SME Bank of Cambodia @sme_bank_cambodia Channel on Telegram

SME Bank of Cambodia

@sme_bank_cambodia


នេះជាឆានណែលតេឡេក្រាមផ្លូវការរបស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា។

💬 Personal Chat
https://t.me/smebank

👨‍👧‍👦 Facebook Page
https://www.facebook.com/smebankcambodiaplc

🙏 Help us level up our channel
https://t.me/boost/sme_bank_cambodia

SME Bank of Cambodia (Khmer)

ខ្ញុំសូមជួយចេញផ្លូវការសហគ្រាសធុនតូចនិងមធ្យម កម្ពុជា នៅលួចពីវីដេតទិន ប្រទេសកម្ពុជា។ របស់ SME Bank of Cambodia គឺជាប្រមូលផ្លូវសហគ្រាស ដែលប្រសិនបើអ្នកស្វែងរកប្រសិនបើផ្លូវដែលឆ្លើយៗរបស់អ្នក។nnមតិនិយមកកម្មវិធីភាពពន្ធនៅក្នុងទិនទី Telegram ដែលបានគាំទ្រដោយ SME Bank of Cambodia ដោយសហគ្រាស តតូច និងមធ្យម កម្ពុជានេះ។ អ្នកអាចជ្រើសរើសបាតុកងូយរបស់អ្នកដោយព្រួយព័ត៌មាន ការប្រឹត្ភគ្រឹះនិងការធ្វើឧជសាហទេ។nnសូមចុចនៅទីនេះដើម្បីប្រមូលផ្លូវនៅខ្លួនឯង៖nn💬 ជជែលផ្លូវប្រសិនបើចំណេះដោយពន្ធនៅក្នុងទិនnhttps://t.me/smebanknn👨‍👧‍👦 ទៅទៀតអន់ ហិរេរិងគេហ៊ណា ទៅនៅលើ Facebooknhttps://www.facebook.com/smebankcambodiaplcnn🙏 ជូនឆទសហគ្រាសធុនតូចnhttps://t.me/boost/sme_bank_cambodia

SME Bank of Cambodia

20 Nov, 03:47


រាជធានីភ្នំពេញ, នាថ្ងៃទី១៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា, វិទ្យាស្ថានស្រាវជ្រាវគោលនយោបាយ (PRI) នៃក្រសួងហិរញ្ញវត្ថុជប៉ុន និងអង្គភាពអាជីវកម្មខ្នាតតូច នៃសាជីវកម្មហិរញ្ញវត្ថុជប៉ុន (JFC-Micro) បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «វិធីសាស្ត្រ នៃការត្រួតពិនិត្យឥណទាន» ដល់ថ្នាក់គ្រប់គ្រង នាយកសាខា បុគ្គលិក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ប្រមាណជា៣៣នាក់។

សូមអញ្ជើញទស្សនាវីដេអូព័ត៌មានសង្ខេបដូចខាងលើ។

SME Bank of Cambodia

13 Nov, 08:40


ភ្នំពេញ, នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា មានសេចក្តីសោមនស្សរីករាយ បានចូលរួមឧបត្ថម្ភកម្មវិធី «ទិវាសហគ្រិនស្រ្តីកម្ពុជាឆ្នាំ២០២៤» ដែលត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា ក្រោមប្រធានបទ «ការពង្រឹងភាពអង់អាចរបស់ស្រ្តី ក្នុងសេដ្ឋកិច្ចបៃតង»។

📖 អានបន្ថែមនៅទីនេះ

SME Bank of Cambodia

13 Nov, 07:40


នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមជូនពរដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដៃគូសហការ ក៏ដូចជាសាធារណជនទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន ជោគជ័យ សុខសុភមង្គល និងធ្វើដំណើរទៅកាន់ទីណា ប្រកបដោយសុវត្ថិភាព។

SME Bank of Cambodia

13 Nov, 07:36


ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមគោរពជូនដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដៃគូសហការ ក៏ដូចជាសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ធនាគារយើងខ្ញុំនឹងឈប់សម្រាករយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងបើកដំណើរការជាធម្មតាវិញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ☎️ (855) 96 811 1118

SME Bank of Cambodia

12 Nov, 02:41


វិស័យទេសចរណ៍ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកកំណើនសេដ្ឋកិច្ចជាតិ។ ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ និងសក្តានុពលសេដ្ឋកិច្ច ដែលអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើន។ ដើម្បីជំរុញការស្តារឡើងវិញ និងលើកស្ទួយវិស័យទេសចរណ៍ នៅកម្ពុជា ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បាន និងកំពុងដាក់ឲ្យដំណើរការបណ្តាញចាយចែកថ្មីរបស់ខ្លួនបន្ថែមទៀត៖ សាខាខេត្តសៀមរាប។

📖 អានបន្ថែមនៅទីនេះ
📌 ព័ត៌មានទីតាំងសាខានីមួយៗ

📍អាសយដ្ឋាន៖ ផ្លូវ៦០ម៉ែត្រ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ ☎️ (855) 96 811 1118

SME Bank of Cambodia

09 Nov, 01:15


អបអរសាទរខួបទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣ ដល់ ០៩ វិច្ឆិកា ២០២៤)

ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមចូលរួមអបអរសាទរ និងរំលឹកដល់ទិវាបុណ្យឯករាជ្យជាតិ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីរបបអាណានិគម ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចនរោត្តម សីហនុ។

SME Bank of Cambodia

28 Oct, 07:49


ការអភិវឌ្ឍវិស័យទឹកស្អាត នៅកម្ពុជា បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាព។

ដើម្បីគាំទ្រដល់ការអភិវឌ្ឍនេះ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា បានផ្តួចផ្តើម និងកំពុងដាក់ឱ្យដំណើរការ «គម្រោងហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករទឹកស្អាតកម្ពុជា» ដល់ម្ចាស់សហគ្រាស ដែលជាប្រតិបត្តិិករទឹកស្អាត ប្រកបដោយលក្ខខណ្ឌអនុគ្រោះ។

សូមអញ្ជើញប្រតិបត្តិករទឹកស្អាត មកទទួលការប្រឹក្សាយោបល់ អំពីផែនការអាជីវកម្មជាមួយមន្ត្រីទំនាក់ទំនងអតិថិជនរបស់យើងខ្ញុំ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់៖ (855) 96 811 1118
ឬចុះឈ្មោះស្នើសុំហិរញ្ញប្បទានតាមរយៈតេឡេក្រាម៖ https://t.me/smebankcambodia_bot

SME Bank of Cambodia

28 Oct, 04:35


សូមក្រាបបង្គំថ្វាយព្រះពរ និងសម្តែងនូវអំណរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីខួបលើកទី២០ នៃការយាងឡើងគ្រងព្រះបរមរាជសម្បត្តិ ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមថ្វាយព្រះពរព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរយូរអង្វែងតរៀងទៅ។

SME Bank of Cambodia

28 Oct, 04:24


ដំណឹងឈប់សម្រាក

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមគោរពជូនដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដៃគូសហការ ក៏ដូចជាសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ធនាគារយើងខ្ញុំនឹងឈប់សម្រាករយៈពេលមួយថ្ងៃ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ដើម្បីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នឹងបើកដំណើរការជាធម្មតាវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

SME Bank of Cambodia

25 Oct, 10:24


សាររំលែកទុក្ខពីថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា

SME Bank of Cambodia

20 Oct, 03:46


ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា សូមសម្តែងនូវក្តីសោមនស្ស និងគោរពជូននូវសព្ទសាធុការពរជ័យជូនចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបកំណើតគម្រប់ជន្មាយុ៤៧ឆ្នាំ ឈានចូល ៤៨ឆ្នាំ!

SME Bank of Cambodia

17 Oct, 07:44


នេះជាសកម្មភាព នៃការអញ្ជើញទស្សនាពីអ្នកចូលរួមក្នុងព្រឹតិ្តការណ៍វេទិកាជាតិគណនេយ្យ ២០២៤ ក្រោមប្រធានបទ «តួនាទីនៃគណនេយ្យ និងបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា សម្រាប់ចក្ខុវិស័យឆ្នាំ២០៣០» ដែលមានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមអញ្ជើញមកទស្សនាស្តង់ នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងទទួលយកព័ត៌មានបន្ថែមស្តីពីគម្រោងហិរញ្ញប្បទានគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម។

SME Bank of Cambodia

17 Oct, 03:00


នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងអង្គការ វ៉ធើដុតអក់ (Water.org) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដោយមានវត្តមានចូលរួមពី លោកបណ្ឌិត លឹម អូន អគ្គនាយក នៃធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និង លោកស្រី Griselda Gloria Santos នាយិកាប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍ នៃអង្គការ វ៉ធើដុតអក់។

អនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងជំរុញលទ្ធភាពនៃការទទួលបានហិរញ្ញប្បទាន នៃប្រតិបត្តិករទឹកស្អាត នៅកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព។

📖 អានបន្ថែមនៅទីនេះ

សម្រាប់តំណរភ្ជាប់ផ្សេងៗ អំពីអត្ថបទខាងលើ
👉 LinkedIn 👉 Tiktok
👉
Instagram 👉 Youtube