telegram | TikTok

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

11 Nov, 05:00


https://freshnewsasia.com/index.php/en/localnews/364593-2024-11-11-04-56-04.html

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

11 Nov, 03:20


ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆន្ទថា វិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ដែលបានអនុម័តនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២៤ នាសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ ស្របនឹងរដ្ឋធម្មនុញ្ញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។

Website | Facebook | Telegram | TikTok

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

11 Nov, 03:20


សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គក្រុមប្រឹក្សាធម្មនុញ្ញ​ ថ្ងៃចន្ទ​ ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤​ លេីសំណេីពិនិត្យធម្មនុញ្ញភាពវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

09 Nov, 11:13


នៅព្រឹកថ្ងៃសៅរ៍ ៩កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និង សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៤ នៅវិមានឯករាជ្យ។

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

18 Oct, 22:46


តុលាការធម្មនុញ្ញថៃ ទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា

https://fna.asia/70f7632 🔗JOIN US

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

18 Oct, 14:39


នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅសាលសន្និសីទក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន តបតាមការស្នើសុំពីតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ចាត់ឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយផ្តោតសំខាន់លើប្រវត្តិ រចនាសម្ព័ន្ធ សមត្ថកិច្ច និងសេចក្តីសម្រេចសំខាន់ៗ របស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ជូនគណៈប្រតិភូតុលាការធម្មនុញ្ញថៃ ចំនួនប្រមាណ ៥៣រូប។
ក្នុងឱកាសនោះ តំណាងគណៈប្រតិភូតុលាការធម្មនុញ្ញថៃ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូ បានមកស្តាប់បទបង្ហាញពីឯកឧត្តមអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ។

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

18 Oct, 14:21


ប្រធានក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ
https://btv.com.kh/article/58797

Website | Facebook | Telegram | TikTok

ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

18 Oct, 13:30


នារសៀលថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូជាសមាជិកតុលាការធម្មនុញ្ញថៃ ក៏ដូចជាតំណាងជាន់ខ្ពស់នៃអាជ្ញាធរ ស្ថាប័នសិក្សាធិការ និងវិស័យ ឯកជនថៃប្រមាណ ៦០រូប មកបំពេញទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម បានរំឭកអំពីទំនាក់ទំនងរវាងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងតុលាការធម្មនុញ្ញថៃ ដែលបានចាប់ផ្តើមជាលើកដំបូងនៅឆ្នាំ២០០៤ ខណៈពេលដែលតុលាការធម្មនុញ្ញព្រះរាជាណាចក្រថៃបានធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញថៃ និងជាប្រធានសមាគមតុលាការធម្មនុញ្ញអាស៊ី និងស្ថាប័នប្រហាក់ប្រហែល ហៅកាត់ AACC ដែលបានអញ្ជើញក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសក្នុងសមាជលើកទី៦ នៃសមាគមតុលាការនេះ កាលពីខែកញ្ញាកន្លងទៅថ្មីៗនេះ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន បានជម្រាបជូនឯកឧត្តមសាស្រ្តាចារ្យបណ្ឌិតប្រធានតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃថា បច្ចុប្បន្នក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ជាសមាជិកគណៈអចិន្ត្រៃយ៍នៃសមាគមតុលាការធម្មនុញ្ញហ្រ្វង់កូហ្វូន ហៅកាត់ ACCF និងជាសមាជិកសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ ហៅកាត់ថា WCCJ ។ ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាស្វាគមន៍ចំពោះការពិភាក្សាលើការបង្កើតទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងកម្រិតនិងលក្ខខណ្ឌសមស្របណាមួយ រវាងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងតុលាការធម្មនុញ្ញថៃ ដើម្បីចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនងល្អ រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat បានថ្លែងអំណរគុណឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងចំពោះបទបង្ហាញសង្ខេបអំពីប្រវត្តិ រចនាសម្ព័ន្ធ សមត្ថកិច្ច និង សេចក្តីសម្រេចសំខាន់ៗ របស់ក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ។ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat បង្ហាញក្តីសោមនស្សរីករាយដែលបានមកធ្វើទស្សនកិច្ចសិក្សានៅក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា និងបានបង្ហាញពីក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងតុលាការធម្មនុញ្ញថៃ និងក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការតុលាការធម្មនុញ្ញថៃ ធ្វើការទំនាក់ទំនងជាមួយអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា។

បន្ទាប់ពីជំនួបសវនាការរួច ភាគីទាំងពីរបានជូនវត្ថុអនុស្សាវរីយ៍ទៅវិញទៅមក ហើយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញជូនឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត Nakharin Mektrairat ប្រធានតុលាការធម្មនុញ្ញ នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូអមដំណើរ នូវបន្ទប់សាលសវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញដែលជាអគារប្រវត្តិសាស្រ្ត អតីតព្រះរាជដំណាក់ និងថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

កិច្ចជំនួបសវនាការបានបញ្ចប់នៅវេលាម៉ោង ៣:៣០ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសស្និទ្ធស្នាល៕

1,542

subscribers

3,324

photos

85

videos