និស្សិតរដ្ឋបាល-RULE @ruleadministration Channel on Telegram

និស្សិតរដ្ឋបាល-RULE

@ruleadministration


មានទិសដៅដើម្បីឧត្តមភាពការសិក្សា និងការចែករំលែកគ្រប់ជ្រុងជ្រោយ

និស្សិតរដ្ឋបាល-RULE (Khmer)

លេខកូដរបស់លោកអ្នកទាមទារ និស្សិតរដ្ឋបាល-RULE ជាការរចនាលំដាប់ដ៏ចាប់ពីខ្លាំងខ្លាំងដើមទៅចុះផ្សព្វផ្សាយរបស់និស្សិត។ និស្សិតរដ្ឋបាល-RULE គឺជាកម្មវិធីដែលសាមញ្ញមកពីការឧត្តមភាព និងការចែករំលែកគ្រប់ជ្រុងជ្រោយ។ សេចក្តីណែនាំ សិស្សបញ្ចប់ការសិក្សា ជំពូកសំខាន់ ហើយប្រើប្រាស់ចំណេះដឹងនិងផលឝូនបម្រែបម្រួល។ ជាមួយនិស្សិតរដ្ឋបាល-RULE អ្នកនឹងទទួលទទួលការជួបជាន់ដ៏ប្រទេសដែលស្រាបៀរចំណេះដឹង និងអនុញ្ញាតឱ្យប្រព្រីដយ។ ម្នាក់ណាស់អាចចូលរួមការផ្សាយផែននៅក្នុងនិស្សិតរដ្ឋបាល-RULE ដោយណឺតនិស្សិតចាប់ពីរំលែកទៅនិស្សិតបច្ចាមិត្រៀ នឹងការជុល្បួកដ៏ប្រទូចហើយឆ្លើយតបពីស្ថាបនការប្រពន្ធ។ ចូលរួមសម្រួលជាមួយនិស្សិតរដ្ឋបាល-RULE ចៀសវិក័យជ្ពសិបទរាយនិស្សិត នឹងទៅបន្តពុម្ភរឿបរួមជាមួយនិស្សិតរដ្ឋបាល-RULE ដើម្បីការបញ្ជូននិយាយនៅរាត្រ។

និស្សិតរដ្ឋបាល-RULE

28 Dec, 10:35


ប្រតិទិនឈប់សំរាកការងារសំរាប់មន្រ្តីរាជការ និយោជិក កម្មករ ២០២៥

និស្សិតរដ្ឋបាល-RULE

25 Dec, 08:42


សេចក្ដីជូនដំណឹង ស្ដីពី ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៦រូប
ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់ចូលរួមបំពេញការងារបច្ចេកទេស ដើម្បីរៀបចំមជ្ឍមណ្ឌលសិក្សាឌីជីថល ជូនវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ចូលទៅកាន់តេឡេក្រាម៖ https://t.me/gscjobvancancies

និស្សិតរដ្ឋបាល-RULE

20 Dec, 03:44


សេចក្តីណែនាំស្តីពី គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ចំនួន៣ច្បាប់

និស្សិតរដ្ឋបាល-RULE

19 Dec, 14:37


វិធានការ «ការពារសុខភាព»ពីជំងឺ Norovirus៖ អនាម័យជាប្រចាំ, ស្នាក់នៅផ្ទះពេលឈឺ ៤៨ម៉ោង, ចម្អិនម្ហូបអាហារឱ្យឆ្អិនល្អ ជាពិសេស អាហារសមុទ្រ

និស្សិតរដ្ឋបាល-RULE

19 Dec, 13:52


សេចក្តីជូនព័ត៌មាន ស្តីពីវិធានការការពារសុខភាពពីជំងឺបង្កដោយវីរុសណូរ៉ូ « Norovirus »

និស្សិតរដ្ឋបាល-RULE

16 Dec, 10:09


គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសអំពីឱកាសការងាររហូតដល់ទៅចំនួន ៥៣ ៥៨៨ កន្លែង សម្រាប់បងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត។

សូមបងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និស្សិត ទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរសព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ។

និស្សិតរដ្ឋបាល-RULE

16 Dec, 03:03


ការគ្រោងដំឡើងប្រាក់បំណាច់មុខងារ ឆ្នាំ២០២៥

និស្សិតរដ្ឋបាល-RULE

15 Dec, 05:12


📢 ឱកាសការងារស្ម័គ្រចិត្តសម្រាប់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ក្រុមការងារកម្មវិធីសប្បុរសធម៌ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងស្វែងរកនិស្សិតស្ម័គ្រចិត្តដែលចង់ទទួលបានបទពិសោធន៍ថ្មី និងជួយសម្របសម្រួលការងារនានា ពាក់ព័ន្ធនឹងកម្មវិធីសប្បុរសធម៌លើកទី១៤។

និស្សិតដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមតំណភ្ជាប់ខាងក្រោម។
📍តំណតភ្ជាប់៖ https://t.me/+V7nzn_-Cs5Y0MzNl

👉 លក្ខខណ្ឌ និងអត្ថប្រយោជន៍:
- បង្កើតមិត្តភាព និងទំនាក់ទំនងថ្មី
- ទទួលបានបទពិសោធន៍ការងារជាក្រុម
- បង្កើនការយល់ដឹងពីការងារស្ម័គ្រចិត្ត
- ទទួលបានអាវ និងកាតសម្គាល់
- ទទួលបានលិខិតសរសើរបញ្ជាក់ពីការចូលរួម

🗒 អំពីកម្មវិធី:
កម្មវិធីនេះប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អ្នកស្ម័គ្រចិត្តតម្រូវអោយមានពេលវេលាគ្រប់គ្រាន់សម្រាប់ការចូលរួមជាមួយក្រុមការងារ។

បញ្ជាក់៖ សូមបំពេញទម្រង់ចុះឈ្មោះមុនកាលបរិច្ឆេទផុតកំណត់​ (ថ្ងៃសោរិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច)!

និស្សិតរដ្ឋបាល-RULE

14 Dec, 15:32


រោងកុនRULE មាន2$ប្រលងសង មាន30$រៀនសង

និស្សិតរដ្ឋបាល-RULE

13 Dec, 12:26


សេចក្តីប្រកាសព័ត៌មាន ក្រសួងអប់រំ យុវជន និងកីឡាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ ក្រសួងអប់រំ យុវជន និងកីឡា មិនធ្លាប់ យល់ព្រមលើសំណើណាមួយ ក្នុងការបញ្ចូល ភាសាវៀតណាម ក្នុងកម្មវិធីសិក្សាផ្លូវការ នោះទេ។

ក្រសួងអប់រំ យុវជន និងកីឡាសូមប្រកាស បដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយព័ត៌មានក្លែងក្លាយ គ្មានមូលដ្ឋានច្បាស់លាស់ និងមានចរិតបំពុលបរិយាកាសសង្គម ដែលធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ព្រមទាំងស្នើសុំឱ្យប្រភពព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ ធ្វើការកែតម្រូវជាបន្ទាន់។

និស្សិតរដ្ឋបាល-RULE

04 Dec, 15:16


អបអរសាទរ ក្រមាខ្មែរ បានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅទីក្រុង Asunción ប្រទេស Paraguay នៅថ្ងៃទី៤ ធ្នូ ២០២៤ 👏💐🇰🇭

និស្សិតរដ្ឋបាល-RULE

02 Dec, 14:28


សេចក្ដីជូនដំណឹង
ស្តីពីការជ្រេីសរេីសបុគ្គលិកកិច្ចសន្យាមន្ទីរពេទ្យ ។
មន្ទីរពេទ្យជាតិ តេជោសន្តិភាពត្រូវការជ្រើសរើសបុគ្គលិក កិច្ចសន្យាមន្ទីរពេទ្យទៅតាមជំនាញបច្ចេកទេសដូចខាងក្រោម ៖
សម្រាប់​ព័ត៌មាន​បន្ថែម​រៀងរាល់​ម៉ោង​ធ្វើការ​
087 781 119/010 808 386
____________
តំណសម្រាប់​ឯកសារ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ពាក្យ​៖​
https://drive.google.com/drive/u/0/mobile/folders/1hzfiM5wbT8f5UX-OTvU8HuZ1zAcDvITD?usp=sharing

និស្សិតរដ្ឋបាល-RULE

26 Nov, 08:15


ឆ្នាំទី1ចូលរៀនថ្ងៃចន្ទទី9ខែធ្នូឆ្នាំ2024
យេ.. ខ្ញុំក្លាយជានិស្សិតហើយ🥴😂

និស្សិតរដ្ឋបាល-RULE

25 Nov, 14:55


អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាល ឬស្នងការដ្ឋាននគរបាល នៃទីលំនៅអចិន្ត្រៃយ៍ ក៏បាន ដោយពុំចាំបាច់ត្រូវមកសាខាអ៊ីអន២ ឬនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទេ។

និស្សិតរដ្ឋបាល-RULE

18 Nov, 10:50


ក្រសួងមហាផ្ទៃ ប្រកាសប្រឡងប្រជែងជ្រើសរើសនិស្សិតនិងសិស្សនគរបាលអាហារូបករណ៍ប្រចាំឆ្នាំ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជា នាយនគរបាលនិងនាយនគរបាលរងបន្តវេន សរុប ៤០០កន្លែង

និស្សិតរដ្ឋបាល-RULE

18 Nov, 07:05


គណៈកម្មការរៀបចំការប្រឡងប្រជែង សូមជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា គណៈកម្មការនឹងរៀបចំឱ្យមានការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ប្រភេទក្របខណ្ឌ “ក” ចំនួន ២៥៧នាក់ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចមានកំណត់ក្នុងតារាងឧបសម្ព័ន្ធស្តីពីការបែងចែកមុខតំណែងជ្រើសរើសមន្រ្តីរាជការ(ឧបសម្ព័ន្ធទី១ និងទី២) និងលក្ខខណ្ឌផ្សេងៗ ដែលបានកំណត់ក្នុងសេចក្តីជូនដំណឹង។

👉 កាលបរិច្ឆេទចុះឈ្មោះប្រឡងប្រជែង៖ ចាប់ពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ជាកំហិត តាមរយៈប្រព័ន្ធអនឡាញ QR Code ឬចូលទៅកាន់គេហទំព័រ https://go.gov.kh/era/mcstax

👉 សូមបញ្ជាក់៖
១. ចំពោះបេក្ខជនដែលបានចុះឈ្មោះរួចរាល់ សូមចូលទៅពិនិត្យមើលសារឆ្លើយតបក្នុងប្រព័ន្ធចុះឈ្មោះអនឡាញ តាមរយៈតំណភ្ជាប់ https://go.gov.kh/era/mcsreglogin ឬអ៊ីម៉ែលសាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្ត បន្ទាប់ពីក្រុមការងារបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។បេក្ខជនត្រូវប្រើប្រាស់ព័ត៌មានផ្លូវការដែលផ្តល់ដោយប្រព័ន្ធចុះឈ្មោះ ដែលគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈតែប៉ុណ្ណោះ។
២. ចំពោះព័ត៌មានពាក់ព័ន្ធនឹងប្រព័ន្ធចុះឈ្មោះតាមអនឡាញ សូមទំនាក់ទំនងតាមទូរស័ព្ទ និងប្រព័ន្ធ Telegram ០១០ ៤៣៧ ៩២២, ០៩៨ ៥៥២ ៥៧៧, ០១០ ៤១៦ ៥៧៣, ០៦១ ២៦៨ ៩៩៩ រៀងរាល់ម៉ោងធ្វើការ។
៣. គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។

និស្សិតរដ្ឋបាល-RULE

18 Nov, 06:19


សេចក្តីជូនដំណឹងស្តីពីការជ្រើសរើសមន្រ្តីជំនួយការរដ្ឋបាល (Admin Assistant) (មន្ត្រីជាប់កិច្ចសន្យា) បម្រើការងារជូនផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃអគ្គលេខាធិការដ្ឋាន កសហវ.

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណរលីង៖ https://www.pfm.gov.kh/document/job_vacancy/2024-11-16/TOR_Admin%20Assistant.pdf

និស្សិតរដ្ឋបាល-RULE

13 Nov, 13:54


សេចក្តីជូនដំណឹង
ស្តីពីការផ្តល់ជូនអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
………………..
ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានសម្រេចផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

និស្សិតរដ្ឋបាល-RULE

12 Nov, 09:41


គំរូថ្មី នៃព្រះបរមឆាយាល័ក្ខណ៍ សម្រាប់ដាក់តាំងតាមក្រសួង ស្ថាប័ន និងប្រើប្រាស់ជាទូទៅ។

និស្សិតរដ្ឋបាល-RULE

10 Nov, 16:44


គិតមុនគូរ សូមប្រយ័ត្ន! ទម្លាប់៦យ៉ាង របស់អ្នករៀនថ្នាក់បរិញ្ញាបត្រ ពេលរៀនចប់អាចដើរទាត់ខ្យល់​ប្រយ័ត្នប្រយែង​ផង​Theam RULE កនយើង​
........................

ឈាន​ជើង​ចូល​ដល់​ថ្នាក់​ឧត្ដម​សិក្សា គឺ​ជា​ជំហាន​មួយ​ឆ្ពោះ​ទៅ​រក​អនាគត​ដ៏​ល្អ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ការ​កសាង អភិវឌ្ឍ​ខ្លួន​អំឡុង​ពេល​សិក្សា​កាន់​តែ​សំខាន់​ទៀត ដើម្បី​ទទួល​បាន​នូវ​ភាព​ជោគជ័យ។ ខាង​ក្រោម​នេះ ជា​ការ​ចែក​រំលែក​បទ​ពិសោធន៍ ពី​​សាស្ត្រាចារ្យបង្រៀន​នៅ​សាកល​វិទ្យាល័យ ពី​ទម្លាប់​មួយ​ចំនួន​របស់​អ្នក​សិក្សា​ច្រើន​តែ​រៀន​ចប់​ហើយ មិន​ទទួល​បាន​ភាព​ជោគជ័យ។

១. ខ្សោយ​ផ្នែក​ទំនាក់ទំនង

ឱកាស​ទទួល​បាន​បទពិសោធន៍ ចំណេះដឹង និង​ឱកាស​ផ្សេងៗ​ជាច្រើន​ទៀត សុទ្ធ​តែ​ផ្ដើម​ចេញ​ពី​ទំនាក់ទំនង។ ហេតុអ្វី​បាន​ទំនាក់ទំនង​សំខាន់​សម្រាប់​អ្នក​សិក្សា? សំណួរ​នេះ​មិន​ពិបាក​ឆ្លើយ​ទេ ព្រោះ​មនុស្ស​ម្នាក់​ៗ ​មិន​អាច​រស់​នៅ​ក្នុង​សង្គម​តែ​ម្នាក់​ឯង​ ដោយ​មិន​មាន​ទំនាក់ទំនង​ឡើយ ជា​ពិសេស​អ្នក​សិក្សា​នេះ​តែ​ម្ដង។ មិន​ពូកែ​ទំនាក់ទំនង​ ក៏​មិន​ខុស​អី​ពី​រង់ចាំ​ឱកាស​ធ្លាក់​ពី​លើ​មេឃ​ដែរ។

២. មិន​ទម្លាប់​បង្កើន​ភាព​ក្លាហាន

ភាព​ក្លាហាន​ក៏​សំខាន់​ណាស់​ដែរ បើ​នៅ​តែ​គិត​ថា ខ្លួន​ឯង​ធ្វើ​មិន​បាន មិន​ហ៊ាន​សួរ មិន​ហ៊ាន​ឆ្លើយ នោះ​ក៏​គ្មាន​ថ្ងៃ​រីក​ចម្រើន​ដែរ។ ត្រូវ​ដឹង​ថា ភាព​ក្លាហាន​នាំ​ឲ្យ​យើង​ឆ្ពោះ​ទៅ​មុខ​ជានិច្ច បើ​យើង​ជ្រើស​រើស​ដើរ​ផ្លូវ​ត្រូវ។

៣.ទម្លាប់​ពឹង​ផ្អែក​អ្នក​ដទៃ

ការ​សិក្សា​ដើម្បី​ឲ្យ​តែ​បាន​ពិន្ទុ និង​សិក្សា​ដើម្បី​ចេះ​ពិត​ប្រាកដ​ គឺ​ខុស​គ្នា ហើយ​អនាគត​ក៏​ខុស​គ្នា​ដែរ។ ទម្លាប់​អ្នក​សិក្សា​មួយ​ចំនួន មិន​បាន​ដាក់​ចិត្ត​ដាក់​កាយ​រៀន​ឲ្យ​ចំជា​រៀន​នោះ​ទេ បែរ​ជា​គិត​ថា​ធ្វើ​យ៉ាង​ណា​យក​សញ្ញាបត្រ​ឲ្យ​បាន។ ដូច្នេះ​ហើយ​ជានិច្ចកាល​គេ​តែង​អាង​មិត្ត​រួម​ក្រុម មិន​ខិត​ខំ​លើ​កិច្ច​ការ​ស្រាវជ្រាវ តែង​ខ្ចី​សៀវភៅ​គេ​យក​ទៅ​ចម្លង តែង​សុំ​ថត​ចម្លើយ​ពេល​ប្រឡង​ជាដើម។

៤. មិន​ចេះ​គ្រប់​គ្រង​ពេល​វេលា

ពេលវេលា​ពិត​ជា​សំខាន់​បំផុត បើ​ប្រើ​ពេល​វេលា​ខុស មិន​ចំ​គោលដៅ ចូល​ចិត្ត​ប្រើ​ពាក្យ​រង់ចាំ​ស្អែក សុទ្ធ​តែ​បង្អាក់​ការ​រីកចម្រើន​របស់​ខ្លួន​ឯង។ ភាព​ភ្លើតភ្លើន​ ភាព​ភ្លេច​ខ្លួន​ អាច​នាំ​ទៅ​រក​ភាព​បរាជ័យ​ក្នុង​ជីវិត​សម្រាប់​អ្នក​មក​រៀន​នៅ​ភ្នំពេញ។ ដូច្នេះ​ហើយ​ត្រូវ​ជៀសវាង​ធ្វើ​រឿង​ដែល​ឥត​ប្រយោជន៍​ដូច​ជា ការ​សេពគប់​ជាមួយ​មនុស្ស​ភ្លើតភ្លើន ដើរលេង​ចំណាយ​លុយ​ដែល​ឪពុក​ម្ដាយ​ខំ​ឱ្យ ធ្វើ​ខ្លួន​ហ៊ឺហា​មិន​មើល​មាឌ​​ ត្រូវ​ជៀសវាង​ដាច់​ខាត។ ដូច្នេះ​គួរ​ចំណាយ​ពេល​ធ្វើ​រឿង​ដែល​មាន​ប្រយោជន៍​ច្រើន​ដូច​ជា ការ​សិក្សា​ភាសា​បរទេស រៀន​កុំព្យូទ័រ សិក្សា​ស្រាវជ្រាវ​ជាដើម។

៥. ចាប់​យក​ជំនាញ​ព្រោះ​ហេតុផល​ណា​មួយ

ការ​ចាប់​ជំនាញ​ដែល​កំពុង​ត្រូវ​ប៉ាន់​តម្រូវ​ការ​ទីផ្សារ​ការងារ គឺ​ជា​រឿង​សំខាន់​មួយ តែ​អ្វី​ដែល​កាន់​តែ​សំខាន់​នោះ គឺ​សិក្សា​ឲ្យ​ត្រូវ​នឹង​ទេពកោសល្យ និង​សមត្ថភាព​របស់​ខ្លួន។ ការ​ជ្រើស​រើស​ជំនាញ​ ព្រោះ​ហេតុផល​ណា​មួយ ដូចជា៖ កត្តា​គ្រួសារ កត្តា​តាម​មិត្តភក្ដិ នឹង​ធ្វើ​ឲ្យ​ខាត​បង់​ពេល​វេលា ចេះ​មិន​ច្បាស់​លាស់។

៦. សិក្សា​លើ​តែ​ជំនាញ​មួយ​មុខ

ជំនាញ​ពិត​ជា​សំខាន់​ដើម្បី​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ដែល​យើង​ចង់​បាន តែ​បើ​មាន​តែ​ជំនាញ​តែ​មួយ​មុខ ក៏​មិន​អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ​បាន​ដែរ។ ដូច្នេះ​ហើយ​ក្រៅ​តែ​ជំនាញ​អ្នក​សិក្សា គួរតែ​ចេះ​ឲ្យ​ច្បាស់នូវ​ភាសា​អង់គ្លេស កុំព្យូទ័រ ការ​ចូល​កម្មវិធី​បណ្ដុះបណ្ដាល​នានា និង​វគ្គសិក្សា​ខ្លី​ៗជា​ច្រើន​សម្បូរបែប​ទៀត។ យ៉ាង​ណា​ក្ដី និស្សិត​ក៏​ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ កម្មវិធី​សិក្សា​ទាំង​នោះ​ផង​ដែរ ត្រូវមើល​ប្រភព​ឲ្យ​បាន​ច្បាស់​លាស់។

និស្សិតរដ្ឋបាល-RULE

09 Nov, 15:04


ជីវិតនៅUniversityត្រូវចាំណា 🚫❤️
1. ត្រូវចេះភាសាជាចាំបាច់
2. ពូកែSearch Google រកទិន្នន័យបានរហ័យ ហើយត្រូវៗ (technique Search)
3. Communication Skill
4. មុខហាមត្រូវបេ មានតែអញ ប្រយ័ត្នគេមិនឲ្យចូលក្រុមធ្វើAssignment
5. កុំខ្មើតរឿងនិទ្ទេសដាក់គេ ក្មេងបាតតារាងអាចក្លាយជានិស្សិតឆ្នើមក៏ថាបាន
6. កុំបង្ករឿងជាមួយសាស្រ្តាចារ្យ ត្រូវមានទំនាក់ទំនងល្អ ពេល Apply Scholarship យើងត្រូវការ Recommendation Letter ពីពួកគាត់ បើចរឹតខ្មើត មិនស្គាល់គ្រូផងនោះ Soft Skill ជីវិតស្មើសូន្យ។
7. ត្រូវមាន Time Management កុំគិតតែរៀន មិនចូលប្រឡូកសង្គម ខ្លាំងតែមុខវិជ្ជា ខាងក្រៅសាលាឡឺៗ គេទុកប្អូនទៅម្ខាងកុំហក់ គេអត់ខ្វល់ពិន្ទុទេ គេខ្វល់ការអនុវត្តន៍ ការដោះស្រាយបញ្ហាផ្សេងៗ។
8. #បង្កើតមិត្តភក្តិល្អៗឲ្យច្រើន អ្នកទាំងនោះជាអនាគតដៃគូBusiness ក៏ថាបាន សុទ្ធតែNetwork
9. ឆ្នាំទី2ឡើងទៅ សាករកការងារក្រៅម៉ោង ការងារស្ម័ក្រចិត្តណាមួយដើម្បីបទពិសោធន៍ ទាំងកូនអ្នកក្រឬកូនអ្នកមាន។
10. ដើរទាន់Trend សង្គមការងារ និងជីវិតឲ្យទាន់សម័យកាល កុំធ្វើមនុស្សគម្ពីរនិយម ស្អីៗក៏សៀវភៅ សម័យDigital ហើយប្អូន។
11. បើមានថវិការ ដើរក្រៅប្រទេសឲ្យបានច្រើន រៀនសូត្រពីគេ កុំទំលាប់ធ្វើកង្កែប
12. ការសម្ភាសការងារ HRមើលបទពិសោធន៍គេអត់ខ្វល់តារាងពិន្ទុប្អូនឯងទេ លើកលែងតែយើងប្រភេទរៀនដើម្បី Scholarship។
13. សម្រាប់អ្នកត្រៀមចង់ទៅរៀនស្រុកគេឬ Scholarship ត្រូវស្គាល់ Course syllabus ថាជាអ្វី? ទុកកុំឲ្យបាត់ វាសំខាន់ជាងតារាងពិន្ទុ។

PS: ជំនាញ computer basic word excel power point ហាមអត់ចេះ គេប្រើដល់ AI ហើយ។

និស្សិតរដ្ឋបាល-RULE

06 Nov, 15:49


🥳📣ឱកាសល្អសម្រាប់ប្អូន ៗ សិស្សានុសិស្ស ដែលមានបំណងចង់បន្តការសិក្សានៅប្រទេសថៃ
👉វិទ្យាស្ថាន IRPC TECHNOLOGICAL COLLEGE ផ្ដល់ជូនអាហារូបករណ៍ ដល់សិស្សនិស្សិត នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្ររង សម្រាប់ឆ្នាំ ២០២៥
👉បេក្ខជនទាំងពីរភទដែលមានបំណងស្នើសុំអាហារូបករណ៍ ត្រូវមានលក្ខណៈសម្បត្តិ ដូចខាងក្រោម ៖
១. កម្រិតវប្បធម៌ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
២. មានអាយុមិនលើសពី ២៥ ឆ្នាំ
៣. មានកាយសម្បទារឹងមាំ និងសតិបញ្ញាល្អ
៤. បាននិទ្ទេសសល្អ
👉បេក្ខជនដែលមានបំណងស្នើសុំអាហារូបករណ៍ សូមអញ្ជើញដាក់ពាក្យ online
តាមរយៈគេហទំព័រ ៖ https://irpctplatforms.irpct.ac.th/merit/
👉ថ្ងៃផុតកំណត់ដាក់ពាក្យៈ៖ ១១ ធ្នូ ២០២៤
👉ថ្ងៃប្រលងអាហាររូបករណ៍៖ ១៦ ធ្នូ ២០២៤
👉ទីតាំងប្រលងអាហាររូបករណ៍៖ សកលវិទ្យាល័យភ្នំពេញអន្តរជាតិ (ជាន់ទី ៨)
👉មុខវិជ្ជាដែល ផ្ដល់អាហារូបករណ៍មានដូចខាងក្រោម ៖
- Production Technique
- Mechanical Technique
- Electrical
- Mechatronics and Robotics
- Petrochemistry
- Energy Technology
- Digital Business Technology
- Accounting
👉សម្រាប់ព៌តមានលម្អិតសូមចូលទៅកាន់គេហទំព័រ ៖ https://www.irpct.ac.th

និស្សិតរដ្ឋបាល-RULE

06 Nov, 15:38


សាលាត្រកូលភូមិន្ទ ភូមិន្ទភ្នំពេញRUPP .ភូមិន្ទនីតិសាស្រ្តRULE. ភូមិន្ទកសិកម្ម RUA.ភូមិន្ទវិចិត្រសិល្បៈRUFA .ភូមិន្ទរដ្ឋបាលERA .ភូមិន្ទយុត្តិធម៌RAJB

និស្សិតរដ្ឋបាល-RULE

06 Nov, 15:09


TVET ជាស្ពានអនាគតសម្រាប់សិស្សប្រឡងជាប់ឬមិនជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យមានជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ មានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ។

និស្សិតរដ្ឋបាល-RULE

03 Nov, 14:50


ខ្លីៗទាក់ទងពីសកលវិទ្យាល័យសម្រាប់ប្អូនៗជាប់មធ្យមសិក្សាទុតិយភូមិថ្មីៗពិចារណា៖

- បើចង់ដើរឲ្យទាន់សម័យកាល បដិវត្តឧស្សាហកម្ម ៤.0 (Industry Revolution 4.0) កុំភ្លេចមកស្វែង​រកព័ត៌មានបន្ថែមនៅ NUM International College និង National Institute of Posts, Telecoms & ICT - Niptict

- បើចង់រៀនកសិកម្ម រឺចង់ក្លាយជាអ្នកជំនាញកសិកម្មទំនើប ប្អូនៗមិនគួររំលង សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ កសិកម្ម

- បើចង់ខ្លាំងផ្នែកភាសាអង់គ្លេសឬជំនាញផ្នែកភាសាបរទេស ប្អូនៗប្រលងចូលរៀននៅ IFLចុះពិតជាមិនខកបំណងឡើយ

- បើចង់រៀនIT រឺចង់ក្លាយជាគ្រូផ្នែក អក្សរសាស្ត្រ គណិតវិទ្យា -ល- ប្អូនៗមិនគួររំលង សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញទេ

- បើចង់រៀនផ្នែកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ កុំភ្លេចត្រៀមខ្លួនប្រលងនៅ (DMC) កុំខាន

- បើចង់រៀនផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល -ល- សាលាតិចណូ, Norton University និងភូមិន្ទវិចិត្រសិល្បៈ មានជំនាញច្បាស់ជាងគេ

- បើចង់រៀនពេទ្យ ធ្វើជាទន្តបណ្ឌិត រឺឱសថការី ប្រាកដណាស់ថានឹងត្រូវរើសសាលាវិទ្យាសាស្ត្រសុខាភិបាលជាជម្រើសទី១ តែបើប្រលងចូលមិនជាប់ សាលាឯកជន សកលវិទ្យាល័យអន្តរជាតិ ក៏មិនអន់ប៉ុន្មានទេ

- បើចង់ច្បាស់ខាងច្បាប់ និងសេដ្ឋកិច្ច គឺភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចនោះឯង ដែលគេស្គាល់ទូលំទូលាយ (តែបើចង់រៀនសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ ក៏អាចរៀន នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ចបានដែរ)

- បើចង់រៀនផ្នែកការទូត ទំនាក់ទំនងអន្តរជាតិ អាចរៀននៅ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (បងរៀនចប់នៅនឹង) IFL(DIS) សាលាបញ្ញាសាស្ត្រ និងសកលវិទ្យាល័យកម្ពុជាបាន

- បើចង់ចូលជ្រៅខាង Account ទៅ CamEd ចុះ ក្នុងករណី បើភាសាអង់គ្លេសគ្រាន់បើ តែបើមិនសូវចេះអង់គ្លេសទេ សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ វ៉ាន់ដាគណនេយ្យ និង អេស៊ីលីដា អាចជួយបាន

- បើចង់ចេះគ្រប់គ្រង ច្បាស់ជាត្រូវនឹកដល់ សកលវិទ្យាល័យជាតិគ្រប់គ្រង ជាក់ជាមិនខាន

- បើចង់រៀនដេគ័រ និងឌីហ្សាញ អាចសាកនៅ ស៊ីតិក, Limkokwing និង Raffle ជាដើម

- បើចង់រៀនតាមបែបស្តង់ដារអន្តរជាតិ មានសកលវិទ្យាល័យអាមេរិកកាំង និង Paragon University

- ក្រៅពីនោះក៏មានសាលារដ្ឋ និងឯកជនមួយចំនួនទៀត ក៏មានស្តង់ដារគ្រាន់បើដែរដូចជា៖ សាលាន័តុន-PPIU-មេគង្គ-UP-បៀលប្រាយ (ចម្រុះមុខវិជ្ជា), ប៊ែលធី-វេស្ទើន (ភាសាអង់គ្លេស), ព្រះកុសុមៈ-ពុទ្ធិសាស្រ្ត-ចេនឡា (ពេទ្យ&ឆ្មប),, ធនធានមនុស្ស-អាស៊ីអឺរ៉ុប-អង្គការអភិវឌ្ឍនិស្សិត (តម្លៃសិក្សាទាបជាងគេ) -ល-និង-ល-។

- នេះគ្រាន់តែជាការរៀបរាប់ត្រួសៗ ពីសាលាមួយចំនួន តាមដែលខ្ញុំធ្លាប់ស្រាវជ្រាវប៉ុណ្ណោះ ហើយលទ្ធផលល្អរឺអត់ ក៏វាអាស្រ័យលើប្អូនៗដែរ។

និស្សិតរដ្ឋបាល-RULE

31 Oct, 13:49


សូមចែករំលែកពីសាកលវិទ្យាល័យសម្រាប់ប្អូនៗពិចារណានៅពេលបញ្ចប់ទី១២៖

1- ចង់រៀនជំនាញភាសាបរទេស (បារាំង អង់គ្លេស ថៃ ជប៉ុន) ឬជំនាញការទូត ទំនាក់ទំនងអន្តរជាតិ ប្អូនៗគួរតែប្រឡងចូលរៀននៅ IFL សាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា សាកលវិទ្យាល័យកម្ពុជា
និង សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជាជម្រើសល្អបំផុតសម្រាប់ជំនាញខាងលើ។

2- ចង់រៀនខាងច្បាប់ (ចៅក្រម មេធាវី ក្រឡាបញ្ជី) និងសេដ្ឋកិច្ច ប្អូនៗអាចជ្រើសរើស សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច Law & Economics តែបើប្អូនស្រឡាញ់ជំនាញសេដ្ឋកិច្ច ហិរញ្ញវត្ដុ និងធនាគារ ប្អូនៗអាចជ្រើសរើស សាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ University of Economics and Finance របស់ក្រសួងសេដ្ឋកិច្ចក៏ល្អដែរ។

3- ចង់រៀនផ្នែកស្ថាបត្យកម្ម សំណង់ស៉ីវិល ឬក៏ជំនាញទាក់ទងនឹងការរចនា អគ្គិសនី អេឡិចត្រនិច ប្អូនៗគួរជ្រើសរើស វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(តិចណូ) វិទ្ាយស្ថានពហុបច្ចេកទេសកម្ពុជា ឬវិទ្យាស្ថានព្រះកុសមៈ ន័រតន និង
Royal University of Fine Arts - សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រោះសាលាទាំងពីរនេះផ្តោតលើការបង្រៀនជំនាញនេះ។

4- ចង់រៀនជំនាញដេគ័រ និងឌីហ្សាញ ប្អូនៗគួរជ្រើសរើសវិទ្យាស្ថានស៊ីតិច Limkokwing និង Raffle ព្រោះវិទ្យាស្ថានខាងលើនេះផ្តោតលើជំនាញរចនា និងឌីហ្សាញ។

5- ចង់រៀនជំនាញIT ឬចង់ក្លាយជាគ្រូបង្រៀន អ្នកអប់រំ ឬចង់បន្តជំនាញអក្សរសាស្ត្រខ្មែរ គណិតវិទ្យា ភូមិវិទ្យា ប្រវត្តិវិទ្យា ប្អូនៗគួរតែជ្រើសរើស RUPP - Royal University of Phnom Penh ។ សាកលវិទ្យាល័យនេះ គឺជាសាកលវិទ្យាល័យចំណាស់ជាងគេបំផុត និងជាសាកលវិទ្យាល័យសាធារណៈមួយដែលធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងជាសាកលវិទ្យាល័យតែមួយគត់ ដែលផ្តល់ជូននូវសញ្ញាបត្រជំនាញឯកទេសវិទ្យាសាស្ត្រ មនុស្សសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ព្រមទាំងសញ្ញាបត្រវិជ្ជាជីវៈលើវិស័យដូចជា បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិច ចិត្តវិទ្យា សង្គមកិច្ចវិទ្យា និងទេសចរណ៍។ ដោយសារតែសមិទ្ធិផលជាច្រើនរបស់ខ្លួន សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានក្លាយជាសមាជិកពេញលេញនៃបណ្តាញសាកលវិទ្យាល័យអាស៊ាន។

6- ចង់រៀនពេទ្យ (ទន្តបណ្ឌិត ឱសថការី) ប្អូនៗគួរប្រឡងចូលរៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សាកលវិទ្យាល័យនេះត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ និងត្រូវបានស្គាល់ថាជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដ៏មានប្រជាប្រិយដែលបណ្តុះបណ្តាលទៅលើផ្នែកវេជ្ជសាស្រ្ត ឱសថសាស្រ្ត ទន្តសាស្រ្ត បច្ចេកទេសថែទាំវេជ្ជសាស្រ្ត​ និងសុខភាពសាធារណៈ។ ក្នុងករណីប្រឡងចូលរៀនមិនជាប់ ប្អូនៗអាចជ្រើសរើសសាកលវិទ្យាល័យឯកជន ឬសាកលវិទ្យាអន្តរជាតិដែលមានជំនាញនេះ។

7- ចង់រៀនជំនាញ Account ប្អូនៗអាចជ្រើសរើស CamEd ក្នុងករណីភាសាអង់គ្លេសអាចប្រើប្រាស់បាន (ស្តាប់ និយាយ និងសរសេរ) តែបើភាសាអង់គ្លេសមិនអាចប្រើប្រាស់បាន ប្អូនៗអាចជ្រើសរើសសាកលវិទ្យាល័យ វ៉ាន់ដាគណនេយ្យ ក៏បានដែរ។

8- ចង់ចូលរៀនជំនាញគ្រប់គ្រង ប្អូនៗអាចជ្រើសរើស សាកលវិទ្យាល័យជាតិគ្រប់គ្រង National University of Management ព្រោះសាកលវិទ្យាល័យនេះ ផ្តោតលើជំនាញគ្រប់គ្រង។

9- ចង់រៀនផ្នែកសារព័ត៌មាន ពិធីករ ពិធីការិនី និងប្រព័ន្ធផ្សព្វផ្សាយ ប្អូនៗគួរជ្រើសរើសDMC ព្រោះវិទ្យាស្ថាននេះផ្តោតលើការផ្នែកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

10- ចង់ចូលរៀនជំនាញនយោបាយ វិទ្យាសាស្ត្រនយោបាយ ប្អូនៗអាចជ្រើសរើស សាកលវិទ្យាល័យខេមរៈ Khemarak University ព្រោះសាកលវិទ្យាល័យនេះផ្តោតលើជំនាញនេះ។
11-ចង់ចូលរៀនជំនាញទស្សនៈវិជ្ជា បាលី សំស្ក្រឹត អក្សរសាស្រ្តខ្មែរ រដ្ឋបាលអប់រំ ច្បាប់ ប្អូនៗអាចជ្រើសរើសពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជនេះផ្ដោតលើជំនាញនេះ។

ក្រៅពីនេះ! នៅមានសាកលវិទ្យាល័យ និងវិទ្យាស្ថានជាច្រើនទៀត ដែលមិនបានអធិប្បាយអស់ក្នុងសំណេរនេះ

និស្សិតរដ្ឋបាល-RULE

31 Oct, 10:14


សម្រាប់និស្សិត និងសាធារណជនដែលមានបំណងឈ្វេងយល់ពីរដ្ឋបាលសាធារណៈ និងត្រៀមប្រឡងចូលក្របខ័ណ្ឌនាថ្ងៃខាងមុខនេះ អាចរកជាវសៀវភៅដែលរៀបរៀងដោយ
លោក ជី ឧត្តម តាមរយៈ៖
Tel: 097 792 8277
Telegram: https://t.me/chyudam

និស្សិតរដ្ឋបាល-RULE

31 Oct, 08:36


សេចក្ដីជូនដំណឹង

និស្សិតរដ្ឋបាល-RULE

31 Oct, 03:40


មុនចុះឈ្មោះរៀន ត្រូវគិតឲ្យច្បាស់មុនគូស
១.រើសវេនរៀនឲ្យច្បាស់។ដាក់ហើយដូរមិនបាន
២.រើសជំនាញឲ្យច្បាស់។ដាក់ហើយដូរមិនបាន។
៣.លុយបង់ហើយ សុំដកមិនបានទេ ដកបានតែសិស្សជាប់អាហារូបករណ៍ក្រសួងអប់រំប៉ុណ្ណោះ.

និស្សិតរដ្ឋបាល-RULE

31 Oct, 02:54


នៅមានចម្ងល់ មិនទាន់ស្គាល់ពី RULE ? ចាប់អារម្មណ៍រៀនច្បាប់ ឬរដ្ឋបាលសាធារណៈដែរ តែនៅស្រពិចស្រពិល? Ok, ពេលនេះកុំឲ្យនឿយណាយច្រើនចឹងខ្ញុំជួយឆ្លើយសរុបតែម្ដង!
+ សាលាមានវេនណាខ្លះ?
- បាទ គឺមាន ព្រឹក រសៀល និងយប់ សម្រាប់ថ្នាក់បរិញ្ញាបត្រ ហើយ RULE អត់មានថ្នាក់បរិញ្ញាបត្ររងទេ
+ គេមានប្រឡងឬធ្វើតេស្តមុនចូលរៀនអត់បង?
- ជាធម្មតាសាលាយើងពុំមានការធ្វើតេស្តអីទេ លើកលែងតែថ្នាក់ពិសេស
+ ពេលគេដាក់ពាក្យគេត្រូវការអីខ្លះ?
- ជំហានដំបូងរង់ចាំទៅទិញពាក្យមកសិន នៅក្នុងពាក្យគេប្រាប់ថាត្រូវយកអ្វីខ្លះភ្ជាប់ជាមួយពេលយកមកដាក់ហើយ។
+ គេបើកទទួលពាក្យពេលណា?
- គឺពុំទាន់ទទួលបានព័ត៌មានទេ រង់ចាំតាមដានព័ត៌មានពីផេកសាលាបន្តទៀតសិនចុះ។
+ ថ្លៃសាលាមួយឆ្នាំប៉ុន្មានបង?
- សម្រាប់នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈគឺតម្លៃដូចគ្នា មួយឆ្នាំ 580$ (បង់តាមកាលបរិច្ឆេទ) បើចង់បង់តាមឆមាសក៏បាន ១ឆ្នាំមាន២ឆមាស ១ឆមាស 300$
+ គេចូលរៀនតាមថ្នាក់ឬរបៀបម៉េចបង?
- សាលា RULE ជាសាលារដ្ឋ ហើយរៀនតាមជំនាញដោយមានការបែងចែកថ្នាក់ជាធម្មតា ឧទាហរណ៍: ថ្នាក់នីតិសាស្ត្រ L1A01, L1A02, L1A03,... ឬរដ្ឋបាលសាធារណៈ P1A01, P1A02,...
+ រៀនច្បាប់ពិបាកអត់? ហើយពិបាកជាងរដ្ឋបាលសាធារណៈអត់បង?
- រៀននៅថ្នាក់មហាវិទ្យាល័យ ជំនាញអ្វីក៏ដោយក៏ពិបាកដូចតែគ្នាទេ បើស្រួលគេពុំហៅថាមហាវិទ្យាល័យទេ សំខាន់លើយើងថាយើងពេញចិត្តនឹងរៀនជំនាញហ្នឹងអត់? នោះយើងនឹងចេះសម្របខ្លួនដាក់ចិត្តដាក់កាយខិតខំតាមជំនាញយើងស្រឡាញ់ ហើយរៀនងាយយល់!
+ ជំនាញទាំង២ហ្នឹងគេផ្ដោតទៅមុខវិជ្ជាអីខ្លះ?
- គឺមិនផ្ដោតពីមុខវិទ្យានៅវិទ្យាល័យច្រើនណាស់ណាទេ តែបើមានគ្រឹះខ្លះៗទាក់ទងនឹង សីលធម៌ពលរដ្ឋវិទ្យា អក្សរសាស្ត្រខ្មែរ និងប្រវត្តិវិទ្យា រឹតតែល្អ
+ ប្រឡងសងហ្នឹងអីគេ? ហើយខុសគ្នាពីវិទ្យាល័យយ៉ាងម៉េច?
- នៅត្រឹមវិទ្យាល័យបើយើងពូកែខ្មែរតែយើងអត់ចេះប្រវត្តិក៏យើងនៅតែអាចជាប់បានដែរ ព្រោះគេបូកពិន្ទុចូលគ្នាចឹងអាចយកខ្មែរមកជួយប្រវត្តិបាន។ មកដល់មហាវិទ្យាល័យវិញ ប្រឡងសងមានន័យថាធ្លាក់មុខវិជ្ជាណាមួយហើយត្រូវប្រឡងមុខវិជ្ជានោះឡើងវិញឲ្យបានជាប់ បើយើងខ្សោយពិន្ទុមុខវិជ្ជាណាមួយហើយនោះយើងនឹងធ្លាក់ទោះបីមុខវិជ្ជាផ្សេងទៀតយើងបានពិន្ទុខ្ពស់ក៏ដោយ ព្រោះថានៅមហាវិទ្យាល័យគេយកពិន្ទុតាមមុខវិជ្ជាដាច់ដោយឡែកពីគ្នា លុះត្រាណាយើងជាប់គ្រប់មុខវិជ្ជាទើបយើងជាប់។
+ ពេលយើងរៀនមានពេលធ្វើការទេ?
- ប្រាកដជាមាន ព្រោះយើងរៀនតាមវេននិងកាលវិភាគច្បាស់លាស់។
+ ចុះរឿងវត្តមានគេយករបៀបម៉េច?
- វត្តមានយកតាមមុខវិជ្ជាឬគ្រូ អវត្តមានមួយមុខ6ដងអត់ច្បាប់ ត្រូវធ្លាក់ឬប្រឡងសង បើអវត្តមានមានច្បាប់ខ្លះៗ អាចលើសពី6ដងតិចតួចប៉ុណ្ណោះ។
+ រៀនច្បាប់អាចធ្វើការអីខ្លះបង?
- យើងអាចប្រឡងចូលក្របខណ្ឌមេធាវី ចៅក្រម ក្រឡាបញ្ជី សារការី ព្រះរាជអាជ្ញា អាជ្ញាសាលា... ប្រឡងចូលសាលាភូមិន្ទរដ្ឋបាល តាមក្រសួងស្ថាប័ន ជាដើម រីឯ វិស័យឯកជនក៏បានដែរ ដូចជាអ្នកសម្របសម្រួលផ្នែកច្បាប់ មន្ត្រីផ្នែកច្បាប់ តាមក្រុមហ៊ុនឬធនាគារ។ ល ។
+ គេត្រូវភាសាអង់គ្លេសខ្លាំងអត់បង? ចុះបើយើងអត់ចេះចឹងគិតម៉េច?
- បើយើងរៀនជាភាសាខ្មែរ គឺអូខេ ចេះក្នុងកម្រិតមធ្យមឡើងគឺប្រើការបានហើយ តែបើយើងខ្លាំងអង់គ្លេសស្រាប់គឺរឹតតែប្រសើរ។
+ បង រដ្ឋបាល និងច្បាប់គួរជ្រើសរើសយកមួយណាបើស្រដៀងតែគ្នាចឹង?
- ជំហានដំបូងគឺយើងត្រូវស្វែងយល់ខ្លួនឯងសិនថាតើយើងស្រឡាញ់អី ចង់ធ្វើការអ្វីនៅថ្ងៃមុខ? ទី២នោះ គឺថាយើងជាមនុស្សបែបណា? បើយើងចូលចិត្តការជជែកវែកញែក វិភាគ ដោះស្រាយវិវាទឬបញ្ហា ចង់ធ្វើការក្នុងវិស័យតុលាការនិងមិនចូលចិត្តការធ្វើការនៅមួយកន្លែងនោះ យើងយកនីតិសាស្ត្រចុះ តែបើយើងចូលចិត្តការងារក្នុងវិស័យប្រតិបត្តិ ឬស្ថាប័នសាធារណៈនានា ok យករដ្ឋបាលចុះអត់ខុសទេ ព្រោះយើងនឹងសិក្សាពីបែបបទនៃការរៀបចំរដ្ឋបាល រៀបចំដែនដី ធនធានមនុស្ស គោលនយោបាយ ហិរញ្ញវត្ថុសាធារណៈ។ កុំច្រឡំការងាររដ្ឋបាលនៅតាមក្រុមហ៊ុននិងការងារក្នុងរដ្ឋបាលសាធារណៈ
+ នៅ RULE មានជំនាញអីខ្លះ(បរិញ្ញាបត្រ)?
មហាវិទ្យាល័យនីតិសាស្រ្ត
* បរិញ្ញាបត្រនីតិសាស្រ្ដ
មហាវិទ្យាល័យរដ្ឋបាលសាធារណៈ
* បរិញ្ញាបត្ររដ្ឋបាលសាធារណៈ
* បរិញ្ញាបត្រទំនាក់ទំនងអន្តរជាតិ
មហាវិទ្យាល័យសេដ្ឋកិច្ច និងគ្រប់គ្រង
* បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ
* បរិញ្ញាបត្រគណនេយ្យ
* បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច
* បរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍
* បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច
មហាវិទ្យាល័យសេដ្ឋកិ្ចព័ត៌មានវិទ្យា
* បរិញ្ញាបត្រសេដ្ឋកិច្ចព័ត៌មានវិទ្យា
* បរិញ្ញាបត្រព័ត៌មានវិទ្យា
+ សាលា rule នៅណាវិញបង?
- គឺនៅបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេសាបាក់ ជាប់វិទ្យាល័យបឹងត្របែក ។

និស្សិតរដ្ឋបាល-RULE

30 Oct, 14:53


🎉ដើម្បីចូលរួមអបអរសាទរដល់សិស្សានុសិស្សកម្ពុជា ដែលទើបសម្រេចបានជោគជ័យក្នុងការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិត្តិយសសូមផ្តល់អាហារូបករណ៍ “និស្សិតឆ្នើមសាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ” ដែលមានព័ត៌មានលម្អិតក្នុងPosterភ្ជាប់ខាងក្រោមនេះ។ សូមជូនពរប្អូនៗទទួលបានជោគជ័យក្នុងការសិក្សា និងមានអនាគតភ្លឺស្វាង! 🌟

និស្សិតរដ្ឋបាល-RULE

25 Oct, 08:45


📌 សេចក្តីជូនដំណឹងស្តីពីការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)
📌 ពាក្យសុំចុះឈ្មោះប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ជំនាន់ទី២នៃ អ.ដ.ក.​ អាចទាញយកតាមរយៈតំណរភ្ជាប់នៅខាងក្រោមនេះ៖
https://t.me/nadrcambodia/2567

☎️ លេខទូរស័ព្ទ : +855 99 456 156 | 099 98 33 58 | 093 98 33 58
🌐តេឡេក្រាម : https://t.me/nadrcambodia
🌐ហ្វេសប៊ុក : https://web.facebook.com/nadrcambodia
🌐វេបសាយ : https://nadr.gov.kh/kh/home
📍ទីតាំង : https://maps.app.goo.gl/b8EFDqtNviaPYsCo

និស្សិតរដ្ឋបាល-RULE

25 Oct, 08:17


សេចក្តីជូនដំណឹង ស្តីពី ការទទួលចុះឈ្មោះប្រឡងជ្រើសរើសចូលរៀនថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ជំនាញអគ្គិសនី នៅ វិទ្យាស្ថានវិទ្យាសាស្រ្តអគ្គិសនី សម្រាប់ឆ្នាំសិក្សាថ្មី ២០២៤-២០២៥។

និស្សិតរដ្ឋបាល-RULE

24 Oct, 07:11


ឱកាសការងារជាង ៣ ម៉ឺន កន្លែង ពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជននៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិដ៏ធំជាងគេប្រចាំឆ្នាំដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ នៅអាគារពិព័រណ៍កោះពេជ្រ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៨យប់។

ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ត្រូវបានសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផល ធ្វើដំណើរនៅកម្ពុជា និងមូលនិធិអភិវឌ្ឍន៍ជំនាញ និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

សូម ក្មួយៗ និងប្អូនៗដែលជាយុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជនទូទៅ សូមទៅចូលរួមទស្សនាពិព័រណ៍ការងារដ៏ធំនេះឱ្យបានច្រើនកុះករដើម្បីស្វែងយល់ពីទីផ្សារការងាររបស់កម្ពុជាដែលកំពុងមានតម្រូវការយ៉ាងច្រើនសម្បូរបែប និង កុំភ្លេចរៀបចំ ប្រវត្តិរូបសង្ខេប(CV) ឱ្យបានច្រើន ដើម្បីចូលរួមដាក់ពាក្យស្វែងរកការងារទៅតាមជំនាញរៀងៗខ្លួន។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Call Center របស់ក្រសួងការងារ 1297 ឬ 1286៕

និស្សិតរដ្ឋបាល-RULE

23 Oct, 08:32


សេចក្តីជូនដំណឹង
ស្តីពីការផ្តល់ជូនអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ១៥កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង
………………..
ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានសម្រេចផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥កន្លែង ដែលរួមមាន៖ ថ្នាក់បរិញ្ញាបត្រ ១០០% ចំនួន ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ៥០% ចំនួន ១០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិគ្រប់គ្រង។

✍️ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម។

និស្សិតរដ្ឋបាល-RULE

23 Oct, 01:51


ឱកាសក្លាយជាមន្ត្រីរាជការស៊ីវិល ដើម្បីចូលបម្រើការងារក្របខណ្ឌតាមក្រសួង ស្ថាប័ន!!!

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់ឱកាសស្មើៗគ្នា និងជាបន្តបន្ទាប់ ជូនដល់សាធារណជន យុវជន យុវនារី ក្នុងការសម្រេចការប៉ងប្រាថ្នា និងក្តីស្រមៃក្លាយជាមន្ត្រីរាជការស៊ីវិល ហើយចូលរួមបម្រើប្រទេសជាតិ និងប្រជាជន តាមរយៈការប្រឡងប្រជែង។ ការប្រឡងប្រជែងនេះ ជាការអនុវត្តវិធានការគន្លឹះទី១ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការប្រឡងប្រជែងទាំងអស់ត្រូវ អនុលោមគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព Çចេះគឺជាប់ ជាប់ដោយមោទន និងធ្លាក់ដោយអស់ចិត្តÈ។

ខណៈនេះ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង និងកំពុងបើកទទួលពាក្យ សម្រាប់ការប្រឡងប្រជែងចំនួន៤គឺ ៖ (១)មន្ត្រីកសិកម្មឃុំ ចំនួន១០០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចំនួន១០០កន្លែង សម្រាប់ក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង(៣) សិស្សមន្ត្រីក្រមការជំនាន់ទី១១ ចំនួន១៨០កន្លែង និង (៤)សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ ចំនួន៥០កន្លែង ដើម្បីចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល។

សូមស្វែងរកតំណភ្ជាប់ និងតាមរយៈការស្កែនដែលមានភ្ជាប់ជូនដើម្បីដាក់ពាក្យចូលរួមប្រឡងប្រជែង។

(១)មន្ត្រីកសិកម្មឃុំ https://go.gov.kh/era/agric1000
(២)មន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ https://go.gov.kh/era/eco01
(៣)សិស្សមន្ត្រីក្រមការ https://go.gov.kh/era/mcskkr
(៤)សិស្សមន្ត្រីជាន់ខ្ពស់ https://go.gov.kh/era/mcsehf

និស្សិតរដ្ឋបាល-RULE

22 Oct, 08:57


សាកល/វិទ្យាស្ថានប្អូនៗរើសរៀន IT recommend 10គិត/ពិចារណា Rupp , Setec , CADT, តិចណូ , BBU , AEU , RULE , NUM, Norton , Aceleda

និស្សិតរដ្ឋបាល-RULE

22 Oct, 04:03


សេចក្ដីជូនដំណឹងស្តីពីការជ្រើសរើសអ្នកជំនាញការផ្នែកច្បាប់ ចំនួន២០នាក់ ដើម្បីចូលបំពេញការងារពេញម៉ោងនៅគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

និស្សិតរដ្ឋបាល-RULE

22 Oct, 03:27


សេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ចំនួន ១៦ រូប ដើម្បីចូលបម្រើការងារនៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

💻 គេហទំព័រសម្រាប់ដាក់ពាក្យ៖ https://digitaleconomy.mef.gov.kh/

📱 សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ឬ តេលេក្រាម +855 99 280 898 និង +855 16 939 168 (នៅរៀងរាល់ម៉ោងធ្វើការ)។

📝 បញ្ជាក់៖ ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី។

7,559

subscribers

641

photos

10

videos