ព័ត៌មាន សមាគមឧកញ៉ាកម្ពុជា @oknhaassociation Channel on Telegram

ព័ត៌មាន សមាគមឧកញ៉ាកម្ពុជា

ព័ត៌មាន សមាគមឧកញ៉ាកម្ពុជា
សមាគមឧកញ៉ាកម្ពុជា “Cambodian Oknha Association” សរសេរជាអក្សរកាត់ថា “C.O.A”
1,752 Subscribers
2,435 Photos
20 Videos
Last Updated 28.02.2025 16:35

សមាគមឧកញ៉ាកម្ពុជា: ការបង្កើត និងនាទីក្នុងសង្គម

សមាគមឧកញ៉ាកម្ពុជា (Cambodian Oknha Association) ដែលមានអក្សរកាត់ថា C.O.A គឺជាសមាគមមួយដែលបង្កើតឡើងដើម្បីគាំទ្រនិងអភិវឌ្ឍន៍ជាតិ ក៏ដូចជាការចូលរួមលើកកម្ពស់គុណភាពជីវភាពរបស់មនុស្សនៅកម្ពុជា។ សមាគមនេះត្រូវបានបង្កើតឡើងពីការលះបង់ឱ្យប្រយោជន៍សង្គមនិងការផ្គត់ផ្គង់ឱកាសជាច្រើនសម្រាប់មនុស្សក្នុងប្រទេស។ ការប្រើប្រាស់នូវឈ្មោះ 'Oknha' គឺសំដៅទៅលើអ្នកធ្វើសកម្មភាពឧស្សាហកម្មដែលមានឥទ្ធិពល និងមានឈ្មោះស្តាប់។ ការបង្កើតសមាគមនេះសំដៅទៅលើការបង្កើនសមត្ថភាព និងការទាក់ទងរវាងអ្នកកាន់កាប់អាជីវកម្ម និងសហគមន៍។

សមាគមឧកញ៉ាកម្ពុជាមានគោលបំណងអ្វី?

គោលបំណងឈ្មោះសមាគមឧកញ៉ាកម្ពុជា គឺការផ្តល់អត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ច, អភិវឌ្ឍន៍អំណោយផលនៃការអភិវឌ្ឍ។

វាគ្របដណ្តប់នឹងការលើកកម្ពស់ និងការចូលរួមរបស់សមាជិកក្នុងការបង្កើតកន្លែងកសិកម្ម និងការធ្វើដំណើរ។

តើសមាគមនេះយ៉ាងដូចម្តេចក្នុងការគាំទ្រប្រជាជន?

សមាគមនេះអនុវត្តន៍ការឆ្នាំងផ្តល់ជូនសន្និសីទ និងកម្មវិធីផ្សេងៗដើម្បីប្រែក្លាយជីវភាពជាន់ខ្ពស់សម្រាប់ប្រជាជន ក៏ដូចជាការផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន។

វាក៏មានការផ្តល់ជូននូវឱកាសសិក្សា និងការបណ្តុះបណ្តាលដែលជួយបង្កើតចំណេះដឹង និងជំនាញថ្មីៗសម្រាប់មនុស្ស។

តើមានកម្មវិធីអ្វីខ្លះដែលសមាគមនេះអនុវត្ត?

សមាគមឧកញ៉ាកម្ពុជាបានអនុវត្តកម្មវិធីជាច្រើនដូចជា កម្មវិធីអប់រំ, កម្មវិធីសុខាភិបាល, និងកម្មវិធីជួយជីវភាពល្អ។

កម្មវិធីទាំងនេះមានគោលបំណងគឺដើម្បីជួយបង្កើនគុណភាពជីវភាពរបស់អ្នកដែលមានភាពធនតិច និងការពង្រីកដល់អ្នកកាន់កាប់នានាតាមអាជីវកម្ម។

តើធនធានណាដែលសមាគមទទួលបាន?

សមាគមឧកញ៉ាកម្ពុជា ទទួលបានធនធានពីការរួមចំណែករបស់សមាជិក និងការប្រមូលទឹកប្រាក់ពីសហគ្រាស។

ការរួមចំណែកនេះគឺជាគន្លងសំខាន់សម្រាប់ការអភិវឌ្ឍន៍និងអភិវឌ្ឍន៍នេះ។

តើសមាគមនេះមានអារម្មណ៍ដូចម្តេចចំពោះការអភិវឌ្ឍន៍សង្គម?

សមាគមឧកញ៉ាកម្ពុជា សំដៅលើការបង្កើតកន្លែងសម្រាប់ការអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច, ដោយផ្តោតលើការទំនាក់ទំនងជាមួយសហគមន៍។

ឆ្លើយតបជាមួយអត្រាការងារ និងការវិនិយោគសម្រាប់កម្មវិធីសង្គមនានា។

ព័ត៌មាន សមាគមឧកញ៉ាកម្ពុជា Telegram Channel

ការបង្ហាញព័ត៌មានសមាគមឧកញ៉ាកម្ពុជា គឺជារបស់មជ្ឈមណ៍មជ្ឍជំរះខ្ពង្គ និងសិស្សសកត្រសកត្រ។ ប្រសិនរបចាបរា "oknhaassociation" គឺជាឈ្មោះរបស់ខ្សាចវ៌រក់សិស្ស។ សមាគមឧកញ៉ាកម្ពុជា “Cambodian Oknha Association” សរសេរជាអក្សរកាត់ថា “C.O.A”។ សមាគមនេះក៏មានមជ្ឈមជំរះដលកែលរទះ ប្រវត្តិបវរបកត្រទន្ត ពន្លវះភាពពន្លារបនេះ៥។ នៅសន្តជាប្រសិរនិងករសានរួស ភាកខ្លីសម្ពរក៏ករខ្សមបល្តរប៉។ សមាគមឧកបបវររទជ្រះសលារបនេក៏ករកកា ខ្សមងន់រៅវពនេក៏ទរជ្រេ ឡែចបិៈ។ ថ៽បខ្សៅសបងៈ នពរ឴រធរងក្ស សរៃខ្ស៍ចនៅបងៈ នពរររនទាឈី ឤ ឤ្។

ព័ត៌មាន សមាគមឧកញ៉ាកម្ពុជា Latest Posts

Post image

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២៨ ខែកុម្ភៈនេះ បានចេញសេចក្តីណែនាំទៅអ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមឱ្យបញ្ឈប់ការប្រើប្រាស់វិធីសាស្ត្រលេងសើច (Prank) ដើម្បីផលិតមាតិកា ដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិអ្នកដទៃ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 Facebook
🌏 Website
🌐Telegram
🌐 Youtube
🌐 Tik Tok

28 Feb, 12:06
208
Post image

សូមចូលរួមអបអរសាទរ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយក ក្រុមហ៊ុនវិរៈ ប៊ុនថាំអេចប្រេស និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ត្រូវបានតែងតាំងជា «កុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា» ដើម្បីរួមចំណែកក្នុងការជួយជំរុញចំណងមិត្តភាពរវាងប្រទេសទាំងពីរ។

ក្នុងពិធីប្រកាសជាផ្លូវការនាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Orna Sagiv ឯកអគ្គរដ្ឋទូតរបស់ប្រទេសអ៉ីស្រាអែលប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយវត្តមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។
ថ្លែងនាឱកាសនោះឯកឧត្តម ឃួន ផុនរតនៈ បានថ្លែងវាយតម្លៃខ្ពស់ និងកោតសរសើរដល់អ្នកឧកញ៉ា សួរ វីរៈ ដែលត្រូវបានឯកអគ្គរដ្ឋទូតអ៉ីស្រាអែលប្រចាំកម្ពុជា សម្រេចតែងតាំងជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា និងបានជំរុញឱ្យខិតខំពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរជាពិសេសចូលរួម ក្នុងការជួយជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរតែម្តង។

ជាមួយគ្នានេះ លោកជំទាវ Orna Sagiv ក្នុងនាមប្រទេស និងប្រជាជនអ៉ីស្រាអែល ក៏បានថ្លែងចូលរួមអបអរ និងអរគុណដល់អ្នកឧកញ៉ា សួរ វីរៈ ដែលបានផ្តល់កិត្តិយសទទួលយកការតែងតាំងជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ហើយលោកស្រីក៏បានរំពឹងខ្ពស់ផងដែរថា តាមរយៈតួនាទីនេះនឹងចូលរួមចំណែកក្នុងជួយដល់ការជំរុញនូវកំណើនភ្ញៀវទេសចរឱ្យបានកាន់តែច្រើនបន្ថែមទៀតរវាងប្រទេសទាំងពីរផងដែរ។

អ្នកឧកញ៉ា សួរ វីរៈ បានថ្លែងប្តេជ្ញាចិត្តទទួលខុសត្រូវខ្ពស់ក្នុងនាមជាកុងស៊ុលកិត្តិយសអ៉ីស្រាអែលប្រចាំកម្ពុជា ហើយគោរពគោលបំណងនៃការតែងតាំងនេះដើម្បីការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ និងការកសាងអនាគតដោយផ្អែកលើកិច្ចសហការ ការច្នៃប្រឌិត ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសកម្ពុជា និងអុីស្រាអែល រួមទាំងការចែករំលែកក្នុងវិស័យអប់រំ និងវប្បធម៌ ព្រមទាំងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាពង្រឹងចំណងមិត្តភាពដើម្បីសម្រេចឱ្យបាននូវគោលបំណងរួមគ្នារបស់ប្រទេសជាតិទាំងពីរ ។
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 Facebook
🌏 Website
🌐Telegram
🌐 Youtube
🌐 Tik Tok

19 Feb, 12:49
708
Post image

«សមាគមឧកញ៉ាកម្ពុជា បរិច្ចាគថវិកាជាង ១,១៧លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តកំពង់ធំ»

អត្ថបទជាភាសាចិន៖ https://cc-times.com/posts/27446

19 Feb, 08:53
769
Post image

«ឯកឧត្តម វង្សី វិស្សុត វាយតម្លៃខ្ពស់និងបានចាត់ទុកអំណោយសប្បុរសពីសមាគមឧកញ៉ាកម្ពុជាដែលសរុបជាទឹកប្រាក់ជាង ១,១ លានដុល្លារអាម៉េរិក គឺជាការចូលរួមដ៏ច្រើន និងមិនធ្លាប់មានពីមុនមកសម្រាប់ខេត្តកំពង់ធំ»

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណាយសប្បុរិសធម៌ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានមានប្រសាសន៍ថា អំណោយសប្បុរិសធម៌របស់សមាគមឧកញ៉ាកម្ពុជា ដែលសរុបជាទឹកប្រាក់ជាង ១,១លានដុល្លារអាម៉េរិកនាពេលនេះ គឺមានតម្លៃខ្លាំងណាស់សម្រាប់រាជរដ្ឋាភិបាល និយាយជារួម និងនិយាយដោយឡែកសម្រាប់ខេត្តកំពង់ធំ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំផ្ទាល់តែម្តង។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានរំលឹកពីគំនិតគាំទ្រដ៏ថ្លៃថ្លាប្រកបទៅដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបង្កើតនិងកិច្ចដំណើរការដ៏មានសារៈសំខាន់ នៃសមាគមឧកញ៉ាកម្ពុជា។ ជាមួយនឹងចក្ខុវិស័យនេះ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក៏នៅតែចាត់ទុកវិស័យឯកជនជាដៃគូសំខាន់បំផុត និងរួមចំណែកជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើតការងារ បង្កើនប្រាក់ចំណូល និងតម្លៃបន្ថែមក្នុងសេដ្ឋកិច្ច ចូលរួមចំណែកក្នុងសកម្មភាពសង្គម មនុស្សធម៌ និងសប្បុរិសធម៌ ជាពិសេសរួមចំណែកក្នុងការកសាងធនធានមនុស្ស និងលើកតម្កើងគុណតម្លៃរបស់ «ឧកញ៉ា» ទាំងតម្លៃសីលធម៌ ចរិយាធម៌ និងគុណធម៌ ឱ្យស័ក្ដិសមនឹងឋានៈក្នុងសង្គម សំដៅចូលរួមកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយបរិយាបន្ន និងចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ក៏បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ក៏ដូចជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន និងសមាជិកសមាជិកាសមាគម ព្រមទាំងសប្បុរសជនចំនួន១១៤រូប ដែលបានចូលរួមបរិច្ចាគជាថវិកានិងសម្ភារៈសរុបជាទឹកប្រាក់ជាង ១,១៧៨,៨៨៨ ដុល្លារអាម៉េរិក សម្រាប់ប្រគល់ជូន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃខេត្តកំពង់ធំ ក្នុងនោះរួមមាន៖ កសាងអគារសិក្សាចំនួន៥ខ្នង ស្មើនឹង៥៥បន្ទប់ ថវិកាសម្រាប់ជួសជុលអគារសិក្សា កសាងហេដ្ឋារចនាសម្ព័ន្ធ ក្តារខៀន តុ កៅអី និងសម្ភារៈការិយាល័យក្នុងសាលាទាំង ១០ ថវិកាលើកទឹកចិត្ត សម្ភារៈសិក្សា និងសម្លៀកបំពាក់ សម្រាប់លោកគ្រូអ្នកគ្រូចំនួន ១៨៥នាក់ និងសិស្សានុសិស្សសរុប ៥៦៥០នាក់ ក៏ដូចជា មធ្យោបាយធ្វើដំណើររួមមាន ម៉ូតូ ១៥គ្រឿង និងកង់ ១៦គ្រឿង សម្រាប់លោកគ្រូអ្នកគ្រូដែលមានទីលំនៅឆ្ងាយពីសាលារៀន ព្រមទាំងកង់ ៧៨៤គ្រឿង ដល់សិស្សានុសិស្សដែលខ្វះខាតមធ្យោបាយធ្វើដំណើរផងដែរ។
____
👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖
🌐 Facebook
🌏 Website
🌐Telegram
🌐 Youtube
🌐 Tik Tok

19 Feb, 07:11
746