The Cambodia Daily Khmer @withoutfearorfavorkh Channel on Telegram

The Cambodia Daily Khmer

@withoutfearorfavorkh


The Cambodia Daily Khmer and The Cambodia Daily English are owned by the Cambodia Daily LLC, a US company. They are operated in Washington DC by Cambodians and Cambodian-Americans.

The Cambodia Daily Khmer (English)

Are you looking for a reliable source of news and information in Cambodia? Look no further than The Cambodia Daily Khmer! This Telegram channel provides daily updates in the Khmer language, keeping you informed about the latest events and developments in the country. Run by The Cambodia Daily LLC, a US-based company, The Cambodia Daily Khmer is operated by a team of Cambodians and Cambodian-Americans in Washington DC. With a commitment to unbiased reporting and providing news without fear or favor, you can trust The Cambodia Daily Khmer to deliver accurate and timely information. Whether you are a resident of Cambodia or simply interested in keeping up to date with news from the region, this channel is a must-follow. Stay informed, stay connected, and stay ahead with The Cambodia Daily Khmer on Telegram!

The Cambodia Daily Khmer

21 Nov, 13:20


រដ្ឋការលោកចូបៃដិនទទួលស្គាល់មេបក្សប្រឆាំងនិរទេសខ្លួនជា ប្រធានាធិបតីឈ្នះឆ្នោតនៅវេណេហ្សូអេឡា

The Cambodia Daily Khmer

21 Nov, 13:18


តំណាងរាស្ត្របក្សប្រឆាំងថាលោកហ៊ុនសែន ទំនងសន្យាប្រគល់ ទឹក ដីខ្មែរ ២ភាគ៣លើកោះគុតឱ្យទៅប្រទេសថៃជាថ្នូរនឹង​ការ​បង្ក្រាបក្រុមប្រឆាំង

The Cambodia Daily Khmer

21 Nov, 13:16


មន្ត្រីគណបក្សប្រជាជនកម្ពុជាទម្លាយថា ប្រពន្ធដើម និងប្រពន្ធ​ចុង​លោក ហេង សួរ
កាក់កបក្នុងមុខរបរនាំពលករទៅបរទេស​ដោយសារ​មានប្តី​ជាខ្នងបង្អែក

The Cambodia Daily Khmer

21 Nov, 13:14


លោកប្រាក់ សុខុន វិលត្រឡប់ មកកាន់ដំណែងដើមវិញ បន្ទាប់ពី​រដ្ឋសភាសម្រេចជាឯកច្ឆ័ន

The Cambodia Daily Khmer

21 Nov, 13:11


លោក សម រង្ស៊ី ថាលោក ហ៊ុន សែនកំពុងរកលេសសំលាប់
លោក ហ៊ីង ប៊ុនហៀង

The Cambodia Daily Khmer

20 Nov, 13:23


The Cambodia Daily Khmer pinned «ពួកគេ​ក៏​ចង់​ឃើញ​មាន​ចំណាត់ការ​ដូច​គ្នា​នេះ​ទៅ​លើ «ជន​ឆបោក» មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ ជាពិសេស​ករណី​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​បាន​គេចវេះ​ពី​ការ​សង​បំណុល (Commission) ដល់​ភ្នាក់ងារ​លក់ (Freelancer) និង​អតិថិជន​ដែល​បាន​ទិញ​ដី និង​ផ្ទះល្វែ…»

The Cambodia Daily Khmer

20 Nov, 13:23


ពួកគេ​ក៏​ចង់​ឃើញ​មាន​ចំណាត់ការ​ដូច​គ្នា​នេះ​ទៅ​លើ «ជន​ឆបោក» មួយ​ចំនួន​ទៀត​ដែល​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ ជាពិសេស​ករណី​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​បាន​គេចវេះ​ពី​ការ​សង​បំណុល (Commission) ដល់​ភ្នាក់ងារ​លក់
(Freelancer) និង​អតិថិជន​ដែល​បាន​ទិញ​ដី និង​ផ្ទះល្វែង​ពី​ក្រុមហ៊ុន​អចលនទ្រព្យ​នេះ​កន្លង​មក។https://www.cambodiadaily.com/2024/11/10/16/09/79054/

The Cambodia Daily Khmer

20 Nov, 13:23


កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖ «ហេតុ​អ្វី​កម្ពុជា​នៅ​ស្ងៀមស្ងាត់​ករណី​ថៃ
គំរាម​ធ្វើ​សង្គ្រាម​លើ​បញ្ហា​កោះគុត?»។https://www.cambodiadaily.com/2024/11/20/17/21/79440/

The Cambodia Daily Khmer

20 Nov, 13:22


អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចាត់ទុក​ការ​ចុះផ្សាយ​របស់​កាសែត​ឥណ្ឌា The Sunday Guardian ដែល​ថា​សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋបាល​របស់​ប្រធានាធិបតី ចូ បៃដិន
នៅ​ពីក្រោយ​គម្រោង​បង្កើត​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា គឺជា​ការ​ចុះផ្សាយ​ក្នុង​ចេតនា​ប្រឌិត​លាប​ពណ៌​អាមេរិក​ប៉ុណ្ណោះ។https://www.cambodiadaily.com/2024/11/20/14/55/79438/

The Cambodia Daily Khmer

20 Nov, 13:22


ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ធ្វើ​សមាជ​ប្រជាពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក នៅ​ដើម​ខែ​ធ្នូ
ចុង​ឆ្នាំ​២០២៤ នេះ ស្ដីពី​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV-DTA) និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស (PPA)។https://www.cambodiadaily.com/2024/11/20/14/46/79436/

The Cambodia Daily Khmer

20 Nov, 13:22


ក្រុម K52 របស់​បញ្ជាការដ្ឋាន​យោធា​ខេត្ត Gai Lai នៃ​ប្រទេស​វៀតណាម បាន​រៀបចំ​បេសកកម្ម​រុករក​អដ្ឋិធាតុ​ទាហាន​វៀតណាម
ដែល​ស្លាប់​នៅ​កម្ពុជា​កាលពី​អំឡុង​សង្គ្រាម ស្ថិត​នៅ​ក្នុង​ខេត្ត​ចំនួន​៣ ស្ថិត​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា
ដែល​នឹង​ចាប់ផ្តើម​ពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៤ រហូត​ដល់​ចុង​រដូវ​ប្រាំង​ឆ្នាំ​២០២៥។https://www.cambodiadaily.com/2024/11/20/14/39/79437/

The Cambodia Daily Khmer

20 Nov, 13:21


មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ វិច្ឆិកា
នេះ​ថា កោះត្រល់​ដែល​វៀតណាម បាន​ឈ្លានពាន​គឺ​មាន​ទំហំ ៥៧៤​គីឡូម៉ែត្រ​ការ៉េ ប៉ុន្តែ​បើ​បាត់​កោះ​គុត នោះ​នឹង​នាំ​ឱ្យ​កម្ពុជា​បាត់​ទឹកដី ២​ភាគ​៣
នៃ​កោះ​គុត​ផង រួម​ទាំង​បាត់បង់​ទឹកដី ១៣០០០​គីឡូម៉ែត្រ​ការ៉េ​ទៅ​ប្រទេស​ថៃ ផង​ដែរ។https://www.cambodiadaily.com/2024/11/20/14/29/79439/

The Cambodia Daily Khmer

20 Nov, 13:21


លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ វិច្ឆិកា នេះ​ថា ពលរដ្ឋ​ខ្មែរ​កំពុង​រង់ចាំ​ការ​បំភ្លឺ​របស់​រដ្ឋាភិបាល​លោក
ហ៊ុន ម៉ាណែត ទាក់ទិន​ទៅ​នឹង​ការ​កាន់កាប់​កោះ​គុត​ពី​សំណាក់​ប្រទេស​ថៃ រួម​ទាំង​ការ​សហការ​រកស៊ី​រួម​គ្នា​នៅ​ដែនសមុទ្រ​ត្រួត​ស៊ី​គ្នា​ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ថៃ
កន្លង​មក។https://www.cambodiadaily.com/2024/11/19/15/28/79401/

The Cambodia Daily Khmer

20 Nov, 13:21


បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឲ្យ​ដឹង​ថា
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ជិន ថាញ់មិន និង​គណៈប្រតិភូ នឹង​ចូល​ក្រាប​ថ្វាយបង្គំ​ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ​កម្ពុជា។ លោក​ក៏​នឹង​ចូល​សម្ដែង​ការ​គួរសម​ជាមួយ​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត
នាយករដ្ឋមន្ត្រី​កម្ពុជា។https://www.cambodiadaily.com/2024/11/19/15/27/79408/

The Cambodia Daily Khmer

20 Nov, 13:20


នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​បំណង​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​និយម​កណ្ដាល
ដើម្បី​រួម​គ្នា​ជាមួយ​នឹង​ប្រទេស​ណា និង​គណបក្ស​នយោបាយ​ណា​ដែល​មាន​ផ្នត់គំនិត​ដូច​គ្នា​គាំទ្រ​ពហុភាគី​និយម
និង​ភាព​ចម្រុះ​នៅ​ក្នុង​អភិបាលកិច្ច​នយោបាយ។https://www.cambodiadaily.com/2024/11/19/15/24/79415/

The Cambodia Daily Khmer

20 Nov, 13:20


មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សម្រេច​ដាក់​ពាក្យបណ្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ
សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ បន្ទាប់ពី​បាត់បង់​នីតិសម្បទា​គ្រប់​បែប​យ៉ាង
និង​ត្រូវ​ដាក់​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​តុលាការ​អស់​រយៈពេល ៣​ឆ្នាំ។https://www.cambodiadaily.com/2024/11/19/15/21/79411/

The Cambodia Daily Khmer

20 Nov, 13:20


កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖ «វប្បធម៌​នៃ​ការ​យាយី​ផ្នែក​នយោបាយ​នៅ​កម្ពុជា»។https://www.cambodiadaily.com/2024/11/19/15/17/79403/

The Cambodia Daily Khmer

20 Nov, 13:20


ដ្ឋការ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន នៅ​ទីបំផុត​បាន​អនុញ្ញាត​ឱ្យ​អ៊ុយក្រែន
ប្រើប្រាស់​អាវុធ​ផ្ដល់​ដោយ​សហរដ្ឋ​អាមេរិក ដើម្បី​វាយប្រហារ​ចូល​ជ្រៅ​ក្នុង​ទឹកដី​រុស្ស៊ី ខណៈ​ប្រទេស​អង់គ្លេស
និង​បារាំង ក៏​បាន​អនុញ្ញាត​ដូច​នឹង​អាមេរិក​ដែរ។https://www.cambodiadaily.com/2024/11/19/15/17/79418/

The Cambodia Daily Khmer

20 Nov, 13:19


លោក សម រង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា ការ​ចាប់​ខ្លួន​ឧកញ៉ា និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន
គ្រាន់តែ​ជា​ល្បិច​ចាប់​ជំរិត​ដើម្បី​ប្រមូល​លុយ​អ្នក​ទាំងនោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​លោក ហ៊ុន សែន សម្រាប់​ដោះស្រាយ​វិបត្តិ​ទាល់ច្រក​នៅ​ពេលនេះ​តែប៉ុណ្ណោះ។https://www.cambodiadaily.com/2024/11/19/09/32/79376/

The Cambodia Daily Khmer

20 Nov, 13:19


តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ វិច្ឆិកា នេះ​ថា
ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន ចាប់​ខ្លួន​ប្អូនប្រុស​របស់​លោក ហៃ វណ្ណា គឺ​លោក ហៃ វណ្ណនិត ធ្វើ​ជា​ចំណាប់ខ្មាំង​ដើម្បី​ឱ្យ​លោក ហៃ វណ្ណា
ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​នោះ ពេល​នេះ​លោក ហ៊ុន សែន បាន​បន្ត​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដោយ​ចាប់​ខ្លួន​ឪពុក​របស់​លោក ស៊ន តារា
ក្នុង​ចេតនា​ដូច​គ្នា​នេះ​ដែរ។https://www.cambodiadaily.com/2024/11/19/09/30/79373/

The Cambodia Daily Khmer

13 Nov, 13:04


អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ វិច្ឆិកា
នេះ​ថា ការ​ទម្លាយ​សំឡេង​ក្រោម​សេណារីយ៉ូ​នយោបាយ​របស់​ភាគី​ណា​មួយ​ក៏ដោយ​ដែល​នាំ​ទៅ​ដល់​ការ​ឈ្លោះ​បែកបាក់
ឬ​ជា​ចេតនា​វាយប្រហារ​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ​ខ្លួនឯង មិនមែន​ជា​សញ្ញា​ល្អ​សម្រាប់​ស្ថានការណ៍​នយោបាយ​របស់​កម្ពុជា​ទេ
ហើយ​ក៏​មិនមែន​ជា​អ្វី​ដែល​កម្ពុជា​ត្រូវការ​ដែរ។https://www.cambodiadaily.com/2024/11/13/14/34/79284/

The Cambodia Daily Khmer

13 Nov, 13:04


ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១២ វិច្ឆិកា
នេះ​ថា ជន​ឆបោក​ឈ្មោះ ឡាច សំរោង បាន​តាំង​ខ្លួន​ជា​មន្ត្រី​ធំ​នៅ​ស្រុក​ខ្មែរ
និង​ធ្លាប់​មក​ដល់​ប្រទេស​ន័រវែស ដើម្បី​អូសទាញ​ពលរដ្ឋ​ខ្មែរ​ខ្លះ​ដែល​រស់នៅ​ក្នុង​ប្រទេស​ន័រវែស នេះ
ឱ្យ​ទៅ​ជួប​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​របស់​លោក ហ៊ុន សែន កាលពី ២​ឆ្នាំ​កន្លង​ទៅ។https://www.cambodiadaily.com/2024/11/13/14/31/79288/

The Cambodia Daily Khmer

13 Nov, 13:03


រដ្ឋសភា​កម្ពុជា​ចេញ​សេចក្តី​ប្រកាស​ថ្កោលទោស​នៅ​ថ្ងៃទី​១២ វិច្ឆិកា នេះ​ថា ការ​ប្រើ​ពាក្យ​សម្ដី​អសុរោះ និង​ឥរិយាបថ​មិន​គប្បី​ទៅ​លើ​លោក ហ៊ុន សែន
ដែល​ជា​ថ្នាក់​ដឹកនាំ​កំពូល​របស់​ជាតិ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សារជាតិ «ទមិឡ»
របស់​ក្រុម​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​មេខ្លោង​ជា​ជន​ឧទ្ទាម​ក្រៅ​ច្បាប់​យ៉ាង​ច្បាស់​ក្រឡែត។https://www.cambodiadaily.com/2024/11/13/14/28/79291/

The Cambodia Daily Khmer

13 Nov, 12:52


អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​បញ្ជូន​ខ្លួន​អតីត​អភិបាល​ស្រុក​ល្វាឯម លោក កន សុខកាយ
ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​១២ ខែ​វិច្ឆិកា ក្នុង​សំណុំរឿង​សូកប៉ាន់​លុយ ៣០​ម៉ឺន​ដុល្លារ​តាមរយៈ​លោក លី សាម៉េត
ដើម្បី​បាន​តំណែង​ជា​អភិបាល​ស្រុក។https://www.cambodiadaily.com/2024/11/13/14/19/79282/

The Cambodia Daily Khmer

13 Nov, 12:51


កាលពី​ថ្ងៃទី​៩ ខែ​វិច្ឆិកា ប្រទេស​អាល្លឺម៉ង់ បាន​ប្រារព្ធ​រំលឹក​ខួប ៣៥​ឆ្នាំ​នៃ​ការ​វាយ​បំបែក​មហា​កំផែង​ប៊ែរឡាំង
ដែល​នាំ​មក​នូវ​ការ​ច្របាច់​បញ្ចូល​គ្នា​ឡើងវិញ​រវាង​អាល្លឺម៉ង់​ខាងកើត និង​អាល្លឺម៉ង់​ខាងលិច ជា​សាច់ឈាម​បងប្អូន​នឹង​គ្នា​ឡើងវិញ។https://www.cambodiadaily.com/2024/11/13/14/12/79294/

The Cambodia Daily Khmer

13 Nov, 12:51


កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ស្តីអំពី៖
«ហេតុផល​នៃ​ការ​ប៉ះទង្គិច​ពាក្យ​សម្ដី​របស់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាមួយ​លោក ហ៊ុន សែន»។https://www.cambodiadaily.com/2024/11/13/14/07/79298/

The Cambodia Daily Khmer

13 Nov, 12:49


លោក អ៊ុយ ដាឡេ សកម្មជនគណបក្សសង្គ្រោះជាតិ៖ មនុស្សដែលលោក ហ៊ុន សែន អូសទាញបាន សុទ្ធតែមានចំណុចខ្វះខាតដែលក្រុមលោក ហ៊ុន សែន យកធ្វើជាអន្ទាក់

The Cambodia Daily Khmer

13 Nov, 12:49


លោក អ៊ុន ឆាលី អតីតទាហានអាមេរិកាំង៖ ការទូរសព្ទឆ្លើយឆ្លងជាមួយលោក ហ៊ុន សែន មិនមែនជាការសម្ដែងទេ

The Cambodia Daily Khmer

13 Nov, 12:45


លោក អ៊ុន ឆាលី អតីតទាហានអាមេរិកាំង៖ លោក ហ៊ុន សែន តែងតែប្រើបរិវាមកតាមយីយាក្រុមការងារទូរទស្សន៍មនសិការយើងជារឿយៗ

The Cambodia Daily Khmer

13 Nov, 05:55


ស្ត្រីមេបក្សប្រឆាំងនៅបេឡារុស៖​មហាកំផែងប៊ែរឡាំង​មិនមែន​ដួលរលំដោយឯកឯងទេហើយកំផែងនយោបាយជនផ្ដាច់ការ​នៅ​បេឡា​រុសត្រូវតែដួលរំលំ

The Cambodia Daily Khmer

13 Nov, 05:55


កិច្ចសម្ភាសន៍ជាមួយលោក អ៊ុយ ដាឡេ សកម្មជនគណបក្សសង្គ្រោះជាតិ និងលោក អ៊ុន ឆាលី អតីតទាហានអាមេរិកាំងស្ដីអំពី
"ហេតុផលនៃការប៉ះទង្គិចពាក្យសម្តីរបស់ពលរដ្ឋខ្មែរអាមេរិកាំងជាមួយលោក ហ៊ុន សែន"

The Cambodia Daily Khmer

13 Nov, 04:54


រដ្ឋសភាកម្ពុជា ចាត់ទុក អ្នកធ្វើអត្ថាធិប្បាយលើទូរទស្សន៍មនិសការ ខ្មែរថា
ជាមនុស្ស ទមិឡ្ហ ឥតសាសនា

The Cambodia Daily Khmer

13 Nov, 04:10


អ្នកឃ្លាំមើល៖ឲ្យប្រជាពលរដ្ឋខ្មែរនៅក្រៅស្រុកប្រុងប្រយ័ត្នក្នុងការទាក់ទងជាមួយក្រុមមន្ត្រីនិងក្រុមឧកញ៉ាខ្មែរ

The Cambodia Daily Khmer

13 Nov, 03:50


អ្នកជំនាញបារម្ភពីវិបត្តិកម្ពុជានៅពេលអ្នកនយោបាយ​ប្រើល្បិច​ដើម្បីតែផលប្រយោជន៍រៀងៗខ្លួន

The Cambodia Daily Khmer

13 Nov, 03:39


ACU បញ្ជូនខ្លួនលោក កន សុខកាយទៅសាលាដំបូងរាជធានី​ភ្នំពេញ​ក្នុងសំណុំរឿងសូបប៉ាន់៣០ម៉ឹនដុល្លារជាអភិបាលស្រុក

The Cambodia Daily Khmer

12 Nov, 10:05


លោក ប៉ា ងួនទៀង៖ លោក ហ៊ុន សែន គ្មានឆន្ទៈក្នុងការអនុវត្តច្បាប់នោះទេ។

The Cambodia Daily Khmer

12 Nov, 10:00


លោក សេង សារី៖ ពិភពលោកនឹងមានភាពប្រែប្រួល បន្ទាប់ពីលោក ត្រាំ ឈ្នះឆ្នោតម្ដងទៀត។

The Cambodia Daily Khmer

12 Nov, 09:58


លោក ប៉ា ងួនទៀង៖ បើទោះបីលោក ត្រាំ ឈ្នះឆ្នោតក៏លោក ត្រាំ មិនអាចអំណាចលើតុលាការ ដូចនៅកម្ពុជានោះទេ។

The Cambodia Daily Khmer

12 Nov, 09:20


ប្រធានាធិបតីជាប់ឆ្នោត លោក ថ្រឹម សន្ទនាជាមួយលោក ហ្សេលិនស្គី, លោក ពូទីន រឿងសង្រ្គាម

The Cambodia Daily Khmer

12 Nov, 09:20


តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​បើ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​ហ៊ាន​ប្រគល់​កោះ​គុត ទៅ​ឱ្យ​ប្រទេស​ថៃ ទាំងស្រុង​ដូច​នាយករដ្ឋមន្ត្រី​ថៃ អះអាង​មែន​នោះ
គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ត្រកូល​ហ៊ុន​ជា​ជន​ក្បត់​ជាតិ​ខ្មែរ។https://www.cambodiadaily.com/2024/11/08/17/14/79153/

The Cambodia Daily Khmer

31 Aug, 01:50


ក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល បដិសេធថាអ្នកស្រី ពេជ ចន្ទមុន្នី ភរិយា​លោក ហ៊ុន ម៉ាណែត មិនជាប់ពាក់ព័ន្ធនឹង អំពើឆបោក​របស់​លោក គុយ វ៉ាត ដាច់ខាត

The Cambodia Daily Khmer

31 Aug, 01:43


លោកហ៊ុន សែន៖ ខ្មែរគ្រប់មជ្ឈដ្ឋានគាំទ្រមូលនិធិកសាងហេដ្ឋា​រចនា​សម្ព័ន្ធតាមព្រំដែន
ខណៈពលរដ្ឋខ្មែរជាប់បំណុលធនាគាររុំសួត

The Cambodia Daily Khmer

31 Aug, 01:37


អគ្គនាយកបេឡាជាតិសន្តិសុខសង្គមលោក ម៉េង ហុង រងការ​ចោទ ប្រកាន់ ពីបទទទួលសំណូកពីមណ្ឌលសុខភាព និងគ្លីនិក​ឯកជន

The Cambodia Daily Khmer

30 Aug, 09:20


អ្នកតាមដានថា កិច្ចព្រមព្រៀង ស៊ីអិលវី ដាក់ខេត្តខ្មែរបួន ជាការសម្រេចដោយបុគ្គល មិនមែនបក្ស

The Cambodia Daily Khmer

30 Aug, 09:07


លោកធុតង្គមួយរូបទៅមើលព្រំដែន ត្រូវអ្នកជំនាញថា លោកអត់ដែលរៀនប្រវត្តិសាស្រ្តខ្មែរ

The Cambodia Daily Khmer

30 Aug, 09:03


នាយក្រសួង បរិស្ថាន ព្រមានមន្រ្តីពុករលួយក្រោមបង្គាប់ឲ្យដកខ្លួន បើមិនអ៊ីចឹងទេ ប្រឈមនឹងច្បាប់

The Cambodia Daily Khmer

30 Aug, 03:36


មេបក្សជំទាស់ ហៅរាជរដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយត្រកូល ហ៊ុន ថារដ្ឋាភិបាលកញ្ជើធ្លុះ

The Cambodia Daily Khmer

30 Aug, 03:30


ជនផ្ដាច់ការនៃប្រទេសវេណេហ្សុយអេឡាប្រឈមនឹងការចាប់ខ្លួនដោយអាជ្ញាធរសហរដ្ឋអាមេរិក

The Cambodia Daily Khmer

29 Aug, 08:39


ក្រុងមូស្គូព្រមានទៅរកការផ្ទុះសង្រ្គាមលោកទី៣ខណៈលោក​ហ្សេឡេន ស្គី ត្រៀមបង្ហាញផែនការបញ្ជប់សង្រ្គាម

The Cambodia Daily Khmer

29 Aug, 08:36


អង្គការអន្តរជាតិពីរជម្រុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែង​មនុស្ស​ចំនួន៩៤នាក់ជាបន្ទាន់​ពាក់ព័ន្ធ​នឹង​ការ​រិះគន់លើគម្រោង​
CLV-DTA

The Cambodia Daily Khmer

29 Aug, 08:35


ចលនាខ្មែរក្រៅស្រុករួមគ្នាធ្វើកម្មវិធី The Voices
Unleashed ដើម្បី​ជជែក សួរដេញដោល ជុំវិញគម្រោងអភិវឌ្្ឍន៍ត្រីកោណ

The Cambodia Daily Khmer

29 Aug, 08:33


អាជ្ញាធរជាតិអប្សារា៖ ការអនុញ្ញាតឲ្យថតវីដេអូនៅប្រាសាទអង្គរ​វត្ត​តាម​​លំនាំ«Temple
Run» គឺដើម្បីលើកស្ទួយតំបន់ទេសចរណ៍ក្នុង​ប្រទេស​​​កម្ពុជា

The Cambodia Daily Khmer

29 Aug, 08:25


ការវាយប្រហារដ៏ខ្លាំង២ថ្ងៃជាប់គ្នានេះលើក្រុងគៀវតើរុស្ស៊ីបង្ខំ​ឱ្យ​អ៊ុយ​ក្រែនដកទ័ពចេញពីខេត្តKurskខាងក្នុងទឹកដីរុស្ស៊ីឬយ៉ាងណា?

The Cambodia Daily Khmer

28 Aug, 03:02


រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស សុខា ប្រកាស​ថា​កងកម្លាំង​របស់​លោក​បាន​ទប់ស្កាត់​ដោយ​ជោគជ័យ​ចំពោះ​ផែនការ​ធ្វើ​កុបកម្ម​នៅ​ក្នុង​ប្រទេស
ប៉ុន្តែ​លោក​បន្ត​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ក្នុង​រាជធានី​ភ្នំពេញ យាម​ល្បាត​ដដែល។https://www.cambodiadaily.com/2024/08/27/20/41/77194/

The Cambodia Daily Khmer

28 Aug, 02:50


ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ទាំង​៤ ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម របស់​លោក ហ៊ុន
សែន គឺជា​អំពើ​ក្បត់​ជាតិ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​មួយ​ជីវិត ព្រោះ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្តរជាតិ​ដាច់ខាត។https://www.cambodiadaily.com/2024/08/27/20/35/77197/

The Cambodia Daily Khmer

28 Aug, 02:40


សង្គ្រាម​នៅ​អ៊ុយក្រែន មាន​កា​វិវឌ្ឍ​ដល់​ដំណាក់កាល​ចុងក្រោយ​មួយ ដោយសារ​អ៊ុយក្រែន បាន​លើក​ទ័ព​វាយ​បំបែក​ព្រំដែន
ហើយ​រុល​ចូល​ទៅ​ខាង​ក្នុង​ទឹកដី​រុស្ស៊ី ជា​លើកដំបូង ដែល​ទឹកដី​មហា​អំណាច​យោធា​មួយ​នេះ​ត្រូវ​បាន​ទ័ព​បរទេស​ចូល​លុក​លុយ​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។https://www.cambodiadaily.com/2024/08/27/20/16/77200/

The Cambodia Daily Khmer

28 Aug, 02:30


លោក ហ៊ុន ម៉ាណែត ប្រកាស​ជា​ផ្លូវការ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៦ សីហា
នេះ​ថា មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ព្រំដែន គឺ​ក្នុង​គោលបំណង​កៀរគរ​ថវិកា​បន្ថែម​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​តាម​បណ្តោយ​ព្រំដែន។https://www.cambodiadaily.com/2024/08/27/19/30/77180/

The Cambodia Daily Khmer

28 Aug, 02:24


ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាចាត់ទុកទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជាជាទង្វើរបស់ក្រុមឧទ្ទាមរំលោភច្បាប់

The Cambodia Daily Khmer

28 Aug, 02:22


លោក ស៊ុន ចាន់ថុល ស្នើឱ្យពលរដ្ឋដែលរងផលប៉ះពាល់​ពីគម្រោង​ព្រែកជីកហ្វូណន យោគយល់ដល់រដ្ឋ

The Cambodia Daily Khmer

28 Aug, 02:22


គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Sarina Lucky Luy ដែល​គេ​ដឹង​ថា​ជា​របស់​ភរិយា​លោក ស៊ុក សុភា
បាន​រៀបរាប់​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃទី​២៣ សីហា ថា អ្នកស្រី​ឈប់​ទៅ​លេង​ប្រទេស​កម្ពុជា​ទៀត​ហើយ
លុះត្រា​ណា​តែ​ប្រទេស​នេះ​មាន​យុត្តិធម៌​សង្គម និង​បើក​លំហ​សិទ្ធិ​បញ្ចេញមតិ​ដោយ​គ្មាន​ការ​ដាក់​ទោសទណ្ឌ។https://www.cambodiadaily.com/2024/08/27/19/22/77183/

7,007

subscribers

90

photos

848

videos