MeetDoctor App @meetdoctortips Channel on Telegram

MeetDoctor App

@meetdoctortips


មីតដុកទ័រ គឺជាកម្មវិធីទូរស័ព្ទដៃសម្រាប់ស្វែងរកគ្រូពេទ្យនៅកម្ពុជា 🇰🇭

Admin: t.me/MeetDoctorApp

MeetDoctor App (Khmer)

មីតដុកទ័រ គឺជាកម្មវិធីទូរស័ព្ទដៃសម្រាប់ស្វែងរកគ្រូពេទ្យនៅកម្ពុជា។ កម្រូប្រមាចូលរួមឧទាហរណ៍អំពីសេវាកម្មវិធីរបស់វា។ គ្រូពេទ្យដែលទៅសំរាប់សជាងច្រើន អាចមានសន្លុះច្រើន ដោយចូលរួមនៅលើសេវារបស់កម្មវិធីនេះ។ តើជា នណា? ហៅតំណឹងនៅជិតអរគុណនៃគ្រូពេទ្យនៅកម្ពុជានេះ។ សេវាកម្មវិធីនេះគឺជាកម្មវិធីទូរស័ព្ទដៃដោយគ្រូពេទ្យនិយមអនត់ដោយគោលបំណង។ នៅលើសេវារបស់វា អ្នកអាចស្វែងរកគ្រូពេទ្យនៅក្នុងស្រស់ស្រាល់ ហើយអាចទិញរួមពីព្រុងជំនួយទៅខេត្តដំបង ឬខេត្តឡុងទ័រ បើអ្នកតុល្យជាតិចេះ។ សេវាកម្មវិធីនេះគឺសំរាប់គ្រូទុក្នងកម្រូលើផ្ទុកគ្រូពេទ្យ និងអ្នកស្វែងរកគ្រូពេទ្យគឺត្រូវថាគឺជាកម្មវិធីទូរស័ព្ទដៃដល់ទីវិធានកម្មវិធីពេទ្យ។

MeetDoctor App

23 Jan, 05:06


បើកគ្លីនិកថ្មីៗ មិនសូវមានអ្នកស្គាល់? 😢
សាកបង្ហាញគ្លីនិកលើ MeetDoctor App ម្តងមើល ចាំមើលមានអ្នកមិនស្គាល់ទៀតអត់!

ចុះឈ្មោះក្នុង MeetDoctor app ឥលូវនេះ (Free តែ 5 គ្លីនិកទេ)
👉 t.me/MeetDoctorApp

MeetDoctor App

21 Jan, 05:05


ចង់ផលិតវីដេអូដូច Dr. Tong តែនិយាយជាមួយអ្នកថត និង អ្នកកាត់មិនចូលគ្នាសោះ! 😡

MD Digital នឹងសម្រួលទៅដល់ការថត កាត់ត និង បច្ចេកទេសនិយាយ ដើម្បីអោយមាតិការអប់រំសុខភាពមានអ្នកស្តាប់ច្រើន។

MD Digital មានបទពិសោធន៍ផលិតមាតិការអប់រំសុខភាពដែលមានគុណភាព និងភាពទាក់ទាញចំនួន 500+ វីដេអូក្នុងរយៈពេល 1ឆ្នាំ ។ ហេតុដូចនេះម្ចាស់គ្លីនិកមិនចាំបាច់បារម្មណ៍អំពីការទិញកាមេរ៉ាថ្មី ជួលអ្នកថត ជួលអ្នកកាត់ និងជួលអ្នកធ្វើមាតិការឡើយ MD Digital ជួយបាន។

ទាក់ទងមក MD Digital ឥលូវនេះដើម្បីបានតម្លៃពិសេស និង ពិភាក្សាផ្ទាល់ជាមួយ Dr. Tong (ផ្តល់តែ 10 គ្លីនិកទេ)
👉 t.me/MeetDoctorApp

MeetDoctor App

20 Jan, 06:13


ហេតុអ្វីពេទ្យត្រូវផលិតវីដេអូ?
ផលិតវីដេអូជាមួយ MD Digital
👉 t.me/MeetDoctorApp

MeetDoctor App

08 Jul, 12:01


Dr. Tong ចង់ប្រាប់ថា… 🤔

#MeetDoctor #DrTong #DigitalHealth #Telehealth #Telemedicine

MeetDoctor App

01 Jul, 03:17


នេះជាក្រុម “MeetDoctor ប្រឹក្សាសេរី” ចុចតំណភ្ជាប់នេះដើម្បីមើល https://t.me/+K5OCkr1ZZ8gwOTU1

មានរាប់ពាន់ រាប់មុឺនសំនួរដែលគ្រូពេទ្យស័្មគ្រចិត្តបានឆ្លើយតប បើមានពាក្យពេជន៍អ្វីចង់និយាយទៅកាន់គ្រូពេទ្យស័្មគ្រចិត្ត អាចសរសេរនៅទីនេះបាន។ 🙏🏻

MeetDoctor App

01 Jul, 03:13


“MeetDoctor ប្រឹក្សាសេរី” នឹងត្រូវលុបចេញពីបណ្តាញសង្គមតេលេក្រាមយប់នេះម៉ោង៧:០០ហើយ!
បងប្អូនជាទីគោរព!
អស់រយៈពេលជាង៣ឆ្នាំ គិតចាប់ថ្ងៃ​១៥ ខែមីនា ឆ្នាំ២០២១ មកដល់ថ្ងៃនេះ ក្រុមហ៊ុនមីតដុកទ័របានប្រើប្រាស់ក្រុមតេលេក្រាម “ប្រឹក្សាសុខភាពជាមួយមីតដុកទ័រ” ​ដើម្បីដោះស្រាយបញ្ហាសុខភាពបងប្អូនពីចម្ងាយ ដោយយើងចាំបានថាពេលនោះគឺជាពេលវាលាដែលលំបាកបំផុតក្នុងការទៅជួបពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ ព្រោះពេលនោះស្ថានភាពជំងឺកូវីដ១៩បានកំពុងតែរាតត្បាតខ្លាំង។ អ្វីដែលយើងរំភើបបំផុតនោះ ៧ថ្ងៃដំបូងនៃការបង្កើតក្រុមតេលេក្រាម “ប្រឹក្សាសុខភាពជាមួយមីតដុកទ័រ” យើងទទួលបានអ្នកចូលរួមរហូតដល់ទៅជាង៧ពាន់នាក់ ហើយមានសំនួរពាក់ព័ន្ធនឹងសុខភាពរាប់ពាន់សំនួរ ដែលជាតួរលេខមួយច្រើនបំផុតដែលយើងមិននឹកស្មានដល់ ក្នុងកាលៈទេសៈនោះវេជ្ជបណ្ឌិត២រូបដែលជាសហស្ថាបនិកក្រុមហ៊ុនមីតដុកទ័រ វេជ្ជ. និត ប៊ុនតុងយី និង វេជ្ជ. លឹម សូរ៉ាដេត (អតីតសហស្ថាបនិក) បានធ្វើការទាំងយប់ទាំងថ្ងៃសឹងតែរកពេលសម្រាក បាយ ទឹកមិនបាន ដើម្បីធ្វើយ៉ាងណាអោយប្រជាពលរដ្ឋទទួលបានដំណោះស្រាយសុខភាពរបស់ពួកគាត់បានភ្លាមៗ ហើយយើងក៏មិនភ្លេចដែរនូវទឹកចិត្តដ៏ថ្លៃថ្លារបស់លោកគ្រូអ្នកគ្រូដ៏ទៃទៀតដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្តចូលរួមស្ម័គ្រចិត្តជាមួយពួកយើងដើម្បីផ្តល់ការពិគ្រោះ និង ពិនិត្យពីចម្ងាយដែលមានប្រសិទ្ធិភាពបំផុត។ គួរបញ្ជាក់ផងដែរថាការផ្តល់ការពិគ្រោះទាំងអស់ពេលនោះគឺមិនមានការគិតប្រាក់ទេ។
ឆ្លងកាត់បទពិសោធន៍ជាច្រើនក្នុងប្រតិបត្តិការនៃដំណោះស្រាយប្រឹក្សាសុខភាពពីចម្ងាយនេះ យើងឃើញថាបងប្អូនយើងនៅតែបន្តសួរសំនួរជារៀងរាល់ថ្ងៃនៅក្នុងក្រុមតេលេក្រាម “MeetDoctor ប្រឹក្សាសេរី” (ឈ្នោះថ្មីដែលបានប្តូរពីឈ្មោះ ប្រឹក្សាសុខភាពជាមួយមីតដុកទ័រ) តែយ៉ាងណាមិញដំណោះស្រាយនេះនៅមានចន្លោះប្រហោងជាច្រើនដែលយើងត្រូវបំពេញបន្ថែម ដោយក្នុងនោះមានប្រភេទនៃវេជ្ជបណ្ឌិតឯកទេស ប្រភេទនៃជំងឺ ស្ថានភាពនៃជំងឺ និង ប្រព័ន្ធទំនាក់ទំនងដែលសមស្រមមួយ។ ដោយយកសុវត្ថិភាពរបស់បងប្អូន និងគុណភាពនៃសេវាសុខភាពជាគោល ថ្នាក់ដឹកនាំនៃក្រុមហ៊ុនមីតដុកទ័របានអនុម័តអោយលុបចេញនូវក្រុមតេលេក្រាមឈ្មោះ “MeetDoctor ប្រឹក្សាសេរី” ហើយដាក់ផែនការបង្កើតដំណោះស្រាយថ្មីក្នុងវិស័យវេជ្ជសាស្រ្តឌីជីថលសម្រាប់ប្រជាពលរដ្ឋកម្ពុជាមានសុខភាព និងសុខុមាលភាពល្អ។
ក្រុមហ៊ុនមីតដុកទ័រ នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្តល់សេវាសុខាភិបាលតាមរយៈឌីជីថល និងការបង្កើតថ្មីនៃវេជ្ជសាស្រ្តឌីជីថល។
សូមអរគុណ!

MeetDoctor App

19 Jun, 05:06


ពិនិត្យសុខភាពនៅផ្ទះ 💉🏠

មីតដុកទ័រសូមណែនាំកញ្ចប់ពិនិត្យឈាមនៅផ្ទះ " 𝗣𝟭 គ្រប់សរីរាង្គ " សម្រាប់បុរស និង ស្រ្តីគ្រប់វ័យ ដែលមានកម្មវិធីញឹកញាប់ ញ៊ាំអាហារផ្អែមពេក ប្រៃពេក និង មិនមានពេលសម្រាប់ហាត់ប្រាណ ដើម្បីតាមដានសុខភាពរបស់ខ្លួន។

🔹 កញ្ចប់ពិនិត្យឈាមនេះមានតេស្ត 18 មុខ សម្រាប់វិភាគគ្រាប់ឈាម ជំងឺទឹកនោមផ្អែម ជាតិខ្លាញ់ មុខងារថ្លើម មុខងារតម្រងទឹកនោម ឆ្អឹង និង សន្លាក់។
🔹 របៀបពិនិត្យងាយៗ ដោយមានគិលានុបដ្ឋាកទៅបូមឈាមនៅផ្ទះរបស់លោកអ្នកផ្ទាល់ ក្រោយលទ្ធិផលចេញពីមន្ទីរពិសោធន៍នោះវេជ្ជបណ្ឌិតនឹងធ្វើការបកស្រាយលទ្ធផលនោះជូនលោកអ្នកតាមរយៈអនឡាញ ឫនៅគ្លីនិកផ្ទាល់។

សម្រាប់ព័ត៍មានបន្ថែម៖
☎️ 098 411 106
តេលេក្រាម​ t.me/MeetDoctorApp

#MeetDoctor #DrTong #Checkup #HomeCheckupw

MeetDoctor App

27 Apr, 07:17


ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុន មីតដុកទ័រ រួមជាមួយគ្លីនិកដៃគូរ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ ហត្ថា Hattha Bank ដើម្បីផ្តល់អត្ថប្រយោជន៍ផ្នែកថែទាំសុខភាពដល់បុគ្គលិកធនាគារ ហត្ថា និងអតិថិជនធនាគារ ហត្ថា។

មីតដុកទ័រ គឺជាកម្មវិធីទូរស័ព្ទដៃសម្រាប់ស្វែងរកគ្រូពេទ្យ ណាត់ជួបគ្រូពេទ្យ ណាត់ពិនិត្យសុខភាពនៅគ្លីនិក និងណាត់ពិនិត្យសុខភាពនៅផ្ទះ។

MeetDoctor App

11 Apr, 10:48


ថ្ងៃទី១០​ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុន មីតដុកទ័រ រួមជាមួយគ្លីនិកដៃគូរ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយធនាគារ វឌ្ឍនៈ Vattanac Bank ដើម្បីផ្តល់អត្ថប្រយោជន៍ផ្នែកថែទាំសុខភាពដល់បុគ្គលិកធនាគារ វឌ្ឍនៈ និងអតិថិជន។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិត និត ប៊ុនតុងយី នាយកប្រតិបត្តិនៃក្រុមហ៊ុនមីតដុកទ័រ លោកបណ្ឌិត Anthony Chin អគ្គនាយកប្រតិបត្តិនៃធនាគារ វឌ្ឍនៈ លោក វេជ្ជបណ្ឌិត ឈាងសុីដេត នាយកប្រតិបត្តិ នៃអេគីប មេឌីខល សេនធ័រ កញ្ញា Carmen Yap នាយិកាប្រតិបត្តិធនធានមនុស្ស លោក រិន សុជា នាយកគ្រប់គ្រងទូទៅ មន្ទីរព្យាបាលធ្មេញ អាយអិមអាយ កញ្ញា កន ស្រីម៉ុម អ្នកតំណាងពីមន្ទីរសំរាកព្យាបាល ខេ អេស វេជ្ជបណ្ឌិត លឹម ម៉ានី នាយកប្រតិបត្តិ មេត្តា ឯកទេសភ្នែកកុមារ និង លោក លន់ ដារិន នាយកប្រតិបត្តិ RD Keto Fasting នៅធនាគារ វឌ្ឍនៈ ទីក្រុងភ្នំពេញ។

មីតដុកទ័រ គឺជាកម្មវិធីទូរស័ព្ទដៃសម្រាប់ស្វែងរកគ្រូពេទ្យនៅកម្ពុជា។