******
រាជធានីភ្នំពេញ : ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ឯកអគ្គរាជទូតអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ នេះ បានយាងទទួលព្រះរាជដំណើរយាងនិវត្តន៍ដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះអង្គយាងពីបំពេញព្រះរាជទស្សនកិច្ចនៅខេត្ត ហៃណាន(Hainan) នៃសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤ ប្រកបដោយលទ្ធផល និងព្រះរាជជោគជ័យយ៉ាងត្រចះត្រចង់។
កូនចៅប្រជានុរាស្រ្តខ្មែរ សូមក្រាបថ្វាយព្រះសព្ទសាធុការពរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរជាដរាបតរៀងទៅ៕