មហាគ្រួសារតាខ្មៅ មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់បងប្អូនទាំងអស់ ជាពិសេសអ្នកក្រុងតាខ្មៅ និងបងប្អូនពុទ្ធបរិស័ទទាំងអស់ ទីគោរពជ្រះថ្លា ឲ្យបានជ្រាបងា÷ នៅយប់ថ្ងៃពុធ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ ក្នុងកម្មវិធីបុណ្យមាឃបូជា ក្នុងអារាមវត្តនិគ្រោធវ័ន គល់ទទឹង មិនមានកម្មវិធីបង្ហោះគោមទេ ដោយសារ ខ្លាចមានគ្រោះថ្នាក់ ព្រោះអាកាសធាតុក្តៅ ស្ងួត និងខ្យល់បក់ខ្លាំង អាចបង្កឲ្យមានបញ្ហា ជាអគ្គិភ័យ ជាយថាហេតុ។
ខ្ញុំករុណា ០៩ និងបងប្អូនប្រជាពលរដ្ឋអ្នកក្រុងតាខ្មៅទាំងអស់ សូមជ្រះថ្លាគាំទ្រពេញទំហឹង ដែលវត្តមិនមានការបង្ហោះគោមក្នុងឆ្នាំនេះ ព្រោះកាលពីឆ្នាំមុន បងប្អូនប្រជាពលរដ្ឋអ្នកក្រុងតាខ្មៅជាពិសេស អ្នកទួលក្រសាំង មានការភ័យខ្លាច ព្រោះគោមបានធ្លាក់នៅលើផ្ទះប្រជាជាពលរដ្ឋ និងស្ថានីយអគ្គិសនីទទួលក្រសាំង។
សូមអរព្រះគុណ ដោយសេចក្តីគោរពជ្រះថ្លាពីខ្ញុំករុណា ០៩🙏🙏🙏