🎉 មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាស្ថាប័នអនុវត្តកម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ អ្នកបង្ហាត់បង្ហាញ ភ្ញៀវកិត្តិយស និង អាជីករទាំងអស់ដែលបានសហការ និង ចូលរួមកម្មវិធីប្រកបដោយភាពរលូន។
🌟 វគ្គចាប់យកឌីជីថលនេះត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាង មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី "តេជោ" និង រដ្ឋបាលខណ្ឌព្រែកព្នៅ ដោយមានការគាំទ្រថវិកាពី មូលនិធិអភិវឌ្ឍន៍ជំនាញ ក្នុងគោលបំណងជំរុញការចាប់យកការឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងប្រតិបត្តិការអាជីវកម្មដើម្បីបង្កើនផលិតភាព និង ប្រាក់ចំណូល។