Credit Bureau Cambodia (CBC) @creditbureaucambodia Channel on Telegram

Credit Bureau Cambodia (CBC)

@creditbureaucambodia


Credit Bureau Cambodia (CBC) Channel where we will share all the update from CBC about financial health, financial literacy, financial inclusion, all CBC reports and publications and events.

Credit Bureau Cambodia (CBC) Channel Promotion (English)

Are you interested in staying up to date with the latest information on financial health, financial literacy, and financial inclusion in Cambodia? Look no further than the Credit Bureau Cambodia (CBC) Channel on Telegram! With the username @creditbureaucambodia, this channel is your go-to source for all updates from CBC, including reports, publications, and events. CBC plays a crucial role in the Cambodian financial sector by providing credit information services to institutions and individuals. By promoting financial health and literacy, CBC aims to contribute to the overall development of the country's financial system. Whether you are a financial professional looking for industry insights or an individual interested in improving your financial knowledge, the CBC Channel has something for everyone. Stay informed about the latest trends, reports, and events in the Cambodian financial landscape by joining our Telegram channel today! Join @creditbureaucambodia now to gain access to exclusive updates and resources to help you navigate the world of finance in Cambodia. Don't miss out on this valuable opportunity to stay informed and empowered in your financial journey. See you there!

Credit Bureau Cambodia (CBC)

17 Jan, 10:33


ឆ្នាំថ្មី ខ្ញុំថ្មី!😁

ចាប់ផ្តើមពីដើមឆ្នាំ យកចិត្តទុកដាក់លើសុខភាពហិរញ្ញវត្ថុតាមរយៈការពិនិត្យមើលរបាយការណ៍ឥណទានផ្ទាល់ខ្លួន។ លោកអ្នកអាចទាញយករបាយការណ៍ឥណទានផ្ទាល់ខ្លួនដោយឥតគិតថ្លៃតាមកម្មវិធីទូរសព្ទ ស៊ីប៊ីស៊ី!

#CBC #CreditBureauCambodia #CBCMobile #CreditReport #FinancialHealthCheck

Credit Bureau Cambodia (CBC)

16 Jan, 08:26


លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា រួមជាមួយនឹងអ្នកជំនាញនៅក្នុងវិស័យចំនួនប្រាំបួនរូបផ្សេងទៀត បានចូលរួមចែករំលែកទស្សនវិស័យអំពី "ទិដ្ឋភាពជារួមក្នុងវិស័យហិរញ្ញវត្ថុ និងទស្សនវិស័យសម្រាប់ឆ្នាំ២០២៥" ដែលរៀបចំដោយសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (IBCC) ។ វេទិកានេះបានផ្តោតលើសក្ដានុពលវិស័យឯកជន ឱកាសសម្រាប់កំណើនអាជីវកម្ម និងទិដ្ឋភាពទូទៅនៃទីផ្សារនាពេលបច្ចុប្បន្នក្នុងប្រទេសកម្ពុជា។

#CBC #CreditBureauCambodia #PromotingGrowth

Credit Bureau Cambodia (CBC)

15 Jan, 09:59


កម្មវិធី Young Credit Bureau ត្រឡប់មកវិញហើយ! Young Credit Bureau Program Batch III ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។
កម្មវិធី Young Credit Bureau រៀបចំដោយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ក្នុងគោលបំណងផ្តល់ឪកាសដល់សិស្សនិស្សិតទទួលបាននូវបទពិសោធន៍ការងារ ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារ។
ចង់ដឹងថា តើកម្មវិធីនេះមានលក្ខណៈពិសេសអ្វីខ្លះ?
• ឱកាសចូលរួមធ្វើការងារដោយផ្ទាល់ជាមួយអ្នកជំនាញ
• ទទួលបានការផ្លាស់ប្តូរបទពិសោធន៍ក្នុងនាយកដ្ឋានផ្សេងៗរបស់ក្រុមហ៊ុន
• ពង្រឹងសមត្ថភាពសម្រាប់ត្រៀមខ្លួនចូលក្នុងទីផ្សារការងារនៅថ្ងៃអនាគត
• ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងអត្ថប្រយោជន៍ផ្សេងទៀត
Email: [email protected]
ថ្ងៃផុតកំណត់: ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥
ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 023 999 006/ 086 999 330
Register Link: https://docs.google.com/forms/d/1uY5Ff9S1TSB7oEWfLwjTrnd2CdqrL8H9u2uJ1Qabpsg

Credit Bureau Cambodia (CBC)

10 Jan, 09:51


មករំលឹកឆ្នាំដ៏អស្ចារ្យនៃការរីកចម្រើន សមិទ្ធផល និងពេលវេលាដែលមិនអាចបំភ្លេចបានរបស់ស៊ីប៊ីស៊ីក្នុងឆ្នាំ២០២៤! 🎉ទាំងនេះជាអ្វីដែលយើងសម្រេចបាន ហើយស៊ីប៊ីស៊ីត្រៀមខ្លួនជាស្រេចក្នុងការស្វាគមន៍ឱកាសថ្មីៗ និងបង្កើតសមិទ្ធសំខាន់ៗជាច្រើនទៀត ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសង្គមទាំងមូល។

#CBC #PromotingGrowth

https://youtube.com/shorts/I_ZXrIp4gZA

Credit Bureau Cambodia (CBC)

07 Jan, 03:09


អបអរសាទរ ខួបលើកទី៤៦ នៃទិវាជ័យជម្នះ៧មករា!🕊
(០៧ មករា ១៩៧៩ - ០៧ មករា ២០២៥)

#CBC #CreditReportingSystem #PromotingGrowth

Credit Bureau Cambodia (CBC)

01 Jan, 02:44


បង់សងឥណទានទៀងទាត់ ដើម្បីរក្សាពិន្ទុឥណទានល្អ!

ដើមឆ្នាំ គួរឆែកពិន្ទុខេ ស្ករ (ពិន្ទុឥណទាន) ខ្លួនឯងដើម្បីដឹងថាការបង់សងកន្លងមកយ៉ាងណាដែរ 😀! ស៊ីប៊ីស៊ី ផ្តល់ជូនប្រូម៉ូសិនពិសេសសម្រាប់អ្នកប្រើប្រាស់ ABA Mobile ដោយលោកអ្នកឥឡូវនេះអាចទាញយក ពិន្ទុខេ ស្ករ ដោយឥតគិតថ្លៃ។ ការផ្តល់ជូនពិសេសនេះមានចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥

✍️លក្ខខណ្ឌនានាត្រូវបានអនុវត្ត៖

ការផ្តល់ជូននេះគឺសម្រាប់ការទិញពិន្ទុខេ ស្ករ នៅក្រោមផ្នែក <សេវាកម្ម> ក្នុង ABA Mobile អំឡុងពេលនៃការផ្តល់ជូនពិសេសនេះតែប៉ុណ្ណោះ។
អ្នកប្រើប្រាស់ ABA Mobile ម្នាក់អាចទាញយកពិន្ទុខេ ស្ករ ដោយឥតគិតថ្លៃតែម្តងប៉ុណ្ណោះក្នុងអំឡុងពេលការផ្តល់ជូនពិសេសនេះ។
ស៊ីប៊ីស៊ី និងធនាគារ ABA រក្សាសិទ្ធិក្នុងការផ្លាស់ប្តូរ ឬកែប្រែលក្ខខណ្ឌនានា ឬបញ្ចប់ការផ្តល់ជូនពិសេសនេះដោយមិនចាំបាច់ជូនដំណឹងជាមុន។

#CBC #ABA #K-Score

Credit Bureau Cambodia (CBC)

31 Dec, 12:13


សួស្តីឆ្នាំថ្មី ឆ្នាំសកល២០២៥! 🎉

ស៊ីប៊ីស៊ី សូមជូនពរឱ្យលោកអ្នកទទួលបាននូវសុខភាពល្អ សេចក្តីសុខ និងភាពរុងរឿងក្នុងឆ្នាំថ្មីនេះ។

Credit Bureau Cambodia (CBC)

30 Dec, 02:35


ជិតចូលឆ្នាំថ្មីហើយ ឆែកប្រវត្តិឥណទានឆ្នាំចាស់ៗឬនៅ? ទស្សនាវីដេអូខាងក្រោមនេះ ដើម្បីដឹងពីវិធីងាយៗក្នុងការឆែកប្រវត្តិឥណទានដោយឥតគិតថ្លៃ!

https://www.facebook.com/djnanatips/videos/955180916534091

Credit Bureau Cambodia (CBC)

20 Dec, 12:14


អបអរសាទរដល់និសិត្សឆ្នើមទាំងបួនរូបដែលបានបញ្ចប់កម្មវិធីហាត់ការរបស់ពួកគេដោយជោគជ័យតាមរយៈ កម្មវិធី Young Credit Bureau Batch II នៅក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី)។ កម្មវិធីនេះបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និសិត្សដើម្បីទទួលបានបទពិសោធន៍ និងអភិវឌ្ឍជំនាញសំខាន់ៗ ដើម្បីចូលទីផ្សារការងារប្រកបដោយទំនុកចិត្ត។ សូមជូនពរឲ្យប្អូនៗទទួលបានជោគជ័យបន្តទៀតនាពេលអនាគត។

#CBC #PromotingGrowth #YoungCreditBureau

Credit Bureau Cambodia (CBC)

20 Dec, 04:43


ក្រោមកិច្ចសហប្រតិបត្តិការវាងក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា និងក្រុមហ៊ុន ហ្វាន់ហ្គាយ សេវាផ្ទៀងផ្ទាត់អចលនទ្រព្យ ត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ សេវាកម្មផ្ទៀងផ្ទាត់អចលនទ្រព្យនេះនឹងអនុញ្ញាតិឱ្យធនាគារ និងស្ថាប័នហិរញ្ញវត្ថុអាចពន្លឿនប្រតិបត្តិការក្នុងការផ្ទៀងផ្ទាត់អចលនទ្រព្យកាន់តែមានប្រសិទ្ធភាព ដើម្បីអាចវាយតម្លៃហានិភ័យអចលនទ្រព្យ និងដំណើរការក្នុងការស្នើសុំឥណទាន។

សូមទស្សនាវីដេអូអំពីសកម្មភាពក្នុងពិធីសម្ពោធជាផ្លូវការនៃសេវាផ្ទៀងផ្ទាត់អចលនទ្រព្យសម្រាប់ស្ថាប័នហិរញ្ញវត្ថុខាងក្រោមនេះ៖

https://youtu.be/b5BQcR6uDe8

Credit Bureau Cambodia (CBC)

17 Dec, 08:09


ស៊ីប៊ីស៊ី បានរៀបចំកម្មវិធីជួបជុំបុគ្គលិកប្រចាំឆ្នាំនៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៣-១៥ ខែធ្នូឆ្នាំ២០២៤។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីលោក អឿ សុធារ័ត្ន ប្រធាននាយប្រតិបត្តិ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់របស់ស៊ីប៊ីស៊ី ដើម្បីអបអរសាទរសមិទ្ធផលកន្លងមក ក៏ដូចជាថ្លែងអំណរគុណចំពោះបុគ្គលិកទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងការបំពេញការងារពេញមួយឆ្នាំ និងត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៥។ កម្មវិធីជួបជុំនេះ ក៏បានរៀបចំដំណើរកម្សាន្ត ការទទួលទានអាហារជុំគ្នា ការសម្តែងរបាំប្រពៃណីជនជាតិដើមភាគតិច ការចាប់រង្វាន់ ព្រមទាំងការរាំលេងកម្សាន្តដើម្បីបណ្តុះស្មារតីសាមគ្គី និងបង្កើតអនុស្សាវរីយ៍ល្អៗជុំគ្នាផងដែរ។

#CBC #PromotingGrowth #TeamBuilding

Credit Bureau Cambodia (CBC)

13 Dec, 11:53


អបអរសាទរ កិច្ចសហប្រតិបត្តិការលើការប្រើប្រាស់ប្រព័ន្ធអន្តរកម្មផ្លាស់ប្តូរទិន្នន័យរបស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) 🎉

នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ដំណើរការជាផ្លូវការសេវាផ្ទៀងផ្ទាត់អចលនទ្រព្យសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុតាមរយៈប្រព័ន្ធកម្មវិធីអន្តរកម្មផ្លាស់ប្តូរទិន្នន័យ។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធឡើង ក្រោមធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាល ធនាគារជាតិ នៃកម្ពុជា រួមជាមួយតំណាងជាន់ខ្ពស់មកពីក្រសួង ស្ថាប័នហិរញ្ញវត្ថុ និងសមាគមជាង ៣០០នាក់។ ប្រព័ន្ធកម្មវិធីផ្ទៀងផ្ទាត់អចលនទ្រព្យនេះត្រូវបានបង្កើតឡើងជាពិសេសសម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីសម្រួលដល់ស្ថាប័នហិរញ្ញវត្ថុក្នុងការទទួលបានរបាយការណ៍ព័ត៌មានអចលនទ្រព្យ ដោយផ្តល់ជូននូវព័ត៌មានអចលនទ្រព្យលឿនរហ័ស និងត្រឹមត្រូវ ស្របតាមការរីកចម្រើន នៃវិស័យហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។

Credit Bureau Cambodia (CBC)

02 Dec, 09:22


📣 ឱកាសពិសេសសម្រាប់អ្នកប្រើប្រាស់ ABA Mobile ក្នុងការពិនិត្យសុខភាពហិរញ្ញវត្ថុរបស់អ្នក!

ស្នើសុំរបាយការណ៍ឥណទានផ្លើស (របាយការណ៍ឥណទានផ្ទាល់ខ្លួន និងពិន្ទុខេ ស្ករ) ក្រោមផ្នែក “Services” ក្នុង ABA Mobile ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២ រហូតដល់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤។

លក្ខខណ្ឌនានាត្រូវបានអនុវត្ត៖
- ការផ្តល់ជូនពិសេសនេះ សម្រាប់អ្នកប្រើប្រាស់ ABA Mobile តែប៉ុណ្ណោះ។
- អ្នកប្រើប្រាស់ ABA Mobile អាចស្នើសុំរបាយការណ៍ឥណទានផ្លើសនេះម្តងតែប៉ុណ្ណោះ ក្នុងអំឡុងពេលការផ្តល់ជូនពិសេសនេះ។
- ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា រក្សាសិទ្ធិក្នុងការកែប្រែដោយពុំចាំបាច់ផ្តល់ដំណឹងទុកជាមុន ។

#CBC #ABAMobile

Credit Bureau Cambodia (CBC)

02 Dec, 07:00


នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស៊ីប៊ីស៊ី បានចូលរួមឧបត្ថម្ភសិក្ខាសាលាគ្រឹះស្ថានឥណទានជនបទប្រចាំឆ្នាំ ក្រោមប្រធានបទ វឌ្ឍនភាពប្រកបដោយបរិយាបន្នហិរញ្ញវត្ថុ និងធានាបាននូវនិរន្តរភាពរបស់គ្រឹះស្ថានឥណទាន ដោយមានការចូលរួមពីគ្រឹស្ថានឥណទានជនបទ និងដៃគូនានា មកពី៥៣គ្រឹស្ថាន។ សិក្ខាសាលានេះត្រូវបានរៀបចំឡើង ដើម្បីបន្តកិច្ចសន្ទនារវាងនិយ័តករ សមាគម អ្នកវិនិយោគ គ្រឹស្ថានឥណទានជនបទ និងភាគីដែលពាក់ព័ន្ធ ទៅលើប្រធានបទដូចជា៖ ចំណេះដឹងបន្ថែមលើក្របខ័ណ្ឌបទប្បញ្ញត្តិ បញ្ហាកំពុងប្រឈម សារៈសំខាន់នៃឌីជីថលភាវូបនីយកម្ម និងឱកាសពង្រីកស្ថាប័ន តាមរយៈការធ្វើបទបង្ហាញរបស់អ្នកជំនាញ និងកិច្ចពិភាក្សារបស់គណៈដឹកនាំនៅក្នុងវិស័យ និងជាវេទិកាកសាងបណ្តាញ។ ស៊ីប៊ីស៊ី នឹងបន្តគាំទ្រសិក្ខាសាលាគ្រឹះស្ថានឥណទានជនបទប្រចាំឆ្នាំ ទៅលើការកសាងសមត្ថភាព និងឱកាសក្នុងការកសាងទំនាក់ទំនងសម្រាប់ស្ថាប័នឥណទានជនបទ។

#CBC #RCI2024

Credit Bureau Cambodia (CBC)

26 Nov, 01:26


នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ស៊ីប៊ីស៊ី និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្នុងខេត្តត្បូងឃ្មុំ បានរៀបចំសិក្ខាសាលាស្តីពី៖ "ការកសាងភាពធនផ្នែកហិរញ្ញវត្ថុសម្រាប់យុវជន តាមរយៈការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៍មានឥណទាន និងបរិយាបន្នហិរញ្ញវត្ថុ" ដែលមាននិស្សិតចូលរួមប្រមាណ ២៥០ នាក់។ ចាប់តាំងពីដើមឆ្នាំ២០២៤ ស៊ីប៊ីស៊ី បានសហការជាមួយសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តនានា រៀបចំសិក្ខាសាលានេះឡើង ដោយមានការចូលរួមពីនិសិត្សសរុបជាង ១០០០ នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងជួយនិស្សិតសាកលវិទ្យាល័យឱ្យយល់ដឹងអំពីគន្លឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងសារៈសំខាន់នៃការពិនិត្យសុខភាពហិរញ្ញវត្ថុ។

#CBC #FinancialInclusion

Credit Bureau Cambodia (CBC)

13 Nov, 12:12


អបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ស៊ីប៊ីស៊ី សូមជូនពរលោកអ្នកទទួលបានថ្ងៃឈប់សម្រាកប្រកបដោយភាពរីករាយ ពេលវេលាដ៏មានន័យជាមួយក្រុមគ្រួសារ និងមិត្តភក្តិ ព្រមទាំងធ្វើដំណើរប្រកបដោយសុវត្ថិភាពគ្រប់ទិសទី។

Credit Bureau Cambodia (CBC)

09 Nov, 02:02


អបអរសាទរខួបលើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិនៃព្រះរាជាណាចក្រកម្ពុជា!
ស៊ីប៊ីស៊ី​ សូមជូនពរអ្នកទាំងអស់គ្នា រីករាយក្នុងឱកាសឈប់សម្រាកនេះ!

Credit Bureau Cambodia (CBC)

08 Nov, 07:32


ស៊ីប៊ីស៊ី រួមជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានទទួលដំណើរទស្សនកិច្ចរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រមាណ ២៣០ នាក់មកពីវិទ្យាល័យតាំងក្រសាំង ខេត្តកំពង់ធំ ដើម្បីធ្វើទស្សនកិច្ចសិក្សានៅសារមន្ទី ស.ស.រ។ ដំណើរទស្សនកិច្ចសិក្សានេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ស៊ីប៊ីស៊ី ក្នុងការឧបត្ថម្ភសម្រាប់ការចូលទស្សនាសារមន្ទីរដោយឥតគិតថ្លៃទៅដល់សិស្សានុសិស្សនៅសាលារដ្ឋចំនួន ១ម៉ឺន នាក់ ដែលអនុញ្ញាតឱ្យអ្នកចូលរួមទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចដ៏សម្បូរបែបរបស់កម្ពុជា។

#CBC #SOSORO #financialliteracy

Credit Bureau Cambodia (CBC)

07 Nov, 07:06


នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ស៊ីប៊ីស៊ី និងសាកលវិទ្យាល័យជាតិមានជ័យ ក្នុងខេត្តបន្ទាយមានជ័យ បានរៀបចំសិក្ខាសាលាស្តីពី៖ "ការកសាងភាពធនផ្នែកហិរញ្ញវត្ថុសម្រាប់យុវជន តាមរយៈការយល់ដឹងអំពីប្រព័ន្ធចែករំលែកព័ត៍មានឥណទាន និងបរិយាបន្នហិរញ្ញវត្ថុ" ដែលមាននិស្សិតចូលរួមប្រមាណ ២០០ នាក់។ សិក្ខាសាលានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងជួយនិស្សិតសាកលវិទ្យាល័យឱ្យយល់ដឹងអំពីគន្លឹះនៃការគ្រប់គ្រងហិរញ្ញវត្ថុ និងសារៈសំខាន់នៃការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ។

👉 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់បណ្តាញសង្គមផ្លូវការរបស់ ស៊ីប៊ីស៊ី៖ Facebook | LinkedIn | Website

#CBC #FinancialLiteracy #FinanicalHealtCheck #UniversityConference #NationalMeancheyUniversity

Credit Bureau Cambodia (CBC)

07 Nov, 03:17


ធនាគារត្រូវបង់ឱ្យទៀង តែចំណូលឥឡូវវាមិនទៀងសោះ 😭 គិតម៉េចឥឡូវ? សូមទស្សនាវីដេអូខាងក្រោមនេះឱ្យដល់ចប់ណា ក្រែងជួយបានខ្លះ។

👉ចុចលីង ដើម្បីទស្សនាវីដេអូ៖ https://www.facebook.com/share/v/15ThqFCJc1/

Credit Bureau Cambodia (CBC)

06 Nov, 05:33


នៅថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2024 ស៊ីប៊ីស៊ី មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក្នុងការរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ2024។ ដោយមានអ្នកចូលរួមជាង 300 នាក់ សន្និសីទនេះស្តីពី និរន្តរភាព និងបរិយាបន្នមីក្រូហិរញ្ញវត្ថុ “បច្ចុប្បន្នភាព និងដំណើរវិវឌ្ឍន៍នៃវិស័យ”។ ការគាំទ្រសន្និសីទមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ គឺជាការផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់វិស័យមីក្រូហិរញ្ញវត្ថុ ដែលជាវិស័យអាទិភាពសំខាន់មួយ ក្នុងដំណើរការប្រព័ន្ធអេកូទិន្នន័យនៃព័ត៌មានរបាយការណ៍ឥណទាន និងការពង្រឹងការផ្ដល់ឥណទានប្រកបដោយការទទួលខុសត្រូវក្នុងប្រទេសកម្ពុជា។ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃស៊ីប៊ីស៊ី បានចូលរួមធ្វើបទបង្ហាញស្តីពី “របាយការណ៍ស្តីពីការចូលរួមចំណែករបស់វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា រួមទាំងភិតិសន្យាហិរញ្ញវត្ថុក្នុងកំណើន និងការស្តារសេដ្ឋកិច្ចក្នុងដំណាក់កាលក្រោយការរាតត្បាតជំងឺកូវីដ និងអំឡុងពេលយឺតយ៉ាវ នៃកំណើនសេដ្ឋកិច្ច និងការគ្រប់គ្រងហានិភ័យ” ដែលផ្តល់ការយល់ដឹងអំពីតួនាទីរបស់វិស័យនេះក្នុងការគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច និងការគ្រប់គ្រងហានិភ័យក្រោយជំងឺរាតត្បាត។

#CBC #AMC2024

Credit Bureau Cambodia (CBC)

31 Oct, 06:44


📣ឱកាសការងារជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី!

សម្រាប់បេក្ខជនដែលមានបំណងចង់ផ្លាស់ប្តូរបទពិសោធន៍ការងារ ឥឡូវនេះក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) កំពុងតែមានតម្រូវការលើផ្នែកមួយចំនួនដូចខាងក្រោម។ សូមចូលទៅកាន់គេហទំព័រ ស៊ីប៊ីស៊ី តាមរយៈលីងខាងក្រោម ឬស្កែន QR Code ដើម្បីទទួលបានព័ត៌មានលម្អិតអំពីមុខដំណែងនីមួយៗ។

1. Economist
2. Senior Security Operation Officer
3. Application Development Officer
4. Customer Support Officer

#PromotingGrowth #CreditBureauCambodia #CBC

Credit Bureau Cambodia (CBC)

31 Oct, 00:58


Channel photo updated

Credit Bureau Cambodia (CBC)

30 Oct, 08:15


Khmer Insider រដូវកាលទី៤ | ភាគ២ ៖ សហគ្រាសប្រហិតហតដក អវី

"មុនចាប់ផ្តើមអាជីវកម្មត្រូវស្វែងរកបទពិសោធន៍ឱ្យបានច្រើន ព្រោះលុយពេលបាត់បង់ទៅពិបាករកមកវិញណាស់" - សហគ្រាសប្រហិតហតដក អវី

📽️កម្មវិធី “ Khmer Insider “ ផ្សាយជូនទស្សនាររៀងរាល់ថ្ងៃ ពុធ វេលាម៉ោង ១១៖៣០ នាទីព្រឹក

#CBC #KhmerInsiderS4 #FinancialLiteracy #សហគ្រិន #ការគ្រប់គ្រងសុខភាពហិរញ្ញវត្ថុ

https://youtu.be/p3iwRtvy3UI?si=m1XSAXtXg9spoo-G

Credit Bureau Cambodia (CBC)

29 Oct, 03:30


សូមអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងរាជសម្បត្តិ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសដ៏វិសេសវិសាលនេះ ស៊ីប៊ីស៊ី សូមថ្វាយព្រះពរព្រះអង្គ សូមទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរ ដើម្បីគង់ជាម្លប់ដល់ប្រជានុរាស្រ្តរបស់ព្រះអង្គ ជ្រកកោនត្រជាក់ត្រជំ សុខដុមរមនាតរៀងទៅ។

Credit Bureau Cambodia (CBC)

28 Oct, 06:38


របាយការណ៍សន្ទស្សន៍ឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងរបាយការណ៍ស្តីពីសន្ទស្សន៍ឥណទានលក្ខណៈបុគ្គលប្រើប្រាស់សម្រាប់អាជីវកម្មខ្នាតតូច ត្រីមាសទី៣ ឆ្នាំ២០២៤ បានចេញផ្សាយហើយ។ របាយការណ៍ទាំងពីរប្រភេទនេះ ត្រូវបានបង្កើតឡើងដើម្បីជួយឲ្យសាធារណជនទូរទៅ និងម្ចាស់អាជីវកម្មខ្នាតតូច ទទួលបានព័ត៌មាន និងការវិភាគថ្មីៗ ជុំវិញស្ថានភាពក្នុងការប្រើប្រាស់ឥណទានក្នុងប្រទេសកម្ពុជា។

👉អានបន្ថែមពីសន្ទស្សន៍ឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន៖ https://www.creditbureau.com.kh/data-for-good-consumer-credit-index

👉អានបន្ថែមពីសន្ទស្សន៍ឥណទានអាជីវកម្មខ្នាតតូច៖ https://www.creditbureau.com.kh/data-for-good-small-business-credit-index

#RetailCreditIndex #SmallBusinessCreditIndex #CBCquarterlyreport

Credit Bureau Cambodia (CBC)

26 Oct, 11:51


ស្ថិតក្នុងថ្ងៃដ៏សែនក្រៀមក្រំនេះ ក្រុមគ្រួសារ ស៊ីប៊ីស៊ី សូមចូលរួមចែករំលែកទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសាររបស់ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាពនៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ។ យើងខ្ញុំសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ឯកឧត្តម បានអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

Credit Bureau Cambodia (CBC)

26 Oct, 07:31


Channel photo updated

Credit Bureau Cambodia (CBC)

24 Oct, 05:12


យល់ដឹងពីប្រព័ន្ធចែករំលែកព័ត៌មានឥណទាន និងអត្ថប្រយោជន៏នៃការពិនិត្យ និងតាមដានប្រវត្តិឥណទានផ្ទាល់ខ្លួនដើម្បីកសាង និងរក្សាប្រវត្តិឥណទានល្អ។ ជួបជាមួយលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា សម្រាប់ព័ត៌មានលម្អិត ក្នុងវីដេអូ Podcast ខាងក្រោម៖

https://www.youtube.com/watch?v=_YiYIdeuUaQ

Credit Bureau Cambodia (CBC)

17 Oct, 08:25


ស៊ីប៊ីស៊ី រួមជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូប្រមាណជាង ២០០ នាក់មកពីវិទ្យាល័យកំពង់ថ្ម ខេត្តកំពង់ធំ ដើម្បីធ្វើទស្សនកិច្ចសិក្សានៅសារមន្ទី ស.ស.រ។ ដំណើរទស្សនកិច្ចសិក្សានេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ស៊ីប៊ីស៊ី ក្នុងការឧបត្ថម្ភសម្រាប់ការចូលទស្សនាសារមន្ទីរដោយឥតគិតថ្លៃទៅដល់សិស្សានុសិស្សនៅសាលារដ្ឋចំនួន ១ម៉ឺន នាក់ ដែលអនុញ្ញាតឱ្យអ្នកចូលរួមទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិរូបិយវត្ថុ និងសេដ្ឋកិច្ចដ៏សម្បូរបែបរបស់កម្ពុជា។

👉 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់បណ្តាញសង្គមផ្លូវការរបស់ ស៊ីប៊ីស៊ី៖ Facebook | LinkedIn | Website

#CBC #SOSORO #FinancialLiteracy

Credit Bureau Cambodia (CBC)

15 Oct, 02:20


ក្នុងទិវាខួបគម្រប់១២ឆ្នាំនៃព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ស៊ីប៊ីស៊ី ​សូមថ្វាយព្រះរាជមហាកុសល ចំពោះព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ យើងខ្ញុំសូមបង្ហាញនូវសេចក្តីគោរព ចងចាំរឭកដឹងគុណយ៉ាងជា្រលជ្រៅចំពោះស្នាព្រះហស្ត ព្រះរាជបូជនីយកិច្ច និងគុណូបការៈរបស់ព្រះករុណាព្រះអង្គ សម្រាប់ជាតិកម្ពុជា។

Credit Bureau Cambodia (CBC)

14 Oct, 02:05


ប្រវត្តិរៀបចំឥណទានឡើងវិញរបស់អតិថិជនត្រូវបានរក្សាទុកក្នុងរបាយការណ៍ឥណទានត្រឹមរយៈពេល១២ខែតែប៉ុណ្ណោះ។ សូមទស្សនាវីដេអូខាងក្រោម ដើម្បីជ្រាបកាន់តែច្បាស់៖

https://youtu.be/mnhBpA2Ll1k

Credit Bureau Cambodia (CBC)

11 Oct, 09:04


ស៊ីប៊ីស៊ី បានចូលរួមចែករំលែកពីតួនាទីនៃប្រព័ន្ធចែករំលែកព័ត៌មានឥណទានក្នុងការគាំទ្រដល់វិស័យធនាគារ និងហិរញ្ញវត្ថុ ក្នុងសិក្ខាសាលាថ្នាក់តំបន់សម្រាប់ប្រធានសាខាធនាគារ និងហិរញ្ញវត្ថុលើកទី៤ ស្តីពីអភិបាលកិច្ចរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ក្នុងការធានាប្រសិទ្ធភាពនៃប្រតិបត្តិការប្រកបដោយចីរភាព ការទទួលខុសត្រូវ និងបរិយាបន្ន។ សិក្ខាសាលានេះត្រូវបានរៀបចំដោយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីចែករំលែកចំណេះដឹងដល់អ្នកគ្រប់គ្រងសាខាអំពីការទទួលខុសត្រូវសំខាន់ៗរបស់ពួកគេក្នុងប្រតិបត្តិការធនាគារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ដោយបង្កើនភាពធន់នៃវិស័យនេះ និងកិច្ចការការពារអតិថិជន។

👉 សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់បណ្តាញសង្គមផ្លូវការរបស់ ស៊ីប៊ីស៊ី៖ Facebook | Website | LinkedIn

#PromotingGrowth #CreditReportingSystem #CBC

Credit Bureau Cambodia (CBC)

10 Oct, 02:07


ក្នុងឱកាសនៃខួបអនុស្សាវរីយ៍លើកទី៤៥ នៃការបង្កើតឡើងវិញនូវធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) សូមចូលរួមអបអរសាទរ និងសម្តែងនូវសេចក្តីគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ក៏ដូចជាការកោតសរសើរចំពោះធនាគារជាតិ នៃកម្ពុជាដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ឱ្យមានការរីកចម្រើនប្រកបដោយចីរភាព និងភាពជោគជ័យគួរឱ្យកត់សម្គាល់។

Credit Bureau Cambodia (CBC)

09 Oct, 03:33


ស៊ីប៊ីស៊ី បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលគម្រោង ការពង្រឹងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។ ក្រោមការដឹកនាំរបស់ធនាគារជាតិ នៃកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គំនិតផ្តួចផ្តើមនេះផ្តោតលើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជន។ ក្នុងនាមជាគណៈកម្មការធិការដឹកនាំថ្នាក់កណ្តាល និងគណៈកម្មការធិការប្រតិបត្តិនៃគម្រោង ស៊ីប៊ីស៊ី សូមចូលរួមអបអរសាទរដល់ក្រុមការងារដែលបានបញ្ចប់ដំណាក់កាលសាកល្បងដោយជោគជ័យ និងអបអរសាទរចំពោះវឌ្ឍនភាពដ៏ធំធេង និងឥទ្ធិពលវិជ្ជមាននៅក្នុងសហគមន៍។

#SafeFinance #FinancialLiteracy #CommunityImpact #CBC

4,779

subscribers

788

photos

25

videos