VAYO FM NEWS @vayofm Channel on Telegram

VAYO FM NEWS

@vayofm


បើខ្ញុំដឹង ខ្ញុំផ្សាយឱ្យអ្នកដឹង, បើខ្ញុំយល់ ខ្ញុំនឹងពន្យល់ឱ្យអ្នកយល់​, វាយោ វិទ្យុឈានមុខគេនៅកម្ពុជា។

VAYO FM NEWS (Khmer)

VAYO FM NEWS ជាជំនាញពេញអាមេរិកដែលផ្តល់ព័ត៌មានថ្មីៗនៅកម្ពុជា។ ដូចគ្នា វាពេលវេលាទាក់ទងជាអាមេរិករបស់ខ្ញុំផែនទី vayofm ដែលផ្តល់ព័ត៌មាន វីបតែនខ្មែរ ចំពោះអ្នកដឹង។ នេះគឺជា ឧាជបញ្ញរាយ ឬ ការផ្តល់ព័ត៌មានថ្មីៗ ឆ្នាំនៅ កម្ពុជា។

VAYO FM NEWS

11 Feb, 12:52


ព្រឹត្ដិការណ៍ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥
============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Feb, 11:44


https://youtu.be/S2hWp3xgddo

VAYO FM NEWS

11 Feb, 11:36


https://youtu.be/RZlRHsMkZlI

VAYO FM NEWS

11 Feb, 11:28


https://youtu.be/3uKqyOeRxuo

VAYO FM NEWS

11 Feb, 11:20


អាមេរិកចង់ឱ្យអឺរ៉ុបទិញអាវុធពីខ្លួនបន្ថែមទៀតដើម្បីជួយដល់អ៊ុយក្រែន
=============
រដ្ឋបាលលោកត្រាំគ្រោងជំរុញឱ្យសម្ព័ន្ធមិត្តអឺរ៉ុបទិញសព្វាវុធរបស់អាមេរិកបន្ថែមទៀត សម្រាប់ជួយដល់អ៊ុយក្រែន មុនពេលចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូ។ មន្ត្រីរដ្ឋបាលត្រាំចាត់ទុកកិច្ចព្រមព្រៀងទិញសព្វាវុធជាមួយអឺរ៉ុបថាជាវិធីដែលឱ្យទីក្រុងវ៉ាស៊ីនតោនជួយដល់ទីក្រុងគៀវដោយមិនចាំបាច់ចំណាយចាយលុយរបស់អាមេរិក។ ថ្មីៗនេះរដ្ឋបាលត្រាំចង់ទាមទារយកមកវិញនូវទឹកប្រាក់រាប់ពាន់លានដែលទីក្រុងវ៉ាស៊ីនតោនក្នុងអាណត្តិលោកបាយដិនបានចាយនៅក្នុងសង្គ្រាមអ៊ុយក្រែន។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Feb, 11:15


ក្រសួងការងារអរគុណមន្ដ្រីនឹងភាគីពាក់ព័ន្ធដែលសហការល្អប្រសើរក្នុងការដោះស្រាយវិវាទការងារ
=============
លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីផ្សះផ្សាវិវាទនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងមន្ត្រីផ្សះផ្សាវិវាទនៅតាមបណ្តាមន្ទីរការងាររាជធានី ខេត្ត, ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាភាគីពាក់ព័ន្ធនៃវិវាទ ដែលបានចូលរួមយ៉ាងសកម្មក្នុងតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ សម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរក្នុងការដោះស្រាយវិវាទការងារ ធានាបាននូវភាពសុខសាន្តក្នុងវិស័យការងារនាពេលកន្លងមក។ លោកស្រីបញ្ជាក់ដូច្នេះនៅក្នុងសិក្ខាសាលាត្រីភាគីស្តីពី «បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ» រៀបចំនាព្រឹកថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៤។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Feb, 10:46


ក្រសួងពាក់ព័ន្ធចាប់ផ្តើមដំណើរការដោះស្រាយផលប៉ះពាល់នៃគម្រោងព្រែកជីកហ្វូណនតេជោ
=============
ក្រសួងស្ថាប័នពាក់ព័ន្ធ បានចាប់ផ្ដើមដំណើរការ​ពិភាក្សាលើការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ដែលស្ថិតនៅក្នុង​ភូមិសាស្រ្តខេត្ត​កណ្ដាល៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Feb, 10:37


កម្មករនិយោជិត៖ប្រាក់ឈ្នួលថ្មីសម្រាប់ខែមករាបូកនឹងអត្ថប្រយោជន៍ផ្សេងៗបានជាង៣០០ដុល្លារ
=============
តួលេខថ្មីនៃប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត បានចាប់ផ្ដើមអនុវត្ដកាលពីដើមឆ្នាំ២០២៥។ ដូច្នេះគិតមកដល់ពេលនេះមានន័យថា កម្មករនិយោជិតបានទទួលប្រាក់ឈ្នួលថ្មីសម្រាប់ខែមករារួចហើយ។ ក្រោយទទួលបានប្រាក់ឈ្នួលអប្បបរមាខែដំបូងនៃឆ្នាំ២០២៥ កម្មករនិយោជិតបានបង្ហាញចំណាប់អារម្មណ៍ស្រដៀងគ្នា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Feb, 10:27


https://youtu.be/p4XC-S23U44

VAYO FM NEWS

11 Feb, 10:27


https://youtu.be/PX2M8hDZdwM

VAYO FM NEWS

11 Feb, 10:08


អាជ្ញាធរឆ្លើយតបនឹងការព្រួយបារម្ភថាស្ងាត់ភ្ញៀវក្នុងហាងអំឡុងពេលដំណើរការសាកល្បងផ្លូវថ្មើរជើង
=============
ថ្មីៗនេះ មានពលរដ្ឋមួយចំនួនបានត្អូញត្អែរថា បន្ទាប់ពីបើកដំណើរការសាកល្បងផ្លូវថ្មើរជើងនាចុងសប្តាហ៍មក ឃើញតែអ្នកដើរ តែមិនឃើញមានអ្នក​ចូលបរិភោគក្នុងហាងទេ។ ការណ៍នេះអាចនាំ​ឱ្យហាងមួយចំនួនប្រឈមនឹងការបិទទ្វារ។

ឆ្លើយតបចំពោះការព្រួយបារម្ភនេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាន​បញ្ជាក់តាមរយៈ​វិទ្យុវាយោថា លោកស្រីទទួល​ស្គាល់ថា នាថ្ងៃដំបូងឬសប្តាហ៍ទី១ នៃការបើក​ដំណើរការសាកល្បងផ្លូវថ្មើរជើង ហាងមួយចំនួន​ពិតជាស្ងាត់មែន ដោយសារតែពលរដ្ឋ​មិនទាន់​បាន​ជ្រួតជ្រាបពីដំណឹងនៃការបើកឱ្យមានផ្លូវថ្មើរជើង៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Feb, 09:40


គម្រោងកែលម្អផ្លូវជាតិ៧៣ពីត្បូងឃ្មុំ-ក្រចេះនឹងបញ្ចប់ចុងខែមីនាខណៈបច្ចុប្បន្ន​សម្រេចបានជាង៩៣%
=============
បើគ្មានការប្រែប្រួលទេ គម្រោងកែលម្អ ជួសជុល និងការថែទាំផ្លូវជាតិលេខ៧៣ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ នឹងត្រូវបញ្ចប់នៅចុងខែមីនាខាងមុខនេះហើយ ខណៈបច្ចុប្បន្នសម្រេចវឌ្ឍនភាពការងារបានជាង៩០ភាគរយ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Feb, 09:34


ថៃកំពុងសិក្សាពីផលប៉ះពាល់លើការនាំចេញជុំវិញគោលនយោបាយពាណិជ្ជកម្មអាមេរិក
=============
នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យសិក្សាលើផលប៉ះពាល់លើការនាំចេញរបស់ថៃជុំវិញ គោលនយោបាយពាណិជ្ជកម្មសហរដ្ឋអាមេរិកដែល​ដាក់តាមតែអំពើ​ចិត្តរបស់លោកដូណាល់ ត្រាំ។ អ្នកសេដ្ឋកិច្ចក្នុងស្រុកថៃជាច្រើន និងប្រតិបត្តិករធុរកិច្ចកំពុងត្រៀមលក្ខណៈសម្រាប់ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់សេដ្ឋកិច្ចថៃ ដែលពឹងផ្អែកលើសហរដ្ឋអាមេរិក និងចិន ខណៈរដ្ឋទាំងពីរកំពុងបន្តសង្រ្គាមពាណិជ្ជកម្មសងសឹកគ្នាទៅវិញទៅមក។ អាមេរិកគឺជាប្រភពទីផ្សារនាំចេញដ៏សម្បើមបំផុតរបស់ប្រទេសថៃកាលពីឆ្នាំមុន ដែលមានចំនួន៥៤.៩៦ ពាន់លានដុល្លារនៃការនាំចេញសរុប
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Feb, 07:43


https://youtu.be/NH3pKqmPDWw

VAYO FM NEWS

11 Feb, 07:12


https://youtu.be/iHq4S3VzLWQ

VAYO FM NEWS

11 Feb, 06:46


ស្ថាប័នធំពីរចាប់ដៃគ្នាស្រាវជ្រាវពីគោលនយោបាយកាត់បន្ថយការទទួលទានគ្រឿងស្រវឹងនៅកម្ពុជា
=============
ស្ថាប័នធំៗចំនួនពីរបានប្រកាសកិច្ចសហការស្រាវជ្រាវ និងពិភាក្សាគោលនយោបាយពាក់ព័ន្ធនឹងការកាត់បន្ថយការទទួលទានគ្រឿងស្រវឹងដែលបង្កគ្រោះថ្នាក់នៅកម្ពុជា។ ការចាប់ដៃគ្នានេះមានសារសំខាន់ដើម្បីផ្តល់ជូនរាជរដ្ឋាភិបាលនូវការវិភាគ និងអនុសាសន៍ដែលផ្អែកលើការស្រាវជ្រាវ ក្នុងគោលបំណងដោះស្រាយបញ្ហាការប្រើប្រាស់គ្រឿងស្រវឹង និងលើកកម្ពស់វិស័យសុខភាពសាធារណៈទាំងមូលនៅកម្ពុជា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Feb, 05:40


ប្រធានព្រឹទ្ធសភា៖ទោះខ្ញុំជាឪពុកនាយក​រដ្ឋមន្ដ្រី​តែខ្ញុំមិនលូកលាន់កិច្ចការកូនទេដើម្បីឱ្យគេពង្រឹងខ្លួន
=============
សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និង​ជាប្រធានព្រឹទ្ធសភា បានលើកឡើងថា ទោះបី​សម្តេច​ជាឪពុក តែសម្តេចមិនលូក​លាន់ជាមួយ​កិច្ចការរបស់កូនដែលជានាយករដ្ឋមន្រ្តីនោះទេ។ សម្តេចបន្ថែមថា ការមិនលូកលាន់​នេះទើបអាចធ្វើ​ឱ្យនាយករដ្ឋមន្រ្តីអាចមានលទ្ធភាពពង្រឹងខ្លួន ហើយ​បើសម្តេចនៅតែដឹកដៃរហូត នោះសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាកដជាគ្មានលទ្ធភាព​ឈរជើង​រឹងមាំ​ឡើយ​៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Feb, 05:20


២០២៤៖កម្ពុជាមានសំណង់បណ្តុំ​ផ្ទះលែ្វងជាង​៤០០កន្លែង និងអគារខ្ពស់ៗចាប់ពី ៥ជាន់ឡើង​ជិត២០០០អគារ
=============
គិតត្រឹមឆ្នាំ២០២៤ រាជធានីភ្នំពេញ មានសំណង់​បណ្តុំផ្ទះលែ្វងចំនួន ៤៥៣កន្លែង មានអគារខ្ពស់ៗ​ចាប់ពី ៥ជាន់ឡើងទៅចំនួន ១.៨៧៧អគារ មាន​រោចក្រចំនួន ៨១១រោងចក្រ កើនឡើង ១៨រោង​ចក្រ៕
ប្រភពហ្វេស ប៊ុក៖លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

27 Jan, 09:02


រដ្ឋបាលខេត្តកណ្តាលហាមឃាត់ការនាំចូលនិងដកហូតផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទអំឡុងបុណ្យចូលឆ្នាំចិន
=============
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម រដ្ឋបាលខេត្តកណ្តាលបានណែនាំដល់អាជ្ញាធរ អង្គភាពពាក់ព័ន្ធ និងសាធារណជនក្នុងខេត្តកណ្តាល ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ កុំឱ្យមានការនាំចូលផាវ កាំជ្រួច ជាតិផ្ទុះគ្រប់ប្រភេទតាមច្រកចូលខេត្ត កណ្តាល និងត្រូវត្រួតពិនិត្យដកហូតវត្ថុទាំងនេះ ដែលមានតាំងលក់នៅតាមទីផ្សារ និង នៅគ្រប់ទីកន្លែងក្នុងខេត្តកណ្តាល មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ និងមិនឱ្យមានការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

27 Jan, 08:44


អាមេរិកនិងកូឡុំប៊ីប៊ិះនឹងផ្ទុះសង្រ្គាមពាណិជ្ជកម្មដោយសារការនិរទេសជនចំណាកស្រុកតាមយន្តហោះយោធា
=============
នៅក្នុងសេចក្តីថ្លែងការណ៍សេតវិមានអាមេរិកនិយាយថា កូឡុំប៊ីបានយល់ព្រមទទួលយក​ដោយគ្មានការរឹតត្បិតនៃពលរដ្ឋរបស់ខ្លួន ដែលរស់នៅដោយខុសច្បាប់នៅអាមេរិក រួមទាំងការនិរទេសតាមយន្តហោះយោធា ដោយគ្មានកំណត់ឬពន្យារពេលឡើយ។ សេតវិមានបានអត្ថធិប្បាយប្រកបដោយមោទកភាពថា ព្រឹត្តិការណ៍ថ្ងៃនេះ បង្ហាញ​យ៉ាងច្បាស់ទៅកាន់ពិភពលោកថា អាមេរិកត្រូវបានគោរពម្តងទៀត។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

27 Jan, 08:23


អ្នកជំនាញជឿជាក់ថាសេដ្ឋកិច្ចកម្ពុជានឹងងើបឡើងក្នុងអត្រា៦,៣%ដោយសារវិស័យមួយចំនួនកំពុងមានសន្ទុះ
=============
នៅក្នុងឆ្នាំ២០២៥ សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តងើបឡើងក្នុងអត្រាកំណើន ៦,៣ភាគរយ។ ការវិវឌ្ឍនៃកំណើននេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចជាតិកំពុងត្រឡប់មករកស្ថានភាពកំណើន ដូចពេលមុនមានវិបត្តិជំងឺកូវីដ-១៩។ នេះបើតាម​ការបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង ស្តីពីលទ្ធផល​នៃសន្និបាតគណៈកម្មាធិការកណ្តាល លើកទី ៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា កាល​ពីថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២៥៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

27 Jan, 05:38


ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោមលទ្ធផលបឋមបក្សប្រជាជនឈ្នះសំឡេងច្រើនជាងគេ
=============
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្ដព្រះសីហនុ ដែលបានប្រព្រឹត្ដទៅកាលពីម្សិលមិញនេះ លទ្ធផលបឋមបក្សប្រជាជនទទួលបានសំឡេងច្រើនជាងគេ បន្ទាប់មកបក្សកម្លាំងជាតិ ខណៈបក្ស២ផ្សេងទៀតមិនទទួលបានសំឡេងនោះទេ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

27 Jan, 05:32


សិស្សជាង៤ម៉ឺននាក់បានមកកម្សាន្តនិងរៀនសូត្រពីការអភិរក្សសត្វនៅឧទ្យានAngkor Wildlife&Aquarium
=============
ប្រធានផ្នែកទីផ្សារឧទ្យានAngkor Wildlife&Aquariumបានឱ្យដឹងថាសត្វចម្រុះប្រមាណ១២០ប្រភេទ បានទាក់ទាញភ្ញៀវទេសចរប្រហែល១៥ម៉ឺននាក់កាលពីឆ្នាំ២០២៤ ក្នុងនោះមានសិស្សសាលាប្រមាណ៤ម៉ឺននាក់។ ក្នុងន័យនេះសិស្សាគ្រប់កម្រិតអាចមកចូលទស្សនាក្នុងតម្លៃសំបុត្រត្រឹមតែ១ម៉ឺនរៀលប៉ុណ្ណោះតាមរយៈទស្សនកិច្ចសិក្សាក្រោមការដឹកនាំរបស់សាលា។ ដោយឡែកក្នុងឱកាសពិសេសក្នុងពិធីបុណ្យចូលឆ្នាំចិន Angkor Wildlife&Aquarium នឹងបន្តបើកបន្តពីម៉ោង៥៖៣០ល្ងាច រហូតដល់ម៉ោង៩យប់ក្នុងតម្លៃសំបុត្រតែ៣ដុល្លារប៉ុណ្ណោះចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

27 Jan, 04:05


https://youtu.be/D9YaI0_ZuHE

VAYO FM NEWS

27 Jan, 03:28


រដ្ឋអាជ្ញាកូរ៉េខាងត្បូងសម្រេចចោទប្រកាន់ប្រធានាធិបតីYoon Suk Yeolពីបទបះបោរ
=============
រដ្ឋអាជ្ញានៃប្រទេសកូរ៉េខាងត្បូងបានចោទប្រកាន់ ប្រធានាធិបតីកូរ៉េត្បូងលោកYoon Suk Yeol ពីបទដឹកនាំការបះបោរ ទាក់ទងនឹងការ​​ប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូឆ្នាំ២០២៤ ដែលបង្កឱ្យមានការ​ភ្ញាក់ផ្អើលនិងតវ៉ាប្រឆាំងឱ្យដកច្បាប់អាជ្ញាសឹកនេះ ពីចំណោមសមាជិកសភាភាគច្រើននិង​ប្រជាជន។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

27 Jan, 03:15


https://youtu.be/Bx3-kD0Sea4?si=MuTQ9x-sfuio5sEQ

VAYO FM NEWS

27 Jan, 03:14


https://youtu.be/ytKAqP8SBXs

VAYO FM NEWS

27 Jan, 02:43


គម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតសម្រេចលទ្ធផលការងារបាន៤៨ភាគរយហើយ
=============
គិតមកដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃគម្រោងអភិវឌ្ឍន៍ទំនប់ដងកាំបិតក្រោមហិរញ្ញប្បទានពីសាធារណៈរដ្ឋប្រជាមានិតចិន សម្រេចបានលទ្ធផលប្រមាណ៤៨ភាគរយហើយ។ នេះបើតាមការបញ្ជាក់នៅលើបណ្ដាញសង្គមតេឡេក្រាមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។គម្រោងអភិវឌ្ឍន៍នេះក្រោយសាងសង់រួច នឹងផ្ដល់ប្រយោជន៍ដល់ប្រជាកសិករជាង២ម៉ឺនគ្រួសារស្ថិតក្នុងខេត្ដកំពង់ធំ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Jan, 09:11


ភ្នំពេញ៖ចរាចរណ៍នឹងត្រូវរឹតបន្ដឹងហើយការលក់ដូរកាំជ្រួចផាវត្រូវហាមដាច់ខាតក្នុងឱកាសបុណ្យចូលឆ្នាំចិន
=============
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យយកចិត្តទុកដាក់នៅតាមបណ្ដាទីផ្សារទាំងអស់ ពិសេសត្រួតពិនិត្យការលួចដាក់លក់ដូរផាវឬកាំជ្រួចនានា ដែលមិនអនុញ្ញាតឱ្យប្រើប្រាស់ជាដាច់ខាត នៅក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំចិន-វៀតណាម។ ចំពោះបញ្ហាចរាចរណ៍វិញ ក៏នឹងត្រូវរឹតបន្ដឹងផងដែរ ដោយមានក្រុមល្បាតចុះពិនិត្យ២៤ម៉ោង។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Jan, 08:43


លោកត្រាំថាអាមេរិកប្រគល់ព្រែកជីកឱ្យប៉ាណាម៉ាមិនមែនប្រគល់ឱ្យចិនទេ
=============
ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ​នៅថ្ងៃចន្ទទី២០ខែមករាឆ្នាំ២០២៥បានប្តេជ្ញាថា អាមេរិកនឹងយកព្រែកជីកប៉ាណាម៉ាមកវិញ។ លោកត្រាំបានចេញការព្រមានដោយគ្មានការពន្យល់លម្អិត បន្ទាប់ពីប៉ុន្មានសប្តាហ៍​នៃការច្រានចោលការដាក់ចេញសកម្មភាពយោធា ប្រឆាំងនឹងប៉ាណាម៉ា ជុំវិញផ្លូវទឹក​ដែលអាមេរិកបានប្រគល់ឱ្យប៉ាណាម៉ានៅចុងឆ្នាំ១៩៩៩។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Jan, 08:17


កម្មវិធីប្រលងបរវរកញ្ញាដ៏ល្បីMISS Cosmo Cambodia 2025 នឹងមានវត្តមាននៅកម្ពុជាក្នុងពេលឆាប់ៗនេះ
=============
លោកស្រី Tiffany Vu នាយិកាថ្នាក់ជាតិដែលទើបតែងតាំងថ្មីនៃ Miss Cosmo Cambodia (ND) សន្យាថានឹងនាំយកទិសដៅថ្មី ប្រកបដោយភាពស្វាហាប់សម្រាប់ការប្រកួត ខណៈ កម្មវិធីនេះនឹងផ្តោតលើការជំរុញភាពជាអ្នកដឹកនាំ ការតស៊ូមតិ និងឱកាសដល់ស្ត្រីកម្ពុជា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Jan, 07:19


សមត្ថកិច្ចបានជួយអន្តរគមន៍ជនរងគ្រោះនៃអំពើចាប់ជំរិតនៅប្រទេសថៃនិងយកមកបង្ខាំងនៅកម្ពុជា
=============
កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ គណៈ បញ្ជា ការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទ ល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ បានជួយ អន្តរាគមន៍សង្រ្គោះជនរងគ្រោះឈ្មោះYU EMIL ភេទប្រុស សញ្ជាតិអាមេរិក ដើមកំណើតចិនតៃវ៉ាន់ ដែលត្រូវបានចាប់ជំរិតនៅទីក្រុងបាងកក ប្រទេសថៃ រួចនាំយកមកបង្ខាំងទុកនៅក្នុងប្រទេសកម្ពុជា។ នេះ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី ២១ ខែមករា៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Jan, 06:42


សមត្ថកិច្ចចាប់ផ្តើមបាញ់ល្បឿននិងផ្លុំជាតិអាល់កុលនៅផ្លូវ៦០ម៉ែត្រដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
https://youtu.be/G2Um1ZzXFKc
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Jan, 05:48


ករណីពលរដ្ឋបិទផ្លូវជាតិលេខ២ក្នុងភូមិសាស្ដ្រស្រុកបាទីព្រឹកមិញនេះដើម្បីសុំអន្ដរាគមន៍បូមទឹកដាក់ស្រែ
=============
នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ មានប្រជាពលរដ្ឋប្រមាណជា១៥០នាក់ បាននាំគ្នាតវ៉ាបិទកំណាត់ផ្លូវជាតិលេខ២ ស្ថិតនៅក្នុងភូមិឱភាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ការបិទផ្លូវនេះចាប់ផ្ដើមពីម៉ោងខ្ទង់៩និង៣០នាទីដល់ម៉ោងប្រមាណ១០ព្រឹក។ នេះបើតាមការបញ្ជាក់ពីលោក ភួន ឈីម អភិបាលស្រុកបាទីប្រាប់ដល់វិទ្យុវាយោ។ ទាក់ទងនឹងមូលហេតុដែលនាំឱ្យប្រជាពលរដ្ឋមកបិទផ្លូវបែបនេះ ដោយសារពួកគេស្នើសុំឱ្យមានការជួយអន្ដរាគមន៍បូមទឹកដាក់ប្រឡាយ ដើម្បីពួកគេបូមបន្ដដាក់ស្រែ។ បន្ទាប់ពីមានការប្រមូលផ្ដុំ អាជ្ញាធរពាក់ព័ន្ធក៏បានចុះមកសម្របសម្រួលជាមួយប្រជាពលរដ្ឋដើម្បីឱ្យបើកផ្លូវឡើងវិញ ហើយពួកគេក៏បានយល់ព្រមក្រោយបិទប្រមាណ៣០នាទីប៉ុណ្ណោះ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

19 Jan, 14:54


ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥៖

១. លោក ហ៊ុន ម៉ានី៖ពលរដ្ឋមានទឹកចិត្ត លើកស្ទួយ អក្សរសាស្រ្តខ្មែរហើយ នៅឡើយខ្វះតែវេទិកាប៉ុណ្ណោះ

២. កាកបាទក្រហមផ្តល់ថវិកា២ម៉ឺនដុល្លារបន្ថែមដល់ស្រ្តីរងគ្រោះថ្នាក់​ចរាចរណ៍​នៅផ្លូវ៦០ម៉ែត្រខណៈគ្រួសារមិនទាន់ប្រាប់ថាប្តីនិងកូនស្លាប់

៣. លោកតូច ប៊ុនហួរលើកទឹកចិត្តកសិករខេត្តតាកែវឱ្យងាកមកដាំដុះ​ពូជស្រូវផ្ការំដួលនិងសែនក្រអូបរបស់ខ្មែរ

៤. សហគ្រាសផលិតទឹកត្រី លាង ឡេង មានផលិត ផលដែលមានគុណភាព​និងស្តង់ដារមិនចាញ់ប្រទេសជិតខាងឡើយ

៥. អ្នកបញ្ជាទិញអាល្លឺម៉ង់ពេញចិត្តចំពោះរាជរដ្ឋាភិបាលកម្ពុជាដែល​​បន្តធានាឱ្យបាននូវលក្ខខណ្ឌការងារល្អ

៦. កម្មវិធីTikTokដ៏ពេញនិយមរបស់ចិនបិទលែងដំណើរការហើយ​នៅអាមេរិក!

៧. បទឈប់បាញ់នៅហ្គាហ្សាបានចាប់ផ្តើមហើយក្រោយពន្យារពេល​អស់៣ម៉ោង

៨. មនុស្សរាប់ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ាប្រឆាំងនឹងការចូលកាន់តំណែង​របស់លោកដូណាល់ ត្រាំ

៩. អ្នកតវ៉ាសម្រុកចូលតុលាការក្រោយសម្រេចបន្តឃុំខ្លួនលោកYoon​ប្រធានាធិបតីកូរ៉េខាងត្បូង

VAYO FM NEWS

19 Jan, 13:32


ព្រឹត្ដិការណ៍ព័ត៌មានសំខាន់ៗសម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥
============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

19 Jan, 12:09


https://youtu.be/2WMn9iRtN60

VAYO FM NEWS

19 Jan, 11:53


សូមចូលរួមអបអរសាទរដល់បេក្ខជនដែលទទួលបានជ័យលាភីក្នុងកម្មវិធីសំណេរអង្គរលើកទី២ មានឈ្មោះដូចខាងក្រោម៖

បេក្ខជនអាយុ១៨ឆ្នាំចុះក្រោមមានដូចជា៖
-លេខ១ ឈ្មោះ រ៉េន វត្ថនា (ស្រី) មកពីខេត្តកណ្តាល (ជាប់លេខ១ផ្នែកសរសេរផងនិងលេខ១អក្សរស្អាតផង ដូច្នេះលេខ១ស្ទួន)
-លេខ២ ឈ្មោះ កឿន ពុទ្ធិរតន៍ (ប្រុស) មកពីខេត្តព្រៃវែង
-លេខ៣ ឈ្មោះ ណែត ស៊ីដា (ប្រុស) មកពីខេត្តសៀមរាប

បេក្ខជនអាយុ១៩ឆ្នាំឡើងដែលទទួលជ័យលាភីរួមមាន៖
-លេខ១ ឈ្មោះ ជា សាវី (ប្រុស) មកពីខេត្តសៀមរាប
-លេខ២ ឈ្មោះ យ៉ុន បញ្ញា (ប្រុស) មកពីខេត្តបាត់ដំបង
-លេខ៣ ឈ្មោះ យុយ ស្រីណុច (ស្រី) មកពីខេត្តបន្ទាយមានជ័យ

(រូបភាពដែលភ្ជាប់ជូនគឺជាបេក្ខជនលេខ១អាយុ១៩ឆ្នាំឡើង និងលេខ១អាយុ១៨ឆ្នាំចុះក្រោម)៕
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

19 Jan, 11:50


សហគ្រាសផលិតទឹកត្រី លាង ឡេង មានផលិតផលដែលមានគុណភាពនិងស្តង់ដារ
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

19 Jan, 10:55


បទឈប់បាញ់នៅហ្គាហ្សាបានចាប់ផ្តើមហើយក្រោយពន្យារពេលអស់៣ម៉ោង
=============
អ្នកស្រុកមួយចំនួនដែល​ភៀសខ្លួនគេចពី​សង្រ្គាមនៅហ្គាហ្សា ក៏បានវិលត្រឡប់មកកាន់​កន្លែងដែលពួកគេធ្លាប់រស់នៅបណ្តើរវិញផងដែរ ជាមួយនឹងស្នាម​ញញឹមដែលពួកគេ​មិនធ្លាប់មានអស់រយៈពេលជាង១ឆ្នាំមកហើយ តាំងពីសង្រ្គាមផ្ទុះឡើង។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

19 Jan, 10:40


លោក តូច ប៊ុនហួរលើកទឹកចិត្តកសិករ​ខេត្តតាកែវ​ឱ្យងាកមកដាំដុះពូជស្រូវផ្ការំដួលនិងសែនក្រអូប របស់ខ្មែរ
=============
លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់ប្រជាកសិករ នៅក្នុងខេត្តតាកែវ គួរងាកមកដាំដុះស្រូវផ្ការំដួលនិងសែនក្រអូប ដែលជាពូជស្រូវខ្មែរ តាមរយៈការបង្កើតជា​សហគមន៍កសិកម្មទំនើបវិញ ជាជាងប្រើប្រាស់ ពូជប្រភេទស្រូវអូអឹម (OM) របស់វៀតណាម ដើម្បីធានាតម្លៃស្រូវបានយូរអង្វែង ចៀសវាង​បញ្ហាធ្លាក់ថ្លៃ ដូចពេលបច្ចុប្បន្ននេះទៀត៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

19 Jan, 10:07


សហគ្រាសផលិតទឹកត្រី លាង ឡេង មានផលិត ផលដែលមានគុណភាពនិងស្តង់ដារមិនចាញ់ប្រទេសជិតខាងឡើយ
=============
លោកស្រី អ៊ុង ដាវី នាយិកាសហគ្រាសផលិតទឹកត្រី លាង ឡេង បានលើកឡើងថា សហគ្រាសមាន ផលិតផលដែលមានគុណភាព និងសុវត្ថិភាពល្អ មិនចាញ់ប្រទេសជិតខាងនោះទេ ហើយតម្លៃក៏ធូរថ្លៃ ជាងផលិតផលនាំចូលពីក្រៅប្រទេសផងដែរ៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

19 Jan, 09:34


https://youtu.be/hRYtL2ySkvM

VAYO FM NEWS

15 Jan, 05:01


អភិបាលខណ្ឌមានជ័យនិងដង្កោនិមន្តព្រះសង្ឃរំដោះគ្រោះលើផ្លូវ៦០ម៉ែត្រក្រោយមានគ្រោះថ្នាក់ផ្ទួនៗ
=============
នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥នេះ លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានរួមមតិគ្នា និមន្ត​ព្រះសង្ឃចំនួន ១៤អង្គ សូត្រមន្តរំដោះគ្រោះ បណ្តេញ​នូវឧបទ្រពចង្រៃ នៅលើបណ្តោយផ្លូវ ៦០ម៉ែត្រ ចាប់ពីចំណុចគល់ស្ពានមរតកតេជោ រហូតដល់ចំណុចផ្សារទំនើប អ៊ីអន៣ បន្ទាប់​ពីកើត​មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗគ្នា៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

15 Jan, 04:37


រដ្ឋមន្រ្តីព័ត៌មាន៖ ព័ត៌មានក្លែងក្លាយជាច្រើនកំពុងធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា
=============
លោក នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថាការកើនឡើងនៃចំនួនព័ត៌មានក្លែងក្លាយកាលពីឆ្នាំ២០២៤ បាននឹងកំពុងជះផលប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជា ព្រោះថានៅពេលមានព័ត៌មានមិនពិតច្រើននៅកម្ពុជានឹងធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិដែលមានបំណងទស្សនាកម្ពុជា មានក្តីកង្វល់ និងទទួលបានព័ត៌មានដែលមិនពិតប្រាកដ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

15 Jan, 02:33


ប្រធានាធិបតីកូរ៉េខាងត្បូងលោកYoon Suk Yeolត្រូវបានអាជ្ញាធរចាប់ខ្លួនហើយ
=============
ក្រុមស៊ើបអង្កេតប្រឆាំងអំពើពុករលួយ របស់កូរ៉េខាងត្បូងបាននិយាយថា ប្រធានាធិបតីកូរ៉េខាងត្បូងលោកYoon Suk Yeol ត្រូវបានចាប់ខ្លួននៅគេហដ្ឋាន​របស់លោក នៅព្រឹកថ្ងៃទី១៥ខែមករា​ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការប្រឈម​មុខដាក់គ្នា អស់ជាច្រើនម៉ោង ជាមួយបុគ្គលិក​សន្តិសុខនិងអ្នកគាំទ្ររបស់លោក។ នេះបើ​យោងតាមការចុះផ្សាយ ដោយសារព័ត៌មាន​BBCនៅថ្ងៃពុធនេះ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

15 Jan, 02:16


អ្នកជំនាញ៖កំណើនវិនិយោគក្នុងឆ្នាំ២០២៤ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនបរទេស​មកលើកម្ពុជា
=============
កំណើនការវិនិយោគក្នុងឆ្នាំ២០២៤ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើកម្ពុជា។ នេះបើតាមការលើកឡើងពីអ្នកជំនាញសេដ្ឋកិច្ច ក្រោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍ពីការអនុម័តគម្រោងវិនិយោគជិត៥០០ក្នុងឆ្នាំ២០២៤ ដែលមានលទ្ធភាពបង្កើតការងារប្រមាណ៣២ម៉ឺនកន្លែង។ អ្នកជំនាញបន្ថែមថា កំណើនការវិនិយោគល្អក្នុងឆ្នាំ២០២៤ ក៏បានឆ្លុះបញ្ចាំងពីសញ្ញាណល្អនៃកំណើនសេដ្ឋកិច្ច ខណៈការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្ដាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

15 Jan, 01:34


ក្រសួងធនធានទឹក៖សីតុណ្ហភាពអាចចុះចន្លោះពី១៩-២០អង្សាសេ ពីថ្ងៃទី១៥-១៧មករា។
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

14 Jan, 14:50


ព័ត៌មានសំខាន់ៗ​សម្រាប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥៖

១. តើអ្វីដែលត្រូវធ្វើនិងមិនត្រូវធ្វើនៅពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ?

២. ករណីក្មេងទំនើងបើមានការលើកលែងដោយអាងខ្សែសូមរាយការណ៍​មកក្រសួងយុត្តិធម៌

៣. ឡានក្រុងសាធារណៈជាជម្រើសមួយសម្រាប់ពលរដ្ឋនៅភ្នំពេញធ្វើដំណើរ​ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍?

៤. អ្នកបើករថយន្ដបុកម៉ូតូបណ្ដាលឱ្យស្លាប់ឪពុកកូន៣នាក់ប្រពន្ធរបួសធ្ងន់​លើផ្លូវ៦០ម៉ែត្រត្រូវបានចោទប្រកាន់

៥. រដ្ឋមន្ដ្រីកសិកម្ម៖ស្រូវពូជខ្មែរអាចរក្សាទីផ្សារបានខុសពីស្រូវអូអឹម​ដែលពឹងផ្អែកលើទីផ្សារវៀតណាម

៦.ក្រសួងកសិកម្មផ្តល់កម្ចីឱ្យសហគមន៍ក្នុងរង្វង់៥លានដុល្លារជាទុន​ងាកមកដាំស្រូវសែនក្រអូប

៧.ព័ត៌មានសន្ទស្សន៍ហានិភ័យអាកាសធាតុសម្រាប់កុមារនឹងជួយគិតគូរ​ដល់កិច្ចការពារកុមារកម្ពុជា

៨. អូស្រ្តាលីបិទឆ្នេរចំនួន៩នៅស៊ីដនីដោយសារកម្ទេចកម្ទីររាងដូចបាល់​មិនអាចពន្យល់បាន

៩. កូរ៉េខាងត្បូងថាកូរ៉េខាងជើងបាញ់មីស៊ីលជាច្រើនគ្រាប់ទៅសមុទ្រខាងកើត

១០. ភាគនិរតីប្រទេសជប៉ុនរងការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ក្បែរតំបន់Nankai Trough

១១. ហ្វីលីពីនតវ៉ាប្រឆាំងនឹងការដាក់ពង្រាយកប៉ាល់ដ៏ធំរបស់ចិននៅក្នុង​តំបន់ដែនសមុទ្រ

VAYO FM NEWS

14 Jan, 13:48


https://youtu.be/TDTuDts8V70

VAYO FM NEWS

14 Jan, 12:18


https://youtu.be/AS6poOMcVv8

VAYO FM NEWS

14 Jan, 11:09


ប.ស.ស.នឹងចុះអធិការកិច្ចតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេសដើម្បីពង្រឹងប្រសិទ្ធភាពអនុវត្ដច្បាប់
=============
បេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមយុទ្ធនាការចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥តទៅ។ នេះបើតាមសេចក្ដីជូនដំណឹងចេញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ការចុះអធិការកិច្ចដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្ដច្បាប់ស្ដីពីរបបសន្ដិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្ដពាក់ព័ន្ធ។ ម្យ៉ាងវិញទៀត ការចុះអធិការកិច្ចក៏ក្នុងគោលដៅពង្រីកវិសាលភាពនៃការគ្របដណ្ដប់សមាជិក ប.ស.ស. ឱ្យកាន់តែទូលំទូលាយ សំដៅធានាឱ្យបាននូវសុខុមាលភាព និងអត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គមដល់កម្មករនិយោជិត ជាពិសេសធានាឱ្យបាននូវនិរន្ដរភាពមូលនិធិសន្ដិសុខសង្គម។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

14 Jan, 10:34


វិធីដកជាតិពុលដែលរារាំងសក់មិនឱ្យស្រូបយកសារធាតុចិញ្ចឹម
=============
ការប្រើប្រាស់ផលិតផលថែរក្សាសក់ អាចនាំឱ្យមានការប្រមូលផ្តុំនូវភាពកខ្វក់ និងប្រេងនៅក្នុងសរសៃសក់របស់អ្នក។ នេះអាចនាំឱ្យសក់ស្តើង និងជ្រុះ ហើយក៏អាច​បណ្តាលឱ្យសក់របស់អ្នកមានក្លិនផងដែរ។ ការដកជាតិពុលចេញពីសរសៃសក់ វាពាក់ព័ន្ធនឹងការសម្អាតសរសៃសក់របស់អ្នកបានយ៉ាងជ្រៅ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

14 Jan, 10:22


ក្រសួងកសិកម្មផ្តល់កម្ចីឱ្យសហគមន៍ក្នុងរង្វង់៥លានដុល្លារជាទុនងាកមកដាំស្រូវសែនក្រអូប
=============
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងថាក្រសួងកសិកម្មនឹងដាក់ទុនឱ្យសហគមន៍ខ្ចីក្នុងរង្វង់៥លានដុល្លារ ដោយមិនចាំបាច់ឱ្យកសិករសមាជិកពិបាកជាប់បំណុលគេ ឬត្រូវដាក់ទុនដោយខ្លួនឯងឡើយ។ នេះគឺជាដំណោះស្រាយបន្ទាន់ ដែលក្រសួងកសិកម្មផ្តល់ជូនប្រជាកសិករ ដែលធ្លាប់តែដាំពូជស្រូវរបស់ប្រទេសវៀតណាម ហើយកំពុងពិបាករកទីផ្សារនិងមិនទទួលបានតម្លៃល្អ។ ជាមួយគ្នាក្រសួងបានលើកទឹកចិត្ត និងផ្សព្វផ្សាយឱ្យប្រជាកសិករងាកមករួមគ្នាជាសហគមន៍ និងដាំពូជអង្ករក្រអូបរបស់ខ្មែរ ជាជាងការនៅតែបន្តដាំពូជរបស់គេ ដែលពិបាកទាំងទីផ្សារ ពិបាកទាំងការអន្តរាគមន៍ជួយពេលមានបញ្ហា។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

08 Jan, 09:53


លោក ហ៊ុន តូ៖រាល់ការផ្សព្វផ្សាយរបស់លោក ហេង សិទ្ធី គឺជាការប្រឌិតនិង​មានចេតនាទុច្ចរិត
=============
លោក ហ៊ុន តូ ដែលត្រូវជាក្មួយប្រុស​របស់​សម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានចេញសេចក្តីបញ្ជាក់ជូនសាធារណជនថា រាល់ទង្វើផ្សព្វផ្សាយ តាមបណ្តាញសង្គមនានា របស់លោកហេង សិទ្ធី សុទ្ធសឹងជាការប្រឌិត ផ្ទុយពីការពិត បំភាន់មតិសាធារណៈជន និង​មានចេតនាទុច្ចរិត ចោទប្រកាន់ ទម្លាក់កំហុស​ដោយអសុទ្ធចិត្ត មកលើរូបលោក៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

08 Jan, 09:39


ប្រទះឃើញវត្តមានសត្វខ្ទីងប្រភេទកម្រជិតផុតពូជក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់»
=============
វត្តមានសត្វខ្ទីងដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជបានបង្ហាញវត្តមានសារជាថ្មីនៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» រកចំណីលាយឡំជាមួយហ្វូងសត្វគោអ្នកស្រុក ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។ អ្នកនាំពាក្យក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃជីវៈចម្រុះទាំងនេះដោយសាតែការចូលរួមពីគ្រប់ភាគីក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងជីវចម្រុះនៅកម្ពុជា។ សត្វខ្ទីងចូលចិត្តរស់នៅជាហ្វូងដូចជាសត្វគោ ហើយខ្ទីងញីអាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី ៩ខែ រីឯកូនរបស់វាមានពណ៌ត្នោត រហូតដល់វាមានអាយុពី៤-៥ខែ ទើបប្រែទៅជាពណ៌ខ្មៅ៕
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

08 Jan, 09:12


គ្រោះថ្នាក់ចរាចរណ៍ នៅតែជាក្តីកង្វលរបស់ពលរដ្ឋនិងរាជរដ្ឋាភិបាល ត្បិតតែងតែកើតមានជារៀងរាល់ថ្ងៃ ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួស។ ខណៈរបាយការណ៍បង្ហាញថា ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមានអ្នកស្លាប់ជាង១,០០០នាក់ ហើយកត្តាល្បឿន ជាមូលហេតុចម្បងនាំឱ្យមានគ្រោះថ្នាក់ច្រើនជាងគេ។
តើគួរធ្វើដូចម្តេចដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា?
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

08 Jan, 09:08


១២ខែឆ្នាំ២០២៤៖មន្ទីរពេទ្យគន្ធបុប្ផាបាន វះកាត់ ជំងឺបេះដូងពីកំណើតដល់កុមារជាង១០០០នាក់
=============
រយៈពេល ១២ខែឆ្នាំ២០២៤ មន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ និងមន្ទីរពេទ្យជ័យវរ្ម័នទី៧ នាខេត្ត សៀម រាប បានវះកាត់ជំងឺបេះដូងពីកំណើតដល់កុមារ បានចំនួន ១,០២៩នាក់ ដោយក្នុងនោះ បាន ទទួលវះកាត់ទូទៅបានចំនួន ៣១,២៤៧នាក់៕
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

08 Jan, 08:32


គ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់ធំសម្រាប់កម្ពុជាដូច្នេះគួរធ្វើដូចម្ដេចដើម្បីកាត់បន្ថយបាន?
=============
គ្រោះថ្នាក់ចរាចរណ៍ នៅតែជាក្តីកង្វលរបស់ ពលរដ្ឋនិងរាជរដ្ឋាភិបាល ត្បិតតែងតែ កើត មានជារៀងរាល់ថ្ងៃ ដែលបណ្តាលឱ្យ មាន អ្នកស្លាប់និងរបួស។ ខណៈរបាយការណ៍បង្ហាញថា ឆ្នាំ២០២៤ គ្រោះ ថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមានអ្នកស្លាប់ជាង១,០០០នាក់ ហើយកត្តាល្បឿន ជាមូលហេតុ ចម្បងនាំឱ្យមានគ្រោះថ្នាក់ច្រើនជាងគេ។
តើគួរធ្វើដូចម្តេចដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា?
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

08 Jan, 08:04


អាមេរិក៖ភ្លើងបានឆេះរាលដាលយ៉ាងសន្ធោសន្ធៅ ដោយបង្ខំឱ្យអ្នកស្រុកមួយចំនួន រត់ចោលផ្ទះសម្បែងរួមទាំងរថយន្តរបស់ពួកគេ ដើម្បីគេចពីអណ្តាតភ្លើងដ៏កំណាច។ ភ្លើងបានចាប់ផ្តើមឆេះនៅតំបន់Pacific Palisadesនៅថ្ងៃអង្គារ ហើយបានរាលដាលក្នុងល្បឿនយ៉ាងលឿន ដោយសារតែលក្ខខណ្ឌអាកាសធាតុស្ងួតមិនធម្មតា និងបញ្ឆេះដោយកម្លាំងខ្យល់បក់៨០គីឡូម៉ែត្រក្នុងមួយម៉ោង។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

08 Jan, 07:24


ឆ្នាំ២០២៤៖ ជាមធ្យម ក្នុងមួយថ្ងៃៗ មានមនុស្សស្លាប់ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ចំនួន ៤នាក់
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

08 Jan, 07:16


ភ្លើងឆេះផ្ទះនិងរថយន្ត ខណៈមនុស្ស​៣ម៉ឺននាក់ត្រូវបាន​បញ្ជាឱ្យជម្លៀសពីភ្លើងឆេះព្រៃនៅLos Angeles
=============
អណ្តាតភ្លើងក្រហមឆ្អៅ ផ្សែងខ្មួលខ្មាញ់បាញ់​ហុយទ្រលោមទៅលើអាកាស បង្កជាភាពក្តៅ​ក្រហល់ក្រហាយ ដល់ប្រជាជននៅតំបន់ខ្លះនៃ ក្រុងLos Angelesរដ្ឋ California របស់សហរដ្ឋ​អាមេរិក។ នេះជាស្ថានភាពភ្លើងឆេះព្រៃ ដែលបង្ខំឱ្យក្រុងLos Angeles ប្រកាស​ដាក់រដ្ឋនៅក្នុងភាពអាសន្ន ដោយសារ​តែភ្លើងឆេះព្រៃ បានឆេះរាលដាល​យ៉ាងឆាប់រហ័ស ពី១០ហិកតាទៅដល់​ជាង២,៩០០ហិកតា នៅក្នុងរយៈពេលត្រឹម​តែប៉ុន្មានម៉ោងប៉ុណ្ណោះ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

08 Jan, 06:29


បើតាមសារព័ត៌មានថៃ The Nation ជនសង្ស័យដែលបានបាញ់សម្លាប់លោកលឹម គីមយ៉ា អតីតតំណាងរាស្រ្តបក្សប្រឆាំង ត្រូវបានសមត្ថកិច្ចថៃកំណត់អត្តសញ្ញាណបាន ហើយកំពុងស្វែងរកដីកាចាប់ខ្លួនបុគ្គលដែលគេស្គាល់ថាជាអតីតមន្ត្រីកងទ័ពជើងទឹកថៃមានអាយុ៤១ឆ្នាំ។ សង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សនៅកម្ពុជាបានអំពាវនាវឱ្យដល់អាជ្ញាធរថៃស៊ើបអង្កេតពីការពិតឱ្យបានច្បាស់លាស់ តម្លាភាព និងយុត្តិធម៌ ខណៈទម្រង់នៃអំពើហិង្សានេះអាចនឹងជះឥទ្ធិពលលើផ្លូវចិត្តរបស់ប្រជាជននៃប្រទេសទាំងពីរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

08 Jan, 05:47


ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ឱ្យលោក ហេង សិទ្ធី បង្ហាញដល់សាធារណជន បើសិនខ្លួនពិតជាមានភស្ដុតាងថា លោក ស សុខា ថ្នាក់ដឹកនាំ ឬមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបណា បានប្រព្រឹត្ដអំពើពុករលួយ កាង ឬការពារក្រុមឧក្រិដ្ឋជនខុសច្បាប់។
=============
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

06 Jan, 15:01


ព័ត៌មានសំខាន់ៗប្រចាំថ្ងៃ៖

១.អ្នកនាំពាក្យ៖ក្រសួងយុត្តិធម៌ទទួលចាត់ការតែលើបណ្តឹងផ្លូវការ​និងមានមូលដ្ឋានប៉ុណ្ណោះ

២.អ្នកនាំពាក្យរង៖ឈ្មោះប៊ុន ភក្តីដែលជាមន្ដ្រីពាក់ផ្កាយគឺជាជនជាតិខ្មែរ​មិនមែនជនជាតិវៀតណាមទេ

៣.អ្នកភូមិសាស្ដ្រនយោបាយចាត់ទុកថ្ងៃ៧មករាជាសច្ចភាពប្រវត្ដិសាស្ដ្រ​និងជាមេរៀនត្រូវចងចាំ

៤.ការសាងសង់ស្ពានដីឥដ្ឋ-ថ្មគរស្ថិតក្នុងស្រុកកៀនស្វាយនិងល្វាឯម​កំពុងដំណើរការយ៉ាងមមាញឹក

៥.សមត្ថកិច្ចឃាត់អ្នកបើករថយន្ដបុកជាមួយម៉ូតូបណ្ដាលឱ្យស្លាប់​តារារ៉េបម្នាក់ទៅសាកសួរ

៦.ឃាត់ខ្លួនកងរាជអាវុធហត្ថខេត្ដតាកែវ៣រូបក្នុងនោះ២រូបពាក់ព័ន្ធ​ករណីស៊ីសំណូក

៧.មនុស្សរាប់លាននាក់ស្ថិតក្រោមការវាយលុកដោយព្យុះរដូវរងារដ៏ធំ ខណៈរដ្ឋចំនួន៦របស់អាមេរិកប្រកាសភាពអាសន្ន

៨.អតីតអនុប្រធានាធិបតីអេក្វាឌ័រលោកJorge Glasបានជម្លៀស​ពីពន្ធនាគារក្រោយមានការប៉ងធ្វើឃាត

៩.កូរ៉េខាងត្បូងថាកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងទៅសមុទ្រខាងកើត

១០.ដំរីមួយក្បាលប្រែជាកាចសាហាវប្រើប្រម៉ោយនិងភ្លុក​វាយប្រហារសម្លាប់ភ្ញៀវទេសចរម្នាក់នៅថៃ

VAYO FM NEWS

06 Jan, 14:52


សហជីពនិងកម្មករ៖មាន៧មករាទើបកម្ពុជាមានឱកាសអភិវឌ្ឍពិសេសការវិនិយោគបង្កើតការងារ
=============
ក្រុមសហជីព និងកម្មករនិយោជិត បានលើកឡើងថា ជ័យជម្នះ៧ មករា គឺជាថ្ងៃកំណើតទី២របស់ពួកគេក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ មានជ័យជម្នះ៧មករាទើបប្រជាជនកម្ពុជាមានអ្វីៗគ្រប់សព្វបែបយ៉ាងនៅថ្ងៃនេះ។ ចំណុចសំខាន់មួយទៀតនោះ ពួកគេមើលឃើញថា ឆ្នាំ២០២៥នេះ គឺជ័យជម្នះ៧ មករា មានអាយុកាល៤៦ឆ្នាំមកហើយ ដែលជ័យជម្នះនេះធ្វើប្រទេសមានឱកាសក្នុងការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

06 Jan, 11:55


ជុំវិញការដាក់ពាក្យបណ្តឹងរបស់ជនជាតិចិនប្តឹងលោកហ៊ុន តូ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា លោកសូមច្រានចោលនូវការលើកឡើងដែលថាក្រសួងរក្សាភាពស្ងប់ស្ងាត់ចំពោះករណីខាងលើនេះ ខណៈការដាក់ពាក្យបណ្តឹងរបស់បុគ្គលនោះ មិនមែនជាបណ្តឹងផ្លូវការទេគ្រាន់តែជាព័ត៌មានសម្រាប់ក្រសួងពិនិត្យ និងវិភាគប៉ុណ្ណោះ។ ដូច្នេះក្រសួងមិនអាចចាត់ការទៅតាមនីតិវិធីច្បាប់បានឡើយ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

06 Jan, 11:27


បន្ទាប់ពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា លោក ប៊ុន ភក្តី ដែលមានមុខតំណែងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាជនជាតិវៀតណាមដែលទើបទទួលបានសញ្ជាតិខ្មែរនៅក្នុងឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញមកច្រានចោលការផ្សព្វផ្សាយនេះភ្លាមៗ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

06 Jan, 11:21


អ្នកនាំពាក្យ៖ក្រសួងយុត្តិធម៌ទទួលចាត់ការតែលើបណ្តឹងផ្លូវការនិងមានមូលដ្ឋានប៉ុណ្ណោះ
=============
ជុំវិញការដាក់ពាក្យបណ្តឹងរបស់ជនជាតិចិនប្តឹងលោកហ៊ុន តូ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានថ្លែងថា លោកសូមច្រានចោលនូវការលើកឡើងដែលថាក្រសួងរក្សាភាពស្ងប់ស្ងាត់ចំពោះករណីខាងលើនេះ ខណៈការដាក់ពាក្យបណ្តឹងរបស់បុគ្គលនោះ មិនមែនជាបណ្តឹងផ្លូវការទេគ្រាន់តែជាព័ត៌មានសម្រាប់ក្រសួងពិនិត្យ និងវិភាគប៉ុណ្ណោះ។ ដូច្នេះក្រសួងមិនអាចចាត់ការទៅតាមនីតិវិធីច្បាប់បានឡើយ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

06 Jan, 11:18


ប៉ូលិសក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទទី០៦ខែមករាឆ្នាំ២០២៥ថា សត្វដំរីមួយក្បាល បានសម្លាប់ភ្ញៀវទេសចរជនជាតិអេស្ប៉ាញម្នាក់ នៅពេលដែលនាងកំពុងងូតទឹកឱ្យសត្វដំរី នៅជម្រកសត្វមួយកន្លែង ស្ថិតនៅភាគខាងត្បូងប្រទេសថៃ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

06 Jan, 10:31


អ្នកនាំពាក្យរង៖ឈ្មោះប៊ុន ភក្តីដែលជាមន្ដ្រីពាក់ផ្កាយគឺជាជនជាតិខ្មែរមិនមែនជនជាតិវៀតណាមទេ
=============
បន្ទាប់ពីមានការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមថា លោក ប៊ុន ភក្តី ដែលមានមុខតំណែងជាប្រធានវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា ជាជនជាតិវៀតណាមដែលទើបទទួលបានសញ្ជាតិខ្មែរនៅក្នុងឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញមកច្រានចោលការផ្សព្វផ្សាយនេះភ្លាមៗ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

06 Jan, 09:11


អ្នកភូមិសាស្ដ្រនយោបាយចាត់ទុកថ្ងៃ៧មករាជាសច្ចភាពប្រវត្ដិសាស្ដ្រនិងជាមេរៀនត្រូវចងចាំ
=============
អ្នកជំនាញកិច្ចការអន្ដរជាតិ និងភូមិសាស្ដ្រនយោបាយ បានលើកឡើងថា ថ្ងៃ៧ មករា គឺជាថ្ងៃដែលមានអត្ថន័យជាប្រវត្ដិសាស្ដ្រសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល ហើយជាសច្ចភាពប្រវត្ដិសាស្ដ្រ និងជាមេរៀនដែលត្រូវចងចាំ។ ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ គឺជាខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

06 Jan, 09:02


ដំរីមួយក្បាលប្រែជាកាចសាហាវប្រើប្រម៉ោយនិងភ្លុកវាយប្រហារសម្លាប់ភ្ញៀវទេសចរម្នាក់នៅថៃ
=============
ភ្ញៀវទេសចរឈ្មោះ Blanca Ojanguren García បានងូតទឹកឱ្យសត្វ នៅ មជ្ឈមណ្ឌលថែទាំសត្វដំរីនៅស្រុក Koh Yaoនៃខេត្ត Phang Nga នៅពេលដែលនិស្សិតស្រីរូបនេះ ត្រូវបានវាយប្រហារ ដោយប្រម៉ោយដំរី ដែលមានកម្លាំងដ៏ខ្លាំងក្លា។ យោងតាម​ការចុះផ្សាយដោយកាសែត Bangkok Postរបស់ថៃ ភ្លុករបស់សត្វដំរីដែលប្រែជា​កាចសាហាវមួយក្បាលនេះ ក៏បានចាក់ទម្លុះ​ជាប់ជាមួយរាងកាយរបស់អ្នកទេសចរបរទេសរូបនេះផងដែរ។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

06 Jan, 06:14


ការសាងសង់ស្ពានដីឥដ្ឋ-ថ្មគរស្ថិតក្នុងស្រុកកៀនស្វាយនិងល្វាឯមកំពុងដំណើរការយ៉ាងមមាញឹក
=============
ការដ្ឋានសាងសង់ស្ពាន ដីឥដ្ឋ-ថ្មគរ កំពុងដំណើរការយ៉ាងមមាញឹក រួមទាំងការងាររណបមួយចំនួនទៀត ដើម្បីធានាការសាងសង់តាមផែនការដែលបានគ្រោងទុក។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ ស្ពានដីឥដ្ឋ-ថ្មគរ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូងនិងខាងកើតរាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី ស៊ី ជីនពីង (ក្រវាត់ក្រុងទី៣)ត្រង់ចំណុចផ្លូវជាតលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
=============
🌐អានព័ត៌មាន
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 11:42


លោកនាយកយូនីសេហ្វប្រចាំកម្ពុជាបន្តថាថ្វីបើកម្ពុជាបានសម្រេចនូវភាពរីកចម្រើនក្នុងការអនុវត្តអនុសញ្ញាស្ដីពីសិទ្ធិកុមារក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ក៏ប៉ុន្តែបញ្ហាប្រឈមនៅតែបន្តកើតមាន ជាពិសេសនៅតំបន់ដាច់ស្រយាល ដូចជាខេត្តមណ្ឌលគិរីជាដើមដែលកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 10:16


រដ្ឋមន្ត្រីកសិកម្មឱ្យសហគមន៍កសិកម្មទំនើបអនុវត្តកិច្ចសន្យាផលិតកម្មឱ្យមានប្រសិទ្ធភាព
=============
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់សហគមន៍កសិកម្មទំនើប ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតនូវទំនើបកម្មនៃសមាជិកសហគមន៍ ដោយធ្វើការរួមគ្នា ផលិតរួមគ្នា ធ្វើតាមស្តង់ដាត្រឹមត្រូវ និងត្រូវមានភាពស្មោះត្រង់ មានវិន័យល្អ ផលិតទៅតាមតម្រូវការទីផ្សារ និងអនុវត្តកិច្ចសន្យាផលិតកម្មឱ្យមានប្រសិទ្ធភាព...
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 10:11


សហភាពអន្តរសភាប្តេជ្ញាចិត្តគាំទ្រដល់ការអនុវត្តរបស់អនុសញ្ញាអូតាវ៉ា
=============
សហភាពអន្តរសភា(IPU)បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រដល់ការអនុវត្តរបស់អនុសញ្ញាអូតាវ៉ា ដោយរាប់បញ្ចូលទាំងការធ្វើសកលភាវូបនីយកម្ម និងការជំរុញឱ្យគោរពតាមបទដ្ឋាននៃអនុសញ្ញាអូតាវ៉ា។ ការប្តេជ្ញាយ៉ាងដូច្នេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ និងលោក Martin Chungong អគ្គលេខាធិការនៃសហភាពអន្តរសភា (IPU)...
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 09:52


ប្រទេសមជ្ឈិមបូព៌ាបង្ហាញការសាទរចំពោះបទឈប់បាញ់នៅលីបង់ខណៈជំរុញដូចគ្នាសម្រាប់តំបន់ហ្គាហ្សា
=============
បណ្តាប្រទេសមជ្ឈិមបូព៌ាដូចជា អេហ្ស៊ីប ទួរគី អ៊ីរ៉ាក់ អ៊ីរ៉ង់ អារ៉ាប់ប៊ីសាអូឌីត និងប៉ាឡេស្ទីន ក៏ដូចជាកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីបង់ (UNIFIL) រួមទាំងអង្គការសហប្រជាជាតិ (UN) បានសម្តែងនូវការសាទរយ៉ាងខ្លាំងក្លាជាមួយនឹងក្តីរីករាយ ជុំវិញការប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហេសបូឡាលីបង់ ដែលបានចាត់ចូលជាធរមានកាលពីថ្ងៃពុធម្សិលមិញនេះ ប៉ុន្តែក៏បានស្នើជំរុញយ៉ាងខ្លាំងឱ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សាផងដែរ ដើម្បីឱ្យប្រជាជនស្លូតត្រង់រាប់លាននាក់ បានរួចចាកផុតពីទុក្ខវេទនាដ៏សង្វែកនេះ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 09:08


នាករដ្ឋមន្ត្រី៖ការវិនិយោគនៅកម្ពុជាគឺបានផ្គត់ផ្គង់ដល់ទីផ្សាក្នុងតំបន់និងសកលលោក
=============
នាករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការវិនិយោគនៅកម្ពុជាមិនត្រឹមតែសម្រាប់ទីផ្សារកម្ពុជាប៉ុណ្ណោះទេ តែក៏សម្រាប់ទីផ្សាក្នុងតំបន់ និងសកលលោក តាមរយៈយន្តការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជាជាមួយបណ្ដាប្រទេសក្នុងតំបន់ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ការលើកឡើងដូច្នេះរបស់សម្ដេចធិបតី ដើម្បីឆ្លើយតបទៅក្រុមហ៊ុន Hong Leong Manufacturing Group ដែលមានបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតលើវិស័យសក្តានុពលរបស់កម្ពុជា។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 09:07


«Enzo Maresca»មិនចង់បាត់បង់ខ្សែប្រយុទ្ធ«Christopher Nkunku»ក្នុងទីផ្សារដោះដូរកីឡាករខែមករាទេ
=============
គ្រូបង្វឹកលោក Enzo Maresca ទទូចថាគាត់មិនមានគម្រោងឃើញកីឡាករខ្សែប្រយុទ្ធសញ្ជាតិបារាំង Christopher Nkunku ចាកចេញពីតោខៀវ Chelsea ក្នុងទីផ្សារដោះដូរកីឡាករខែមករាទេ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះត្រូវបានចុះហត្ថលេខាទិញយកក្នុងកិច្ចព្រមព្រៀងតម្លៃ ៥២ លានផោនពីក្លិប RB Leipzig កាលពីឆ្នាំមុន ហើយពេលនេះគេបានជួបការលំបាកក្នុងការលេងនៅរដូវកាលនេះ ដោយចាប់ផ្តើមលេងតែមួយប្រកួតក្នុងចំណោម ១២ ប្រកួតរបស់ Chelsea នៅលីកកំពូល Premier League ។ ជុំវិញបញ្ហានេះ Nkunku មិនសប្បាយចិត្តនឹងស្ថានភាពរបស់គេនៅ Chelsea ហើយកំពុងពិចារណាក្នុងជម្រើសចាកចេញនៅមុនខែមករានាទីផ្សារដោះដូរកីឡាករ។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 09:07


ក្រុមហ៊ុនYCH មានបំណងវិនិយោគលើវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា
=============
ក្រុមហ៊ុន YCH Group បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីកជាដើម។ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន YCH Group លោក Robert Yap បានកត់សម្គាល់បែបនេះ នៅក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 09:02


ក្រៅពីសំខាន់សម្រាប់បុគ្គល គ្រួសារ សង្គមជាតិ ទស្សនវិជ្ជាក៏សំខាន់នៅក្នុងនយោបាយ។ ហេតុអ្វីទស្សនវិជ្ជាសំខាន់សម្រាប់អ្នកនយោបាយនិងក្នុងវិសយនយោបាយ?
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 08:12


ទណ្ឌិត៨៦នាក់ស្នើសុំបន្ធូរបន្ថយនិងលើកលែងទោសសម្រាប់ថ្ងៃ៧មករា២០២៥
=============
ទណ្ឌិតចំនួន ៨៦នាក់ បានដាក់សំណើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ (៧មករា) ឆ្នាំ២០២៥។ ក្រោយពីមានសំណើទណ្ឌិត ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិការ ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យលើសំណើសុំរបស់ទណ្ឌិតនៅមណ្ឌល់ប់រំកែប្រែទី១ ទី២ ទី៣និងទី៤ ក្រោមវត្តមានលោក ឆែម សាវុធ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការថ្នាក់ក្រសួងមហាផ្ទៃ និងមានការចូលរួមពីលោក ឡាយ សំណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 08:11


អឺរ៉ុបប្តេជ្ញាគាំទ្រវិស័យកសិកម្មកម្ពុជានិងធានាថាវិស័យនេះអនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់
=============
លោក អីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានថ្លែងថា “បញ្ហាកសិកម្មសព្វថ្ងៃត្រូវការការសហការរួមគ្នា និងដំណោះស្រាយច្នៃប្រឌិត។ លោកថា ក្រុមអឺរ៉ុបកំពុងធ្វើការដើម្បីជួយជំរុញពន្លឿនកំណើនបៃតង និងការងារសមរម្យនៅក្នុងអាជីវកម្មកសិ-ពាណិជ្ជកម្មរបស់កម្ពុជា។ លោក អីហ្គូ ទ្រីសម៉ាន់ (Igor Driesmans) ថា តាមរយៈការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អ៊ឺរ៉ុប កំពុងកសាងភាពជាដៃគូដ៏រឹងមាំក្នុងការផ្តល់សិទ្ធិអំណាចដល់កសិករក្នុងស្រុក បង្កើនផលិតភាព និងការកែច្នៃក្នុងស្រុក ព្រមទាំងលើកកម្ពស់ការអនុវត្តប្រកបដោយចីរភាព។ លោកឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បន្តថា អឺរ៉ុបប្តេជ្ញាគាំទ្រដល់វិស័យកសិកម្មកម្ពុជា និងធានាថាវិស័យនេះអនុលោមតាមស្តង់ដារអន្តរជាតិកម្រិតខ្ពស់”។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 08:08


លោកឈាង រ៉ាឱ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលបង្កើនសមត្ថភាពបណ្តុះបណ្តាលបន្ថែម
=============
លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសិខាភិបាល បានណែនាំដល់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បង្កើនសមត្ថភាពបន្ថែមទៀតលើការងារបណ្តុះបណ្តាល ដោយត្រូវពង្រឹងគុណភាពឱ្យបានជាប់ជាប្រចាំគ្រប់កម្រិត និងរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ជាពិសេសវគ្គវិក្រឹតការបុគ្គលិកសុខាភិបាល និងខិតខំពង្រីកការផ្សព្វផ្សាយ លើកស្ទួយកិត្យានុភាពវិជ្ជាជីវៈសុខាភិបាល។ បន្ថែមពីលើនេះ ត្រូវពង្រឹងសមត្ថភាពគរុកោសល្យ សម្រាប់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ និងត្រូវយកចិត្តទុកដាក់លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងការអនុវត្តច្បាប់ក្នុងវិស័យសុខាភិបាល ព្រមទាំងពង្រឹងបន្ថែមនូវអភិបាលកិច្ច និងបង្កើនការងារគ្រប់គ្រង តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 07:55


កម្ពុជាបន្តជំរុញសេវាធនាគារប្រកបដោយក្រមសីលធម៌ជាមួយស្តង់ដានៃកិច្ចការពារអតិថិជន
=============
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដោយបានការគាំទ្រពីអង្គការអន្តរជាតិ Cerise+SPTF បានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ(CBS) ដើម្បីកំណត់ស្តង់ដាថ្មីសម្រាប់កិច្ចការពារអតិថិជននៅក្នុងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។ ពាក់ព័ន្ធទៅនឹងការផ្តោតជាចម្បងនៃអង្គសិក្ខាសាលាខាងលើ គឺការដាក់ឱ្យដំណើររការនូវ "ក្រមប្រតិបត្តិ សម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុ និងឧបករណ៍វាយតម្លៃនៃកិច្ចការពារអតិថិជន” និងគម្រោងវាយតម្លៃ ដែលជាឧបករណ៍ដំបូងគេបង្អស់ ដែលរួមបញ្ចូលក្រមប្រតិបត្តិសម្រាប់វិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា ជាមួយនឹងស្តង់ដាកិច្ចការពារអតិថិជនរបស់ Cerise-SPTF ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 07:28


កម្ពុជា-ចិនប្តេជ្ញាអនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ុសដើម្បីជំរុញគម្រោងសំខាន់ៗមួយចំនួន
=============
កម្ពុជា និងចិនបានអះអាងពីការប្តេជ្ញាចិត្តក្នុងការអនុវត្តឱ្យបានជោគជ័យនូវកុងសង់ស៊ុស ដើម្បីជំរុញគម្រោងសំខាន់ៗមួយចំនួនដូចជា៖ ច្រករបៀងត្រី និងស្រូវ ច្រករបៀងអភិវឌ្ឍឧស្សាហកម្ម គម្រោង អភិវឌ្ឍន៍កសិកម្មទំនើប និងគម្រោងថាមពលចម្រុះ ក៏ដូចជាការលើកកម្ពស់ការកសាងសហគមន៍កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ក្នុងការកសាងអនាគតរួមគ្នានៅយុគសម័យថ្មី ដោយចាត់ទុកជាគំរូសម្រាប់មនុស្សជាតិ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 07:20


«Gareth Bale»និង«Luka Modric»នៅតែជឿជាក់លើសមត្ថភាព«Kylian Mbappe»ហើយនិយាយថាគេជាកីឡាករល្អបំផុតនៅលើពិភពលោក
=============
អតីតកីឡាករ Real Madrid ជំនាញជើងឆ្វេង Gareth Bale បានទទូចថា Kylian Mbappe នៅតែជាកីឡាករល្អបំផុតនៅលើពិភពលោក បើទោះបីជាគេមានទម្រង់លេងមិនសូវល្អក្នុងការប្រកួតរបស់ក្រុមយក្សអេស្ប៉ាញចាញ់ក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុមហង្សក្រហម Liverpool ក្នុងក្របខ័ណ្ឌ Champions League កាលពីយប់មិញក៏ដោយ។ កីឡាករខ្សែប្រយុទ្ធល្បឿនលឿនសញ្ជាតិបារាំងនឹងមិនអាចបំភ្លេចបានឡើយនៅកីឡដ្ឋាន Anfield ខណៈដែលរូបគេបានបង្ហាញពីទម្រង់លេងមិនសូវល្អដោយទទួលបានបាល់ប៉េណាល់ទីទៅហើយ បែរជាស៊ុតមិនចូលត្រូវបានសង្គ្រោះដោយអ្នកចាំទី Caoimhin Kelleher នៅក្នុងតង់ទីពីរ។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 07:03


យូនីសេហ្វផ្តល់ជំនួយថវិកា២០លានដុល្លារក្នុងមួយឆ្នាំគាំទ្រដល់ការអប់រំកុមារកម្ពុជា
=============
លោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំកម្ពុជាបានឱ្យដឹងថាចាប់តាំងពីឆ្នាំ១៩៥២ ដែលយូនីសេហ្វមកធ្វើការនៅប្រទេសកម្ពុជា លោកសង្កេតឃើញថាមានវឌ្ឍនភាពរីកចម្រើនគួរឱ្យកត់សម្គាល់សម្រាប់កុមារ។ លោកបន្ថែមថានៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យូនីសេហ្វបានផ្តល់ជាជំនួយថវិកាចំនួន២០លានដុល្លានៅក្នុងមួយឆ្នាំដើម្បីជួយគាំទ្រដល់ការអប់រំកុមារកម្ពុជា ដែលរស់នៅតំបន់ដាច់ស្រយាល។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 06:56


ម៉ិកស៊ិកប្តេជ្ញាសងសឹកដោយគំរាមពីភាពគ្មានការងារធ្វើបើលោកត្រាំដំឡើងពន្ធលើប្រទេសខ្លួនមែន!
=============
ប្រធានាធិបតី និងរដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធម្សិលមិញបានសម្តែងចេញនូវប្រតិកម្មយ៉ាងខ្លាំង ហើយបានប្តេជ្ញាសងសឹងដោយគំរាមពីភាពគ្មានការងារធ្វើសម្រាប់ពលរដ្ឋអាមេរិកជាង៤០ម៉ឺននាក់ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ពិតជាអនុវត្តការដំឡើងពន្ធបន្ថែម២៥ភាគរយលើប្រទេសរបស់ខ្លួន ដូចទៅនឹងអ្វីដែលលោកបានអះអាងថា នឹងអនុវត្តនៅពេលដែលលោកឡើងកាន់តំណែងជាផ្លូវការ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥មែននោះ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 06:32


ពលរដ្ឋប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖កម្មវិធី TVET ១,៥លាននាក់ជាឱកាសសិក្សាជំនាញបន្ថែម ដើម្បីពង្រីកមុខរបរឱ្យប្រសើរជាងមុន
=============
ពលរដ្ឋដែលជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធបានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឱកាសក្នុងការសិក្សាជំនាញបន្ថែមលើជំនាញបច្ចុប្បន្នដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មីឱ្យកាន់តែប្រសើរ និងមានប្រាក់ចំណូលច្រើនជាងមុន។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 05:09


តើផ្លូវណាខ្លះដែលត្រូវបិទពេលរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត?
=============
រដ្ឋបាលខេត្តសៀមរាប បានប្រកាសផ្អាក និងបញ្ចៀសចរាចរជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងអំឡុងពេលរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត នៅតំបន់រមណីយដ្ឋានអង្គរ។ តាមសេចក្តីជូនដំណឹង រដ្ឋបាលខេត្តបានបញ្ជាក់ថា គណៈកម្មាធិការអូឡាំពិកកម្ពុជា នឹងរៀបចំទិវារត់ប្រណាំងអន្តរជាតិនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ ដោយមានអត្តពលិកជាតិ អន្តរជាតិចូលរួមការរត់ប្រណាំងយ៉ាងច្រើនកុះករ ដើម្បីអបអរសាទរទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 05:06


ហេតុអ្វីទស្សនវិជ្ជាសំខាន់សម្រាប់អ្នកនយោបាយនិងក្នុងវិស័យនយោបាយ?
=============
ក្រៅពីសំខាន់សម្រាប់បុគ្គល គ្រួសារ សង្គមជាតិ ទស្សនវិជ្ជាក៏សំខាន់នៅក្នុងនយោបាយ។ អ្នកនយោបាយ ឬអ្នកដឹកនាំដែលបានសិក្សាស្វែងយល់ពីទស្សនវិជ្ជា អាចជ្រើសរើសពីរបៀប ទ្រឹស្ដីដឹកនាំ ធ្វើយ៉ាងណាឱ្យសង្គមមានសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ មានការអភិវឌ្ឍ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា។ តែយ៉ាងណាមិញលោកថា នៅក្នុងទស្សនវិជ្ជាមានត្រូវហើយក៏មានខុស ដូច្នេះអ្នកដឹកនាំត្រូវយល់ឱ្យបានច្បាស់ ព្រោះបើជ្រើសរើសទស្សនវិជ្ជាមិនត្រឹមត្រូវនឹងបង្កមហន្ដរាយដល់ជាតិ៕
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

28 Nov, 03:59


រដ្ឋមន្ត្រីសុខាភិបាល៖ការសេពគ្រឿងស្រវឹងនឹងបង្កបញ្ហាសុខភាពដែលមានជំងឺច្រើនជាង២០០មុខ
=============
លោកឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានឱ្យដឹងថា ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹងកាន់តែច្រើន អាចបង្កហានិភ័យដល់សុខភាពកាន់តែខ្ពស់ ដែលបណ្ដាលឱ្យមានជំងឺច្រើនជាង២០០ប្រភេទ ក្នុងនោះរួមទាំងជំងឺមិនឆ្លងជាអាទិ៍ ជំងឺក្រិនថ្លើម ជំងឺមហារីក ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម។ ជំងឺមិនឆ្លង គឺជាជំងឺរុំារៃ សម្លាប់ប្រជាជនកម្ពុជាជិត៦ម៉ឺននាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង៦៤ភាគរយនៃករណីស្លាប់ទាំងអស់។ នេះបើតាមរបាយការណ៍ដែលបានស្រាវជ្រាវក្នុងឆ្នាំ២០១៨។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

27 Nov, 01:59


ខេត្តនៅតាមមាត់សមុទ្រអាចបន្តមានភ្លៀងធ្លាក់ខ្សោយពីថ្ងៃ២៧ដល់ថ្ងៃ២៩វិច្ឆិកា
=============
«ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើកម្ពុជាបានថយឥទ្ធិពល»។ ស្ថានភាពបែបនេះ បើតាមក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ខេត្តនៅតាមតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ខ្សោយ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 12:46


កញ្ញា រិទ្ធី លំអពេជ្រ (Yoki coco) សហស្ថាបនិកភ្លើងគប់ និងជាអ្នកដឹកនាំការរៀបចំកម្មវិធីបុណ្យភូមិមានជើង បានឱ្បបញ្ជាក់ពីភាពខុសប្លែករបស់ពិធីបុណ្យភូមិ និងមហោស្រពសិល្បៈបុណ្យភូមិមានជើងដែលបោះជំហានជាបន្តបន្ទាប់នៅតាមបណ្តាខេត្ត ពិសេសទីដាច់ស្រយាល។ យ៉ាងណាបេសកម្មនេះមានគោលបំណងរួមមួយគឺនាំយកសំឡេងរបស់ពួកគេទៅកាន់ប្រជាជនកម្ពុជាដែលគាត់មិនដែលបានចាប់អារម្មណ៍ចំពោះទីកន្លែងទាំងនោះ។
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 11:49


ស្ថាបនិក៖បុណ្យភូមិមានជើងឆ្នាំនេះនឹងបើកផ្លូវឱ្យកម្មវិធីយុវជនផ្សេង​ទៀតចាប់អារម្មណ៍ប្រារព្ធកម្មវិធីនៅខេត្តភាគឦសាន
=============
មហោស្រពសិល្បៈ «បុណ្យភូមិមានជើង»ដែលប្រារព្ធនៅខេត្តមណ្ឌលគីរីរយៈពេល៣ថ្ងៃបានបិទបញ្ចប់ទៅយ៉ាងជោគជ័យប្រកបដោយភាពរីករាយ សាមគ្គីភាព​គ្នារវាងបងប្អូនខ្មែរ និងជនជាតិដើមភាគតិច។ កញ្ញា រិទ្ធី លំអពេជ្រ (Yoki coco) សហស្ថាបនិកភ្លើងគប់ និងជាអ្នកដឹកនាំការរៀបចំកម្មវិធី​បុណ្យភូមិមានជើង បានឱ្យដឹងថាបន្ទាប់​ពីបុណ្យភូមិមានជើង​បញ្ចប់បេសកម្មរបស់ខ្លួន​នៅខេត្តមណ្ឌលគិរី សង្ឃឹមថាវានឹងក្លាយជា​ការបើកទំព័រ​មួយដល់កម្មវិធីយុវជនផ្សេងៗចូលមកខេត្តមណ្ឌលគិរី ក៏ដូចជាបណ្តាខេត្តផ្សេងទៀតនៅភូមិភាគឦសាន។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 11:42


ពលរដ្ឋទិញផ្ទះពីបុរីគ្មានអាជ្ញាបណ្ណហើយក្ស័យធន បើមានសំបុត្រស្នាមត្រឹមត្រូវក្រសួងអាចចុះបញ្ជីចេញប្លង់ឱ្យបាន
=============
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំទៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមចុះបញ្ជីនិងចេញប្លង់ជូនដល់ពលរដ្ឋដែលបានទិញផ្ទះពីបុរីគ្មានអាជ្ញាបណ្ណហើយក្ស័យធន។ ប៉ុន្ដែប្រជាពលរដ្ឋត្រូវមានលិខិតស្នាមត្រឹមត្រូវ ដើម្បីទទួលបានការសម្របសម្រួលនេះ។ ការសម្រេចដូច្នេះត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រីបញ្ជាក់ថា ជាការជួយសម្រាលបន្ទុករបស់ពលរដ្ឋ។ សម្ដេចបានលើកឡើងបែបនេះនៅក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំបន្តរបស់ក្រសួងដែនដី” នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤៕
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 11:07


សហជីព៖របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពនិងជីវភាពរបស់កម្មករនិយោជិត
=============
របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ឧត្តមប្រយោជន៍ដល់បងប្អូនកម្មករនិយោជិត ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាលមួយនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់កម្មករនិយោជិត។ នេះបើតាមការលើកឡើងពីក្រុមសហជីពធំៗនៅកម្ពុជា។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 10:15


អ្នកតាមដានស្នើអនុវត្ដច្បាប់ឱ្យតឹងរ៉ឹងទប់ស្កាត់ល្បែងស៊ីសងដើម្បីបញ្ចៀសសោកនាដកម្មបន្តទៀត
=============
ថ្មីៗនេះ ករណីនាយកសាលាម្នាក់ បានសម្លាប់ ប្រពន្ធ កូន និងខ្លួនឯង ដោយសារតែបំណុល ពាក់ព័ន្ធនឹងការលេងល្បែងតាមអនឡាញ បាន ក្លាយជារឿងមួយកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ព្រោះជារឿង ដែលនឹក ស្មានមិនដល់។ បញ្ហានេះ អ្នកតាមដានសង្គម បានស្នើអនុវត្ដច្បាប់ឱ្យតឹងរ៉ឹងទប់ស្កាត់ល្បែងស៊ីសងដើម្បីបញ្ចៀសសោកនាដកម្មបន្តទៀត៕
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 09:55


គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿនបង្កឱ្យមនុស្សស្លាប់ម្នាក់និងរបួសច្រើននាក់
=============
យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត FORD RANGER បុកជាមួយរថយន្ត Lexus RX300 នៅលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ 92+700 ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃត្រង់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 09:49


វៀតណាមស្នើកម្ពុជាបង្កលក្ខណៈល្អដល់ក្រុមហ៊ុនវិនិយោគខ្លួនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសទាំងពីរ
=============
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម លោ ហ្វាន វ៉ាន់ យ៉ាង (PHAN VAN GIANG) បានស្នើដល់កម្ពុជាជួយបង្កលក្ខណៈល្អដល់ក្រុមហ៊ុនវិនិយោគវៀតណាមនានានៅកម្ពុជា ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងស្នើអាជ្ញាធរកម្ពុជាជួយបន្តសម្រួលដល់ការស្វែងរកអដ្ឋិធាតុរបស់កងទ័ពវៀតណាមដែលបានពលីជីវិតនៅកម្ពុជាផងដែរ។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 09:34


រដ្ឋមន្រ្តីដែនដី៖ទោះស្ថានភាពពិភពលោកពុំទាន់ប្រសើរក៏វិស័យសំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ
=============
លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្នុងរយៈពេល៦ខែដើមអាណត្តិទី៧ គម្រោងសំណង់នៅទូទាំងប្រទេសមានចំនួន ១,៦៤២ គម្រោង មានតម្លៃទុនវិនិយោគប្រមាណ ២,៦ ពាន់លានដុល្លារ។ បើតាមលោករដ្ឋមន្រ្តី ទោះបីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកនៅពុំទាន់ប្រសើរឡើងវិញដូចស្ថានភាពមុនការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ក៏វិស័យសំណង់កម្ពុជានៅតែមានកំណើនជាប្រចាំ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 09:33


បណ្ឌិតគី សេរីវឌ្ឍន៍៖ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាមិនទាន់មានការតម្រង់ទិសបានល្អ
=============
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្នមិនទាន់មានការតម្រង់ទិសបានល្អនោះទេ ដោយនិស្សិតភាគច្រើននៅពេលដែលមានឱកាសមកសិក្សានៅថ្នាក់មហាវិទ្យាល័យ តែងតែជ្រើសរើសជំនាញណាមួយដែលខ្លួនស្រឡាញ់ និងពេញចិត្ត។ នេះបើតាមការបញ្ជាក់របស់លោកក្នុងវេទិកាប្រចាំឆ្នាំថ្នាក់ជាតិ រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោមមូលបទ គាំពារសង្គមសម្រាប់ទាំងអស់គ្នាដើម្បីអន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 09:30


ក្រសួងការងារបើកសិក្ខាសាលាជំរុញភាពជាដៃគូរវាងវិស័យសាធារណៈនិងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ
=============
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកសិក្ខាសាលាស្តីពីការជំរុញភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនលើបរិវត្តកម្មនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដោយផ្តោតលើចល័តភាពនៃជំនាញប្រកបដោយចីរភាព។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 09:10


សម្តេចធិបតី៖ ខេត្តកំពង់ចាម បានក្លាយជាខេត្តដំបូងគេបង្អស់ដែលបានចុះបញ្ជីក្បាលដី ដើម្បីផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ និងស្ថាប័ននានា បានចប់សព្វគ្រប់មុនគេ។
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 08:56


ប្រាសាទមួយចំនួននឹងបិទការចូលទស្សនាដើម្បីរៀបចំពិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរ
=============
ទីតាំងប្រាសាទមួយចំនួននឹងត្រូវបិទចរាចការចូលទស្សនា ដើម្បីរៀបចំពិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរលើកទី២៩ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណតំបន់រមណីយដ្ឋានអង្គរ ក្រោមអធិបតីភាពសម្ដេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ ប្រាសាទដែលត្រូវបិទចូលទស្សនារួមមាន៖ ច្រកខាងលិចប្រាសាទអង្គរវត្តចាប់ពីម៉ោង៤៖០០ព្រឹក ដល់ម៉ោង១១៖០០ថ្ងៃ។ ប៉ុន្តែភ្ញៀវទេសចរអាចចូលទស្សនាថ្ងៃរះបានជាធម្មតាតាមច្រកខាងកើតប្រាសាទអង្គរវត្ត។ មួយវិញទៀត នឹងបិទការធ្វើចរាចរតាមដងផ្លូវចាប់ពីចំណុចផ្លូវកែងចំបក់កំណប់ឆ្ពោះទៅមុខប្រាសាទអង្គរវត្ត រហូតដល់ចំណុចខ្លោងទ្វារដីឆ្នាំងចាប់ពីម៉ោង៤៖០០ព្រឹក ដល់ម៉ោង១១៖០០ថ្ងៃ។ ដោយឡែក គំនូសផ្លូវពណ៌បៃតងនឹងត្រូវបិទចរាចរនៅពេលអត្តពលិកជាតិ និងអន្តរជាតិរត់ឆ្លងកាត់។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 08:41


«David Raya»បង្ហាញពីផែនការរបស់«Arsenal»សម្រាប់ទប់ទល់នឹង«Victor Gyokeres»នៅUCL
=============
អ្នកចាំទីដៃស្អិតសញ្ជាតិអេស្ប៉ាញ David Raya របស់ក្រុមកាំភ្លើងធំ Arsenal និយាយថាក្រុមកាំភ្លើងធំដឹងច្បាស់ពីភាពខ្លាំងរបស់ខ្សែប្រយុទ្ធ Victor Gyokeres មុនពេលការប្រកួត Champions League ជាមួយក្រុមខ្លាំងព័រទុយហ្គាល់ Sporting ។ Gyokeres ស្ថិតក្នុងទម្រង់លេងដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់ក្រុមយក្សព័រទុយហ្គាល់ ចាប់តាំងពីរូបគេផ្ទេរចេញពីទីក្រុង Coventry កាលពីឆ្នាំមុន។ កីឡាករសញ្ជាតិស៊ុយអែតរូបនេះបានស៊ុតបញ្ចូលទីបាន ៤៣ គ្រាប់នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលដំបូងរបស់គេ ហើយបានស៊ុតបញ្ចូលទីបាន ២៤ គ្រាប់ក្នុងការបង្ហាញខ្លួនត្រឹមតែ ១៩ដងប៉ុណ្ណោះរហូតមកដល់ពេលនេះសម្រាប់ Sporting ។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 08:34


គម្រោងបង្កើតរោងចក្រផលិតដែកនៅព្រះសីហនុទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល
=============
ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំពិនិត្យគម្រោងវិនិយោគបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ នៅខេត្តព្រះសីហនុ ក្រោមទុនវិនិយោគ៤០លានដុល្លារ ដែលបានស្នើសុំការលើកទឹកចិត្តពិសេសដូចជា ពន្ធអាករ ការលើកដាក់ទំនិញពីកំពង់ផែ និងអគ្គិសនីជាដើម។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 08:02


កាកបាទក្រហមអន្តរជាតិប្ដេជ្ញាគាំទ្រកម្ពុជាក្នុងការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
=============
លោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានប្ដេជ្ញាចិត្តបន្តផ្ដល់ការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជដ្ឋាភិបាលកម្ពុជាបន្ថែមទៀតដែលការណ៍នេះបង្ហាញអំពីការធ្វើការរួមគ្នា ដើម្បីពិភពលោកមួយគ្មានមីន។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 07:56


អូស្ត្រាលីនឹងបន្តសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន
=============
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែវិច្ឆិកា បានអនុញ្ញាតឱ្យគណៈប្រតិភូអូស្ត្រាលី ដឹកនាំដោយលោក Kim Beazley AC ប្រធានក្រុមប្រឹក្សារំលឹកសង្គ្រាមអូស្ត្រាលី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប ដោយភាគីអូស្រ្តាលីបញ្ជាក់ថា នឹងផ្តល់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្តទៀត ពាក់ព័ន្ធវិស័យបោសសម្អាតមីន។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 07:27


តើទំនាក់ទំនងអាមេរិក-ចិននឹងល្អប្រសើរឬឡើងកម្ដៅជាថ្មីក្រោយលោកដូណាល់ ត្រាំចូលកាន់តំណែង?
=============
កាលពីលោក ដូណាល់ ត្រាំ ដឹកនាំអាមេរិកក្នុងអាណត្ដិទី១ ពោលគឺបន្ទាប់ពីឈ្នះការបោះឆ្នោតឆ្នាំ២០១៦ អាមេរិកនិងចិនបានផ្ទុះភាពតានតឹងយ៉ាងខ្លាំងក្លាជាមួយគ្នា ពិសេសគឺទាក់ទងនឹងបញ្ហាពាណិជ្ជកម្ម ដែលរហូតក្លាយជាសង្គ្រាមពាណិជ្ជកម្ម។ ឆ្នាំ២០២៤នេះ លោក ដូណាល់ ត្រាំ បានជាប់ឆ្នោជាថ្មីចូលដឹកនាំអាមេរិកក្នុងអាណត្ដិទី២។ ដូច្នេះតើទំនាក់ទំនងរវាងមហាអំណាចទាំងពីរអាចនឹងល្អប្រសើរ ឬឡើងកម្ដៅជាថ្មី?
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 07:08


«Leicester City»កំពុងពិចារណាអតីតគ្រូបង្វឹក«Manchester United»និង«Chelsea»សម្រាប់ក្លាយជាគ្រូបង្វឹកបន្ទាប់
=============
ក្រុមកញ្ជ្រោងខោវ Leicester City ដែលជាជើងឯកនៅលីកទីពីរ Championship របស់អង់គ្លេសបានឡើងមកកាន់លីកកំពូល Premier League វិញហាក់មិនបានបង្ហាញទម្រង់លេងល្អនោះទេក្រោយអតីតគ្រូបង្វឹកលោក Enzo Maresca ផ្លាស់ទៅដឹកនាំក្រុមតោខៀវ Chelsea វិញ។ ទន្ទឹមនឹងការដឹកនាំរបស់លោក Steve Cooper ក្រុមមួយនេះកំពុងឋិតនៅចំណាត់ថ្នាក់លេខ ១៦ មានត្រឹមតែ ១០ពិន្ទុ ឆ្លងកាត់បាន ១២ សប្តាហ៍។ ដែលបានបង្ហាញថា Leicester City មិនទាន់មានសុវត្ថភាពណាមួយអាចរក្សាខ្លួនឱ្យនៅបន្តក្នុងក្របខ័ណ្ឌកំពូលអង់គ្លេសបានទេដូច្នេះពេលនេះក្លិបកំពុងពិចារណាលើលោក...
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

26 Nov, 06:56


រដ្ឋមន្រ្តីមហាផ្ទៃ៖សមត្ថកិច្ចត្រូវបង្កើនការអប់រំផ្សព្វផ្សាយនិងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យម៉ឺងម៉ាត់បំផុត
=============
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានណែនាំ និងជំរុញឱ្យថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសបង្កើនការអប់រំផ្សព្វផ្សាយ ការត្រួតពិនិត្យគុណភាពបច្ចេកទេសយានយន្ត និងរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរា
ចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់បំផុតចំពោះជនបង្កគ្រោះថ្នាក់ចរាចរណ៍គ្រប់ករណី ដោយមិនអនុញ្ញាតឱ្យរួចផុតពីសំណាញ់ច្បាប់នោះឡើយ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍ និងបន្តជំរុញអនុវត្តឱ្យបានសម្រេចតាមផែនការសកម្មភាពឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 13:47


ក្លិប​បាល់ទាត់​អាជីពឋិត​ក្នុង​តំបន់​អាស៊ាន​ (អាស៊ី​អាគ្នេយ៍​)​ ដែល​មាន​ភារកិច្ច​ប្រកួត​នៅ​ក្នុងពាន​រង្វាន់​ធំ​ៗ​ប្រចាំ​ទ្វីប​អាស៊ី​។

ក្នុង​នោះ​ក្លិប​បាល់ទាត់​ព្រះខ័នរាជ​ស្វាយរៀង​ តំណាង​ឱ្យ​ប្រទេស​កម្ពុជា​តែ​មួយ​គត់​មាន​ភារកិច្ច​លេង​ក្នុង​ពាន​រង្វាន់​លំដាប់​ទី​៣​ទ្វីប​អាស៊ី​ និង​លេង​ពានរង្វាន់​ Shopee Cup។ 🇰🇭
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 13:05


អ្នកវិភាគ៖ប.ស.ស.ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពពលរដ្ឋ
=============
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បាននិងកំពុងចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការថែទាំសុខភាពរបស់ពលរដ្ឋកម្ពុជា បន្ទាប់ពីរាជរដ្ឋាភិបាលបានពង្រីកវិសាលភាពក្នុងការប្រើប្រាស់បណ្ណ ប.ស.ស. ឱ្យកាន់តែទូលំទូលាយជាងមុន និងចំណាយប្រាក់តិចក្នុងការបង់វិភាគទានលើសេវាថែទាំសុខភាព។ នេះបើតាមការវាយតម្លៃរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 11:05


លោកនី ណាក់ត្រូវផ្តន្ទាទោសពីបទញុះញង់និងបរិហារកេរ្ត៍ជាសាធារណៈជាប់ពន្ធនាគារ២ឆ្នាំ
=============
សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោស លោក នី ណាក់ ពីបទញុះញង់ឱ្យមានការរើសអើង និងបទ បរិហារកេរ្ត៍ជាសាធារណៈ ដោយកំណត់ទោសដាក់ពន្ធនាគារចំនួន២ឆ្នាំ ចំពោះការបញេ្ចញមតិ ដែលត្រូវបានធ្វើឡើងលើបណ្តាញសង្គមហ្វេសប៊ុក អំពីការដែលរាជរដ្ឋាភិបាលបានផ្តល់ដីនៅក្នុងខេត្តកំពត ទៅឱ្យបុរសម្នាក់ឈ្មោះ ហេង សួរ ។ នេះបើតាមការចេញផ្សាយដោយអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 10:39


ក្រសួងរ៉ែគ្រោងស្នើសុំរាជរដ្ឋាភិបាលពិនិត្យលើគម្រោងវិនិយោគរោងចក្រចម្រាញ់ប្រេងកាតក្នុងប្រទេស
=============
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្រសួងរ៉ែ មានផែនការស្នើសុំ​រាជ​រដ្ឋាភិបាល ពិនិត្យ និងគាំទ្រ គម្រោងវិនិយោ​គ រោងចក្រចម្រាញ់ប្រេងកាត ក្នុងប្រទេស​ជំហាន​ទី១ ទោះ បីកម្ពុជាមានទីផ្សារប្រេង​នៅ​តូចក៏ដោយ៕
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 10:38


រុស្ស៊ីបាញ់មីស៊ីលផ្លោងអន្តរទ្វីបវាយប្រហារអ៊ុយក្រែនជាលើកដំបូងតាំងពីសង្រ្គាមចាប់ផ្តើម
=============
យោងតាមប្រភពពីកងកម្លាំងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីល​ផ្លោងអន្តរទ្វីប អំឡុងពេលវាយប្រហារ​លើអ៊ុយក្រែន នៅព្រឹកថ្ងៃព្រហស្បតិ៍ ថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៤។ មីស៊ីលផ្លោង​អន្តរទ្វីប(ICBMs)មួយគ្រាប់ មិនទាន់ស្គាល់ម៉ាក បានបាញ់ចេញពីតំបន់ Astrakhan​នៃសហព័ន្ធរុស្ស៊ី។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 10:36


រដ្ឋមន្ត្រីមហាផ្ទៃជំរុញឱ្យរដ្ឋបាលខេត្តជាប់ព្រំដែនពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ
=============
លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំរដ្ឋបាលខេត្តប៉ៃលិន និងបណ្ដារដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃផ្សេងទៀត យកចិត្តទុកដាក់ពង្រឹងកិច្ចសហការជាមួយអាជ្ញាធរខេត្តថៃជាប់ព្រំដែនប្រទេសកម្ពុជាឱ្យបានល្អ ដើម្បីថែរក្សាបរិយាកាសមិត្តភាព ផលប្រយោជន៍ជាតិ និងប្រជាជនទាំងសងខាង...
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 10:34


ខែតុលា! ច្រកចេញចូលតែមួយរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រកចំណូលបានរាប់ពាន់លានរៀល
=============
យោងតាមរបាយការណ៍ស្ដីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៤ របស់អគ្គនាយកដ្ឋានរដ្ឋបាល អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្ដល់សេវាជូនប្រជាពលរដ្ឋ សរុបជាង៨ម៉ឺនសេវា។ ក្នុងចំណោមសេវានៃវិស័យទាំង១៤ វិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបន្តឈរលំដាប់ខ្ពស់ដែលមានតម្រូវការសេវាច្រើនជាងគេ គឺមានរហូតដល់ជាង៣ម៉ឺនសេវា តាមពីក្រោយដោយតម្រូវការសេវាវិស័យរដ្ឋបាល មានជាង១ម៉ឺនសេវា ខណៈសេវាមានតម្រូវការស្នើសុំតិច គឺសេវាក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈដែលមានត្រឹមតែ២សេវា។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 09:54


នាយករដ្ឋមន្រ្ដីបញ្ជាឱ្យសិក្សាស្ថាបនាផ្លូវរថភ្លើងខ្លីមួយខ្សែទៀតនៅក្នុងខេត្តសៀមរាប
=============
សម្ដេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានបញ្ជាឱ្យក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច ព្រមទាំងក្រុមហ៊ុនរ៉ូយ៉ាល់ សិក្សាបន្ថែមលើការស្ថាបនាផ្លូវរថភ្លើងខ្លីមួយខ្សែទៀតនៅលើទឹកដីខេត្តសៀមរាប ដោយតភ្ជាប់ពីចំណុចផ្លូវឃ្យុងយូដែលមានស្រាប់។ បើតាមសម្តេចធិបតី ផ្លូវរថភ្លើងខ្លីមួយខ្សែនេះមានប្រវែង១៣គីឡូម៉ែត្រ បាញ់ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងការដឹកជញ្ជូនលើវិស័យទេសចរណ៍នៅខេត្តនេះ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 09:33


ក្រសួងការងារបង្ហាញឈ្មោះគណនីតេឡេក្រាមក្លែងក្លាយដែលជនអនាមិកបង្កើតដើម្បីឆបោក
=============
ក្រសួងការងារ និងបណ្ដុះបណ្តាលវជ្ជាជីវៈ បានឱ្យដឹងថា នាពេលថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីតេឡេក្រាមក្លែងក្លាយឈ្មោះ “សម្រាប់ និយោជក” (https://t.me/EmployerrChat) ដោយបានបន្ថែមអក្សរ “r” មួយទៀត ក្នុងតំណភ្ជាប់ ដែលស្រដៀងនឹងឈ្មោះ ក្រុមតេឡេក្រាមផ្លូវការ "សម្រាប់ និយោជក" (https://t.me/EmployerChat) របស់ក្រសួងការងារ ដែលមានសមាជិកចំនួនជាង ២៥,០០០ នាក់ ជាមធ្យោបាយ ទាក់ទងជាមួយបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ដោយជនអនាមិកបានប្រឌិតព័ត៌មានថាប្រព័ន្ធបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងមានបញ្ហាមិនដំណើរការ និងបង្គាប់ឱ្យបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថានបង់ប្រាក់ទៅកាន់លេខគណនីធនាគារ ឬ QR Code ផ្ទេរប្រាក់របស់ខ្លួន ដែលនាំឱ្យមានការខាតបង់ថវិការបស់និយោជក។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 09:33


ថៃរង់ចាំមើលជោគវាសនាលោកស្រី យីងឡាក់ក្រោយលោកថាក់ស៊ីនថាអាចវិលចូលស្រុកវិញមុនសង្គ្រាន្តឆ្នាំក្រោយ
=============
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាបងប្រុសបង្កើតរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីស្រ្តីទី១នៃប្រទេសថៃ បាននិយាយថា កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើង ដើម្បីជួយសម្របសម្រួលដល់ការវិលត្រឡប់មកវិញរបស់ប្អូនស្រីលោកបន្ទាប់ពីការនិរទេសខ្លួន។ ការលើកឡើងរបស់លោក ថាក់ស៊ីនបែបនេះ បានបង្កឱ្យមានចម្ងល់ជាច្រើន ជុំវិញបញ្ហាផ្លូវច្បាប់ដែលលោកស្រី យីងឡាក់ជាប់ពាក់ព័ន្ធមុនការនិរទេសខ្លួន រួមទាំងការទន្ទឹងរង់ចាំមើលពីជោគវាសនារបស់លោកស្រី ថាតើអាចនឹងមានសំណាងដូចការវិលត្រឡប់របស់លោកថាក់ស៊ីន ដែលជាបងប្រុសរបស់ខ្លួនដែររឺយ៉ាងណា?
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 09:32


មន្ទីរពេទ្យបង្អែកប៉ោយប៉ែតបដិសេធការចុះផ្សាយថា គ្រូពេទ្យមិនឱ្យតម្លៃបណ្ណប.ស.ស
=============
«មន្ទីរពេទ្យបង្អែកប៉ោយប៉ែត» បានបញ្ជាក់ថា មន្ទីរពេទ្យតែងតែសហការជាមួយ បេឡាជាតិ​សន្តិសុខសង្គម(ប.ស.ស) ខេត្តបន្ទាយមានជ័យ ក្នុងការបម្រើសេវាជូនពលរដ្ឋទូទៅ ដែលមានប្រើ​បណ្ណប.ស.ស យ៉ាងល្អ ហើយថែមទាំងបានយក​ចិត្តទុកដាក់ អនុវត្តការងារបម្រើសេវាថែទាំ និងព្យាបាលដល់ប្រជាជនគ្រប់រូប ដោយទទួល​បាន​សេវាថែទាំមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាព ដោយមិនគិតថា មាន ឬក្រ។ ពិសេសកម្មករនិយោជិត ដែលប្រើបណ្ណ ប.ស.ស​ ឬបណ្ណមូលនិធិសមធម៌៕
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 09:00


ស្ពានខ្ពស់ជាងគេនៅកម្ពុជានឹងដាក់ឱ្យប្រើសាកល្បងនៅមុនចូលឆ្នាំខ្មែរខាងមុខនេះ!
=============
ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ គឺជាស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ គឺមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ នេះបើតាមការបញ្ជាក់របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 08:59


រដ្ឋមន្ត្រីកសិកម្មណែនាំដល់ប្រធានមន្ទីរទាំងត្រូវយកចិត្តទុកក្នុងការងារនិងមានទំនួលខុសត្រូវខ្ពស់
=============
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់ប្រធានមន្ទីរ កសិកម្មទាំងអស់ ត្រូវមានស្មារតីយកចិត្តទុកក្នុងការងារ និងមានទំនួលខុសត្រូវខ្ពស់ ដោយបង្ហាញចំណេះជំនាញទាក់ទងនឹងវិស័យកសិកម្ម និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាជន គឺត្រូវធ្វើការតាមខ្សែបណ្តោយ ផ្តល់ផលប្រយោជន៍ដល់អង្គភាព និងផ្តល់ផលចំនេញជាឧត្តមប្រយោជន៍ដល់ប្រជាកសិករ ជាពិសេសត្រូវមានសាមគ្គីភាព និងប្រសិទ្ធភាពការងារ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 08:48


សម្តេចហ៊ុន សែនស្នើឱ្យក្រសួងធម្មការនិងសាសនាក៏ដូចជាពិធីការរៀបចំឡើងវិញនូវអាសនៈក្រមសង្ឃ
=============
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យក្រសួងធម្មការ និងសាសនា ក៏ដូចជាពិធីការ រៀបចំឡើងវិញនូវអាសនៈក្រមសង្ឃ ខណៈការរៀបចំពិធីការសព្វថ្ងៃនេះ កំពុងរៀបចំពិធីការទៅតាមគោរមងារ មិនមែនរៀបចំពិធីការទៅតាមតួនាទីនោះទេ ដែលបើតាមសម្តេចថាមិនត្រឹមត្រូវឡើយ។ សម្តេចតេជោ ហ៊ុន សែន បានមើលឃើញជាក់ស្តែងថា សព្វថ្ងៃនេះ ព្រះអនុគុណ ទៅអង្គុយខាងមុខ ព្រះមេគុណ ដែលមិនត្រឹមត្រូវទាល់តែសោះ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 08:47


ទីផ្សារដោះដូរកីឡាកររបស់«Ruben Amorim»គេបានព្យាករណ៍ថានឹងមានការមកដល់កីឡាករថ្មី៤នាក់និងចំណាយលុយ១២៤លានផោន
=============
Ruben Amorim គ្រូបង្វឹកថ្មីនឹងប្រើប្រាស់ទម្រង់លេងរបស់ក្រុមខុសពី Manchester United ក្រោមការដឹកនាំរបស់លោក Erik ten Hag ដូច្នេះអ្នកចាត់ការថ្មីរូបនេះអាចនឹងត្រូវធ្វើការដោះដូរកីឡាករបន្ថែមមួយចំនួនក្នុងក្រុមរបស់គាត់នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះពោលគឺទិញចូលកីឡាករថ្មីឱ្យសាកសមនឹងទម្រង់លេងនិងក្បួនដែលគាត់រៀបចំដឹកនាំ។ បើទោះបីជាកន្លងមកលោក Ruud van Nistelrooy ដឹកនាំមិនដែលចាញ់ក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្នរបស់បិសាចក្រហមដោយប្រើប្រាស់កីឡាករដែលមានស្រាប់ក៏ដោយតែលោក Amorim បានត្រៀមខ្លួនរួចជាស្រេចដើម្បី...
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 08:36


នាយករដ្ឋមន្ដ្រី៖គ្រាន់តែវាស់សាកល្បងតាមប្រព័ន្ធGPSថ្មីទំហំផ្ទៃដីកម្ពុជាកើនជាង៣០០គីឡូម៉ែត្រការ៉េ
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 08:03


បណ្ឌិតសុខ ទូច៖សទ្ទានុក្រមឆ្នាំ២០២៤មានតម្លៃសម្រាប់កម្ពុជាខណៈក្នុងប្រវត្តិសាស្ត្រមិនដែលមាន
=============
លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា សទ្ទានុក្រមឆ្នាំ២០២៤ ដែលបោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថលនេះពិតជាបានផ្តល់កិត្តិយសដល់ប្រទេសកម្ពុជាខ្លាំងបំផុត ខណៈដែលនៅក្នុងប្រវត្តិសាស្ត្រខ្មែរមិនដែលមានសទ្ទានុក្រមទៅតាមឯកទេសនោះទេ។ ជាមួយគ្នាសទ្ទានុក្រមទៅតាមឯកទេសនេះបានឆ្លុះបញ្ចាំងអំពីតម្លៃនៃវិទ្យាសាស្ត្រនីមួយៗ។ ការលើកឡើងដូច្នោះរបស់លោកធ្វើឡើងក្នុងពិធីប្រកាសឱ្យប្រើប្រាស់សទ្ទានុក្រមឆ្នាំ២០២៤ បោះពុម្ពជាសៀវភៅ និងជាទម្រង់ឌីជីថល ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 07:51


នាយកដ្ឋមន្ត្រី៖ការវិនិយោគលើវិស័យអប់រំគឺជាគោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល
=============
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការវិនិយោគលើវិស័យអប់រំ គឺជាគោលដៅអាទិភាព និងមានសារសំខាន់ណាស់របស់រាជរដ្ឋាភិបាលក្នុងការកំណត់ផែនការវិនិយោគ និងត្រូវយកចិត្តទុកដាក់ខ្ពស់ ព្រោះថាការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើអនាគត។ ជាងនេះទៀត ការវិនិយោគលើវិស័យអប់រំ គឺជាការបណ្តុះទស្សនៈវិជ្ជមាន និងផ្តល់មូលដ្ឋានគ្រឹះសម្រាប់និស្សិតផ្ទាល់ផង និងជាកត្តារួមចំណែកយ៉ាងសំខាន់សម្រាប់អភិវឌ្ឍប្រទេសផងដែរ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 07:45


អភិបាលខេត្តតាកែវប្រាប់អាជ្ញាធរមូលដ្ឋានត្រូវផ្តល់សេវាសាធារណៈឱ្យមានតម្លាភាពជូនពលរដ្ឋ
=============
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលគ្រប់ប្រភេទប្រកបដោយគុណភាព តម្លាភាព ជូនប្រជាពលរដ្ឋ។ មួយវិញទៀត ត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ (ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព) ដោយលុបបំបាត់នូវបទល្មើសគ្រប់ប្រភេទ មានដូចជាចោរលួច ឆក់ ប្លន់ ល្បែងស៊ីសង និងបង្ក្រាបឱ្យបានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

21 Nov, 07:19


«Jude Bellingham»ធ្វើឱ្យអ្នកគាំទ្រ«Arsenal»ស្រក់ទឹកភ្នែកជាមួយនឹងការអត្ថាធិប្បាយជុំវិញការផ្លាស់ប្តូរ
=============
ខ្សែបម្រើប្រយុទ្ធសញ្ជាតិអង់គ្លេស Jude Bellingham បានផ្តល់ឱ្យអ្នកគាំទ្រ Arsenal ដែលមានសុទិដ្ឋិនិយមនូវក្តីសង្ឃឹមតិចតួចបំផុតដែលគេអាចនឹងចូលរួមជាមួយក្រុមកាំភ្លើងធំនៅថ្ងៃណាមួយ។កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានក្លាយជាកីឡាករលំដាប់កំពូលមួយរូបនៅអាយុ ២១ ឆ្នាំបន្ទាប់ពីបានចូលរួមជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid កាលពីរដូវក្តៅមុន បន្ទាប់ពីចំណាយរយៈពេលបីឆ្នាំនៅក្លិបរបស់អាល្លឺម៉ង់ Borussia Dortmund ។ អតីតកីឡាករវ័យក្មេងរបស់ក្លិប Birmingham City បានក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបាន ២៣ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន ១៣ ដងក្នុងរដូវកាលដំបូងរបស់គេដើម្បីជួយក្លិបឈ្នះពានលីក La Liga និង...
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

12 Nov, 03:50


សៀវភៅគ្រួសារបាត់ ទក់ រហែក ទទឹកតើអាចធ្វើថ្មីបានឬទេ?
=============
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ករណីសៀវភៅគ្រួសារទក់ រហែក ឬទទឹកខូច គឺប្រជាពលរដ្ឋជាមេគ្រួសារអាចស្នើសុំធ្វើថ្មីបាន ដែលការធ្វើថ្មីនេះ ត្រូវកំណត់ថាការចេញសៀវភៅគ្រួសារ ទុតិយតា ឬជាលើកទី២។ ក្នុងនោះមេគ្រួសារ ត្រូវទៅដាក់ពាក្យស្នើសុំធ្វើឡើងវិញ នៅប៉ុស្តិ៍នគរបាលឃុំ សង្កាត់ដោយភ្ជាប់ជាមួយនូវឯកសារមួយចំនួន។ ក្នុងនោះ ករណីបាត់៖ មេគ្រួសារត្រូវមានពាក្យបណ្តឹងអំពីមូលហេតុច្បាស់លាស់...
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

12 Nov, 03:25


សំណុំរឿងជនត្រូវចោទស្រី ស៊ីណា!តុលាការនឹងកំណត់កាលបរិច្ចេទសវនាការនៅពេលដ៏ខ្លីខាងមុខ
=============
អតីតឧកញ៉ា ស្រី ស៊ីណា ដែលបាញ់សម្លាប់ជនរងគ្រោះជាគូដណ្តឹងនឹងគ្នាស្លាប់២នាក់ និង២នាក់ផ្សេងទៀតរងរបួស នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីអំឡុងខែមិថុនាកន្លងទៅ ត្រូវបានតុលាការសម្រេចចោទប្រកាន់ចំនួន៣សំណុំរឿង ក្នុងនោះមានបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, បទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងបទ រំលោភលើលំនៅឋាន។ ជុំវិញនឹងសំណុំរឿងទាំង៣ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា មានសំណុំរឿងចំនួន២ តុលាការនឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលខ្លីខាងមុខនេះ និងសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ កំពុងត្រៀមបិទការស៊ើបសួរ ដើម្បីបញ្ជូនសំណុំរឿងទៅជំនុំជម្រះតាមនីតិវិធីច្បាប់។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

12 Nov, 03:06


កូរ៉េខាងជើងផ្តល់សច្ចាប័នលើសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយរុស្ស៊ី
=============
យោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅថ្ងៃអង្គារបានរាយការណ៍ថា ប្រធានាធិបតី​កូរ៉េខាងជើងលោកគីម ជុងអ៊ុននៅថ្ងៃចន្ទ បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីផ្តល់​សច្ចាប័នលើសន្ធិសញ្ញាកិច្ចសហប្រតិបត្តិការការពារទៅវិញទៅមកជាមួយរុស្ស៊ី។ សន្ធិសញ្ញា​ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនេះ រួមបញ្ចូលការផ្តល់ជំនួយឱ្យគ្នាទៅវិញទៅមក ប្រសិនបើភាគីម្ខាងណាមួយរងការវាយប្រហារប្រដាប់អាវុធ។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

12 Nov, 02:01


រាជធានីខេត្តមួយចំនួនរបស់កម្ពុជានឹងបន្តមានភ្លៀងធ្លាក់ពីថ្ងៃ១២ដល់ថ្ងៃ១៤វិច្ឆិកា
=============
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា រាជធានីខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា អាចនឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយសារព្យុះទី២២ ឈ្មោះ យីនស៊ីង(Yinxing) ជាមួយនឹងព្យុះទី២៣ ឈ្មោះ តូរ៉ាជី(Toraji) កើតនៅសមុទ្រចិនខាងត្បូង និងព្យុះទី២៤ ឈ្មោះ មែនយី(Man-yi) កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានដើរលើគន្លងតែមួយ និងមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្ដប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើកម្ពុជា។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 15:44


សាលាដំបូងរាជធានីភ្នំពេញ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបញ្ជូនសំណុំរឿងជនត្រូវចោទ ស្រី ស៊ីណា ពាក់ព័ន្ធបទល្មើស ឃាតកម្ម, ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាតទៅជំនុំជម្រះ
==========
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 12:23


Keisuke Honda អតីត​កីឡាករ​ជម្រើសជាតិ​ជប៉ុន​ និង​ជា​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ថ្មី​ៗនេះបាន​ផុស​ក្នុង​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ដោយ​លើក​ឡើង​ថា៖​ "តើអ្នកចង់ឱ្យខ្ញុំទៅលេងប្រទេសណាបន្ទាប់? ខ្ញុំ​បាន​ទទួល​ការ​ផ្តល់​ជូន​មួយ​ចំនួន ហើយ​ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​សម្រេច​ចិត្ត​ចំពោះ​ក្លិប​មួយ​នៅ​អំឡុង​ខែ​កុម្ភៈ"។ អាចទេលោក​ហុងដា​នឹង​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​អាជីព​ណាមួយ​ក្នុង​ប្រទេស​កម្ពុជា​? 🇰🇭🇯🇵
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 11:48


តើលោកដូណាល់ ត្រាំនឹងមានគោលនយោបាយអ្វីថ្មីដើម្បីដឹកនាំប្រទេសនិងជាមួយអន្ដរជាតិ?
=============
ក្រោយជាប់ឆ្នោតជាប្រធានាធិបតីថ្មីអាមេរិក លោក ដូណាល់ ត្រាំ នឹងស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ ក្រោយពេលចូលកាន់តំណែងក្នុងអាណត្ដិទី២ តើប្រធានាធិបតីវ័យ៧៨ឆ្នាំរូបនេះនឹងប្រើគោលនយោបាយអាទិភាពអ្វីខ្លះដើម្បីដឹកនាំប្រទេស? ចំពោះគោលនយោបាយការបរទេសវិញ តើលោក ដូណាល់ ត្រាំ នឹងដើរតាមផ្លូវណា?
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 11:29


កម្រិតបំពុលខ្យល់នៅបាងកកបានកើនឡើងខណៈរង់ចាំផ្កាយរណបពីជប៉ុនដើម្បីជួយបន្ថយការបំពុល
=============
ប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងបាងកកនៃប្រទេសថៃ ត្រូវបានអាជ្ញាធរណែនាំឱ្យពាក់ម៉ាស់ឱ្យបានជាប់លាប់ គ្រប់ពេលដែលពួកគេធ្វើដំណើរចេញទៅខាងក្រៅ ដោយសារតែតំបន់ជាច្រើននៅក្នុងទីក្រុង បាននិងកំពុងប្រឈមនឹងការបំពុលខ្យល់ដោយកំហាប់ភាគល្អិត PM2.5 ដែលបង្កការគ្រោះថ្នាក់ដល់សុខភាព បានកើនឡើងលើសកម្រិតសុវត្ថិភាព។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 11:08


អ.វ.ត.ក បើកដំណើរការគេហទំព័រកេរដំណែលថ្មីរបស់ខ្លួនដើម្បីថែរក្សាប្រវត្តិនៃការជំនុំជម្រះក្តីខ្មែរក្រហម
=============
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ប្រកាសបើកដំណើរការគេហទំព័រកេរដំណែលថ្មីរបស់ខ្លួន(www.eccc.gov.kh) ក្នុងដំណាក់កាលសាកល្បង ដើម្បីថែររក្សាប្រវត្តិនៃការជំនុំជម្រះក្តីខ្មែរក្រហម និងជំរុញការយល់ដឹងអំពីដំណើរការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា។ ការដំណើរការគេហទំព័រថ្មីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយទៀត តាមរយៈការផ្ដល់លទ្ធភាពចូលពិនិត្យមើលការរកឃើញរបស់តុលាការ និងការងាររបស់ អ.វ.ត.ក. ដែលមិនធ្លាប់មានពីមុនមក។ គេហទំព័រនេះ មានបីភាសា គឺភាសាខ្មែរ អង់គ្លេស និងបារាំង...
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 10:51


អ្នកវិភាគ៖ការកៀរគរពលករឱ្យគាំទ្ររដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់ជាការបំផ្លាញពលករនិងប្រជាធិបតេយ្យ
=============
ក្រុមអ្នកស្រាវជ្រាវ និងអ្នកវិភាគសង្គមនៅកម្ពុជាបានលើកឡើងថា ការបង្កើតឱ្យមានចលនាខុសច្បាប់ ឬរដ្ឋាភិបាលបណ្ដោះអាសន្នពីសំណាក់ក្រុមជ្រុលនិយមគឺជាអំពើខុសច្បាប់ ពុំមែនជាសិទ្ធិធ្វើនយោបាយនោះទេ។ ជាមួយគ្នា ការកៀរគរពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសពីសំណាក់ លោក សម រង្ស៊ី ដើម្បីឱ្យមកគាំទ្រចលនាតស៊ូ ឬរដ្ឋាភិបាលបណ្ដោះអាសន្នខុសច្បាប់របស់ខ្លួនគឺជាការធ្វើនយោបាយប្រជាភិថុតិម្តងហើយម្តងទៀត បំផ្លាញអត្ថប្រយោជន៍ពលករខ្មែរខ្លួនឯង និងបំផ្លាញប្រជាធិបតេយ្យ ក្រោមរូបភាពមនោគមវិជ្ជានយោបាយខ្មៅងងឹតរបស់ក្រុមអ្នកប្រឆាំងមួយក្តាប់នៅបរទេស។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 10:28


តួប៉មAនៃប្រាសាទគោកពោធិ៍ជួសជុលបាន៩៥ភាគរយហើយគ្រោងបញ្ចប់នៅចុងខែនេះ
=============
លោក ហួរ សុធន បុរាណវិទូ នាយកដ្ឋានអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរា និងជាអ្នកទទួលខុសត្រូវនៅការដ្ឋានជួសជុលប្រាសាទគោកពោធិ៍ បានឱ្យដឹងថា អស់រយៈពេលជាង៥ខែមកហើយ ដែលក្រុមអ្នកជំនាញបាននិងកំពុងពង្រឹងតួប៉ម A នៃប្រាសាទគោកពោធិ៍ ដោយបានចាប់ផ្តើមតាំងពីខែមិថុនា ឆ្នាំ២០២៤មករហូតមកដល់បច្ចុប្បន្នសម្រេចលទ្ធផលបាន៩៥ភាគរយហើយ ដោយរំពឹងថា នឹងបញ្ចប់នាចុងខែវិច្ឆិកានេះ...
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 10:11


អ្នកជំនាញគាំទ្រឱ្យខេត្តទេសចរណ៍បង្កើតក្រុមការងារដោះស្រាយបញ្ហាឬកង្វល់របស់អ្នកទេសចរ
=============
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា បា​នណែនាំទៅដល់​ខេត្តដែល​ជា​តំបន់ទេសចរណ៍ទាំងអស់ គប្បីបង្កើត​ក្រុមការងារប្រតិកម្មរហ័ស ដើម្បីដោះស្រាយ​បញ្ហាឬកង្វល់របស់អ្នកទេសចរ ឱ្យទាន់​ពេល​វេលា ដែលនេះក៏ចាត់ទុកជា​ការផ្តល់សេវាកម្ម​មួយផងដែរ៕
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 10:05


អគ្គិសនីតាកែវហាមមិនឱ្យបង្ហោះខ្លែងក្បែរខ្សែបញ្ជូនអគ្គិសនីដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិត
=============
អគ្គិសនីតាកែវ បានហាមប្រាមប្រជាពលរដ្ឋរួមទាំងកុមារតូច សូមកុំបង្ហោះខ្លែងលេងកម្សាន្តនៅក្បែរខ្សែបញ្ជូនចែកចាយអគ្គិសនី ឬលេងឱ្យឆ្ងាយពីខ្សែបញ្ជូនប្រមាណ១គីឡូម៉ែត្រយ៉ាងតិច។ ការណែនាំដូច្នេះ ដើម្បីកុំឱ្យមានគ្រោះថ្នាក់ និងប៉ះពាល់ដល់ខ្សែបណ្តាញបញ្ជូនរបស់អគ្គិសនីកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីតាកែវនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 09:51


បណ្ឌិតសុខ ទូច៖ការរើសជំនាញតាមទេពកោសល្យនិស្សិតនឹងក្លាយជាម្ចាស់លើជោគវាសនាខ្លួនឯង
=============
កាតព្វកិច្ចដ៏សំខាន់មួយទៀតរបស់សិស្សានុសិស្សបន្ទាប់ពីបញ្ចប់ការប្រលងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នោះគឺការចាប់យកនូវជំនាញដ៏សមស្របមួយ ស្របទៅតាមចំណង់ចំណូលចិត្ត ទេពកោសល្យពីធម្មជាតិ ក៏ដូចជាតម្រូវការទីផ្សារការងារមកសិក្សា ដើម្បីបង្កើតមុខរបរសម្រាប់ជីវិត។ លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការជ្រើសរើសមុខវិជ្ជា ឬជំនាញដើម្បីសិក្សាបន្តនៅថ្នាក់ឧត្តមសិក្សាគឺជារឿងសំខាន់ និងចាំបាច់បំផុតសម្រាប់ជីវិត។ ថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្តមសិក្សា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកបណ្ឌិតបានបញ្ជាក់ថា ការសិក្សាជំនាញអ្វីមួយក៏ដោយត្រូវមើលទៅលើទេពកោសល្យរបស់ខ្លួនជាមុនសិន។ ការជ្រើសរើសមុខជំនាញដោយអាស្រ័យទៅលើទេពកោសល្យនេះ នឹងធ្វើឱ្យនិស្សិតជោគជ័យនៅក្នុងភាពជាអ្នកដឹកនាំ និងក្លាយទៅជាម្ចាស់ជោគវាសនាខ្លួនឯង។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 09:35


ថ្វីបើការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក បានបិទបញ្ចប់ប្រមាណជិតមួយសប្ដាហ៍ហើយក្ដី និងទទួលបានលទ្ធផលជាផ្លូវការ ប៉ុន្ដែក៏នៅមានការជជែកពីកត្ដាដែលធ្វើឱ្យលោកស្រី ខាម៉ាឡា ហារីស បេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ ចាញ់លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ។ លោកបណ្ឌិត កា ម៉ាធុល អ្នកជំនាញភូមិសាស្ដ្រនយោបាយ បានលើកឡើងពីកត្ដាធំៗមួយចំនួនដែលធ្វើឱ្យលោកស្រី ហារីស ចាញ់ឆ្នោត៕
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 09:29


អគ្គិសនីតាកែវហាមមិនឱ្យបង្ហោះខ្លែងក្បែរខ្សែបញ្ជូនអគ្គិសនីដែលអាចនាំឱ្យមានគ្រោះថ្នាក់ដល់ជីវិត
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 09:25


រដ្ឋមន្ត្រីសុខាភិបាលពណែនាំឱ្យត្រៀមលក្ខណៈការពារសុខភាពជូនពលរដ្ឋក្នុងពិធីបុណ្យអុំទូក
=============
លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវត្រៀមលក្ខណៈក្នុងការការពារសុខភាពជូនប្រជាពលរដ្ឋ ដែលនឹងចូលរួមទស្សនាក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុននេះ។ ក្នុងនោះ អង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការផ្សព្វផ្សាយគ្រប់មធ្យោបាយនូវសារអប់រំ ព័ត៌មាននិងទីតាំងស្តង់ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តគិលានុសង្រ្គោះបន្ទាន់ ដើម្បីងាយស្រួលក្នុងការស្វែងរក...
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

11 Nov, 09:05


បង្គន់អនាម័យចល័ត៦០០បង្គន់នឹងដាក់ឱ្យប្រើប្រាស់ឥតគិតថ្លៃនាអំឡុងបុណ្យអុំទូក៣ថ្ងៃ
=============
រដ្ឋបាលរាជធានីភ្នំពេញ បានសាងសង់បង្គន់អនាម័យ និងដាក់ពង្រាយបង្គន់អនាម័យចល័តចំនួន៦០០បង្គន់ និងតុបតែងលម្អសោភ័ណភាព និងរូបភាពផ្សេងៗនានាជាច្រើនទៀតរួចរាល់នៅថ្ងៃនេះ(ថ្ងៃទី១១ វិច្ឆិកា ដើម្បីទទួលប្រជាពលរដ្ឋមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូកនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកានេះ។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 11:39


ទឹកជំនន់ដ៏គ្រោះថ្នាក់នៅវៀតណាមបានសម្លាប់មនុស្ស១២នាក់ខណៈជម្លៀសខ្លួនរាប់ពាន់នាក់
=============
ទឹកជំនន់ដ៏គ្រោះថ្នាក់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពីឥទ្ធិពលនៃព្យុះទីហ្វុង ត្រាំមី (Trami) បាននិងកំពុងបង្កជាគ្រោះមហន្តរាយ ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១២នាក់ រងរបួស ៧នាក់ លិចកប៉ាល់ចំនួន ៥គ្រឿង និងបានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ៣៤,០០០ខ្នង នៅក្នុងខេត្ត ក្វាងប៊ីញ (Quang Binh) ភាគកណ្តាលនៃប្រទេសវៀតណាម។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 11:23


ក្រសួងការងារចេញសេចក្តីជូនដំណឹងស្តីពី ការអនុវត្តការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 10:01


ក្រសួងបរិស្ថាន៖កម្ពុជាស្ថិតនៅជួរមុខនៃការអភិរក្សប្រភេទសត្វត្រយងក្នុងពិភពលោក
=============
ក្រសួងបរិស្ថានបានឱ្យដឹងថា សត្វត្រយងយក្សជាបក្សីនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលសត្វប្រភេទនេះ បានស្ថិតក្នុងស្ថានភាពរងគ្រោះជិតផុតពូជនៅលើពិភពលោក ដែលទាមទារឱ្យមានការចូលរួមថែរក្សា អភិរក្ស ប្រភេទសត្វនេះ ឱ្យនៅគង់វង្សយូរអង្វែង ។ ចំណែកសត្វត្រយងចង្កំកស ជាសត្វដ៏កម្រមួយទៀតដែលមានវត្តមានច្រើននៅកម្ពុជាផងដែរ។បើតាមរបាយការណ៍ពីក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា(CIWG)បានបង្ហាញថាសត្វត្រយងចង្កំកស ជាសត្វដ៏កម្រ មួយរបស់កម្ពុជាដែលបច្ចុប្បន្ននេះ មានចំនួន រហូតដល់ ៧៨៤ក្បាល ស្មើនិង ៨៧ទៅ៩៥ភាគរយ នៃចំនួន ពិភពលោក ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 09:38


អគ្គនាយកដ្ឋានអន្តោប្រវេសន៍ពុំមានគោលការណ៍ហាមឃាត់ការធ្វើដំណើរចូលកម្ពុជាឬមិនផ្តល់ទិដ្ឋាការ ចំពោះជនបរទេសនៃប្រទេសណាមួយឡើយ
=============
បន្ទាប់ពីមានសាធារណមតិមួយចំនួនបានលើកឡើងថា សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានធ្វើការបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជា និងមិនផ្តល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅបណ្តោះ អាសន្ន ចំពោះជនបរទេសសញ្ជាតិឥណ្ឌា ប៉ាគីស្ថាន នេប៉ាល់ បង់ក្លាដេស និងឥណ្ឌូនេស៊ី រួចមក នារសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញមកបញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ពុំមានគោលការណ៍ហាមឃាត់ការធ្វើដំណើរចូលព្រះរាជាណាចក្រកម្ពុជា ឬមិនផ្តល់ទិដ្ឋាការស្នាក់នៅបណ្តោះអាសន្ន ចំពោះជនបរទេសនៃប្រទេសណាមួយឡើយ រួមទាំងជនបរទេសសញ្ជាតិខាងលើផងដែរ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 09:33


សង្គមស៊ីវិល៖ស្របពេលថៃបន្ដទិដ្ឋាការ​ដល់​ពល​ករខ្មែរក្រសួងការងារត្រូវពិនិត្យបន្ថែមបញ្ហាពលករខុសច្បាប់
=============
ពាក់ព័ន្ធនឹងការបន្តទិដ្ឋាការស្នាក់នៅ និងធ្វើការ ដល់​ពលករ​ខ្មែរដែលមានទិដ្ឋាការជិតផុតសុពលភាព នេះ សង្គមស៊ីវិល បានស្នើឱ្យក្រសួងការងារ បន្តយ​កចិត្ត​ទុកដាក់បន្ថែមទៀត​ដល់ពលករ ពិសេ​ស ការការពារផលប្រយោជន៍ និងពិនិត្យ​មើលបន្ថែមចំពោះពលករដែលខុសច្បាប់ ដែលអាចប្រឈម​មុខនឹងការរងគ្រោះជាដើម៕
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 09:21


សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃសន្និសីទសារព័ត៌មានស្តីពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 08:37


ទូតកម្ពុជាប្រចាំប្រទេសជប៉ុនអំពាវនាវដល់ពលរដ្ឋខ្មែរនៅជប៉ុនឱ្យពិចារណាមុនជឿតាមការអូសទាញ ឱ្យធ្វើសកម្មភាពខុសច្បាប់
=============
បន្ទាប់ពីទទួលបានព័ត៌មានពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចជប៉ុន ជាញឹកញាប់លើករណីនានា ដូចជាការចាប់ខ្លួន និងឃុំខ្លួនជនជាតិខ្មែរ ដែលប្រព្រឹត្តអំពើចោរកម្ម ការលួចលាក់ស្នាក់នៅ ខណៈដែលសុពលភាពនៃទិដ្ឋាការស្នាក់នៅរបស់ខ្លួនផុតកំណត់ ការសេពគ្រឿងញៀន និងករណីប្រព្រឹត្តអំពើខុសច្បាប់ផ្សេងៗទៀត។ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានអំពាវនាវដោយទទូចដល់ពលរដ្ឋខ្មែរ កម្មសិក្សាការី ពលករជំនាញ និងនិស្សិតទាំងអស់នៅប្រទេសជប៉ុនឱ្យធ្វើការពិចារណាឱ្យបានហ្មត់ចត់បំផុតមុននឹងជឿតាមការអូសទាញរបស់មេក្រុមខិលខូចញុះញង់ឱ្យធ្វើសកម្មភាពខុសច្បាប់ណាមួយ ឬការប្រព្រឹត្តនូវអំពើខុសច្បាប់នានា។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 08:16


រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំការយោគយល់ពីពលរដ្ឋចំពោះការធ្វើចរាចរ ខណៈរាជរដ្ឋាភិបាលនឹងរៀបចំប្រារព្ធពិធីអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ថ្ងៃទី០៣ ខែវិច្ឆិកា វេលាម៉ោង ១៤:០០នាទីរសៀល នឹងជួបជុំប្រារព្ធពិធីក្រុងពលី ស្ថិតនៅវិមាន៧មករា មហាវិថីព្រះនរោត្តម ភូមិ១៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 08:15


៩ខែឆ្នាំនេះ! មន្រ្តីអន្តោប្រវេសន៍ទទួលភ្ញៀវអន្តរជាតិជាង៤លាននាក់បដិសេធមិនឱ្យចូលប្រមាណ១ពាន់នាក់
=============
លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្រ្តីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វាព្រំដែនគោក និងអាកាសរហូតទៅដល់ ៤.៨៤៩.៩២២នាក់ ស្មើនឹង ២១៧សញ្ជាតិ កើនឡើង៦,៧៦ភាគរយ ក្នុងនោះភ្ញៀវទេសចរមានចំនួន ៣.៧៦៧.៥១៨នាក់ ស្មើនឹង ៧៧,៦៨ភាគរយ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 08:00


អ៊ីរ៉ង់ថានឹងឆ្លើយតបយ៉ាងខ្លាំងក្លាប្រឆាំងនឹងការវាយប្រហាររបស់អ៊ីស្រាអែល
=============
ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានប្រកាសព្រមានពីការឆ្លើយតបដ៏ខ្លាំងក្លា និងគួរឱ្យសោកស្តាយបំផុត ចំពោះការវាយប្រហារដ៏សាហាវឃោឃៅរបស់អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ ដែលបានកំណត់គោលដៅទៅលើទីតាំងយោធាអ៊ីរ៉ង់ជាច្រើនកន្លែង។ នេះបើយោងតាមការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បន្ទាប់ពីមានការវាយប្រហារសងសឹកគ្នាទៅវិញទៅមកជាបន្តបន្ទាប់។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 05:01


តើបច្ចុប្បន្នក្រសួងព័ត៌មានបានផ្ដល់ការគាំពារដល់អ្នកសារព័ត៌មានបានកម្រិតណា?
=============
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ បានផ្តល់ការគាំពារផ្នែកច្បាប់ដល់អ្នកសារព័ត៌មានដែលបានចុះបញ្ជីត្រឹមត្រូវ ហើយបានជួបប្រទះនឹងបញ្ហាក្នុងពេលបំពេញការងារ ដោយក្រសួងបានសម្របសម្រួលស្វែងរកដំណោះស្រាយចំពោះវិវាទ និងបញ្ហានានា សរុបចំនួន២០ករណី និងកំពុងជួយជ្រោមជ្រែងដល់ដំណើរការផ្តល់មេធាវីការពារក្តីក្នុងនីតិវិធីតុលាការលើករណីវិវាទមួយចំនួនទៀត។ យ៉ាងណាមិញ សម្រាប់លោកស្រី ឆន សុគន្ធា នាយិកាCCIMយល់ឃើញថា សកម្មភាពរបស់ក្រសួងព័ត៌មានក្នុងការផ្តល់ការគាំទ្រ កម្មវិធីបណ្តុះបណ្តាល ជាពិសេសជំនួយផ្នែកច្បាប់ដល់អ្នកសារព័ត៌មាន គឺមិនទាន់គ្រប់គ្រាន់នោះទេ។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 04:15


រដ្ឋាភិបាលបង្កើតក្រុមការងារចំពោះកិច្ចដើម្បីគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន
=============
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ដែលសរសេរជាអក្សរកាត់ថា ក.គ.ម.។ ចំពោះសមាសភាពនៃក្រុមការងារនេះ មានលោក គឹម ប៊ុនថាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាប្រធាន និងលោក ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម ជាអនុប្រធាន ព្រមទាំងមានសមាជិក-សមាជិកាចំនួន៨នាក់។ ចំណែក ការតែងតាំង និងផ្លាស់ប្តូរសមាសភាព ក.គ.ម. ត្រូវធ្វើឡើងតាមការសម្រេចរបស់នាយករដ្ឋមន្រ្តី ដោយយោងតាមការស្នើសុំរបស់ប្រធាន ក.គ.ម.។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 04:09


សមត្ថកិច្ចថាមិនមានការបង្ខាំងមនុស្សខុសច្បាប់ឬធ្វើទារុណកម្មជនជាតិកូរ៉េនៅខេត្តកណ្តាលទេ
=============
បន្ទាប់ពីទទួលសំណើសុំអន្តរាគមន៍តាមរយៈមជ្ឈមណ្ឌល ប្រចាំបញ្ហាអគ្គស្នងការដ្ឋាននគរបាលជាតិ ១១៧ ពីក្រុមគ្រួសារយុវជនកូរ៉េខាងត្បូងមួយរូបឈ្មោះ CHOI TAEWON កាន់លិខិតឆ្លងដែនលេខ M47223117 ដោយបានអះអាងថា ត្រូវបានបង្ខាំងនៅទីតាំងមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាលរួចមក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះស្វែងរកបុគ្គលខាងលើតាមព័ត៌មានដែលផ្ដល់ដោយក្រុមគ្រួសារ និងបានរកឃើញកំពុងស្នាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែង ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ដោយពុំមានសញ្ញាណរងគ្រោះដោយអំពើបង្ខាំង ឬរងនូវទារុណកម្មណាមួយនោះឡើយ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 03:57


រដ្ឋមន្រ្តីការងារអរគុណមិត្តចិន ជប៉ុននិងកូរ៉េដែលជំរុញការពង្រឹងភាពធន់និងលើកកម្ពស់នវានុវត្តន៍ក្នុងទីផ្សារការងារ
=============
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយគាំទ្រ និងជំរុញការពង្រឹងភាពធន់ និងការលើកកម្ពស់នវានុវត្តន៍ ក្នុងទីផ្សារការងារក្នុងតំបន់អាស៊ាន។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 03:00


លោកស សុខា៖មន្រ្តីអន្តោប្រវេសន៍ត្រូវពង្រឹងការរាយការណ៍វត្តមានជនបរទេសចូលស្នាក់នៅតាមរោងចក្រនិងកន្លែងស្នាក់នានា
=============
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំឱ្យពង្រឹងការអនុវត្តកាតព្វកិច្ចរាយការណ៍វត្តមានជនបរទេសចូលស្នាក់នៅតាមរោងចក្រ សហគ្រាស និងកន្លែងស្នាក់នានាដូចជា សណ្ឋាគារ និងផ្ទះសំណាក់ជាដើម ព្រមទាំងបានណែនាំឱ្យពង្រឹងការគោរពវិន័យ គោរពការបែងចែកតួនាទីភារកិច្ច និងការទទួលខុសត្រូវ ក្នុងនោះដែរមន្រ្តីជួរមុខតាមបណ្ដាកច្រកទ្វារដែលធាត់ខ្លាំង ឬមានក្បាលពោះធំត្រូវសម្រួលភារកិច្ចឱ្យមកធ្វើការនៅការិយាល័យបើមិនព្រមធ្វើលំហាត់ប្រាណ។
=============
🌐អានព័ត៌មាន៖
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 02:47


ថ្ងៃទី១វិច្ឆិកានេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥!
=============
នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ខណៈថ្ងៃនៃការបិទបញ្ចប់ឆ្នាំសិក្សានេះត្រូវកំណត់យកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ចំពោះវិស្សមកាលមានចំនួន២ គឺវិស្សមកាលតូចចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ និងមហាវិស្សមកាលចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥។ ។ នេះបើតាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡា។
=============
🌐អានព័ត៌មាន
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

VAYO FM NEWS

01 Nov, 02:23


រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ច គ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
=============
👉Website
👉Facebook
👉Telegram
👉TikTok
👉YouTube
👉IOS
👉Android

2,424

subscribers

32,250

photos

752

videos