HENG Sour @heng_sour Channel on Telegram

HENG Sour

@heng_sour


HENG Sour (English)

Introducing HENG Sour, a unique Telegram channel dedicated to all things sour! Are you a fan of sour candies, sour drinks, or just love that tangy flavor? Look no further than heng_sour on Telegram. This channel is a haven for sour enthusiasts, where you can find recommendations, reviews, and discussions about the best sour treats out there. From sour gummy worms to sour lemonade, HENG Sour covers it all. Join the community of sour lovers and share your favorite sour finds with like-minded individuals. Stay updated on the latest sour trends and discover new sour flavors to tantalize your taste buds. Whether you're a seasoned sour expert or just starting to explore the world of sour foods, HENG Sour is the perfect place for you. Don't miss out on the sour fun - join heng_sour on Telegram today!

HENG Sour

22 Nov, 02:18


ពិតមែនហើយ! បើថៅកែរបស់អ្នក បានចុះឈ្មោះអ្នកចូលជាសមាជិក ប.ស.ស. នោះលោកអ្នកនឹងទទួលបានរបបធានារ៉ាប់រងសន្តិសុខសង្គមដូចជា៖
➤ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ
➤ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព
➤ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន

👉 សម្រាប់សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូននឹងទទួលបានអត្ថប្រយោជន៍ដូចជា៖
➤ សេវាសម្រាល សេវាថែទាំមុន និងក្រោយពេលសម្រាល ដោយឥតគិតថ្លៃ
➤ ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃចំនួន ៩០ថ្ងៃ នៃការឈប់សម្រាក មុននិងក្រោយសម្រាលកូន (បានបង់ភាគទានមក ប.ស.ស. បានយ៉ាងតិច ៩ខែក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែសម្រាលកូន)
➤ ប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាល

👉 ការពារបុគ្គលិកអ្នក ចុះឈ្មោះបុគ្គលិកអ្នកជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា!

☎️ សម្រាប់ព័ត៌មានបន្ថែមសូម លោកអ្នកទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ១២៨៦ ដោយឥគគិតថ្លៃ ឬតាមរយៈបណ្តាញសង្គមរបស់យើង

#MLVT #HENGSour #បសស #NssfCambodia

HENG Sour

21 Nov, 13:21


សេចក្តីជូនដំណឹង ស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឱ្យប្រើមធ្យោបាយក្លែងក្លាយ ក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

#MLVT #HENGSour

HENG Sour

21 Nov, 08:50


សេចក្តីជូនដំណឹង ស្តីពី ករណីឆបោកបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថាន ឱ្យប្រើមធ្យោបាយក្លែងក្លាយ ក្នុងការទូទាត់ថ្លៃសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

#MLVT #HENGSour

HENG Sour

21 Nov, 06:27


ឯកឧត្តម ហេង សួរ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ។

#MLVT #HENGSour

HENG Sour

20 Nov, 10:42


គន្លឹះត្រូវអនុវត្ត ពេលស្ថិតក្នុងហេតុការអគ្គិភ័យ សម្រាប់បងប្អូនកម្មករនិយោជិត នៅរោងចក្រ សហគ្រាស

តើបងប្អូនត្រូវអនុវត្តវិធីសាស្រ្ដអ្វីខ្លះដើម្បីចូលរួមបង្ការអគ្គិភ័យនៅតាមរោងចក្រ សហគ្រាស?

វីដេអូនេះ បង្ហាញឱ្យបងប្អូនយល់ដឹងពីគន្លឹះត្រូវអនុវត្តអំឡុងពេលមានហេតុការណ៍អគ្គិភ័យ ជាពិសេសសម្រាប់បងប្អូនកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស។

#MLVT #HENGSour

HENG Sour

20 Nov, 09:25


ឯកឧត្តម ហេង សួរ និងគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ លើកឡើងពីកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum) សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ រួមនិងលោកជំទាវ ចូ បេស៊ូក (Cho Bae Sook) និងឯកឧត្តម សុង សក់ជុន (Song Seog-jun) សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ។

ជំនួបពិភាក្សាការងារដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានគោលបំណងបញ្ជាក់ពីទំនាក់ទំនងភាពជាដៃគូរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ជាពិសេសទាក់ទងនឹងកិច្ចសហប្រតិបត្តិការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ 

ឯកឧត្តម ហេង សួរ បានសម្តែងការអរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់នៃសាធារណរដ្ឋកូរ៉េ ដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយកម្ពុជា ក្នុងភាពជាដៃគូយូរអង្វែងក្រោមប្រព័ន្ធអនុញ្ញាតការងារ (EPS)។ ប្រព័ន្ធ EPS មិនត្រឹមតែជួយសម្រួលដល់ពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េប្រកបដោយសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថាសាធារណរដ្ឋកូរ៉េនឹងបង្កើនចំនួនកូតាទទួលយកពលករកម្ពុជាបន្ថែមទៀត ជាពិសសពលកជំនាញកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលកូរ៉េ មានគោលនយោបាយគាំពារយ៉ាងល្អសម្រាប់ពលករបរទេស ជាពិសេសតាមរយៈមជ្ឈមណ្ឌលគាំពារពលករបរទេស ដែលជួយសម្រួលដល់ពលករបរទេស និងផ្តល់ភាពកក់ក្តៅដល់ពលករបរទេស។ ក្នុងនោះ ពលករកម្ពុជាដែលធ្វើការនៅកូរ៉េ ក៏ទទួលបាននូវការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាលកូរ៉េ និងទទួលបាននូវសិទ្ធិ និងឱកាសដូចទៅនឹងពលករកូរ៉េដែរ។

ជាការឆ្លើយតប ឯកឧត្តម យូ សាំងបម (Yoo Sang-bum) លើកឡើងថា ទំនាក់ទំនងជាដៃគូរវាងសាធារណរដ្ឋកូរ៉េ និងកម្ពុជាត្រូវបានបង្ហាញតាមរយៈប្រជាជនកម្ពុជា ពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ជាពិសេសក៏មានស្រ្តីកម្ពុជាជាច្រើនបានរៀបការជាមួយបុរសកូរ៉េ ដោយកំពុងរស់នៅនិងចូលរួមក្នុងសកម្មភាពសង្គម វប្បធម៌ជាមួយប្រជាជនកូរ៉េ។

ទន្ទឹមនេះ ឯកឧត្តម យូ សាំងបម សង្ឃឹមថាកម្ពុជា និងសាធារណរដ្ឋកូរ៉េនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាដើម្បីជំរុញ និងសម្រួលដល់ដំណើរការបញ្ជូននិងទទួលពលករកម្ពុជាទៅធ្វើការនៅកូរ៉េ៕

#MLVT #HENGSour

HENG Sour

20 Nov, 05:46


ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម យូ សាំងបម (Yoo Sang-bum) សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការនីតិកម្ម និងតុលាការនៃសាធារណរដ្ឋកូរ៉េ។ 

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៕

#MLVT #HENGSour

HENG Sour

19 Nov, 12:44


ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៥ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម។

កិច្ចប្រជុំនេះ ធ្វើឡើងនៅមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានការចូលរួមពីប្រធាន អនុប្រធាន និងមន្ត្រីនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម សាខា ប.ស.ស. ខេត្តកំពង់ចាម និងមជ្ឈមណ្ឌលការងារខេត្តកំពង់ចាម សរុបប្រមាណ ១២០នាក់៕

#MLVT #HENGSour

50,347

subscribers

13,826

photos

1,843

videos