ENN Hot news @enn_hotnews Channel on Telegram

ENN Hot news

@enn_hotnews


ព័ត៌មានពិតមានវិជ្ជាជីវៈក្នុងដៃអ្នក

ENN Hot news (Khmer)

ជាមួយនឹង ENN Hot news ឧទាហរាសន៍លេខខ្លះលាតសូត្រនៃព័ត៌មាននិងពិតត្រដ៏ស្រាលជម្រាប់អ្នកដឹងពីព្រឹតិ្តរាយនិងការកម្មវីធ័ត្រក្នុងបរិបទ។ បើសិនអ្នកជា្នេះអាចទសសង្គម ENN Hot news ឲ្ព្លាលពិតជាមួយនឹងការស្រុកទំនុកនៃកម្មវីធ័ត្រសេរីភាពនិងក្រុមពុំថឹៅរវណ្ឍញុ៍ បាសសរពើសភាន។ ENN Hot news ជាំជួយគ្រប៎ៅសូឧា្រតរ្ងាតបាសក្នឹងរួភភ្ព៏រ្រយ៍ក៏ៈ

ENN Hot news

17 Feb, 03:08


មុននេះបន្តិចឆេះឡានក្រឡុកសុីម៉ង់ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំវត្តស្លែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៥
សូមបញ្ជាក់ផងដែរថាហេតុការណ៍ខាងលើមិនបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរនោះទេ។

ENN Hot news

16 Feb, 17:42


កង់បីឥណ្ឌាទៀតហើយ!
Video: ករណីចរាចរណ៍រវាងម៉ូតូ..បុ..ក..ជាមួយនឹង កង់បីឥណ្ឌា (pass app) កើតហេតុស្ថិតនៅស្តុបចេនឡា ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កើតហេតុនៅវេលាម៉ោង២៣:៤៥នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ENN Hot news

16 Feb, 16:25


វិដេអូ: ករណីគ្រោះថ្នា.ក់.ច.រាចរណ៍.រវាង កង់បីឥណ្ឌា (pass app) ជាមួយនឹងម៉ូតូ យុវជនម្នាក់ បណ្ដាលឲ្យម្ចាស់ម៉ូតូរ.ង.របួសតិចតួច និងរ.ង.ការខូចខាត ម៉ូតូ ទីតាំងកើតហេតុស្ថិតនៅទល់មុខមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ២០និង២៥នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ករណីខាងលើត្រូវបានខាងបងប្អូនកង់បីឥណ្ឌា (pass app) សម្របសម្រួលសងសំណងទៅភាគីខាងម៉ូតូចំនួន ៥០មុឺនរៀល ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ។ ប្រភពពីរកន្លែងកើតហេតុមុនពេលកើតហេតុ កង់បីឥណ្ឌា (pass app) ធ្វើដំណើរតាមបណ្ដោយផ្លូវ៨៤ ពីកើតមកលិចឆ្លងផ្លូវព្រះមុនីវង្ស ឆ្លងមិនទាន់ផុត ក៏ស្រាប់តែម៉ូតូយុវជនខាងលើបុ..ក.ពេញទំហឹងបណ្ដាលឱ្យ.រ.ង.កា.រ.ខូ.ច.ខាត និង.រ.ង.របួសរ.លា.ត់..ដៃជើង.តិចតួច..ចុងក្រោយខាង pass app ទាក់ទងហៅបងប្អូនសមាគមន៍មកធ្វើការសម្របសម្រួលបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុត្រឹមសំណង ៥០ម៉ឺនរៀល។

ENN Hot news

16 Feb, 13:03


មិនច្រឡំគេមែន.!
ខុសគេតែឯង.....ធ្វើឲ្យស្ទះគេឯងពេញហ្នឹង.!

ENN Hot news

16 Feb, 08:46


ឡាយផ្ទាល់: https://www.facebook.com/share/v/19wq3Xmgma/ ករណី..អ..គ្គី..ភ័..យឆេះ នៅជិត.គុ.ក.ទួលស្លែង ផ្លូវ ៣១០ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

ENN Hot news

16 Feb, 05:10


ករណីមនុស្សលោ.តពីលើអគារមួយកន្លែងឈ្មោះកាស៊ីណូ ហ្សងហ័រហ្គោឌិនសេន អ៊ិនធើសេនណល កាលពី យប់ថ្ងៃទី១៤ កុម្ភៈ ២០២៥ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង / ខេត្តព្រះសីហនុ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ករណីនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ព័ត៌មាននៅឡើយទេ ៕

ENN Hot news

15 Feb, 08:52


សមត្ថកិច្ចចម្រុះបានឆ្មក់ចុះបង្រ្កាបទីតាំងផលិតទឹកឃ្មុំក្លែងក្លាយរបស់ជនជាតិវៀតណាមមួយកន្លែងនៃក្រុមចាន់ហានី ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាង៉ូវកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភះឆ្នាំ២០២៥។

ប្រត្តិការណ៏បង្រ្កាបទីតាំងខាងលើនេះដឹកនាំនិងមានការសម្របសម្រួលនិតិវិធីផ្ទាល់ដោយលោកឆាយ ហុង ព្រះរាជអាជ្ញារងនៃអយិការអមសាលាដំបូងរាជធានីភ្នំពេញ
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច មន្ត្រី.សាខា ក ប ក  រាជធានីភ្នំពេញ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីមូលដ្ឋាននៃខណ្ឌច្បារអំពៅ។
ជាលទ្ធផល កម្លាំងជំនាញបានដកហូតទឹកឃ្មុំក្លែងបន្លំចំនួន១៣០ធុង ទំងន់សរុប២០តោន និងឃាត់ខ្លួនស្ត្រីជនជាតិវៀតណាមម្នាក់យកទៅធ្វើការសាកសួរនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនិតវិធី ។
ដោយឡែកទឹកឃ្មុំក្លែងក្លាយសរុប២០តោនខាងលើនេះត្រូវបានដកហូតនិងរក្សាបិទទ្វារទុកជាបណ្តោះអាសន្ននៅទីតាំងខាងលើនេះ ដោយមានការឃ្លុំបេ ដោយលោក ឆាយ ហុងព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ៕

ENN Hot news

15 Feb, 02:38


សំណាងណាស់ដែលរួចផុតពីមច្ចុរាជ!
បើមានបញ្ហានឹងអាចបន្ទោសខាងរថយន្ត.!
សូមចូលរួមគោរពច្បាប់ចរាចរណ៍
តាមរយៈកាមេរ៉ាសុវត្ថិភាពបុរសម្នាក់បើកបរម៉ូតូក្នុងល្បឿនលឿនមិនប្រុងប្រយ័ត្នដួលខ្ទៀតប៊ិះចូលរថយន្តមួយគ្រឿង នៅវេលាម៉ោង៦:៥៥នាទីយប់ ថ្ងៃទី១៤ កុម្ភៈ ២០២៥។
ប្រភព:កាមេរ៉ាសុវត្ថិភាពពលរដ្ឋ

ENN Hot news

14 Feb, 14:25


ប្រភពច្បាស់ការពីបន្ទាយមានជ័យបានអោយដឹងថា នៅមុននេះបន្តិច សមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនដៃដល់ជនជាតិចិន ៣នាក់ ខ្មែរ១នាក់ នៅំណុចភូមិកូនដំរី សង្កាត់ និម្មិត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។  ជនដៃដល់ទាំងនេះពាក់ព័ន្ធធ្វេីសកម្មភាពយកកាំភ្លេីង AK47 ទៅបាញ់គំរាមគូរទំនាស់នៅមជ្ឈមណ្ឌលរតនៈសម្បត្តិ នៅរសៀលថ្ងៃទី១៤ កុម្ភៈ ២០២៥ ។ បច្ចុប្បន្នសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យកំពុងរៀបចំឯកសារប្រគល់ជនសង្ស័យទាំងនេះមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ENN Hot news

29 Jan, 02:28


ករណីគ្រោះ.ថ្នា.ក់ច.រាច.រ.ណ៍ដោយខ្លួនឯងប.ណ្ដា.លស្លា..ប់មនុស្សម្នាក់ កាលពីវេលាម៉ោង ០៥:០០នាទី ថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។
ទីតាំងកើតហេតុស្ថិតនៅផ្លូវជាតិលេខ៧ ក្នុងភូមិហាងខូ សង្កាត់សាមគ្គី ក្រុងខេត្តស្ទឹងត្រែង(ចំណុចទួលចិន)
ជនរងគ្រោះឈ្មោះ សៀង ពៅភេទប្រុសអាយុប្រហែល ៣៩ឆ្នាំ មុខរបរយោធាកងពល ១២៨។

ENN Hot news

28 Jan, 16:14


ថ្ងៃនេះករណីភ្លើងឆេះព្រៃនិងផ្ទះកើតមានឡើងច្រើនករណី.!
ករណីភ្លើងឆេះព្រៃស្ថិតនៅក្បែរវត្តក្រោមក្រុងព្រះសីហនុបង្កហាន័យដល់ពលរដ្ឋក្នុងតំបន់!
យប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥

ENN Hot news

28 Jan, 15:59


ស្ត្រីម្នាក់បានស្លាប់ក្នុងអណ្ដាត ភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅថ្ងៃពិធីបុណ្យចូលឆ្នាំចិន.!

បាត់ដំបង ៖ ស្ត្រីម្នាក់បានស្លាប់ក្នុងអណ្ដាតភ្លើង បង្កឱ្យមានការភ្ញាក់ផ្អើល។ ក្នុងហេតុការណ៍នេះដែរបានកើតឡើង នៅវេលាម៉ោង ជាង១០ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅក្នុងផ្ទះ ភូមិដូង ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ENN Hot news

28 Jan, 13:17


ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្ដម៉ាក BMW ព៌ណខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY-2878 បើករេចង្កូតបុករះ ម៉ូតូ២គ្រឿង និងបន្តរទៅបុករទេះលក់ដូររបស់ប្រជាពលរដ្ឋនៅចិញ្ចើមថ្នល់ ផ្លូវទំនប់បឹងតាកែវ ក្រុងដូនកែវ ខេត្ដតាកែវ បណ្ដាលអោយមនុស្សរងរបួសធ្ងន់ស្រាលជាច្រើននាក់ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដតាកែវ។
កើតហេតុនៅយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បច្ចុប្បន្នសមត្ថកិច្ចនគរបាលក្រុងដូនកែវ បាននឹងកំពង់ធ្វើការវាស់វែង នឹងនាំយករថយន្ត ម៉ូតូ និងសំភារយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងជាបណ្ដោះអាស្ននសិន រងចាំការដោះស្រាយពីភាគីទាំងសងខាង ។
 

ENN Hot news

28 Jan, 10:30


រថយន្តក្រុងរដ្ឋ.!
បត់រថយន្តទាំងទទឹងផ្លូវ មិនមានសន្តិសុខបើកផ្លូវបង្កគ្រោះ..ថ្នា..ក់..ចរាចរណ៍ សម្ដីគ្មានសីលធម៌។ ឱ្យតែប៉ះពារមានបញ្ហា តៃកុងរថយន្តមិនមានទំនួញខុសត្រូវ ? ចុះបើហេតុការណ៍ខាងលើនេះ បណ្ដាលឲ្យមានជនរងគ្រោះ.បា.ត់..ប..ង់អាយុជីវិត ហើយសម្ដីតែកុងរថយន្តរដ្ឋ និយាយដោយមិនមានទំនួញខុសត្រូវដាក់ជនរងគ្រោះបែបនេះ អាងតែរថយន្តក្រុងប៉ះពារយកទៅដល់ណាដល់ទៅ សម្ដីតៃកុងរថយន្ត។ ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋមានការហួសចិត្តជាខ្លាំងចំពោះតៃកុងរថយន្តក្រុងរដ្ឋមួយរូបនេះ។ កើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស ទល់មុខចំណតឡានក្រុងរដ្ឋ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ នៅវេលាម៉ោង ៣:០០នាទីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥

ENN Hot news

27 Jan, 01:33


កញ្ញា ថាណា អតីតពិធីការិនីដ៏ល្បីនៅ CTN និង CNC បានទទួលមរណភាពនាព្រឹកមិញនេះ.!
២៧/មករា/២០២៥

សូមចូលរួមសោកស្តាយចំពោះការបាត់បង់ធនធានមនុស្សជំនាន់ថ្មី កញ្ញា ថាណា ដែលបានចាកចេញគ្មានថ្ងៃត្រឡប់។

សូមដួងវិញ្ញាណក្ខន្ធប្អូនស្រីបានឆាប់កំណើតទៅកាន់ឋាមបរមសុខកុំបីខាន។
RIP

ENN Hot news

27 Jan, 00:12


វីដេអូ: សកម្មភាពក្រុមអ្នកអង្គុយហូបចុក បើកការប្រយុទ្ធគ្នា ទីតាំងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវសុខសាន្ត ត្រង់ចំណុចក្រោយ seven eleven ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥...
ប្រភព៖ ប្រជាពលរដ្ឋ

ENN Hot news

26 Jan, 13:23


នារីវ័យក្មេងសោះ បង្កើតគំនិតទុច្ចរិត ហ៊ានក្លែងបន្លំជាស្ថាប័នអគ្គិសនីកម្ពុជា(EDC) លួចចូលគ្រប់គ្រង និងផ្ទេរប្រាក់ពីគណនីធនាគាររបស់ជនរងគ្រោះ ចំនួន២បណ្តឹងផ្សេងគ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ៕

ENN Hot news

26 Jan, 12:24


(បឋម) ករណីបុរសជនជាតិចិនម្នាក់ បានលោតធ្វើអត្តឃាត ពីលើអគារ បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ដោយមិនទាន់ដឹងមូលហេតុ នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥នេះ។ ទីតាំងកើតហេតុស្ថិតនៅចំណុចកាសសុីណូសុីវីន ក្នុងសង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

ENN Hot news

20 Jan, 07:05


ចុចមេីលវីដេអូ👉​ https://www.facebook.com/share/v/14jmm4nyct/?mibextid=WC7FNe
សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ លេីកសរសេីរ​ អ្នកឧកញ៉ាជំនួញ​ វ័យក្មេង​ ឡេង​ ណាវ៉ាត្រា...

ENN Hot news

19 Jan, 10:00


ពិតជាហ៊ានណាស់ !
ជនមួយក្រុមក្លែ.ងធ្វើជាសមត្ថកិច្ច ចាប់ជំ.រិតទារប្រាក់ពីជនជាតិចិននិងខ្មែរជាង១ម៉ឺនដុល្លារ ត្រូវសមត្ថកិច្ចពិតប្រាកដចាប់ឃាត់ខ្លួន៥នាក់..
ដោយជនសង្ស័យខាងលើធ្វើសកម្មភាពពាក់ឯកសណ្ឋានដើរជំ.រិ.តទារប្រាក់ពីជនជាតិចិន និងខ្មែរនៅខេត្តព្រះសីហនុ បានប្រាក់សរុបជាង១ម៉ឺនដុល្លារអាមេរិក

ENN Hot news

18 Jan, 13:16


បុរសម្នាក់បើករថយន្ត ដឹ.កហ្គា.សបេី.ក.បុ.កបុ.រសម្នាក់កំពុង ជិះរុឺម៉កប.ណ្តា.លអោយបុរ.សជាម្ចាស់រុឺម៉កខ្ទា.តទៅបោ.កផ្ទ.ប់ជាមួយរថយន្តMG​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ2BX-7541 ស្លា..ប់ភ្លាមៗចំណែករថយន្តដឹកហ្គាស បានបេីកគេ.ចបា.ត់ស្រ.មោល....
ដោយហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១២និង១០នាទីរសៀលថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៥​ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ១​ ភូមិជ្រោយអំពិល​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ។

ENN Hot news

18 Jan, 13:15


ឃាត់ខ្លួនបានហើយ !
កម្លាំងនគរបាល បានតាមចាប់បុរសជនជាតិកូរ៉េម្នាក់ នៅល្ងាចថ្ងៃទី១៨ ខែមករានេះ ដែលពាក់ព័ន្ធនឹងឃាតកម្មលើស្រ្តីខ្មែរ នៅសណ្ឋាគារ HOME CHIC នៅខណ្ឌបឹងកេងកង កាលពីថ្ងៃម្សិលមិញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា ជនល្មើសជាជនជាតិកូរ៉េរូបនេះ ត្រូវបានចាប់ខ្លូននៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយការចាប់ខ្លួន ជនល្មើសត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ និងចាត់ការតាមច្បាប់បន្តទៀត។

ENN Hot news

17 Jan, 08:38


ចុចចូលវីដេអូ: https://www.facebook.com/share/v/1ToG1LURZE/
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានក្នុងស្រុកប្រមាណជាង ៣០ស្ថាប័ន ដើម្បីពិនិត្យវឌ្ឍនភាពដំណើការសាងសង់គម្រោង បុរី ឡេង ណាវ៉ាត្រា ផ្លូវ៦A គិតត្រឹមមកដល់ពេលនេះ ត្រូវបានបញ្ចប់ ២៥៩៩ផ្ទះ ហើយ....

ENN Hot news

15 Jan, 10:58


អតិថិជន បុរីឡេងណាវ៉ាត្រា ទទួលអង្ករហូប១ឆ្នាំពេញដោយឥគិតថ្លៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសជួយទិញស្រូវ 1,000តោន ពីកសិករ កិនអង្ករចែកជូន អតិថិជនគម្រោង6A
👉មើលវីដេអូ: https://www.facebook.com/share/v/15WebgjH5k/

ENN Hot news

15 Jan, 03:35


🛑អធិការនគរបាលខណ្ឌដូនពេញបានបំភ្លឺប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា ÷  មានជនខិលខូចមិនស្គាល់មុខបានយករូបលោក លោក វរៈសេនីយ៍ឯក ទៀង ចន្ទសារ ដាក់តាំងក្នុងប្រូហ្វាល facebook ហើយធ្វើសកម្មភាព ផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រនិងថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ

ខ្ញុំបាទ លោក វរៈសេនីយ៍ឯក ទៀង ចន្ទសារ សូមបញ្ជាក់ថា ផេក facebook (ទៀង ចន្ទសារ)  ដាក់តាំងប្រូហ្វាល រូបខ្ញុំបាទ ហើយធ្វើសកម្មភាពបង្ហោះ ផ្សព្វផ្សាយព័ត៌មានមិនពិតដែលធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋមានការយល់ច្រឡំ ។
ខ្ញុំបាទ ទៀង ច័ន្ទសារនិងនិងចាត់ការតាមនីតិវិធីតានផ្លូវច្បាប់ចំពោះបុគ្គលដែលក្លែងបន្លំប្រូហ្វាល facebook ក្នុងចេតនាបង្ខូចនិងញុះញង់ ទម្លាក់កំហុសមកលើរូបខ្ញុំ។ ..សូមអរគុណ.

ENN Hot news

14 Jan, 16:01


អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន នៅព្រំដែនប្រទេសរុស្សី ដោយចារកម្មរុស្សី.. និងត្រូវបានបញ្ជូនខ្លួនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នេះ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានធ្វើមោឃភាពលិខិតឆ្លងដែនរបស់លោក កាលពីពេលថ្មីៗនេះ។
យោងតាមប្រភពព័ត៌មានពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានចេញលិខិតទៅកាន់ស្ថានទូតខ្មែរប្រចាំនៅក្រៅប្រទេសទាំងអស់ ដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃបានប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ខណៈ សាលាដំបូងរាជធានីភ្នំពេញក៏បានចេញដីកាឱ្យចាប់ខ្លួនដែរ។
សូមជម្រាបជូនថា ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ បានចេញលិខិតមួយទៅកាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការប្រកាសមោឃភាពលិខិតឆ្លងដែនធម្មតារបស់អតីតឧកញ៉ា ហេង សិទ្ធី ក្រោមហេតុផលថា អតីតឧកញ៉ារូបនេះ ត្រូវសាលាដំបូងរាជធានីភ្នំពេញចេញដីកាឱ្យចាប់ខ្លួនពីបទគំរាមកំហែងហែកកេរ្តិ៍មានស្ថានទម្ងន់ទោស។

ដោយឡែកពាក់ព័ន្ធករណីខាងលេីនេះដែរ លោក យី សុខវួច ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន អតីតឧកញ៉ា ហេង សិទ្ធី កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ បន្ទាប់ពីត្រូវបានចោទពីបទ គំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោស តាមមាត្រា៣៧២ និងមាត្រា៣៧៤ នៃក្រមព្រហ្មទណ្ឌ។

គួរបញ្ជាក់ថា ជុំវិញបញ្ហានេះ អាជ្ញាធរកម្ពុជា ក៏បានស្នើសុំ ប៉ូលីសអន្តរជាតិ អាំងទែប៉ូល (Interpol) កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ឱ្យដាក់ឈ្មោះអតីតឧកញ៉ា ហេង សិទ្ធី ទៅក្នុងសេចក្តីជូនដំណឹងក្រហម ឬ និវេតក្រហម ដើម្បីតាមចាប់ខ្លួនផងដែរ៕

ENN Hot news

29 Dec, 14:13


ករណីក្មេងទំនើងជិះម៉ូតូដេញកាប់គ្នា យ៉ាងអនាធិបតេយ្យនៅស្រុកបាទី ខេត្តតាកែវ ដែលត្រូវចែកចាយខ្លាំងតាមបណ្តាញសង្គម ត្រូវបានកម្លាំងនគរបាលតាមបង្ក្រាបបាន ៨នាក់ ហើយ៥នាក់ទៀតកំពុងរត់គេចខ្លួន
(តាកែវ)៖ នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានបង្ហាញមុខក្មេងទំនើង៨នាក់ ក្នុងចំណោមបក្ខពួកសរុប១៣នាក់ ក្រោយចាប់បានក្នុងករណីជិះម៉ូតូដេញកាប់ជនរងគ្រោះចំនួន៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ម្នាក់ របួសស្រាល២នាក់ កាលពីសប្តាហ៍មុន។

ENN Hot news

28 Dec, 03:30


វីដេអូបន្ថែមករណីបាញ់រថយន្ត​ នៅក្នុងខេត្តព្រៃវែង

ENN Hot news

28 Dec, 00:56


មិនដឹងមានរឿងអ្វីអោយប្រាកដ!
គ្រួសាររបស់ខ្ញុំមិនមានកំហុសទេ ហេតុអ្វីអ្នកយកកាំភ្លើងមកបាញ់ដោយគ្មានការសាកសួរជាច្រើនគ្រាប់? តើអ្នកធ្វើការរបៀបណា??
គ្រួសារខ្ញុំមួយឡានអ្នកបាញ់ឡានឡើងខ្ទិច! #ហើយម៉ាគ្រាប់កាំភ្លើងត្រូវប៉ារបស់ខ្ញុំ! ទាំងដែលប៉ាខ្ញុំនឹងគ្រួសារខ្ញុំ ចុះពីលើឡានអោយគាត់សាកសួរនឹងប៉ារបស់លើកដៃឡើងអោយពួកគាត់ជាប៉ូលិសសាកសួួរ គាត់បានលើក កាំភ្លើងបាញ់បន្ថែម😭
អ្នកត្រូវដោះស្រាយវាជូនចំពោះគ្រួសារខ្ញុំ🙂 ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង

Samdech Thipadei Hun Manet, Prime Minister of Cambodia សូមជួយរកយុត្តិធម៍ដល់ប្រជាជនស្លូតត្រង់ផងលោកអ៊ុំ🙏

ENN Hot news

27 Dec, 04:41


(ភ្នំពេញ)៖ ករណីអគ្គិភ័យឆេះហាងលក់ទូរស័ព្ទ​ គិតត្រឹមម៉ោង​ ១០:១១៥នាទីនាយប់ថ្ងៃទី២៦ ខែធ្នូនេះ សមត្ថកិច្ចគ្រប់្រគងបាន១០០%ហេីយ​ ក្នុងនោះហាងទូរស័ព្ទចំនួន​ ២តូប​ ឆេះសម្ភារនៅក្នុងហាង​ទាំអស់ និងបន្តរាលដាលដល់ទីតាំងផ្សេងទៀត បង្កការខូចខាតដល់ទ្រព្យសម្បត្តិមួយចំនួនធំ។​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​ ៨:៤០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤​ ស្ថិតនៅច្រកក្លោងទ្វារចូលទៅកាន់វត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​ ចំពោះមូលហេតុនៃការឆាបឆេះ មន្ត្រីជំនាញកំពុងធ្វើការស្រាវជ្រាវ។

ENN Hot news

27 Dec, 03:17


ចុចមេីលវីដេអូ៖​ https://www.facebook.com/share/v/14XmTfH4xP/?mibextid=WC7FNe
កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញដឹកនាំដោយលោកវ/ឯក​ ទៀង​ ចន្ទសារ​ អធិការខណ្ឌ​ ចុះល្បាតក្នុងមូលដ្ឋាន​ ដេីម្បីទប់ស្កាត់ករណីក្មេងទំនេីង​ ។

ENN Hot news

25 Dec, 08:21


សិស្សសាលានៃវិទ្យាល័យទួលអំពិលចំនួន ៦ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការនគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនក្រោយពីពួកគេបានធ្វើសកម្មភាពព្រួតវាយទៅលើសិស្សសាលាម្នាក់បណ្ដាលឲ្យរងរបួស កាលពីថ្ងៃទី២៤ និងអញ្ជើញឪពុកម្តាយមកធ្វេីកិច្ចសន្យាអប់រំបន្តឲ្យត្រឡប់ទៅផ្ទះវិញ កាលពីព្រឹកថ្ងៃទី ២៥ខែធ្នូឆ្នាំ២០២៤ នៅបរិវេណ វិទ្យាល័យទួលអំពិល ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោខណ្ឌដង្កោ៕

ENN Hot news

25 Dec, 02:59


ខឹងសង្សាសុំបែក យវជនម្នាក់យកកាំបិតកាប់ប្រហារនារីជាសង្សារបណ្តាលឱ្យនាងរងរបួស ដាច់ជង្គង់គួរឱ្យរន្ធត់ ស្ថិតនៅនៅមុខ​ ពេទ្យធ្មេញ​ សុ​ ហួត​ ផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កើតហេតុនៅវេលាម៉ោង៤ទាបភ្លឺ ឈានចូលថ្ងៃទី២៥ ខែធ្នូ ២០២៤។

ENN Hot news

25 Dec, 02:57


ករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដ TOYOYA PRIUS ពាក់ផ្លាកលេខ ភ្នំពេញ 2BK-0854 បេីកបុកបុរសម្នាក់បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីបុរសខាងលើជិះម៉ូតូ អគ្គិសនីឆ្លងផ្លូវ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩នឹង៥០នាទីយប់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែនម្ចាស់រថយន្តត្រូវបានគេចខ្លួនបាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត ។

ENN Hot news

25 Dec, 02:55


យុវជនពីរនាក់ត្រូវបានជនសង្ស័យមួយក្រុមប្រហែល ១០ ម៉ូតូជិះដេញធាក់និងវាយទៅលើយុវជនទាំងពីរនាក់នោះ សង្ស័យបំរុងប្លន់យកម៉ូតូ តែជនរងគ្រោះជិះរត់ឲ្យគេជួយ។

ទីតាំងកើតហេតុស្ថិតនៅតាមបណ្ដោយផ្លូវ ២០០៤ ខាងលិចស្តុបវត្តអង្កតាមិញជាង១០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។នៅវេលាម៉ោង ២ និង ២០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៥ ខែធ្នូឆ្នាំ ២០២៤។

ENN Hot news

20 Nov, 16:15


ករណីគ្រោះថ្នាក់ចរាចរណ៍​ រវាងម៉ូតូបុកម៉ូតូ​ បណ្តាលអោយមានមនុស្សស្រីម្នាក់រងរបួសធ្ងន់​ កេីតហេតុនៅវេលាម៉ោង២៣ម៉០០នាទី​ ថ្ងៃទី២១-១១-២០២៤​ នៅតាមបណ្តោយផ្លូវព្រះស៉ីហនុ​ ស្ថិតក្នុងសង្កាត់បឹងកេងកង១​ ខណ្ឌបឹងកេងកង​ ។

ENN Hot news

20 Nov, 08:48


ករណីពេទ្យចាក់ថ្នាំបណ្តាលអោយស្ត្រីម្នាក់ស្លាប់នៅខេត្តតាកែវ.....
រដ្ឋបាលខេត្តតាកែវចេញសេចក្តីប្រកាសព័ត៌មាន ថាមន្ទីរពេទ្យនោះមិនមានច្បាប់ត្រឹមត្រូវ។
-មហាជនឆ្ងល់ថាហេតុអ្វីពេទ្យមិនមានច្បាប់ត្រឹមត្រូវអាចបេីកដំណេីរការទៅបាន ដោយមានទីតាំងធំហេីយមានលេីកផ្លាកយ៉ាងត្រឹមត្រូវទៀតផងនោះ។
-ហេតុអ្វីមិនមានការចុះត្រួតពិនិត្យមុនពេលអោយបេីកដំណេីរ?
តេីជនរងគ្រោះប៉ុន្មាននាក់ហេីយដែលមកទទួលសេវាពីមន្ទីរពេទ្យនេះទាំងដែលពេទ្យគ្មានវិជ្ជាជីវ: និងគ្មានច្បាប់ត្រឹមត្រូវផងនោះ?

ENN Hot news

19 Nov, 11:23


Update៖​ សមត្ថកិច្ចស្រុកបាទីឃាត់ខ្លួនម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា ទាំងពីរនាក់ប្ដីប្រពន្ធបានហើយ នៅស្រុកបាទី ខេត្តតាកែវ ក្នុងករណីចាក់ថ្នាំបណ្តាលឱ្យស្ត្រីវ័យ៤១ឆ្នាំ ស្លាប់ ហើយយកសពទៅប្លង់ចោលនៅព្រឹកថ្ងែទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ENN Hot news

19 Nov, 09:24


ម្ចាស់គ្លីនិកមួយនៅស្រុកបាទី ចា.ក់ថ្នាំស្ត្រីជាអ្នកជំងឺបណ្តាលឱ្យស្លា.ប់ រួចដឹកសាកសព រួមនិងក្មួយស្រីរបស់ជនរងគ្រោះ ដែលទើបអាយុ៣ឆ្នាំ ទៅផ្លុងចោល នៅស្រុកបាទី ខេត្តតាកែវ បង្កការភ្ញាក់ផ្អើល កាលពីព្រឹកទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ (បឋម)

ENN Hot news

19 Nov, 01:08


បាត់ដំណឹងសូន្យឈឹង!
អតីតកីឡាករបាល់ទាត់ម្នាក់ ឈ្មោះណុប​ តុលា​ បានជិះម៉ូតូម៉ាកSUZUKI Let’s ស្លាកលេខលេខភ្នំពេញ 1BX-6241 ពណ៍ខៀវ ចេញបាត់ពីផ្ទះ​ ស្ងាត់ដំណឹងសូន្យឈឹង​ ។ ស្រាប់តែត្រូវបានប្រពន្ធ័ផ្សព្វផ្សាយ​ ផ្សាយថា បានប្រទះឃើញម៉ូតូចតទុកចោលក្បែររបងកាកបាទក្រហមកម្ពុជា សាខាខេត្តកណ្តាល លើផ្លូវ២១ ស្ថិតក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ចំណែកអតីតកីឡាករបាល់ទាត់ជម្រេីសជាតិ ឈ្មោះ ណុប តុលា ដែលជាអ្នកជិះម៉ូតូនោះ មិនទាន់ទទួលបានដំណឹងនៅឡើយនោះទេ បើគិតត្រឹមម៉ោង១៣០នាទីយប់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

ENN Hot news

18 Nov, 14:53


សម្លេងរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធក្នុងហេតុការណ៍បា./ញ់.ប្រ/.ហារ ការប្រើហឹ.ង្សា ក្នុងភូមិសាស្រ្តក្រុងតាខ្មៅ កាលពីយប់មិញ។

ENN Hot news

15 Nov, 05:24


វីដេអូបានពីប្រជាពលរដ្ឋ​ នៅខេត្តព្រះស៉ីហនុ​ ។

ENN Hot news

14 Nov, 16:41


ពីបងRosita បានប្រទះឃើញក្មេងស្រីអាយុប្រហែល៣ឆ្នាំ សួរនាំឈ្មោះអត់បានទេ សំបុរភិនភាគដូចរូបខាងក្រោម ប្រទះឃើញនៅម្ដុំស្ពានជ្រោយចង្វា បើមានប្រិយមិត្តបាត់អាចទំនាក់ទំនងមកវិទ្យុតាមរយះលេខ
010231010
060231010
012231010
ផុសដោយអាតី

ENN Hot news

14 Nov, 10:30


ប្លែកមែន! សង្កាត់ព្រែកព្នៅ​ ចៅសង្កាត់ចុះបង្ក្រាបបទល្មេីសទៅវិញ​! ចុះសមត្ថកិច្ច​ ទៅណាអស់ហេីយ!
កាលពីព្រឹកថ្ងៃទី 13-11-2024 រដ្ឋបាលសង្កាត់ព្រែកព្នៅដឹកនាំដោយលោកចៅសង្កាត់បានដឹកនាំកំលាំងប្រជាការពារ​ ចុះរដ្ឋបាលក្នុងមូលដ្ឋានដើម្បីការពារសន្តិសុខក្នុងពិធីបុណ្យអំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ជាលទ្ធផលនៃការអនុវត្ត
1-បង្គ្រាបជនប្រើប្រាស់ និងញៀនថ្នាំបានមួយនាក់ហ្នឹងបានដកហូតសំភាះ ដាវ១ ពូថៅ១ កកាំបិតផ្គាក់១
ចបកាប់១ និងរនាស់១ នៅភូមិកណ្តាល
2-បានចាប់ល្បែងសុីសងឡូតូខុសច្បាប់២ទីតាំង នៅភូមិផ្សារលិច
ទីតាំងផ្សារយឿត្រី១ទីតាំង និងភូមិ
ពោធិ៍មង្គលហាងកាហ្វេ១ទីតាំង
សំភារៈនិងជនសង្ស័យបានបញ្ជូនមកប៉ុស្តិ៍នគរបាលដើម្បីកសាងសំណុំរឿង និងបញ្ជូនតាមនិតីវិធី
3-បានចុះធ្វើកិច្ចសន្យាទីតាំងលក់ ទិញអេតចាយបាន៦ទីតាំង

ENN Hot news

12 Nov, 04:41


BREAKING: ម្នាក់ទៀតហេីយ! អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួន លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ ក្រោយយកលុយចំនួន ៥៧ម៉ឺនដុល្លារ រត់ការចង់បានតំណែងតាមរយៈលោក លី សាម៉េត និងលោក ឡាច សំរោង។

ENN Hot news

11 Nov, 15:52


ចុចមេីលវីដេអូ👉​ https://www.facebook.com/share/v/1B4e8BbzKb/?mibextid=WC7FNe

អបអរសាទរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញថា គិតត្រឹមថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2024 នេះ គឺបានដោះស្រាយនិងសាងសង់បញ្ចប់បានចំនួន 2006 ផ្ទះ ចំណែក ផ្ទះដែលនៅនិងបញ្ចប់បន្តបន្ទាប់​ ។

ENN Hot news

10 Nov, 15:58


ជិះម៉ូតូលឿនជ្រុលទៅបុកពីក្រោយរថយន្តកុងទីន័រ​ បណ្តាលអោយគៀបជាប់ម៉ូតូ​ ចំណែកមនុស្សរងរបួសធ្ងន់​ កេីតហេតុនៅវេលាម៉ោង២២ម៉៣០នាទី​ ថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០២៤​ តាមបណ្តោយផ្លូវម៉ៅសេទុង​ ចំណុចភ្លេីងស្តុប​ កៅដាយ​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២​ខណ្ឌបឹងកេងកង​ ។

ENN Hot news

08 Nov, 18:10


ករណីអគ្គីភ័យឆ្លងប្រព័ន្ធខ្សែភ្លើងបណ្ដាលឱ្យឆេះតូបលក់អីវ៉ាន់មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ 907 ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។ ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១២:១៥នាទី ឈានចូលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ខណៈវេលានេះដែរបងប្អូនប្រជាពលរដ្ឋជួយទាញបំពង់ពន្លត់អគ្គីភ័យនិងទឹកបាញ់ ទើបអគ្គីភ័យរលត់ 100%។

ENN Hot news

31 Oct, 04:27


សូមម្ចាស់រថយន្ត​ ជួយសហការណ៍ផង​🙏

ENN Hot news

31 Oct, 00:48


ចុចលីងដេីម្បីទស្សនាវីដេអូ👉​ https://www.facebook.com/share/v/14NLQfkbasLgGJrT/?mibextid=WC7FNe
ដំណឹងល្អ! សម្រាប់ប្អូនៗដែលទេីបតែប្រលងជាប់​ រឺក៏ធ្លាក់បាក់ឌុប​

ENN Hot news

28 Oct, 11:32


មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយរថយន្ត៣គ្រឿង បុកគ្នាទាំងកម្រោលបណ្ដាលឲ្យ ស្លាប់២នាក់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ។
ហេតុការណ៍នេះ បានកើតឡើង នៅលើផ្លូវជាតិលេខ១ ក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកទី២៨ ខែតុលា ឆ្នាំ២០២៤។
រវាងរថយន្តក្រុង ជាមួយរថយន្តToyota highlanderពណ៌ក្រហម និងរថយន្ត Ford raptor ពណ៌ខ្មៅ៕

ENN Hot news

27 Oct, 17:39


វីដេអូ៖​ សន្តិសុខយាមទ្វារបានព្យាយាមរារាំង​ មិនអោយកម្លាំងសមត្ថកិច្ច​ ចូលទៅពិនិត្យទីតាំង​ អគ្គីភ័យ​ ឡេីយ​ ដោយសន្តិសុខរូបនោះ​ បានប្រាប់ថា​ ចាំឆ្លងថៅកែ​ សិន!
អគ្គីភ័យមួយចំអិន​ កំពឹស​ មួយបានកេីតឡេីងនៅចំណុចអាគារមួយកន្លែង​ទល់មុខស្ថានទូតបារាំង​ ស្ថិតតាមបណ្តោយផ្លូវ​ ព្រះមុន្នីវង្ស​ សង្កាត់ស្រះចក​ ខណ្ឌដូនពេញ​ នៅវេលាម៉ោង២២​ ខែតុលា​ ឆ្នាំ២០២៤។ រងដែលហួសចិត្តបំផុតនោះ​ ពេលដែលសមត្ថកិច្ចជំនាញចុះទៅដល់ទីតាំងខាងលេី​ សន្តិសុខយាមទ្វារបានរារាំង​ មិនអោយចូលខាងក្នុងអាគារទេ​ ដោយសន្តិសុខរូបនោះបានអះអាងថា​ ភ្លេីងបានរលត់ទៅហេីយ​ ។

ENN Hot news

26 Oct, 07:59


រឿងតិចតួចរកស៊ីដូចគ្នាអធ្យាស្រ័យឲ្យគ្នាទៅ ចែករំលែកការងារ ស្ថិតនៅលើផ្លូវសាធារណៈមិនមែនរបស់បុគ្គលណាម្នាក់នោះទេ.! មិនចោលទម្លាប់មែនទង្វើបែបកាងកន្លែង
ស្ថិតនៅក្រុងកំពង់សោម យប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤
ប្រភព: ប្រូឆិត តៃកុងឡាន

ENN Hot news

24 Oct, 14:53


កម្លាំងសមត្ថកិច្ច ដឹកនាំដោយ ឯកឧត្តម ឌី វិជ្ជា អគ្គស្នងការរង សហការជាមួយនឹងស្នងការនគរបាលខេត្តកំពង់ស្ពឺ ចុះបង្ក្រាបទីតាំងអគារអនឡាញ មួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិ៣ ភូមិដើមអង្គ្រង ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ENN Hot news

23 Oct, 05:01


ល្បែងស៉ីសងប្រភេទ​ កន្ទុយលេខវៀតណាម(ឆ្នោតយួន)​ ខុសច្បាប់មួយកន្លែង​ នៅតាមបណ្តោយផ្លូវបេតុង​ ក្នុងផ្សារឆេកូ​ ស្ថិតក្នុងសង្កាត់​ គមលេខ៦​ ខណ្ឌប្ញស្សីកែវ​ នៅតែបន្តបេីកលេងយ៉ាងរំភេីយ​ ខណះពេលដែលលោកអភិបាលខណ្ឌប្ញស្សីកែវ​ ទេីបឡេីងថ្មី​ និងលោកអធិការខណ្ឌ​ប្ញស្សីកែវ​ កំពុងតែសម្រាន្តលក់​ ធ្វេីមិនដឹង​ ។

ENN Hot news

23 Oct, 04:57


បាញ់រះមួយប្រាវ​ ឃាត់ខ្លួនបានជនជាតិ​បរទេស(កាសាស្ឋាន​) ចំនួន៣នាក់​ ពាក់ន្ធ័ករណីចាប់ជំរិតមនុស្ស​ ។ ហេតុការបាញ់រះនេះបានកេីតឡេីងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៣៦នាទី ក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។

ENN Hot news

23 Oct, 04:50


លោកមេប៉ុស្តិ៍សង្កាត់លេខ៣ ត្រូវបានតំណាងអយ្យការ អមសាលាដំបូង ខេត្តព្រះសីហនុចាប់ឃាត់ខ្លួនហេីយ​! ព្រោះលោកមេប៉ុស្តិ៍រូបនេះ​ កន្លងទៅធ្លាប់បានចាប់បង្ខាំងធ្វើទារុណកម្ម ពលរដ្ឋឈ្មោះ រ័ត្ន គន្ធី ។ បន្ទាប់មកត្រូវបានតំណាងអយ្យការ អមសាលាដំបូងងខេត្តព្រះសីហនុ ចោទពីបទអំពើហឹង្សាដោយមានស្ថានទម្ងន់ទោស តាមមាត្រា ២១៨ នៃច្បាប់ព្រហ្មទណ្ឌហើយ ដែលអំពើហឹង្សាដោយចេតនា ត្រូវផ្ទន្ទាទោស ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល៕

ENN Hot news

23 Oct, 04:43


មានករណីរថយន្តព្រូស១គ្រឿង សង្ស័យអ្នកបើកបរងងុយដេក បើករថយន្តរេចង្កូតទៅបុករបាំងថ្មពុះចែកគល់ស្ពានអាកាស៥មករា បណ្តាលឲ្យក្រឡាប់។ ហេតុការណ៍នេះបង្កឲភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤:៤០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅខាងកើតគល់ស្ពានអាកាស៥មករា តាមបណ្តោយផ្លួវមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក៕

ENN Hot news

22 Oct, 12:51


ឧកញ៉ា ហ៊ួត ជា ត្រូវអ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ ជំពាក់លុយមិនសងហើយប្តឹងថែមទៀត

ENN Hot news

21 Oct, 00:36


សូមចូលរួមរំលែកទុក្ខ លោក កៅ សីហា ជាអ្នកនិពន្ធ និងដឹកនាំសំដែង នៅផលិតកម្មហង្សមាស ទទួលមរណះភាពហើយ តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យនៅប្រទេសវៀតណាម បានប្រាប់ថាគាត់បានទទួលមរណៈភាព មុនដល់មន្ទីពេទ្យ វៀតណាម។
បញ្ជាក់ថា លោក កៅសីហា បានទទួលមរណៈភាពដោយសាដាច់សសៃឈាមខួរក្បាល ៕

ENN Hot news

20 Oct, 13:05


ករណីរថយន្តបុកបន្តកន្ទុយគ្នា​ គ្រាន់តែខូចខាតរថយន្ត មិនមានរងរបួសមនុស្សទេ​ នៅតាមបណ្តោយផ្លូវលេខ១៦៣​ ជាប់របងវត្តមហាមន្ត្រី​ ស្ថិតក្នុងសង្កាត់អូរឡាំពិក​ ខណ្ឌបឹងកេងកង​ នៅវេលាម៉ោង​ ២០ម៉០០នាទី​ ថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៤​ ។

2,892

subscribers

3,368

photos

539

videos