ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy @mmecambodiaofficial Channel on Telegram

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

@mmecambodiaofficial


ធនធានដើម្បីទាំងអស់គ្នា
ដើម្បីជាតិ ប្រជាជន និងការអភិវឌ្ឍប្រកបដោយចិរភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy (Khmer)

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy គឺជា​ស្ថាប័ន ដែលត្រូវបានបង្ហាញជាទីស្រលាញ់និងបាត់បង់នៅក្នុងវិស្វកររបស់កម្មវិធីនិងថាមពលនៅប្រទេសកម្ពុជា។ តើវា​គឺ​ជា​អ្វី? ក្រសួងនេះគឺជាស្ថាប័ននៃរដ្ឋាភិបាលដែលប្រកបដោយបង្កបត្តលើដំណើរការស្ថិតក្នុងវិស្វកររបស់កម្មវិធីនិងថាមពលនៅប្រទេសកម្ពុជា។ វា​គឺ​ជា​ក្រសួងដែលមានបទពិសេសនូវប្រសាស់ឥតតិកិលអនា​រ​​ស្មារតី​លោកវិជ្ជា។ ជាន់កណ្តាល ក្រសួងគឺមានតួនាទីពីក្រសួងសម្ភារៈ ហិរញ្ញចន្លោះនិងឥតតិកិលអនា​រ​​ស្មារតី។ ជួលហាងតំលៃនិងការងាយមួយដូនក្តោចខ្លាំងរាល ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy គឺជាកម្មវិធីស្ថិតក្នុងប្រទេសកម្ពុជា ដែលបានបង្ហាញជាកម្មវិធីអភិបាល របស់រដ្ឋាភិបាលនៅប្រទេសនេះ។ វា​គឺ​ជា​កម្មវិធីដែលគួរ​បគ្គ្របគ្គង ពួកគេ គឺ​មាន​ដោយវិធីកោសញ្ញាដ៏ស្រស់ស្អាត។

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

14 Feb, 03:17


ទិវានៃក្តីស្រលាញ់! សូមចូលរួមការពារនិងស្រលាញ់កុមារ! សូមអរគុណចិត្តសប្បុរសធម៌របស់ថ្នាក់ដឹកនាំ និងនិយោជិតអគ្គិសនីកម្ពុជា និងក្រសួងរ៉ែ និងថាមពល។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

12 Feb, 08:15


ឯកឧត្តម អ៉ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទ អញ្ជើញចូលរួមពិធីបុណ្យមាឃបូជា នៅព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណឧបដ្ឋានសាលាមុខ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្តុង្គ) ដែលជាពិធីបុណ្យបែបព្រះពុទ្ធសាសនា និងបាននាំយកនូវទេយ្យវត្ថុផ្សេងៗ រួមមានគ្រឿងសក្ការបូជា ទៀន ធូប ផ្កាភ្ញី ព្រមទាំងចង្ហាន់ ខ្ចប់ជាកញ្ចប់សម្រាប់ដាក់បាត្រប្រគេនព្រះសង្ឃ ៨០អង្គ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

11 Feb, 23:32


សូមអនុមោទនា ពិធីបុណ្យមាឃបូជា🙏🌸

ថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៥

ពិធីបុណ្យមាឃបូជា គឺជា ពិធីបុណ្យដ៏ធំ និងមានអត្ថន័យសំខាន់ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។ ពិធីបុណ្យនេះត្រូវបានប្រារព្ធឡើងដើម្បី៖
- រំលឹកនឹកដល់ព្រះសម្មាសម្ពុទ្ធទ្រង់ធ្វើចតុរង្គសន្និបាត
- ដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះបរមគ្រូ ព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងឱវាទបដិមោក្ខ និង
- ដើម្បីរំលឹកនឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

11 Feb, 05:02


តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
- ប្រេងសាំងធម្មតា = ៤.០០០រៀល/លីត្រ (តម្លៃថេរ)
- ប្រេងម៉ាស៊ូត = ៣.៨៥០រៀល/លីត្រ (ចុះថ្លៃ១០០៛)

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

07 Feb, 08:12


រថយន្ត Ford ទទួលបានលេខអត្តសញ្ញាណផលិតនៅកម្ពុជា Made in Cambodia (Vehicle Identification Number) ពី the Society of Automotive Engineers ពិភពលោក។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និង លោកជំទាវ ភារ ធារី ស្ថានទូតអាមរិក ចូលរួមសម្ពោធការដាក់លក់រថយន្តឆ្នាំ២០២៥ ដែលផលិតនៅកម្ពុជាយើង។ Ford មានអាយុជាង ១២២ឆ្នាំហើយ។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

04 Feb, 02:55


ការបន្តពង្រឹងសេវាបម្រើអតិថិជន បន្ថយការដាច់ចរន្ត រក្សាលំនឹងថ្លៃនិងបន្តថ្លៃអនុគ្រោះសម្រាប់វិស័យលំនៅឋាន កសិកម្មនិងទេសចរណ៍ ការបង្កើនប្រភពថាមពលស្អាត ការជួយទិញផលិតផលខ្មែរ និងជួយផ្តល់ការងារជូនស្ត្រី ជាអាទិភាពរបស់វិស័យថាមពលរបស់រាជរដ្ឋាភិបាល។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

22 Jan, 05:48


សេចក្តីជូនដំណឹង ស្តីពី កម្មវិធីសប្បុរសធម៌បរិច្ចាគឈាមដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម

“បរិច្ចាគឈាម គឺជួយជីវិត!”

ដូចបានធ្វេីជារៀងរាល់ឆ្នាំ ក្រសួងរ៉ែនិងថាមពល នឹងសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំកម្មវិធីសប្បុរសធម៌បរិច្ចាគឈាមតាមការស្ម័គ្រចិត្ត លេីកទី១៥ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យសុខាភិបាល និង សុខមាលភាពសង្គម ក្នុងគោលបំណងជួយសង្រ្គោះជនរងគ្រោះឬអ្នកជំងឺដែលមានតម្រូវការឈាមជាបន្ទាន់ក្នុងគ្រាអាសន្ន។

ក្នុងចេតនា និងកាយវិការមនុស្សធម៌ ក្រសួងសូមជូនដំណឹងដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពុជា យុវជន ស.ស.យ.ក.វិស័យរ៉ែនិងថាមពល និងប្រជាពលរដ្ឋទូទៅទាំងអស់ អញ្ជើញចូលរួមបរិច្ចាគឈាមតាមការស្ម័គ្រចិត្តឱ្យបានជាអតិបរមា។

កាលបរិច្ឆេទ ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥
ម៉ោង ៖ ៨:០០ ព្រឹកតទៅ
ទីកន្លែង ៖ ទីស្តីការក្រសួងរ៉ែ និងថាមពល អគារA ជាន់ទី៥។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

21 Jan, 23:33


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងរ៉ែ និងថាមពល សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិតាមជួយបីបាច់ថែរក្សា និង ប្រសិទ្ធិពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃពិធីខួបកំណើត ៤៥ឆ្នាំ។

សូម លោកជំទាវបណ្ឌិត ជួបតែសិរីមង្គល សុខភាពល្អបរិបូរណ៍ វិបុលសុខ បញ្ញាញាណវាងវៃ មហាប្រសើរគ្រប់ប្រការ ដើម្បីបន្តបេសកកម្មលើការងារមនុស្សធម៌ និងសង្គម ដូចជាការជួយដោះស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ ជនចាស់ជរា ក្មេងកំព្រា ជនពិការ និងសកម្មភាពមនុស្សធម៌ជាច្រើនទៀតសម្រាប់ជាតិមាតុភូមិ។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

21 Jan, 06:56


តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
- ប្រេងសាំងធម្មតា = ៤.០៥០រៀល/លីត្រ (ឡើងថ្លៃ៥០៛)
- ប្រេងម៉ាស៊ូត = ៤.០៥០រៀល/លីត្រ (ឡើងថ្លៃ១៥០៛)

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

16 Jan, 13:19


ឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយឯកឧត្តម យស មុនីរ៉ាត់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល អំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យរ៉ែ ថាមពល និងប្រេងកាត។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

16 Jan, 10:23


លោក Kelvin Mo ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) បានជួបសម្តែងការគួរសមជាមួយឯកឧត្តម សុខ ខាវ៉ាន់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដើម្បីស្វែងយល់ពីវឌ្ឍនភាពនៃការអភិវឌ្ឍវិស័យរ៉ែ វិស័យថាមពល និងវិស័យប្រេងកាតនៅកម្ពុជា។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

13 Jan, 08:47


កសាង ការពារឧស្សាហកម្មផលិតស៊ីម៉ងត៍កម្ពុជាឱ្យគង់វង្សនិងរីកចម្រើន។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

11 Jan, 05:31


តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
- ប្រេងសាំងធម្មតា = ៤.០០០រៀល/លីត្រ (ឡើងថ្លៃ៥០៛)
- ប្រេងម៉ាស៊ូត = ៣.៩០០រៀល/លីត្រ (ឡើងថ្លៃ១០០៛)

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

10 Jan, 02:16


អតីតទីតាំងគម្រោងផលិតស៊ីម៉ង់ត៍ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លុបហើយដាក់អភិរក្សសម្រាប់ជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌វិញ។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

06 Jan, 23:31


អបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា
(៧ មករា ១៩៧៩ - ៧ មករា ២០២៥)🎊🇰🇭🕊️

កាលពី៤៦ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបំបិទមិនអោយមានឡើយ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ។
សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប  និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

03 Jan, 05:12


ឯកឧត្តម ហូ វិចិត្រ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមពិធីបុណ្យសពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន ដែលត្រូវជាម្តាយក្មេករបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១២:៥០ នាទីថ្ងៃត្រង់ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន គឺជាការបាត់បង់នូវម្តាយបង្កើត ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់យ៉ាងជ្រាលជ្រៅ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ កូនៗ ចៅៗ ដែល កន្លងមកបានខិតខំចិញ្ចឹមបីបាច់ ថែរក្សា អប់រំ និងទូន្មានបុត្រា បុត្រី និងចៅៗរហូតក្លាយជាបញ្ញវន្ត និងជាថ្នាក់ដឹកនាំដ៏មានតម្លៃបំផុតចំពោះប្រទេសជាតិ។ ជាការរំលែកទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហាក់ ស៊ីផេន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

01 Jan, 05:37


តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
- ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (តម្លៃថេរ)
- ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (តម្លៃថេរ)

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

31 Dec, 23:31


អបអរសាទរ សួស្ដីឆ្នាំថ្មី ឆ្នាំសកល ២០២៥🎊🎉
Happy New Year 2025 🎆

សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាង កញ្ញា ជាមន្ត្រីរាជការនៃក្រសួងរ៉ែ និងថាមពល ព្រមទាំងប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ សូមជួបប្រទះតែសិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ និងទទួលបានសុខភាពល្អមាំមួន ប្រាជ្ញាឈ្លាសវៃ និងសូមធ្វើដំណើរទីជិតឬឆ្ងាយ ប្រកបដោយសុវត្ថិភាព។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

31 Dec, 17:07


អបអរសាទរ សួស្ដីឆ្នាំថ្មី ឆ្នាំសកល ២០២៥🎊🎉
Happy New Year 2025 🎆

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

31 Dec, 06:15


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនៃក្រសួងរ៉ែ និងថាមពល សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ គ្រប់ប្រការ ជូនចំពោះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥

សូម ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជួបតែសុភមង្គល វិបុលសុខ គ្រប់ប្រការ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីបន្តការអភិវឌ្ឍវិស័យរ៉ែ ថាមពល និងប្រេងកាត និងជំរុញវឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្រ្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

29 Dec, 02:13


អបអរសាទរខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជា
(២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៤)🕊️🇰🇭🎊

ទិវាដ៏ចងចាំនេះ គឺជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញនៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ និងជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់បែបយ៉ាងរបស់វីរបុរស និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម ទាំងសមរភូមិការទូត ទាំងសមរភូមិ នយោបាយ រហូតសម្រេចបាននូវការបញ្ចប់ជាស្ថាពរនូវសង្គ្រាមនៅកម្ពុជា ហើយសម្រេចបាននូវ ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ ផ្ទៃប្រទេសនៅព្រះរាជាណាចក្រកម្ពុជា។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

27 Dec, 02:48


ក្នុងដើមឆ្នាំ២០២៥នេះ ជាអាទិភាពរោងចក្រផលិតសម្រាប់ការនាំចេញអាចស្នើសុំវិញ្ញាបនបត្រថាមពលស្អាត Renewable Energy Certificate ពីអគ្គិសនីកម្ពុជាដើម្បីបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលរបស់ខ្លួនទៅទីផ្សារពិភពលោក។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

21 Dec, 05:54


តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
- ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (ឡើងថ្លៃ ៥០៛)
- ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (ឡើងថ្លៃ ៥០៛)

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៕

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

20 Dec, 02:18


ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងរ៉ែ និងថាមពលចំពោះសមិទ្ធផលជាច្រើនជូនប្រជាជន និងដាក់ផែនការកែទម្រង់ជាបន្តដើម្បីបង្កើនប្រសិទ្ធភាពការងារជូនជាតិ និងលើកកម្ពស់ជីវភាពនិងសុខុមាលភាពមន្ត្រីក្រសួង។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

04 Dec, 03:46


សូមអញ្ជេីញចូលរួមទស្សនាវីដេអូអប់រំខ្លី ស្តីពី “គោលការណ៍ណែនាំសុវត្ថិភាពសម្រាប់ដំណេីរការស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស័្មនឥន្ធនៈ និងស្ថានីយរួមប្រេងនិងឧស្ម័នឥន្ធនៈ “

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

02 Dec, 00:01


អបអរសាទរ ខួប៩ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័តក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ 🎉

(២ ធ្នូ ២០១៥ - ២ ធ្នូ ២០២៤)

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

01 Dec, 23:30


អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៦ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា 🎉

(២ ធ្នូ ១៩៧៨ - ២ ធ្នូ ២០២៤)

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

01 Dec, 05:06


តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
- ប្រេងសាំងធម្មតា = ៣.៩០០រៀល/លីត្រ (ឡើងថ្លៃ៥០៛)
- ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (ឡើងថ្លៃ៥០៛)

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤៕

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

29 Nov, 23:30


អបអរសាទរ ខួប ៨ឆ្នាំនៃចាប៉ីដងវែង ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ🎉

(៣០ វិច្ឆិកា ២០១៦ - ៣០ វិច្ឆិកា ២០២៤)

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

28 Nov, 23:30


អបអរសាទរ ខួប ២ឆ្នាំនៃគុនល្បុក្កតោ ត្រូវបានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ🎉

(២៩ វិច្ឆិកា ២០២២ - ២៩ វិច្ឆិកា ២០២៤)

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

27 Nov, 23:30


អបអរសាទរ ខួប ៦ឆ្នាំនៃល្ខោនខោល ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ🙏🎉

(២៨ វិច្ឆិកា ២០១៨ - ២៨ វិច្ឆិកា ២០២៤)

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

25 Nov, 03:26


សេចក្តីជូនដំណឹង ស្តីពី ការប្រឡងប្រជែងអាហារូបករណ៍ទៅសិក្សាថ្នាក់វិជ្ជាជីវ:ជាន់ខ្ពស់នៅប្រទេសថៃ

សាធារណជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នងមានចំណាប់អារម្មណ៍ សូមពិនិត្យព័ត៌មានលម្អិតដូចមានក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ។ សូមអរគុណ។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

24 Nov, 23:30


អបអរសាទរខួប ១៩ ឆ្នាំ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

២៥ វិច្ឆិកា ឆ្នាំ២០០៥ - ២៥ វិច្ឆិកា ឆ្នាំ២០២៤

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

24 Nov, 00:30


អបអរសាទរសមិទ្ធផលនិងការបន្តកែទម្រង់របស់អគ្គិសនីកម្ពុជាដែលនឹងនាំមកនូវការរីកចម្រើនថ្មីៗទៀតជូនជាតិ។ សូមកោតសរសើរចំពោះសាមគ្គីភាព ស្មារតីទទួលខុសត្រូវ និងវិភាគទានការងារមនុស្សធម៌និងសង្គមរបស់អគ្គិសនីកម្ពុជា👍

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

23 Nov, 23:30


អបអរសាទរខួប ១ឆ្នាំ ប្រាសាទអង្គរវត្តក្លាយជាទីអច្ឆរិយៈទីប្រាំបីរបស់ពិភពលោក 🇰🇭

២៤ វិច្ឆិកា ឆ្នាំ២០២៣ - ២៤ វិច្ឆិកា ឆ្នាំ២០២៤

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

22 Nov, 10:55


ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងប្រតិភូជាន់ខ្ពស់ធនាគារពិភពលោក ពិភាក្សាគម្រោងពង្រីកបណ្តាញអគ្គិសនីដើម្បីឱ្យកម្ពុជាមានអគ្គិសនី១០០%។ គម្រោងប្រសិទ្ធភាពថាមពលវិស័យឧស្សាហកម្ម និងការវិនិយោគសម្រាប់បណ្តាញជាតិឆ្ពោះទៅកាត់បន្ថយការដាច់ចរន្តអគ្គិសនីនិងបង្កើនគុណភាពអគ្គិសនី។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

22 Nov, 10:37


សេចក្តីប្រកាសព័ត៌មាន ស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងរ៉ែ និងថាមពល

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

22 Nov, 08:15


ក្រសួងរ៉ែ និងថាមពល បានរៀបចំសន្និបាតបូកសរុបសមិទ្ធផលជាង១ឆ្នាំដោយចំណូលវិស័យរ៉ែចូលរដ្ឋកើនខ្ពស់ មិនឱ្យមានការផ្តល់អាជ្ញាបណ្ណរ៉ែថ្មីទៀតក្នុងតំបន់អភិរក្សព្រៃឡង់ ដាក់ភ្នំស៊ីម៉ងត៍១ នៅខេត្តកំពតជាកន្លែងអភិរក្ស វប្បធម៌និងទេសចរណ៍ បានបង្កើនការនាំចេញផលិតផលរ៉ែច្រើនប្រភេទទៅបរទេស បង្កើនចំណូលផេ្សងៗពីវិស័យប្រេងកាតជួយការអភិវឌ្ឍជាតិ ហើយក្នុងវិស័យថាមពលបានភ្ជាប់អគ្គិសនី ទៅភូមិ ៩៩,១៥% នៅទូទាំងប្រទេសដោយយកពីថាមពលបៃតងជាង៦១% ពីបណ្តាញជាតិ ធានាបានថ្លៃនិងគុណភាពនៃការផ្គត់ផ្គង់ស្មើៗគ្នា។ ក្រសួងប្តេជ្ញាបន្តការកែទម្រង់បន្ថែមតាមមគ្គទេសក៍ដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

20 Nov, 08:03


ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងរ៉ែ និងថាមពល សូមគោរពអបអរសាទរ ឯកឧត្តម ប្រាក់ សុខុន ដែលទទួលសេចក្តីទុកចិត្តពីរដ្ឋសភា តែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលបាននូវសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន និងទទួលបាននូវជោគជ័យថ្មីៗ ព្រមទាំងប្រកបដោយពុទ្ធពរ ទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

16 Nov, 07:53


សូមអរគុណបងប្អូនក្នុងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចំពោះការចូលរួមធ្វើឱ្យជាតិគង់វង្ស មានសណ្តាប់ធ្នាប់ និងមានការរីកចម្រើន ❤️

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

13 Nov, 23:30


អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក 🙏🎉

នៅក្នុងឱកាសអបអរសាទ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃក្រសួងរ៉ែ និងថាមពលទាំងអស់ សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឈប់សម្រាកប្រកបដោយភាពសប្បាយរីករាយ ជួបជុំក្រុមគ្រួសារ និងធ្វើដំណើរទីជិតឆ្ងាយប្រកបដោយសុវត្ថិភាព។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

11 Nov, 13:09


ព្រះរាជពិធីពន្លត់ភ្លេីងជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបអនុស្សាវរីយ៍លើកទី៧១ នៅវិមានឯករាជ្យ

ឯកឧត្តម អ៉ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមព្រះរាជពិធីពន្លត់ភ្លើងជ័យក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់ នៃព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា។

ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

11 Nov, 06:47


តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
- ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (ឡើងថ្លៃ៥០៛)
- ប្រេងម៉ាស៊ូត = ៣.៨៥០រៀល/លីត្រ (ឡើងថ្លៃ១០០៛)

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

08 Nov, 23:30


អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និង ទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ​ របស់ព្រះរាជាណាចក្រកម្ពុជា 🇰🇭
(៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៤)

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

07 Nov, 09:32


សេចក្តីជូនដំណឹង ស្ដីពី “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៥” របស់ក្រសួងរ៉ែ និងថាមពល

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

07 Nov, 08:13


"តើអ្នកដឹងទេហេតុអ្វីយើងត្រូវមាន គោលនយោបាយជាតិប្រសិទ្ធភាពថាមពល?"

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័ត "គោលនយោបាយជាតិប្រសិទ្ធភាពថាមពលឆ្នាំ២០២២-២០៣០" ក្នុងគោលបំណងជំរុញបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលនៅកម្ពុជា។ ដើម្បីជាការស្វែងយល់បន្ថែមពីគោលនយោបាយជាតិនេះ ក្រសួងរ៉ែ និងថាមពល មានកិត្តិយស សូមជម្រាបជូនសាធារណជនទូទៅមេត្តាជ្រាបថា ក្រសួង នឹងរៀបចំសិក្ខាសាលាស្តីពី "វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយជាតិប្រសិទ្ធភាពថាមពល ឆ្នាំ២០២២-២០៣០" នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងរ៉ែ និងថាមពល (https://maps.app.goo.gl/AXY8LpH7HskXyhDU8?g_st=it)។

សិក្ខាសាលានេះ គឺជាឱកាសយ៉ាងពិសេស ក្នុងការស្វែងយល់អំពីវិស័យថាមពលនៅកម្ពុជា ក៏ដូចជាវឌ្ឍនភាពដែលអ្នកទាំងអស់គ្នាធ្លាប់តែលឺ នោះគឺ "ប្រសិទ្ធភាពថាមពល" "តោះៗ រួសរាន់ឡើង ចូលរួមទាំងអស់គ្នា សម្រាប់តែ ២០កន្លែងតែប៉ុណ្ណោះ! !"

ចុះឈ្មោះតាមរយៈ៖
- ទំព័រហ្វេសប៊ុក៖ Ministry of Mines and Energy Cambodia ឬ
- តាមរយៈការិយាល័យទំនាក់ទំនងសាធារណៈ៖ 093410847
093 801 109 (Telegram)

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

06 Nov, 23:30


អបអរសាទរ ខួបលើកទី២១ នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ 🇰🇭
(៧ វិច្ឆិកា ២០០៣ - ៧ វិច្ឆិកា ២០២៤)

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

01 Nov, 04:56


តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
- ប្រេងសាំងធម្មតា = ៣.៩០០រៀល/លីត្រ (ចុះថ្លៃ៥០៛)
- ប្រេងម៉ាស៊ូត = ៣.៧៥០រៀល/លីត្រ (ចុះថ្លៃ ៥០៛)

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤៕

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

28 Oct, 23:30


ទូលព្រះបង្គំតាងនាមថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងរ៉ែ និងថាមពល សូមព្រះបរមរាជានុញ្ញាតលំឱនកាយវាចាចិត្ត សូមក្រាបបង្គំទូលថ្វាយនូវមនោសញេ្ចតនា ប្រកបដោយកត្តញ្ញូកត្តវេទីតាធម៌យ៉ាងស្មោះស្ម័គ្រជាទីបំផុត និងសូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ ក្នុងឱកាសគម្រប់ខួបលេីកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះករុណាជាអម្ចាស់ ទ្រង់ស្តេច ព្រះប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះពលានុភាពមាំមួនក្លៀវក្លា ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់គ្រងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដល់ប្រជានុរាស្រ្តជាកូន ជាចៅរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំសុខដុមរមនាតរៀងទៅ។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

28 Oct, 11:46


ឯកឧត្តម អ៉ិត ប្រាំង រដ្ឋលេខាធិការ តំណាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានដឹកនាំគណៈប្រតិភូនៃក្រសួងរ៉ែ និងថាមពល អញ្ជើញចូលរួមពិធីបុណ្យសពឯកឧត្តម ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជា ដែលត្រូវជាឧត្តមស្វាមីរបស់លោកជំទាវឧកញ៉ា ខៀវ ស៊ីណា ជាចាន់តូ បានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០:៣៥នាទីព្រឹក ក្នុងជន្មាយុ៧៣ឆ្នាំ ដោយរោគាពាធ។

មរណភាពរបស់ ឯកឧត្តម ជា ចាន់តូ គឺជាការបាត់បង់នូវឥស្សរជនជាន់ខ្ពស់មួយរូបដែលតែងតែលះបង់គ្រប់បែបយ៉ាងដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ ក៏ដូចជាស្វាមី ឪពុក ជីតា ជីតាទួត ដ៏ឧត្តុង្គឧត្តមប្រកបដោយព្រហ្មវិហារធម៌ជាម្លប់ត្រជាក់សម្រាប់កូន ចៅ ចៅទួត ធ្លាប់ជ្រកកោនកន្លងមក។ ជាការរំលែកទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ជា ចាន់តូ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

22 Oct, 23:30


អបអរសាទរ ខួបលើកទី៣៣ នៃទិវារំលឹក ខួប នៃ កិច្ចព្រមព្រៀង សន្តិភាព ទីក្រុង ប៉ារីស (Paris Peace Agreement Day)🕊️🇰🇭
(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៤)

ទិវារំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ប្រជាជាតិយើង ដែលបង្ហាញពីការប្តេជ្ញាចិត្តចំពោះសន្តិភាព និងការអភិវឌ្ឍប្រកបដោយមោទនភាព និងចីរភាព។ នាឱកាសនេះផងដែរ សូមយើងទាំងអស់គ្នាបន្តធ្វើការរួមគ្នាដើម្បីកសាងអនាគតឱ្យកាន់តែភ្លឺស្វាងថែមទៀតសម្រាប់ប្រទេសកម្ពុជារបស់យើង។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

22 Oct, 03:13


ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេស និងក្រសួងថាមពលអាមេរិក ឯកឧត្តម Geoffrey R. Pyatt និងឯកឧត្តម Andrew Light បានជួបសន្ទនាទ្វេភាគីជាមួយឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅសឹង្ហបុរី ស្តីពីនិន្នាការសន្តិសុខថាមពលអាស៊ាន លទ្ធភាពសហការជាមួយវិស័យថាមពលកម្ពុជា ការជំរុញគាំទ្ររបស់អាមេរិកដល់ផែនការចរចារលើការរុករកប្រេង និងឧស្ម័នក្នុងតំបន់សមុទ្រជាប់ប្រទេសថៃ និងតួនាទីនាំមុខរបស់សឹង្ហបុរី និងកម្ពុជាក្នុងការប្រឹងប្រែងបង្កើតបណ្តាញអគ្គិសនីអាស៊ានឱ្យបានមុនឆ្នាំ២០៣៥ ខាងមុខ ក្នុងគោលដៅបង្កើនការប្រើប្រាស់ថាមពលបៃតង និងគ្រប់គ្រងថ្លៃអគ្គិសនីក្នុងតំបន់ប្រកបដោយប្រសិទ្ធភាព ជាជាងបណ្តាញដោយឡែកៗតាមប្រទេសនីមួយៗក្នុងពេលបច្ចុប្បន្ន។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

21 Oct, 09:50


កិច្ចសម្ភាសន៍ រវាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីនៃក្រសួងរ៉ែ និងថាមពល និងសារព័ត៌មានអន្តរជាតិ CNBC

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

21 Oct, 05:15


តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖
- ប្រេងសាំងធម្មតា = ៣.៩៥០រៀល/លីត្រ (តម្លៃថេរ)
- ប្រេងម៉ាស៊ូត = ៣.៨០០រៀល/លីត្រ (តម្លៃថេរ)

តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

20 Oct, 02:58


ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៃក្រសួងរ៉ែ និងថាមពល សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ សិរីមង្គល មហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៧ ឈានចូល៤៨ឆ្នាំ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

ក្នុងឱកាសដ៏មហាបវរប្រសើរថ្លៃថ្លានេះ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាឆ្នាំថ្មី ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរថ្លៃថ្លាជូនចំពោះ សម្តេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ព្រមទាំងបុត្រា បុត្រីជាទីស្រឡាញ់ សូមទទួលបានជោគជ័យ លើគ្រប់ភារកិច្ច និងសូមបានប្រកបដោយពុទ្ធពរ និងពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

19 Oct, 13:14


សូមកុសលផលបុណ្យពីអង្គកឋិនទានសម្រាប់ថែទាំនិងកសាងវត្តទាំង៤២ និងអភិវឌ្ឍកោះវត្តបាកានទំហំជិត ៤ហិកតា នៅស្រុកបាកាន ខេត្តពោធិ៍សាត់ ឱ្យទៅជារមណីយដ្ឋានឧទ្យានបាកាន កោះនៃការត្រាស់ដឹង ចូលមានដល់អ្នកផ្តួចផ្តើម និងចាប់មគ្គផលក្នុងកឋិននេះប្រកបដោយសេចក្តីសុខ និងវឌ្ឍនៈភាពគ្រប់ៗគ្នា។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

16 Oct, 23:31


សូមអនុមោទនា ពីធីបុណ្យចេញព្រះវស្សា🙏🌸

ថ្ងៃព្រហស្បហ៍ ១៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

ក្រសួងរ៉ែនិងថាមពល - Ministry of Mines and Energy

16 Oct, 13:48


រោងចក្រអគ្គិសនីដើរដោយឧស្ម័ន LNG 900 មេហ្កាវ៉ាត់ ចាប់ផ្តើមការសាងសង់នៅខេត្តកោះកុង និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៧។ រោងចក្រនេះមានតួនាទីដូចជា៖
១. បង្កើនប្រភពអគ្គិសនី និងជួយពង្រឹងសន្តិសុខថាមពលជាតិ
២. បង្កើនស្ថិរភាពរបស់បណ្តាញជាតិដោយជួយធ្វើជាបង្អែកឱ្យថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ ហើយបំពេញការខ្វះខាតឱ្យថាមពលវារីអគ្គិសនីនៅខែប្រាំង និង
៣. បំភាយជាតិពុលទៅបរិយាកាសតិចជាងថាមពលដើរដោយធ្យូងថ្មក្នុងរយៈពេលអន្តរកាលថាមពលមុនឆ្នាំ២០៥០។

🌐 Ministry of Mines and Energy Cambodia
🌐 Telegram
🌐 YouTube

#ក្រសួងរ៉ែនិងថាមពល #MinistryofMinesandEnergy #MMECambodia #អរគុណសន្តិភាព

6,625

subscribers

5,529

photos

91

videos