និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ @rprcambodia Channel on Telegram

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

@rprcambodia


ឆានែលតេឡេក្រាមផ្លូវការរបស់និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.)

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (Khmer)

តើអ្នកចង់រីកចូលទៅកន្លែងដែលបានពិភាក្សាការបង្ហោគសរសេរគ្នា? សេះដៅ "និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ" គឺជាឧទានជំនាញដោយនិយ័តប្រើបើត្រឹមករអាជីវកម្ម ដឹង អចលនវត្ថុនិងបញ្ចាំដែលបានចែកចាយពីបទពិភាក្សា ។ រួមមិត្តហិត្តបង្ហោគសរ បង្ហោគកោសលោ និងជួបមុខមុន។ បទពិភាក្សានេះផ្ទះ។ យើងនឹងអ្នកស្រយៈយោយទៅក្នុងបទពិភាក្សារបស់លោកលែងដំណៀបត្រដ្តប៊ែង ប៉ុន្កេបលោកលែង ជម្រក និងឧស្សភា។ អ្នកអាចរីកចូលដើមាបណ្ឋវិ ត្រដាហេតុនិទានបន៼ងទៅនូវបច្ចៃ៊វិប្ឣដោយផ្នែកពិភាក្សាការសរសេាះនេះ ប៉ុន្កេបលោកលែងជម្រក និងឧស្សភាឈែគឯសរេះ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

05 Feb, 04:17


ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សូមគោរពជូនពរ ឯកឧត្តមអគ្គនាយក ក្នុងឱកាសចម្រើនជន្មាយុ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

05 Feb, 03:44


នារសៀលថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ គ.ស. ២៥៦៨ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.)​​ បានរៀបចំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងប្រកាសស្តីពីកាតព្វកិច្ចផ្តល់របាយការណ៍ ជូន-ដំណឹង និងស្នើសុំការអនុញ្ញាតរបស់ក្រុមហ៊ុន ឬសហគ្រាសធ្វើអាជីវកម្មបញ្ចាំ និងប្រាតិភោគដោយ អនុប្បទាន​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃន.អ.ប. ដោយមានការចូលរួមដោយ ឯកឧត្ដម លោក/លោកស្រី អគ្គនាយករង លោកប្រធាននាយកដ្ឋាន​ លោក/លោកស្រីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃន.អ.ប.។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

05 Feb, 03:20


នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.​ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ គ.ស.២០២៥ ឯកឧត្តម ជូ​ វណ្ណៈ អគ្គនាយក នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ
និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ (កសហវ) ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី កសហវ​ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំអង្គភាព ក្រោមឱវាទ​ កសហវតាមប្រព័ន្ធអនឡាញ Zoom។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

08 Jan, 01:47


នាថ្ងៃចន្ទ ៨ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមករា គ.ស. ២០២៥ នៅអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ លោកស្រី ហេង ច័ន្ទសុភា អគ្គនាយករងនៃ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃ ន.អ.ប. បានដឹកនាំសហការីចូលរួម កិច្ចប្រជុំចាប់ផ្តើមអនុវត្តគម្រោង (Kick-Off) នៅលើការងារពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុ នៅក្រោមក្របខណ្ឌជំនួយបច្ចេកទេសរបស់ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (AMRO) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.)។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

06 Jan, 11:01


អបអរសាទរខួបទី៤៦​ នៃទិវាជ័យជម្នះ​ ៧មករា។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

03 Jan, 07:14


សេចក្តីជូនដំណឹងស្តីពី ការប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Dec, 07:10


សេចក្តីជូនដំណឹង ស្តីពីការប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ដោយគ្មានអាជ្ញាបណ្ណពី និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Dec, 03:08


ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) សូមគោរពជូនពរ ឯកឧត្តម ជូ វណ្ណៈ  អគ្គនាយកនៃ ន.អ.ប. ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៥។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Dec, 03:06


ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សូមគោរពជូនពរ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៥។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Dec, 03:05


ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សូមគោរពជូនពរ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា អ.ស.ហ. ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៥។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Dec, 03:04


ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៥។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Dec, 03:03


ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សូមគោរពជូនពរ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៥។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Dec, 03:02


ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សូមគោរពជូនពរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៥។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Dec, 02:48


ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សូមគោរពជូនពរ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៥។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Dec, 02:17


ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០២៥។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

28 Dec, 08:20


នៅព្រឹកថ្ងៃសុក្រ ១២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ គ.ស.២០២៤ អគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ.)
ឯកឧត្តម ជូ​ វណ្ណ: អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ និងជាសមាជិកក្រុមប្រឹក្សា អ.ស.ហ. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. អាណត្តិទី១ លើកទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនិងតំណាងនិយ័តករក្រោមឱវាទ អ.ស.ហ.។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

06 Dec, 06:11


នៅថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នៅសាលទន្លេសាប អគារខេមរវិទូ ជាន់ផ្ទាល់ដី នៃរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដម ជូ វណ្ណ: អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងកម្មវិធី កិច្ចពិភាក្សាស្តីពី "ស្ថានភាពបំណុលនៅកម្ពុជា" ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីរាជបណ្ឌិត្យសភាកម្ពុជា ក្រុមប្រឹក្សាភិបាលសមាគមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រុមប្រឹក្សាភិបាលសមាគមធនាគារកម្ពុជា ធនាគារជាតិនៃកម្ពុជា និង អគ្គស្នងការនគរបាលជាតិ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

04 Dec, 08:43


សេចក្តីជូនដំណឹង ស្តីពី ការប្រកបអាជីវកម្មអភិវឌ្ឍដីឡូត៍ ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

04 Dec, 03:04


សេចក្តីជូនដំណឹង ស្តីពី ការប្រកបអាជីវកម្មអភិវឌ្ឍលំនៅឋាន ដោយគ្មានអាជ្ញាបណ្ណពីនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

02 Dec, 07:01


ថ្ងៃចន្ទ២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែធ្នូ គ.ស ២០២៤ នៅសណ្ឋាគារ SUN&MOON Riverside លោកស្រី ហេង ច័ន្ទសុភា អគ្គនាយករងនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ(ន.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំពិនិត្យ និងពិភាក្សាលើការរៀបចំផែនការថវិកាឆ្នាំ២០២៥ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

30 Nov, 09:04


ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែវិច្ឆិកា គ.ស. ២០២៤ នៅសណ្ឋាគារសង្គហៈមិត្ត ខេត្តកែប, លោកស្រី ហេង ច័ន្ទសុភា អគ្គនាយករងនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) អមដោយមន្រ្តីជំនាញបានអញ្ជើញចូលរួមកម្មវិធីវិបស្សនារបស់ក្រុមការងារយេនឌ័រក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ពី លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(ក.ស.ហ.វ) និងជាប្រធានក្រុមការងារបញ្ជ្រាបយេនឌ័រ នៃក.ស.ហ.វ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

22 Nov, 08:58


ថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា គ.ស ២០២៤ នៅសាលប្រជុំអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ) លោក សយ ជីវិន អគ្គនាយករងនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. បានដឹកនាំសហការី ចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងនិយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ជាមួយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក.) ការចុះអនុស្សរណៈនៃការយោគយល់គ្នាខាងលើមានគោលបំណង ដើម្បីធានាបាននូវប្រសិទ្ធភាព ស័ក្តិសិទ្ធិភាពខ្ពស់ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រង កម្ពុជា ២០២១-២០៣០ ក៏ដូចជាដើម្បីពង្រឹងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីសេវាធានារ៉ាប់រង និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.)
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ច.ក. លោក ពុយ គា ប្រធានក្លិបអ្នកការសែតកម្ពុជា។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

20 Nov, 11:45


ងៃពុធ ៥រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា គ.ស. ២០២៤​ នៅសាលប្រជុំនៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ(កសហវ) ឯកឧត្តម ជូ វណ្ណៈ អគ្គនាយក នៃ និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) និងសហការីបានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យនិងពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យចំនួន ២ និងប្រកាសចំនួន ១ សម្រាប់អនុវត្តច្បាប់ស្តីពីលទ្ធកម្មសាធារណៈ រួមមាន៖
១.សេចក្តីព្រាងអនុក្រឹត្យស្តីពីបែបបទនិង នីតិវិធីនៃការប្តឹងនិងការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម ២.សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃ គណៈកម្មាធិការលទ្ធកម្មនិងអង្គភាពលទ្ធកម្ម និង ៣.សេចក្តីព្រាងប្រកាសស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រុមលទ្ធកម្ម
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមរយៈការប្រជុំដោយផ្ទាល់ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន អង្គភាព ក្រោមឧវាទ កសហវ តាមរយៈការប្រជុំដោយផ្ទាល់ និង​ប្រព័ន្ធអនឡាញ Zoom។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

19 Nov, 11:22


ថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា គ.ស ២០២៤
នៅសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តម ជូ វណ្ណ: អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ​ (ន.អ.ប.) បានអញ្ជើញចូលរួម សន្និសីទជាតិស្តីពី ៖ សមិទ្ធផលនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម,
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

06 Nov, 03:00


នៅថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា គ.ស ២០២៤
ឯកឧត្តម ជូ វណ្ណ: អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ​ (ន.អ.ប.) និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី៣ ឆ្នាំ២០២៤ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធអនឡាញ Zoom ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

05 Nov, 06:23


នៅរសៀលថ្ងៃចន្ទ ៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា គ.ស.២០២៤ នៅសាលប្រជុំអគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ(អ.ស.ហ) ឯកឧត្តម ជូ វណ្ណ: អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ​ (ន.អ.ប.) និងជាសមាជិកក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២០ អាណត្តិទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ ដោយមានការចូលរួមពីឯកឧត្តម និងលោកជំទាវដែលជាអនុប្រធាន និងសមាជិក។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

01 Nov, 03:56


សេចក្ដីជូនដំណឹងស្ដីពី ការបញ្ឈប់ការផ្ដល់សេវាកម្មវាយតម្លៃបឋមពីក្រុមហ៊ុនវាយតម្លៃជូនអតិថជនដែលជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុុ ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Oct, 10:13


ថ្ងៃពុធ ៦រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស. ២០២៤ លោក មឿន សុវណ្ណារ៉ា ប្រធាននាយកដ្ឋានកិច្ចការទូទៅ នៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ (ន.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃ ន.អ.ប. បានដឹកនាំសហការីចូលរួមកិច្ចប្រជុំស្តីពី “ការតាមដាន ការអនុវត្តកិច្ចការងារគ្រប់គ្រងវត្តមាន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកជាប់កិច្ចសន្យា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃ កសហវ នៅទីស្តីការ កសហវ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

31 Oct, 02:43


នៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស.២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តម ជូ វណ្ណ: អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ​ (ន.អ.ប.) បានអញ្ជើញចូលរួម “វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៤” ក្រោមមូលបទស្ដីពី “បរធនបាលកិច្ច៖ លើសពីថ្នាលបង្កើតទំនុកចិត្ត” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

30 Oct, 04:18


ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា គ.ស. ២០២៤  លោក សយ ជីវិន អគ្គនាយករងនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ (ន.អ.ប.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជូ វណ្ណៈ  អគ្គនាយកនៃ​​ ន.អ.ប. និងសហការីដែលជាមន្រ្តីរាជការតំណាងអង្គភាពក្រោមឳវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមព្រះរាជពិធីមហាមិទ្ទីញខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅមុខព្រះបរមរាជវាំង។

និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ

28 Oct, 13:17


ថ្ងៃចន្ទ ១១ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ នៅសាលប្រជុំជាន់ទី២ នៃ អគារអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ជូ វណ្ណៈ អគ្គនាយកនៃនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ​ (ន.អ.ប.) បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពី វឌ្ឍនភាពនៃវិស័យអចលនវត្ថុ នៅកម្ពុជាឆ្នាំ ២០២៤ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃ ន.អ.ប. និងតំណាងប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យនិងពិភាក្សាទៅលើ៖
១. វឌ្ឍនភាពនៃវិស័យអចលនវត្ថុនៅកម្ពុជា
២. បញ្ហាប្រឈម
៣. ផ្សេងៗ ។

2,010

subscribers

3,343

photos

1

videos